Khmernote Media
  • អន្តរជាតិ

    រាជធានីភ្នំពេញៈ ក្រោយពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម និង សារព័ត៌មានខ្លះ នាពេល ថ្មីៗនេះអំពីករណីរថយន្តពាក់ស្លាកលេខ នគរបាល មានបិទស្លាកគណបក្សប្រជាជនកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចង្អុលណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្ប ស្រាវ ជ្រាវ និងចាត់វិធានការសម្រេចបានលទ្ធផលដូចខាងក្រោម៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានស្រាវជ្រាវរកឃើញថា រថយន្ត Lexus ដែលពាក់ស្លាកលេខ នគរបាល 2-0996 គឺជារបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ។ ក្នុងករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយបានចាត់ វិធានការយករថយន្តនោះ មកបកស្លាកគណបក្សចេញ និងបានដាក់ពិន័យដល់មន្ត្រី ដែលបានប្រព្រឹត្តកំហុស។

    July 14, 2018
  • PR

    នៅថ្ងៃនេះ ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក នៅកម្ពុជា បានប្រកាសចេញនូវប្រ៉មូសិនថ្មីមួយទៀតហើយសំរាប់ស្មាតហ្វូន Galaxy Note 8 បន្ទាប់ពីមានភាពជោគជ័យទៅលើកម្មវិធី ព្យុះភ្លៀង នាំសំណាងពី Galaxy S9/S9+ ដែលបាននឹងកំពុងមានភាពក្តៅគគុក។ ចាប់ពីថ្ងៃទី 14 ខែកក្កដានេះ រហូតដល់ថ្ងៃទី 31 សីហា ខាងមុខ អតិថិជនទាំងអស់ ដែលជាវស្មាតហ្វូន Galaxy Note 8 មិនត្រឹមតែទទួលបានការបន្ថែមជូននូវឆ្នាំងសាកថ្មី Wireless Charger មួយនោះទេ គឺក្រុមហ៊ុន សាមសុង ថែមទាំងមានការផ្តល់ជូននូវទឹកប្រាក់ត្រឡប់វិញចំនួន 100

    July 14, 2018
  • អន្តរជាតិ

    ចិន៖ អាចនិយាយបានថា វាជារឿងដ៏អស្ចារ្យមួយ ដែលចិនអាចជុលជួសផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ដោយប្រើប្រាស់រយៈពេលត្រឹមតែ២១០នាទីប៉ុណ្ណោះ។ បើយោងតាមសារព័ត៌មាន Dailymail បានធ្វើការចុះផ្សាយថា កាលពីម្សិលមិញនេះអាជ្ញាធរចិនបានសម្រេចជុលជួលផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែរដោយធ្វើការតភ្ជាប់ផ្លូវរថភ្លើងចាស់ចំនួនពីរបញ្ចូលគ្នាឲ្យទៅជាផ្លូវថ្មីមួយ។ ក្នុងប្រតិបតិ្តការណ៍នេះគេបានប្រើប្រាស់កម្មករប្រមាណជាជាង៥០០នាក់ ហើយក្នុងរយៈពេលត្រឹមតែ២១០នាទី ឬ ៣ម៉ោងកន្លះប៉ុណ្ណោះ គេក៏អាចបញ្ចប់ប្រតិបត្តិការណ៍នេះដោយជោគជ័យតែម្តង។ ការប្រើប្រាស់រយៈពេលដ៏ខ្លីនេះហើយ បានធ្វើឲ្យគេកោតសរសើរដល់វិស្វករចិនជាខ្លាំង ដែលមានគំនិតដ៍អស្ចារ្យនេះ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនដែលទទួលបន្ទុកជួសជុលផ្លូវរថភ្លើងខាងលើនេះមានឈ្មោះថា China Tiesiju Civil Engineering Group ហើយស្ថានីយ៍រថភ្លើងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Zhangjiajie ហើយខ្សែរថភ្លើងនេះអាចនាំអ្នកដំណើរទៅកាន់តំបន់សំខាន់ៗមួយចំនួននៅតំបន់ភាគខាងត្បូងប្រទេសចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    July 14, 2018
  • កីឡា

    ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្សីបានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ខណៈដែលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 សល់តែពីរប្រកួតទៀតតែប៉ុណ្ណោះគឺដណ្ដើមយកលេខ 3 និងដណ្ដើមយកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 2018។ ការប្រកួតនៅក្នុងរាត្រីថ្ងៃសៅរ៌នេះគឺជាការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ 3 រវាងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនិងអង់គ្លេសដែលការប្រកួតរបស់ក្រុមទាំងពីរនឹងចាប់ផ្ដើមនៅវេលាម៉ោង 9 យប់។ ហើយក្រុមទាំងពីរធ្លាប់ជួបគ្នាម្ដងហើយ កាលពីក្នុងវគ្គចែកពូល G ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ ដោយកពេលនោះប៊ែលហ្ស៊ិកយកឈ្នះអង់គ្លេសដោយលទ្ធផល 1-0។ ចាំមើលថាអង់គ្លេសអាចសងសឹកប៊ែលហ្ស៊ិកដណ្ដើមយកលេខ 3 បានទេនៅក្នុងរាត្រីថ្ងៃសៅរ៍នេះ។

    July 14, 2018
  • សង្គម

    នៅសល់តែប្រមាណជាង១ខែទៀតប៉ុណ្ណោះ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិនឹងមកដល់ ហើយសិស្សានុសិស្ស ដែលត្រូវប្រឡងទាំងអស់ក៏កំពុងតែប្រឹងប្រែងរៀនសូត្របន្ថែមផងដែរ។ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ទាក់ទងនឹង​ប្រការខ្លីៗ​ ដែល​បេក្ខជនទាំងអស់​មិន​ត្រូវ​អនុវត្ត​ក្នុង​ដំណើរ​ការ​សំណេរ​​​​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដែលមានដូចជា៖ ១- មិន​ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​២ ២- មិន​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​មណ្ឌល​ប្រឡង ៣- មិន​ត្រូវ​យក​សៀវភៅ និង​សំណៅ​គ្រប់​រូបភាព​ចូល​ក្នុង​មណ្ឌល​ប្រឡង ៤- មិន​ត្រូវ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​នូវ​អាវុធ ជាតិផ្ទុះ ទូរស័ព្ទ​ដៃ ឧបករណ៍ អេឡិចត្រូនិក​គ្រប់​ប្រភេទ សៀវភៅ សំណៅ​ឯកសារ ប្រដាប់​គិត​លេខ នាឡិកា​ដៃ​​ដែល​មាន​ប្រដាប់​គិត​លេខ កាតាប កាបូប​យួរ​ដៃ ថង់ សំពៀត

    July 14, 2018
  • បច្ចេកវិទ្យា

    កាលពីថ្ងៃព្រហស្បត្តិ ម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើការអភិវឌ្ឍលើកុំព្យូទ័រត្រកូល MacBook Pro របស់ខ្លួន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបញ្ជារទិញនូវកុំព្យូទ័រប្រភេទនេះ ជាមួយនឹងប្រព័ន្ធដំណើរការ 6 core និងទំហំ RAM រហូតដល់ទៅ 32GB។ លើសពីនេះទៅទៀត MacBook Pro 2018 ក៏នឹងមានភ្ជាប់មកជាមួយនឹងមុខងារ True Tone Display និងក្ដារចុចជំនាន់ទី3។ យោងតាមក្រុមហ៊ុន Apple ប្រព័ន្ធដំណើរការ 6 core នឹងត្រូវបានបំពាក់លើម៉ូដែល 15អ៊ីញ ដែលមានសមត្ថភាពដំណើរការបានលឿនជាងមុនដល់ 70% ឯណោះ។

    July 13, 2018
  • អន្តរជាតិ

    ថៃ៖ បើទោះបីជាប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗ ដែលជាកីឡាករថៃទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ចេញពីក្នុងរូងភ្នំ Tham Luang នៅប្រទេសថៃ បានបញ្ចប់ទៅដោយជោគជ័យហើយក៏ដោយ តែប្រធានបទទាក់ទងនឹងករណីមួយនេះនៅតែការចាប់អារម្មណ៍របស់សាព័ត៌មានល្បីៗមួយចំនួននៅឡើយទេ។ តួយ៉ាង បើយោងទៅតាមសារព័ត៌មាន THEPHUKETNEWS បានធ្វើការចុះផ្សាយថា ពេលនេះកងទ័ពជើងទឹករបស់ថៃបានសម្រេចដាក់បញ្ចូលជំនាញមុជទឹកនៅក្នុងរូងភ្នំចូលបញ្ជីជំនាញ ដែលកងទ័ពជើងទឹកទាំងអស់ត្រូវហ្វឹកហាត់ក្នុងកម្មវិធីហ្វឹកហាត់របស់ពួកគេ។ ការសម្រេចដាក់បន្ថែមជំនាញនេះ គឺដើម្បីឲ្យកងទ័ពជើងទឹកថៃទាំងអស់មានជំនាញច្បាស់លាស់ក្នុងការមុជក្រោមទឹក ជាពិសេសគឺទឹកដែលល្អក់ និងមានភក់ច្រើន ដើម្បីជួយសង្គ្រោះអ្នកណាម្នាក់ ឬដើម្បីគេចខ្លួននៅពេលគ្រោះអាសន្នណាមួយកើតឡើងដោយចៃដន្យ។ សូមរំលឹកឡើងវិញថា កន្លងមកកងទ័ពជើងទឹកថៃមិនបានហ្វឹកហាត់ជំនាញក្នុងការមុជទឹកឲ្យបានខ្លាំងក្លាដ៏កម្រិតកំពូលនោះទេ ហើយអ្នកមុជទឹកដំបូងគេដែលអាចរកឃើញកន្លែងកុមារថៃ និងគ្រូបង្វឹកលាក់ខ្លួនក្នុងរូងភ្នំនោះគឺជាអ្នកជំនាញមុជទឹកជនជាតិអង់គ្លេសម្នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ thephuketnews

    July 13, 2018
  • បច្ចេកវិទ្យា

    គុណភាពនៃថាមពលថ្ម គឺជាចំណុចដ៏សំខាន់មួយក្នុងចំណោមចំណុចដទៃទៀតដែលមាននៅលើ iPhone ហើយតម្រូវឲ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន។ ជាការពិតណាស់ ប្រសិនបើ iPhone អស់ថ្មគឺមិនខុសអីពីដុំថ្មមួយដុំឡើយ ដូចនេះអ្នកគប្បីរក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរ ទើប iPhone ក្លាយទៅជាស្មាតហ្វូនដែលមានប្រយោជន៍។ សម្រាប់សកម្មភាពនៃការប្រើប្រាស់ iPhone ប្រចាំថ្ងៃ អ្នកអាចនឹងមិនដែលចាប់អារម្មណ៍សោះថា មានចំណុចខ្លះគឺកំពុងធ្វើឲ្យថាមពលថ្មខូច ទាំងអ្នកមិនដឹងខ្លួនសោះ។ ខាងក្រោមនេះ គឺជាចំណុចធំៗទាំង5 ដែលអ្នកប្រើប្រាស់ iPhone ភាគច្រើនតែងមើលរំលង និងបន្ដសកម្មភាពនេះជារៀងរាល់ថ្ងៃ៖ 1/ មិនដែលបិទ iPhone សោះ សម្រាប់មុខងារ Hard Reset អាចនិយាយបានថាជាវិធីងាយស្រួលបំផុតមួយក្នុងការបង្ខំឲ្យ iPhone បិទ

    July 13, 2018
  • កីឡា

    កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Wayne Rooney បានទម្លាយអាថ៌កំបាំងមួយអំពីរឿងដែលធ្វើឲ្យរូបលោកសម្រេចចិត្តចាកចេញពីក្លឹប Everton មកកាន់ក្លឹប DC United ដែលជាលីគកំពូលរបស់សហរដ្ឋអាមេរិក។ កាលពីដើមរដូវកាលមុនខ្សែប្រយុទ្ធ Wayne Rooney បានចាកចេញពីក្លឹបបិសាចក្រហម Manchester United មកកាន់ក្លឹប Everton ដែលរូបគេធ្លាប់លេងឲ្យកាលពីកុមារភាពវិញ ប៉ុន្ដែជាអកុសល Rooney លេងឲ្យ Rooney បានតែមួយរដូវកាលតែប៉ុណ្ណោះក៏សម្រេចចិត្តចាកចេញពី Everton មកកាន់ក្លឹប DC United ដោយសារតែ Everton ចង់ឲ្យរូបគេចាកចេញពីក្លឹប។ កាលពីថ្ងៃសៅរ៌ខ្សែប្រយុទ្ធ Wayne Rooney បាននិយាយប្រាប់អ្នកសារពត៌មាន

    July 13, 2018
  • កីឡា

    ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល Cristiano Ronaldo បានផ្លាស់ទៅក្លឹប Juventus នៅសប្តាហ៍នេះនៅក្នុងកិច្ចព្រមព្រៀងផ្ទេរដ៏ធំហើយក្រុមលោក Los Blancos នឹងត្រូវរៀបចំគម្រោងខ្សែប្រយុទ្ធរបស់ពួកគេដោយគ្មានរូបគាត់។ Ronaldo បានរកគ្រាប់បាល់បាន 450 គ្រាប់ក្នុងការបង្ហាញខ្លួន 438 ប្រកួតរបស់គាត់សម្រាប់ក្រុម Real ដែលបានឈ្នះពានរង្វាន់ចំនួន 16 លើកក្នុងនោះរួមមានពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន 4 លើកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនិងបីដងជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Zinedine Zidane។ Kylian Mbappe គឺជាកីឡាករមួយដែលគួរឲចាប់អារម្មណ៍នៅ World Cup

    July 13, 2018