Khmernote Media
  • កីឡា

    ក្រុមជម្រើសជាតិបារាំងក្លាយជាអធិរាជបាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីឆ្នាំនេះ បន្ទាប់ពីក្រុមជម្រើសជាតិបារាំងបានយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 4-2។ ភាពសប្បាយរីករាយ សោកសៅ និងទឹកភ្នែកបានកើតឡើងដណ្ដើរគ្នាកាលពីម្សិលមិញបន្ទាប់ពីកញ្ចែរបស់អាជ្ញាកណ្ដាលបានផ្លុំឡើងនៅក្នុងនាទីទី 90+5។ ទឹកភ្នែករបស់អ្នកឈ្នះនិងចាញ់បានកើតដណ្ដើរគ្នា ដោយបារាំងស្រក់ទឹកភ្នែកបែបសប្បាយរីករាយដែលខ្លួនក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះ ចំណែកឯក្រូអាតវិញបានត្រឹមស្រក់ទឹកភ្នែកសោកសៅក្រោយពួកគេមានឈ្មោះត្រឹមជាជើងឯករង។ ក្នុងរយៈពេល 20ឆ្នាំគត់បារាំងបានគ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ជាលើកទី 2 ខណៈដែលជើងឯកលើកដំបូងរបស់បារាំងធ្វើឡើងនៅក្នុងឆ្នាំ 1998។ ទំព័រប្រវតិ្តសាស្រ្ដថ្មីរបស់បារាំងបានចារឡើងសារជាថ្មីម្ដងទៀត ហើយនិងរូបផ្កាយដែលដំណែងឲ្យការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នោះបានឆ្លាក់ឡើងនៅលើអាវជម្រើសជាតិបារាំង ក្រោយពេលបារាំងក្លាយជាអធិរាជបាល់ទាត់ពិភពលោក

    July 16, 2018
  • អន្តរជាតិ

    របាយការណ៍មួយបានបង្ហាញថា ភ្ញៀវទេសចរណ៍ចិនបានសម្រេចលុបចោលការទៅស្នាក់នៅក្នុងខេត្ត Phuket ប្រទេសថៃ បើទោះបីជាពួកគេបានកក់សណ្ឋាគាររួចក៏ហើយក្តី ហើយការសម្រេចលុបចោលនេះបានធ្វើឲ្យប្រទេសថៃត្រូវខាតបង់អស់ប្រាក់ ប្រមាណជា៧លានបាត (ប្រហែលជាង ២១ ម៉ឺនដុល្លារ)។ ការសម្រេចលុបចោលការទៅកំសាន្តនៅក្នុងប្រទេសថៃនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងភ្លាមៗបន្ទាប់ពីមានគ្រោះថ្នាក់លិចទូកទេសចណ៍មួយក្នុងឆ្នេរសមុទ្រថៃ ដែលបណ្តាលឲ្យមានភ្ញៀវទេសចរណ៍ចិនចំនួន៤៧នាក់បានស្លាបបាត់បង់ជីវិត។ បើតាមលោក Kongkiat Khuphongsakorn ប្រធានសមាគមសណ្ឋាគារប្រចាំភាគខាងត្បូងប្រទេសថៃបានឲ្យដឹងថា មានសណ្ឋាគារចំនួន ៧,៣០០ បន្ទប់ ត្រូវបានលុបចោលដោយអ្នកទេសចរណ៍ចិន ដែលក្នុងនោះសណ្ឋាគារមួយបន្ទប់មានតម្លៃប្រមាណជា ១,០០០ បាត (ប្រហែល ៣០ ដុល្លារ)។ ប្រធានសមាគមសណ្ឋាគាររូបនេះបានឲ្យដឹងទៀតថា ក្រៅតែពីខាតបង់ថ្លៃស្នាក់នៅនេះ ថៃនៅខាតបង់ប្រាក់មួយចំនួនទៀតព្រោះថា ប្រសិនបើភ្ញៀវទេចរណ៍ចិនមនលេងនៅក្នុងប្រទេសថៃជាមធ្យមមនុស្សម្នាក់ធ្វើការចំណាយប្រាក់ប្រមាណជា ២០,០០០ បាត (៦០០ ដុល្លារ)

    July 16, 2018
  • PR

    ភ្នំពេញ: ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei ប្រចាំទេសកម្ពុជា ប្រកាស ផ្តល់តម្លៃនិងកាដូពិសេស ដល់អតិថិជនដែលជាវស្មាតហ្វូន និងថេបប្លេតរបស់ខ្លួនទាន់រដូវកាល Huawei CARNIVAL ស៊ុបភើ ប្រូម៉ូសិន បានមកដល់ទៀតហើយ មហាប្រូម៉ូសិន មហាបញ្ចុះតម្លៃកប់ៗក្តោង មហារង្វាន់ដ៏ច្រើនសម្បើមមហស្ចារ្យ! តម្លៃពិសេសៗ កាដូពិសេសៗ ពីហ៊ួរវ័យ ថែមដូចព្យុះ ថែមអស់ស្ទះ ថែម ថែម ពី ហ៊ួរវ័យ !!! ស្មាតហ្វូននិងថបប្លេតល្អៗ កំពុងពេញនិយមបំផុត ក៌បញ្ចុះតម្លៃដ៌រន្ធត់ 3 ស៊េរី រួមមានHuawei Nova 2i

    July 16, 2018
  • PR

    កាលពីពេលថ្មីៗនេះ មានកាបែកធ្លាយរូបរាងពិតរបស់រថយន្ត Ford Everest 2019។ រថយន្ត Ford Everest 2019 បានរចនាឡើងជាមួយនឹងរូបរាងថ្មី និងមានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាថ្មីៗកាន់តែឆ្លាតវៃនិងអស្ចារ្យជាងមុនទៅទៀត។ រថយន្ត Ford Everest ត្រូវបានគេទទួលស្គាល់ជារថយន្តដែលផ្តោតជាសំខាន់ទៅលើការផ្តល់ជូននូវការធានាសុវត្ថិភាពសម្រាប់អ្នកបើកបរនិងអ្នកធ្វើដំណើរ ក៏ដូចជាជំនះគ្រប់ឧបសគ្គនៃការបើកបរគ្រប់ស្ថានភាពផ្លូវផងដែរ។ ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Everest 2019 នោះរួមមាន៖ 1. ចង្កៀងខាងមុខបិទបើកអូតូ (Automatic headlamp on/off) 2. ចង្កៀងខាងមុខឡើងចុះដោយស្វ័យប្រវត្តិ (Automatic headlamp leveling) 3.

    July 16, 2018
  • អន្តរជាតិ

    ប្រតិបត្តិការជួយសង្គ្រោះក្មេងថៃទាំង១២នាក់​ និងគ្រូបង្វឹកកីឡាបាល់ទាត់ម្នាក់បានបញ្ចប់ទៅដោយជោគជ័យហើយ តែយ៉ាងណាក្តីនៅមានចម្ងល់មួយចំនួនពីសំណាក់មហាជនទូទៅអំពីរបៀបនៃការស្វែងរកក្មេងៗទាំងនោះ ដោយអ្នកខ្លះបាននិយាយថា វាទំនងជារឿងចៃដន្យ ឬសំណាង ខណៈអ្នកខ្លះអះអាងការរកឃើញក្មេងៗទាំងនោះគឺអាស្រ័យលើជំនាញពិសេសរបស់អ្នកមុជទឹកសញ្ជាតិអង់គ្លេសម្នាក់។ ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ​ អ្នកមុជទឹកសញ្ជាតិអង់គ្លេសលោក John Volanthen បានប្រាប់សារព័ត៌មាន BBC ថា ការស្វែងរកឃើញកន្លែងក្មេងៗសម្ងំលាក់ខ្លួននៅកន្លែងសុវត្ថិភាពក្នុងរូងភ្នំនោះមិនមែនជារឿងចៃដន្យឡើយ តែវាគឺជាលទ្ធផលនៃការប្រើប្រាស់ជំនាញវិជ្ជាជីវៈរបស់គាត់ និងក្រុមការងារគាត់ទាំងស្រុងតែម្តង។ អ្នកមុជទឹកជំនាញរូបនេះបានបន្ថែមថា គេអាចរកកន្លែងក្មេងៗសម្ងំលាក់ខ្លួនបានតាមរយៈក្លិនរបស់ពួកគេ។ ក្នុងយុទ្ធការណ៍ស្វែងរកនេះ ក្រុមអ្នកមុជទឹកត្រូវមុជក្រោយផ្ទៃទឹកគ្រប់ទីកន្លែង ហើយពេលដល់កន្លែងណាមានទីចំហនៅលើផ្ទៃទឹកដែលអនុញ្ញាតឲ្យគេងើបចេញពីក្នុងទឹកបាន គឺគេងើបភ្លាមដើម្បីស្រង់ក្លិនរបស់ក្មេងៗ។ អ្នកមុជទឹករូបនេះបានអះអាងថា គាត់បានស្រង់ក្លិនរបស់ក្មេងៗមុន ទើបគាត់ដើរតាមក្លិននោះបណ្តើរ និងព្យាយាមស្រែករកពួកគេបណ្តើរទើបអាចទៅដល់កន្លែង ដែលពួកគេជាប់ខ្លួន និងអាចជួយសង្គ្រោះពួកគេបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror

    July 16, 2018
  • PR

    មនុស្សម្នាក់ៗមានចំណូលចិត្តរៀងៗខ្លួន ក្នុងការលេងសម្ភារៈ ការស្លៀកពាក់ និងសកម្មភាពផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ។ ពេលខ្លះចំណង់ចំណូលចិត្តនៃ Lifestyle របស់យើងម្នាក់ៗ អាចប្រែប្រួលតាមបរិយាកាសសង្គម ឬក៏អាចរក្សារទ្រង់ទ្រាយដើមដដែល បើសិនជាបរិយាកាស និងបរិបទសង្គមអាចទាក់ចិត្តយើងបាន។ អីចឹង! ថ្ងៃនេះ យើងនិយាយពីការលេងខ្លួន និងការសម្ភារៈមួយចំនួន ដែលកំពុងតែពេញនិយមក្នុងសង្គមបរិយាកាសសហគ្រិនវ័យក្មេងកម្ពុជា។ ការស្លៀកពាក់ ខុសពីការរៀបចំខ្លួនកាលពីនៅជាសិស្សមហាវិទ្យាល័យ ធ្វើជាអ្នកជំនួញតែងតែរៀបចំខ្លួនមានសណ្ដាប់ធ្នាប់ជានិច្ច។ ដូច្នេះម៉ាកសំលៀកបំពាក់ដែលអ្នកជំនួញវ័យក្មេងនិយមប្រើមានដូចជា Arrow , Calvin Klein , Eagle One, G200 និង GEOFFREY BEENE ជាដើម។ ដោយម៉ាកទាំងនេះ សម្បូរទៅដោយអាវសាច់លាត

    July 16, 2018
  • PR

    នៅក្នុងព្រឹត្តិការណ៍ GANZBERG បាល់ទាត់អេក្រង់យក្ស នៅក្នុងខេត្តសៀមរាប ដែលធ្វើការចាក់ផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 វគ្គផ្តាច់ព្រ័ត្តនៅប្រទេសរូស្ស៊ី។ អ្វីដែលគេកត់សំគាល់នៅយប់នេះដែរ ដោយនេះជាការប្រកួតរវាង បារាំង និង ក្រូអាត ធ្វើអោយអ្នកទស្សនាសប្បាយរីករាយយ៉ាងខ្លាំង ជាមួយការទស្សនាផ្ទាល់ ហើយសម្រាប់អ្នកគាំទ្រនៅខេត្តសៀមរាប ជាពិសេសនៅ Palm Container គឺសុទ្ធតែអ្នកគាំទ្របារាំង។ តើយប់នេះបារាំង រឺ ក្រូអាតជាអ្នកលើកពាន FIFA World Cup 2018?

    July 15, 2018
  • PR

    តារាពហុអាជីពគឺកញ្ញា បេប៊ី បានឡើងច្រៀងផងរាំផង នៅលើឆាកតន្ត្រី GANZBERG អេក្រង់យក្ស សម្រាប់វគ្គផ្តាច់ព្រ័ត្តការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលនឹងប្រកួតនៅប្រទេសរូស្សី។ ក្នុងឪកាសនេះដែរក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំព្រឹត្តិការណ៍បាល់ទាត់អេក្រង់យក្ស ចែករំលែកបទពិសោធន៍ដល់អ្នកទស្សនាបាល់ទាត់ នៅក្នុងខេត្តសៀមរាប ផងដែរ។ ក្នុងរាត្រីថ្ងៃអាទិត្រនេះផងដែរ យើងសង្កេតឃើញថាមានអ្នកចូលរួមទស្សនាបាល់ទាត់អេក្រង់យក្សនេះយ៉ាងច្រើនកុះករ ហើយបរិយាកាសនៅយប់នេះដែរពិតជាសប្បាយរីករាយយ៉ាងខ្លាំង៕

    July 15, 2018
  • PR

    ក្នុងរាត្រីយប់ផ្តាច់ព្រ័ត្តបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅទឹកដីប្រទេសរូស្ស៊ី រវាងក្រុមកីឡាករប្រទេសបារាំង ប៉ះជាមួយ ក្រូអាត ពិតជាធ្វើអោយអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសារ។ ក្នុងនោះដែរក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំព្រឹត្តិការណ៍បាល់ទាត់អេក្រង់យក្សយ៉ាងកក្រើកផងដែរ នៅក្នុងទឹកដីខេត្តសៀមរាប ធ្វើអោយអ្នកស្នេហាវិស័យកីឡា ពេញចិត្តយ៉ាងខ្លាំង។ ទន្ទឹមនឹងការនាំយកបទពិសោធន៍ថ្មីនៃការទស្សនាបាល់ទាត់អេក្រង់យក្សនេះដែរ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំកម្មវិធីប្រគុំតន្ត្រីមួយដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ដូចជាលោក នី រតនា កញ្ញា បេប៊ី និងក្រុមរាំ OMG មកសម្តែងជូនកំដរអារម្មណ៍ទស្សនិកជន មុនពេលការប្រកួតបាល់ទាត់ចូលមកដល់ផងដែរ។ មុននេះបន្តិចដែរក្រុមរាំ OMG ក៏បានរាំយ៉ាងកក្រើកពេលបើកឆាក៕

    July 15, 2018
  • PR

    រាជធានីភ្នំពេញ៖ កូកា – កូឡាកាហ្វេថ្មី គឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឯក និងប្រកបដោយភាពច្នៃប្រឌិតនៃ រសជាតិដ៏ល្បីល្បាញរបស់ កូកា-កូឡា ដែលមានរសជាតិនៃអារម្មណ៍ស្រស់ស្រាយ និងកាហ្វេពិត។ ‘វប្បធម៌កាហ្វេ’ កំពុងតែមានភាពរីកចម្រើនជាខ្លាំងនៅប្រទេសកម្ពុជា ដោយសារតែកាហ្វេជាភេសជ្ជៈដែលមានការនិយមចូលចិត្តទទួលទានច្រើន។ នេះជាលើកទីមួយហើយ ដែលប្រជាជនកម្ពុជាអាចរីករាយជាមួយរសជាតិពីរយ៉ាងដែលពួកគាត់ចូលចិត្តលាយបញ្ចូលគ្នានៅក្នុងភេសជ្ជៈតែមួយ។ កូកា-កូឡាកាហ្វេ ឥឡូវនេះមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ។ កម្ពុជាជាប្រទេសទីបួន ដែលចាប់ផ្តើមដំណើរការនូវរសជាតិលាយបញ្ចូលគ្នាថ្មីនេះ បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងប្រទេសជប៉ុន អូស្ត្រាលី និងវៀតណាម។ កូកា- កូឡាកាហ្វេ ត្រូវបានគេរំពឹងថានឹងក្លាយជាដៃគូប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ក្នុងការជួយបង្កើនអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក និងក្រោយញ៉ាំអាហារថ្ងៃត្រង់ ព្រមទាំងជំរុញស្មារតីឲ្យកាន់តែប្រសើរនៅពេលសិក្សា ឬធ្វើការងារ។ មិនមានភាពខាប់ដូចកាហ្វេពេកទេ កូកា-កូឡាកាហ្វេ កើតចេញពីការលាយបញ្ចូលជាមួយរសជាតិកូកា-កូឡាក្លាសីក(ធម្មតា)ហើយ កូកា-កូឡាកាហ្វេ ជាភេសជ្ជៈ

    July 15, 2018