សង្គម
ធនាគារជាតិបង្ហាញពីផលវិបាកធំៗ ចំពោះការខ្ចីប្រាក់ពីក្រុមហ៊ុនគ្មានច្បាប់ទំលាប់មិនត្រឹមត្រូវ
BY Khmernote Media
June 29, 2018
ដោយសារតែមើលឃើញមានក្រុមហ៊ុនឯកជនមួយចំនួនផ្សព្វផ្សាយយ៉ាងសកម្មភាពអំពីការផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាប ទើបធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាស ដោយធ្វើការណែនាំប្រជាពលរដ្ឋទាំងអស់ពីផលវិបាកធំៗ ដែលបណ្តាលមកពីការប្រើប្រាស់កម្ចីខុសច្បាប់ ដូចខាងក្រោម៖
+ អតិថិជនអាចប្រឈមនឹងបំណុលវ័ណ្ឌក ដោយសារតែអត្រាការប្រាក់ និងកម្រៃសេវាផ្សេងខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថាន ដែលស្របច្បាប់ និងការគណនាការប្រាក់ពុំត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ
+ អតិថិជនអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យ ដែលមិនសមហេតុផលទៅក្រុមហ៊ុវិញ
+ ទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីខុសច្បាប់ រឹបអូសដោយពុំឆ្លងកាត់ការសម្រេចពីតុលាការជាដើម



