- Khmernote Media
- កីឡា
វាសនារបស់ក្រុមជម្រើសជាតិប្រេស៊ីលដែលជាជើងឯកម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលនឹងត្រូវសម្រេចនៅក្នុងរាត្រីនេះថាបន្ដស្នាក់នៅប្រទេសរុស្សី ឫក៏ត្រៀមឡើងយន្ដហោះទៅកាន់ប្រទេសប្រេស៊ីលវិញ។ នៅក្នុងរាត្រីនេះវេលាម៉ោង 9:00 យប់ក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រៀមប្រកួតជុំទី 3 ជាមួយនឹងក្រុមជម្រើសជាតិស៊េប៊ី ហើយការប្រកួតជុំទី 3 នេះគឺជាការប្រកួតកាត់សេចក្ដីថាអនាគតរបស់ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលទៅជាយ៉ាងណាបន្ទាប់ពីការប្រកួតក្នុងរាត្រីនេះបញ្ចប់។ ការប្រកួតរបស់ក្រុមជម្រើសជាតិប្រេស៊ីលនិងស៊េប៊ី ក្រុមទាំងពីរសុទ្ធតែទាមទារចង់បានជ័យជនះ ខណៈដែល 2 ប្រកួតដំបូងរបស់ប្រេស៊ីលគឺស្មើ 1 និងឈ្នះ 1 ខណៈដែលក្រុមជម្រើសជាតិស៊េប៊ីគឺឈ្នះ 1 និងចាញ់ 1។ នៅក្នុងរាត្រីប្រកួតថ្ងៃនេះក្រុមជម្រើសជាតិប្រេស៊ីលដាច់ខាតត្រូវតែឈ្នះនិងស្មើ បើពុំដូច្នោះទេនោះប្រេស៊ីលនឹងអស់ឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ ខណៈដែលក្រុមជម្រើសជាតិស៊េប៊ីដាច់ខាតត្រូវតែឈ្នះប្រេស៊ីល ប្រសិនបើចង់បន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
June 27, 2018 - បច្ចេកវិទ្យា
ប្រសិនបើអ្នកទ្រាំមិនបាន ហើយចង់សាកល្បងប្រព័ន្ធដំណើរការ iOS ជំនាន់ទី12 មុនគេ នោះអ្នកអាចទាញយកវាទៅប្រើប្រាស់បានក្នុងថ្ងៃនេះ។ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ក្រុមហ៊ុន Apple ទើបតែសម្រេចដាក់ឲ្យប្រើប្រាស់នូវ iOS 12 ជំនាន់តេស្តសាកល្បងទី1 ដែលអ្នកគ្រប់គ្នាអាចទាញយកបានតាមរយៈ Link នេះ។ ដើម្បីទាញយកការអភិវឌ្ឍនេះ អ្នកត្រូវចុះឈ្មោះជាមុនសិន ហើយបន្ទាប់មកអ្នកនឹងអាចទាញយក iOS 12 សម្រាប់ iPhone និង ipad បាន។ គួរបញ្ជាក់ផងដែរថា តាមរយៈការទាញយកជំនាន់តេស្តសាកល្បងនេះ អ្នកក៏អាចទទួលបាននូវបទពិសោធន៍ថ្មីនៃការអភិវឌ្ឍដូចជា ការដាក់ដំណឹងផ្សេងៗឲ្យនៅជាក្រុម (Grouped Notifications) Memoji
June 27, 2018 - អន្តរជាតិ
ថៃ ៖ ក្មេងប្រុសចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំជន់លិចមួយកន្លែងនៅភាគខាងជើងនៃប្រទេសថៃអស់រយៈពេល៥ថ្ងៃមកហើយនោះ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ។ ទោះជាយ៉ាងណា មន្ត្រីថៃជាន់ខ្ពស់បាននិយាយឲ្យដឹងកាលពីថ្ងៃអង្គារថា កិច្ចប្រឹងប្រែងដើម្បីជួយសង្គ្រោះពួកគេ គឺពឹងផ្អែកលើការបូមទឹកចេញ ដូច្នេះទើបក្រុមអ្នកមុជទឹកចូលទៅជួយមានកន្លែងច្រើនសម្រាប់ធ្វើប្រតិបត្តិការសង្គ្រោះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃលោក Anupong Paojinda បានប្រាប់អ្នកយកពត៌មានឲ្យដឹងថា ក្រុមទ័ពជើងទឹកដែលចូលទៅជួយ សង្គ្រោះអ្នកដែលបាត់ខ្លួន គឺមានការពិបាកខ្លាំង ដោយសារតែភក់ល្បាប់ខ្ពស់ស្ទើរដល់ពិដាននៃរូងភ្នំដ៏ធំនេះទៅហើយ។ ក្មេងប្រុស ដែលមានវ័យចន្លោះពី ១១ ដល់ ១៦ ឆ្នាំ បានបាត់ខ្លួនចាប់តាំងពីគ្រូបង្វឹកវ័យ ២៥ឆ្នាំរបស់ពួកគេបាននាំពួកគេទៅកាន់រូងភ្នំ Tham Luang Nang Non ស្ថិតនៅភាគខាងជើងនៃខេត្តឈៀងរៃ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីហ្វឹកហាត់។ តាមរយៈស្បែកជើង ក៏ដូចជាកង់ត្រូវបានទុកចោលនៅរបងច្រកចូលរូងភ្នំ ពួកគេត្រូវបានជឿថាជាប់នៅក្នុង រូងភ្នំមិនអាចចេញរួច ដោយសារទឹកជន់លិចបណ្ដាញផ្លូវរូងភ្នំ នៅពេលភ្លៀងធ្លាក់ខ្លាំង។ កាលពីថ្ងៃម្សិលមិញការស្វែងរកត្រូវបានផ្អាកម្ដងទៀត ដោយសារតែកម្ពស់ទឹកឡើងខ្ពស់ពេក។ លោក Paojinda បាននិយាយផងដែរថា អ្នកមុជទឹកអាចធ្វើប្រតិបត្តិការជួយសង្គ្រោះបន្តបាន លុះត្រាតែទឹកត្រូវបានបូមចេញគ្រប់គ្រាន់សិន ដូច្នេះទើបមានចន្លោះខ្លះរវាងទឹក និងពិដាននៃរូងភ្នំដើម្បីធ្វើឲ្យវាមានសុវត្ថិភាពជាងមុនក្នុងខណៈពេលប្រតិបត្តិការ។ លោកបន្តថា អ្នកមុជទឹកនឹងចាប់ផ្តើមប្រើប្រាស់បំពង់អុកស៊ីសែនពិសេសដែលផ្ដល់ពេលវេលាមុជទឹកយូរជាងធម្មតា។ អ្នកមុជទឹកម្នាក់បាននិយាយថា ទឹកមានភាពស្រអាប់ខ្លាំងណាស់សូម្បីតែប្រើពន្លឺភ្លើងច្រើនហើយ ក៏នៅមិនអាចមើលឃើញថាពួកគេកំពុងនៅកន្លែងណា ឬទៅកន្លែងណាក្រោមទឹកដែរ ដូច្នេះពួកគេចាំបាច់ត្រូវងើបឲ្យផុតពីទឹក។ លោក Anupong បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនឹងបន្តធ្វើការឥតឈប់ ក៏ព្រោះក្នុងរូងភ្នំមានសភាពងងឹត ដូច្នេះថ្ងៃ និងយប់គ្មានអ្វីខុសគ្នាខ្លាំងឡើយ។ ឪពុកម្ដាយ និងសាច់ញាតិក្មេង ដែលបាត់ខ្លួននាំគ្នារងចាំពេញមួយក្នុងតង់ខាងក្រៅច្រកចូលនៃរូងភ្នំ។ ពួកគេក៏បានធ្វើពិធីបន់ស្រន់ហៅអ្នកដែលបាត់ខ្លួនឲ្យត្រឡប់មកវិញដោយសុវត្ថិភាពផងដែរ។ ក្រុមគ្រូពេទ្យក៏មានវត្តមានចាំជួយសង្គ្រោះ ដោយបោះតង់នៅខាងក្រៅដូចគ្នា។ កាលពីល្ងាចថ្ងៃច័ន្ទ សាច់ញាតិរបស់ក្មេងប្រុសបានដើរចូលទៅក្នុងច្រកចូលនៃរូងភ្នំ ហើយស្រែកលឺៗថា “កូនប្រុសរបស់ម៉ាក់ ចេញមកក្រៅមកកូន! ម៉ាក់កំពុងចាំកូននៅទីនេះ!”។ ចំណែកសាច់ញាតិម្នាក់ទៀតបានលុតជង្គង់ធ្វើការបន់ស្រន់ក្បែរកង់របស់ក្មេងៗដែលទុកចោលនៅក្រៅច្រកចូលនៃល្អាង ហើយសួរថា “តើកូនរបស់ខ្ញុំនៅឯណា?”។ អាជ្ញាធរបាននិយាយថា ស្នាមបាតជើង និងស្នាមបាតដៃជាច្រើនត្រូវបានរកឃើញនៅក្នុងបរិវេណនៃរូងភ្នំ ហើយកាលពីមុនក៏ធ្លាប់មានភ្ញៀវទេសចរជាប់នៅរូបភ្នំនេះត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទឹកជំនន់បានស្រកចុះ។ មន្ត្រីប៉ូលីសបាននិយាយថា ការរុករកទៅក្នុងកាន់តែជ្រៅ គឺទាមទារអុកស៊ីសែនច្រើន និងអ្នកមុជទឹកជំនាញៗ ដូច្នេះនៅពេលដែលរកឃើញ ការនាំក្មេងប្រុសទាំងនោះចេញមកវិញក៏ជារឿងពិបាកផងដែរ។ ទោះជាយ៉ាងណាមកដល់ពេលនេះ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត៕ ប្រភព ៖ Bangkokpost
June 27, 2018 - PR
OPPO Find X ដែលបានធ្វើការសម្ពោធនាថ្ងៃទី១៩មិថុនា នៅទីក្រុងប៉ារីសគឺម៉ូដែលទូរស័ព្ទដែលប្រកបដោយបច្ចេកវិទ្យានិងការរចនាឈានមុខគេ។ បើនិយាយអំពីកំរិតលាតនៃអេក្រង់ យើងដឹងហើយថា ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនបានធ្វើការសិក្សានិងស្វែងរកការឌីហ្សាញដើម្បីធ្វើឲ្យទូស័ព្ទរបស់ខ្លួនមានផ្ទៃអេក្រង់លាតធំជាងគេ។ ក្នុងនោះក្រុមហ៊ុនApple បានបញ្ចេញម៉ូដែល iPhone X ដែលមានអេក្រង់លាតមុនគេ ប៉ុន្តែវាជាអេក្រង់ក្បាលឆកដែលទុកកន្លែងសម្រាប់កាមេរ៉ា ហើយមានការលើកឡើងជាច្រើនថា ការរចនាក្បាលឆកបែបនេះគឺមិនស្អាតនោះទេ។ ចំណែកឯក្រុមហ៊ុន Samsung ក៏បានបានធ្វើការប្រើប្រាស់រចនាបទអេក្រង់កោងគែមសងខាងដើម្បីឲ្យទូរស័ព្ទទាំងមូលមានអេក្រង់ធំ តែវានៅតែមិនអាចសម្រេចបានព្រោះនៅតែមានកន្លែងដាក់កាមេរ៉ានិងគែមខាងក្រោមធំ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនOPPO បានបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅលើម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់ខ្លួននោះគឺ OPPO Find X ។ OPPO Find X ធ្វើបានយ៉ាងល្អជាងគេ ក្នុងការរចនាអេក្រង់លាតពេញផ្ទៃស្ទើតែគ្មានគែមតែម្តង ដែលវាមានវិមាត្រ 19.5:9
June 27, 2018 - បច្ចេកវិទ្យា
សម្រាប់ប្រព័ន្ធដំណើរការ Android គឺមានមុខងារច្រើនណាស់ដែលអ្នកប្រើប្រាស់មួយចំនួនមិនទាន់យល់ច្បាស់ និងបោះបង់ចោលនូវអត្ថប្រយោជន៍របស់វា។ ដោយឡែក អ្នកអាចនឹងមិនដែលចាប់អារម្មណ៍ថា មុខងារ Developer Options គឺមានប្រយោជន៍ខ្លាំងណាស់ ពោលគឺវាអាចជួយឲ្យស្មាតហ្វូន Android របស់អ្នកដំណើរការបានលឿនជាងធម្មតា និងរក្សាគុណភាពប្រើប្រាស់បានយូរផងដែរ។ ទាក់ទងទៅនឹងមុខងារ Developer Options ដំបូងឡើយ អ្នកត្រូវបើកវាជាមុនសិន ហើយដើម្បីធ្វើវាសូមចូលទៅកាន់ Settings ចុចលើពាក្យ About device នោះអ្នកនឹងឃើញ Android version Model number និងអ្វីៗជាច្រើនផ្សេងទៀត។ អ្វីដែលអ្នកត្រូវធ្វើគឺចុចឲ្យច្រើនដងលើពាក្យថា Build number ហើយអ្នកនឹងឃើញអក្សរមួយជួរផុសចេញ។ បន្ទាប់មកត្រឡប់មកកាន់មីនុយដើមវិញ ហើយអ្នកនឹងឃើញមុខងារ Developer options នៅក្រោម About device។
June 27, 2018 - អន្តរជាតិ
វៀតណាម៖ បុរសម្នាក់រស់នៅក្នុងទីក្រុងហូជីញមីញ ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ខណៈបុរសរូបនោះបានព្យាយាមលួចឡានពេទ្យ ក្រោយពេលបុរសនោះភ្នាល់បាល់ទាត់ World Cup ចាញ់អស់ច្រើនពេក។ ប៉ូលីសនៅក្នុងស្រុក Binh Tan បាននិយាយថា ជនសង្ស័យមានឈ្មោះ Nguyen Minh Ho អាយុ៣៨ឆ្នាំ ជាជនអនាថាគ្មានផ្ទះសំបែង ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយសារតែប៉ុនប៉ងលួចឡានពេទ្យ ប្រភពព័ត៌មានបានឲ្យដឹង នៅវេលាម៉ោង៥និង១៥នាទីព្រឹក ជនសង្ស័យបានទៅមន្ទីរពេទ្យ Trieu An ដើម្បីសុំម្ហូបអាហារគេហូប ក្រោយពីហូបរួចក៏ឃើញឡានពេទ្យគេចតទុកចោល ហើយមានសោរដោតជាប់ផងនោះ ក៏ស្ទុះទៅលួចបើកចេញ បំណងយកទៅលក់ ដោយសារតែចាញ់ភ្នាល់បាល់ World Cup
June 27, 2018 - កីឡា
កីឡាកររបស់អង់គ្លេសនឹងទទួលបានប្រាក់ 5 លានផោនបន្ថែមប្រសិនបើពួកគេឈ្នះពានបាល់ទាត់ពិភព World Cup ប៉ុន្តែវាមានចំនួនត្រឹមតែពាក់កណ្តាលប៉ុណ្ណោះដែលបែលហ្សិកទទួលបាន។ អង់គ្លេសនឹងត្រូវប៉ះជាមួយបែលហ្សិកនៅថ្ងៃព្រហស្បតិ៍ដេលជាការប្រកួតដណ្តើមចំណាក់ថ្នាក់លេខ១ក្នុងពូល G ប៉ុន្តែកីឡាករអង់គ្លេសដឹងថាពួកគេនឹងរកប្រាក់ចំណូលបានតិចជាងគូប្រជែងរបស់ពួកគេប្រសិនបើពួកគេលើកពានរង្វាន់នៅក្នុងទីក្រុងម៉ូស្គូនៅខែក្រោយនេះ។ តម្លៃ 5 លានផោនសម្រាប់ក្រុមរបស់លោក Gareth Southgate នឹងចែកឲកីឡាករចំនួន 217.000 ផោនក្នុង១នាក់។ ទោះជាយ៉ាងណាក៏ដោយកីឡាកររបស់បែលហ្ស៊ិកអាចរកប្រាក់ចំណូលបាន 400.000 ផោនក្នុងមួយប្រកួតសម្រាប់ការឈ្នះមួយប្រកួតដែលចំនួនទឹកប្រាក់សរុប 9.2 លានផោន។ ការឈានដល់វគ្គ 16 ក្រុមចុងក្រោយរបស់អង់គ្លេសនឹងទទួលបានប្រាក់បន្ថែម 1លានផោនដែលត្រូវបានចែករំលែកទៅកីឡាករចំនួន ២៣នាក់។ កីឡាកររបស់អង់គ្លេសនឹងមិនទទួលបានអ្វីឡើយបើសិនពួកគេបរាជ័យក្នុងការឈានដល់វគ្គជំរុះ។ គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន 1,5 លានផោនប្រសិនបើអង់គ្លេសអាចឈ្នះពាន World
June 27, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ននេះយើងទាំងអស់គ្នាកំពុងឈរនៅលើថ្ងៃអនាគត ដែលអ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែជាបច្ចេកវិទ្យាទំនើបទាំងអស់។ ដោយឡែក កាលពីពេលថ្មីៗនេះអ្នកវិទ្យារបស់មន្ទីរពិសោធន៍ JSK របស់សាកលវិទ្យាល័យទីក្រុង Tokyo បានធ្វើការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្ដថ្មីមួយយ៉ាងឆាប់រហ័សដែលអាចបត់បែនបានដូចមនុស្សអញ្ចឹង។ ទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីនេះត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យថា DRAGON ដែលឈ្មោះពេញគឺ “Dual-rotor embedded multilink Robot with the Ability of multi-deGree-of-freedom aerial transformatiON”។ DRAGON ត្រូវបានបង្កើតឡើងដោយមានភ្ជាប់មកជាមួយនឹងម៉ូទ័ររុញច្រាន 4ជាប់គ្នាដែលអាចធ្វើឲ្យមនុស្សយន្ដនោះហោះបានដូច Drone អញ្ចឹង។ អ្នកវិទ្យាដែលផ្ដួចផ្ដើមគំនិតនេះឡើងមានគ្នា 6នាក់គឺលោក Moju Zhao, Tomoki Anzai, Fan
June 27, 2018 - សង្គម
យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងមុខងារសាធារណៈ បានផ្តល់ក្របខ័ណ្ឌចំនួន ៣៦០០កន្លែង ប៉ុន្តែត្រូវកាត់២៤កន្លែងចេញ សម្រាប់ប្រឡងជ្រើសរើសគរុសិស្ស និស្សិត ឆ្នាំ២០១៨។ ក្រសួងនៅសល់ក្របខ័ណ្ឌចំនួន ៣៥៧៦កន្លែង សម្រាប់ប្រឡងជ្រើសរើស ដែលមានដូចតទៅ៖ + គរុសិស្សមត្តេយ្យសិក្សា ចំនួន ២០០កន្លែង + គរុសិស្សបឋមសិក្សា ចំនួន ១៦០០កន្លែង + គរុសិស្សកម្រិតមូលដ្ឋាន ចំនួន ៦៧៦កន្លែង + គរុសិស្សកម្រិតមូលដ្ឋាន(អប់រំកាយកីឡា) ១៥០កន្លែង + គរុសិស្សកម្រិតឧត្តម
June 27, 2018 - កីឡា
វាសនារបស់ក្រុមជម្រើសជាតិអាហ្សង់ទីនបានបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនីហេ្សរីយ៉ាដោយលទ្ធផល 2-1 កាលពីយប់។ ការប្រកួតកាលពីយប់មិញរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនអាចនិយាយថាគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់សម្រេចជោគវាសនារបស់អាហ្សង់ទីនថាត្រូវធ្លាក់នៅក្នុងវគ្គនេះ ឬក៏បន្ដទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។ ការប្រកួតរបស់អាហ្សង់ទីនកាលពីយប់មិញដាច់ខាតត្រូវតែឈ្នះ ប្រសិនបើស្មើនិងចាញ់នោះអាហ្សង់ទីននឹងធ្លាក់នៅក្នុងវគ្គចែកពូល D នេះ។ ក្នុងរាត្រីប្រកួតរបស់អាហ្សង់ទីនកាលពីយប់មិញពិតជាអស្ចារ្យមែនទែន ទឹកភ្នែកកីឡាករនិងអ្នកគាំទ្រជាច្រើនបានស្រក់ចុះដោយសារតែភាពជ័យជំនះរបស់អាហ្សង់ទីន បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ក្នុងរាត្រីយប់មិញនេះក៏ជារាត្រីដែល Messi អាចសុតបញ្ចូលទីគ្រាប់បាល់ដំបូងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីនេះបានដែរ។ ការប្រកួតកាលពីម្សិលមិញនៅក្នុងតង់ទី 1 ខ្សែប្រយុទ្ធ Lionel Messi បានសុតបញ្ចូលទីជួយឲ្យអាហ្សង់ទីនាំមុខនីហ្សេរីយ៉ាដោយលទ្ធផល 1-0 បន្ទាប់ពីខ្សែបម្រើ Benega បញ្ជូនបាល់យ៉ាងស្អាតឲ្យ
June 27, 2018









