- Khmernote Media
- កីឡា
ក្រុមជម្រើសជាតិក្រូអាតបានបន្ដដំណើរឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីជាមួយនឹងក្រុមជម្រើសជាតិបារាំង បន្ទាប់ពីក្រុមជម្រើសជាតិក្រូអាតទម្លាក់ក្រុមជម្រើសជាតិអង់គ្លេសដោយលទ្ធផល 2-1 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កាលដែលក្រូអាតបានឆ្ពោះដំណើររបស់ខ្លួនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះ ការឈ្នះរបស់ក្រូអាតភាគច្រើនគឺធ្វើឡើងដោយសារបាល់ Penalty កាត់សេចក្ដី។ ការយកឈ្នះអង់គ្លេសកាលពីម្សិលមិញនេះ Modric បាននិយាយប្រាប់អ្នកសារពត៌មាន BeIN Sport ថា៖ ការឈ្នះនេះគឺដោយសារតែការមើលងាយនិងចំអកពីអ្នកសារពត៌មានរបស់ប្រទេសអង់គ្លេស ទើបធ្វើឲ្យពួកគេខិតខំប្រឹងប្រែងលេងដើម្បីយកឈ្នះលើក្រុមជម្រើសជាតិអង់គ្លេស។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកកាសែត BeIN Sport ខ្សែបម្រើ Luka Modric ដែលជាប្រធានក្រុមរបស់ក្រុមជម្រើសជាតិក្រូអាតបាននិយាយថា៖ ពាក្យដែលអ្នកកាសែតអង់គ្លេសបាននិយាយនៅលើកញ្ចក់ទូរទស្សន៍មុនការប្រកួតនោះ បានជំរុញឲ្យពួកយើងមានកម្លាំងចិត្ត ខិតខំប្រឹងប្រែងលេង
July 12, 2018 - កីឡា
ដំណើរឆ្ពោះទៅកាន់ World Cup របស់ប្រទេសអង់គ្លេសបានបញ្ចប់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តោកំណាចអង់គ្លេសបានចាញ់ក្រុមក្រូអាតក្នុងលទ្ធផល 2-1 នៅទីក្រុងម៉ូស្គូខណៈដែលខ្សែប្រយុទ្ធ Mario Mandzukic រកគ្រាប់បាល់ជ័យជំនះឲក្រូអាតឲដើម្បីផ្តួលក្រុមអង់គ្លេស។ បរាជ័យនេះគឺជាការខាតបង់ 4លើកជាប់ៗគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតធំៗសម្រាប់ប្រទេសអង់គ្លេស។ អង់គ្លេសបានចាញ់យូហ្គោស្លាវី 1-0 ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ុបឆ្នាំ 1968 បន្ទាប់មកចាញ់អាល្លឺម៉ង់ពីរដងក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 1990 និងការប្រកួតពានរង្វាន់អ៊ឺរ៉ុបឆ្នាំ 1996។ ជ័យជម្នះតែមួយគត់របស់ប្រទេសអង់គ្លេសក្នុងវគ្គ 4 ក្រុមចុងក្រោយគឺបានទទួលជ័យជម្នះ 2-1 លើក្រុមព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 1966 និងការយកឈ្នះរបស់អង់គ្លេស 4-2 លើក្រុមអាល្លឺម៉ង់ខាងលិចក្នុងវគ្គផ្តាច់ព្រ័ត្រ។ អត្ថបទ៖ ប៊ុនហួរ
July 12, 2018 - សង្គម
ខណៈការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញឲ្យបេក្ខជន ដែលត្រៀមខ្លួនប្រឡងទាំងអស់បានដឹងពីទង្វើ ដែលត្រូវកំណត់ថាជាការលួចចម្លង ដែលទង្វើទាំងអស់នោះមានដូចជា៖ - មានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសសដោយ ដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខ។ល។ ក្នុងបន្ទប់ប្រឡង ។ – ចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅ កន្លែងដែលខ្លួនអង្គុយ – អើតមើលសន្លឹកកិច្ចការអ្នកដទៃ – ប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង – អង្គុយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀកអ្នកដទៃ
July 12, 2018 - សង្គម
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាប បាន និងកំពុងបន្តឥទ្ធិពលរបស់ខ្លួនមកលើព្រះរាជាណាចក្រកម្ពុជាយើង ដែលធ្វើឲ្យតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រមានភ្លៀងធ្លាក់ ខ្យល់បោកបក់ខ្លាំង និងមានរលកខ្ពស់ៗ។ ហើយនៅតាមបណ្តារាជធានីខេត្ត ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងបណ្តាខេត្តដទៃ មានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់៕ អត្ថបទ៖ សេម
July 12, 2018 - កីឡា
រាត្រីដ៏អស្ចារ្យកាលពីយប់មិញនេះ ក្រុមអណ្ដាតភ្លើងក្រូអាតបានប្រហារក្ដីស្រមៃឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់អង់គ្លេសត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែលក្រូអាតឆ្ពោះដំណើររបស់ពួកគេទៅរកការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ជាលើកដំបូង។ គិតមកដល់ពេលនេះក្រុមជម្រើសជាតិក្រូអាតបានបង្ហាញទំរង់លេងរបស់ខ្លួនតាំងពីវគ្គចែកពូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រត្រ័ដោយក្រូអាតមិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងឡើយ តាំងពីវគ្គចែកពូលមក។ ចំណែកឯអង់គ្លេសវិញទំរង់លេងរបស់ពួកគេក៏ល្អមិនចាញ់ក្រូអាតប៉ុន្មានដែរ ហើយកាលពីយប់មិញអង់គ្លេសគឺជាអ្នកសុតបញ្ចូលទីនាំមុខក្រូអាតមុន ប៉ុន្ដែអង់គ្លេសបានឲ្យក្រូអាតតាមស្មើនៅក្នុងតង់ទី 2 វិញរហូតដល់ក្រូអាតសុតបញ្ចូលទីនាំមុខវិញនៅក្នុងម៉ោងបច្ចេកទេស 15 នាទី 2 ដង។ ក្រុមជម្រើសជាតិក្រូអាតបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងឆ្នាំ 1998 ដោយនៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្រូអាតធ្វើបានយ៉ាងល្អ ដោយទទួលបានចំណាត់ថ្នាក់លេខ 3។ គិតមកដល់ឆ្នាំ 2018 នេះក្រូអាតបង្ហាញខ្លួនក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup បានចំនួន
July 12, 2018 - អន្តរជាតិ
ថៃ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Alibaba Group បានចុះហត្ថលេខា ទិញផ្លែធូរេនយ៉ាងតិចណាស់ចំនួន ៨០០,០០០ ផ្លែ ឬប្រហែលជា ៣,០០០ តោន ពីសហករណ៍កសិករក្នុងខេត្តចំនួន៣នៅភាគខាងលិចប្រទេសថៃនៅឆ្នាំក្រោយនេះ។ កិច្ចសន្សាទិញនេះត្រូវបានធ្វើឡើងដោយតំណាងក្រុមហ៊ុន Shanghai Win Chain Supply Management, ក្រុមហ៊ុន Wangsai Land Settlement Cooperative ក្នុងខេត្ត Rayong ប្រទេសថៃ, ក្រុមហ៊ុន Khaosaming Cooperatives ក្នុងខេត្ត Trat ប្រទេសថៃ និងក្រុមហ៊ុន Makham Agricultural Cooperative ក្នុងខេត្ត Chanthaburi ប្រទេសថៃ។ ការចុះហត្ថលេខាទិញផ្លែធូរេនដ៏ច្រើននេះបានធ្វើឡើង ព្រោះតែកាលពីឆ្នាំកន្លងទៅនេះ
July 12, 2018 - អន្តរជាតិ
ចិន៖ បើគិតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់លិចទូកដឹកអ្នកដំណើរ ដែលបានកើតឡើងនៅក្នុងខេត្ត ភូកេត ប្រទេសថៃបានកើនដល់៤០នាក់ហើយ ខណៈដែលមានអ្នកដំណើរចំនួន១៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ជុំវិញករណីលិចទូកនេះដែរ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺ មានបុរសជនជាតិចិនម្នាក់សុខចិត្តយកជីវិតទៅប្រថុយនឹងគ្រោះថ្នាក់ ដើម្បីជួយមិត្តស្រីរបស់គាត់ ដែលវាស្រដៀងគ្នាទៅនឹងឈុតឆាកស្នេហាដ៏រ៉ូមេនទិចក្នុងរឿង កប៉ាល់Titanic អីចឹង។ បុរសដែលបានក្លាយទៅជាវិរៈបុរសនិងត្រូវបានគេដាក់រហ័សនាមថា Jack រូបនេះមានឈ្មោះថាពិតថា Zhang ចំណែកឯមិត្តស្រីរបស់គាត់នៅមិនទាន់ត្រូវបានបង្ហាញឈ្មោះពិតប្រាកដនៅឡើយទេ។ ក្នុងពេលកើតហេតុលោក Zhang បានលោតពីលើទូកទៅស្រង់មិត្តស្រីរបស់គាត់មកដាក់លើទូកសុវត្ថិភាព ដោយសុខចិត្តតោងពោងនៅលើទឹកសមុទ្រនោះអស់មួយយប់ ព្រោះពេលនោះទូកសុវត្ថិភាព ផ្ទុកមនុស្សពេញទៅហើយ ជម្រើសគឺមានតែប្តូរឲ្យស្រ្តីជាសង្សាឡើងជិះទូកមកមុន និងទុកឲ្យបុរសជាសង្សារូបនេះ រួមជាមួយនឹងអ្នកដំណើរម្នាក់ទៀតតោងពោងនៅលើកណ្តាលសមុទ្រនោះសិន។ យ៉ាងណាក្តីលុះព្រឹកឡើង ទើបមានអ្នកនេសាទថៃបានប្រទះឃើញពោងនោះ និងបានជួយយកពួកគេឡើងលើទូក។ ជាអកុសល ក្នុងរយៈពេលមួយយប់នេះអ្នកដំណើរដែលត្រូវត្រាំក្នុងទឹកសមុទ្រ ត្រូវបានខ្ញែរសមុទ្រខាំឡើងសុះពេញខ្លួនស្ទើរតែស្លាប់ទៅហើយ បើយកទៅមន្ទីរពេទ្យមិនទាន់នោះ។
July 12, 2018 - សង្គម
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយបើយោងតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ ចំនួនសិស្សសរុប ដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧,០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយ។ ចំណែកឯមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល។ គួររំលឹកផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ក្រសួងនឹងធ្វើការរឹតបន្តឹងបន្ថែមទៀត មិនឲ្យមានការចំលងគ្នា ឬបើកសំណេរឯកសារមួយណាមើលនៅក្នុងមណ្ឌលប្រឡងឡើយ ដើម្បីចំរាញ់យកសិស្ស ដែលមានសមត្ថភាពពិតៗ៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងអប់រំ យុវជន
July 12, 2018 - អន្តរជាតិ
ប្រេកង់នៃលំហាត់ប្រាណ ៖ អ្នកគួរអនុវត្តន៍លំហាត់ប្រាណនីមួយៗសារឡើងវិញឲ្យបាន ២០ដងក្នុងមួយថ្ងៃក្នុងកំឡុងពេល ១០ថ្ងៃដំបូង បន្ទាប់ពីនេះអ្នកអាចកាត់បន្ថយមកត្រឹម ១០ ដងក្នុងមួយថ្ងៃ។ នៅពេលឈានដល់ទទួលបានលទ្ធផលតាមដែលចង់បានហើយនោះ អ្នកអាចអនុវត្តន៍សារឡើងវិញត្រឹម ១០ ដង ៣ថ្ងៃក្នុងមួយសប្តាហ៍ក៏បាន។ លំហាត់ប្រាណទាំងនេះមិនត្រូវការពេលច្រើនជាង ១៥ នាទីក្នុងមួយថ្ងៃឡើយ ប៉ុន្តែអាចជួយឲ្យដើមដៃ ទ្រូង និងសុដន់របស់អ្នកប្រែជាស្រស់ស្អាតតឹងណែនបាន។ ១០. លំហាត់ប្រាណក្បាច់ចាប់ផ្កាយ ៖ នេះជាលំហាត់ប្រាណកម្ដៅសាច់ដុំ វាជួយកែតម្រូវឥរិយាបថ និងតម្រង់ខ្នងរបស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើ គឺឈរត្រង់ បន្ទាប់មកងើយក្បាលទៅក្រោយបន្តិច និងសន្ធឹងដៃឡើងលើឆ្លាស់គ្នា ហើយក្ដាប់ដៃហាក់ដូចជាចាប់ផ្កាយ។ ៩. ក្បាច់ដំរី ៖ ជាលំហាត់ប្រាណពង្រឹងខ្នង និងក ក៏ដូចជាសម្រួលដល់សាច់ដុំទ្រូង។ អ្វីដែលអ្នកត្រូវធ្វើ កន្ធែកជើងបន្តិច និងបើកស្មាឲ្យទូលាយ និងអោនខ្លួនមកមុខដោយខ្នងរបស់អ្នកគួរតែស្របជាមួយកម្រាល។ បន្ធូរដៃ និងទម្លាក់ចុះក្រោម បន្ទាប់មកចាប់ផ្ដើមយោលដៃពីឆ្វេងទៅស្ដាំ ខណៈពេលដើរថយក្រោយ។ ក្បាលរបស់អ្នកគួរតែត្រាប់តាមចលនារបស់ដៃអ្នក។ ៨. ក្បាលពស់ ៖ លំហាត់ប្រាណនេះជួយពង្រឹងរាងកាយផ្នែកខាងលើ។ អ្វីដែលអ្នកត្រូវធ្វើ គឺគេងផ្កាប់ បន្ទាប់មកដាក់ដៃទាំងសងក្រោយ រួចលើកដងខ្លួនផ្នែកខាងលើឲ្យផុតពីកម្រាល។ ជើងទាំងសងខាងត្រូវផ្អឹបជាប់គ្នា។ ៧. ក្បាច់កូនបាល់ថេននីស ៖ លំហាត់ប្រាណនេះជួយពង្រឹងសាច់ដុំទ្រូង។ អ្វីដែលអ្នកត្រូវធ្វើ គឺឈរត្រង់ ជាមួយនឹងជើងទាំងសងខាងឃ្លាតចេញគ្នាស្មើទទឹងនៃត្រគាក។ យកកូនបាល់ថេននីសមួយមកដាក់នៅចន្លោះបាតដៃទាំងខាងត្រឹមទ្រូង។ ផ្អឹបបាតដៃចូលគ្នា ច្របាច់កូនបាល់ បន្ទាប់មកបន្ធូរវិញ ប៉ុន្តែនៅទប់កូនបាល់ជាប់ដដែលដោយកែងដៃត្រូវត្រង់ទៅផ្នែកម្ខាងៗ។ ៦. ក្បាច់សៀវភៅ ៖ លំហាត់ប្រាណនេះជួយឲ្យទ្រូង ឬសុដន់មានសភាពតឹងណែន និងពង្រឹងសាច់ដុំខ្នង។ អ្វីដែលអ្នកត្រូវធ្វើ គឺឈរត្រង់ ហើយសន្ធឹងដៃទាំងសងខាងទៅមុខបាតដៃឡើងលើ។ ដាក់សៀវភៅក្រាស់ៗលើដៃទាំងសងខាង។ បន្ទាប់មកសន្ធឹងដៃទាំងសងដែលមានដាក់សៀវភៅទៅផ្នែកម្ខាងៗ រួចផ្អឺប ឬដាក់ដៃទៅខាងមុខវិញ។ ៥. ក្បាច់កន្ត្រៃ ៖ លំហាត់ប្រាណនេះ គឺល្អចំពោះសាច់ដុំទ្រូង និងកែតម្រូវឥរិយាបថ។ អ្វីដែលអ្នកត្រូវធ្វើ គឺឈរត្រង់ ហើយបន្ធូរស្មាទាំងសងខាង។ បន្ទាប់មកសន្ធឹងដៃទាំងសងខាងទៅផ្នេកម្ខាងៗ ដោយផ្កាប់បាតដៃចុះក្រោម។ រុញដៃទាំងសងខាងមកមុខវិញ ឆ្លាស់លើក្រោមគ្នា។ ៤. ក្បាច់ Albatross ៖ លំហាត់ប្រាណនេះជួយពង្រឹងសាច់ដុំធំតូចនៃទ្រូង។ អ្វីដែលអ្នកត្រូវធ្វើ គឺទប់ខ្លួនឲ្យត្រង់ ហើយកន្ធែកជើងចេញពីគ្នាស្មើនឹងទទឹងនៃត្រគាក។ សន្ធឹងដៃទាំងសងខាងស្របនឹងកម្រាល ដោយផ្ងារបាតដៃ។ រំកិលដៃទាំងសងខាងទៅក្រោយឲ្យឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់មកត្រឡប់ មកទីតាំងដំបូងវិញ។ ៣. ក្បាច់ខ្នើយ ៖ លំហាត់ប្រាណនេះល្អចំពោះសាច់ដុំទ្រូង។ អ្វីដែលអ្នកត្រូវធ្វើ គឺឈរត្រង់ដោយដាក់ជើងទាំងសងខាងផ្អឹបជិតគ្នា។ បន្ទាប់មកប្រើដៃទាំងសង ខាងរុញឆ្ពោះរកគ្នាសង្កត់ខ្នើយ ហើយបន្ធូរវិញ។ ២. ក្បាច់បីត្រកង ៖ នេះជាលំហាត់ប្រាណជួយពង្រឹងសាច់ដុំសុដន់។ អ្វីដែលអ្នកត្រូវធ្វើ គឺឈរត្រង់ ហើយដាក់ដៃទាំងសងខាងកាត់គ្នានៅមុខទ្រូង ដោយបាតដៃទាំងសងខាងដាក់លើកែងដៃ។ ព្យាយាមបង្កើតភាពតឹងដោយសង្កត់បាតដៃលើកែងដៃ។ ១. ក្បាច់ក្រោមចង្កា ៖ ជួយពង្រឹងសាច់ដុំទ្រូង និងខ្នង។ អ្វីដែលអ្នកត្រូវធ្វើ គឺចំកោងដៃទាំងសងខាងទៅមុខ ដោយទប់កែងដៃនៅកម្រិតស្មើស្មាទាំងសង។ ដាក់បាតដៃម្ខាងលើម្ខាងក្រោមចង្ការ។ ប្រើចង្ការុញបាតដៃចុះក្នុងពេលតែមួយនេះប្រើបាតដៃទប់ការរុញឲ្យខ្លាំងតាមដែលអាចធ្វើទៅបាន៕
July 11, 2018 - បច្ចេកវិទ្យា
នាពេលបច្ចុប្បន្ននេះ OnePlus 6 របស់ក្រុមហ៊ុន OnePlus បានទាក់ទាញអារម្មណ៍អ្នកប្រើប្រាស់យ៉ាងច្រើន ហើយគ្រាន់តែចេញមិនប្រមាណ៣សប្តាហ៍ប៉ុណ្ណោះ OnePlus 6 លក់ដាច់បានជាង១លានគ្រឿងឯណោះ ធ្វើឲ្យ OnePlus 6 ក្លាយជាស្មាតហ្វូន ដែលលក់បានលឿងជាងគេបំផុតរបស់ក្រុមហ៊ុន OnePlus។ ថ្មីៗនេះក្រុមហ៊ុន OnePlus ទើបតែប្រកាសលក់ជាផ្លូវការនូវ OnePlus 6 ពណ៌ក្រហមឆ្អិនឆ្អៅមិនទាន់បានប៉ុន្មានផងស្រាប់តែពេលថ្មីៗនេះ លេចលឺដំណឹងពី OnePlus 6T បាត់ទៀតហើយ។ យោងតាមប្រភពព័ត៌មានលេចធ្លាយបានឲ្យដឹងថា OnePlus 6T នឹងបំពាក់ទៅដោយកាមេរ៉ា៣គ្រាប់នៅខាងក្រោយ និងបំពាក់បច្ចេកវិទ្យាទ្រទ្រង់សេវា 5G នៅក្នុងប្រអប់ស្រាប់តែម្តង។ គេសង្ឃឹមថា
July 11, 2018









