- Khmernote Media
- កីឡា
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលោក Roberto Martinez កំពុងត្រូវបានសហព័ន្ធបាល់ទាត់របស់អេស្ប៉ាញចាប់អារម្មណ៍ បន្ទាប់ពីអតីតគ្រូបង្វឹករបស់ក្លឹប Everton មួយនេះដឹកនាំប៊ែលហ្ស៊ិកឡើងទៅដល់វគ្គ 8 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ លោក Roberto Martinez អាចនឹងត្រូវបានសហព័ន្ធបាល់ទាត់របស់អេស្ប៉ាញទាក់ទងក្រោយពេលការប្រកួត World Cup នៅរុស្សីបានបញ្ចប់។ លោក Roberto Martinez កំពុងស្ថិតនៅក្នុងឈ្មោះបេក្ខភាពគ្រូបង្វឹកដែលសហព័ន្ធបាល់ទាត់អេស្ប៉ាញត្រូវអញ្ចើញមកដឹកនាំ បន្ទាប់ពីគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិករូបនេះបានដឹកនាំប៊ែលហ្ស៊ិកឡើងទៅដល់វគ្គ 1/4 នៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ ចំណែកឯលោក Fernando Hierro ដែលជាអ្នកដឹកនាំអេស្ប៉ាញចូលរួមប្រកួត
July 5, 2018 - សង្គម
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ហើយបច្ចុប្បន្នសិស្សទាំងអស់ ដែលត្រូវប្រឡងឆ្នាំនេះកំពុងប្រឹងប្រែងរៀនសូត្ររៀងៗខ្លួន។ មុននេះក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញតារាងប្រព្រឹត្តទៅ នៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដើម្បីឲ្យសិស្សទាំងអស់ងាយស្រួលត្រៀមខ្លួនមុន។ តោះមកមើលតារាងពេលវេលា និងមុខវិជ្ជាត្រូវប្រឡងខាងក្រោមទាំងអស់គ្នា៖ អត្ថបទ៖ សេម រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
July 5, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានបាត់ខ្លួនតាមទឹកសមុទ្ររយៈពេល ១៨ ខែទៅហើយនោះ ស្រាប់តែមានសំណាងនៅរស់មានជីវិត បន្ទាប់ពីនាងត្រូវបានទឹករលកសមុទ្របោកបក់ទៅជាប់នៅលើកោះមួយ។ ស្រ្តីកំពូលសំណាងរូបនេះមានឈ្មោះថា Nining Sunarsih អាយុ ៥៣ ឆ្នាំ រស់នៅក្នុងខេត្ត West Java ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ ឪពុករបស់ស្រ្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា យប់មួយនៅក្នុងខែ មករា ឆ្នាំ ២០១៧ ស្ត្រីរងគ្រោះរួមជាមួយនឹងសមាជិកគ្រួសារបានជួបនឹងការវាយប្រហារដោយរលកធំមួយ ខណៈដែលពួកគាត់កំពុងធ្វើដំណើរនៅតាមឆ្នេរសមុទ្រ។ ក្នុងហេតុការណ៍នោះស្រ្តីរងគ្រោះបានបាត់ខ្លួន ហើយខាងគ្រួសាររបស់នាងបានព្យាយាមស្វែងនាងអស់ជាពេលជាច្រើនថ្ងៃតែនៅតែមិនឃើញនាង ហើយពេលនោះគេបានគិតថា នាងបានស្លាប់នៅក្នុងទឹកសមុទ្រនោះបាត់ទៅហើយ។ យ៉ាងណាក្តី កាលពីពេលថ្មីនេះ ឪពុករបស់ស្ត្រីរងគ្រោះបានយល់សប្តិឃើញជាច្រើនដងថា កូនស្រីរបស់គាត់នៅមានជីវិតនៅឡើយ និងកំពុងរង់ចាំគេជួយនៅលើមួយដែលគេធ្លាប់ទៅរកនាងនោះ។ ដូចនេះគាត់ក៏សម្រេចទៅស្វែករងកូនម្តងទៀត
July 5, 2018 - កីឡា
ខ្សែប្រយុទ្ធ Neymar JR ដែលមនុស្សគ្រប់គ្នាស្គាល់ថាជាខ្សែប្រយុទ្ធឆ្នើមដែលមានបច្ចេកទេសនិងទេពកោសល្យខ្ពស់ក្នុងការគ្រប់គ្រងបាល់ ហើយក៏ជាកីឡាករដែលមានទេពកោសល្យខ្ពស់ក្នុងការសម្ដែងធ្វើពុតដួលនោះ បានចំណាយពេលធ្វើពុតដួលសរុបដល់ទៅ 14 នាទីក្នុងការសម្ដែងធ្វើពុតដួលរបស់គេតាំងពីវគ្គចែកពូលដល់វគ្គ 16 ក្រុមចុងក្រោយ។ យោងតាមគេហទំព័រកីឡា Bleacher Report Football បានចេញផ្សាយឲ្យដឹងថា៖ តាមការរាប់ពេលវេលាដែលខ្សែប្រយុទ្ធ Neymar JR ដួលតាំងពីវគ្គចែកពូលមកដល់វគ្គ 16 ក្រុមចុងក្រោយគឺខ្សែប្រយុទ្ធ Neymar បានចំណាយពេលវេលាដួលយូរជាងគេនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះដោយ Neymar ចំណាយពេលវេលាសរុបដល់ទៅ 14 នាទីក្នុងដួលអូសបណ្លាយពេលវេលាក្នុងកំឡុងពេលប្រកួត។ បុត្រ ប្រភព៖ Bleacher
July 5, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Marca បានឲ្យដឹងថា៖ មូលហេតុដែលខ្សែប្រយុទ្ធ Cristiano Ronaldo ចង់ចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវក្ដៅនេះគឺដោយសារតែលោកមានអារម្មណ៍ថារូបលោកលែងត្រូវបានទទួលការស្រឡាញ់និងគាំទ្រទៀតហើយ។ កាលពីពេលថ្មីៗនេះក្លឹបអធិរាជសរ Real Madrid បានគោរពតាមគោលបំណងរបស់ Ronaldo ហើយបានសម្រេចចិត្តដាក់លក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះនៅក្នុងតម្លៃ 100លានផោន។ ខណៈពេលនេះក្លឹបអធិរាជសរ Real Madrid និងក្លឹបសេះបង្កង់ Juventus ខិតជិតឈានដល់ការចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Cristiano Ronaldo ហើយ។ ក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះក្លឹបសេះបង្កង់ Juventus បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធ Cristiano Ronaldo យ៉ាងខ្លាំង ស្របពេលដែល Ronaldo
July 5, 2018 - កីឡា
កម្ពុជានឹងចេញទៅប្រកួតកីឡាមួយប្រភេទដែលមានឈ្មោះថា “Tchoukball” ដែលចាប់ផ្តើមនៅថ្ងៃទី ៦ ៧ និង៨ ខែកក្កដានេះនៅប្រទេសសិង្ហបុរី។ ការប្រកួតនេះត្រូវបានចូលរួមដោយប្រទេសជាច្រើនមានដូចជា៖ ម្ចាស់ផ្ទះសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ស្រីលង្កា ថៃ វៀតណាម ចិន ម៉ាកាវ ហុងកុង និង ឥណ្ឌា។ នេះជាលើកទី ៨ហើយការប្រកួតដណ្តើមពានរង្វាន់អាស៊ីប៉ាស៊ីហ្វិចនេះបានរៀបចំឡើងដើម្បីបង្កើតចំណងមិត្តភាពនិងមានភាពសប្បាយរីករាយ។ គួរបញ្ជាក់ថាកម្ពុជាមានពីរក្រុមដែលទៅចូលរួមក្នុងការប្រកួតនេះគឺ ក្រុមបុរស និងក្រុមនារី។
July 5, 2018 - កីឡា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ ២៧,៥២៩នាក់មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង២៥ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ គឺវិនិយោគដោយវិនិយោគិនចិនចំនួន ២១រោងចក្រ, កូរ៉េ១ ,ជប៉ុន១ និងខ្មែរ២ ដែលរោងចក្រទាំងនោះមានផលិតដូចជា សំលៀកបំពាក់, ផលិតកាបូប និង ដេរប៉ាក់។ តាមរយៈការអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា
July 5, 2018 - អន្តរជាតិ
ថៃ៖ ស្ត្រីជាប្រពន្ធម្នាក់បានសម្រេចកាប់ចិញ្ច្រាំប្រដាប់ភេទរបស់លោកប្តីកំហូចឡើងដាច់ខ្ទេចខ្ទី បន្ទាប់ពីគាត់ដឹងថា ប្តីរបស់គាត់បានលួចមានស្រីផ្សេងនៅខាងក្រៅផ្ទះ។ ហេតុការណ៍គ្រោះថ្នាក់ដែលបង្កឡើងដោយភ្លើងប្រច័ណ្ឌនេះបានកើងឡើងនៅក្នុង ខេត្ត Chonburi ភាគខាងលិចប្រទេសថៃ។ ប្រពន្ធដែលជាអ្នកបង្កហេតុមានឈ្មោះថា Karuna អាយុ២៤ឆ្នាំ ជាជនជាតិខ្មែរ ហើយប្តីរបស់គាត់និងជាជនរងគ្រោះមានឈ្មោះថា Siripan Sanusun អាយុ ៤០ ឆ្នាំ ជាជនជាតិថៃ។ តាមសំដីរបស់អ្នកជិតខាងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លងមកប្តីប្រពន្ធទាំងពីរនាក់នេះមិនដែលផ្ទុះហឹង្សាធ្ងន់ធ្ងរខ្លាំងដាក់គ្នានោះទេ គ្រាន់តែធ្លាប់មានជំលោះពាក្យសំដីតិចតួច ដ្បិតបុរសជាប្តីចូលចិត្តទទួលទានគ្រឿងស្រវឹង និងសប្បាយជាមួយនឹងមិត្តភក្តិនៅខាងក្រៅផ្ទះញឹក ញាប់ពេក។ យ៉ាងណាក្តី ភ្លើងប្រច័ណ្ឌដែលប្រពន្ធសន្សំទុកបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតផ្ទុះជាហឹង្សាធ្ងន់ធ្ងរបែបនេះ តែម្តង។ ក្រោយកើតហេតុបុរសជាប្តីត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកដែលនៅក្បែរផ្ទះ ចំណែកឯប្រពន្ធត្រូវប៉ូលិសធ្វើការ ឃាត់ខ្លួនភ្លាមៗផងដែរ៕ អត្ថបទ៖ ភក្តី
July 5, 2018 - សង្គម
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ០៧រោច ខែបឋមឋសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យរថយន្តក្រុងថ្មី ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបាននាំមកដល់រាជធានីភ្នំពេញ ចំនួន ២០គ្រឿង ក្នុងចំណោមចំនួនសរុប ៨០គ្រឿង។ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយភាពក្រីក្រ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើនខ្សែរត់របស់សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈបន្ថែមទៀត ដើម្បីពង្រីកជូនបងប្អូនក្នុងរាជធានីភ្នំពេញអោយបានគ្រប់ទីកន្លែង និងច្រើនគោលដៅ៕ អត្ថបទ៖ សេម រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
July 5, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមសារព័ត៌មាន CNN បានធ្វើការចុះផ្សាយឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់លិចនាវានៅក្នុងឈូងសមុទ្រខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣៤ នាក់ហើយ គិតមកទល់នឹងពេលនេះ។ ហើយបើយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ក្នុងហេតុការណ៍នេះការពិតទៅគឺមនុស្សសរុបចំនួន ១៥៥ នាក់ ដែលក្នុងនោះមានអ្នកខ្លះអាចព្យាយាមហែលទឹកមកច្រាំង ហើយអ្នកខ្លះត្រូវបានជាជួយសង្គ្រោះ និងអ្នកខ្លះបានស្លាប់បាត់បង់ជីវិត។ សូមបញ្ជាក់ជូនថា កាលពីប៉ុន្មានថ្ងៃមុននេះ នាវាដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន KM Lestari Maju បានលិច បន្ទាប់ពីវាទទួលរងនូវការវាយប្រហារពីរលកដ៏ធំមួយ។ ហើយមកទល់នឹងពេលនេះយុទ្ធនាការជួយសង្គ្រោះនៅមិនទាន់បញ្ជប់នៅឡើយទេ ដោយមានអ្នកខ្លះនៅបាត់ខ្លួន ខណៈដែលអាកាសធាតុនៅទីនោះហាក់មិនអំណោយផលទាល់តែសោះ និងជាឧបសគ្គមួយសម្រាប់ក្រុមអ្នកជួយសង្គ្រោះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
July 5, 2018









