Khmernote Media
  • អន្តរជាតិ

    ជប៉ុន៖ ខណៈដែលភ្លៀងនៅបន្តធ្លាក់ខ្លាំងនៅក្នុងតំបន់ភាគខាងនិរតីប្រទេសជប៉ុន គ្រោះបាក់ស្រុតដី និងទឹកជំនន់នៅតែបន្តកើតឡើង ហើយចំនួនជនរងគ្រោះក៏បានកើនឡើងផងដែរ។ យោងតាមតួរលេខ ដែលគេទទួលបានពីខាងភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បានប្រាប់ឲ្យដឹងថា គិតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់បានកើនដល់១២២នាក់ហើយ ចំណែកឯអ្នកបាត់ខ្លួនវិញគឺមានចំនួន ២៧ នាក់។ ក្រុមការងារសង្គ្រោះបន្ទាន់នៅតែបន្តដុតដៃដុតជើង ជួយសង្គ្រោះជនរងគ្រោះឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ហើយដើម្បីជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានោះ សូម្បីតែកងកម្លាំងប៉ូលិស ទាហាន​ ក៏បានស្ម័គ្រចិត្តធ្វើការងារជួយសង្គ្រោះនេះដែរ។ ផ្ទះសម្បែង និងសំណង់អាគារជាច្រើនរយខ្នងត្រូវបានបាក់ស្រុត និងបំផ្លាញខ្ទេចខ្ទី ហើយប្រជាពលរដ្ឋប្រមាណជា ២ លាននាក់ហើយ ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញទៅកាន់កន្លែងសុវត្ថិភាព។ យោងតាមការព្យាកណ៍ឧតុនិយមជប៉ុនបានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀត ហើយគ្រោះធម្មជាតិនេះនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    July 10, 2018
  • សង្គម

    ដោយសារប្រទេសជប៉ុនបច្ចុប្បន្ននេះកំពុងទទួលរងឥទ្ធិពលទឹកជំនន់ និងបាក់ដី នៅតំបន់មួយចំនួននៅភាគខាងលិច និងភាគកណ្តាល ដូច្នេះហើយកាលពីពេលថ្មីៗនេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន មានការព្រួយបារម្ភពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងតែរស់នៅ, សិក្សា, ធ្វើការ, និងធ្វើកម្មសិក្សា​នៅ​តំបន់​ទាំង​នោះ។ ដូច្នេះប្រសិនបើប្រជាពលរដ្ឋខ្មែរយើងណាជួបបញ្ហា ឬករណីបន្ទាន់​ណា​មួយ​នៅក្នុងតំបន់ ដែលកំពុងទទួលរងឥទ្ធិពល សូមទាក់ទង​ទៅស្ថានទូត​ជាបន្ទាន់តាមរយៈហ្វេសប៊ុករបស់ស្ថានទូត ឬតាមរយៈ៖ ១. ឯកឧត្តម តាំង ផេងរិទ្ធី ទីប្រឹក្សាទទួលបន្ទុកពលករ ០៨០ ៣៤៥៩ ៧៨៨៩ ២. លោក ឆេង ចំរើន ០៨០ ៤៦៨៩ ៩៣៧៤ ៣. លោក ឌឿក វណ្ណរិទ្ធិ

    July 10, 2018
  • PR

    រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! ធ្វើឲ្យកក្រើកឆាកតន្ត្រី A1 Concert ជាមួយការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី2 និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី3 ក្រោយស្នូរទះដៃអបអរសាទរដល់ការប្រគល់រង្វាន់សម្រាប់អ្នកឈ្នះសប្ដាហ៍ទី2 សំឡេងស្រែកហ៊ោក៏បានបន្លឺពេញឆាកតន្ត្រីជាមួយការចាប់ឆ្នោតរកអ្នកឈ្នះសប្ដាហ៍ទី3 ដោយរង្វាន់ធំ ម៉ូតូ Honda ZoomerX 1គ្រឿងត្រូវបានទៅឈ្មោះ LEE GEUNEG KI មកពីក្រុង ភ្នំពេញ និង រង្វាន់ទី 2 គឺ Galaxy S9+ 64GB ត្រូវបានទៅលើឈ្មោះ DI KY មកពីខេត្ត កំពង់សោម ជាមួយ

    July 9, 2018
  • កីឡា

    អតីតខ្សែប្រយុទ្ធបារាំង Thierry Henry ដែលជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នោះត្រូវបែងចែកបេះដូងរបស់គេជា 2 ចំណែកនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅថ្ងៃទី 10 ស្អែកនេះខ្សែប្រយុទ្ធ Thierry Henry នឹងមានភារៈកិច្ចដឹកនាំក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលេងប្រឆាំងជាមួយនឹងប្រទេសកំណើតរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក​ FIFA World Cup នៅរុស្សីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការប្រកួតស្អែកនេះគឺជាការប្រកួតកាត់សេចក្ដីរវាងក្រុមជម្រើសជាតិបារាំងនិងប៊ែលហ្ស៊ិកតែក្រុមមួយណាដែលអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បាន។ ខ្សែប្រយុទ្ធ Thierry Henry អាចនឹងប្រឈមមុខនឹងការទទួលសម្ពាធនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយនឹងអ្នកគាំទ្ររបស់បារាំងនិងប៊ែលហ្ស៊ិក។ សម្ពាធដែល Henry

    July 9, 2018
  • អន្តរជាតិ

    ថៃ៖ ប្រតិបត្តិការជួយសង្គ្រោះក្មេងៗក្រុមបាល់ទាត់ និងគ្រូបង្វឹក ដែលជាប់នៅក្នុងរូងភ្នំ Tham Luang បានចាប់ផ្តើមបន្តទៀតហើយនារសៀលថ្ងៃច័ន្ទនេះ បន្ទាប់ពីប្រតិបត្តិការនេះត្រូវបានផ្អាក ដោយសារតែត្រូវបញ្ចូលខ្យល់អុកស៊ីសែនទៅបំពង់។ គួររំលឹកផងដែរថា កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ប្រតិបត្តិការជួយសង្គ្រោះមានទាំងជនជាតិថៃ និងជនជាតិបរទេស ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយបាននាំក្មេងៗចំនួន៤នាក់ក្នុងចំណោមក្មេងៗ១២នាក់ ចេញមកក្រៅបានដោយសុវត្ថិភាព។ ក្មេងទាំង៨នាក់ និងគ្រូបង្វឹកនៅជាប់ក្នុងរូងភ្នំនៅឡើយទេ ហើយគេសង្ឃឹមថា នឹងទទួលបានដំណឹងល្អនាយប់នេះ៕ អត្ថបទ៖ ឌី ប្រភព៖ channelnewsasia

    July 9, 2018
  • កីឡា

    ខ្សែបម្រើ Paulinho របស់ក្លឹប Barcelona បានផ្ទេរទៅកាន់ក្លឹបចាស់របស់គេ Guangzhou Evergrande FC ក្នុងលក្ខណៈខ្ចីជើងជាផ្លូវការហើយកាលពីម្សិលមិញ។ បន្ទាប់ពីជួយក្រុមជម្រើសជាតិប្រេស៊ីលអស់លទ្ធភាពត្រឹមវគ្គ 8 ក្រុមចុងក្រោយ ខ្សែបម្រើ Paulinho បានសម្រេចចិត្តចាកចេញពីក្លឹប Barcelona ទៅកាន់ក្លឹបចាស់របស់គេនៅឯប្រទេសចិនវិញ បន្ទាប់ពីខ្សែបម្រើរូបនេះចំណាយពេលជាមួយនឹងក្លឹប Barcelona ពេញមួយរដូវកាល។ ការផ្ទេររបស់ Paulinho ទៅកាន់ក្លឹប Guangzhou Evergrande FC នេះគឺក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Barcelona 1 រដូវកាលដើម្បីឲ្យ Paulinho ដកស្រង់បទពិសោធន៍បន្ថែមពីក្លឹបចាស់របស់គេ។ Paulinho បានផ្ទេរពីក្លឹប Guangzhou

    July 9, 2018
  • កីឡា

    ក្រោយក្រូអាតទម្លាក់ម្ចាស់ផ្ទះរុស្សីត្រឹមវគ្គ 8 ក្រុមចុងក្រោយរួចមក ខ្សែប្រយុទ្ធ Mario Mandzukic បានធ្វើរឿងដ៏រំភើបមួយសម្រាប់អ្នកភូមិនៅក្នុងស្រុកកំណើតរបស់គេ ដោយខ្សែប្រយុទ្ធរូបនេះបានជះលុយ 3000អឺរ៉ូ ទិញស្រាប៉ាវអ្នកភូមិផឹកស្រានៅក្នុងវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។ យោងតាមការចុះផ្សាយរបស់គេហទំព័រកីឡា Bleacher Report Football បានឲ្យដឹងថា៖ ដើម្បីតមស្នងនឹងការគាំទ្ររបស់អ្នកភូមិនៅឯស្រុកកំណើត ខ្សែប្រយុទ្ធ Mario Mandzukic បានចំណាយលុយប៉ាវអ្នកភូមិផឹកស្រានៅការប្រកួតរបស់ក្រូអាតនៅក្នុងវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ គួរបញ្ជាក់ឡើងវិញដែរថាម្ចាស់ផ្ទះរុស្សីត្រូវបានក្រុមជម្រើសជាតិក្រូអាតទម្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីកាលពីវគ្គ 8 ក្រុមចុងក្រោយដោយបាល់

    July 9, 2018
  • PR

    vivo Y81 ជាស្មាតហ្វូនលំដាប់កណ្តាល ស្ថិតក្នុងត្រកូល Y ជំនាន់ថ្មី ដែលក្រុមហ៊ុន vivo បានធ្វើការប្រកាសចេញ ក្នុងថ្ងៃនេះ តែម្តងដោយវាមានលក្ខណៈសម្បត្តិប្រសើរច្រើន ទាំងកម្លាំងម៉ាស៊ីន និងល្អសម្រាប់ការប្រើប្រាស់ទូទៅ។ បើនិយាយពី រចនាបថរូបរាងទាំងមូល នៃស្មាតហ្វូននេះវិញ គឺវាមានភាពស្អាតនិងទាន់សម័យសំរាប់យុវវ័យ។ ស្មាតហ្វូននេះ បានបំពាក់កញ្ចក់អេក្រង់ FullView ជំនាន់ថ្មី ទំហំ 6.22 អ៊ីញ ប្រភេទ IPS-LCD ជាមួយកំរិតបង្ហាញរូបភាព HD+ ឬ 720 x 1520 ភិចសែល និងមានកម្រិត

    July 9, 2018
  • អន្តរជាតិ

    មនុស្សសឹងតែគ្រប់គ្នាចង់រក្សាបាននូវស្បែកដែលទន់រលោងតឹងណែនស្រស់ស្អាត ដោយសុខចិត្តចំណាយប្រាក់ទិញផលិតផលថែរក្សាសម្រស់ផ្សេងៗមកប្រើប្រាស់។ ប៉ុន្តែជាញឹកញយគ្មាននរណាចាប់អារម្មណ៍ទេថាសកម្មភាព ឬទម្លាប់ប្រចាំថ្ងៃរបស់ពួកគេជះឥទ្ធិពលអវិជ្ជមានលើស្បែក។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីទម្លាប់មួយចំនួនដែលបំផ្លាញស្បែកបង្កឲ្យកើតមានស្នាមជ្រីវជ្រួញ ហើយអ្នកគួរផ្លាស់ប្ដូរទម្លាប់ទាំងនេះចេញភ្លាម ប្រសិនបើចង់រក្សាបាននូវស្បែកដែលមានសុខភាពល្អស្រស់ស្អាត ៖ ១. លាងសម្អាតមុខញឹកញាប់ពេក ៖ វាជារឿងល្អក្នុងការថែរក្សាស្បែកមុខឲ្យស្អាត ជាពិេសសប្រសិនបើអ្នកមានស្បែកមុខខ្លាញ់ ឬស្បែកមុខមានមុន។ ទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងសម្រស់មិនណែនាំឲ្យប្រើប្រាស់ផលិតផលខាត់ ឬបកស្បែកមុខច្រើនជាង ២ដងក្នុងមួយសប្តាហ៍ឡើយ។ ហើយអ្នកក៏មិនគួរលាងសម្អាតមុខជាមួយនឹងឡេ ឬទឹកជូតសម្អាតមុខ (Tonic) ជាប្រចាំដែរ។ ផលិតផលទាំងនេះជ្រៀតជ្រែកបរិយាកាសធម្មជាតិនៃស្បែកដែលកាត់បន្ថយភាពស៊ាំនៃស្បែក និងធ្វើឲ្យស្បែកស្ងួតខ្លាំង ហើយនេះជាហេតុផលចម្បងបំផុតមួយនៃការលេចឡើងនូវស្នាមជ្រីវជ្រួញ។ ២. គេងដោយដាក់មុខលើខ្នើយ ៖ មនុស្សជាច្រើនចូលចិត្តគេងផ្កាប់មុខ។ ប៉ុន្តែការធ្វើដូច្នេះ គឺហាក់ដូចជាយើងកំពុងច្របាច់ ឬរឹតសង្កត់ និងបំផ្លាញស្បែក ក៏ដូចជារារាំងចរន្តឈាមធម្មតាដែលធ្វើឲ្យស្បែកកើតមានបញ្ហាកង្វះនៃអុកស៊ីសែននៅពេលយប់។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យអ្នកគួរតែផ្លាស់ប្ដូររបៀបនៃការគេង។ ទីតាំងនៃការគេងល្អបំផុត គឺគេងផ្ងារ ឬគេងផ្អៀង។ ៣. ការជក់បារី ៖ សារធាតុនីកូទីន និងជាតិជ័រដែលមានផ្ទុកក្នុងបារីធ្វើឲ្យស្បែកស្ងួត ហើយជាលទ្ធផលចុងក្រោយស្នាមជ្រីវជ្រួញក៏លេចឡើង។ ៤. ការតុបតែងមុខលើសពេក ៖ ការប្រើប្រាស់គ្រឿងសម្អាងច្រើនស្រទាប់ពេកលើស្បែកមុខរាល់ថ្ងៃទប់ស្កាត់ស្បែកពីការដកដង្ហើម។ ហើយការលាងសម្អាតគ្រឿងសម្អាងទាំងអស់ចេញពីផ្ទៃមុខនៅមុនពេលចូលគេងក៏ជារឿងសំខាន់ចាំបាច់ត្រូវធ្វើផងដែរ ដើម្បីអាចជៀសផុតពីស្នាមជ្រួញ។ ៥. ចំណាយពេលច្រើននៅមុខអេក្រង់នៃគ្រឿងអេឡិចត្រូនិក ៖ ក ជាផ្នែកដំបូងបង្អស់នៃរាងកាយដែលអ្នកនឹងសម្គាល់ឃើញការបំផ្លាញ ឬខូចខាតដោយសារស្នាមជ្រីវជ្រួញចាប់ផ្ដើមលេចឡើង។ អ្នកគួរព្យាយាមធ្វើលំហាត់ប្រាណស្បែកមុខឲ្យបានទៀងទាត់ ដោយការម៉ាស្សាមុខ និងករបស់អ្នក។ ៦. ការទំពារស្ករកៅស៊ូជាប់ជានិច្ច ៖ ទម្លាប់នៃការទំពារស្ករកៅស៊ូញឹកញាប់ ឬជាប់ជានិច្ច គឺគ្រោះថ្នាក់ចំពោះសម្រស់របស់អ្នក។ ចលនាថ្គាមជាអចិន្រ្តៃយ៍អាចបណ្តាលអោយកើតមានស្នាមជ្រួញនៅជុំវិញមាត់ពីព្រោះស្បែកនៅតំបន់នេះលាតសន្ធឹង។ ដើម្បីជាការប្រសើរចូរជំនួសស្ករកៅស៊ូជាមួយស្ករគ្រាប់។ ៧. របបអាហារគ្មានជាតិខ្លាញ់ ៖ ជាតិខ្លាញ់ គឺសំខាន់ខ្លាំងណាស់សម្រាប់ស្បែក។ ប្រសិន​​​បើស្បែកមិនទទួលបានជាតិខ្លាញ់គ្រប់គ្រាន់ទេនោះ វានឹងប្រែជាស្ងួតគ្មានភាពរលោង។ ប្រភពនៃអាស៊ីតខ្លាញ់ល្អៗមានដូចជា ត្រី គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ។ ៨. ការងូតទឹកក្ដៅរយៈពេលយូរ ឬក្ដៅខ្លាំង ៖ ការងូតទឹកក្ដៅយូរពេក ឬងូតទឹកក្ដៅខ្លាំងអាចបណ្ដាលឲ្យស្បែកកើតមានបញ្ហាមួយចំនួនរួមបញ្ចូលទាំងការលេចឡើងនូវស្នាមជ្រីវជ្រួញផងដែរ។ ទឹកក្ដៅធ្វើឲ្យស្បែកស្ងួតបាត់បង់ជាតិខ្លាញ់ធម្មជាតិកាត់បន្ថយលក្ខណៈសម្បត្តិការពារភាពជ្រីវជ្រួញ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាសីតុណ្ហភាពនៃទឹកមិនគួរលើសពី ៣៧ អង្សារ និងងូតយូរជាង ១០ នាទីឡើយ។ ៩. មិនពាក់វ៉ែនតា ឬ ខនថេកឡេន (contact lens) នៅពេលអ្នកមានភ្នែកខ្សោយមើលមិនច្បាស់ ៖ អ្នកដែលមានភ្នែកខ្សោយមើលមិនច្បាស់បើកភ្នែកព្រឹមៗគ្រប់ពេល។ ពួកគេសម្លឹងមើលព្រឹមៗនៅពេលមិនពាក់វ៉ែនតា ហើយការមើលដោយបែបនេះជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពស្បែកដែលស្ដើងជុំវិញភ្នែក ហើយបង្កជាស្នាមជ្រួញលើផ្ទៃមុខ។ ដូច្នេះកុំភ្លេចពាក់វ៉ែនឲ្យសោះ ជាពិសេសខណៈពេលធ្វើការនៅមុខកុំព្យូរទ័រ។ ១០. មិនប្រើប្រាស់ឡេ ឬគ្រីមការពារកម្ដៅព្រះអាទិត្យ​​​ ៖ ពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្បែកឆាប់ចាស់កើតមានស្នាមជ្រីវជ្រួញ។ ដូច្នេះការប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃនៅមុនពេលចេញទៅក្រៅ ឬទៅលេងសមុទ្រជារឿងសំខាន់ដើម្បីការពារស្បែកពីបញ្ហាផ្សេងៗ៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside

    July 9, 2018
  • កីឡា

    កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះតារាចម្រៀងដែលវិវត្តន៍ខ្លួនមកពីតារាកប្លែង នាយចឺម បានចូលរួមក្នុងកម្មវិធី GANZBERG បាល់ទាត់អេក្រង់យក្ស ដោយនាយចឺមបានឡើងច្រៀង៤បទដើម្បីបង្កើនការសប្បាយរីករាយមុនការទស្សនាបាល់ទាត់ចូលមកដល់ ហើយក៏មានការចូលរួមពីសំណាក់អ្នកស្នេហាកីឡាបាល់ទាត់ជាច្រើនក៏ដូចជាហ្វេនរបស់នាយចឺមនៅពេញស៊ែលហ្វី កុងទឺន័រ តែម្តង។ អ្វីដែលកាន់តែពិសេសអស្ចារ្យទៀតនោះក៏មានការចាប់រង្វាន់ជូនអតិថិជនដែលបានជាវនូវស្រាបៀរ GANZBERG យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ គួរបញ្ជាក់ផងដែរថាកម្មវិធី GANZBERG បាល់ទាត់អេក្រង់យក្សមិនមែនមានតែនៅស៊ែលហ្វី កុងទឺន័រ តែប៉ុណ្ណោះទេ គឺមានរហូតដល់ទៅ ៦២ហាងទូទាំងរាជធានីភ្នំពេញ ដើម្បីបំពេញតាមតម្រូវការអ្នកស្នេហាកីឡាបាល់ទាត់៕

    July 9, 2018