Khmernote Media
  • អន្តរជាតិ

    ជប៉ុន៖ ភ្លៀងអាចនឹងឈប់ធ្លាក់នៅក្នុងប្រទេសជប៉ុន ប៉ុន្តែប្រទេសនេះត្រូវជួបបញ្ហាដែលត្រូវដោះស្រាយជាច្រើនទៀត ដោយសារតែទឹកជំនន់ និងបាក់ដី បានស្លាប់មនុស្សជាច្រើននាក់។ យោងតាមលោក Yoshihide Suga ប្រធានខុទ្ទកាល័យរដ្ឋមន្ដ្រីបានឱ្យដឹងថា ចំនួនមនុស្ស១៣នាក់បន្ថែមទៀតបានស្លាប់ដោយសារការគាំងបេះដូង ដែលបានបណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១០០នាក់ហើយ។ ពេលនេះប្រទេសជប៉ុន កំពុងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ដោយសារគ្រោះធម្មជាតិនេះ។ ប៉ូលិស ក្រុមពន្លត់អគ្គីភ័យ និងយោធាជាច្រើនកំពុងរុករកតំបន់ ដែលរងផលប៉ះពាល់ ដោយសារតែមានមនុស្សជាច្រើននៅបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ។ ខណៈអាជ្ញាធរកំពុងតែដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួន រីឯអ្នកស្រុកនៅតាមតំបន់នីមួយៗក៏បាចចាប់ផ្តើមធ្វើការបោសសម្អាតសម្រាម កំទេចកំទីនៅតាមផ្ទះ និងតាមដងផ្ទះ ដែលបង្កឲ្យគ្រោះទឹកជំនន់ផងដែរ។ យោងតាមអាជ្ញាធរជប៉ុនបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងរងការខូចខាត ហើយផ្ទះរាប់ម៉ឺងខ្នងត្រូវកាត់ផ្តាច់ចរន្តអគ្គិសនី រីឯប្រព័ន្ធទូរស័ព្ទក៏មិនអាចប្រើប្រាស់បានដែរ។ កាន់តែស្មុគស្មាញទៀតនោះ ត្រូវជួសជុលឡើងវិញដូចជាផ្លូវដែក និងផ្លូវហាយវ៉េ ដែលបច្ចុប្បន្នផ្លូវទាំងនោះត្រូវបានបិទ

    July 9, 2018
  • អន្តរជាតិ

    តៃវ៉ាន់៖ វាជាទម្លាប់ទៅហើយដែលមនុស្សម្នាក់ៗរស់នៅក្នុងសម័យបច្ចេកវិទ្យានេះតែងប្រើប្រាស់ទូរស័ព្ទ Smartphone និងបណ្ដាញសង្គមនានាក្នុងរយៈពេលយូរនៅក្នុងមួយថ្ងៃៗនោះ។ យ៉ាងណាក្តី សកម្មភាពនៃការចំណាយពេលយូរហួសហេតុ ទៅលើការប្រើប្រាស់ទូរស័ព្ទនេះ បានជះឥទ្ធិពលដល់អ្នកប្រើប្រាស់ជារឿយៗផងដែរ​ មានទាំងគ្រោះថ្នាក់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់កម្រិតស្រាល។ ជាក់ស្តែងស្ត្រីវ័យ ១៦ ឆ្នាំម្នាក់ ត្រូវបានគេពិនិត្យឃើញថា ឆ្អឹងកងខ្នងរបស់នាងបានកោងខុសប្រក្រតីរហូតដល់ទៅ៣៨ដឺក្រេ បន្ទាប់ពីនាងមានទម្លាប់គេងផ្អៀងខ្លួន ដើម្បីចុចលេងទូរស័ព្ទជាច្រើនម៉ោងក្នុងមួយថ្ងៃ និងបានអនុវត្តទម្លាប់អាក្រក់នេះជាច្រើនឆ្នាំមកហើយ។ ស្ត្រីរងគ្រោះរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញានពិតប្រាកដនោះទេ គេអាចត្រឹមដឹងបានថា នាងរស់នៅក្នុងក្រុង Kaohsiung កោះតៃវ៉ាន់។ មុនពេលរកឃើញដូចខាងលើ នាងបានកើតមានអការៈឈឺខ្នងជាអស់រយៈជាច្រើនខែ ដោយញ៉ាំថ្នាំអ្វីក៏មិនបានធូរទាល់តែសោះ។ ក្រោយមកម្តាយរបស់នាងបាននាំនាងទៅពិនិត្យឆ្នឹងខ្នងដោយប្រើកាំរស្មី X-ray ទើបទើកឃើញមូលហេតុ ដែលមិនគួរឲ្យជឿដូចខាងលើនេះតែម្តង។ ពេលនេះខាងវេជ្ជបណ្ឌិត កំពុងស្វែងរកវិធីវះកាត់សមស្របណាមួយ ដើម្បីជួយនាងឲ្យបានទាន់ពេលវេលាមុខនឹងខ្អឹងខ្នងរបស់នាងត្រូវខូចទាំងស្រុង៕ អត្ថបទ៖

    July 9, 2018
  • អន្តរជាតិ

    ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៍រថយន្តមួយគ្រឿងបានឆាបឆេះខ្ទេចសល់តែគ្រោងរថយន្ត ដែលហេតុការណ៍នេះបានកើតឡើង នៅផ្លូវ៤១ ចន្លោះគីឡូម៉ែត្រ១៦-១៧ ភូមិចំបក់ខែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Highlander ធ្វើដំណើរដោយជនជាតិចិនម្នាក់ និងខ្មែរម្នាក់ បានចូលចាក់ហ្គាសនៅស្ថានីយ៍មួយ ហើយជនរងគ្រោះបានជក់បារី ក៏បានបណ្តាលឲ្យឆាបឆេះរថយន្ត រងរបួសជនជាតិចិនធ្ងន់ធ្ងរ និងជនជាតិខ្មែររងរបួសតែម្តង៕

    July 9, 2018
  • អន្តរជាតិ

    ស្រ្តីជនជាតិសិង្ហបុរីម្នាក់បានបង្កើតមិត្តភាពដ៏ពិសេសមួយជាមួយនឹងបុរសជាអ្នករត់រ៉ឺម៉កកង់៣ជនជាតិខ្មែរម្នាក់ ហើយដោយសាតែ​មិត្តភាពរបស់ពួកគេហាក់ដូចជាលើសពីការរំពឹងទុក វាបានធ្វើឲ្យសារព័ត៌មាន Channelnewsasia របស់សឹង្ហបុរី យកសាច់រឿងនេះទៅធ្វើការចុះផ្សាយទៀតផង។ សារព័ត៌មានអេឡិចត្រូនិចមួយនេះបានរៀបរាប់ថា មានស្រ្តីជនជាតិសិង្ហបុរីម្នាក់ ដែលមានឈ្មោះថា Sofia Goh បានធ្វើដំណើរមកទឹកដីខេត្តសៀមរាបក្នុងគោលបំណងដើរកំសាន្តផង និងបានធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តបង្រៀនដល់ក្មេងៗកម្ពុជាផង។ ដំឡុងពេលស្នាក់នៅក្នុងខេត្តសៀមរាបនេះ Sofia បានជិះរ៉ឺម៉កកង់៣របស់បុរសជនជាតិខ្មែរយើងម្នាក់ ដែលមានឈ្មោះថា Ban Mon Thong ដែលគាត់មានប្រពន្ធ និងកូនពីនាក់រួចទៅហើយ។ កត្តាដែល ដែលធ្វើពួកគេក្លាយជាមិត្តភក្តិនឹងគ្នាគឺដោយសារនៅក្នុងថ្ងៃ ដែល Sofie មកដល់សៀមរាម នាងបានហៅរ៉ឺម៉កកង់៣នោះ ដើម្បីជិះទៅសណ្ឋាគារ។ មុនពេលឡើងជិះលើរ៉ឺម៉កកង់៣នាងបានទៅចូលទៅទិញការហ្វេ ហើយលោក Ban បាននៅរង់ចាំនាងនៅខាងក្រៅ ខណៈមេឃកំពុងភ្លៀង។

    July 9, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ សម្រាប់សម័យនេះអ្នកមិនចាំបាច់ត្រូវកាមេរ៉ាថ្លៃដើម្បីថតរូបបានស្អាតនោះទេ ព្រោះស្មាតហ្វូនដែលនៅក្នុងហោប៉ៅរបស់អ្នកអាចធ្វើអ្វីបានច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។ ចំពោះពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកចង់ផលិតរូបភាពដ៏ល្អ ស្អាត និងមិនចាញ់កាមេរ៉ា DSLR ទេ យើងសូមណែនាំលោកអ្នកឲ្យសាកល្បងប្រើប្រាស់ Galaxy S9 និង iPhone X។ ថ្វីបើវាគ្រាន់តែជាកាមេរ៉ាស្មាតហ្វូនមែនពិត ប៉ុន្ដែប្រសិនបើអ្នកប្រើប្រាស់ត្រូវ នោះរូបភាពដែលផលិតចេញមកគឺមិនចាញ់ឧបករណ៍ professional ឡើយ។ លើសពីនេះទៅទៀត ការថតរូបដោយប្រើប្រាស់ស្មាតហ្វូន គឺមានគុណប្រយោជន៍ និងងាយស្រួលជាងក្នុងការចែករំលែកជាមួយមិត្តភក្ដិ ក្រុមគ្រួសារ រឺចែករំលែកចូលទៅក្នុងបណ្ដាញសង្គមនានា។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖ Fu ប្រភព៖ cnbc

    July 9, 2018
  • អន្តរជាតិ

    ជប៉ុន៖ ជំនន់ទឹកភ្លៀងដ៏ខ្លាំង ដែលបង្កឲ្យដីជាច្រើនកន្លែងបាក់ស្រុតនោះ កំពុងតែវាយប្រហារតំបន់ភាគនិរតីនៃប្រទេសជប៉ុនយ៉ាងធ្ងន់ធ្ងរ ដែលគ្រោះធម្មជាតិនេះបានបង្កឲ្យមនុស្សប្រមាណជា២លាននាក់ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែង និងជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត។ បើតាមរបាយការណ៍បឋមរបស់ក្រុមអ្នកជួយសង្គ្រោះជប៉ុនបានបង្ហាញថា គិតមកទល់នឹងពេលនេះអ្នកស្លាប់មានចំនួន៨៥នាក់ បាត់ខ្លួន៥៨នាក់ និង៦នាក់ផ្សេងទៀតកំពុងតែរងរបួសធ្ងន់ធ្ងរ ខណៈដែលផ្ទះជាច្រើនរយខ្នងត្រូវបានបំផ្លាញ។ បើតាមអាជ្ញាធរជប៉ុនបានឲ្យដឹងថា ទឹកភ្លៀងនឹងបន្តធ្លាក់យ៉ាងខ្លាំងទៀតតំបន់ភាគខាងលិចនៃប្រទេសជប៉ុន ហើយខេត្ត-ក្រុង សំខាន់ៗជាច្រើននឹងទទួលរងឥទ្ធិពលនៃទំនន់ទឹកភ្លៀង និងគ្រោះបាក់ស្រុតដីនេះ រួមទាំងទីក្រុងតូក្យូ និងហ៊ីរ៉ូស៊ីម៉ាផងដែរ។ គេបានធ្វើការព្យាការណ៍ថា គ្រោះធម្មជាតិនេះអាចនឹងប៉ះពាល់ប្រជាជនជប៉ុនរហូតដល់ទៅ៤លាននាក់ឯណោះ ដោយពួកគេត្រូវតែធ្វើការជម្លៀសខ្លួនទៅរកកន្លែងដែលមានសុវត្ថិភាព។ លោករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រកាសដាក់តំបន់ដែលទទួលរងគ្រោះធម្មជាតិនេះក្នុងគ្រោះអាសន្ន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងដុតដៃដុតជើងជួយសង្គ្រោះប្រជានជនឲ្យបានយ៉ាប់រហ័សតាមតែធ្វើទៅបាន ដើម្បីកុំឲ្យចំនួនអ្នកស្លាប់បន្តកើនឡើងទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    July 9, 2018
  • សង្គម

    នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុបនឹងមកដល់ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ។ ហើយសិស្សានុសិស្សជាច្រើន ដែលត្រូវប្រឡងឆ្នាំនេះកំពុងតែប្រឹងប្រែងរៀនសូត្របន្ថែម និងត្រៀមខ្លួនរួលរាល់ផងដែរ ដើម្បីទៅប្រឡង។ ដើម្បីជៀសវាងមានបញ្ហានៅអំឡុងពេលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីវិធានការ ចំពោះការប្រឡងជំនួសឲ្យគ្នា ដោយក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះ​បេក្ខជន​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស ត្រូវ​បាន​កំណត់​ឲ្យ​​ធ្លាក់​ និង​ផ្អាក​មិន​ឲ្យ​​ប្រឡង​ពីរ​ឆ្នាំ​បន្តបន្ទាប់​។ ដោយ​ឡែក​ បេក្ខជន​ដែល​ប្រឡង​ជំនួស​គេ នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​​ច្បាប់​ជា​ធរមាន៕ អត្ថបទ៖ សេម

    July 9, 2018
  • PR

    ថ្មីៗនេះ ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy A8 Star ដែលជាទូរស័ព្ទម៉ូដែលថ្មីក្នុងគ្រួសារត្រកូលស៊េរី A ដែល មានរូបរាងស្អាត, ទាន់សម័យនិង បង្ហាញពីភាពស៊ីវិល័យដ៏ល្អឥតខ្ចោះ ជាមួយលក្ខណៈពិសេសដ៏សម្បូរបែបជាច្រើន ដែលបំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។ ចំពោះលក្ខណៈលេចធ្លោដែលគ្រាន់តែឃើញភ្លាមចាប់អារម្មណ៏បំផុត នោះ គឺអេក្រង់ FHD Super AMOLED (1280 X 2220) ទំហំ 6.3 អ៊ីញ ដែលបង្ហាញរូបភាពច្បាប់ ធំទូលាយ និងសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់នេះមានមុខងារផ្តល់ពណ៌ និងរូបភាពច្បាស់កម្រិតខ្ពស់បានយ៉ាងល្អ។ ក្រៅពីអេក្រង់ដ៏ធំនិងកម្រិតភាពច្បាស់ដ៏លេចធ្លោ ចំណុចដ៏ទាក់ទាញមួយទៀតរបស់

    July 9, 2018
  • PR

    គូស្វាមីភរិយាថ្មីចំនួន ១០៤គូ ទៀតហើយដែលបានឈ្នះរង្វាន់ពី GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យ នៅក្នុងវគ្គទី៤ ដោយក្នុងនោះមាន 1គូឈ្នះរថយន្ត FORD RENGER សេរី 2018 ចំនួនមួយគ្រឿង ខណៈពេលដែលគូស្វាមីភរិយាចំនួន3គូទៀត ឈ្នះរង្វាន់ប្រាក់សុទ្ធ 1ម៉ឺនដុល្លារ ជាចុងក្រោយក៏មានគូស្វាមីភរិយាចំនួន 100គូ ដែលឈ្នះទឹកប្រាក់ចំនួន $1000 ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធី GANZBERG អាពាហ៌ពិពាហ៌អស្ចារ្យ មានរង្វាន់ជាច្រើនសរុបជាទឹកប្រាក់រហូតដល់ទៅ 1 លាន 5 សែនដុល្លារ សហរដ្ឋអាមេរិកឯណោះ ដែលរង្វាន់ទាំងនេះ ត្រៀមទុកចែកជូនគូស្វាមីភរិយា ដែលមានសំណាងក្រោយពេលជាវស្រាបៀរ

    July 9, 2018
  • PR

    បុរីទេសចរណ៍ខេត្តសៀមរាប ជាគម្រោងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC និង ហិរញ្ញប្បទានផ្ទាល់ពីធនាគារកាណាឌីយ៉ា ក.អ។ បុរី ទេសចរណ៍ លាតសន្ធឹងលើផ្ទៃដី ប្រមាណជាង 60 ហិចតា ដែលជាទីតាំង សក្តានុពល ក្នុងការអភិវឌ្ឍន៍ ដោយមានការសាងសង់ជាលំនៅដ្ឋានអាជីវកម្ម វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងមានផ្លូវក្នុងបុរីធំទូលាយ ប្រព័ន្ធភ្លើងរដ្ឋ ប្រព័ន្ធចម្រោះទឹកស្អាត ផ្សារ សាលារៀន សួនច្បារ សួនកម្សាន្ត ក្លឹបហាត់ប្រាណ ដែលជាជម្រើសដ៏ល្អសម្រាប់ប្រកបអាជីវកម្ម ព្រមជាមួយការស្នាក់នៅដ៏ប្រណិតភាព ផាសុខភាព និងសុវត្ថិភាព។ បច្ចុប្បន្ន បុរីទេសចរណ៍

    July 9, 2018