Khmernote Media
  • អន្តរជាតិ

    សិង្ហបុរី៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣១នាក់ ត្រូវបានអាជ្ញាធរសិង្ហបុរីចាប់ខ្លួនពាក់ព័ន្ធនឹងករណីធ្វើការភ្នាល់បាល់ទាត់ពិភពលោក World Cup ២០១៨ ដោយខុសច្បាប់។ មនុស្សទាំង ៣១ នាក់នេះ គឺសុទ្ធតែជាមនុស្សប្រុស និងមានអាយុចន្លោះពី ២២ ឆ្នាំ ដល់ ៧៤ ឆ្នាំ។ ទីតាំងដែលគេធ្វើការបង្រា្កបនេះមានដូចជាតំបន់ Tampines, Ang Mo Kio, Chinatown, Balestier, Sengkang, Hougang, Bukit Batok, Boon Lay, Jalan Sultan, Sembawang និង

    July 5, 2018
  • PR

    ទីផ្សារឌីជីថលកម្ពុជាកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ដែលក្លាយជាផ្នែកមួយដ៏មានសក្តានុពលនៃកំណើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេស។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាង 43% បានធ្វើឲ្យទីផ្សារឌីជីថលសំខាន់ជាងជម្រើសទីផ្សារផ្សេងទៀត។ ក្រុមហ៊ុន Havas Socialyse នៅប្រទេសកម្ពុជា ដើរតួនាទីយ៉ាងចម្បង ក្នុងការផ្លាស់ប្តូរវិស័យឌីជីថលនេះ។ ក្រុមហ៊ុន Havas Socialyse ជាសមាជិកនៃបណ្តាញ Havas នឹងប្រារព្ធខួបមួយឆ្នាំរបស់ខ្លួននៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2018 និងអបអរភាពជាដៃគូដ៏រឹងមាំដែលបានបង្កើតឡើងជាមួយនឹងម៉ាកសញ្ញាឈានមុខគេក្នុងស្រុក និងអន្តរជាតិ។ ជាមួយការប្តេជ្ញាចិត្តទៅការច្នៃប្រឌិតថ្មី ក្រុមហ៊ុន Havas Socialyse ជំរុញបង្កើតបានសមិទ្ធផលឌីជីថលសំខាន់ៗមួយចំនួននៅកម្ពុជា រួមមានយុទ្ធនាការបច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត (Augmented Reality) យុទ្ធនាការ In App និងយុទ្ធនាការទីផ្សារឌីជីថលដំបូងគេបង្អស់ដែលបានសាយភាយយ៉ាងខ្លាំងជាមួយចំនួនអ្នកមើល និងចែករំលែករាប់លាននាក់។

    July 5, 2018
  • កីឡា

    នៅថ្ងៃសៅរ៍ទី ០៧ ខែកក្កដា ខាងមុខនេះនាយចឺមនឹងមានវត្តមាននៅសែលហ្វីកុងទឺន័រដើម្បីកំដរបងប្អូនដែលស្រឡាញ់វិស័យបាល់ទាត់នៅ “សែលហ្វី កុងទឺន័រ” ក្នុងកម្មវិធី GANZBERG បាល់ទាត់អេក្រង់យក្ស។ ក្នុងនោះផងដែរក៏មានការថែមជូនពិសេសរាល់ការទិញស្របៀរ GANZBERG ៣ កំប៉ុង ថែមជូន១​ កំប៉ុង ៣ ថូធំ ថែមជូន ១ ថូធំ ឬ ៣ កេស​ ថែមជូន ១កេស​ សម្រាប់អតិថិជនដែលជាវក្នុង “សែលហ្វី កុងទឺន័រ” ផងដែរ។ លើសពីនេះក៏មានការចាប់រង្វាន់ ជាច្រើនទៀតសន្ធឹកសន្ធាប់។ គួរបញ្ជាក់ផងដែរថា​ GANZBERG គឺដៃគូរឧបត្ថមក្នុងការផ្សាយបន្តផ្ទាល់ផ្លូវការប្រកួតបាល់ទាត់ពិភពលោក

    July 4, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ខ្យល់មូសុងនិរតី បាន និងកំពុងបង្កើនឥទ្ធិពលសារជាថ្មីមកលើតំបន់មាត់សមុទ្រ ហើយជ្រលងសម្ពាធទាប (នៅលើផ្ទៃដី) បាន និងកំពុងអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា៕ អត្ថបទ៖ សេម

    July 4, 2018
  • សង្គម

    ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នគេសង្កេតឃើញសិស្សានុសិស្ស ដែលត្រូវប្រឡងឆ្នាំនេះកំពុងតែខិតខំប្រឹងប្រែងសិក្សាយ៉ាងខ្លាំង ដើម្បីត្រៀមប្រឡង។ ក្នុងនោះផងដែរក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងពីការប្រើប្រាស់ម៉ាស៊ីនគិតលេខនៅក្នុងពេលប្រឡង ដោយក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា មិនអនុញ្ញាតឲ្យប្រើម៉ាស៊ីនគិតលេខក្នុងពេលប្រឡងឡើយគឺ​ដើម្បី​ធានា​នូវ​សមភាព និង​យុត្តិធម៌​សម្រាប់​បេក្ខជន​​ទាំងអស់​។ ការ​រៀប​ចំ​នូវ​វិញ្ញាសា​នីមួយៗ​បាន​គិត​គូរ​យ៉ាង​ល្អិតល្អន់​ផ្អែក​ទៅ​តាមពេលវេលា​ដែល​បាន​កំណត់។ ម៉ាស៊ីន​គិត​លេខ មាន​ច្រើន​ប្រភេទ​រាប់​មិន​អស់ មាន​មុខងារ​ប្រើប្រាស់ តិច ឬ​ច្រើន​ទៅ​តាម​តម្លៃ​ខ្ពស់ ឬ​ទាប ដែល​ពុំ​មាន​សមធម៌ និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។ ក្រសួងបានបញ្ជាក់ទៀតថា ការ​គិត​លេខ​ដោយ​ប្រើខួរក្បាល​នឹង​បង្កើន​ភាព​រួស​រវើក​​ធ្វើ​ឲ្យ​មាន​ការ​ចងចាំ​បាន​ល្អ៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

    July 4, 2018
  • កីឡា

    ម្ចាស់ក្លឹបសូទីឡូអង្គរនិងជាខ្សែបម្រើរបស់ក្រុមជម្រើសជាតិជប៉ុនកីឡាករ Keisuke Honda បានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិជប៉ុនកាលពីព្រឹកមិញនេះ បន្ទាប់ពីលោកមិនអាចជួយឲ្យក្រុមជម្រើសជាតិជប៉ុនឡើងទៅវគ្គ 8 ចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ ខ្សែបម្រើវ័យ 32 រូបនេះបានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិជប៉ុនកាលពីព្រឹកនេះ បន្ទាប់ពីខ្សែបម្រើរូបនេះបានធ្វើដំណើរទៅដល់ប្រទេសជប៉ុនភ្លាម។ កាលពីកំឡុងការប្រកួតនៅក្នុងប្រទេសរុស្សី ខ្សែបម្រើ Keisuke Honda មិនបានជួបឈ្មោះលេងជាកីឡាករជម្រើសដំបូងរបស់ក្រុមឡើយ ដោយខ្សែបម្រើរូបនេះជាប់ឈ្មោះត្រឹមជាកីឡាករបម្រុងតែប៉ុណ្ណោះ។ ប៉ុន្ដែនៅក្នុងកំឡុងពេលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី Honda បានសុតបញ្ចូលទីបាន 1 គ្រាប់ក្នុងជំនួបជាមួយនឹងសេណេហ្គាល់។ នៅក្នុងបទសំភាសន៍ជាមួយអ្នកសារពត៌មានខ្សែបម្រើ Keisuke Honda បាននិយាយថា៖

    July 4, 2018
  • បច្ចេកវិទ្យា

    កាលពីប៉ុន្មានសប្ដាហ៍មុន យើងទទួលបានវីដេអូចាប់កាន់មួយ ដែលមានបង្ហាញច្បាស់ៗពីរូបរាងរបស់ iPhone ឆ្នាំ2018 ទាំងជំនាន់ក្រោយនៃ iPhone X ដែលមានរូបរាងដូចសព្វថ្ងៃ និងម៉ូដែល iPhone X Plus ដែលមានទំហំអេក្រង់រហូតដល់ទៅ 6.5អ៊ីញ និង iPhone មួយទៀតជាម៉ូដែលធម្មតាមានអេក្រង់ប្រភេទ LCD ទំហំ 6.1អ៊ីញ។ តាមរយៈវីដេអូ យើងអាចសង្កេតឃើញច្បាស់ៗពី iPhone ទាំង 3ម៉ូដែលតែម្ដង។ ចំពោះ iPhone ដែលមានទំហំអេក្រង់ 6.1អ៊ីញ ប្រភេទ LCD ត្រូវបានគេជឿថាជា iPhone

    July 4, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ កាលពីម្សិលមិញនេះ នាវាដឹកអ្នកដំណើរមួយបានលិចនៅជិតកោះ Selayar ក្នុងប្រទេសឥណ្ឌូនេស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២៤នាក់ហើយ ក្នុងមានទាំងក្មេងៗផងដែរ ក្រោយពេលនាវានោះបានលិចដោយសារតែអាកាសធាតុមិនល្អ។ នាវានោះផ្ទុកអ្នកដំណើរចំនួន១៣៩នាក់ និងមានរថយន្តចំនួន៤៨គ្រឿងផងដែរ ហើយពេលមកដល់ចំណុចកើតហេតុក៏មានខ្យល់បោកបក់យ៉ាងខ្លាំង បង្កឲ្យមានរលកយ៉ាងខ្ពស់រហូតដល់៤ម៉ែត្រ បានបោកមកលើនាវា បណ្តាលឲ្យលិចតែម្តង។ យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ដោយសារតែនាវានោះផ្ទុះមនុស្សច្រើនពេក ទើបមិនមានអាវពោងសុវត្ថិភាពគ្រប់គ្រងឲ្យមនុស្សពាក់ពេលនាវាលិច៕ អត្ថបទ៖ ឌី ប្រភព៖ news

    July 4, 2018
  • កីឡា

    ប្ដីប្រពន្ធជនជាតិរុស្សីមួយគូរបានសម្រេចចិត្តប្ដឹងគ្នាឡើងតុលាការទាមទារលែងលះ បន្ទាប់ពីពួកគេមានជម្លោះនៅក្នុងគ្រួសាររឿង Messi និង Ronaldo មួយណាជាកីឡាករល្អជាងគេនៅលើលោក។ យោងតាមការចុះផ្សាយរបស់កាសែតរុស្សីមួយបានឲ្យដឹងថា៖ បុរសជាប្ដីឈ្មោះ Arsen និងស្រ្ដីជាប្រពន្ធឈ្មោះ Lyudmila បានសម្រេចចិត្តលែងលះគ្នាកាលពីម្សិលមិញ បន្ទាប់ពីពួកគេទាំងពីរឈ្លោះប្រកែកគ្នារឿង Messi និង Ronaldo។ ដើមហេតុនៃរឿងដែលនាំឲ្យបង្កើតជាជម្លោះឈានដល់ការលះលែងគ្នានេះ មកពីបុរសជាប្ដីឈ្មោះ Arsen គឺជាអ្នកគាំទ្ររបស់ Messi និងស្រ្ដីជាប្រពន្ធឈ្មោះ Lyudmila គឺជាអ្នកគាំទ្ររបស់ Ronaldo ពួកគេទាំងពីរបានឈ្លោះប្រកែកគ្នារឿង៖ ស្រ្ដីជាប្រពន្ធ Lyudmila និយាយសើចចំអករឿង Messi សុតបាល់ Penalty អត់ចូលក្នុងជំនួបជាមួយនឹង ICELAND ធ្វើឲ្យបុរសជាប្ដីខឹងបង្កើតជាជម្លោះក្នុងគ្រួសារឈានដល់ការលែងលះគ្នាតែម្ដង។

    July 4, 2018
  • បច្ចេកវិទ្យា

    សម្រាប់ត្រកូលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា Galaxy X ហើយអាចបត់បានទៀតនោះ គឺពិតជាទទួលបានពាក្យចចាមអារាមច្រើនណាស់ បើទោះជាពុំទាន់ទទួលបានការណែនាំជាផ្លូវការរបស់ក្រុមហ៊ុននៅឡើយ។ ដោយឡែក មនុស្សជាច្រើនយល់ឃើញថា Galaxy X នេះនឹងត្រូវបានលេចមុខលើទីផ្សារនាឆ្នាំ2019។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ស្មាតហ្វូននេះ គឺអេក្រង់តែម្ដង។ Galaxy X គឺជាស្មាតហ្វូនដំបូងបង្អស់លើពិភពលោកដែលអាចបត់បាន ដូចនេះសម្រាប់សារធាតុផលិតអេក្រង់ក៏តម្រូវឲ្យមានភាពបត់បែនទៅតាមនោះដូចគ្នា។ យោងតាមការបែកធ្លាយចុងក្រោយបានលើកឡើងថា ថាមពលថ្មរបស់ស្មាតហ្វូននេះអាចនឹងមានទំហំចាប់ពី 3,000mAh ដល់ 6,000mAh ហើយរាល់ពេលបត់បែន ថ្មដែលបំពាក់ក្នុងនោះក៏នឹងបត់តាមដូចគ្នាដែរ។ គួរបញ្ជាក់ផងដែរថា Galaxy X នឹងមានទំហំអេក្រង់ 7.3អ៊ីញនៅពេលបើក និង 4.5អ៊ីញពេលបិទចូលគ្នា។ ចំពោះថាមពលថ្មនេះគឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន

    July 4, 2018