Khmernote Media
  • បច្ចេកវិទ្យា

    បន្ទាប់ពីទទួលបានជោគជ័យនៅលើស្មាតហ្វូន OnePlus 5T ពណ៌ក្រហម នៅថ្ងៃទី០២ ខែកក្កដា ក្រុមហ៊ុនស្មាតហ្វូនដ៏ល្បី OnePlus បានធ្វើការប្រកាស OnePlus 6 ពណ៌ថ្មី គឺពណ៌ក្រហមឆ្អិនឆ្អៅទាក់ភ្នែកតែម្តង។ ចំពោះលក្ខណៈសម្បត្តិរបស់ OnePlus 6 ពណ៌ក្រហមនេះមិនមានការខុសប្លែកអ្វីពី OnePlus 6 មុនឡើយ ហើយចំពោះតម្លៃក៏នៅតែរក្សាដដែលផងដែរ។ ម៉ូដ OnePlus 6 ពណ៌ក្រហម គឺមានតែម៉ូដែល RAM ទំហំ 8GB និងមេម៉ូរី 128 GB ប៉ុណ្ណោះ ហើយនឹងដាក់លក់នៅលើទីផ្សារអន្តរជាតិចាប់ពីសប្តាហ៍ក្រោយនេះទៅ៕

    July 2, 2018
  • អន្តរជាតិ

    ជប៉ុន៖ កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនេះ ជប៉ុនបានបញ្ចប់ការបាញ់សាកល្បងគ្រាប់រ៉ុកកែតរបស់ខ្លួន ដោយមិនទទួលបានជោគជ័យឡើយ ព្រោះគ្រាប់រ៉ុកកែតនោះបានផ្ទុះខណៈ ដែលវាទើបតែបាញ់ចេញតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ គ្រាប់រ៉ុកកែតដែលជ​ប៉ុនប្រើប្រាស់ក្នុងការបាញ់សាកល្បងនេះ ជាប្រភេទគ្រាប់រ៉ុកកែត MOMO-2 ដែលមានកម្លាំងផ្ទុះខ្លាំងមិនធម្មតា។ ក្រុមហ៊ុនដែលទទួលបន្ទុកអភិវឌ្ឍគ្រាប់រ៉ុកកែតនេះ គឺក្រុមហ៊ុន Interstellar Technologies ដែលទីតាំងបាញ់សាកល្បងនៅក្នុងកោះ Hokkaido ភាគខាងជើងប្រទេសជប៉ុន។ បើទោះជាការបាញ់សាកល្បងលើកនេះ មិនទទួលបានជោគជ័យក៏ដោយ តែតំណាងរដ្ឋាភិបាលជប៉ុនម្នាក់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជប៉ុននឹងព្យាយាមធ្វើការបាញ់សាកល្បងបន្ថែមទៀត រហូតទាល់តែទទួលបានជោគជ័យ ​ហើយជប៉ុននឹងមិនបោះបង់ចោលឡើយ។ លោកអ្នកអាចទស្សនាការបាញ់សាកល្បងនេះ ដូចក្នុងវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=oKtBCj0WK28 អត្ថបទ៖ ភក្តី ប្រភព៖ Reuters

    July 2, 2018
  • PR

    កាលពីពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាគ្រឹះស្ថានផ្តល់នូវសេវាហិរញ្ញវត្ថុឈានមុខគេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 80 ផ្លូវ 315 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្នាក់ការកណ្តាលថ្មី ដែលបានបើកសម្ពោធកាលពីថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2018 នឹងក្លាយជាស្នាក់ការដ៏សំខាន់ក្នុងការចាប់ផ្តើមនូវរចនាសម្ព័ន្ធបែបទំនើប ដើម្បីជួយពង្រីកមុខជំនួញរបស់ក្រុមហ៊ុន ក្រោមការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ និងឱកាសល្អៗជូនដល់ប្រជាជនកម្ពុជា។ បន្ទាប់ពីស្នាក់ការកណ្តាលថ្មី ត្រូវបានរចនា និងសាងសង់រួចរាល់ជាស្ថាពរ ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ ADI Architectural Company ពិធីសម្ពោធ និងកាត់ខ្សែបូក៏ត្រូវបានចាប់ផ្តើមក្រោមការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជា

    July 2, 2018
  • អន្តរជាតិ

    ភ្នំពេញ៖ លោកវរសេនីយឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីបាក់ស្រុតបេតុងអាគារមេគង្គវីយូ៦​ ដែលកំពុងចាក់​ ស្ថិតនៅភូមិ២ សង្តាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។ លោកអធិការបន្តថាក្នុងហេតុការខាងលើបណ្តាលបណ្តាលឲ្យមានអ្នករបួសម្នាក់ និងបាត់ខ្លួនចំនួន២នាក់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែងរកជនរងគ្រោះដែលបាត់ខ្លួន និងគ្រប់គ្រងកន្លែងកើតហេតុ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    July 2, 2018
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei ប្រចាំទេសកម្ពុជា ប្រកាស ផ្តល់តម្លៃនិងកាដូពិសេស ដល់អតិថិជនដែលជាវស្មាតហ្វូន និងថេបប្លេតរបស់ខ្លួនទាន់ ស៊ូបភើប្រូម៉ូសិន Huawei CARNIVAL ចាប់ពីថ្ងៃនេះតទៅ។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា កម្មវិធី ស៊ូបភើប្រូម៉ូសិន Huawei CARNIVAL គឺជាកម្មវិធីប្រូម៉ូសិនដំបូងបង្អស់ ល្អជាងគេ និងចំណេញច្រើនជាងគេ សម្រាប់អតិថិជនដែលជាវស្មាតហ្វូន និង ថេបប្លេតទាន់ប្រូម៉ូសិនរបស់យើង ស្របតាមការសំណូមពររបស់អតិថិជន។ អតិថិជនអាចប្រញាប់រួសរាន់ទៅកាន់ហាងលក់ទូរសព្ទ, ហាងដែលមានបុគ្គលិកលក់ និង ហាងដែលមានស្លាកសញ្ញា Huawei នៅក្បែរលោកអ្នកជាងគេ។ សម្រាប់

    July 2, 2018
  • PR

    ភ្នំពេញ៖ កាលពីដើមខែកុម្ភះឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបញ្ចេញនូវការប្រកួតរដូវកាលទី4 (HuaweiPhotoContest4) ដែលជាប្រកួតថតរូបស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ អនុញ្ញាត អោយអតិថិជន បេក្ខជនបញ្ចេញថ្វីដៃ រាប់អានមិត្តភក្តិ អ្នកចូលចិត្តស្រលាញ់ការថតរូប និងលើកកំពស់ វិស័យថតរូបអោយកាន់តែផុសផុល ដែលជ័យលាភីអាចឈ្នះរង្វាន់ធំសម្រាប់ជ័យលាភី 4 នាក់ ក្នុងរយៈពេលការប្រកួត 4 ខែ ឈ្នះរង្វាន់ប្រចាំសប្តាហ៍ 4 ដង ក្នុង1ខែ (រង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់)។ ក្នុងវគ្គចុះឈ្មោះរយៈពេល 11 សប្តាហ៍កន្លងមក ទទួលបានការគាំទ្រប្រមាណ 400 នាក់ ដោយក្រុមហ៊ុនចម្រាញ់នៅសល់តែប្រមាណ 100

    July 2, 2018
  • កីឡា

    ការប្រកួតរវាងក្រុមជម្រើសជាតិអេស៉្បាញនិងម្ចាស់ផ្ទះរុស្ស៊ីត្រូវបានបញ្ចប់ក្នុងលទ្ធផល ១ ទល់នឹង ១ ដោយក្រុមជម្រើសជាតិអេស៉្បាញរកគ្រាប់បាល់បានដោយកីឡាករ Sergei Ignashevic ដែលជាគ្រាប់បាល់ទាត់បញ្ចូលទីខ្លួនឯងនៅនាទីទី ១២  និង១គ្រាប់របស់ក្រុមជម្រើសជាតិរុស្ស៊ីរកគ្រាប់បាល់បានដោយកីឡាករ Srtem Dzyuba ដែលជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រនៅនាទីទី ៤១។ ការប្រកួតនេះគឺពិតជាស្វិតស្វាញដោយត្រូវបន្ថែម ៣០នាទីដើម្បីស្វែងរកក្រុមដែលត្រូវឡើងទៅវគ្គបន្តក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ទោះបីជាបន្ថែម ៣០នាទីក៏ដោយក៏ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយហើយត្រូវកាត់សេចក្តីដោយបាល់ពិន័យ ១១ម៉ែត្រ។ ម្ចាស់ផ្ទះរុស្ស៊ីបានទម្លាក់ម្ចាស់ជើងឯកឆ្នាំ ២០១០ អេស៉្បាញត្រឹមវគ្គ ១៦ក្រុមចុងក្រោយនេះដោយបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៤-៣។ ដូច្នេះម្ចាស់ផ្ទះរុស្ស៊ីត្រូវរងចាំការប្រកួតបន្ទាប់ក្នុងជំនួបរវាងក្រុមជម្រើសជាតិក្រូអាតនិងដាណឺម៉ាកនៅវេលាម៉ោង ១រំលងអាធ្រាត្រនេះដើម្បីដឹងថាក្រុមណាដែលខ្លួននឹងត្រូវប៉ះនៅវគ្គ ៨ក្រុមចុងក្រោយ។ អត្ថបទ៖ ប៊ុនហួរ

    July 1, 2018
  • កីឡា

    ការប្រកួតវគ្គ 16 ក្រុមចុងក្រោយពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 កាលពីពេលយប់មិញបានបញ្ចប់ដោយកំពូលកីឡាករ Messi និង Ronaldo អស់លទ្ធផលជួយក្រុមរបស់ខ្លួនឡើងទៅវគ្គបន្ទាប់ ស្របពេលដែល បារាំង និង អ៊ុយរូហ្គាយ បន្ដភារៈកិច្ចរបស់ខ្លួនឡើងទៅវគ្គ 8 ក្រុមចុងក្រោយ។ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកវគ្គ 16 ក្រុមចុងក្រោយកាលពីម្សិលមិញអាចនិយាយថាគឺជាយប់ដ៏សោកសៅសម្រាប់កំពូលកីឡាករល្អលើលោក 2 រូបគឺខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ដែលបានចាកចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup

    July 1, 2018
  • កីឡា

    ការប្រកួតពានរង្វាន់ FIFA World Cup វគ្គ 16 ក្រុមចុងក្រោយនៅក្នុងរាត្រីនេះមានដល់ទៅ 2 គូរឯណោះនៅក្នុងរាត្រីនេះ ខណៈដែលការប្រកួតនៅក្នុងរាត្រីនេះសុទ្ធតែគូរជក់ចិត្តទាំងអស់ វាពិតជាសោកស្ដាយប្រសិនបើរំលង់មិនបានទស្សនានៅក្នុងយប់នេះ។ បន្ទាប់ពីការប្រកួតរវាងក្រុមជម្រើសជាតិ អាហ្សង់ទីន និង បារាំង បញ្ចប់ទៅនៅក្នុងយប់នេះ នៅវេលាម៉ោង 1 ទាបភ្លឺក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និងត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នៅក្នុងវគ្គ 16 ក្រុមគូរទី 2។ ហើយការប្រកួតរវាងក្រុមទាំងពីរនៅក្នុងយប់នេះធានាដឹងថានឹងល្អមើលដូចគូរទី 1 អញ្ចឹង។ ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ មិនធ្លាប់មានប្រវតិ្តប៉ះគ្នាទេកាលពីមុនមក

    June 30, 2018
  • អន្តរជាតិ

    ការតភ្ជាប់សាលារៀនឌីជីថលកម្ពុជាត្រូវបានអភិវឌ្ឍក្នុងរយៈពេលជាង​២០ឆ្នាំមកហើយ ជាមួយនឹងកំណើនផលទុនជាតិ​សរុប​នៅ​ប្រទេស​កម្ពុជា (GDP) សរុបជាមធ្យមប្រហែល​៧% ក្នុងមួយឆ្នាំ ហើយត្រូវបានគេព្យាករណ៍ថានឹងបន្តកំណើនរបស់ខ្លួននាពេលអនាគត។ ការរួមចំណែកសំខាន់ចំពោះកំណើនរហូតមកដល់ពេលនេះ គឺដោយសារមានសុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស ជាមួយនឹងការបើកទូលាយនៅក្នុងគោលនយោបាយចំពោះការវិនិយោគពីបរទេស។ ក្នុងជំហានបន្ទាប់នៃការអភិវឌ្ឍប្រទេសកម្ពុជា គឺការផ្តោតទៅលើគុណភាពនៃកំណើន។ ដែលមានន័យថាប្រទេសកម្ពុជាត្រូវមានយុទ្ធសាស្រ្តបន្ថែមទៀតទៅលើផែនការអភិវឌ្ឍន៍របស់ខ្លួន ក៏ដូចជាទាក់ទាញការវិនិយោគដែលមានគុណភាពបន្ថែមទៀតទៅលើវិស័យយុទ្ធសាស្ត្រសំខាន់ៗរបស់ខ្លួន។ ជាក់ច្បាស់ណាស់ថាការអភិវឌ្ឍនាពេលអនាគតនឹងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើបច្ចេកវិទ្យានិងការរួមបញ្ចូលគ្នានៃវិស័យបច្ចេកវិទ្យា ដើម្បីជួយកែលម្អការសម្រេចចិត្ត ការរៀបចំផែនការ ការប្រកួតប្រជែង និងគុណភាពដ៏ល្អនៃជីវិតសម្រាប់មនុស្សគ្រប់គ្នា។ វាច្បាស់ណាស់ថាបច្ចេកវិទ្យាគឺជាអ្នកកំណត់និន្នាការនានានៅទូទាំងពិភពលោក។ សំខាន់ជាងនេះទៀតបណ្ដារអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សមាគមន៍អាស៊ាន​ ITU និង WEF ជាដើម កំពុងលើកទឹកចិត្តដល់ប្រទេសទាំងអស់ឱ្យទទួលយកនូវបច្ចេកវិទ្យាដែលនឹងជះឥទ្ធិពលដល់ការអភិវឌ្ឍន៍របស់ប្រទេស ក៏ដូចជាដើម្បីចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ប្រទេសកម្ពុជាត្រូវមានគំនិតផ្តួចផ្តើមខ្លាំងជាងមុនដើម្បីចូលរួមសហគមន៍សកលលោកដើម្បីនាំយកគំនិតនិងការគាំទ្រដ៏ល្អបំផុតពីសហគមន៍អន្តរជាតិដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍របស់ខ្លួន​ និងសម្រេចបាននូវសក្ដានុពលភាពរបស់ប្រទេស។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសដោយផ្តោតលើគម្រោងនិងកម្មវិធីដែលកំពុងជួយកម្ពុជាក្នុងការធ្វើទំនើបកម្ម​ និងរៀបចំសម្រាប់វិស័យសេដ្ឋកិច្ចឌីជីថលនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ។

    June 30, 2018