- Khmernote Media
- PR
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ភេសជ្ជៈប៉ូវកំលាំងG Parkដែលជាភេជ្ជៈប៉ូវកំលាំងពីប្រទេសកូរ៉េ ដែលនាំចូលផ្ដាច់មុខដោយក្រុមហ៊ុនJCRI បានរៀបចំកម្មវិធីដ៏ពិសេសអស្ចារ្យមួយដើម្បីជាការអបអរសាទរគំរប់ខួបមួយឆ្នាំរបស់ភេសជ្ជៈប៉ូវកំលាំងG Parkមកកាន់ប្រទេសកម្ពុជា ក្នុងនោះក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុនJCRI តារាចំរៀងល្បីៗ និង ភ្ញៀវកិត្តយសជាច្រើនរូប បានញឹងបរិយាកាសនៅក្នុងកម្មវិធីអោយកាន់តែសប្បាយរីករាយសម្រាប់ការជួបជុំមួយនេះ ជាមួយនឹងទិដ្ធភាពដ៏អស្ចារ្យនៅក្នុងកម្មវិធីទាំងមូល។ កម្មវិធីនេះធ្វើឡើងក៏ជាការថ្លែងអំណរអរគុណទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់ការសហការកន្លងមកនេះ បានធ្វើអោយភេសជ្ជៈប៉ូវកំលាំងG Park របស់យើងដំណើរការយ៉ាងរលូនមកដល់ពេលនេះដែលទទួលបានការទទួលស្គាល់ក៏ដូចជាគាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នាទូទាំងប្រទេសកម្ពុជាយើងផងដែរ។ ពួកយើងក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នានៅតែបន្តការគាំទ្របន្តទៀតព្រោះ ភេជ្ជៈប៉ូវកំលាំងG Park របស់យើងមិនត្រឹមតែជាភេសជ្ជៈដែលប៉ូវកំលាំង ដែលមានរសជាតិឆ្ងាញ់ និង សម្បូរទៅដោយវីតាមីនប៉ុណ្ណោះទេ ថែមទាំងមានមហារង្វាន់ជាច្រើនសន្ធឹកសន្ទាប់ទៀងផងដូចជា៖ម៉ូតូហុងដាសេរីថ្មីចំនួន១០០រង្វាន់ ទឹកប្រាក់សុទ្ធសរុបចំនួន១០០លានរៀល ទូរស័ព្ទដៃ៥០០០រង្វាន់ កូនបាស១០០០០រង្វាន់ G Park រាប់លានកំប៉ុង ជាមួយនឹងរង្វាន់ជាច្រើនទៀត។
July 9, 2018 - PR
ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងរួចមកហើយថា រាល់ម៉ូដែលរបស់ OPPO ដែលបានចេញលក់លើទីផ្សារ តែងតែមានភាពលេចធ្លោ និងភាពទាក់ទាញផ្សេងៗគ្នា។ សម្រាប់ម៉ូដែល OPPO R15 នេះវិញ ក៏មានលក្ខណៈពិសេស និងរូបរាង មិនចាញ់ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុនដទៃទៀតដែរ ទំនើបទាំងបច្ចេកវិទ្យា និងការរចនារូបរាងបែបសាមញ្ញ តែបង្កប់ភាពឥតខ្ចោះ អាចនិយាយបានថានេះជាម៉ូដែលទីមួយដែល OPPO ផ្ដោតទៅលើចំណុច Clean Design។ R15 Nebula Special Edition រចនាលាយឡំពណ៌បីក្នុងសំបកតែមួយមានពណ៌ស៊ីជម្ពូ, ស្វាយ និងខៀវ គែមព័ទ្ធជុំវិញដោយអាលុយមីញ៉ូម ចំណែកឯផ្នែកខាងមុខវិញពោរពេញដោយកញ្ចក់។ ការរចនារូបរាងសាមញ្ញប្រកបដោយភាពឥតខ្ចោះលើម៉ូដែលមួយនេះ ជាការសហការគ្នារវាងក្រុមហ៊ុន OPPO និងលោក
July 8, 2018 - អន្តរជាតិ
ជប៉ុន៖ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគខាងលិចនៃប្រទេសជប៉ុនបានកើនឡើងដល់ជិត៥០នាក់គិតត្រឹមល្ងាចថ្ងៃទី០៧ និងប្រហែល៥០នាក់ទៀតកំពុងបាត់ខ្លួន ខណៈជំនន់ទឹកភ្លៀងបានបង្កឲ្យមានការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងជាច្រើន។ ប្រជាជនប្រមាណ៤លាននាក់ជាងត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ហើយកងកម្លាំងការពារ ប៉ូលីស និងក្រុមពន្លត់អគ្គីភ័យ ជិត៥ម៉ឺននាក់ បានចែកការងារគ្នាក្នុងការរុករកមនុស្ស ដែលបាត់ខ្លួន, រងរបួស និងស្លាប់បាត់បង់ជីវិត។ ការប្រកាសអាសន្នត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៧នៅតាមខេត្តមួយចំនួនដូចជាខេត្ត Fukuoka, Saga, Nagasaki, Hiroshima, Tottori, Okayama, Hyogo និង Kyoto។ ភ្លៀងចាប់ផ្តើមធ្លាក់តាំងពីថ្ងៃទី០៥មកម្ល៉េះ ហើយភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី០៨នេះ ព្រមទាំងព្រមានការកើតមានទឹកជំនន់ ការរអិលបាក់ដី និងរន្ទះបាញ់ផងដែរ។ ខេត្ត Hiroshima បានរងការវាយប្រហារដោយការបាក់ដីធ្ងន់ធ្ងរជាងគេ
July 8, 2018 - PR
ថ្មីៗនេះអ្វីដែលរំជួយអារម្មណ៏ អតិថិជិន តារា និងអ្នកថតរូបអាជីពនៅប្រទេសកម្ពុជានោះគឺ កំពូលស្មាតហ្វូនល្អឯកប្រចាំឆ្នាំ 2018 នោះគឺ Huawei P20, Huawei P20 Proនិង Huawei Nova 3e របស់ក្រុមហ៊ុន Huawei ដែលបានអង្រួនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀបនៃការថតរូបបែប Portrait, ព្រាលផ្ទៃខាងក្រោយ, ពន្លឺខ្សោយ, ទេសភាព ថត Super Slow Motion ថតហ្សូមកប់បានឆ្ងាយ និង បែបសិល្បៈស៊ីវិល័យ នៃកាមេរ៉ាបំពាក់លើស្មាតហ្វូនទាំង 3 ម៉ូដែលនេះ ។ បើចង់ដឹងថាកំពូលស្មាតហ្វូន
July 7, 2018 - កីឡា
ក្នុងកំឡុងពេលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានសហការណ៍គ្នាជាមួយនឹងភោជនីយដ្ឋានពិភពសាច់អាំង 168 រៀបចំព្រឹត្តិការណ៍អេក្រង់យក្សដើម្បីផ្សាយបន្តផ្ទាល់ព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ទៅដល់ទស្សនិកជនដែលបានចូលរួមពិសារអាហារនៅក្នុងហាងហើយថែមទាំងមានឱកាសឈ្នះរង្វាន់ពី Ganzberg Beer ផងដែរ។ លើសពីនេះទៅទៀតក្រុមហ៊ុន Ganzberg Beer បានសហការណ៍ជាមួយនឹង សែលហ្វី កុងទីន័រ រួមជាមួយនឹងហាងចំនួន 62 នៅក្នុង សែលហ្វី កុងទីន័រ ផ្ទាល់តែម្ដងដើម្បីធ្វើការផ្សាយបន្ដផ្ទាល់ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ។
July 7, 2018 - កីឡា
កាលពីព្រឹកមិញនេះអតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិស៊ុយអែតកីឡាករ Zlatan Ibrahimovic ដែលគ្រប់គ្នាស្គាល់ឈ្មោះថាលោកព្រះនោះបានបបួលអតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេសកីឡាករ David Beckham ភ្នាល់គ្នារវាងស៊ុយអែតនិងអង់គ្លេសតើមួយណាជាអ្នកឈ្នះនៅក្នុងយប់នេះ។ កាលពីព្រឹកមិញនេះនៅក្នុងបណ្ដាញសង្គម Facebook និង Instagram របស់កីឡាករ Zlatan Ibrahimovic បានបង្ហោះសារបបួលអតីតមិត្តរួមក្រុមរបស់គេ David Beckham ដែលធ្លាប់លេងជាមួយគ្នានៅ PSG លេងភ្នាល់គ្នាថា៖ ប្រសិនបើស៊ុយអែតឈ្នះនៅក្នុងយប់នេះ Beckham ត្រូវនាំរូបគេទាំងទិញអ្វីដែលគេចង់បាននៅក្នុងហាងទំនិញ Ikeasverige តែបើអង់គ្លេសឈ្នះវិញ Zlatan ព្រមនាំ Beckham ទៅញុាំអាហារនៅកន្លែងណាក៏បានក្នុងពិភពលោក។ ហើយមុននេះបន្តិច David Beckham បានបង្ហោះសារយល់ព្រមការភ្នាល់គ្នាជាមួយនឹង Zlatan
July 7, 2018 - អន្តរជាតិ
ស្ត្រីជនជាតិឥណ្ឌូនេស៊ីជាច្រើននាក់ត្រូវបានគេដាក់ទណ្ឌកម្មដោយត្រូវទទួលការវាយដោយខ្សែតីនៅទីសាធារណៈ បន្ទាប់ពីគេបានរកឃើញថាពួកនាងបានលួចប្រកបរបរជាស្រីលក់ខ្លួន ដែលសកម្មភាពនេះគឺផ្ទុយនឹងច្បាប់សាសនាឥស្លាមទាំងស្រុងតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Aceh ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី ដែលជាខេត្តមួយអនុវត្តច្បាប់សាសនាឥស្លាមយ៉ាងតឹងរឹងបំផុត។ ការអនុវត្តដាក់ទណ្ឌកម្មដូចខាងលើនេះ ត្រូវបានគេអនុវត្តជាច្រើនឆ្នាំមកហើយនៅក្នុងខេត្តមួយនេះ តែយ៉ាងណាក្តីនៅតែមានអ្នកប្រព្រឹត្តិខុសច្បាប់សាសនានេះជារឿយៗ។ ក្នុងការដាក់ទណ្ឌកម្ម អ្នកដែលបានប្រព្រឹត្តិខុសទាំងអស់ គេសង្កេតឃើញមានទាំងស្រ្តីលក់ខ្លួន និងបុរសដែលទិញសេវាផ្លូវភេទទោះ ត្រូវលត់ជង្គង់នៅលើវេទិការមួយនៅពីមុខមហារជនជាច្រើននាក់ ហើយបន្ទាប់មកគេបានយករំពាត់ ឬខ្សែតី មកវាយលើពួកគេជាច្រើនដង តាមទំហំទោសដែលពួកគេបានប្រព្រឹត្តិ។ ក្រុមអ្នកវិភាគសង្គមបានមើលឃើញថា ការអនុវត្តច្បាស់សាសនាជារឿងមួយល្អ តែគេមានការព្រួយបារម្ភថាសកម្មភាពប្រើអំពើហឹង្សានេះ បានបណ្តុះស្មារតីហឹង្សាទៅក្នុងផ្នត់គំនិតក្មេងៗជំនាន់ក្រោយផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
July 7, 2018 - PR
ទីបំផុតស្មាតហ្វូនពិសេសនៃខួប ១៥ ឆ្នាំរបស់ក្រុមហ៊ុន Meizu បានបង្ហាញខ្លួន ជាផ្លូវការហើយ ដែលចេញមកម្ដង ៣ គ្រឿងតែម្ដង មានដូចជា Meizu 15 Plus, Meizu 15, និង Meizu 15 Lite។ គួរបញ្ជាក់ផងដែរថា ទូរសព្ទទាំង ៣ អាចនិយាយថាជាកម្លាំងម៉ាស៊ីន ល្អនៅក្នុងឆ្នាំ ២០១៨ នេះ ប៉ុន្តែវាមានចំណុច លេចធ្លោច្រើន ហើយក្រុមហ៊ុនបាន រក្សាតម្លៃរបស់វាទាំង ៣ នេះឲ្យទាបជាងសមត្ថភាព ដែលវាអាចធ្វើបាន។ រចនាបថរបស់
July 7, 2018 - កីឡា
កីឡាដ្ឋាន Kazan របស់រុស្សីក្លាយជាពេជឃាតប្រហារក្ដីសង្ឃឹមរបស់ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ចំនួន 3 ក្រុមត្រឹមរយៈពេល 10 តែប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិ អាឡឺម៉ង់, អាហ្សង់ទីន និងប្រេស៊ីល ត្រូវធ្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីក្នុងកីឡាដ្ឋាន Kazan នេះ។ គិតចាប់តាំងពីថ្ងៃទី 27 ខែមិថុនាមកដល់ថ្ងៃទី 7 ខែកក្កដានេះ ក្រុមខ្លាំងៗចំនួន 3 ដែលធ្លាប់តែស្គាល់រសជាតិលើកពានរង្វាន់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នោះបានធ្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក
July 7, 2018 - អន្តរជាតិ
ចិន៖ មហាសេដ្ឋីចិនម្នាក់បានធ្លាក់ពីលើជញ្ជាំងថ្មមួយ និងបានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈដែលគាត់ព្យាយាមឡើងទៅលើ ជញ្ជាំងនោះ ដើម្បីថតរូប។ មហាសេដ្ឋីរូបនេះមានឈ្មោះថា Wang អាយុ៥៧ឆ្នាំ ជាសហស្ថាបនិកក្រុមហ៊ុន HNA ដ៏ធំរបស់ចិន។ មុនពេលកើតហេតុ មហាសេដ្ឋីរូបនេះរួមជាមួយនឹងសមាជិកគ្រួសារ៤នាក់ផ្សេងទៀត បានទៅកំសាន្តនៅក្នុងប្រទេសបារាំង ហើយក្នុងដំណើរកំសាន្តនោះ គាត់រួមជាមួយនឹងគ្រួសារបានទៅទស្សនាភូមិបុរាណមួយដែលមានឈ្មោះថា Bonnieux ក្នុងខេត្ត Alpes-Côte d’Azur ភាគខាងត្បូងប្រទេសបារាំង និងមានព្រំប្រទល់ប្រទេសអ៊ីតាលី។ ខណៈនោះលោកមហាសេដ្ឋីបានព្យាយាមឡើងទៅលើជញ្ជាំងថ្មមួយដែលមានកម្ពស់ប្រមាណជាពី ១២ ទៅ ១៥ ម៉ែត្រ ដើម្បីថតរូបព្រះវិហារមួយ ហើយពេលនោះគាត់បានរអិលជើងធ្លាក់ពីលើជញ្ជាំងនោះ និងបានបោកក្បាលស្លាប់តែម្តង។ ពេលនេះគេកំពុងរៀបចំយកសពរបស់គាត់ ដើម្បីមកធ្វើបុណ្យតាមប្រពៃណីនៅក្នុងប្រទេសចិនវិញ៕ ភក្តី ប្រភព៖ nextshark
July 7, 2018









