Khmernote Media
  • កីឡា

    ក្រោយជប៉ុនទទួលបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកក្នុងលទ្ធផល ២-៣ នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយកាលពីយប់មិញ ក្រុមសាម៉ូរៃក៏ត្រូវត្រលប់ទៅផ្ទះវិញដោយបានបន្សល់ទុកនូវសំបុត្រ១ច្បាប់ដែលសរសេរជាអក្សររុស្ស៊ីថា “អរគុណ” នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ពួកគេ។ គួរបញ្ជាក់ថាក្រុមសាម៉ូរៃជប៉ុនបានបាត់បង់ឱកាសឡើងទៅវគ្គ ៨ក្រុមដោយគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Chadli នៅនាទីទី ៩០+៤ ដែលធ្វើឲពួកគេចាកចេញទាំងភាពសោកសៅ។ អត្ថបទ៖ ប៊ុនហួរ

    July 3, 2018
  • សង្គម

    ដើម្បីឆ្លើយតបសំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋលើការបម្រើសេវាដឹកជញ្ចូនសាធារណៈរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ចូនសាធារណៈរថយន្តក្រុង នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសបុគ្គលិកបើកបររថយន្តក្រុងចំនួន៤៣នាក់ ដែលត្រូវមានអាយុចាប់ពី២៥ឆ្នាំដល់៥០ឆ្នាំ។ អានសេចក្តីជូនដំណឹងខាងក្រោម ដើម្បីដឹងពីព័ត៌មានលំអិត៖ អត្ថបទ៖ សេម

    July 3, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗកន្លងទៅនេះ តារាវិទូបានថតរូបភាពមួយសន្លឹកដែលបង្ហាញពីការកកើតភពថ្មី និងការរកឃើញមួយចំនួនទៀតផងដែរ។ រូបភាពនេះត្រូវបានថតដោយអ្នកអង្កេតរបស់អ៊ឺរ៉ុបខាងត្បូង (ESO) ដោយប្រើប្រាស់តេឡេស្កុបដ៏ធំបំផុត ហើយរូបភាពទាំងមូលគឺបង្ហាញពីភពថ្មីមួយដែលកំពុងកកើត។ ស្របពេលជាមួយគ្នានេះ លោក Miriam Keppler ថ្នាក់ដឹកនាំរបស់ក្រុមអ្នកស្រាវជ្រាវ PDS 70 បានពន្យល់ថា ធាតុមូលៗដែលនៅជុំវិញតារាតូចៗ គឺជាទីតាំងកកើតនៃភព។ ប៉ុន្ដែ អស់រយៈពេលជាយូរមកហើយ គឺមានការសង្កេតតិចណាស់ដែលអាចចាប់បានថា នេះគឺជាភពថ្មីមួយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ភពថ្មីនេះត្រូវបានគេជឿថាមានឧស្ម័នហ្គាសខ្ពស់ ជាមួយនឹងទម្ងន់ធ្ងន់ជាងភពព្រហស្បតិ៍ 2 ទៅ 3ដង។ លើសពីនេះទៅទៀត ភពនេះមានទីតាំងឆ្ងាយពីផ្កាយកណ្ដាលរហូតដល់ទៅ 3ពាន់លានគីឡូម៉ែត្រឯណោះ ពោលគឺប្រហាក់ប្រហែលទៅនឹងចម្ងាយពីភពអ៊ុយរ៉ានុស ទៅព្រះអាទិត្យ។ គួរបញ្ជាក់ផងដែរថា លោក Keppler បានបន្ថែមថា

    July 3, 2018
  • កីឡា

    កីឡាករ Sokratis សញ្ចាតិក្រិកវ័យ 30 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងកិច្ចព្រមព្រៀងរយៈពេលវែង។ មុនពេលបង្ហាញខ្លួនបាន 186 លើកសម្រាប់ក្រុម Dortmund កីឡាកររូវនេះធ្លាប់លេងឱ្យក្លិប Werder Bremen, Genoa និង AC Milan។ គាត់បានប្រាប់វេបសាយរបស់ Arsenal ថា: “វាគឺជាពេលវេលាដ៏ស្រស់បំព្រងមួយហើយខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកទីនេះ។ ក្រុម Arsenal គឺជាក្រុមមួយក្នុងចំណោមក្រុមធំ ៗ ទាំងបីក្នុងក្របខ័ណ្ឌ Premier League ។ “ខ្ញុំជាខ្សែការពារធម្មតាខ្ញុំចូលចិត្តការពារខ្ញុំចូលចិត្តក្រុមរបស់ខ្ញុំហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយដល់ក្រុមដើម្បីសំរេចគោលដៅ” ។ អត្ថបទ៖ ប៊ុនហួរ  

    July 3, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤៤នាក់​បានស្លាប់នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងមួយ ដែលបានកើតឡើងនៅក្នុងរដ្ឋ Himalayan ក្រុង Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា កាលពីម្សិលមិញនេះ។ បើយោងតាមអាជ្ញារនៅក្នុងតំបន់កើតហេតុ ខាងលើបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងរថយន្តក្រុងនេះមានផ្ទុកអ្នកដំណើរសរុបចំនួន៤៦​នាក់រួមជាមួយនឹងអ្នកបើកប​រម្នាក់ទៀតគឺផ្ទុកមនុស្សសរុបចំនួន ៤៧ នាក់ ហើយក្រោយជួបគ្រោះថ្នាក់មនុស្ស​ចំនួន ៤៤ នាក់បានស្លាប់ និង ៣ នាក់ទៀតរងរបួសធ្ងន់។ គ្រោះថ្នាក់បានកើតឡើងគឺនៅពេល ដែលរថយន្តក្រុងនេះកំពុងតែបើកចុះពីជ្រលងភ្នំមួយ ហើយវាបានដាច់ហ្វាំ្រង និងក្រឡាប់ទៅក្នុងជ្រលងភ្នំតែម្តង។ សូមបញ្ជាក់ជូនថា ឥណ្ឌាជាប្រទេសមួយដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើន​ ហើយបើយោងតាមរបាយការណ៍ជាតិឥណ្ឌាបានបង្ហាញថាមានមនុស្សប្រមាណជា ១៥០,០០០ នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍ក្នុងមួយឆ្នាំៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ msn

    July 3, 2018
  • កីឡា

    បុរសសក់សំពោង Marouane Fellaini ក្លាយជាបុរសនាំសំណាងឲ្យប៊ែលហ្ស៊ិកយកឈ្នះជប៉ុនកាលពីយប់មិញ បន្ទាប់ពីខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះប្ដូរចូលនៅក្នុងនាទីទី 65។ កាលពីប្រកួតរវាងប៊ែលហ្ស៊ិកនិងជប៉ុនកាលពីម្សិលមិញនេះអភូតហេតុមួយបានកើតឡើងចំពោះក្រុមជម្រើសជាតិប៊ែលហ្ស៊ិករហូតដល់អាចវាយបកសម្រុកយកឈ្នះក្រុមជម្រើសជប៉ុនវិញនៅក្នុងនាទីទី 94។ អភូតហេតុនោះគឺមុនពេលខ្សែបម្រើ Fellaini ប្ដូរចូលនៅក្នុងនាទីទី 65 ត្រឹមតែ 10នាទីដំបូងនៃដើមតង់ទី 2 សោះជប៉ុនបានសម្រុកវាយបកមកលើក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដោយសុតបញ្ចូលទម្លុះទីប៊ែលហ្ស៊ិកដោយលទ្ធផលនាំមុខ 2-0 ត្រឹមនាទីទី 52។ ធ្វើឲ្យប៊ែលហ្ស៊ិកអស់សង្ឃឹមសល់ភាគរយតិចយកឈ្នះការវាយបកយកឈ្នះជប៉ុនវិញ។ ប៉ុន្ដែអ្វីៗបានផ្លាស់ប្ដូរបន្ទាប់ពីខ្សែបម្រើ Marouane Fellaini ដែលគេហៅថាបុរសនាំសំណាងនោះបានប្ដូរចូលនៅក្នុងនាទីទី 65 ធ្វើឲ្យការប្រកួតបានផ្លាស់ប្ដូរទាំងស្រុង។ បន្ទាប់ពីប្ដូរចូលភ្លាមប៊ែលហ្ស៊ិកចាប់ផ្ដើមមានសាច់បាល់លេងឡើងវិញ ហើយត្រឹមតែ 3 នាទីបន្ទាប់ពីការប្ដូរចូលរបស់ Fellaini តែប៉ុណ្ណោះ ប៊ែលហ្ស៊ិកបានសុតបញ្ចូលទីវាយបកជប៉ុនតាមពីក្រោយ 1

    July 3, 2018
  • បច្ចេកវិទ្យា

    រូបភាពទាក់ទងទៅនឹងថេបប្លេតថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy Tab S4 ត្រូវបានបែកធ្លាយហើយ ដែលអាចឲ្យយើងសង្កេតឃើញពីរូបរាងច្បាស់ៗ ជាមួយនឹងកាលបរិច្ឆេតបង្ហាញខ្លួន ដែលអាចនឹងធ្វើឡើងនាកំឡុងចុងឆ្នាំនេះ។ យោងតាមគេហទំព័រ Android Headlines បានលើកនូវពត៌មានមួយចំនួនទាក់ទងទៅនឹងប៊ូតុង Home និងអេក្រង់ធំជាងមុនផងដែរ។ Galaxy Tab S4 ត្រូវបានគេជឿថានឹងមានគែមស្ដើងជាមុន ដែលជាហេតុនាំឲ្យអេក្រង់មានសភាពលាតស្អាត ខុសពីសមាមាត្រ របស់ Tab S3 ដែលមានកម្រឹត 4:3។ លើសពីនេះទៅទៀត និមិត្តសញ្ញារបស់ក្រុមហ៊ុន Samsung ដែលស្ថិតនៅផ្នែកខាងលើគឺគ្មានទៀតទេ ហើយសមស្របទៅនឹងពាក្យចចាមអារាមដែលលើកឡើងថា ថេបប្លេតជំនាន់ថ្មីនេះនឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនភ្នែក Iris scanner

    July 3, 2018
  • កីឡា

    Colombia និងអង់គ្លេសសុទ្ធតែជាក្រុមជម្រើសជាតិដែលមានបទពិសោធន៍ច្រើន ដូចនេះដើម្បីយកឈ្នះពួកគេក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះក្រុមទាំង២សុទ្ធតែមានកីឡាករល្អៗដូចជា ខាង Colombia ខ្សែការពារ Davinson Sanchez មកពីក្លឹប Tottenham Hotspur កីឡាករ Yerry Fernando Mina ចំណែកឯកីឡាករសំខាន់ៗនៅតំបន់បម្រើប្រយុទ្ធវិញមាន Cuadrado មកពីក្លឹប Juventus James Rodriguez ក៏ដូចជាខ្សែប្រយុទ្ធដ៏មុតស្រួច Falcao មកពី AS Monaco។ ចំណែកខាងជម្រើសជាតិអង់គ្លេសវិញពួកគេមានកីឡាករល្អតាំងពីក្រោមរហូតដល់ខាងលើតែម្តងដោយអ្នកចាំទី Pickford មកពី Everton តំបន់ការពារមាន Kyle Walker

    July 3, 2018
  • កីឡា

    ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីលកីឡាករ Neymar JR ទទួលរងការរិះគន់យ៉ាងខ្លាំងនៅក្នុងជំនួបរវាងប្រេស៊ីលនិងមិុកស៊ីកូកាលពីយប់មិញក្នុងវគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ នៅក្នុងការប្រកួតកាលពីយប់មិញខ្សែប្រយុទ្ធ Neymar បានទទួលការិះគន់ពីសំណាក់អ្នកគាំទ្រមុិកស៊ីកូនិងទស្សនិកជនជាច្រើនចំពោះការធ្វើពុតជាដុលរបស់គេដើម្បីឲ្យអាជ្ញាកណ្ដាលផ្ដល់បាល់ពិន័យមកឲ្យក្រុមរបស់គេ។ ការធ្វើពុតដុលរមួលផ្សំគ្រិចរបស់ Neymar នេះមិនមែនជាលើកទី 1 ទេនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ Neymar តែងតែធ្វើពុតជាដួលរាល់ពេលដែលរូបគេប៉ះទង្គិចជាមួយនឹងកីឡាករដទៃ។ បន្ទាប់ពី Neymar ធ្វើពុតជាដួលនៅនាទីទី 75 ធ្វើឲ្យកីឡាករ Salcedo ទទួលបានកាតលឿងនោះលោក O’Neil ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប Celtic បាននិយាយថា៖ ការសម្ដែងរបស់ Neymar គឺមិនគួរឱ្យជឿ។ វាពិតជាគួរឱ្យធុញណាស់។

    July 3, 2018
  • កីឡា

    ការរងរបួសកំភួនជើងរបស់កីឡាករកូឡុំប៊ី James Rodriguez ទំនងជាមិនអាចចូលលេងក្នុងជំនួបរវាងកូឡ៊ំប៊ីនិងអស់គ្លេសបានទេនៅ Spartak Stadium។ លោក Pekerman បាននិយាយថា “យើងមានព័ត៌មានល្អបន្ទាប់ពីការធ្វើតេស្តវេជ្ជសាស្ត្ររបស់គាត់។ បន្ទាប់ពីការស្កេន MRI របស់គាត់យើងដឹងថាគាត់មិនមានរបួសធ្ងន់ធ្ងរទេ។ ដូច្នេះយើងត្រូវតែមើលពីអារម្មណ៍របស់គាត់និងដូចដែលយើងតែងតែសង្ឃឹមថាគាត់នឹងអាចលេងសម្រាប់ការប្រកួតនៅយប់នេះ។ Rodriguez បានលេងត្រឹមតែ 30 នាទីប៉ុណ្ណោះនៅពេលជួប Senegal នៅក្នុងការប្រកួត H ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ The Sun

    July 3, 2018