- Khmernote Media
- កីឡា
កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅនេះលោកខាន់ ជេមស៍ តារាចម្រៀងប្រចាំផលិតកម្ម Sunday បានបង្ហាញខ្លួននិងការបកស្រាយបទចម្រៀងជាច្រើនបទដើម្បីកំដរបងប្អូនដែលស្នេហាវិស័យបាល់ទាត់ក្នុងកម្មវិធី GANZBERG បាល់ទាត់អេក្រង់យក្ស នៅស៊ែលហ្វី កុងទឺន័រ។ អ្វីដែលកាន់តែពិសេសអស្ចារ្យទៀតនោះក៏មានការចាប់រង្វាន់ជូនអតិថិជនដែលបានជាវនូវស្រាបៀរ GANZBERG យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ គួរបញ្ជាក់ផងដែរថាកម្មវិធី GANZBERG បាល់ទាត់អេក្រង់យក្សមិនមែនមានតែនៅស៊ែលហ្វី កុងទឺន័រ តែប៉ុណ្ណោះទេ គឺមានរហូតដល់ទៅ ៦២ហាងទូទាំងរាជធានីភ្នំពេញ ដើម្បីបំពេញតាមតម្រូវការអ្នកស្នេហាកីឡាបាល់ទាត់ ហើយជាពិសេសគឺនៅ ថ្ងៃនេះនឹងមានការចូលរួមពីសំណាក់នាយចឺមផងដែរក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់ពិភាពលោកនេះ។ លើសពីនេះសម្រាប់បងប្អូនដែលនៅខេត្តសៀមរាបក៏មានឱកាសបានទស្សនាព្រឹត្តិការណ៍ GANZBERG បាល់ទាត់អេក្រង់យក្ស នេះផងដែរ នៅ Palm Container នៅក្រុងសៀមរាបដែលមានការចូលរួមពីសំណាក់តារាចម្រៀងក្នុងផលិតកម្មហង្សមាស លោក នី
July 15, 2018 - PR
កាលពីយប់ថ្ងៃទី 14 ខែកក្កដា 2018 នាភោជនីយដ្ឋានទន្លេបាសាក់ 2 មានការរៀបចំពិធីជួបជុំរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយបរិក្ខាអេឡិកត្រូនិចសាមសុងទូទាំងប្រទេស និងអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងភាតរៈភាពជាមួយកម្មវិធីដ៏សំបូរបែប និងស្រស់ស្រាយ ។ នេះជាកម្មវិធីពិសេសមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់សាមសុង និងដៃគូចែកចាយរបស់ខ្លួនដែលបានបង្កើតឡើងសំរាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់រាយទាំងអស់ដែលបានគាំទ្រផលិតផលសាមសុងក្នុង មួយឆមាសដើមឆ្នាំ 2018 ក៏ដូចជាបណ្តាឆ្នាំកន្លងមក ហើយក៏ដើម្បីដាក់បង្ហាញនូវផលិតផលទូរទស្សន៍ស៊េរីថ្មីផង ។ ក្រៅពីម្ហូបអាហារដ៏ពិសេស និងមានរសជាតិឈ្ងុយឆ្ងាញ់ពីភោជនីយដ្ឋានទន្លេបាសាក់ 2 ព្រមទាំងកម្មវិធីតន្ត្រីកំដរបរិយាកាស ក្រុមហ៊ុនសាមសុងបានដាក់បង្ហាញជូននូវទូរទស្សន៍ស៊េរីថ្មី QLED 2018 ដែលបំពាក់នូវបច្ចេកវិទ្យា Q Picture ដែលផ្តល់នូវរូបភាពច្បាស់គ្មានគូប្រៀប ។ បច្ចេកវិទ្យា
July 15, 2018 - PR
កាលពីថ្ងៃទី ១៣ ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុន Asus បានប្រកាសលក់ជាផ្លូវការនៅទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនដល់ទៅ៣ ម៉ូឌែល ASUS Zenfone Max Pro M1 , Zenfone 5 និង Zenfone 5z។ ក្នុងឱកាសនោះផងដែរលោក Robert Tu ស្មាតហ្វូន Zenfone Max Pro M1 គឺជាម៉ាកសញ្ញាផលិតផលមួយរបស់ ASUS ដែលបានចេញ 4 ជំនាន់មកហើយ ដែលមិនដែលធ្វើអោយអ្នកប្រើប្រាស់ខកចិត្តម្តងណាឡើយ ជាពិសេស
July 15, 2018 - PR
នេះគឺជាស្មាតហ្វូនស៊េរីថ្មីផ្សងទៀតរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែមានវត្តមានក្តៅៗនៅក្នុងទីផ្សារកម្ពុជាដែលស្ថិតនៅក្នុងខ្សែស្រឡាយត្រកូល J នឹងមានឈ្មោះជាផ្លូវការថា Samsung Galaxy J8 ។ Samsung Galaxy J8 ត្រូវបានរចនាខ្លួនមកយ៉ាងសាមញ្ញស្រស់ស្អាតមិនងាយនឹងឆាប់សុំាភ្នែកអេក្រង់លាតភ្លឺច្បាស់ត្រជាក់ភ្នែកដែលមានរូបរាងមិនខុសពីរៀមច្បងស៊េរី J ជំនាន់មុនប៉ុន្មាននោះទេ។ គួររំលឹកផងដែរថា Samsung Galaxy J8គឺជាស្មាតហ្វូនដែលបំពាក់មកជាមួយកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 16 មេហ្គាភិចសែល ជាមួយនឹងកម្រិត Aperture F1.7 មានសមត្ថភាពថតរូបបានកាន់តែស្អាត ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយរួមនឹងមុខងារថតរូបពិសេសដូចជាLive Focus និង Bokeh Effects ហើយមួយគ្រាប់ទៀតគឺមានទំហំ 5
July 15, 2018 - កីឡា
Pacquiao បានផ្តួលកីឡាករ Matthysse ក្នុងទឹកទី 7 ក្នុងការវាយដណ្តើមខ្សែរក្រវ៉ាត់ពិភពលោកនិងក្លាយជើងឯកទម្ងន់ស្រាល WBA ថ្មីនៅលើទីលាន Axiata Arena នៅថ្ងៃអាទិត្យនេះ។ កីឡាករ Manny Pacquiao បានផ្តួលកីឡាករ Lucas Matthysse 3លើកក្នុងការប្រកួតនិងធ្វើឲ Matthysse តដៃលែងរួចនៅទឹកទី៧។ ការឈ្នះរបស់កីឡាករ Manny Pacquiao (60-7-2) លើកីឡាករ Matthysse គឺជាជ័យជម្នះដោយផ្តួលឲសន្លប់លើកដំបូងរបស់គាត់ចាប់តាំងពីឆ្នាំ 2009។ អត្ថបទ៖ ប៊ុនហួរ
July 15, 2018 - កីឡា
ការប្រឹងប្រែងរបស់ក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតបាល់ទាត់ពិភពលោកបានបញ្ចប់ដោយការបរាជ័យជាបន្តបន្ទាប់ខណៈដែលប្រទេសប៊ែលហ្ស៊ិកយកបានចំណាត់ថ្នាក់លេខបីនៅរុស្ស៊ី។ កីឡាករ Thomas Meunier និង Eden Hazard បានរួមបញ្ចូលគ្នាដើម្បីយកជ័យជម្នះដ៏ល្អបំផុតឲបែលហ្ស៊ិកនៅក្នុងការប្រកួត World Cup។ គ្រាប់បាល់២គ្រាប់របស់បែលហ្ស៊ិកបានស៊ុតចូលនៅនាទីទី៤ និង ទី ៩០ ដែលធ្វើឲអង់គ្លេសបានត្រឹមខកចិត្តនិងបញ្ចប់ដំណើររបស់ពួកគេនៅ World Cup នៅចំណាត់ថ្នាក់ទី៤។ អត្ថបទ៖ ប៊ុនហួរ
July 15, 2018 - PR
នៅក្នុងវគ្គផ្តាច់ព្រ័ត្តបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ រវាងកីឡាករប្រទេសបារាំង និង ក្រូអាត នៅលើទឹកដីប្រទេសរូស្ស៊ី នៅយប់នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ដ៍អស្ចារ្យមួយផងដែរនៅក្នុងទឹកដីខេត្តសៀមរាប គឺព្រឹត្តិការណ៍ GANZBERG បាល់ទាត់អេក្រង់យក្ស ដែលនាំអារម្មណ៍អ្នកស្រលាញ់កីឡាបាល់ទាត់ មកទស្សនានិងទទួលយកអារម្មណ៍រីករាយ ជាមួយទូរទស្សន៍ខ្នាតធំ នៅ Palm Container ជាមួយនឹងកម្មវិធី Promotion ពិសេសៗផងដែរ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗដូចជាលោក នី រតនា កញ្ញា បេប៊ី និងក្រុមរាំ OMG ដែលបង្កបរិយាកាសកាន់តែរីករាយ ស្រែកហ៊ោកញ្ជ្រៀវ ទស្សនាបាល់ទាត់វគ្គផ្តាច់ព្រ័ត្ត
July 15, 2018 - កីឡា
ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba កំពុងធ្វើឲ្យក្លឹបបិសាចក្រហម Manchester United ខកចិត្តបណ្ដើរៗហើយ បន្ទាប់ពីភ្នាក់ងាររូបនេះបានផ្ដល់សំណើរ 1 ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ទាក់ទងនឹងរឿងផ្ទេរ Pogba ទៅកាន់ទឹកដីអេស្ប៉ាញ។ ខណៈពេលនេះខ្សែបម្រើ Paul Pogba កំពុងតែមានការសប្បាយរីករាយជាមួយនឹងការប្រកួតពានរង្វាន់បាល់ទាត់ពិភលោក FIFA World Cup ជាមួយនឹងក្រុមជម្រើសជាតិបារាំង បន្ទាប់ពីក្រុមជម្រើសជាតិបារាំងឡើងទៅជួបជាមួយនឹងក្រូអាតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ លោក Mino Raiola ដែលជាភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba ចង់ឲ្យ Pogba
July 14, 2018 - កីឡា
ក្លឹបអធិរាជសរ Real Madrid បានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទងនឹងការផ្ទេរខ្សែប្រយុទ្ធ Neymar មកកាន់ Real Madrid ថាជារឿងមិនពិត។ កាលពីព្រឹកមិញនេះក្លឹបអធិរាជសរ Real Madrid បានបង្ហោះសារមួយនៅក្នុងបណ្ដាញសង្គមរបស់ពួកគេថា៖ ក្លឹបគ្មានគម្រោងទិញខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG ឡើយ ហើយក្លឹបបានប្រកាសថានឹងច្រានចោលទាំងអស់រាល់ពាក្យចចាមអារ៉ាមថាក្លឹបបានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Neymar មកកាន់ក្លឹបអធិរាជសរ Real Madrid ក្នុងរដូវក្ដៅនេះ។ ការបង្ហោះសាររបស់ Real Madrid នេះធ្វើឡើងបន្ទាប់ពីក្លឹបអធិរាជសរ Real Madrid យល់ព្រមលក់ខ្សែប្រយុទ្ធ Cristiano Ronaldo ទៅឲ្យក្លឹបសេះបង្កង់
July 14, 2018 - អន្តរជាតិ
បើយោងតាមលោក Noah Petro ភូគព្ភវិទូប្រចាំនៅអង្គការ NASA ក្នុងទីក្រុង Maryland បានឲ្យដឹងថា បាតុភូតសូរគ្រាសដ៏យូរ ប្រចាំសតវត្សទី ២១ នឹងកើតមានឡើងនៅក្នុងថ្ងៃទី២៧ ខែកក្កដានេះហើយ ដែលបាតុភូតនេះនឹងធ្វើឲ្យព្រះចន្ទមានពណ៌ក្រហម ដូចឈាមនៅលើផ្ទៃមាឃ។ លោកបានបញ្ជាក់ថា បើយោងទៅតាមការសិក្សាបាតុភូតសូរគ្រាសនេះអាចនឹងមានរយៈពេលដល់ទៅ ១ ម៉ោង និង ៤៣ នាទី ដែលវាជារយៈពេលដ៏វែងមួយក្នុងប្រវត្តិសាស្ត្រ។ តាមរបាយការណ៍បានបង្ហាញថា បាតុភូតសូរគ្រាសនេះនឹងផ្តើមកើតឡើងនៅក្នុងតំបន់ភាគខាងត្បូងអាមេរិក បន្តទៅតំបន់ភាគខាងកើតអាហ្វ្រិក មជ្ឈឹមបូព៌ា និង អាស៊ីកណ្តាល។ អ្នកភូគព្ភវិទូរូបនេះបានអះអាងថា បាតុភូតសូរគ្រាសនេះនឹងក្លាយជាបាតុភូតដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រ ដូចនេះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើនេះដែលមានឱកាសអាចទស្សនាទស្សនីភាពនេះ សូមរង់ចាំទស្សនាកុំឲ្យអាក់ខានអោយសោះ៕ អត្ថបទ៖
July 14, 2018









