- Khmernote Media
- អន្តរជាតិ
រុស្ស៊ី៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018 ដែលរៀបចំឡើងនៅក្នុងប្រទេសរុស្សី ទើបតែបញ្ចប់ទៅកាលយប់ថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ដោយប្រទេសបារាំងជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ។ អាចនិយាយបានថា ជារឿងអកុសលមួយសម្រាប់រុស្សី ដែលគ្រាន់តែព្រឹត្តិការណ៍ការប្រកួតនេះបានបញ្ចប់ភ្លាម ស្រាប់តែរុស្សីមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ជាខ្លាំង និងបានបង្កឲ្យកីឡាដ្ឋានបាល់ទាត់ចំនួន២កន្លែង ដែលគេធ្លាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡា World Cup បាក់ស្រុត និងរងនូវការខូចខាតជាខ្លាំងទៀតផង។ កីឡដ្ឋានទាំង២នេះ មានទីតាំងនៅក្នុងទីក្រុង Volgograd ស្ថិតនៅភាគខាងលិចនៃទន្លេ Volga របស់រុស្សី ហើយកីឡដ្ឋានទាំង២នេះធ្លាប់ត្រូវបានគេប្រើប្រាស់សម្រាប់ការប្រកួតរបស់វាងក្រុមជម្រើសជាតិ អង់គ្លេស និងក្រុមជម្រើសជាតិទុយនេស៊ី។ បើតាមក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា វាជារឿងល្អមួយដែលគ្រោះធម្មជាតិនេះ មិនបានកើតឡើងចំថ្ងៃគេប្រកួតបាល់ទាល់ ព្រោះថាបើវាកើតឡើងចំពេលគេប្រកួតនោះ វាអាចនឹងមានគ្រោះថ្នាក់ដល់អ្នកទស្សនា និងកីឡាករផងដែរ។
July 18, 2018 - រថយន្ត
កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីប្រទេសរូស្ស៊ីលោក Vladimir Putin បានចូលខ្លួនក្នុងជំនួបជាមួយលោក Trump ប្រធានាធិបតីអាមេរិច ក្នុងរាជធានី Helsinki ប្រទេស Finland ដោយមានភ្ជាប់មកជាមួយនឹងរថយន្ដប្រភេទ Limo ថ្មី ដែលអាចប្រៀបធៀបទៅនឹង The Beat បាន។ គួរបញ្ជាក់ផងដែរថា ការបង្ហាញរថយន្ដថ្មី Aurus Senat នេះ គឺជាលើកទីពីរហើយ ដោយកាលពីដើមឆ្នាំមុនលោក Putin ធ្លាប់ជិះរថយន្ដប្រភេទ Limo នេះម្ដងដែរក្នុងពិធីសច្ចាប្រនិធាន លើការបន្ដដំណែងជាប្រធានាធិបតីរបស់ខ្លួន។ ទាក់ទងទៅនឹងលក្ខណៈពិសេសតិចតួចរបស់ Senat ដែលយើងបានដឹង គឺរថយន្ដប្រភេទនេះអាចជិះក្នុងទឹកបាន ដែលធានាសុវត្ថិភាពដល់អ្នកនៅក្នុងរថយន្ដបានមួយរយភាគរយ និងសម្បកកង់ដែលរឹងមាំដូចដែកថែបមិនចេះបែក។ ស្របពេលជាមួយគ្នាេនះ ចំពោះរថយន្ដ The Beast
July 18, 2018 - សង្គម
យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ធនាគារជាតិបានហាមឃាត់មិនឲ្យទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទានឡើយ ប៉ុន្តែធនាគារជាតិសង្កេតឃើញមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួន នៅតែអនុវត្តមិនទាន់បានពេញលេញ តាមសេចក្តីជូនដំណឹងឡើយ។ ធនាគារជាតិក៏បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងអាចដកហូតអាជ្ញាប័ណ្ណអាជីវកម្មផងដែរ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ណានៅតែបន្តសកម្មភាពនេះ និងមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង៕ អត្ថបទ៖ សេម
July 18, 2018 - PR
ភ្នំពេញ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា សហការជាមួយសមាគមធ្មបកម្ពុជា បានរៀបចំសិក្ខាសាលាជា២លើកហើយស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ” ទៅកាន់អ្នកចូលរួមប្រមាណជាង៣៥០គ្រួសារ ដោយក្នុងនោះមានស្រ្តីមានផ្ទៃពោះចំនួន៦៥នាក់ ស្រ្តីជាម្តាយជិត២៧០នាក់ និងកុមារជាង៤០០នាក់ ដោយលើកទី១ធ្វើនៅ Kids City ក្នុងរាជធានីភ្នំពេញកាលពីដើមខែកក្កដា និងលើកទី២ធ្វើនៅសណ្ឋាគារខេមរាបាត់ដំបង១ ខេត្តបាត់ដំបងកាលពីថ្ងៃទី១៥ កក្កដា ២០១៨ កន្លងទៅនេះ។ អ្នកស្រី Monsinee Sathirakawinskul ប្រធានប្រតិបត្តិផ្នែក CHC ប្រចាំក្រុមហ៊ុនសាណូហ្វី កម្ពុជា បានមានប្រសាសន៍ថា “សិក្ខាសាលានេះមានគោលបំណងផ្តល់ការអប់រំដល់ស្រ្តីជាម្តាយ ស្រ្តីមានផ្ទៃពោះ ស្រ្តីស្ថិតក្នុងវ័យបន្តពូជ ទទួលបានការយល់ដឹងកាន់តែច្រើនអំពីសារសំខាន់នៃអាហារូបត្ថម្ភដ៏ត្រឹមត្រូវសម្រាប់ពួកគេ និងកុមារ ជាពិសេសសារសំខាន់នៃកាល់ស្យូមតែម្តង។ ម្យ៉ាងទៀត
July 18, 2018 - រថយន្ត
ជាការពិតណាស់ អ្នកប្រើប្រាស់រថយន្ដភាគច្រើនគឺព្យាយាមអង្គុយឲ្យបានឆ្ងាយពីម៉ាស៊ីនតាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងពីសម្លេងរំខាន។ ដោយឡែក សម្រាប់បុរសម្នាក់នេះវិញក៏មិនខុសពីគេដែរ ហើយដោយសារតែសម្លេងរំខាននៃម៉ាស៊ីនរថយន្ដ បានធ្វើឲ្យគាត់មានគំនិតកែច្នៃរថយន្ដខ្លួនឲ្យទៅជាបែបនេះ។ អាចនិយាយបានថា កែច្នៃរបស់បុរសម្នាក់នោះគឺពិតជាគួរឲ្យចាប់អារម្មណ៍ ហើយក៏អស់សំណើចផងដែរ។ រថយន្ដនោះត្រូវគេថតបាននៅឯ Elyria ទីក្រុងតូចមួយក្នុងរដ្ឋ Ohio។ តាមរយៈការបង្ហោះរូបភាពលើគេហទំព័រ Reddit មានមនុស្សច្រើនណាស់សម្ដែងការចាប់អារម្មណ៍ និងកោតសសើរចំពោះគំនិតច្នៃប្រឌិតនេះ ពោលគឺថ្វីបើវារាងចម្លែកមែនពិត ប៉ុន្ដែពិតជាទំនង។ គួរបញ្ជាក់ផងដែរថា រថយន្ដកែច្នៃនេះត្រូវបានដាក់ម៉ាស៊ីនចេញមកក្រៅតែម្ដង ចំណែកឯកន្លែងអង្គុយគឺនៅដាច់ពីម៉ាស៊ីនផ្នែកខាងក្រោយវិញ។ មតិមួយចំនួនលើកឡើងថា ការធ្វើបែបនេះគឺមិនត្រឹមត្រូវ និងមានសុវត្ថិភាពទេ ប៉ុន្ដែសម្រាប់ការប្រើប្រាស់តិចតួច គឺវាមិនផ្ដល់បញ្ហាអ្វីឡើយ។ Fu ប្រភព៖ carscoops
July 18, 2018 - PR
ក្រុមហ៊ុន ខេមហ្វូន ជាក្រុមហ៊ុន ផលិត និង ចែកចាយ ទូរស័ព្ទម៉ាក់ខេមហ្វូនដ៏ល្បី នឹងរៀបចំកម្មវិធីសម្ភោធផលិតផលជំនាន់ថ្មីរបស់ខ្លួន នៅផ្សារទំនើបAEON Mall 2 សែនសុខ នៅថ្ងៃទី19 ខែកក្ដដា 2018 ខាងមុខនេះ ។ ក្នុងកម្មវិធីនេះនឹងមានវត្តមានតារាកិត្តិយសល្បីៗ ពិសេសកញ្ញា រ៉ាប៊ី ម្ចាស់បទ មាន់ស្រែ ដ៏មានប្រជាប្រិយ៍ក្នុងស្រទាប់យុវវ័យ និង លោក សៅ ឧត្ដម ដែលមានសំនៀងស្រទន់ ម្ចាស់បទ សុំទោស មានវត្តមាននៅទីនោះផងដែរ។ ក្រៅពីតារាទាំងពីរ ក៏មានពិធីករដែលពោរពេញទៅដោយវោហាស័ព្ទនឹងចូលមកអង្រួនកម្មវិធីនេះ ឲ្យកាន់តែមានភាពសប្បាយរីករាយ។
July 18, 2018 - អន្តរជាតិ
ស្រុកកំពង់សិលា៖ សមត្ថកិច្ចបានបញ្ជាក់ថា មកទល់នឹងវេលាម៉ោង ០៧ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះស្ថានភាពកំពស់ទឹកនៅលើស្ពានស្ទឹងសំរោង នៅតែបន្តឡើង ដោយសារតែអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ តាមការសន្និដ្ឋាន បើស្ថានភាពអាកាសធាតុមេឃនៅតែភ្លៀងបន្តក្នុងថ្ងៃនេះទឹកអាចឡើងលិចលើបង្កាន់ដៃស្ពានដដែលដូចកាលពីថ្ងៃម្សិលមិញ។ ចំពោះមុខ ការធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៤ត្រង់ចំណុចនេះត្រូវផ្អាកជាបណ្តោះអាសន្នដដែលមិនទាន់អាចឆ្លងកាត់បានទេ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ អាជ្ញាធរក៏បានបញ្ជូនមធ្យោបាយចម្លងទៅកាន់ស្ពានស្ទឹងសំរោង ដែលទទួលរងនូវជំនន់ទឹកភ្លៀង សម្រាប់ជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់នោះផងដែរ៕ អត្ថបទ៖ សេម
July 18, 2018 - កីឡា
ការប្រកួតបាល់ទាត់ពិភពលោក World Cup ត្រូវបានបញ្ចប់ហើយក៏បានរកឃើញក្រុមជើងឯកដែរគឺក្រុមជម្រើសជាតិបារាំងដែលបានយកឈ្នះក្រូអាត៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។ ទាំងនេះគឺជាកីឡាករដែលមានការចាប់អារម្មណ័ច្រើននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018។ ១០. Aleksandr Golovin Golovin ដែលមានអាជីពនៅក្រុមបាល់ទាត់ CSKA បានធ្វើឱ្យក្រុមជម្រើសជាតិ Russia មានកំរិតលេងខ្ពស់ជាងមុននិងស៊ុតបញ្ចូលទីបានមួយគ្រាប់និងបញ្ចូនឱ្យមិត្តរួមក្រុមពីរដងក្នុងការឈ្នះ 5-0 លើក្រុមអារ៉ាប៊ីសាអូឌីត។ ៩. Benjamin Pavard កីឡាករ Pavard ដែលលេងជាខ្សែការពារស្តាំប៉ុន្តែអាចលេងនៅកណ្តាលបាននិងរកគ្រាប់បាល់មួយគ្រាប់ក្នុងការប្រកួតជាមួយអាហ្សង់ទីនជាមួយនឹងការស៊ុតបញ្ចូលទីពីចំងាយយ៉ាងល្អ។ ៨. Hirving Lozano Lozano គឺជាកីឡាករឆ្នើមនៅក្នុងប្រទេសរុស្ស៊ីដែលស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះជាមួយនឹងអាល្លឺម៉ង់និងបង្កើតឱកាសឲកីឡាករ Javier Hernandez រកគ្រាប់បាល់ក្នុងការប្រកួតជាមួួយនឹងកូរ៉េខាងត្បូង។ ៧.
July 17, 2018 - PR
រង្វាន់កាន់តែកក្រើកជាងមុន ជាមួយអតិថិជនទូទាំងប្រទេស បានឈ្នះរង្វាន់ពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ។ ចូលមកដល់សប្ដាហ៍ទី4 ភាពរំភើបរីករាយកានតែពុះកញ្ច្រោលខ្លាំងឡើង ព្រោះអតិថិជនទាំងតាមបណ្ដាខេត្តផ្សេងៗ និងរាជធានី សុទ្ធតែបានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ។ យើងរកឃើញអ្នកឈ្នះរង្វាន់ធំពីខេត្តកំពង់ស្ពឺ កំពត ភ្នំពេញ និងចុងក្រោយនេះគឺ សំរាប់សប្តាហ៍ទី 4 នេះ សូមចូលរួមអបអរសាទរដល់ អតិថិជនឈ្មោះ ជា ចាន់សារ៉ាត់ មកពីខេត្តកំពត
July 17, 2018 - បច្ចេកវិទ្យា
ស្ទើរតែរាល់គ្រឿងអេឡិចត្រូនិចទាំងអស់ ដែលធ្លាក់ចុះទៅក្រោមបាតសមុទ្រ គឺពិតជាមានសង្ឈឹមតិចណាស់ក្នុងការរកឃើញមកវិញ ហើយបើទោះជារកឃើញក៏មិនប្រាកដថានៅដំណើរការឡើយ។ ដោយឡែក សម្រាប់ iPhone ក៏មិនខុសគ្នាដែរ ពោលគឺប្រសិនបើធ្លាក់ចុះទៅបាតសមុទ្រហើយ ទោះជាមានបច្ចេកវិទ្យាការពារមិនចូលទឹក និងធូលីក៏មិនធានាថានៅដំណើរការដែរ។ កាលពីពេលថ្មីៗនេះ យើងទទួលបានពត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយទាក់ទងទៅនឹងអ្នកជ្រមុជទឹកជនជាតិអង់គ្លេសម្នាក់ឈ្មោះ Cerys Hearsey បានរកឃើញ iPhone មួយគ្រឿងក្រោមបាតសមុទ្រដោយចៃដន្យ ហើយស្មាតហ្វូននោះនៅដំណើរការធម្មតាថែមទៀត។ អ្វីដែលមិនគួរឲ្យជឿគឺសូម្បីតែសេវាស៊ីមកាតក៏នៅដំណើរការធម្មតាដែរ ទោះជា iPhone នោះធ្លាក់ចុះទៅក្រោមទឹកលើស 30ហ្វីតក៏ដោយ។ គួរបញ្ជាក់ផងដែរថា iPhone 7 ដែលបានរកឃើញ គឺមានភ្ជាប់មកជាមួយនឹងស្រោមការពារទឹកផងដែរ។ ថ្វីបើវាស្ថិតនៅក្រោមទឹកអស់រយៈពេលរហូតដល់ទៅ 2ថ្ងៃមែនពិត ប៉ុន្ដែថាមពលថ្មគឺនៅសល់ 84% ឯណោះ។ បន្ទាប់ពីសង្គ្រោះ
July 17, 2018









