- Khmernote Media
- កីឡា
ទីបំផុត MV បទចម្រៀង Panama (Phnom Penh ver.) ដែលបកស្រាយដោយតារាចម្រៀងល្បីឈ្មោះលោក Matteo បានចេញជាផ្លូវការហើយកាលពីប៉ុន្មានម៉ោងមុននេះ។ ជាពិសេស MV បទចម្រៀង Panama លំដាប់ថ្នាក់ពិភពលោកមួយនេះបានផលិតជា Phnom Penh version គឺដើម្បីអបអរសាទរដល់ស្រាបៀរ GANZBERG ឈ្នះមេដាយ មាសគុណភាពកម្រិតពិភពលោកផ្ទួនៗ ២ឆ្នាំជាប់គ្នាគឺ ឆ្នាំ២០១៧ និង២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ ដោយមានអ្នកគាំទ្ររបស់លោក Matteo ជាងមួយរយនាក់ បានចូលរួមរាំកម្សាន្ត ព្រមទាំងផ្តិតយកទិដ្ឋភាពតំបន់សំខាន់ៗរបស់ទីក្រុងភ្នំពេញ ដូចជា
June 29, 2018 - កីឡា
ការប្រកួតក្នុងពូល H បានបញ្ចាប់ដោយក្រុមជម្រើសជាតិកូឡុំប៊ីបានយកឈ្នះសេណេហ្គាល់ក្នុងលទ្ធផល 1-0 ដោយការតែតបាល់បញ្ចូលទីដោយកីឡាករ Mina ក្នុងនាទីទី ៧៤ ដែលធ្វើឲក្រុមជម្រើសជាតិកូឡុំប៊ីឈរនៅលើកំពូលតារាងដោយមាន ៦ពិន្ទុ។ ចំនែកឯក្រុមជម្រើសជាតិជប៉ុនបានបាត់បង់ពិន្ទុក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងវគ្គចែកពូលដែលបានចាញ់ក្រុមជម្រើសជាតិប៉ូឡូញក្នុងលទ្ធផល 1-0 ដោយការស៊ុតបញ្ចូលទីដោយកីឡាករ Bednarek នៅនាទីទី ៥៩ ដោយការលើកបាល់ Free-kick ពីសំណាក់កីឡាករ Kurzawa។ ទោះបីជាក្រុមជម្រើសជាតិជប៉ុន និង ក្រុមជម្រើសជាតិសេណេហ្គាល់ មានពិន្ទុស្មើគ្នាក៏ដោយប៉ុន្តែសេណេហ្គាល់ទទួលបានកាតលឿងសរុប 6 គឺស្មើនឹង -6 នៃពិន្ទុ Fair Play ខណៈដែលជប៉ុនទទួលបានកាតលឿងសរុប 4 គឺស្មើនឹង -4 នៃពិន្ទុ
June 28, 2018 - អន្តរជាតិ
ការរោលរលាកលើស្បែកបន្ទាប់ពីកោររោម គឺជាបញ្ហាទូទៅបំផុតមួយដែលទាំងបុរស និងនារីឧស្សាហ៍ជួបប្រទះ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗដើម្បីដោះស្រាយបញ្ហាស្បែករោលរលាកបន្ទាប់ពីការកោររោម រួមជាមួយនឹងចំណុចដែលអ្នកគួរចងចាំដើម្បីជៀសផុតពីបញ្ហានេះ ៖ ១. ម្ស៉ៅពោត ឬម្ស៉ៅកូនក្មេង ៖ ដើម្បីការរោលរលាក ឡើងកន្ទួលក្រហម និងរមាស់ បន្ទាប់ពីកោររោមរួច អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម្ស៉ៅហ៊ុយ ឬម្ស៉ៅកូនក្មេងលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ជាការស្រេច។ ប៉ុន្តែប្រសិនបើអ្នកគ្មានម្ស៉ៅកូនក្មេងទេនោះ ចូរលាយម្ស៉ៅពោតជាមួយនឹងទឹកឲ្យក្លាយជាល្បាយខាប់ៗ ហើយលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញដោយប្រើទឹកធម្មតា។ ទោះជាយ៉ាងណាមុននឹងអនុវត្តន៍រូបមន្តម្ស៉ៅពោត អ្នកត្រូវប្រាកដខ្លួនឯងសិនថាគ្មានកើតរោគស្បែក។ ២. ទឹកឃ្មុំ ៖ អស់រយៈពេលជាច្រើនសតវត្សមកហើយដែលទឹកឃ្មុំត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីព្យាបាលរបួស និងបញ្ហាស្បែកផ្សេងៗ។ ឥទ្ធិពលប្រឆាំងការរលាក និងមេរោគនៃទឹកឃ្មុំអាចមានឥទ្ធិពលទៅលើតំបន់ស្បែកដែលរលាក ហើយជាលទ្ធផលចុងក្រោយអ្នកនឹងទទួលស្បែកភ្លឺរលោងមានសំណើម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំឆៅលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ ៣. ប្រទាលកន្ទុយក្រពើ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្រង់យកជែលប្រទាលកន្ទុយក្រពើដុសថ្នមៗលើស្បែក។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ ៤. ត្រសក់ ៖ ដើម្បីកាត់បន្ថយការរលាកឡើងរោលបានឆាប់រហ័ស អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបិតបន្ទះត្រសក់ស្រស់ត្រជាក់លើស្បែក និងទុកចោលសម្រាប់រយៈពេលប្រហែលជា ១៥ នាទី។ ៥. ថ្នាំអាស្ពីរីន ៖ រំលាយអាស្ពីរីនចំនួនពី ២ ទៅ ៣ គ្រាន់ក្នុងទឹកធម្មតា ដើម្បីបង្កើតបានជាល្បាយខាប់ៗមួយ។ លាយល្បាយលើតំបន់ស្បែកដែលរោលរលាក និងទុលចោលសម្រាប់រយៈពេល ១០នាទីសិន សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ ជៀសវាងអនុវត្តន៍រូបមន្តនេះ ប្រសិនបើអ្នកមានស្បែកស្ដើងឆាប់ប្រតិកម្ម។ ៦. ទឹកខ្មេះផ្លែប៉ោម ៖ លាយទឹកខ្មេះផ្លែប៉ោមជាមួយនឹងទឹកធម្មតាក្នុងបរិមាណស្មើគ្នា បន្ទាប់មកប្រើប្រាស់សំឡីលាបទឹកល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ប្រសិនបើស្បែករបស់អ្នកឆាប់ប្រតិកម្ម ចូរកុំអនុវត្តន៍តាមរូបមន្តនេះ។ **ចំណុចដែលអ្នកគួរចងចាំដើម្បីជៀសវាងបញ្ហារោលរលាកបន្ទាប់ពីកោររោម ៖ – ពិនិត្យមើលឡាមកោរ។ ភាពមុតស្រួចរបស់វាជាកត្តាសំខាន់ដើម្បីទទួលបានស្បែករលោងស្អាតគ្មានរោម។ – មិនត្រូវកោរស្ងួតឡើយ។ ងូតទឹកក្ដៅឧណ្ហជាមុនសិន ដើម្បីធ្វើឲ្យស្បែក និងរោមប្រែជាទន់។ – ត្រូវប្រើប្រេង គ្រីមលាបកោររោម ឬជែលកោររោមជានិច្ច។ – កុំកោរបញ្ច្រាាស។ ទិសដៅនៃការកោរ គឺត្រូវដូចទិសដៅនៃរោម។ – លាបផលិតផលផ្ដល់សំណើមដល់ស្បែក បន្ទាប់ពីកោររួចភ្លាម៕ ប្រភព ៖ Brightside
June 28, 2018 - PR
ព្រីនស៍ សូភើម៉ាឃីត (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Real Estate Group បានបើកសម្ពោធហាងលក់ទំនិញជាផ្លូវការ នៅថ្ងៃទី ២៨ ខែ មិថុនា នេះ ដោយភ្ជាប់មកជាមួយនូវការបញ្ចុះតម្លៃពិសេសលើមុខទំនិញរាប់ពាន់មុខទំនិញ។ ក្នុងឱកាសសម្ពោធជាផ្លូវនោះ នាយកប្រតិបត្តិ Prince SuperMarket លោក ឈិន ចិពីង បានថ្លែងថា ផ្សារទំនើប Prince អាចកំណត់បានថាជា ជាផ្សារទំនើបប្រកបដោយភាពច្នៃប្រឌិត និងឈានមុខគេ ហើយក៏មានទស្សនវិស័យយល់ពីអ្នក និងប្រមូលផ្តុំផលិតផលប្រកបដោយគុណភាព គុណតម្លៃ និងភាពទាន់សម័យ ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ ។
June 28, 2018 - អន្តរជាតិ
ចិញ្ចៀនដ៏ស្រស់ស្អាត កាបូបពេញដោយលុយ កាសឥតខ្សែសេរ៊ីថ្មី -ល- គឺជារបស់ដែលធ្វើឲ្យយើងមានអារម្មណ៍ថា ត្រូវបង្ខំចិត្តរើសវា។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរធ្វើដូចនេះឡើយ ក៏ព្រោះសកម្មភាពទាំងនេះអាចបង្កបញ្ហាជាច្រើនចំពោះអ្នក។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបស់ធម្មតាប្រចាំថ្ងៃមួយចំនួនដែលអ្នកមិនគួររើស ៖ ១. កាបូបលុយ ឬស្រោមសំបុត្រមានលុយ ៖ ចូរប្រយ័ត្ន! ទោះបីជាគោលបំណងនៃការរើសរបស់អ្នក គឺបរិសុទ្ធ ឬមានគម្រោងថានឹងយកទៅប្រគល់ឲ្យប៉ូលីសក៏ដោយ។ ក្នុងករណីនេះ អ្នកប្រហែលជាត្រូវជាប់ក្នុងអន្ទាក់ចាស់គំរិលមួយរបស់ជនខិលខូចហើយ។ នៅពេលដែលអ្នករើសកាបូបដែលជ្រុះនោះ សាក្សីណាម្នាក់អាចបង្ហាញខ្លួនទាមទារចំណែកពាក់កណ្ដាលនៃចំនួនទឹកប្រាក់ដែលអ្នកបានឃើញ ឬរើសបាន បន្តិចក្រោយមកម្ចាស់នៃកាបូបក៏នឹងបង្ហាញខ្លួនបន្ទាប់ ហើយចោទអ្នកថាបានលួចកាបូបរបស់គេ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាដូចជាកំពុងតែមាននរណាម្នាក់ដើរតាម ចូរប្រយ័ត្នឲ្យមែនទែនក្នុងការរើសយករបស់អ្វីមួយ។ ២. គ្រឿងអលង្ការដែលមើលទៅមានតម្លៃថ្លៃ (ចិញ្ចៀន ក្រវិល បន្តោងត្បូង ឬខ្សែក ជាដើម) ៖ វាក៏ជាល្បិចបោកបញ្ឆោតចាស់គំរិលមួយដែរ។ នៅតាមផ្លូវ អ្នកប្រហែលជាបានឮជនស្លៀកពាក់ស្អាតបាតណាម្នាក់ស្រែកហៅអ្នក និងចង្អុលទៅកាន់គ្រឿងអលង្ការមានតម្លៃមួយនៅលើដី ហើយគេអាចនឹងធ្វើជាប្រាប់អ្នកថាគេមិនចង់បានរបស់នេះទេចែកជា ២ ជាមួយអ្នកទេ ប៉ុន្តែគេនឹងសប្បាយចិត្តប្រសិនបើអ្នកឲ្យប្រាក់គេមួយចំនួនជំនួសវិញ។ ជាលទ្ធផលប្រសិនបើអ្នកចង់បាន ហើយសុខចិត្តឲ្យប្រាក់មួយចំនួនទៅគេនោះ អ្នកនឹងស្ដាយក្រោយជាមិនខាន ក៏ព្រោះគ្រឿងអលង្ការដែលមើលទៅថ្លៃស្រស់ស្អាតនោះ គ្រាន់តែជារបស់ក្លែងក្លាយ។ ៣. កាស ៖ បញ្ហានៃការរើសកាសពីកន្លែងណាមួយយកមកប្រើនោះ គឺការឆ្លងមេរោគផ្សេងៗដែលបន្សល់ទុកពីម្ចាស់កាសមុន។ ៤. កាំបិត ឬវត្ថុណាមួយដែលអាចប្រើជាអាវុធ ៖ ប្រសិនបើអ្នកមិនចង់មានបញ្ហាជាមួយប៉ូលីសទេនោះ ចូរកុំរើសកាំបិត កាំភ្លើង ឬវត្ថុណាមួយដែលអាចប្រើជាអាវុធពីតាមផ្លូវ ឬកន្លែងណាមួយឲ្យសោះ។ របស់ទាំងនេះអាចជាផ្នែកមួយនៃអំពើបទល្មើស។ ៥. វត្ថុលោហៈគួរឲ្យសង្ស័យដែលបានរកឃើញនៅក្នុងតំបន់ធ្លាប់មានសកម្មភាពយោធា ៖ របស់ទាំងនោះអាចជាគ្រឿងផ្ទុះ។ ភាគច្រើនដែលនឹងអាចត្រូវប្រទះឃើញ គឺគ្រាប់បែកដៃ មីន សំបកគ្រាប់កាំភ្លើង ឬគ្រាប់កាំភ្លើង។ ដើម្បីជៀសវាងការផ្ទុះគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើអ្នកប្រទះឃើញនូវរបស់ទាំងនេះ ចូរនៅឲ្យឆ្ងាយកុំប៉ះពាល់ឲ្យសោះ ហើយប្រញាប់ធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាម។ ៦. ម្ជុល ៖ ប្រសិនបើអ្នកប្រទះឃើញសឺរាុំងដែលប្រើរួច ម្ជូលចាក់ថ្នាំ ឬម្ជូលដេរនៅមាត់ទ្វារ ឬនៅសាលនៃអគារផ្ទះល្វែងរបស់អ្នក ឬនៅកន្លែងផ្សេងៗ ចូរកុំរើសឲ្យសោះមិនថាកំពុងស្ថិតក្រោមស្ថានភាពណាក៏ដោយ។ អ្នកប្រហែលជានឹងមិនកើតជំងឺអេសដ៍ទេប្រសិនបើមិនមុតនោះ ប៉ុន្តែការចាប់កាន់ ឬប៉ះរបស់ទាំងនេះអាចបណ្ដាលឲ្យអ្នកឆ្លងមេរោគរលាកថ្លើមបានយ៉ាងងាយ។ ៧. ស៊ីមកាត ៖ ការរើសស៊ីមកាតពីកន្លែងណាមួយយកមកប្រើប្រាស់អាចបង្កជាបញ្ហាស្មុគស្មាញដល់អ្នកបាន ដោយអ្នកអាចនឹងត្រូវជាប់ចោទពីបទល្មើសណាមួយដែលម្ចាស់ស៊ីមមុនបានប្រព្រឹត្ត។ ដូច្នេះដើម្បីជៀសវាងការសាកសួរពីសំណាក់សមត្ថកិច្ច ចូរកុំរើសស៊ីមកាតដែលគេបោះចោលយកមកប្រើប្រាស់។ ៨. កូនបក្សី ដង្កូវមេអំបៅ ឬកូនសត្វកាំប្រមា ៖ ទោះជាអ្នកចង់ជួបសត្វព្រៃក៏ដោយ ក៏អ្នកមិនគួរប៉ះ ឬចាប់វាឡើយ។ ប្រសិនបើអ្នកឃើញកូនបក្សីតូចធ្លាក់ពីសំបុក អ្នកមិនគួររើសវាឡើយ ក៏ព្រោះឪពុកម្ដាយរបស់វាកំពុងតែតាមរកហើយ។ អ្នកមិនអាចចិញ្ចឹមកូនបក្សីតូចនៅផ្ទះបានទេ ដោយសារនៅអាយុប៉ុននេះវាអាចស៊ីតែដង្កូវតូចៗប៉ុណ្ណោះ។ ចំណែកឯដង្កូវមេអំបៅដែលមានពណ៌ភ្លឺស្រស់ស្អាតអាចបញ្ចេញជាតិពុល ហើយកូនកាំប្រមាវិញជាញឹកញយច្រើនតែមានផ្ទុកជំងឺ៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 28, 2018 - កីឡា
ក្លឹបបិសាចក្រហម Manchester United និងក្លឹបកាំភ្លើងធំ Arsenal កំពុងមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Heung-Min Son របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងនិងជាខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ខណៈដែលតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះត្រូវគេរំពឹងទុកថាអាចនឹងមានតម្លៃដល់ទៅ 70 លានអឺរ៉ូ នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Sport 1។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះកាលពីរដូវកាលមុននៅក្នុងលីគកំពូល Premier League ទទួលបានការកោតសរសើរនិងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗ។ ហើយនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ ទោះបីជា Son មិនអាចជួយឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងឆ្លងផុតវគ្គចែកពូលក៏ដោយ ប៉ុន្ដែខ្សែបម្រើប្រយុទ្ធរូបនេះបានបង្ហាញទំរង់លេងល្អមែនទែននៅក្នុងព្រឹតិ្តការណ៍នេះ ដោយ 3 ប្រកួតនៅក្នុងវគ្គចែកពូល Heung-Min Son សុតបញ្ចូលទីបាន 2
June 28, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះមួយចំនួនដែលអាចជួយសង្គ្រោះជីវិតអ្នក ក៏ដូចជាទប់ទល់ជាមួយស្ថានភាពលំបាកពេលជាប់ ឬរង្វេងក្នុងព្រៃ ៖ ១. វិធីត្រឹមត្រូវក្នុងការបង្កាត់ភ្លើង ៖ រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើនៅក្នុងព្រៃ គឺការបង្កាត់ភ្លើងឲ្យឆេះ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែបានដឹងពីរបៀបត្រឹមត្រូវនៃការបង្កាត់ឡើយ។ ដូច្នេះជាទូទៅ ពួកគេតែងធ្វើឲ្យខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ។ តាមរយៈរូបភាពខាងក្រោម ការបង្កាត់ភ្លើង គឺបែកចែកជា ៣។ – រូបភាពទី ១ ៖ ស្វែងរកមែកឈើស្ងួតតូចៗកម្រាស់ប៉ុនចុងនៃខ្មៅដៃ ហើយមានប្រវែងស្មើបាតដៃរបស់អ្នក។ អ្នកត្រូវការឈើប្រភេទនេះប្រមាណជាត្រឹមមួយអោបនៃប្រអប់ដៃទាំងសងខាង គឺគ្រប់គ្រាន់ហើយ។ – រូបភាពទី ២ ៖ ស្វែងរកមែកឈើស្ងួតៗកម្រាស់ប៉ុនម្រាមដៃ ហើយដែលមានប្រវែងស្មើនឹងប្រវែងពីចុងម្រាមទៅកែងដៃ។ ចំនួននៃមែកឈើដែលអ្នកត្រូវការ គឺមួយអោបដៃ។ – រូបភាពទី ៣ ៖ ស្វែងរកឈើដែលអាចដុតឆេះបានយូរ។ ទំហំនៃមែកឈើចំនួន ៣ គឺគួរតែប៉ុននឹងដូចកដៃរបស់អ្នក ឬធំជាងនេះ។ ចំនែកឯប្រវែងនៃឈើ គឺប៉ុននឹងប្រវែងពីចុងនៃម្រាមដៃទៅកែងដៃ។ ចំនួននៃមែកឈើ គឺត្រូវខ្ពស់ដល់ត្រឹមក្បាលជង្គង់។ នៅពេលស្វែងរកប្រភេទឈើដើម្បីបង្កាត់ជាភ្លើងហើយនោះ អ្វីដែលអ្នកត្រូវធ្វើបន្ត គឺរៀបមែកឈើប្រភេទទី ១ ក្នុងរូបរាងជាតង់ ហើយដុតវា។ បន្ទាប់មកចាប់ផ្ដើមដាក់មែកឈើប្រភេទទី ២ ក្នុងរបៀបដូចគ្នានៃមែកឈើដំបូង និងបន្ថែមឈើប្រភេទដូចរូបភាពទី ៣ ចូលជាការស្រេច។ ២. ប្រភេទនៃភ្នក់ភ្លើង ៖ ទម្រង់នៃភ្នក់ភ្លើង ឬអង្កត់ឧស គឺមានច្រើនផ្សេងៗពីគ្នាអាស្រ័យលើស្ថានភាព។ ទោះជាយ៉ាងណា អ្នកគួរតែជៀសរើសទម្រង់ ឬប្រភេទនៃភ្នក់ភ្លើងណាមួយដែលសាកសម ដើម្បីអាចរក្សាភ្លើងបានរយៈពេលយូរ។ – ប្រភេទទី ១ ហៅថា Swedish firewood អាចឆេះបានរយៈពេលដល់ទៅ ៥ ម៉ោង។ ល្អសម្រាប់ប្រើនៅពេលចម្អិនអាហារ ប៉ុន្តែមិនផ្ដល់ពន្លឺខ្លាំងទេ។ – ប្រភេទទី ២ Teepee fires គឺងាយនឹងដុតឆេះ ហើយផ្ដល់កម្ដៅ ក៏ដូចជាពន្លឺបានខ្លាំង ប៉ុន្តែមិនសាកសមខណៈពេលស្ថិតក្រោមអាកាសធាតុធ្លាក់ខ្យល់ ឬមានខ្យល់បក់។ – ប្រភេទទី ៣ Star fires គឺល្អទាំងសម្រាប់ចម្អិនអាហារ និងផ្ដល់ពន្លឺបានយូរ។ ប៉ុន្តែប្រសិនបើអ្នករៀបចំប្រភេទនៃភ្នក់ភ្លើងនេះមិនបានត្រឹមត្រូវទេនោះ វា គឺមិនងាយនឹងឆេះឡើយ។ – ប្រភេទទី ៤ Lean-to fires គឺល្អបំផុតខណៈពេលស្ថិតក្រោមអាកាសធាតុមិនល្អ។ – ប្រភេទទី ៥ Platform fires គឺល្អបំផុតសម្រាប់ប្រើចម្អិនអាហារ ប៉ុន្តែវាទាមទារមែកឈើដែលមានសភាពស្ងួតខ្លាំង ហើយធំក្រាស់។ – ប្រភេទទី ៦ Log cabin ឆេះឋេរបានល្អ ហើយមិនទាមទារឲ្យត្រូវចាំមើលឡើយ។ ប៉ុន្តែវាទាមទារជំនាញមួយចំនួនដើម្បីរៀបចំ ឬផ្គុំឧសឲ្យបានត្រឹមត្រូវ ដូច្នេះទើបមិនរលត់។ ៣. និមិត្តសញ្ញាផ្សេងៗ ៖ ការរង្វេងផ្លូវក្នុងព្រៃ គឺងាយនឹងកើតមានណាស់។ ដូច្នេះហើយទើបការចងចាំសញ្ញាទូទៅបំផុតមួយចំនួនអាចជួយសង្គ្រោះអ្នកបាន។ ការបង្កើតសញ្ញាអាចជួយអ្នកឲ្យរកផ្លូវ សុំជំនួយ ឬព្រមានដាស់តឿនអ្នកផ្សេងទៀតអំពីគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើង។ អ្នកអាចប្រើប្រាស់ដុំថ្ម មែកឈើ ស្មៅ ឬផ្សែងដើម្បីបង្កើតជាសញ្ញា។ ន័យនៃអក្សរលើរូបភាព ៖ Danger មានន័យថា គ្រោះថ្នាក់។ The camp is here មានន័យថា ជំរំនៅទីនេះ។ I got lose មានន័យថា ខ្ញំរង្វេងផ្លូវ។Good news មានន័យថា ដំណឹងល្អ។ Get together មានន័យថា នៅជាក្រុម។
June 28, 2018 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រមុខដឹងនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យគេប្រហារជីវិតមន្រ្តីជាន់ខ្ពស់របស់ខ្លួនម្នាក់ ដែលហ៊ានបើករបបចំណីអាហារ និងប្រេងសាំងដល់ក្រុមយោធាបន្ថែមលើសការគ្រោងទុក នេះបើយោងតាមការអះអាងរបស់សារព័ត៌មានអេឡិចត្រូនិច NK Daily ។ ប្រភពដដែលនេះបានបន្តថា មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលត្រូវបានគេប្រហារជីវិតរូបនោះគឺជាលោក ឧត្តមសេនីយ៍ឯក Hyon Ju-song ដែលគាត់ត្រូវបានគេប្រើកម្លាំងយោធាចំនួន៩នាក់ បាញ់សម្លាប់នៅក្នុងសាលាបណ្ឌិតយោធា Kang Kon ស្ថិតនៅក្នុងស្រុក Sunan ក្រុងព្យុងយ៉ាង។ ការសម្រេចចិត្តប្រហារជីវិតមន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានធ្វើឡើងក្រោមបទចោទប្រកាន់ថា គាត់បានប្រព្រឹត្តសកម្មភាពបំពាន់លើសិទ្ធអំណាចដែលគាត់មាន និងធ្វើសកម្មភាពផ្ទុយពីគោលការណ៍របស់បក្សដែលអាចផ្តល់ប្រយោជន៍ដល់ក្រុមសត្រូវ។ នេះមិនមែនជាលើកទីមួយទេ ដែលកូរ៉េខាងជើងប្រហារជីវិតមន្ត្រីជាន់ខ្ពស់ដូចនេះ កន្លងមកករណីស្រដៀងគ្នានេះក៏តែងតែកើតឡើងជារឿយៗដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 28, 2018 - កីឡា
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាឡឺម៉ង់លោក Joachim Low បានទទួលស្គាល់ក្រុមរបស់លោកមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ ក្រោយពេលក្រុមជម្រើសជាតិអាឡឺម៉ង់ទទួលរងបរាជ័យនៅក្នុងវគ្គចែកពូល។ នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 នេះក្រុមជម្រើសជាតិអាឡឺម៉ង់ទទួលបានតែ 3 ពិន្ទុតែប៉ុណ្ណោះនៅក្នុងពូល F ដែលជាហេតុធ្វើឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ធ្លាក់នៅក្នុងវគ្គចែកពូលជាមួយនឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ ចាប់តាំងពីឆ្នាំ 1938 មកក្រុមជម្រើសជាតិអាឡឺម៉ង់មិនដែលធ្លាក់នៅក្នុងជុំដំបូងក្នុងព្រឹតិ្តការណ៍បាល់ទាត់ធំៗឡើយ ហើយការធ្លាក់នៅក្នុងឆ្នាំនេះគឺជាប្រវតិ្តសាស្រ្ដដ៏អាក្រក់មួយសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ ជាពិសេសអាចជាឆ្នាំចុងក្រោយសម្រាប់លោក Joachim Low ក្នុងការបន្ដដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់អស់រយៈពេល 12 ឆ្នាំ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានលោក Joachim Low បានលើកឡើងថា៖ ខ្ញុំនឹងដើរចេញ? វាពិតជាឆាប់ពេកនៅក្នុងការឆ្លើយសំណួរនេះ ប៉ុន្ដែការខកចិត្តរបស់ខ្ញុំនៅតែមាន។
June 28, 2018 - សង្គម
គម្រោងស្ពានអាកាស និងផ្លូវក្រោមដីត្រង់ចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ តោះឥលូវមកស្វែងយល់អំពីគម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅទាំងអស់គ្នា៖ ១-ស្ពានអាកាសទី ១ ៖ -ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ ៣ មានប្រវែង សរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរចំនួន ២គន្លងទៅ និង ២គន្លងមក -ជម្រាលស្ពាន ៤.៥%
June 28, 2018









