Khmernote Media
  • កីឡា

    កីឡាករជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបានប្រជាជនកូរ៉េគប់ពងមាន់ដាក់ ខណៈពេលត្រលប់មកពីប្រទេសកូរ៉េវិញ បន្ទាប់ពីត្រូវជម្រុះចេញពីការប្រកួត World Cup។ កីឡាករ Shin Tae-yong និងមិត្តរួមក្រុម បាននាំគ្នាឈរជាជួរ ដើម្បីថតរូប ក្រោយពេលមកដល់ព្រលានយន្តហោះអន្តរជាតិ Incheon វិញកាលពីថ្ងៃទីសុក្រកន្លងទៅនេះ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនខ្លួនផងដែរ។ ប៉ុន្តែខណៈក្រុមជម្រើសជាតិបាល់ទាត់កូរ៉េកំពុងតែឈរជាជួរឲ្យក្រុមសារព័ត៌មានផ្តិតរូបភាព ស្រាប់តែមានអ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្តនឹងការជម្រុះពី World Cup ក៏បានគប់ពងមាន់មកលើក្រុមជម្រើសជាតិតែម្តង ប៉ុន្តែសំណាងល្អមិនត្រូវចំកីឡាករណាម្នាក់ឡើយ។ បន្ទាប់ពីកើតមានករណីនេះរួច ក្រុមជម្រើសជាតិទាំងបានធ្វើការអរគុណដល់អ្នកគាំទ្រ ដែលបានគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន ហើយពួកគេក៏បានសុំអភ័យទោសជាសាធារណៈផងដែរ ដែលមិនបានឡើងទៅប្រកួតនៅវគ្គបន្ត ហើយត្រលប់មកប្រទេសវិញទាំងបែបនេះ៕ អត្ថបទ៖ ដា ប្រភព៖ dailymail

    June 30, 2018
  • កីឡា

    កាលពីម្សិលមិញនេះ ខ្សែបម្រើ Marouane Fellaini បានចុះហត្ថលេខាបន្ដកុងត្រាជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដល់ឆ្នាំ 2020។ ការបន្ដកុងត្រាថ្មីរបស់ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះគឺបញ្ចប់ពាក្យចចាមអារាមដែលថារូបគេនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ពេលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បានបញ្ចប់។ មុនពេលចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United ខ្សែបម្រើ Marouane Fellaini ត្រូវបានសារពត៌មានជាច្រើនចុះផ្សាយថារូបគេអាចនឹងចាកចេញពី Man Utd ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal, AC Milan និង Galatasaray ជាដើម។ ខ្សែបម្រើ Fellaini

    June 30, 2018
  • កីឡា

    ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីវគ្គ 16 ក្រុមចុងក្រោយនឹងចាប់ផ្ដើមនៅក្នុងរាត្រីនេះ ខណៈដែល អាហ្សង់ទីន ប៉ះជាមួយនឹង បារាំង គឺជាគូរបើកឆាកនៅក្នុងវគ្គ 16 ក្រុមចុងក្រោយនេះ។ ជំនួបរវាង អាហ្សង់ទីន និង បារាំង អាចនិយាយថាគឺជាការប្រកួតដ៏ជក់ចិត្តនៅក្នុងវគ្គ 16 ក្រុមចុងក្រោយនេះ។ ក្រុមទាំងពីរធ្លាប់មានប្រវតិ្តជួបគ្នា 4 ដងប៉ុន្ដែនៅក្នុងជំនួបទាំង 4 ដងនោះក្រុមជម្រើសជាតិបារាំងមិនដែលយកឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីនម្ដងណាឡើយ ពោលនៅក្នុងជំនួបទាំង 4 ដងនោះគឺអាហ្សង់ទីនយកឈ្នះបារាំងទាំង 4 ដង។ ប្រវតិ្តជួបគ្នារវាងក្រុមទាំងពីរមានដូចជា៖ 1. ថ្ងៃទី

    June 30, 2018
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានគេប្រទះឃើញនៅលើដំបូលអគារជាន់ទី១១ ប៉ុនប៉ងលោតពីលើអគារនោះ ដែលហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៣ ខែមិថុនា ស្ថិតនៅក្នុងទីក្រុង Shantou ខេត្ត Guangdong ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xuehua។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណរូបនោះឡើងទៅឈរលើដំបូលអគារ ឈរនៅគែមអគារ ដើម្បីប៉ុនប៉ងលោតសម្លាប់ខ្លួន។ ហើយកាន់តែហួសចិត្ត គឺប្រជាជននោះនៅម្តុំនោះគ្រាន់តែឃើញហេតុការណ៍ភ្លាម បាននាំគ្នាទាញកៅអីមកអង្គុយចាប់មើលបុរសនោះគ្រប់គ្នា គ្រាន់តែអង្គុយចាំមើលជិត៣ម៉ោងឯណោះ។  ក្រោយបុរសរូបនោះត្រូវបានជួយសង្គ្រោះរួចផុតពីការលោតសម្លាប់ខ្លួន ហើយបញ្ចូនទៅប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការសួរនាំ៕ អត្ថបទ៖ ឌី ប្រភព៖ nextshark

    June 30, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ជើងហោះហើរទាំងអស់ ដែលធ្វើដំណើរឆ្ពោះទៅកាន់កោះបាលី និងធ្វើដំណើរពីកោះបាលីត្រលប់មកវិញ ត្រូវបានលុបចោលទាំងអស់ ដោយសារតែបំផ្ទុះភ្នំភ្លើង Mount Agung បានកើតឡើងសារជាថ្មីម្តងទៀត។ ព្រលានយន្តហោះអន្តរជាតិ I Gusti Ngurah Rai (DPS) Denpasar ត្រូវបានបិទទ្វារ បន្ទាប់ពីវាត្រូវបានគេរាយការណ៍ថាភ្នំភ្លើងខាងលើបានផ្ទុះឡើងមានកំទេចផេះ និងអណ្តាតភ្លើង។ ភ្នំ Mount Agung បានផ្ទុះម្តងកាលពីចុងឆ្នាំ២០១៧ ហើយឥលូវនេះបានផ្ទុះឡើងម្តងទៀតជាមួយកំទេចផេះ ដែលមានរយៈកំពស់រហូតដល់ទៅ ២,៥០០ម៉ែត្រនៅលើអាកាស ហើយអណ្តាតភ្លើងត្រូវបានគេប្រទះឃើញមាននៅក្នុងរណ្តៅភ្នំ Sutopo Purwo Nugroho ទៀតផង។ នេះមិនមែនជាលើកទីមួយទេ

    June 30, 2018
  • បច្ចេកវិទ្យា

    សម្រាប់ការវាយប្រហារតាមរយៈប្រព័ន្ធអេឡិចត្រូនិច ត្រូវបានគេសង្កេតឃើញមានទៀតហើយនៅលើប្រព័ន្ធដំណើរការ Android។ ដោយឡែក សម្រាប់លើកនេះគឺខុសប្លែកពីសព្វដង ដោយក្រុម Hacker ព្យាយាមគ្រប់គ្រងលើ RAM ដែលបំពាក់លើស្មាតហ្វូន បន្ទាប់មកគ្រប់គ្រង់ស្មាតហ្វូនទាំងមូលតែម្ដង។ ការវាយប្រហារនេះត្រូវបានគេហៅថា RAMpage ហើយវាមានសមត្ថភាពអាចគ្រប់ដណ្ដប់លើលេខសម្ងាត់ដែលរក្សាទុកក្នុង Password Manager អ៊ីម៉ែល រូបភាព និងឯកសារនានាផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតទាក់ទងទៅនឹង RAMpage គឺវាជាផ្នែកមួយនៃមេរោគ Rowhammer ដែលធ្វើការវាយប្រហារលើប្រព័ន្ធ RAM ដូចគ្នាដែរ។ តាមរយៈការវាយប្រហារនេះ គឺធ្វើឡើងលើផ្នែកមួយនៃបន្ទះឈីបរបស់ RAM ពោលគឺរាល់ដាលពីផ្នែកមួយទៅផ្នែកមួយទៀត។ គួរបញ្ជាក់ផងដែរថា មេរោគ RAMpage អាចនឹងធ្វើការវាយប្រហារលើបណ្ដារស្មាតហ្វូន Android ណាដែលបំពាក់ដោ RAM ប្រភេទ LPDDR2, LPDDR3

    June 30, 2018
  • PR

    ពិព័រណ៍អឺរ៉ុប ដែលជាការតាំងពិព័រណ៍ផលិតផលនិងសេវាកម្មអឺរ៉ុបនៅប្រទេសកម្ពុជា នឹងត្រូវសម្ពោធជាផ្លូវការនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អគារ K និង L។ ពិធីសម្ពោធជាផ្លូវការនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Simone Pieri ភារធារីស្ដីទីប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន Cambodia Airports ជាក្រុមហ៊ុនឧបត្ថម្ភពិព័រណ៍ធំជាងគេ និងក្រុមហ៊ុន Eurasia Concept ដែលជាក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ធំបំផុតក្នុងចំណោមក្រុមហ៊ុនចូលរួមជាង៤០ក្រុមហ៊ុនមកពីវិស័យជាច្រើន។ លោក Blaise Killian នាយកប្រតិបត្តិស្ដីទីនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា៖«យើងខ្ញុំរីករាយក្នុងការតាំងបង្ហាញពីលក្ខណៈដ៏ល្អប្រពៃរបស់អឺរ៉ុបនៅកម្ពុជា

    June 29, 2018
  • អន្តរជាតិ

    លំពែង គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធរំលាយអាហាររបស់យើង។ វាមិនត្រឹមតែធ្វើការចាត់ចែង និងបន្សាបចំណីអាហារមានជាតិអាស៊ីតដែលទទួលបានពីក្រពះប៉ុណ្ណោះទេ ប៉ុន្តែអង់ស៊ីមដែលបញ្ចេញដោយលំពែងក៏ជួយក្នុងការរំលាយកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអាហារមួយចំនួនដែលល្អបំផុតសម្រាប់សុខភាពរបស់លំពែង ៖ ១. រមៀត ៖ ជាភ្នាក់ងារប្រឆាំងនឹងការរលាក ព្រមទាំងជួយកាត់បន្ថយការឈឺចាប់ផងដែរ។ លើសពីនេះទៅទៀត រមៀតជួយពន្លឿនផលិតកម្មអាំងស៊ុយលីននៅក្នុងលំពែងដែលគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទប់ស្កាត់ជំងឺទឹកនោមផ្អែម។ ២. ខ្ទឹមស ៖ ខ្ទឹមស គឺជាថ្នាំ​អង់ទីប៊ីយ៉ូទីក ឬថ្នាំផ្សះបែបធម្មជាតិ។ ខ្ទឹមសអាចប្រើបន្ថែមពីលើអាហារផ្សេងជាច្រើន ឬលាយជាមួយទឹកឃ្មុំ ខ្ទឹមបារាំង ទឹកដោះគោ -ល-។ ការទទួលទានខ្ទឹមសជួយបង្កើនប្រព័ន្ធភាពស៊ាំដោយការជួសជុលជាលិកានៃសរីរាង្គខាងក្នុងជាច្រើនរួមទាំងលំពែងផងដែរ។ ៣. ស្ពៃខ្មៅ ៖ មានផ្ទុកសម្បូរទៅដោយវីតាមីន B និងជាតិដែកដែលលំពែងត្រូវការចាំបាច់។ ជាតិដែកជួយទប់ស្កាត់ការពារការរលាក ខណៈដែលវីតាមីន B ផ្គត់ផ្គង់ចិញ្ចឹមលំពែង។ ការរួមផ្សំគ្នារវាងស្ពៃខ្មៅ និងខ្ទឹមបារាំង ឬខ្ទឹមស គឺកាន់តែប្រសើរសម្រាប់លំពែង។ ស្ពៃខ្មៅក៏មានផ្ទុកភ្នាក់ងារប្រយុទ្ធប្រឆាំងមហារីក MGDG (monogalactosyldiacylglycerol) ដែលអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកលំពែង។ ៤. ផ្កាខាត់ណាខៀវ ៖ ផ្កាខាត់ណាខៀវ និងបន្លែដទៃទៀតដូចជា ស្ពៃក្ដោប ផ្កាខាត់ណា ស្ពៃក្រញាញ់ គឺសុទ្ធតែជាបន្លែដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងកោសិកាមហារីកនៅក្នុងលំពែង ព្រមទាំងរក្សាសរីរាង្គផ្សេងៗឲ្យជៀសឆ្ងាយពីជំងឺ និងបន្សាបជាតិពុលក្នុងរាងកាយផងដែរ។ ៥. ទំពាំងបាយជូរក្រហម ៖ ទំពាំងបាយជូរក្រហមមានផ្ទុក resveratrol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលផងដែរ។ វាជួយកាត់បន្ថយការរលាកក្នុងលំពែង និងបំផ្លាញកោសិកាមហារីកនៃលំពែង។ អ្នកជំនាញណែនាំឲ្យទទួលទានផ្លែទំពាំងបាយជូរក្រហមមួយដងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាការទទួលទានស្រាក្រហមក៏ផ្ដល់អត្ថប្រយោជន៍ដូចគ្នានឹងផ្លែទំពាំងបាយជូរក្រហមស្រស់ដែរ ប៉ុន្តែការទទួលទានផ្លែទំពាំងបាយជូរក្រហមស្រស់តែម្ដង គឺល្អប្រសើរជាង។ ៦. ដំឡូងផ្អែម ឬដំឡូវជ្វា ៖ តើអ្នកជឿលើទ្រឹស្តីដេលថាប្រសិនបើអាហារណាមួយមានរូបរាងស្រដៀងនឹងសរីរាង្គក្នុងរាងកាយ វានឹងជួយចិញ្ចឹមសរីរាង្គនោះ? ដូចជាគ្រាប់វាល់ណឺតល្អសម្រាប់ខួរក្បាល  ឃិនឆាយសម្រាប់ឆ្អឹង ហើយប៉េងប៉ោះសម្រាប់បេះដូង។ ចំណែកឯដំឡូងផ្អែម គឺមានរូបរាង និងពណ៌ស្រដៀងលំពែង។ ទោះជាយ៉ាងណាក៏ដោយ ដំឡូងផ្អែមមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងដល់ទៅ ៥០ភាគរយ។ វាក៏ជួយរក្សាកម្រិតនៃជាតិស្ករក្នុងឈាមផងដែរដោយការបញ្ចេញជាតិស្ករបន្តិចម្តងៗទៅក្នុងចរន្តឈាម។ *** គន្លឹះបន្ថែមដើម្បីរក្សាបាននូវលំពែងដែលមានសុខភាពល្អ – ជៀសវាងការទទួលទានជាតិអាល់កុល អាហារកែច្នៃគ្រប់ប្រភេទ និងភេសជ្ជៈមានផ្ទុកជាតិកាបូអ៊ីដ្រាត ក៏ព្រោះកាបូអ៊ីដ្រាតធ្វើការប្រឆាំងនឹងអាំងស៊ុយលីនដែលបញ្ចេញដោយលំពែង។ – ទទួលទានទឹកធម្មតាឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ជំងឺផ្សេងៗពាក់ព័ន្ធនឹងលំពែងដូចជា ជំងឺរលាកលំពែងដែលកើតឡើងដោយសារកង្វះជាតិទឹកក្នុងរាងកាយ៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside

    June 29, 2018
  • សង្គម

    ដោយសារតែមើលឃើញមានក្រុមហ៊ុនឯកជនមួយចំនួនផ្សព្វផ្សាយយ៉ាងសកម្មភាពអំពីការផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាប ទើបធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាស ដោយធ្វើការណែនាំប្រជាពលរដ្ឋទាំងអស់ពីផលវិបាកធំៗ ដែលបណ្តាលមកពីការប្រើប្រាស់កម្ចីខុសច្បាប់ ដូចខាងក្រោម៖ + អតិថិជនអាចប្រឈមនឹងបំណុលវ័ណ្ឌក ដោយសារតែអត្រាការប្រាក់ និងកម្រៃសេវាផ្សេងខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថាន ដែលស្របច្បាប់ និងការគណនាការប្រាក់ពុំត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ + អតិថិជនអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យ ដែលមិនសមហេតុផលទៅក្រុមហ៊ុវិញ + ទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីខុសច្បាប់ រឹបអូសដោយពុំឆ្លងកាត់ការសម្រេចពីតុលាការជាដើម អត្ថបទ៖ សេម រូប៖ ធនាគារជាតិនៃកម្ពុជា

    June 29, 2018
  • អន្តរជាតិ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីកំហុសទូទៅទាំង ៧ ដែលអាចធ្វើឲ្យអ្នកឡើងទម្ងន់នៅកំឡុងពេលយប់។ ដូច្នេះប្រសិនបើចង់ស្គមអ្នកគួរតែបញ្ឈប់សកម្មភាពទាំងនេះភ្លាម ៖  ១. ទទួលទានអាហារសម្រន់ពេលយប់ជ្រៅ ៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានអាហារផ្សេងៗនៅពេលយប់អាចបណ្ដាលឲ្យកើនទម្ងន់។លើសពីនេះទៅទៀតវាអាចបង្កើនកម្រិតកូឡេស្តេរ៉ូល កម្រិតអាំងស៊ុយលីន និងផលប៉ះពាល់អវិជ្ជមានលើអ័រម៉ូន។ សូមចងចាំថាប្រសិនបើកាឡូរីដែលអ្នកទទួលទានចូលមានបរិមាណច្រើនជាង ឬធំជាងអ្វីដែលអ្នកកំពុងដុតបំលែងនោះវានឹងនាំឲ្យកើនទម្ងន់។ ២. ការទទួលទានកាហ្វេនៅពេលយប់ជ្រៅ ៖ ការទទួលទានកាហ្វេនៅពេលយប់ជ្រៅមិនត្រូវតែប៉ះពាល់ដល់ការគេងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែជាតិកាហ្វេអ៊ីនដែលអ្នកទទួលទានក្រោយពេលបង្អស់ គឺគួរតែ ៦ ម៉ោង មុនពេលចូលគេង។ ជាតិអាស៊ីត chlorogenic ដែលមាននៅក្នុងកាហ្វេក៏ធ្វើឲ្យកើនទម្ងន់ផងដែរ។ជៀសវាងការទទួលទានកាហ្វេនៅពេលយប់ ដោយព្យាយាមទទួលទានតែរុក្ខជាតិ ឬទឹកក្ដៅឧណ្ហៗជំនួសវិញ។ ៣. ការគេងមិនគ្រប់គ្រាន់ ៖ ដើម្បីទទួលបានសុខភាពល្អជៀសឆ្ងាយពីបញ្ហាសុខភាពផ្សេងៗ អ្នកគួរគេងឲ្យបានពី ៧ ទៅ ៨ ម៉ោងរៀងរាល់យប់។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញពីការផ្សារភ្ជាប់គ្នារវាងការគេងមិនគ្រប់គ្រាន់ជាមួយនឹងការប្រែប្រួលអវិជ្ជមាននៃការដុតរំលាយអាហារក្នុងរាងកាយដែលប៉ះពាល់ដល់ទម្ងន់។ លើសពីនេះទៅទៀត ការគេងមិនគ្រប់គ្រាន់ន​ធ្វើឲ្យអ្នកអស់កម្លាំង ដូច្នេះការធ្វើសកម្មភាពរាងកាយផ្សេងៗ ឬលំហាត់ប្រាណនឹងថយចុះ។ ៤. កង្វះនៃលំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយដើរតួនាតីយ៉ាងសំខាន់ក្នុងការស្រកទម្ងន់ ដោយបង្កើនល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយ ក៏ដូចជាការដុតបំលែងកាឡូរីផងដែរ។ ការធ្វើលំហាត់ប្រាណមធ្យមជារៀងរាល់ថ្ងៃដូចជាការដើរប្រហែលជា ១៥ នាទីរាល់ថ្ងៃ នឹងជួយអ្នកដុតបំផ្លាញកាឡូរីក្នុងរាងកាយដល់ទៅ ១០០ កាឡូរីបន្ថែម។ វាអាចកើនឡើងដល់ទៅប្រមាណជា ៧០០ កាឡូរីក្នុងមួយសប្តាហ៍ និងជិត ៥គីឡូក្រាមក្នុងរយៈពេល ១ឆ្នាំ។ ៥. ការប្រើប្រាស់គ្រឿងអេឡិចត្រូនិកនៅពេលល្ងាច ៖ ការសិក្សាស្រាវជ្រាវជាច្រើនបានអះអាងបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដែលបញ្ចេញពន្លឺពណ៌ខៀវមុនពេលគេងត្រូវផ្សារភ្ជាប់ទៅនឹងបញ្ហានៃការគេងមិនគ្រប់ ក៏ដូចជាការឡើងទម្ងន់។ ឧបករណ៍ទាំងនេះជ្រៀតជ្រែកការផលិតមេឡាតូនីនដែលជាអ័រម៉ូនដែលទទួលខុសត្រូវក្នុងការកំណត់វដ្តនៃការគេង។ ដូច្នេះប្រសិនបើមិនចង់ឡើងទម្ងន់ និងមានបញ្ហាសុខភាពទេនោះ ចូរអានសៀវភៅ ឬស្ដាប់ចំរៀងនៅមុនពេលគេងជំនួសការលេងទូរស័ព្ទ។ ៦. កំណត់ម៉ោងរោទិ៍យឺតពេក ៖ ជឿឬអត់ដែលអ្នកស្រាវជ្រាវជាច្រើននិយាយថា អ្នកដែលត្រូវពន្លឺនៅពេលព្រឹកព្រលឹមមានសន្ទស្សន៍ម៉ាសរាងកាយទាបជាងអ្នកដែលយូរត្រូវពន្លឺព្រះអាទិត្យ។ វាត្រូវបានគេបង្ហាញថា សូម្បីតែការត្រូវពន្លឺខាងក្រៅត្រឹមតែពី ២០ ទៅ ៣០ នាទីមានឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយ។ ដូច្នេះសូមក្រោកពីដំណេកព្រលឹម និងរត់ហាត់ប្រាណនៅខាងក្រៅ! ៧. ហ៊ុមព័ទ្ធខ្លួនឯងជាមួយនឹងពណ៌ខុស ៖ ពណ៌ខៀវជួយជម្រុញលើកកម្ពស់ការសម្រាក ដូច្នេះពណ៌នេះអាចជួយឲ្យអ្នកគេងលក់បានស្រួល។ វាក៏ជាពណ៌ដែលរារាំងចំណង់អាហារផងដែរ។ ចំណែកឯពណ៌ផ្សេងទៀតដូចជា ក្រហម ឬទឹកក្រូចវិញ គឺមានឥទ្ធិពលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានថាមពល ហើយឃ្លាន។ ដូច្នេះប្រសិនបើចង់ស្រកទម្ងន់ អ្នកគួរពិចារណាឡើងវិញចំពោះពណ៌ក្នុងបន្ទប់គេងរបស់អ្នក៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside

    June 29, 2018