ខ្មែរណូត

ស្វែងរក

  • សង្គម

    ប្រសិនបើបងប្អូនខ្មែររស់នៅជប៉ុន ជួបបញ្ហា ឬករណីបន្ទាន់ណាមួយក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់ សូមទាក់ទងទៅកាន់លេខទាំង៣ខ្សែនេះភ្លាម

    BY Khmernote Media July 10, 2018
    ប្រសិនបើបងប្អូនខ្មែររស់នៅជប៉ុន ជួបបញ្ហា ឬករណីបន្ទាន់ណាមួយក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់ សូមទាក់ទងទៅកាន់លេខទាំង៣ខ្សែនេះភ្លាម

    ដោយសារប្រទេសជប៉ុនបច្ចុប្បន្ននេះកំពុងទទួលរងឥទ្ធិពលទឹកជំនន់ និងបាក់ដី នៅតំបន់មួយចំនួននៅភាគខាងលិច និងភាគកណ្តាល ដូច្នេះហើយកាលពីពេលថ្មីៗនេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន មានការព្រួយបារម្ភពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងតែរស់នៅ, សិក្សា, ធ្វើការ, និងធ្វើកម្មសិក្សា​នៅ​តំបន់​ទាំង​នោះ។ ដូច្នេះប្រសិនបើប្រជាពលរដ្ឋខ្មែរយើងណាជួបបញ្ហា ឬករណីបន្ទាន់​ណា​មួយ​នៅក្នុងតំបន់ ដែលកំពុងទទួលរងឥទ្ធិពល សូមទាក់ទង​ទៅស្ថានទូត​ជាបន្ទាន់តាមរយៈហ្វេសប៊ុករបស់ស្ថានទូត ឬតាមរយៈ៖

    ១. ឯកឧត្តម តាំង ផេងរិទ្ធី ទីប្រឹក្សាទទួលបន្ទុកពលករ ០៨០ ៣៤៥៩ ៧៨៨៩
    ២. លោក ឆេង ចំរើន ០៨០ ៤៦៨៩ ៩៣៧៤
    ៣. លោក ឌឿក វណ្ណរិទ្ធិ ០៨០ ៤៤៣៩ ៥៧០៤

    ស្ថានទូតនឹងព្យាយាមដោះស្រាយឲ្យអស់​ពី​លទ្ធភាព​ជូន​បងប្អូន៕

    អត្ថបទ៖ សេម
    ប្រភព៖ Royal Embassy of Cambodia in Japan

    Share This Post:
    MPO4D jitutoto mpo4d Mpoplay