- Khmernote Media
- អន្តរជាតិ
នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានទទួលបញ្ជាពីឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូលអោយជាចូលរួមជាមួយ គណៈកម្មាធិការ (គ.ប.ផ.ក) ឲ្យចុះត្រួតពិនិត្យ “សិប្បកម្មងោះហោះ” ស្ថិតនៅទីតាំង ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយមានការជ្រោមជ្រែងពីព្រះរាជអាជ្ញារង គុជ គឹមឡុង ។ មន្ត្រីកាំកុងត្រូលបានរកឃើញថាសិប្បកម្មផលិតនំចំណីមួយនេះពុំទាន់មានច្បាប់គ្រប់គ្រាន់ទេ ដោយតម្រូវឲ្យម្ចាស់សិប្បកម្មទៅបំពេញបែបបទអោយត្រឹមត្រូវឡើងវិញ ហើយគំរូនំចំណីមួយចំនួនដែលសិប្បកម្មនេះបានផលិត ត្រូវបានបញ្ជូនមកកាន់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ ៕
July 18, 2018 - កីឡា
ពានរង្វានបាល់ទាត់ពិភពលោក FIFA World Cup ដែលប្រទេសជុំវិញពិភពលោកស្រមៃចង់បាននោះ ការផលិតពានមួយនេះគឺផលិតឡើងនៅក្នុងប្រទេសអ៊ីតាលីដែលមានលាយនិងលោហៈធាតុមាសស្រោបពីលើពាន ឯតម្លៃរបស់ពានរង្វាន់មួយនេះវិញគឺមានតម្លៃដល់ទៅ 150,000 ដុល្លារឯណោះ។ កាលពីពេលថ្មីៗនេះសារពត៌មាន RT បានលើកយកការតម្លៃនៃការផលិតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកនិយាយ បន្ទាប់ពីពានដែលផលិតដោយដៃក្នុងប្រទេសអ៊ីតាលីមួយនេះត្រូវបានប្រគល់ជូនប្រទេសបារាំងដែលយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 4-2។ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup គិតពីឆ្នាំ 1930 ដល់ឆ្នាំ 2018 នេះបានកែប្រែទំរង់រូបរាងថ្មីដល់ទៅ 2 ដង។ ដោយក្នុងឆ្នាំ 1930-1970 សហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA បានប្រើប្រាស់ពានរង្វាន់ឈ្មោះ Jules
July 18, 2018 - កីឡា
អតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Real Madrid ដែលបានដឹកនាំក្លឹបឈ្នះពានរង្វាន់ UEFA Champion League ៣ឆ្នាំជាប់គ្នាលោក Zinedine Zidane អាចនឹងមានវត្តមាននៅទឹកដី Italy របស់ក្លឹប Juventus នៅខែតុលាខាងមុខនេះក្នុងតួនាទីថ្មីមួយនៅទីនោះក្រោយអតីតកូនក្រុមរបស់លោក Cristiano Ronaldo ទើបតែបានចុងកុងត្រាជាមួយ Juventus ផងដែរ។ រយះពេល ១៧ ឆ្នាំហើយដែលលោក Zinedine Zidane បានចាកចេញពី Juventus ដែលនៅពេលនោះលោកបានលេងអោយក្លឹប Juventus ក្នុងរយះពេល៥ឆ្នាំនិងបានជួយក្លឹបអោយលើកពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ Serie A ២សម័យកាល
July 18, 2018 - កីឡា
កីឡាករវ័យ 25 ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមម្នាក់នៅព្រឹត្តិការណ៍ World Cup នៅរដូវក្តៅនេះនិងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសបារាំងឈ្នះក្លាយជាជើងឯកនៅប្រទេសរុស្ស៊ី។ បច្ចុប្បន្ន Tuttosport អះអាងថា Pogba ចង់ចាកចេញពីទឹកដី Old Trafford ហើយចង់វិលត្រឡប់ទៅកាន់អតីតក្លិប Juventus វិញ។ របាយការណ៍បានបញ្ជាក់ថាការសម្រេចចិត្តរបស់ម្ចាស់ជើងឯក Serie A ក្នុងការចុះហត្ថលេខាជាមួយនឹងកីឡាករ Cristiano Ronaldo ក្នុងតម្លៃ 100 លានផោន (88,5 លានផោន) គឺជាកម្លាំងចលករមួយដែលជំរុញឱ្យ Pogba មានបំណងវិលត្រលប់ទៅប្រទេសអ៊ីតាលីវិញ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Metro
July 18, 2018 - កីឡា
ក្លឹបអធិរាជស Real Madrid កំពុងមានសង្ឃឹមខ្លាំងក្នុងការនាំយកអ្នកចាំទីដៃស្អិតរបស់ក្លឹបតោខៀវ Chelsea Thibaut Courtios មកកាន់ទឹកដី Santiago Bernabeu ដោយសារតែកាលពីពេលថ្មីនេះ Chelsea បានកំណត់តម្លៃខ្លួនអ្នកចាំទីរូបនេះដើម្បីអោយក្លឹបដែលមានចំណាប់អារម្មណ៍ទាក់ទងក្នុងការទិញផ្តាច់កុងត្រាពី Chelsea។ អ្នកចាំទីសញ្ជាតិប៊ែលហ្សិកវ័យ២៦ ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អក្នុងរយះពេល ៧ឆ្នាំក្នុងអាជីពបាល់ទាត់របស់ខ្លួនដោយ ៣ឆ្នាំនៅ Atletico Madrid និង ៤ឆ្នាំនៅ Chelsea ហើយទើបតែទទួលបានស្រោមដៃមាសក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្សីថ្មីៗនេះផងដែរ។ បើសិនជា Real Madrid ទិញកីឡាករអ្នកចាំទី Courtios ពី Chelsea
July 18, 2018 - អន្តរជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្យុះឈ្មោះ សុនទីញ បាន និងកំពុងស្ថិតនៅភាគខាងកើតកោះហៃណាំ ហើយព្យុះនេះនឹងមានឥទ្ធិពលមកលើព្រះរាជាចក្រកម្ពុជាយើងមានមេឃអាប់អួ ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្តាខេត្ត ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ក្រសួងក៏បានណែនាំឲ្យបងប្អូនប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋរស់នៅតាមតំបន់ទំនាបជាប់ផ្លូវទឹក ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕ អត្ថបទ៖ សេម
July 18, 2018 - កីឡា
អតីតខ្សែការពារក្លឹប Real Madrid លោក Christian Panucci បានព្យាករណ៍ពីភាពជោគជ័យដ៏អស្ចារ្យរបស់កីឡាករ Cristiano Ronaldo នៅក្លឹប Juventus ប៉ុន្តែគាត់បានព្រមានម្ចាស់ Ballon d’Or 5សម័យកាលថាការចាកចេញពី Santiago Bernabeu គឺជាការសោកស្តាយដ៏ធំបំផុតរបស់គាត់។ Panucci បានឈ្នះពានរង្វាន់ La Liga, Super Cup របស់អេស្ប៉ាញ, ក្របខ័ណ្ឌ Champions League និង Intercontinental Cup ក្នុងអំឡុងពេល 3 ឆ្នាំរបស់គាត់នៅក្លឹប
July 18, 2018 - PR
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត SUBARU PALM CHALLENGE 2018 ឈានដល់ឆ្នាំទី ៨ ហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ ចាប់ផ្តើមចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៩ យប់ នៅផ្សារទំនើបសុវណ្ណា រាជធានីភ្នំពេញ។ បេក្ខជន បេក្ខនារី ចំនួន ៦០ រូប នឹងចូលរួមការប្រកួតដ៏ស្វិតស្វាញនេះ ដោយជំនះភាពនឿយហត់ និង អាកាសធាតុដើម្បីដណ្តើមយកសិទ្ធិ ១០ កន្លែង ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី
July 18, 2018 - សង្គម
ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រាជរដ្ឋាភិបាលបានខិតខំបង្កើតមធ្យោបាយដឹកជញ្ចូនសាធារៈជាច្រើនដូចជារថភ្លើង និងរថយន្តក្រុង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។ ចំពោះរថយន្តក្រុងសាធារណៈវិញ រាជរដ្ឋាភិបាលក៏បានធ្វើការបន្ថែមខ្សែរត់ជាច្រើនខ្សែផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរទាំងអស់។ ហើយថ្មីៗនេះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋាករបានសហការជាមួយក្រុមហ៊ុន Space Media ធ្វើការតភ្ជាប់ Wifi នៅលើរថយន្តក្រុងទាំងអស់ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ដែល Password Wifi នៅលើរថយន្តក្រុងគឺ “ppcitybus”៕ អត្ថបទ៖ សេម រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង – City BUS
July 18, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Facebook បានអភិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដែលធំជាងគេលើពិភពលោកហើយ ប៉ុន្ដែស្របពេលជាមួយនឹងជោគជ័យនេះ ក្រុមហ៊ុនក៏មិនបញ្ឈប់ការខិតខំប្រឹងប្រែង និងរកអ្វីដែលថ្មីដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះ យើងទទួលបានដំណឹងមួយដែលថា ក្រុមហ៊ុននេះហាក់ដូចជាកំពុងព្យាយាមរកវិធីសាស្ត្រក្នុងការតភ្ជាប់រវាង Instagram និង Facebook ឲ្យកាន់តែមានប្រសិទ្ធភាព ពោលគឺសម្រាប់មិត្តភក្ដិដែលមាននៅលើ Instagram និងអាចភ្ជាប់មកកាន់ Messenger បាន។ Facebook Messenger is testing (?) syncing with Instagram account pic.twitter.com/bJzFpRS7zD — Jane Manchun Wong
July 18, 2018









