Khmernote Media
  • កីឡា

    ក្រុមជម្រើសជាតិជប៉ុនបានទទួលបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកក្នុងលទ្ធផល ២ ទល់នឹង ៣ ដែលក្រុមជប៉ុនរកគ្រាប់បាល់ដោយកីឡាករ Haraguchi នៅនាទីទី ៤៨ និងកីឡាករ Inui នៅនាទីទី ៥២ រីឯប៊ែលហ្ស៊ិកបានតាមពីក្រោយ 2-0 ដោយកីឡាករ Vertonghen និង Fellaini បានរកគ្រាប់បាល់តាមស្មើមុនពេលកីឡាករ Chadli បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី 94 ។ បែលហ្ស៊ិកគឺជាក្រុមទីមួយដែលបានធ្វើការវាយបកពីរកគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ដើម្បីឈ្នះការប្រកួតនៃការប្រកួតបាល់ទាត់ពិភពលោកចាប់តាំងពីប្រទេសអាល្លឺម៉ង់ខាងលិចបានយកឈ្នះអង់គ្លេសកាលពីឆ្នាំ 1970 ។ ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនឹងត្រូវប្រកួតជាមួយម្ចាស់ពានប្រាំសម័យកាលប្រេស៊ីលនៅក្នុងវគ្គ ៨ក្រុមចុងក្រោយ។ អត្ថបទ៖ ប៊ុនហួរ

    July 3, 2018
  • កីឡា

    ទោះបីជាក្រុមជម្រើសជាតិជប៉ុនចាញ់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដោយលទ្ធផល 3-2 មែនពិត ប៉ុន្ដែអ្នកគាំទ្រជប៉ុនបានធ្វើរឿងដ៏អស្ចារ្យមួយដែលមិនសរសើរមិនបានចំពោះអំពើដែលពួកគេបានធ្វើក្រោយការប្រកួតរវាងជប៉ុននិងប៊ែលហ្ស៊ិកបានបញ្ចប់។ បន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិជប៉ុននិងប៊ែលហ្ស៊ិក ទោះបីជាជប៉ុនចាញ់ប៊ែលហ្ស៊ិកដោយលទ្ធផល 3-2 ក្ដីប៉ុន្ដែអ្នកគាំទ្រជប៉ុនជាច្រើននាក់មិនទាន់បានចាកចេញពីកីឡាដ្ឋាន Rostov Arena ភ្លាមៗទេ ពួកគេបាននាំគ្នាដើរប្រមូលសំរាមដែលសេសសល់បន្ទាប់ពីការប្រកួតបញ្ចប់។ អំពើរបស់ប្រជាជនជប៉ុននេះហើយបានធ្វើឲ្យពិភពលោកកោតសរសើរហើយចាត់ទុកប្រជាជនជប៉ុនជាប្រជាជនគំរូ ហើយដោយសារតែទង្វើនេះធ្វើឲ្យប្រជាជនជប៉ុនទទួលការគោរពពីមជ្ឍដ្ឋានជុំវិញនិងកោតសរសើរពីឥរិយាបទថ្លៃថ្នូររបស់ពួកគេ។ គួរបញ្ជាក់ឡើងវិញដែរថា ក្រុមជម្រើសជាតិជប៉ុនបានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដោយលទ្ធផល 3-2 ក្នុងវគ្គ 16 ក្រុមចុងក្រោយធ្វើឲ្យជប៉ុនអស់ភារៈកិច្ចបន្ដដំណើរទៅវគ្គ 8 ក្រុមចុងក្រោយហើយត្រៀមខ្លួនត្រលប់ទៅស្រុកកំណើតវិញ។ បុត្រ

    July 3, 2018
  • បច្ចេកវិទ្យា

    Facebook នៅតែបន្ដការធ្វើតេស្តសាកល្បងលើមុខងារថ្មី និងអភិវឌ្ឍន៍លើកម្មវិធីដែលមានស្រាប់របស់ខ្លួន។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ យើងសង្កេតឃើញថា ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ហាក់ដូចជាកំពុងព្យាយាមបង្កើតមុខងារថ្មីមួយទៀតហើយសម្រាប់អ្នកប្រើប្រាស់។ ទាក់ទងទៅនឹងមុខងារថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសជាសាធារណៈក្នុងថ្ងៃនេះតែម្ដង ហើយនោះគឺ Do Not Disturb ដែលអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់នៅលើ iPhone។ យោងតាមគេហទំព័រ TechCrunch បានលើកឡើងថា មុខងារនេះនឹងត្រូវបានដាក់បញ្ចូលទាំងក្នុង Facebook និង Instagram តែម្ដង ជាមួយនឹងសមត្ថភាពអាចបិទរាល់ដំណឹងនានាបានក្នុងរយៈពេល 30នាទី 1ម៉ោង 2ម៉ោង 8ម៉ោង 1ថ្ងៃ រឺរហូតដល់យើងបើកវិញក៏បានដែរ។ Fu ប្រភព៖ phonearena

    July 3, 2018
  • សង្គម

    យោងតាមលិខិតចុះផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ទីស្ដីការគណៈរដ្ឋមន្រ្តី ប្រកាសជូនដំណឹងដល់និស្សិត និងមន្រ្តីរាជការទាំង ០២ភេទ ឱ្យបានជ្រាបថា សម្រាប់ឆ្នាំ២០១៨ នេះ ទីស្ដីការគណៈរដ្ឋមន្រ្តីនឹងប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី (ក្របខណ្ឌ “ក”) ចំនួន ១៦នាក់ លើផ្នែកនីតិសាស្រ្ត រដ្ឋបាល (១១នាក់) និងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនេយ្យ (០៥នាក់)។ ដើម្បីដឹងព័ត៌មានកាន់តែលំអិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ សេម

    July 3, 2018
  • បច្ចេកវិទ្យា

    អាចនិយាយបានថា វាគឺជារឿងអាក្រក់បំផុតប្រសិនបើ iPhone ដែលកំពុងប្រើរាល់ថ្ងៃបាត់ រឺត្រូវបានគេលួច។ ជាការពិតណាស់ រាល់ពេលដែលរឿងនេះកើតឡើង មនុស្សភាគច្រើនមិនសង្ឃឹមថានឹងអាចរកឃើញវិញទេ ប៉ុន្ដែក៏មិនមែនបានន័យថាគ្មានសង្ឃឹមសោះឡើយដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗទាំង5 ដែលនឹងអាចជួយឲ្យអ្នករកឃើញ iPhone មកវិញដោយមិនចាំបាច់ត្រូវការមុខងារ Find My iPhone ក៏បានដែរ។ 1/ បើកមុខងារ Send Last Location ចំពោះមុខងារ Find My iPhone យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា ត្រូវតែបើកវាជាប់រហូត ព្រោះវាគឺជាវិធីល្អ និងជឿជាក់បំផុតក្នុងការស្វែងរក iPhone ដែលបានបាត់មកវិញ។ ប៉ុន្ដែក្នុងលក្ខខណ្ឌដែលអ្នកមិនចង់ប្រើមុខងារនេះ យើងសូមណែនាំមុខងារមួយទៀតដែលអាចជំនួសវាបាន។ គួរបញ្ជាក់ផងដែរថា មុនពេល

    July 3, 2018
  • បច្ចេកវិទ្យា

    កាលពីមួយរយៈមុន ផលិតផលកាមេរ៉ារបស់ក្រុមហ៊ុន Light ម៉ូដែល L16 ធ្លាប់ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្ដងរួចមកហើយដោយសារតែវាគឺជាកាមេរ៉ាដំបូងបង្អស់លើពិភពលោកដែលមាន lens ដល់ទៅ 16គ្រាប់ឯណោះ។ ប៉ុន្ដែ ទោះជាយ៉ាងណាក្រុមហ៊ុននេះនៅមិនទាន់អស់ចិត្តនៅឡើយទេ ហើយកាលពីពេលថ្មីៗនេះ Light បានបង្កើតស្មាតហ្វូនថ្មីមួយទៀតដែលមានកាមេរ៉ាក្រោយដល់ទៅ 9គ្រាប់។ ខាងលើនេះគឺជារូបភាពកាមេរ៉ា L16 របស់ក្រុមហ៊ុន Light ដែលត្រូវបានចេញលក់រួចរាល់ហើយ។ ដោយឡែក សម្រាប់រូបភាពនៃស្មាតហ្វូនថ្មី គឺយើងនៅមិនទាន់ទទួលបាននៅឡើយទេ។ យោងតាមគេហទំព័រ The Washington Post reports បានលើកឡើងថា ខ្លួនកំពុងព្យាយាមបង្កើតរូបភាពស្មាតហ្វូនដែលមានកាមេរ៉ាក្រោយចន្លោះពី 5 ទៅ 9គ្រាប់។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន

    July 3, 2018
  • PR

    រង្វាន់ពិត! ឈ្នះពិត! ពិតជាច្រើន!!! សូមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី 1!!! ហើយពេលនេះ អតិថិជនមហាសំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដែរ ។ ដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពីកញ្ញាឱក សុគន្ធកញ្ញា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់សំរាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX 1គ្រឿងត្រូវបានទៅឈ្មោះ ឡាយ គីមមាន មកពីខេត្ត កំពត។ សម្រាប់រង្វាន់នេះ យើងក៏សូមចូលរូមរីករាយជាមួយម្ចាស់ហាងលក់ទូរស័ព្ទ ច័ន្ទ រៈ ផងដែរ ដែលជាហាងលក់ទូរសព្ទ័មហាសំណាងទៅអ្នកឈ្នះដោយទទួលបាន រង្វាន់ Galaxy S9+ 64GB 

    July 3, 2018
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨: ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត កំពុង អបអរសារទរ ប្រារព្ធខួប១ឆ្នាំ ដំបូង របស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការ នៅប្រទេសកម្ពុជា ជាមួយនឹងតម្លៃ សំបុត្រហោះហើរពិសេស ទៅកាន់គោលដៅ នៅក្នុងបណ្តាញសកលលោក របស់ខ្លួន ក៏ដូចជាទិសដៅទាំងនេះគឺ ទីក្រុងឌូបៃ ទីក្រុងប៉ារីស ទីក្រុងឡុង និង ទីក្រុងអាមស្ទើដាំ។ តម្លៃសំបុត្រ ហោះហើរពិសេស ទាំងអស់ដែលបានប្រកាស ក្នុងពិធីប្រាព្ធខួប នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ អាចកក់បាន ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២២ ខែកក្កដាឆ្នាំ

    July 3, 2018
  • កីឡា

    ប្រទេសខ្លាំងចំនួន 3 ដែលធ្លាប់តែស្គាល់រសជាតិគ្រងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បែរជាចាកចេញពីការព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកនេះទាំងក្ដីអស់សង្ឃឹម។ អតីតម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup អាឡឺម៉ង់ អាហ្សង់ទីន និងអេស្ប៉ាញ បានត្រឹមចាកចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីទាំងទឹកភ្នែក បន្ទាប់ពីក្រុមខ្លាំងទាំង 3 នេះបានធ្លាក់ចេញពីព្រឹតិ្តការណ៍ពិភពលោកនេះ។ មូលហេតុនៃការធ្លាក់របស់ក្រុមខ្លាំងទាំង 3 នេះមកពី៖ 1. ក្រុមជម្រើសជាតិអាឡឺម៉ង់ដែលជាម្ចាស់ជើងឯក 4 សម័យកាលត្រូវធ្លាក់នៅក្នុងវគ្គចែកពូលបន្ទាប់ពីអតីតក្រុមការពារដំណែងជើងមួយនេះរកបានតែ 3 ពិន្ទុតែប៉ុណ្ណោះនៅក្នុងពូល F ឈរក្នុងចំណាត់ថ្នាក់លេខ 4។

    July 2, 2018
  • កីឡា

    ការប្រកួតរវាងក្រុមជម្រើសជាតិប្រេស៊ីលនិងក្រុមជម្រើសជាតិម៊ិចស៊ីកូបានបញ្ចប់ក្នុងលទ្ធផល ២ ទល់នឹង ០ ដោយរកគ្រាប់បាល់បានដោយកីឡាករ Neymar នៅនាទីទី ៥១ និង ១គ្រាប់ទៀតរកបានដោយកីឡាករ Firmino នៅនាទីទី ៨៩។ ការប្រកួតនេះពិតជាតឹងតែងព្រោះក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទេនៅតង់ទី១ និងមានឱកាសជាច្រើនលើកច្រើនសារប៉ុន្តែត្រូវបានជួយសង្រ្គោះដោយអ្នកចាំទីជាច្រើន។ ២គ្រាប់របស់ប្រេស៊ីលគឺគ្រប់គ្រាន់ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក 2018 នៅប្រទេសរុស្ស៊ី។ ម្ចាស់ជើងឯក ៥សម័យកាលប្រេស៊ីលនឹងត្រូវរង់ចាំការប្រកួតរវាងប៊ែលហ្ស៊ីកនិងជប៉ុនដើម្បីដឹងថាក្រុមណានឹងត្រូវប៉ះនៅវគ្គ ៨ក្រុមចុងក្រោយ។ អត្ថបទ៖ ប៊ុនហួរ  

    July 2, 2018