- Khmernote Media
- កីឡា
កាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍អេក្រង់យក្សលើកទី ២ ដើម្បីផ្សាយបន្តផ្ទាល់ព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅ សែលហ្វី កុងទីន័រ ដែលមានការចូលរួមពីសំណាក់កញ្ញា វីរៈនិច ដែលធ្វើអោយព្រឹត្តិការណ៍មួយនេះកាន់តែអស្ចារ្យថែមមួយកម្រិត។ លើសពីនេះ ក៏មានការចាប់រង្វាន់ជូនអ្នកដែលចូលរួមទស្សនាផងដែរ ក្នុងនោះមានដូចជា មួកសុវត្ថិភាព អាវ និង បាល់ទាត់ GANZBERG ផងដែរ។
July 2, 2018 - បច្ចេកវិទ្យា
មួយរយៈហើយដែលយើងល្បីថា ក្រុមហ៊ុន Apple នឹងធ្វើការអភិវឌ្ឍផលិតផល iPad Pro របស់ខ្លួនឲ្យមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Face ID និងរាល់មុខងារ ក៏ដូចជាចលនាបញ្ជាដូចគ្នាទៅនឹង iPhone X ដែរ។ យោងតាមការលើកឡើងនេះ យើងអាចសន្មត់បានថា ប៊ូតុង Home នឹងគ្មានទៀតទេ ហើយគែមសងខាងក៏សល់ស្ដើងខ្លាំងដែរ។ ស្របពេលជាមួយគ្នានេះ អ្នករចនាមួយរូបលោក Àlvatro Pavesio បានរកឃើញគំនិតថ្មីមួយ នឹងបង្កើតជារូបភាពដើម្បីបង្ហាញឲ្យឃើញពីវិធីដែលក្រុមហ៊ុន Apple ដាក់បញ្ចូលបច្ចេកវិទ្យា Face ID និងចលនាបញ្ចារបស់ iPhone X ចូលទៅកាន់ផលិតផលផ្សេងដែលមានអេក្រង់ធំ និងបង្កើត
July 2, 2018 - អន្តរជាតិ
ចិន៖ ស្រ្តីជនជាតិចិនជានិស្សិត ដែលកំពុងតែសិក្សានៅក្នុងប្រទេសអូស្រ្តាលីម្នាក់បានបាញ់បោកក្រុមជនខិលខូច និងបានខាតបង់អស់ប្រាក់ប្រមាណជា ៣៧០,០០០ ដុល្លារអាមេរិក។ ស្ត្រីជាជនជនរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះពិតប្រាកដនោះទេ ហើយហេតុការណ៍ត្រូវបានបែកធ្លាយដោយសារតែស្រ្តីជនរងគ្រោះនេះផ្ទាល់បានទៅស្វែករកជំនួយពីប៉ូលិសប្រចាំតំបន់ដែលនាងកំពុងស្នាក់នៅ។ មុនពេលកើតហេតុក្រុមជនខិលខូច បានប្រាប់ឲ្យនាងធ្វើពុតជាត្រូវបានគេចាប់ជំរិត ដោយថតរូបខ្លួនរបស់នាងក្នុងរូបភាពដូចជាត្រូវគេចាប់ជំរិត និងផ្ញើរទៅកាន់ម្តាយឪពុកម្តាយរបស់នាងនៅប្រទេសចិន ដើម្បីទារប្រាក់តាមដែលក្រុមជនខិលខូចបានកំណត់។ ដោយត្រូវមនោគមរបស់ក្រុមខិលខូចនាងក៏បានធ្វើតាមផែនការខាងលើ ហើយនៅពេលដែលឪពុកម្តាយរបស់នាងផ្ញើរប្រាក់មក ហើយក្រុមជនខិលខូចយកទៅបាត់អស់ ទើបនាងដឹងខ្លួនថាចាញ់បោកគេ។ សូមបញ្ជាក់ថា ក្រុមជនខិលខូចនេះត្រូវបានគេហៅថាជាក្រុម scammers ដែលតែងប្រើប្រាស់ មនោគមផ្សេងៗដើម្បីលួង និងអូសទាញជនរងគ្រោះឲ្យធ្វើតាមពួកគេដោយសន្យាថានឹងផ្តល់ជូនរឿងអ្វីមួយតាមដែលជនរងគ្រោះនោះចង់បាន។ ពេលនេះ ក្រុមជនខិលខូចប្រភេទនេះ កំពុងតែមានសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសអូស្ត្រាលី៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
July 2, 2018 - បច្ចេកវិទ្យា
រហូតមកដល់ពេលបច្ចុប្បន្ន កាមេរ៉ារបស់ស្មាតហ្វូនត្រូវបានអភិវឌ្ឍន៍ស្ទើរតែដល់ចំណុចកំពូលហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទាំងលើប្រព័ន្ធដំណើរការ Android និង iOS។ ដោយឡែក សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្សទាំងពីរដែលយើងតែងសង្កេតឃើញមានការប្រគួតប្រជែងគឺ Apple និង Samsung ហើយនាពេលថ្មីៗនេះ យើងទទួលបានដំណឹងថាក្រុមហ៊ុន Apple កំពុងព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាកាមេរ៉ារបស់ខ្លួនបន្ថែមទៀតដើម្បីយកឈ្នះលើក្រុមហ៊ុន Apple។ ត្រឡប់ទៅកាន់ខែវិច្ឆិកា ឆ្នាំមុនវិញ បច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន Apple គឺពិតជាអស្ចារ្យ ពោលគឺពេល iPhone X ត្រូវបានណែនាំដែលមានភ្ជាប់មកជាមួយនឹង sensor TrueDepth 3D សម្រាប់មុខងារ Animoji និង Face ID។ លើសពីនេះទៅទៀត ប្រព័ន្ធឈានមុខគេ
July 2, 2018 - កីឡា
នៅក្នុងរាត្រីវគ្គ 16 ចុងក្រោយថ្ងៃទី 3 យប់នេះក្រុមជម្រើសជាតិប្រេស៊ីលនឹងមានភារៈកិច្ចបន្ដឡើងមកប៉ះក្រុមជម្រើសជាតិមុិកស៊ីកូនៅវេលាម៉ោង 9:00 យប់នេះ។ ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលប្រេស៊ីលត្រៀមទទួលបន្ទុកដ៏ធំនៅក្នុងកីឡាដ្ឋាន Samara Arena ក្នុងរាត្រីនេះ បន្ទាប់ពីប្រេស៊ីលត្រូវឡើងមកប៉ះក្រុមជម្រើសជាតិមុិកស៊ីកូនៅក្នុងវគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ ក្រុមទាំង 2 ធ្លាប់មានប្រវិត្តជួបគ្នាជាច្រើនដងនៅក្នុងព្រឹតិ្តការណ៍ពានរង្វាន់បាល់ទាត់ប្រចាំទ្វីប មិត្តភាព និង World Cup។ ហើយជំនួបចុងក្រោយរបស់ក្រុមទាំងពីរគឺប្រេស៊ីលយកឈ្នះមុិកស៊ីកូដោយលទ្ធផល 2-0។ ជំនួបជួបគ្នា 5 ដងចុងក្រោយគឺប្រេស៊ីលឈ្នះ 3 ស្មើ
July 2, 2018 - កីឡា
ខ្សែបម្រើចាស់វស្សា Andres Iniesta ដែលបានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះឲអេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ 2010 បានប្រកាសថាគាត់នឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិក្រោយពីចាញ់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះសរុស្ស៊ីកាលពីយប់មិញ។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានផ្តូរចូលលេងជំនួសកីឡាករ David Silva នៅនាទីទី ៦៧ហើយបានបញ្ចប់ក្នុង១ទល់នឹងនិងត្រូវបន្ថែម ៣០នាទីដើម្បីកាត់សេចក្តី។ បន្ទាប់ពីបន្ថែម ៣០នាទីក្រុមទាំងនៅតែមិនអាចរកគ្រាប់បាល់បានហើយក៏ឈានដល់ការកាត់សេចក្តីដោយបាល់ពិន័យ ១១ម៉ែត្រដោយក្រុមម្ចាស់ផ្ទះរុស្ស៊ីបានទម្លាក់ក្រុមអេស៉្បាញក្នុងលទ្ធផល ៤-៣។ ការទាត់បាល់លើកចុងក្រោយរបស់ Iniesta សម្រាប់ប្រទេសរបស់គាត់គឺជាគ្រាប់បាល់នៃការស៊ុតបាល់ប៉េណាល់ទីកាលពីយប់មិញក្នុងការប្រកួតលើកទី 131 របស់គាត់និងជាលើកចុងក្រោយ។ Iniesta បាននិយាយថា “វាពិតណាស់ដែលការប្រកួតនេះជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយនឹងក្រុមជម្រើសជាតិ” ។ កីឡាកររូបនេះបានបន្ថែមទៀតថា “ពេលខ្លះការបញ្ចាប់មិនដូចអ្វីដែលយើងរំពឹងទុកនោះទេ ហើយជាគឺជាថ្ងៃដ៏សោកសៅបំផុតក្នុងអាជីបបាល់ទាត់របស់ខ្ញុំ”។ អត្ថបទ៖ ប៊ុនហួរ
July 2, 2018 - កីឡា
ទោះបីជាក្រុមជម្រើសជាតិគោជល់អេស្ប៉ាញត្រូវបានម្ចាស់ផ្ទះរុស្សីទម្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីក៏ដោយ ប៉ុន្ដែក្រុមជម្រើសជាតិអេស្ប៉ាញបានបំបែកកំណត់ត្រាថ្មីមួយក្លាយជាក្រុមលេងប៉ះបាល់បានច្រើនជាងគេនៅក្នុងប្រវតិ្តសាស្រ្ដបាល់ទាត់ពិភពលោក។ កាលពីម្សិលមិញនេះក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានម្ចាស់ផ្ទះរុស្សីទម្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកដោយបាល់កាត់សេចក្ដី Penalty។ ការធ្លាក់របស់អេស្ប៉ាញកាលពីម្សិលមិញ ធ្វើឲ្យអ្នកគាំទ្រនិងកីឡាករអេស្ប៉ាញបានត្រឹមស្រក់ទឹកភ្នែកសោកស្ដាយ លើសពីនេះទៅទៀតកីឡាករពីររូបបានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញបន្ទាប់ពីអេស្ប៉ាញធ្លាក់នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ។ តួយ៉ាង អេស្ប៉ាញ បានបង្កើតកំណត់ត្រាថ្មីក្លាយជាក្រុមដែលលេងប៉ះបាល់បានច្រើនជាងគេដល់ទៅ 1006 ប៉ះឯណោះ ខណៈដែលកំណត់ត្រាចាស់របស់អាហ្សង់ទីនបានត្រឹមតែ 703 ប៉ះប៉ុណ្ណោះកាលពីជំនួបជាមួយនឹងក្រិចក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2010 នៅប្រទេសអាហ្រ្វិកខាងត្បូង។ បុត្រ
July 2, 2018 - អន្តរជាតិ
បាត់ដំបង ៖ ករណីអត្តឃាតដ៏គួរអោយរន្ធត់មួយបានកើតឡើង ដោយ យុវជនប្រើប្រាស់គ្រឿងញៀនម្នាក់បានបែកថ្នាំយកម៉ាស៊ីនកាត់ឈើមកកាត់កខ្លួនឯងបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម នៅចំណុចភូមិ អូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល។ លោកវរសេនីយ៍ឯក សន.និល អធិការនគរបាលស្រុករតនមណ្ឌល បានអោយដឹងថា នៅថ្ងៃសៅរ៍ ០៣រោច ខែបឋមាសាឍ ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៤២នាទី មានករណីអត្តឃាតមួយកើតឡើង ជនរង គ្រោះឈ្មោះ វ៉ាត.អ៊ុត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល
July 2, 2018 - សង្គម
នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានមានប្រសាសន៍ថា ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានឆបោកតាមបណ្តាញសង្គម ដែលនិយាថា នៅក្នុងពេលបោះឆ្នោតជាតិខាងមុខនេះ គឺមានទឹកខ្មៅពីរប្រភេទ ដែលនឹងយកមកប្រើគឺ ១.ទឹកខ្មៅជ្រលក់ដៃធម្មតា និង ២.ទឹកខ្មៅដែលជ្រលក់ដៃហើយ គឺនឹងធ្វើអោយស្លាប់ភ្លាមក្នុង២៤ម៉ោង។ នេះជាព័ត៌មានបោកប្រាស់ ដែលមានចេតនាបង្កចលាចល អសន្តិសុខនិងសណ្តាប់ធ្នាប់ដល់ប្រទេសជាតិ និងបំភ័យប្រជាជនកុំអោយទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតជាតិខាងមុខនេះ។ នេះគឺជាសកម្មកភាព ដែលចាត់ទុកជាអំពើឧក្រិដ្ឋ
July 2, 2018 - សង្គម
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសទី៥ក្នុងទីក្រុងភ្នំពេញនេះបានចំណាយថវិកាសាងសង់សរុបប្រមាណ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ពន្ធ និងអាករផ្សេងៗ។ ស្ពាននេះ បានប្រើពេលសាងសង់ចំនួន ២៤ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។ ស្ពាននេះមានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង
July 2, 2018









