Khmernote Media
  • កីឡា

    កាលពីព្រឹកមិញនេះក្រុមជម្រើសជាតិបារាំងបានធ្វើដំណើរមកដល់មាតុប្រទេសរបស់គេពួកគេវិញហើយជាមួយនឹងការស្វារគមន៍ដ៏កក់ក្ដៅពីសំណាក់រដ្ឋាភិបាលបារាំងនិងអ្នកគាំទ្របារាំងរាប់សិបមឺុននាក់។ ក្រុមអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបារាំងជាច្រើនរាប់សិបមុឺននាក់បានឈរជាជួរចាំទទួលស្វារគមន៍ការមកដល់របស់ក្រុមជម្រើសជាតិបារាំងតាមរថយន្ដក្រុងនៅក្នុងតំបន់ហ្សង់អេលីហ្សេ។ យន្ដហោះចំបាំងរបស់ប្រទេសបារាំងចំនួន 9 គ្រឿងបានហោះជាសញ្ញាជ័យជំនះដោយបាញ់ផ្សែងជាទង់ជាតិប្រទេសបារាំងអបអរសារទរបារាំងក្លាយជាអធិរាជបាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីក្រោមអ្នកគាំទ្រចូលរួមប្រមាណជាង 1 លាននាក់។ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះក្រុមជម្រើសជាតិបារាំងក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 នៅប្រទេសរុស្សីបន្ទាប់ពីបារាំងបំបាក់ក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 4-2។ ការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup របស់បារាំងនេះគឺជាការឈ្នះលើកទី 2 ហើយរបស់បារាំង បន្ទាប់ពីក្រុមជម្រើសជាតិបារាំងទទួលបានជ័យជំនះលើកដំបូងនៅក្នុងឆ្នាំ 1998។ ការចូលរួមអបអរសារទរជ័យជំនះរបស់បារាំងក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងតំបន់ហ្សង់អេលីហ្សេនេះក៏មានការអញ្ចើញចូលរួមពីសំណាក់លោកប្រធានាធីបតីបារាំង Macron និងភរិយារបស់លោកផងដែរ។ ហើយលោកប្រធានាធីបតី

    July 17, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ Canon ត្រូវបានគេស្កាល់ថាជាក្រុមហ៊ុនឯកទេសជំនាញផ្នែកផលិត sensor ស្កេនស្នាមក្រយ៉ៅដៃសម្រាប់កាមេរ៉ា និងកញ្ចក់ lens ផងដែរ។ ដោយឡែក សម្រាប់ក្រុមហ៊ុន Nikon វិញក៏មិនធម្មតាដូចគ្នា ហើយនាពេលថ្មីៗនេះយើងទទួលបានដំណឹងថាក្រុមហ៊ុននេះកំពុងព្យាយាមបង្កើត sensor សម្រាប់កាមេរ៉ា និង lens បន្ថែមទៀត ដែលអាចចាប់យកពត៌មានទាក់ទងទៅនឹងអារម្មណ៍របស់អ្នកបានពេលថតរូប។ ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Nikon (JP2017-143581) ត្រូវបានបង្ហាញដោយគេហទំព័រ New Camera ហើយមានរៀបរាប់ពី sensor ដែលត្រូវបានផលិតឡើងនៅគៀនម្ខាងនៃ lens ក៏ដូចជាខាងមុខ និងខាងក្រោយនៃតួកាមេរ៉ាប្រភេទ DSLR ផងដែរ។ អ្វីដែលអស្ចារ្យបំផុតគឺ sensor

    July 17, 2018
  • បច្ចេកវិទ្យា

    នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បណ្តាញសង្គមដ៏ល្បីល្បាញមួយគឺ Yahoo Messgenger បានប្រកាសបិទជាផ្លូវការហើយ។ ក្រោយពីបណ្តាញសង្គមថ្មីៗជាច្រើនដូចជា WhataApp, Snapchat និង Facebook Messenger បានបង្ហាញខ្លួនមក កម្មវិធីបណ្តាញសង្គម Yahoo Messenger បានចាប់ផ្តើមដាំក្បាលចុះក្រោម រហូតមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុន Yahoo ក៏សម្រេចចិត្តបិទចោលតែម្តង។ Yahoo Messenger បានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ ហើយគិតមកដល់បច្ចុប្បន្នវាមានអាយុ២០ឆ្នាំហើយ។ បន្ទាប់ពីកម្មវិធី Yahoo Messenger បានបិទ ក្រុមហ៊ុន Yahoo នឹងផ្លាស់ប្តូរអ្នកប្រើប្រាស់ឲ្យមកប្រើកម្មវិធីថ្មីវិញមានឈ្មោះ Yahoo

    July 17, 2018
  • អន្តរជាតិ

    ក្នុងមួយថ្ងៃៗមានអ្នកជំងឺជាច្រើន ដែលរងគ្រោះ ដោយសារតែការជក់បារីជារៀងរាល់ថ្ងៃអាចបណ្ដាលឲ្យសួត, បេះដូង និងលំពែងរបស់អ្នកមានបញ្ហាយ៉ាងធ្ងន់ធ្ងរ។ បើទោះបីជាចង់ផ្ដាច់ក៏មានភាពលំបាកផងដែរ ព្រោះថាបារីប្រៀបបានទៅនឹងគ្រឿងញៀន ហេតុនេះអ្នកត្រូវមានឆន្ទៈខ្ពស់នៅក្នុងការផ្ដាច់ បើមិនដូចនោះទេសុខភាពអ្នកកាន់តែធ្ងន់ធ្ងរជាលំដាប់ អាចឈានដល់ការបាត់បង់ជីវិតទៀតផង។ ខាងក្រោមនេះជាវិធីដែលជួយឲ្យអ្នកផ្ដាច់បារីបានយ៉ាងមានប្រសិទ្ធិភាព៖ ១. អ្នកជក់បារីនៅពេល ដែលមិនបានជក់តែងតែមានអារម្មណ៍ថប់ដង្ហើម, បារម្ភ, ឆាប់ខឹង និងមិនចង់ទទួលទានអាហារ ហើយចេះតែចង់ជក់បារីមួយមុខគត់។ រោគសញ្ញាទាំងនេះកើតឡើងនៅពេល ដែលអ្នកផ្ដាច់ជាលើកដំបូង ដូចនេះបន្ទាន់ថ្ងៃបន្ទាប់នឹងមានអារម្មណ៍ធូរស្រាលមកវិញ អ្វីដែលសំខាន់គឺការតាំងចិត្តហើយផ្ដោតទៅលើម្ហូបអាហារជំនួសការនឹកឃើញដល់បារី។ ២. ការធ្វើលំហាត់ប្រាណ ក៏ជាចំណែកដ៏សំខាន់ ដែលឆាប់ជួយឲ្យអ្នកផ្ដាច់បារីបានលឿនផងដែរ ព្រោះការធ្វើលំហាត់ប្រាណបញ្ចេញញើស បញ្ចេញជាតិពុលអាចធ្វើឲ្យអ្នកមានអារម្មណ៍មិននឹកនាដល់បារី។ ៣. អ្នកត្រូវមានគំនិតថា “គេគ្រប់គ្នាអាចផ្តាច់បាន ហេតុនេះអ្នកក៏អាចផ្តាច់បានដូចគ្នា”។ ត្រូវតែតាំងចិត្តយ៉ាងមុតមាំថាគេធ្វើបាន អ្នកក៏ធ្វើបានដើម្បីសុខភាពខ្លួន និងអ្នកនៅជុំវិញខ្លួនអ្នក។

    July 17, 2018
  • កីឡា

    កាលពីម្សិលមិញនេះខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើដំណើរទៅដល់ក្លឹបសេះបង្កង់ Juventus ជាផ្លូវហើយ នៅក្នុងសន្និសីទកាសែតជាមួយនឹងក្លឹបសេះបង្កង់ Juventus នោះខ្សែប្រយុទ្ធ Cristiano Ronaldo បានលើកយកមូលហេតុមួយដែលធ្វើឲ្យរូបលោកចាកចេញពីក្លឹប Real Madrid។ ខ្សែប្រយុទ្ធ Ronaldo ដែលអ្នកគ្រប់គ្នាស្គាល់ឈ្មោះគាត់ថា CR7 នោះបានមកដល់ទឹកដី Turin របស់ប្រទេសអ៊ីតាលីកាលពីម្សិលមិញដើម្បីចុះហត្ថលេខាជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងការផ្ទេរពីក្លឹបអធិរាជសរ Real Madrid មកកាន់ Juventus ក្នុងកុងត្រារយៈពេល 4 ឆ្នាំដែលមានតម្លៃផ្ទេរដល់ទៅ 100លានអឺរ៉ូ។ ការផ្ទេររបស់ Ronaldo មកកាន់ក្លឹប

    July 17, 2018
  • អន្តរជាតិ

    ស្រុកកំពង់សីលា-សមត្ថកិច្ចមូលដ្ឋានអោយដឹងបន្ថែមថា រហូតមកដល់ម៉ោង២រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាព​ភាពទឹក​នៅស្ពានស្ទឹងសំរោង ទឹកបានឡើងស្មើនឹងបង្កាន់ដៃស្ពាន​ មើលផ្លូវលែងឃើញហើយ ក្នុងនោះកំពស់ទឹក​លើផ្លូជាតិ​លេខ៤ឡើងដល់ប្រហែលមួយម៉ែត្រកន្លះ និងកំពុងហូរកាត់​តាមបណ្ដោយ​ផ្លូវជាតិ​លេខ៤ ចម្ងាយជាងមួយគីឡូម៉ែត្រ។ មន្ត្រីដ៍ដែលថ្លែងបន្តថា ស្ថានភាព​កំពស់ទឹក​អាច​ឡើងបន្ត​ទៀតនារសៀលនេះ បើផ្អែកលើធាតុ​អាកាសបច្ចុប្បន្ន នៅមានភ្លៀងធ្លាក់បន្តបន្ទាប់​៕ រូបភាព៖ លោក Huy Bunleng

    July 17, 2018
  • អន្តរជាតិ

    រលកយក្សស៊ូណាមិ ដែលមានកម្ពស់ជាងមួយម៉ែត្រក​ន្លះ បានវាយប្រហារឆ្នេសមុទ្រជាច្រើននៅតំបន់កោះ Majorca និង Menorca ក្នុងប្រទេសអេស្ប៉ាញ និងបានបង្កឲ្យមានការខូចខាតជាខ្លាំង។ បើយោងតាមក្រុមការងារជួយសង្រ្គោះរបស់អេស្ប៉ាញបានប្រាប់ឲ្យដឹងថា គិតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញជនរងគ្រោះណាម្នាក់ស្លាប់បាត់បង់ជីវិតនៅឡើយទេ ប៉ុន្តែទំហំនៃការខូចខាតហេដ្ឋរចនាសម្ព័ន្ធគឺមានលក្ខណៈទ្រង់ទ្រាយធំគួរសម។ កត្តាដែលធ្វើឲ្យមានការខូចខាតច្រើននេះ ក៏ដោយសារតែរលកនេះបានបក់បោកជាបន្តបន្ទាប់ និងបង្កឲ្យមានទឹកជំនន់លិចតាមដងផ្លូវ និងតាមរមណីដ្ឋានជាច្រើនទៀតផង។ ចំពោះទំហំនៃការខូចខាតសរុបនៅមិនទាន់ត្រូវបានគេធ្វើការវាយតម្លៃឲ្យបានច្បាស់លាស់នៅឡើយទេ តែអ្វីដែលគេអាចមើលឃើញជាក់ស្តែងនៅពេលនេះគឺថា មានផ្លូវមួយខ្សែរត្រូវបានបំផ្លាញ ទូកនេសាទ និងទូកសម្រាប់ជិះកំសាន្តជាច្រើនត្រូវបានខូចខាត និងមានផ្ទះមួយចំនួនរងនូវការខូចខាតផងដែរ។ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួនពេលនេះអាជ្ញាធរអេស្ប៉ាញកំពុងតែដាក់ពង្រាញក្រុមការងារជួយសង្គ្រោះជាច្រើននាក់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយកើតមានឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    July 17, 2018
  • សង្គម

    បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមេសា កន្លងមក គេសង្កេតឃើញមានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើដំណើរយ៉ាងគគ្រើកគគ្រេង។ យោងតាមការបញ្ជាក់របស់ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះ នឹងបើកអោយជិះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ។ យោងតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុក Royal Railway Cambodia បានឲ្យដឹងថា រថភ្លើងថ្មីស្រឡាងបន្ថែមទៀតបានកំពុងតែត្រៀមដាក់ឲ្យដឹកអ្នកដំណើរទៅព្រលានយន្តហោះអន្តរជាតិ។ ហើយខណៈពេលនេះរថភ្លើងទាំងនោះកំពុងតែស្ថិតនៅរោងចក្រប្រទេសមិចស៊ីកូនៅឡើយ ដែលអាចនឹងបញ្ចូនមកកាន់ប្រទេសកម្ពុជាយើងឆាប់ៗខាងមុខ៕ អត្ថបទ៖ សេម រូបភាព៖ Royal Railway Cambodia

    July 17, 2018
  • កីឡា

    អ្នកចាំទីរបស់ក្រុមជម្រើសជាតិបារាំងកីឡាករ Alphonse Areola គឺជាជនជាតិអាស៊ានដំបូងដែលមានវាសនាឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី បន្ទាប់ពីក្រុមជម្រើសជាតិបារាំងយកឈ្នះក្រូអាតដោយលទ្ធផល 4-2 ក្លាយជាអធិរាជបាល់ទាត់ពិភពលោក FIFA World Cup។ អ្នកចាំទី Alphonse Areola កើតនៅក្នុងថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 1993 ក្នុងគ្រួសារដែលមានឪពុកម្ដាយជាជនជាតិភីលីពីនហើយចំណាកស្រុកមករស់នៅនិងធ្វើការនៅក្នុងប្រទេសបារាំង។ អ្នកចាំទីរបស់ក្រុមជម្រើសជាតិបារាំងនិងជាអ្នកចាំទីរបស់ក្លឹប PSG រូបនេះមានសញ្ជាតិដើមជាជនជាតិភីលីពីន។ សព្វថ្ងៃនេះអ្នកចាំទីវ័យ 25 រូបនេះបានកាន់សញ្ជាតិពីរនៅក្នុងដៃគឺសញ្ជាតិបារាំងនិងសញ្ជាតិភីលីពីន។ នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup អ្នកចាំទី Alphonse Areola បានដើរតួជាអ្នកចាំទីដៃទី

    July 17, 2018
  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ មានអត្តចរិតផ្សេងគ្នាអាស្រ័យទៅតាមសង្គម ដែលពួកគេរស់នៅ និងវប្បធម៌ ដែលបានបន្សល់ទុក ពីដូនតារបស់ពួកគេ។ ជាក់ស្តែងប្រជាជននៃប្រទេសខ្លះហាក់រួសរាយរាក់ទាក់ ងាយស្រួលក្នុងការបង្កើតមិត្តភក្តិ ខណៈប្រជាជននៃប្រទេសខ្លះវិញហាក់គ្មានទំនាក់ទំនងល្អទាល់តែសោះជាមួយអ្នកដទៃ។ យោងតាមការសិក្សាបានបង្ហាញថា ខាងក្រោមនេះគឺជាប្រទេសទាំង១០ ដែលមានប្រជាជនរួសរាយរាក់ទាក់ និងងាយស្រួលក្នុងការបង្កើតមិត្តភក្តិបំផុត ហើយក្នុងនោះប្រទេសកម្ពុជាយើងក៏មាននៅក្នុងនោះផងដែរ។ ទី១០- ប្រទេសកាណាដា ទី៩- ប្រទេសវៀតណាម ទី៨- ប្រទេសកូឡុំប៊ី ទី៧- ប្រទេសអូម៉ាន ទី៦- ប្រទេសកូស្តារីកា ទី៥- ប្រទេសបារ៉ែន ទី៤- ប្រទេសកម្ពុជា ទី៣- ប្រទេសមិចស៊ីកូ ទី២- ប្រទេសតៃវ៉ាន់ ទី១- ប្រទេសព័រទុយហ្គាល់

    July 17, 2018