Khmernote Media
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការវិនិយោគ 2.7ពាន់លានដុល្លារ ជាមួយនឹងក្រុមហ៊ុន LG ដើម្បីបង្កើតអេក្រង់ប្រភេទ OLED សម្រាប់ iPhone ឆ្នាំ2018។ យោងតាមគេហទំព័រ China Morning Post បានលើកឡើងថា ក្រុមហ៊ុន Apple កំពុងមានគម្រោងចាប់យកអេក្រង់ប្រភេទ OLED ជំនាន់ទី2 របស់ក្រុមហ៊ុន LG ក្នុងចំនួនចន្លោះពី 2 ដល់ 4លានគ្រឿងឯណោះ សម្រាប់បំពាក់លើ iPhone ខ្លួន។ ទាក់ទងទៅនឹងចំនួន 4លានគ្រឿងនេះ មិនមែនជាចំនួនសរុបនៃ

    June 29, 2018
  • កីឡា

    ក្រុមជម្រើសជាតិជប៉ុនគឺជាក្រុមជម្រើសជាតិមកពីទ្វីបអាស៊ីតែមួយគត់ដែលមានវាសនាបន្ដដំណើរទៅកាន់វគ្គ 16 ចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup។ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គចែកពូលកាលពីយប់មិញ ក្រុមដែលមានវាសនាឡើងទៅវគ្គ 16 ក្រុមចុងក្រោយគឺមានតែក្រុមមកពីទ្វីបអឺរ៉ុបនិងអាមេរិកឡាទីនតែប៉ុណ្ណោះ ខណៈដែលក្រុមជម្រើសជាតិមកពីទ្វីបអាហ្រ្វិកនិងអាស៊ីសុទ្ធតែធ្លាក់នៅក្នុងវគ្គចែកពូលទាំងអស់ លើកលែងតែក្រុមជម្រើសជាតិជប៉ុនមួយទេ ដែលមានឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីជប៉ុនយកឈ្នះក្រុមជម្រើសជាតិសេណេហ្គាល់ដោយពិន្ទុ Fair-Play ឡើងមកឈរនៅចំណាត់ថ្នាក់លេខ 2 ក្នុងពូល H។ មូលហេតុដែលក្រុមជម្រើសជាតិជប៉ុនឈ្នះពិន្ទុ Fair-Play សេណេហ្គាល់ដោយសារតែមូលហេតុ៖ តាមច្បាប់ FIFA ក្រុមដែលទទួលបានកាតលឿងនឹងត្រូវកាត់ពិន្ទុ Fair-Play 1 ពិន្ទុ ដូច្នោះក្រុមជម្រើសជាតិជប៉ុន ទទួលបាន 4 កាតលឿងនៅក្នុងវគ្គចែកពូលត្រូវកាត់

    June 29, 2018
  • អន្តរជាតិ

    ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ក្រចកអាចបង្ហាញឲ្យដឹងពីសុខភាព។ ជួនកាលបញ្ហាជាមួយនឹងក្រចកអាចបង្ហាញពីស្ថានភាពសុខភាពធ្ងន់ធ្ងរណាមួយ។ ការផ្លាស់ប្តូរពណ៌ និងសភាពរូបរាងនៃក្រចកអាចជារោគសញ្ញានៃជំងឺបេះដូង សួត ឬប្រព័ន្ធប្រសាទ។ ការស្វែងយល់ពីបញ្ហាបានទាន់ពេល គឺសំខាន់។ ដូច្នេះអ្នកមិនគួរមើលរំលងភាពមិនប្រក្រតីណាមួយដែលកើតមានលើក្រចកឡើយ។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលនឹងលេចឡើងលើក្រចក ប្រសិនបើរាងកាយកំពុងជួបប្រទះនូវបញ្ហាសុខភាព ៖ ១. ការឆ្លងមេរោគផ្សិត ៖ ក្រចកដែលមានសភាពក្រាស់ ប៉ុន្តែឆាប់បាក់ ឬប្រេះ និងមានពណ៌ខុសប្រក្រតី ឬពណ៌លឿង គឺអាចបណ្ដាលមកពីការឆ្លងមេរោគផ្សិត។ ភាគច្រើនបញ្ហានេះកើតឡើងចំពោះក្រចកម្រាមជើងជាងក្រចកម្រាមដៃ។ ដើម្បីបង្ការការឆ្លងមេរោគផ្សិត ចូរកុំដើរដោយជើងទទេរញឹកញាប់ពេក ហើយស្បែកជើងត្រូវតែស្ងួតស្អាតជានិច្ច។ ប្រសិនបើអ្នកបានឆ្លងមេរោគនេះ សូមប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យឯកទេសខាងសើស្បែក និងធ្វើតាមការណែនាំរបស់ពួកគេ។ ២. ជំងឺក្រពេញទីរ៉ូអ៊ីត ៖ ក្រចកស្ងួតឆាប់បាក់ ហើយប្រេះ អាចជារោគសញ្ញាមួយនៃបញ្ហាក្រពេញទីរ៉ូអ៊ីត។ ក្រពេញទីរ៉ូអ៊ីតទទួលខុសត្រូវលើការផលិតអ័រម៉ូនសំខាន់ៗមួយចំនួន ហើយការអនុវត្តន៍មុខងារមិនត្រឹមត្រូវ​​​ ឬខុសប្រក្រតីរបស់វាអាចជះឥទ្ធិពលប៉ះពាល់លើទម្ងន់ កម្ពស់ ក៏ដូចជាសីតុណ្ហភាពនៃរាងកាយ។ ស្ថានភាពនេះ គឺគ្រោះថ្នាក់ណាស់ ដូច្នេះត្រូវប្រញាប់ជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ៣. ជំងឺខ្វះគ្រាប់ឈាមក្រហម ៖ ក្រចកដែលផុយស្រួយឆាប់បាក់រួមផ្សំជាមួយនឹងបញ្ហាប្រអប់ដៃ​​​ជើងត្រជាក់ គឺអាចជារោគសញ្ញាមួយនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ ជាទូទៅជំងឺនេះក៏មានអមមកជាមួយនូវអាការៈមួយចំនួនទៀតដូចជា វិលមុន ខ្សោយកម្លាំង ឈឺក្បាល ចង្វាក់បេះដូងលោតមិនទៀត និងឈឺទ្រូង។ ការខ្វះគ្រាប់ឈាមក្រហមអាចបណ្ដាលមកពីការមករដូវច្រើនខ្លាំង ការមានផ្ទៃពោះ របបអាហារដែលមានផ្ទុយជាតិដែក និងវីតាមីន B12 ទាប ឬបញ្ហាជំងឺតម្រងនោមរ៉ាំរ៉ៃ។ វិធីសាស្ត្រដ៏ប្រសើរបំផុតដើម្បីទប់ស្កាត់ គឺការទទួលទានអាហារដែលសម្បូរទៅដោយជាតិដែកដូចជា ត្រី សណ្ដែក ថ្លើមសត្វ និងសាច់ក្រហមគ្មានខ្លាញ់ ហើយព្យាយាមកាត់បន្ថយការទទួលទានកាហ្វេ។ កុំភ្លេចជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងបានថាតើអ្នកគួរតែលេបថ្នាំគ្រាប់ជាតិដែក ឬវីតាមីន B12 បន្ថែមឬក៏អត់។ ៤. ជំងឺ Obsessive-compulsive ឬស្ត្រេស ៖ ជំងឺ Obsessive-compulsive គឺជាជំងឺផ្លូវចិត្តម៉្យាងដែលអ្នកជំងឺចេះតែចង់ត្រួតពិនិត្យមើលអ្វីៗដដែលៗ ធ្វើអ្វីដដែលៗ ឬ មានគំនិតគិតអ្វីដដែលៗម្តងហើយម្តងទៀត។ តើអ្នកធ្លាប់ខាំក្រចកនៅពេលមានអារម្មណ៍អន្ទះសារ ឬភ័យដែរទេ? មិនថាវាជាជំងឺ Obsessive-compulsive ឬការតានតឹងក្នុងអារម្មណ៍មួយខណៈពេលក៏ដោយ ក្រចករបស់អ្នកមិនចូលចិត្តវាឡើយ ហើយអាចប្រែជាខូចទ្រង់ទ្រាយ និងឆាប់បាក់ ឬប្រេះ។ ដៃកង្វក់ថែមទាំងជាប្រភពនៃមេរោគបាក់តេរីទៀតផង។ ជំងឺផ្លូវចិត្តត្រូវការការពិគ្រោះយោបល់ និងធ្វើរោគវិនិច្ឆ័យពីសំណាក់គ្រូពេទ្យជំនាញ។ ទោះជាយ៉ាងណាដើម្បីកែប្រែទម្លាប់នៃការខាំក្រចក ចូរព្យាយាមអនុវត្តន៍ទម្លាប់ផ្សេងដូចជា ទំពារស្ករកៅស៊ូដែលមានជាតិស្ករតិច ឬធ្វើលំហាត់ប្រាណណាមួយនៅពេលដែលអ្នកស្ត្រេស។ ៥. ជំងឺស្បែក Psoriasis ៖ ជាញឹកញយក្រចកប្រែពណ៌ក្រហមលាយលឿង ហើយប្រេះ ឬឆាប់បាក់ គឺជារោគសញ្ញានៃជំងឺស្បែក Psoriasis។ ទោះជាយ៉ាងណា ជំងឺនេះតែងអមមកជាមួយនូវអាការៈមួយទៀត គឺការរលាកដុំៗរមាស់ឡើងក្រហមលើស្បែក។ ប្រសិនបើសម្គាល់ឃើញរោគសញ្ញាបែបនេះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រពេទ្យឯកទេសខាងរោគសើស្បែក ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។ ៦. ជំងឺរលាកសន្លាក់ ៖ ក្រចកដែលកំពកៗ ហើយងាយនឹងបាក់អាចជារោគសញ្ញាមួយនៃជំងឺរលាកសន្លាក់។ ជំងឺបណ្ដាលឲ្យមានការឈឺចាប់ខ្លាំង និងហើមសន្លាក់។ ស្ថានភាពនៃជំងឺប៉ះពាល់ទៅលើស្ត្រីច្រើនជាងបុរស។ ការព្យាបាលជំងឺរលាកសន្លាក់រួមមានការប្រើថ្នាំ និងលំហាត់ប្រាណដែលជួយឲ្យសន្លាក់រឹងមាំ។ ពិគ្រោះយោបល់ និងជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលប្រើប្រាស់ថ្នាំ និងលំហាត់ប្រាណត្រឹមត្រូវ។ *** គន្លឹះទូទៅដើម្បីរក្សាបាននូវក្រចកដែលរឹងមាំ ៖ – រក្សាសំណើមនៃក្រចកដោយប្រើប្រាស់ផលិតផលដែលមានផ្ទុកវីតាមីន E។ – ពាក់ស្រោមដៃនៅពេលលាងចាន។ – ជៀសការប្រើប្រាស់ទឹកថ្នាំលាងក្រចកដែលមានផ្ទុកសារធាតុ acetone ឬ formaldehyde ក៏ព្រោះសារធាតុទាំងនេះធ្វើឲ្យក្រចកស្ងួត។ – ប្រើប្រាស់ប្រេងលាបដៃដែលផ្សំឡើងពី urea, phospholipids និងអាស៊ីតឡាក់តិក៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside

    June 29, 2018
  • អន្តរជាតិ

    ថៃ៖ សមាជិកក្រុមបងធំម្នាក់នៅក្នុងក្រុម YaKuza ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបាននៅព្រលានយន្តហោះសុវណ្ណាភូមិ ក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន ខណៈជនសង្ស័យត្រៀមឡើងយន្តហោះ ដើម្បីហោះមកកាន់ប្រទេសកម្ពុជា។ ជនសង្ស័យមានឈ្មោះ Taksuka Tanaka អាយុ៣៦ឆ្នាំ ត្រូវបានប៉ូលីសអន្តោប្រវេសន៍ចាប់ខ្លួនកាលពីថ្ងៃទី២២ កន្លងទៅនេះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេល Check-in ក្នុងព្រលាន អាជ្ញាធរបានរកឃើញថា ជនល្មើសនោះមានកំណត់ត្រាចេញចូលប្រទេសថៃជាច្រើនដង ហើយជាទូទៅជនល្មើសរូបសង្ស័យនោះតែងតែស្នាក់នៅឯប៉ាតាយ៉ា។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនល្មើសដែលមានដើមកំណើតនៅទីក្រុងតូក្យូរូបនោះ ត្រូវបានរាយការណ៍ថា គឺជាមេក្រុមបងធំមួយ ដែលធ្លាប់បោកប្រាស់គំរាមទារលុយមនុស្សប្រមាណ៨៣នាក់ គិតជាប្រាក់ប្រមាណ ៨០លានយេន (ប្រហែល ៧២៤,០០០ដុល្លារ)។ យោងតាមលោក Songprot Sirisukka មេបញ្ជាការនគរអន្តោប្រវេសន៍ខេត្ត ចាន់បូរី

    June 29, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ និស្សិតផ្នែកវិស្វកម្មនៃសាកលវិទ្យាល័យមួយបានបង្កើតពោងសុវត្ថិភាពសម្រាប់ស្មាតហ្វូន ដែលមានឈ្មោះថា  “Mobile Airbag” ជាមួយនឹងសមត្ថភាពអាចផ្ទុះឡើងដោយស្វ័យប្រវត្តិរាល់ពេលស្មាតហ្វូនត្រូវបានជ្រុះ រឺធ្លាក់ដោយយថាហេតុ ហើយការពារមិនឲ្យទទួលរងការប៉ះទង្គិចឡើយ។ និស្សិដែលបង្កើតឧបករណ៍ដ៏មានប្រយោជន៍នេះឡើងមានឈ្មោះថា Phillip Frenzel អាយុ 25ឆ្នាំ ជាសិស្សពូកែរបស់សាកវិទ្យាល័យ Aalen ដែលមានទីតាំងក្នុងប្រទេសអាល្លឺម៉ង់។ ចំពោះមូលហេតុដែលបណ្ដាលឲ្យនិស្សិតរូបនេះបង្កើត Mobile Airbag នេះឡើង គឺដោយសារស្មាតហ្វូនខ្លួនឧស្សាហ៍ធ្លាក់បែកពេក ហើយពេលខ្លះគឺបណ្ដាលឲ្យខូចទាំងស្រុងតែម្ដងថែមទៀត។ ដោយសារមូលហេតុទាំងនេះបានធ្វើឲ្យ Frenzel ព្យាយាមស្វែងរកវិធីសាស្ត្រក្នុងការការពារស្មាតហ្វូនខ្លួនកុំឲ្យបែក រឺខូចទៀតរាល់ពេលធ្លាក់ រឺជ្រុះ។ ដោយឡែក ថ្វីបើសម័យនេះយើងសង្កេតឃើញមានស្រោមការពារស្មាតហ្វូនប្រភេទដែលអាចការពារស្មាតហ្វូនបានមែនពិត ប៉ុន្ដែ Frenzel ចង់បានអ្វីម៉្យាងដែលតូច និងទំនើបជាងនេះ។ 4ឆ្នាំកន្លងផុតទៅ Frenzel ទទួលបានភាគជោគជ័យក្នុងការបង្កើត Mobile Airbag ដែលមានបំពាក់ដោយ sensor

    June 29, 2018
  • កីឡា

    ខ្សែការពារ Dani Carvajal របស់ក្លឹបអធិរាជសរ Real Madrid ត្រៀមខ្លួនរួចជាស្រេចក្នុងការចាំទទួលខ្សែប្រយុទ្ធ Neymar ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីលរូបនេះ ព្រមចាកចេញពី PSG មកកាន់ក្លឹបអធិរាជសរ Real Madrid មែននោះក្រោយពេលបញ្ចប់ World Cup។ ខ្សែប្រយុទ្ធ Neymar មានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid យ៉ាងស្អិតរមួតក្នុងកំឡុងពេលខ្សែប្រយុទ្ធ Neymar កំពុងសម្រាកព្យាបាលរបួសកជើង។ Neymar ចង់នឹងចូលរួមលេងឲ្យក្លឹបអធិរាជសរ Real Madrid បន្ទាប់ពីចំណាយពេលអស់មួយរដូវកាលជាមួយនឹងក្លឹប PSG។ ខ្សែការពារ Dani Carvajal

    June 29, 2018
  • កីឡា

    ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup វគ្គចែកពូលបានបញ្ចប់ដោយភាពរលូនកាលពីរាត្រីម្សិលមិញ ហើយពេលនេះ FIFA បានរកឃើញប្រទេសទាំង 16 ហើយដែលបន្ដដំណើរជាមួយនឹង FIFA ឡើងទៅវគ្គ 16 ក្រុមចុងក្រោយ ខណៈដែល 16 ផ្សេងទៀតអស់ភារៈកិច្ចត្រលប់ទៅផ្ទះវិញ។ បន្ទាប់ពីការប្រកួតវគ្គចែកពូលបានដំណើរការអស់ 2 សប្ដាហ៍ដែលស្មើនឹង 3 ជុំរួចមក ពេលនេះវគ្គចែកពូលនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីបានបញ្ចប់ជាស្ថាពរដោយ FIFA បានរកឃើញក្រុមជម្រើសជាតិចំនួន 16 ក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកនេះ។ ក្រុមទាំង

    June 29, 2018
  • អន្តរជាតិ

    កូរ៉េខាងជើង៖ កន្លងមកអ្នកធ្លាប់តែដឹងថា កូរ៉េខាងជើងជាប្រទេសមួយ ដែលសម្បូរទៅដោយអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលជាច្រើនប្រភេទ។ ជាទូទៅប្រទេសមួយនេះល្បីល្បាញ ដោយសារតែមានអាវុធទំនើបៗ និងមានឥទ្ធិពលគំរាមពិភពលោកឲ្យមានការភ័យខ្លាចពីកម្លាំងយោធារបស់ខ្លួន។ យ៉ាងណាក្តី និន្នាការខាងលើនេះហាក់ត្រូវបានប្រែប្រួល បន្ទាប់ពីប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយជាមួយនឹងលោក ប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ ក្នុងគោលបំណង់ស្វែងរកសន្ដិភាពជូនពិភពលោក។ ជាការចាប់អារម្មណ៍ថ្មីមួយក្រៅតែពីរឿងអាវុធនុយក្លេអ៊ែរ​ក្នុងប្រទេសកូរ៉េខាងជើង សារព័ត៌មាន CNN បានធ្វើការចាប់អារម្មណ៍ជាពិសេសទៅលើសំណង់អគារខ្ពស់ៗ និងធំៗ នៅក្នុងទីក្រុងព្យុងយ៉ាង ថាមានរចនាបទល្អមិនចាញ់សំណង់អគារនៅក្នុងបណ្តាលប្រទេសផ្សេងនោះទេ។ សារព័ត៌មាន CNN បានចុះផ្សាយថា សំណង់អាគារនៅក្នុងទីក្រុងព្យុងយ៉ាងគឺជាសំណង់អគារប្រវត្តិសាស្រ្តដ៏ល្អមួយក្នុងពិភពលោកផងដែរ។ ប្រិយមិត្តអាចទស្សនាសំណង់អគារនៅក្នុងទីក្រុងព្យុងយ៉ាង ដូចក្នុងកម្រងរូបភាពខាងក្រោមនេះបាន៖ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    June 29, 2018
  • អន្តរជាតិ

    ជាធម្មតា ក គឺជាផ្នែកដំបូងបំផុតនៃរាងកាយដែលបង្ហាញឲ្យឃើញពីសញ្ញានៃភាពចាស់តាមវ័យ។ វាជាការពិតមួយដែលមនុស្សភាគច្រើនបានដឹង។ នេះ គឺដោយសារតែស្បែកនៅត្រង់នេះ គឹស្ដើងជាងផ្នែកផ្សេងៗនៃរាងកាយ ហើយលើសពីនេះទៅទៀតវាមានក្រពេញខ្លាញ់ដែលជាហេតុធ្វើឲ្យវាឆាប់បាត់បង់ភាពយឺតឆាប់រហ័ស។ ប៉ុន្តែកុំបារម្ភ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗដើម្បីទប់ស្កាត់ភាពចាស់តាមវ័យ ហើយធ្វើឲ្យករបស់អ្នកមានភាពក្មេងជាងវ័យបានកាន់តែយូរ ៖ ៦. ​​​កុំប្រើប្រាស់ទឹកអប់ច្រើនពេក ៖ ទឹកអប់មានផ្ទុកជាតិអាល់កុល និងជាតិក្រអូបផ្សេងៗដែលធ្វើឲ្យស្បែកប្រែជាស្ងួត និងបាត់បង់ភាពយឺត។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាន់បន្ថយការបាញ់ទឹកអប់ច្រើននៅលើក ហើយព្យាយាមលាបវាលើ-កដៃជំនួសវិញ។ ៥. កុំពាក់គ្រឿងអលង្ការធ្ងន់ៗ ៖ ខ្សែកធ្ងន់ៗ និងមានបន្ដោងផ្សេងៗអាចធ្វើស្បែកទន់នៃកយារ ឬយឺត។ ដូច្នេះអ្នកគួរតែពាក់វានៅពេលដែលត្រូវចូលរួមពិធីពិសេសណាមួយបានហើយ។ ដោយសារហេតុផលដូចគ្នានេះដែរ វាជាការប្រសើរក្នុងការជៀស​​​វាងជ្រើសរើសពាក់នូវអាវប្រភេទណាដែលមានករឹតតឹង។ ៤. ប្រុងប្រយ័ត្នចំពោះឥរិយាបទរបស់អ្នក ៖ ឥរិយាបទមិនសមស្រប គឺជាហេតុផលចម្បងដែលបណ្ដាលឲ្យឈឺក្បាល និងឈឺចាប់នៅត្រង់ក។ មូលហេតុបន្ទាប់ទៀតនោះ គឺដោយសារតែការអោនចុះយូរៗជាញឹកញាប់ ជាពិសេសខណៈពេលអ្នកលេងទូរស័ព្ទ ស្នាមជ្រួញអាចលេចឡើង ហើយមិនងាយនឹងបាត់ទៅវិញឡើយ។ ដូច្នេះអ្នកមិនគួរអោនចុះទាបពេកហើយយូរ ឬញឹកញាប់ នៅពេលអាន ឬមើលអ្វីមួយឡើយ។ ៣. ផ្ដល់សំណើមដល់ស្បែកជាប្រចាំ ៖ អ្នកមិនចាំបាច់ត្រូវប្រើប្រាស់ឡេពិសេសណាមួយឡើយ ដោយគ្រីមលាបមុខធម្មតា គឺល្អប្រសើរណាស់ទៅហើយចំពោះស្បែកនៅត្រង់ក។ របៀបនៃការលាបឡេផ្ដល់សំណើម គឺត្រូវតែថ្នមៗពីក្រោមឡើងលើ។ អ្នកក៏អាចប្រើប្រាស់ផលិតផល ឬអនុវត្តន៍គន្លឹះថែរក្សាសម្រស់ស្បែកមុនចំពោះស្បែកនៅត្រង់កបានដោយគ្មានបញ្ហា។ ឧទាហរណ៍ ស្បែកនៅត្រង់កត្រូវការការដុសខាត់ថ្នមៗ ដូចស្បែកមុខដែរ។ អ្នកអាចធ្វើការលាយយ៉ាអ៊ួរជាមួយនឹងស្រូវសាឡី ដើម្បីបង្កើតជាផលិតផលសម្រាប់ដុសខាត់ស្បែកត្រង់ក។ រូបមន្តនេះជួយកម្ចាត់កោសិកាស្បែកដែលងាប់ៗ ដោយមិនផ្ដល់ការឈឺចាប់លើស្បែកដ៏ទន់នៃក។ ២. ទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C និងអាស៊ីតខ្លាញ់ល្អៗឲ្យបានច្រើន ៖ វីតាមីន C ជួយបង្កើនការផលិតកូឡាជែនដែលធ្វើឲ្យស្បែកមានភាពយឺតល្អ។ នេះហើយជាមូលហេតុដែលអ្នកគួរតែរួមបញ្ចូល ផ្លែក្រូច ប៉េងបោះ និងបឺរី ក្នុងរបបអាហាប្រចាំថ្ងៃ។ វាក៏ល្អផងដែរក្នុងការទទួលទានអាហារសម្បូរទៅដោយជាតិអាស៊ីតខ្លាញ់អូមេហ្គា 3 និងអូមេហ្គា 6 ដូចជា ប្រេងអូលីវ ត្រីមានខ្លាញ់ គ្រាប់ធញ្ញជាតិ និងផ្លែបឺរ។ អាស៊ីតខ្លាញ់ល្អជួយថែរក្សាស្បែកពីខាងក្នុងនិងល្អចំពោះសុខភាព។ ១. ព្យាយាមអនុវត្តន៍លំហាត់ប្រាណមួយចំនួននេះ ៖ – ធ្វើចលនាថ្គាមក្រោមទៅក្រោយទៅមុខ។ – លយបបូរមាត់ឲ្យទៅជាទម្រង់អក្សរ O សម្រាប់រយៈពេល ៥ វិនាទី។ អនុវត្តន៍លំហាត់ប្រាណនេះសារឡើងវិញឲ្យបានច្រើនដង។ បន្ទាប់មកធ្វើដូចគ្នា ប៉ុន្តែបែបបញ្ចេញនិយាយបញ្ចេញសម្លេងអក្សរអ៊ី (E)។ – អង្គុយ ឬឈរឲ្យត្រង់ ហើយប្រើដៃខាងស្ដាំសង្កត់ថ្ងាសឲ្យជាប់សម្រាប់រយៈពេល ១០ វិនាទី ដោយមិនផ្អៀងក្បាល។ – អង្គុយ ឬឈរឲ្យត្រង់ ដាក់ដៃទាំងសងខាងទៅក្រោយក្បាល ហើយទប់ ឬសង្កត់ផ្នែកខាងក្រោយនៃក្បាលឲ្យជាប់សម្រាប់រយៈបេល ១០ វិនាទី ដោយមិនផ្អៀង ឬងើយក្បាលទៅក្រោយ។ – អង្គុយ ឬឈរឲ្យត្រង់ បន្ទាប់មកងើយក្បាលទៅក្រោយ ហើយចំហរមាត់។ ព្យាយាមប្រើបបូរមាត់ក្រោមប៉ះទៅនឹងបបូរមាត់លើ ដោយមិនឲ្យធ្មេញត្រួតគ្នា។អនុត្តន៍សារឡើងវិញឲ្យបានច្រើនដង។ ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស និងប្រសើរ ចូរព្យាយាមអនុវត្តន៍ឲ្យបានពី ១ ទៅ​​​ ២ ដងក្នុងមួយថ្ងៃ។ ហើយលំហាត់ប្រាណធម្មតាផ្សេងទៀតក៏អាចជួយធ្វើឲ្យករបស់អ្នកស្រស់ស្អាតផងដែរ ដោយសារការធ្វើលំហាត់ប្រាណរាងកាយជាប្រចាំជួួយសម្រួលដល់លំហូរឈាមឲ្យមានភាពប្រសើរឡើង និងដឹកនាំអុកស៊ីសែនចូលស្បែកបានគ្រប់គ្រាន់ធ្វើឲ្យស្បែកកាន់តែមានភាពយឺត៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside

    June 29, 2018
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិចិន២រូប ដែលជាឈ្មួញជួញដូរគ្រឿងញៀនដ៏សកម្មត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិតនៅ ចំពោះ មុខមហាជនជាច្រើននាក់។ ឧក្រិដ្ឋជនគ្រឿងញៀនទាំងពីរនាក់នេះ ម្នាក់មានឈ្មោះថា Cai Liqun អាយុ ៣៩ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា​ Huang Zhengye ​អាយុ៣៦ឆ្នាំ ហើយពួកគេទាំងពីរនាក់គឺជាសកម្មជនចែកចាយគ្រឿងញៀនជាច្រើនឆ្នាំមកហើយ និងបានជាប់ពាក់ព័ន្ធជាមួយនឹងករណីគ្រឿង ញៀនដែលមានទំហំទឹកប្រាក់ប្រមាណជាង ១០ ម៉ឺនដុល្លារ។ ក្នុងថ្ងៃប្រហារជីវិតឧក្រិដ្ឋជនគ្រឿងញៀនទាំងពីរនាក់នេះត្រូវបានគេបញ្ជូនទៅកាន់ទីលានប្រហារជីវិត Haikou ដែលមានទីទាំងស្ថិតនៅក្នុងខេត្ត Hainan  ភាគខាងត្បូងប្រទេសចិន។ មុនពេលប្រហារជីវិតគេបានធ្វើការប្រកាសជាសាធារណៈ និងបានអនុញ្ញាតឲ្យមានមនុស្សប្រមាណជា៣០០នាក់ ដែលជាកូនសិស្សចូលទៅមើលការប្រហារជីវិតនេះផ្ទាល់ទៀតផង។ អាជ្ញាធរចិនបានប្រាប់ឲ្យដឹងថា ការដែលគេធ្វើការប្រហារជីវិតឧក្រិដ្ឋជនគ្រឿងញៀនទាំងពីរនាក់នេះជាសាធារណៈដូចនេះ ព្រោះជាចង់ឲ្យអ្នកជំនាន់ក្រោយមានការភ័យខ្លាច និងមិនហ៊ានធ្វើតាមពួកគេទៀត៕ https://www.youtube.com/watch?v=6ijTF0yQ0SY

    June 29, 2018