ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្វែងយល់ពីចំណុចពិសេសៗគម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ

    BY Khmernote Media June 28, 2018
    ស្វែងយល់ពីចំណុចពិសេសៗគម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ

    គម្រោងស្ពានអាកាស និងផ្លូវក្រោមដីត្រង់ចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ តោះឥលូវមកស្វែងយល់អំពីគម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅទាំងអស់គ្នា៖

    ១-ស្ពានអាកាសទី ១ ៖
    -ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ ៣ មានប្រវែង សរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរចំនួន ២គន្លងទៅ និង ២គន្លងមក
    -ជម្រាលស្ពាន ៤.៥%
    -កំពស់សុវត្ថិភាពអតិបរមា ដែលអាចចរាចរក្រោមស្ពានបាន ៥.៥ម៉ែត្រ

    ២-ស្ពានអាកាសទី ២ ៖
    -បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង
    -សម្រាប់ចរាចរឯកទិស ដែលមានចំនួន ១គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត
    -មានប្រវែងសរុប ២០២ម៉ែត្រ ក្នុងនោះ ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ
    -ទទឹងស្ពាន ៥.២៥ម៉ែត្រ

    ៣-ស្ពានអាកាសទី ៣ ៖
    -ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង
    -មានប្រវែងសរុប ២០៦ម៉ែត្រ ក្នុងនោះ ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ
    -ទទឹងស្ពាន ៥.២៥ម៉ែត្រ សម្រាប់ចរាចរឯកទិស ដែលមានចំនួន ១គន្លងរថយន្ត និង១គន្លងទោចក្រយានយន្ត ។

    ៤-ផ្លូវក្រោមដី៖
    -ជាផ្លូវតភ្ជាប់ចរាចរ ពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ឋរុស្សុី មានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត ។

    ៥-ផ្លូវអ៊ុតកៅស៊ូ៖
    -ផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ ក្នុងនោះ ផ្លូវក្រោមដី ប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដី ប្រវែង ១១៧ ម៉ែត្រ មានទទឹងផ្លូវ ៨.៥ ម៉ែត្រ សម្រាប់ចរាចរឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត ។
    -ផ្លូវលើផ្ទៃដី ៖ ជាផ្លូវមេ តភ្ជាប់ចរាចរពីផ្លូវជាតិលេខ ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត ។
    -ល្បឿនសុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹង ៨.៥ ម៉ែត្រ
    -ល្បឿនសុវត្ថិភាព ២៥ គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹង ៥.២៥ម៉ែត្រ និងទទឹង៥.៥ម៉ែត្រ
    -អាយុកាលប្រើប្រាស់ ១០០ ឆ្នាំ
    -មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ
    -រៀបចំបណ្តាញលូជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី ព្រមទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិ
    -ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ
    -ប្រើប្រាស់រយៈពេលសាងសង់ ចំនួន ៣០ខែ

    អត្ថបទ៖ សេម
    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay