- Khmernote Media
- កីឡា
ស្ដេចបាល់ទាត់សាំបាប្រេស៊ីលដែលធ្លាប់តែជាក្រុមខ្លាំងនៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នោះ ត្រូវបានក្រុមជម្រើសជាតិប៊ែលហ្ស៊ិកទម្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីត្រឹមវគ្គ 8 ក្រុមចុងក្រោយ។ ក្រោយពេលក្រុមជម្រើសជាតិប៊ែលហ្ស៊ិកទម្លាក់ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នោះ ពេលនេះប៊ែលហ្ស៊ិកកំពុងស្វែករកទំព័រប្រវតិ្តសាស្រ្ដបាល់ទាត់ថ្មីរបស់ខ្លួន បន្ទាប់ពីខកខានឡើងទៅដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រអស់រយៈពេល 32 ឆ្នាំ។ កាលពីយប់មិញនេះ ប៊ែលហ្ស៊ិកបានបញ្ចប់ក្ដីស្រមៃរបស់ប្រេស៊ីលក្នុងឆ្ពោះទៅរកពានរង្វាន់បាល់ទាត់ពិភពលោកលើកទី 6 របស់ខ្លួនត្រឹមវគ្គ Quarter-Final ដោយបញ្ចប់ដោយលទ្ធផល 2-1 ធ្វើឲ្យកីឡាករប្រេស៊ីលបន្សល់ទុកត្រឹមតែទឹកភ្នែកលាអ្នកគាំទ្រ។ 2 គ្រាប់របស់ប៊ែលហ្ស៊ិកកាលពីម្សិលមិញរកគ្រាប់បាល់ដោយកីឡាករ៖ Fernandinho
July 7, 2018 - អន្តរជាតិ
អតីតអ្នករាយការណ៍ព័ត៌មាន SBS ម្នាក់ និងធ្លាប់ជាអ្នកបកប្រែផ្ទាល់មាត់ភាសាអង់គ្លេសបានឲ្យដឹងថា ចាប់ទាំងពីនាងធ្វើការជាអ្នកបកប្រែមក មានតែការបកប្រែសំដីរបស់លោក ដូណល់ ត្រាំ ទេដែលពិបាកបំផុត ព្រោះថាសំឡេង លោក ដូណល់ ត្រាំ ពិបាកស្ដាប់ខ្លាំងណាស់។ អ្នកបកប្រែភាសាអង់គ្លេសរូបនេះមានឈ្មោះថា Ahn Hyun-mo អាយុ ៣៤ ឆ្នាំ ហើយការលើកឡើងខាងនេះត្រូវបាននាងធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍កូរ៉េមួយដែលមាន ឈ្មោះថា “កម្មវិធី Happy Together 3”។ ក្នុងកិច្ចសម្ភាសន៍បានទម្លាយដែរថា សំឡេងរបស់លោក ដូណល់ ត្រាំ ស្ដាប់ទៅដូចសំឡេងកូនក្មេងទើបរៀននៅថ្នាក់បឋមសិក្សា ដូចនេះនាងត្រូវព្យាយាមស្តាប់បំផុតទើបអាចយល់អ្វីដែលគាត់ចង់និយាយ ដែលការលំបាកនេះគឺជាលើកទីមួយហើយក្នុងជីវិតការងារជាអ្នកបកប្រែរបស់នាង។ នាងបានបន្ថែមថា
July 7, 2018 - អន្តរជាតិ
យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ដំណាំចេកនៅជុំវិញពិភពលោកកំពុងរងនូការបំផ្លាញដោយជំងឺម្យ៉ាង ហើយបើមិនរកវិធានការទប់ស្កាត់វានោះទេ ជំងឺនោះនឹងរាល់ដាលកាន់តែខ្លាំង និងឈានដល់ការបំផ្លាញពូជដំណាំចេកល្អៗទៀតផង ។ ជំងឺដែលកំពុងតែរាតត្បាតចំពោះដំណាំចេកនេះមានឈ្មោះថា Panama ឬ Fusarium ជាប្រភេទមេរោគផ្សិត ដែលអាចចូលទៅបំផ្លាញដល់ឬសនៃដើមចេក។ ជំងឺនេះបានផ្តើមបំផ្លាញដំណាំចេកនៅក្នុងតំបន់ អាហ្រ្វិចខាងត្បូង អាស៊ី មជ្ឈឹមបូព៌ា អូស្ត្រាលី និងអាមេរិកកណ្តាល ហើយអ្វីដែលក្រុមអ្នកវិទ្យាសាស្រ្តបារម្មណ៍ខ្លាំងបំផុតនោះគឺថាជំងឺនេះអាចនឹងឈានទៅដល់ការបំផ្លាញដល់កម្រិតផុតពូជនូវប្រភេទដំណាំចេក Cavendish (ប្រភេទដំណាំចេក ដែលគេចាត់ទុកថាមានគុណភាពកម្រិត AAA) ដែលជាតម្រូវការដ៏ធំនៅក្នុងពិភពលោក។ ទន្ទឹមនឹងការព្រួយបារម្ភនេះ អ្នកវិទ្យាសាស្ត្រក៏បានសិក្សាអំពីរបៀបរក្សាពូជដំណាចេកប្រភេទ Cavendishនេះ តាមរយៈការបង្កាត់ពូជជាច្រើនរបៀបផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
July 7, 2018 - អន្តរជាតិ
ថៃ៖ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ក្រុមជួយសង្គ្រោះរបស់ប្រទេសថៃ បានយកសាកសពមនុស្សចំនួន៣៧នាក់ចេញពីក្នុងសមុទ្រនៅជិតកោះ Phuket ហើយ ក្រោយនាវាដឹកអ្នកទេសចរណ៍មួយគ្រឿងបានជួបហេតុការណ៍លិចលង់ចូលក្នុងសមុទ្រ។ អ្នកស្លាប់ជាច្រើនត្រូវបានគេប្រទះឃើញពាក់អាវពោងសុវត្ថិភាព និងដេកផ្គាប់មុខចូលក្នុងទឹកសមុទ្រ នៅរយៈចំងាយប្រមាណ២-៣គីឡូម៉ែត្រពីកន្លែងលិចនាវា ក្រោយនាវានោះបានត្រូវរលកកំពស់ប្រមាណ៥ម៉ែត្រវាយបោកបក់មកលើកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ មន្ត្រីជើងទឹកថៃបានឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រថា ចំនួនអ្នកស្លាប់កើនឡើងដល់៣៧នាក់ និងបាត់ខ្លួន១៨នាក់ទៀត ហើយភាគច្រើនអ្នកទេសចរណ៍ទាំងនោះគឺជាជនជាតិចិន៕ អត្ថបទ៖ ឌី ប្រភព៖ channelnewsasia
July 7, 2018 - បច្ចេកវិទ្យា
យោងតាមការបែកធ្លាយដែលលើកឡើងនាពេលបច្ចុប្បន្ននេះ Galaxy S10 អាចនឹងត្រូវបានរចនាឡើងជា 3ម៉ូដែលផ្សេងគ្នា ហើយសម្រាប់ម៉ូដែលធំជាងគេ គឺអាចនឹងត្រូវបានបំពាក់កាមេរ៉ាក្រោយដល់ទៅ 3គ្រាប់ឯណោះ។ យោងតាមគេហទំព័រ AllAboutSamsung បានបង្ហាញពីលក្ខណៈពិសេសមួយចំនួននៃកាមេរ៉ា 3នេះ។ តាមរយៈកាមេរ៉ាក្រោយ 3នេះដែរ អាចនឹងមានមួយជាប្រភេទ Super wide angle ដែលមានសមត្ថភាពអាចចាប់រូបភាពបានធំទូលាយ។ យោងតាមប្រភពដដែល ម៉ូដែលកំពូលនៃ Galaxy S10 អាចនឹងត្រូវបានបំពាក់ដោយកាមេរ៉ាទំហំ 12MP Dual Aperture lens ដែលយើងបានស្គាល់រួចមកហើយលើ Galaxy S9។ អ្វីដែលអស្ចារ្យបំផុត គឺកាមេរ៉ាមួយទៀតដែលមានទំហំ 16MP ក្នុងកម្រឹត
July 7, 2018 - កីឡា
បារាំងកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីក្រុមជម្រើសជាតិបារាំងទម្លាក់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយត្រឹមវគ្គ 8 ក្រុមចុងក្រោយដោយលទ្ធផល 2-0។ ក្រុមជម្រើសជាតិបារាំងបានបន្ដបេសកម្មរបស់ខ្លួនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីបន្ទាប់ពីខ្សែការពារ Varane និងខ្សែប្រយុទ្ធ Griezmann សុតទម្លាក់អ៊ុយរូហ្គាយត្រឹមវគ្គ 8 ក្រុមចុងក្រោយនេះ។ ការសុតបញ្ចូលទីរបស់កីឡាករទាំងពីរធ្វើឡើងនៅក្នុងនាទីទី 40 និង 61។ បញ្ចប់ការប្រកួតនេះកីឡាកររបស់បារាំងបន្ដការសប្បាយរបស់ខ្លួនឡើងវគ្គបន្ទាប់ ស្របពេលដែលអ៊ុយរូហ្គាយបានត្រឹមដើរចេញពីទីលានទាំងស្រក់ទឹកភ្នែកសោកស្ដាយចំពោះលទ្ធផលនេះ។ គិតមកដល់ពេលនេះក្រុមជម្រើសជាតិបារាំងមិនទាន់ស្គាល់ថាចាញ់ម្ដងឡើយនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះ ដោយបារាំងឈ្នះ 4 ប្រកួតនិងស្មើ 1 ប្រកួត។ បុត្រ
July 6, 2018 - កីឡា
នៅវេលាម៉ោង 1:00 រំលងអាធ្រាត្រយប់នេះ ស្ដេចបាល់ទាត់សាំបាប្រេស៊ីល និងត្រូវបានបន្ដភារៈកិច្ចរបស់ខ្លួនឡើងមកប៉ះក្រុមបិសាចក្រហមប៊ែលហ្ស៊ិក នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្សី។ ការប្រកួតរបស់ក្រុមជម្រើសជាតិទាំងពីរនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Kazan Arena។ ក្នុងជំនួបរវាងក្រុមខ្លាំងទាំងពីរនេះនឹងមានមួយក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងមួយក្រុមទៀតនឹងត្រូវចាកចេញពីការប្រកួតត្រលប់ទៅផ្ទះវិញ។ ក្រុមជម្រើសជាតិប្រេស៊ីលនិងប៊ែលហ្ស៊ិកមិនធ្លាប់មានប្រកួតប៉ះគ្នាទេកាលពីមុនមក។ ការប្រកួតក្នុងយប់នេះគឺជាការជំនួបប៉ះគ្នាលើកដំបូងរបស់ពួកគេ ហើយការប្រកួតលើកដំបូងរបស់ពួកគេគឺធ្វើឡើងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup តែម្ដង។ រង់ចាំមើលទាំងអស់គ្នាថានៅក្នុងរាត្រីនេះ រវាងក្រុមយក្សទាំងពីរមានក្រុមណាដែលបន្ដដំណើរទៅកាន់វគ្គបន្ទាប់ ហើយក្រុមមួយណាដែលត្រូវត្រលប់ទៅផ្ទះវិញ។ បុត្រ
July 6, 2018 - PR
ភ្នំពេញ៖ ថ្មីប្លែកទៀតហើយ! ថ្ងៃនេះយើងសូមណែនាំសាច់អាំងបែបថៃមួយប្រភេទគឺ សាច់អាំង(ចង្អេរ) ពិតជាមានរសជាតិប្លែក។ ដែលមានលក្ខណះពិសេសនៅក្នុងចង្អេរតែមួយមានតំលៃ ៤០០០០៛ ក្នុងនោះរួមមាន៖ សាច់គោ សាច់ជ្រូក គ្រឿងសមុទ្រ គ្រឿងក្នុង និងបន្លែស្រស់ ជាដើម -ល- ជួបជុំគ្នា! ក្លែមមាត់ជក់ចិត្តសាច់អាំងមួយចង្អេរតែម្តង។ សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ ហើយគ្រឿងសាច់ទាំងនេះលោកអ្នកអាចហៅជាចានៗ បន្ថែម ដែលមានតំលៃត្រឹមតែ ៧៥០០៛ និង បន្លែមួយចាន១៥០០៛ តែប៉ុណ្ណោះ ។ និយាយពីរសជាតិរបស់សាច់អាំងវិញ បើអ្នកបានញុំាំម្តងហើយ អ្នកនឹងចង់មកញ៉ាំម្តងទៀត។ ស៊ុបចង្កាក់មួយឆ្នាំ ១៥០០០៛ ស៊ុបឡាំងសឹងមួយឈុត ៤០០០០៛ ស៊ុបឆ្លាមមួយឈុត
July 6, 2018 - បច្ចេកវិទ្យា
បន្ទាប់ពី iOS 12 ត្រូវបានអភិវឌ្ឍន៍ភ្លាម យើងសង្កេតឃើញថា ជំនាន់តេស្តសាកល្បងដំបូងបង្អស់បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាញយកភ្លាមដូចគ្នាដែរ។ រហូតមកដល់ពេលបច្ចុប្បន្ន ជំនាន់តេស្តសាកល្បងទី2 ហាក់ដូចជាកំពុងអនុញ្ញាតឲ្យទាញយកថែមទៀត ហើយអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែចូលទៅកាន់ Setting ភ្ជាប់ទៅនឹង WiFi នោះអ្នកនឹងអាចទាញយកបានហើយ។ iOS 12 beta 2 បាននាំយកមកជាមួយនូវការជួសជុលរាល់ភាពអសកម្មនានាដូចជាមុខងារ GPS និងបង្កើនល្បឿនសម្រាប់ម៉ូដែល iPhone ចាស់ៗដូចគ្នា iPhone 6 ជាដើមផងដែរ។ គួរបញ្ជាក់ផងដែរថា ការទាញយកជំនាន់តេស្តសាកល្បងទី2 នេះអាចនឹងមិនត្រូវបានបញ្ជូនដោយស្វ័យប្រវត្តិឡើយលើម៉ូដែលមួយចំនួន ប៉ុន្ដែប្រសិនបើអ្នកចង់ទាញយកដែរ នោះសូមចូលទៅកាន់ beta.apple.com នៅលើ iPhone
July 6, 2018 - កីឡា
កាលពីម្សិលមិញនេះខ្សែប្រយុទ្ធ Cavani បានចូលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយវិញហើយ ប៉ុន្ដែជាអកុសលខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះមិនត្រូវបានលោក Tabarez ដាក់ឲ្យចូលលេងទេ ដោយសារតែបញ្ហារបួសរបស់គេមិនទាន់ជាសះស្បើយ។ ខ្សែប្រយុទ្ធ Cavani កាលពីម្សិលមិញបានចូលរួមហ្វឹកហាត់ជាធម្មតាជាមួយនឹងមិត្តរួមក្រុម ប៉ុន្ដែគ្រូបង្វឹកវ័យ 71 ឆ្នាំរបស់អ៊ុយរូហ្គាយលោក Tabarez បាននិយាយថា៖ លោកនឹងមិនដាក់ខ្សែប្រយុទ្ធ Cavani ឲ្យចូលលេងនៅក្នុងជំនួបជាមួយនឹងបារាំងទេ ដោយសារតែរបួសរបស់គេកាលពីកំឡុងការប្រកួតជាមួយនឹងព័រទុយហ្គាល់មិនទាន់ជាសះស្បើយ។ . លោក Tabarez គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយបាននិយាយថា៖ ចាប់តាំងពីវិនាទីដែល Cavani មានរបួសក្នុងជំនួបជាមួយនឹងព័រទុយហ្គាល់មក វាបានធ្វើឲ្យគាត់ពិបាកចិត្តខ្លាំង។ Cavani គាត់គឺជាកីឡាករដ៏សំខាន់មួយនៅក្នុងក្រុម គាត់ត្រូវការពេលវេលាសម្រាប់ព្យាបាលរបួស។ ខ្ញុំបាននិយាយទៅកាន់ Cavani ហើយចំពោះការបង្ហាញខ្លួនក្នុងការប្រកួតកាលពីម្សិលមិញ ក្នុងរយៈពេល
July 6, 2018









