Khmernote Media
  • PR

    បន្ទាប់ពីកម្មវិធី ”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង” ត្រូវបានបព្ចាប់ពេលនេះក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ស្វែងរកម្ចាស់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូទឹកកក ២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ម៉ាស៊ីនត្រជាក់ ១០គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀតពីកម្មវិធីនេះនៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុងនៅថ្ងៃទី10 ខែកក្កដាឆ្នាំ2018។ បន្ទាប់ ពីធ្វើការចាប់សន្លឹកឆ្នោតផ្តល់សំណាងជូនដល់អតិថិជនក្នុងកម្មវិធី”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង” រួចហើយ លោក Seungho Choi អគ្គនាយកក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា ឡាវ បានមានប្រសាសន៍ថា៖ “ក្រៅពីផ្ដត់ផ្គង់ផលិតផល ប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនមិនដែលភ្លេចទេ រឿងលើកទឹកចិត្ត និងការផ្ដល់ជូនពិសេសៗផ្សេងៗបន្ថែមទៀតដល់អតិថិជនរបស់យើង។ ការផ្ដល់ជូននេះ ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលសាមសុង

    July 10, 2018
  • PR

    ព្រឹត្តិការណ៍តាំងពិព័រណ៍ទូរស័ព្ទលើកទី១ដែលមិនធ្លាប់មានពីមុននៅនៅផ្សារទំនើប អ៊ីអនម៉លភ្នំពេញ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ នៅជាន់ផ្ទាល់ដីទីតាំង Daylight Plaza នឹង Lively Plaza ជាមួយការលក់បញ្ចុះតំលៃពិសេស ដោយក្នុងនោះមានក្រុមហ៊ុនទូរស័ព្ទដៃជាច្រើននឹងចូលរួមទាំងបង្ហាញផលិតផលរបស់ខ្លូន ក៏ដូចជា ក្រុមហ៊ុនដែលមានបច្ចេកវិទ្យា (Mobile App) នៅលើទូរស័ព្ទដៃ ដើម្បីផ្តល់សេវាកម្មងាយៗជូនដល់អតិថិជន នឹងមកជួបគ្នាក្នុងការបង្ហាញនិងពន្យល់ដល់អ្នកប្រើប្រាស់ អោយបានយល់ដឹងពីអត្ថប្រយោជន៍ នៃទូរស័ព្ទដៃដែលអ្នកកំពុងប្រើប្រាស់សព្វថ្ងៃនេះ។ ដោយផ្អែកទៅលើបច្ចេកវិទ្យាកាន់តែរីកចំរើន មនុស្សម្នាក់ៗបានប្រើប្រាស់បច្ចេកវិទ្យាទាំងនេះមកបំពេញតំរូវការក៏ដូចជាការរស់នៅប្រចាំថ្ងៃ ដូចជាការទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈការប្រើប្រាស់អ៊ីនធើណែត សំរាប់ធ្វើការទូរទាត់សាច់ប្រាក់ Appហៅតាក់ស៊ី និងការវេរប្រាក់តាមរយៈធនាគារអេឡិចត្រូនិច។ លើសពីនេះ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះក៏មាន

    July 10, 2018
  • កីឡា

    កាលពីព្រឹកមិញនេះសហព័ន្ធបាល់ទាត់របស់ក្រូអាតបានសម្រេចចិត្តបណ្ដេញលោក Ognjen Vukojevic ដែលមានតួនាទីជាជំនួយការគ្រូបង្វឹកចេញពីដំណែងភ្លាមៗ បន្ទាប់ពីជំនួយការគ្រូបង្វឹករូបនេះបង្ហោះសារមួយចូលទៅក្នុងបណ្ដាញសង្គមទាក់ទងនឹងបញ្ហានយោបាយ។ ប្រទេសក្រូអាតបានព្យាយាមយ៉ាងខ្លាំងដើម្បីទប់ស្កាត់ឧបទ្ទវហេតុការទូតដ៏សំខាន់មួយជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិក្រូអាតបង្ហោះសារមួយឃ្លាផ្ញើជូនប្រទេសអ៊ុយក្រែនក្រោយពេលក្រូអាតយកឈ្នះរុស្សីដោយបាល់ Penalty ធ្វើឲ្យប្រទេសរុស្សីមានការខឹងសម្បារចំពោះសាររបស់ជំនួយការគ្រូបង្វឹករូបនេះ។ ការបង្ហោះសារជាវីដេអូរបស់លោក Ognjen Vukojevic ដែលជាជំនួយការគ្រូបង្វឹករបស់ក្រូអាតរូបនេះបានជះឥទ្ធពលយ៉ាងខ្លាំងលើជម្លោះរវាងអ៊ុយក្រែននិងរុស្សី ជាពិសេសវាប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងក្រូអាតនិងរុស្សី។ វីដេអូដែលលោក Ognjen Vukojevic ជាមួយនឹងខ្សែការពារ Domagoj Vida និយាយជាវីដេអូផ្ញើជូនអ្នកគាំទ្រអ៊ុយក្រែននិងប្រទេសអ៊ុយក្រែននោះគឺទាក់ទងនឹងបញ្ហានយោបាយដែលកំពុងតែក្ដៅកគុករវាងអ៊ុយក្រែននិងរុស្សី។ បុត្រ ប្រភព៖ Daily Mail

    July 10, 2018
  • អន្តរជាតិ

    ចិន៖ ជាធម្មតាយើងធ្លាប់សង្កេតឃើញថា រង្វាន់ ឬកាដូ សម្រាប់សិស្សានុសិស្ស ដែលរៀនពូកែ និងសិស្សឆ្នើម ច្រើនជាវត្ថុដែលទាក់ទងនឹងការសិក្សា ឬជាលុយសុទ្ធតែម្តង​ តែយ៉ាងណាក្តីសាលាមួយកន្លែងនៅក្នុងប្រទេសចិនបែរជាអោយសាច់ជ្រូកជារង្វាន់ដល់សិស្សពូកែទៅវិញ។ សាលារៀនដែលប្រើប្រាស់សាច់ជ្រូកជារង្វាន់លើកទឹកចិត្តដល់សិស្សនេះជាសាលាបឋមសិក្សាមួយស្ថិតនៅក្នុង តំបន់ដាច់ស្រយាលនៃតំបន់ Guangxi ភាគត្បូងប្រទេសចិន។ បើតាមលោក Zhang ជានាយកសាលាបានឲ្យដឹងថា កូនសិស្សដែលទទួលបានរង្វាន់លើកទឹកចិត្តនេះមានចំនួន៥០នាក់ ដោយក្នុងម្នាក់ៗត្រូវទទួលបានសាច់ជ្រូក១,៥គីឡូក្រាម។ លោកបានបញ្ជាក់ទៀតថា មូលហេតុដែលគាត់ប្រើប្រាស់សាច់ជ្រូកជារង្វាន់លើកទឹកចិត្តដល់សិស្ស ព្រោះថាគាត់ត្រូវបែងចែងតម្លៃនៃរង្វាន់ឲ្យស្របទៅនឹងទំហំទឹកប្រាក់អំណោយ ដែលសប្បុរសជនបានផ្តល់ជូនសាលារៀន។ ហើយកន្លងមកគាត់បានឲ្យរង្វាន់នេះជាលុយសុទ្ធដែរ តែដោយសារតែវាតិចតួចពេក ក្មេងៗបានចាយលុយនោះអស់ ដោយមិនបានប្រាប់ឪពុកម្តាយរបស់ពួកគេទេ។ ហេតុដូចនេះហើយទើបលើកនេះគាត់សម្រេចផ្តល់រង្វាន់ជាសាច់ជ្រូកវិញម្តង ដើម្បីឲ្យឪពុកម្តាយរបស់សិស្សបានដឹងពីកម្មវិធីលើកទឹកចិត្តរបស់សាលា និងដឹងគុណដល់ម្ចាស់ជំនួយផងដែរ៕ អត្ថ​ប​ទ៖ ភក្តី ប្រភព៖ shanghai

    July 10, 2018
  • សង្គម

    ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុន ហើយថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបង្ហាញពី វិញ្ញាសា ថេរវេលា និង​របប​ពិន្ទុនៃ​ការ​ប្រឡង​ ដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជនត្រូវប្រឡង។ ខាងក្រោមនេះគឺជា វិញ្ញាសា ថេរវេលា និង​របប​ពិន្ទុ៖ វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ 1. គីមីវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥ 2. ជីវវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥

    July 10, 2018
  • កីឡា

    វីដេអូការអបអរមួយរបស់ប្រធានាធីបតីក្រូអាតចំពោះមុខនាយករដ្ឋមន្រ្ដីរុស្សីបានបែកធ្លាយពេញបណ្ដាញសង្គម បន្ទាប់ពីក្រុមជម្រើសជាតិក្រូអាតយកឈ្នះក្រុមជម្រើសជាតិរុស្សីដោយបាល់ Penalty កាត់សេចក្ដីកាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ កាលពីប្រកួតវគ្គ 8 ក្រុមចុងក្រោយរវាងក្រុមជម្រើសជាតិក្រូអាតនិងរុស្សីនោះ វត្តមានដ៏ខ្ពង់ខ្ពស់ប្រធានាធីបតីស្រ្ដីទី 1 របស់ក្រូអាតគឺលោកស្រី Kolinda Grabar-Kitarovic និងលោកនាយករដ្ឋមន្រ្ដី Dmitry Medvedev ដែលជាដំណែងរបស់លោកប្រធានាធីបតី Putin ក៏បានអញ្ចើញចូលរួមទស្សនាការប្រកួតនេះដែរ។ នៅក្នុងវីដេអូខ្លឹបមួយដែលគេលួចថតបាននៅក្នុងកំឡុងការប្រកួតរវាងក្រូអាតនិរុស្សីនោះ ប្រធានាធីបតីស្រ្ដីទី 1 របស់ក្រូអាតគឺលោកស្រី Kolinda Grabar-Kitarovic បានងើបឈរអបអរសារទរជ័យជំនះរបស់ក្រូអាតចំពោះមុខលោកនាយករដ្ឋមន្រ្ដី Dmitry Medvedev តែម្ដង ធ្វើឲ្យលោកនាយករដ្ឋមន្រ្ដី Dmitry Medvedev ដែលជាដំណែងរបស់លោកប្រធានាធីបតី Putin នោះបានត្រឹមងាកមុខចេញពីការអបអររបស់លោកស្រីប្រធានាធីបតី Kolinda Grabar-Kitarovic តែប៉ុណ្ណោះ។ តោះទៅមើលវីដេអូការអបអររបស់លោកស្រីប្រធានាធីបតី Kolinda Grabar-Kitarovic។ បុត្រ

    July 10, 2018
  • កីឡា

    នៅរាត្រីថ្ងៃទី 10 ចូល 11 ទាបភ្លឺនេះការប្រកួតគូរបើកឆាកវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World រវាងក្រុមជម្រើសជាតិបារាំងនិងប៊ែលហ្ស៊ិកនឹងមកដល់ គណៈដែលអ្នកគាំទ្រជាច្រើនកំពុងរង់ចាំការប្រកួតដ៏អស្ចារ្យរបស់ក្រុមទាំងពីរ។ ការប្រកួតរបស់ក្រុមជម្រើសជាតិទាំងពីរនឹងចាប់ផ្ដើមឡើងនៅវេលាម៉ោង 1:00 ទាបភ្លឺដែលការប្រកួតរវាងបារាំងនិងប៊ែលហ្ស៊ិកនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Saint Petersburg ប្រទេសរុស្សីដែលអាចផ្ទុកអ្នកទស្សនាដល់ទៅ 64,468 នាក់។ ការប្រកួតរវាងប៊ែលហ្ស៊ិកនិងបារាំងនេះមិនមែនទើបតែជួបគ្នានៅក្នុងការប្រកួតនេះទេ ពោលគឺក្រុមទាំងពីរធ្លាប់មានប្រវតិ្តជួបគ្នាដល់ទៅ 73 លើកឯណោះ ដោយក្រុមជម្រើសជាតិប៊ែលហ្ស៊ិកឈ្នះច្រើនជាងបារាំងនៅក្នុងជំនួបដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ ក្នុងជំនួបប៉ះគ្នាទាំង 73 ដងនេះគឺប៊ែលហ្ស៊ិកឈ្នះបារាំង 30 ដង ស្មើ 19 ដង និងចាញ់ 24 ដង។ ជំនួបប៉ះគ្នា 5

    July 10, 2018
  • រថយន្ត

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford បានប្រកាសថា ពួកគេនឹងបញ្ឈប់ផលិតរថយន្ដខ្នាតតូចទៀតហើយ (លើកលែងតែម៉ូដែល Mustang) ពោលគឺមានតែប្រភេទរថយន្ដយន្ដ SUV និងរថយន្ដខ្នាតធំប៉ុណ្ណោះដែលក្រុមហ៊ុននៅតែបន្ដផលិតដដែល។ ដោយឡែក នេះពុំមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះក្នុងពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថា ទីផ្សាររថយន្ដខ្នាតតូចមានការធ្លាក់ចុះជាលំដាប់ ស្របពេលជាមួយនឹងទីផ្សាររថយន្ដខ្នាតធំកំពុងមានការរីកចម្រើនវិញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Ford បានធ្វើការផ្លាស់ប្ដូរផ្នែកផលិតរថយន្ដខ្នាតតូចរបស់ខ្លួន មកជាវិស័យអគ្គីសនីវិញ។ ស្របពេលជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុនលោក Hackett បាននិយាយថា “យើងចូលរួមដែរហើយ គឺចូលរួមចំណែកលើដំណើរការចរន្ដអគ្គីសនី និងផលិតយាន្ដយន្ដដែលដំណើរការដោយប្រព័ន្ធអគ្គីសនី។” ការផ្លាស់ប្ដូរពីការផលិតរថយន្ដខ្នាតតូច ទៅជាក្រុមហ៊ុនអគ្គីសនីវិញគឺមិនមែនជារឿងងាយស្រួលឡើយ ប៉ុន្ដែយើងសង្កេតឃើញថា នាថ្ងៃអនាគតសូម្បីតែរថយន្ដខ្នាតធំ និង SUV ក៏ត្រូវការការជំនួយពីអគ្គីសនីដែរ។ មួយវិញទៀត ការសម្រេចផ្លាស់ប្ដូរនេះក៏ដោយសារការចង់បានរបស់អតិថិជន

    July 10, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានបង្ក្រាបកម្មវិធី Sex Party មួយ ដែលគ្រោងនឹងរៀបចំឡើងដោយក្រុមយុវជនទំនើងម៉ាឡេស៊ីមួយក្រុមធំ។ ក្រុមជនខិលខូចបានប្រើប្រាស់បណ្តាញសង្គម WeChat ដើម្បីធ្វើការផ្សព្វផ្សាយពីកម្មវិធីជប់លៀងនេះ។ ក្នុងការផ្សព្វផ្សាយគេ បានប្រកាសថា ក្នុងកម្មវិធីជប់លៀងខាងលើនេះ អ្នកចូលរួមទាំងអស់អាចទទួលបាន ការផឹកគ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន និងការរួមភេទយ៉ាងរីករាយ ដោយអ្នកចូលរួមម្នាក់ត្រូវទិញសំបុត្រចូលរួមក្នុងតម្លៃ៥០ដុល្លារ។ យ៉ាងណាក្តី ក្រោយប្រទះឃើញការផ្សព្វផ្សាយខាងលើនេះ អាជ្ញាធរម៉ាឡេស៊ីសហការជាមួយនឹងក្រុមប៉ូលិសជំនាញ បានចុះទៅបង្ក្រាបករណីនេះដល់ទីកន្លែងតែម្តង។ ក្នុងយុទ្ធនាការបង្ក្រាបនេះ គេអាចឃាត់ខ្លួនបានមនុស្សចំនួន៦៨នាក់ មានអាយុចន្លោះពី ១៤ឆ្នាំដល់៤៤ឆ្នាំ មានទាំងជនជាតិឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី ហើយគេក៏អាចរឹបអូសបានគ្រឿងញៀនជាច្រើនប្រភេទសរុបជាទឹកប្រាក់ចំនួន ១៥,០០០ដុល្លារ។ ពេលនេះក្រុមជនខិលខូចទាំងអស់កំពុងស្ថិតនៅក្នុងស្ថានីយ៍ប៉ូលិស នឹងរង់ចាំទទួលទោសតាមសកម្មភាពជាក់ស្តែងដែលពួកគេបានប្រព្រឹត្តិ៕ អត្ថបទ៖ ភក្តី

    July 10, 2018
  • អន្តរជាតិ

    ចិន៖ កាលពីពេលថ្មីៗនេះ ក្មេងស្រីតូចម្នាក់ត្រូវបានក្រុមជួញដូរមនុស្សលួងលោមធ្វើជាឲ្យនំចំណី ហើយចាប់នាងដាក់លើម៉ូតូបើកចេញទៅ តែសំណាងល្អត្រូវគេជួយសង្គ្រោះបានមកវិញ។ តាមរយៈកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា កាលពីថ្ងៃទី០៦ ខែកក្កដា កន្លងទៅ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់កំពុងតែដើរតាមផ្លូវនៅក្នុងទីក្រុង Ganzhou ខេត្ត Jiangxi ហើយជនសង្ស័យឈ្មោះ Zhang បានលួងលោមក្មេងស្រីរងគ្រោះ ដោយឲ្យនំចំណីទៅនាង បន្ទាប់មកចាប់នាងដាក់លើម៉ូតូ រួចបើកចេញទៅតែម្តង។ ក្រោយរកកូនស្រីមិនឃើញ ឪពុកក្មេងស្រីរងគ្រោះបានទូរស័ព្ទប្តឹងប៉ូលិស ហើយប៉ូលិសបានចេញស្វែងរកភ្លាម សំណាងល្អ១៨ម៉ោងក្រោយប៉ូលិសចាប់បានជនសង្ស័យ ហើយក្មេងស្រីរងគ្រោះក៏មានសុវត្ថិភាព។ ជនសង្ស័យបានប្រាប់ប៉ូលិសថា ខ្លួនចាប់ក្មេងស្រីនេះគ្រាន់តែចង់ចិញ្ចឹមនាងធ្វើជាកូនស្រីប៉ុណ្ណោះ មិនមែនយកនាងទៅលក់ទេ។ ប៉ុន្តែទោះជាយ៉ាងណាប៉ូលិសនឹងធ្វើការស៊ើបអង្កេតបន្តលើករណីនេះ៕ អត្ថបទ៖ ឌី ប្រភព៖ dailymail

    July 10, 2018