Khmernote Media
  • PR

    ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន 43 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទី2ក្នុងឆ្នាំ2018 នៅក្នុងកម្មវិធី “Leo Surprise” របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយប្រព្រឹត្តទៅ កាលពីថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2018 កន្លងទៅនេះ។ គូស្វាមីភរិយាថ្មីចំនួន 4 គូ បានឈ្នះរង្វាន់ធំម៉ូតូ SCOOPY i និង 15 គូបានឈ្នះបន្តោង ខ្សែកមាស 5 ជី

    June 26, 2018
  • PR

    ភ្នំពេញ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ ៖ Visa គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានប្រកាសថា ខ្លួនមានកំណើនយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៧​ ដោយចំនួន វីសា កាត នៅក្នុងប្រទេសនេះ បានកើនឡើង ៦៥​ភាគរយ ​ធៀបទៅនឹងឆ្នាំមុន1។ Visa ក៏បានមើលឃើញ​ថា​បរិមាណទូទាត់​សរុប​ និងតម្លៃសរុប​នៃប្រតិបត្តិការ​នៅលើ​បណ្តាញ​របស់ខ្លួនកើនឡើង ៣០ភាគរយ​ រៀងៗខ្លួន ​ខណៈពេលដែលក្រុម​ហ៊ុនបាន​បង្កើន​ចំនួន​ទីតាំងដែលទទួលការទូទាត់ចំណាយដោយកាតរបស់ខ្លួន បាន ២០ភាគរយ 2 ។ អ្នកស្រី ជុំ ម៉ូនីកា ​នាយិកាគ្រប់គ្រង វីសា ប្រចាំប្រទេសកម្ពុជា

    June 26, 2018
  • អន្តរជាតិ

    អង់គ្លេស៖ លិខិតឆ្លងដែនក្លែងក្លាយសម្រាប់ប្រជាពលរដ្ឋអង់គ្លេសត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតតាមរយៈបណ្តាញសង្គម ដែលទីផ្សារខុសច្បាប់នេះហាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងផងដែរ។ បើយោងតាមការតាមដានរបស់សារព័ត៌មាន Dailymail បានឲ្យដឹងថា ចលនានៃការលក់លិខិតឆ្លងដែនក្លែងក្លាយនេះបានកើតមាន៣ឆ្នាំ មកហើយ គ្រាន់តែថាកាលពីមុនជនខិលខូច ហាក់មិនសូវហ៊ានលក់ដោយបើកចំហរនោះទេ តែពេលនេះគឺជនខិលខូចបានប្រើប្រាស់បណ្តាញសង្គម Facebook ធ្វើការផ្សព្វផ្សាយលក់យ៉ាងធនាធិបតេយ្យតែម្តង។ លិខិតឆ្លងដែនក្លែងក្លាយនេះមានលក្ខណៈដូចគ្នាទៅនឹងលិខិតឆ្លងដែនមែនទែនអីចឹង ហើយវាត្រូវបានជនខិលខូចដាក់លក់ក្នុងតម្លៃចន្លោះពី ១,០៦០ ដុល្លារសម្រាប់លិខិតឆ្លងដែនធម្មតា និងតម្លៃ ៣,៤៥០ ដុល្លារសម្រាប់លិខិតឆ្លងដែនប្រភេទ VIP។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរអង់គ្លេសកំពុងតែចាត់វិធានការសំខាន់មួយចំនួន ដើម្បីទប់ស្កាត់ចលនានៃការលក់លិខិតឆ្លងដែនក្លែងក្លាយនេះ និងតាមចាប់ជនខិលឲ្យមកទទួលទោស៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    June 26, 2018
  • កីឡា

    គួរបញ្ជាក់ថាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅព្រឹត្តិការណ៏បាល់ទាត់ពិភពលោក FIFA World Cup 2014 នៅប្រទេសប្រេស៊ីល​គឺ ខ្សែរបម្រើប្រយុទ្ធ James Rodriguez របស់ប្រទេសកូឡុំប៊ីដែលរកបាន ៦គ្រាប់ក្នុង ៥ប្រកួតដែលបានជួយប្រទេសកូឡុំប៊ីដល់ត្រឹមវគ្គ ៨ក្រុមចុងក្រោយដោយចាញ់ក្រោមថ្វីជើងម្ចាស់ផ្ទះប្រេស៊ីល ២-១។ ចំនែកឯព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីដែលកំពុងដំណើរនេះបានរកឃើញអ្នករកគ្រាប់បាល់បានច្រើនជាងគេជាបណ្តោះអាសន្នផងដែរគឺចំនួន ៥គ្រាប់ដោយគិតត្រឹមវគ្គចែកពូលជ៊ំទី៣តែប៉ុណ្ណោះ។ កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនោះមាន៖ ១. Harry Kane ខ្សែប្រយុទ្ធរបស់តោកំណាចអង់គ្លេស Harry Kane រកបាន ៥គ្រាប់ក្នុង ២ប្រកួតដែលជួយឲអង់គ្លេសឈរនៅកំពូលតារានៃពូល G មាន ៦ពិន្ទុ។

    June 26, 2018
  • កីឡា

    គ្រាប់បាល់ Penalty ដែល Ronaldo ទទួលបានកាលពីម្សិលមិញក្នុងជំនួបជាមួយនឹងអ៊ីរ៉ង់គឺជាគ្រាប់បាល់ទី​ 19 ដែល VAR ផ្ដល់ឲ្យនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក ខណៈដែលក្រុមបាល់ Penalty ទី​ 19 នេះគឺជាគ្រាប់ Penalty បំបែកគ្រាប់បាល់ Penalty ច្រើនជាងគេនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកគិតចាប់តាំងពីដាក់ឲ្យប្រើប្រាស់បាល់ Penalty នៅក្នុង World Cup ចាប់តាំងពីឆ្នាំ 1978។ កំណត់ត្រាចាស់បាល់ Penalty ដែលទទួលបានច្រើនជាងគេពេញព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក គឺនៅក្នុងឆ្នាំ 2002 នៅពេលប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដឹកដៃគ្នាធ្វើជាសហម្ចាស់ផ្ទះពានរង្វាន់ FIFA World

    June 26, 2018
  • កីឡា

    នៅក្នុងការប្រកួតជុំទី 3 នៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោករវាងក្រុមជម្រើសជាតិ អ៊ីរ៉ង់ និង ព័រទុយហ្គាល់ កាលពីម្សិលមិញបានបញ្ចប់ ព័រទុយហ្គាល់ ត្រូវបន្ដទៅវគ្គ 16 ក្រុមចុងក្រោយ និង អ៊ីរ៉ង់ អស់ភារៈកិច្ចត្រូវកក់សំបុត្រយន្ដហោះត្រលប់ទៅផ្ទះវិញ។ នៅក្នុងការប្រកួតកាលពីម្សិលមិញក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និង អ៊ីរ៉់ង់ បានបញ្ចប់ដោយលទ្ធផល 1-1 ខណៈដែលប្រព័ន្ធប្រតិបតិ្តការណ៍ពិសេស VAR គឺជាអ្នកជួយឲ្យអ៊ីរ៉ង់និងព័រទុយហ្គាល់ទទួលបានបាល់ Penalty ម្នាក់មួយនៅក្នុងការប្រកួតនេះ ប៉ុន្ដែជាអកុសល Ronaldo បែរជាសុតមិនចូល ស្របពេលដែលកីឡាករអ៊ីរ៉ង់សុតបាល់ Penalty តាមស្មើព័រទុយហ្គាល់នៅនាទីទី 90។ ប្រព័ន្ធប្រតិបតិ្ត VAR

    June 26, 2018
  • បច្ចេកវិទ្យា

    ឆ្នាំក្រោយនេះគឺជាគំរប់ខួប១០ឆ្នាំស្មាតហ្វូនត្រកូល Galaxy S របស់ក្រុមហ៊ុន Samsung ហើយក្រុមហ៊ុនក៏គ្រោងនឹងរៀបចំផ្លាស់ប្តូរស្មាតហ្វូននោះឲ្យពិសេសផងដែរ។ យោងតាមអ្នកជំនាញខាងឧស្សាហកម្មមកពីកូរ៉េខាងត្បូងបានឲ្យដឹងថា Galaxy S10 នឹងមានបីម៉ូដែល មានទំហំអេក្រង់ពីរផ្សេងគ្នាផងដែរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Galaxy S10 នឹងមានចំនួន៣ម៉ូដែលផ្សេងៗគ្នា ដែលម៉ូដែលទី១ មានកាមេរ៉ា១គ្រាប់ អេក្រង់ 5.8 អ៊ីញ និងមិនមានគែមអេក្រង់កោង ចំណែកឯម៉ូដែលទី២ មានទំហំអេក្រង់ដូចម៉ូដែលទី១ ប៉ុន្តែមានគែមអេក្រង់កោង ជាមួយកញ្ចក់ Infinity Display និងមានកាមេរ៉ា២គ្រាប់។ រីឯម៉ូដែលទី៣ មានបង្កប់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃក្នុងអេក្រង់ និងកាមេរ៉ារហូតដល់ទៅ៣គ្រាប់៕ អត្ថបទ៖ ឌី ប្រភព៖ gsmarena

    June 26, 2018
  • កីឡា

    ការប្រកួតជុំទី 2 នៃការប្រកួតក្នុងពូលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup កំពុងតែដំណើរការនឹងស្វែងរកប្រទេសនីមួយៗដែលត្រូវឈានទៅវគ្គជម្រុះ ១៦ក្រុមមុនការប្រកួតជុំចុងក្រោយ។ ប្រសិនបើក្រុមពីររឺច្រើនមានកម្រិតពិន្ទុស្មើគ្នាតើគេនឹងប្រើប្រព័ន្ធឬវិធីអ្វីដើម្បីស្វែងរកក្រុមដែលត្រូវឡើងទៅវគ្គបន្ត។ យើងលើកយកពូល F មកនិយាយព្រោះវាជាពូលដែលប្រទាក់ប្រទាញពិន្ទុគ្នានឹងមានសំនួរចោទសួរជាច្រើន។ លក្ខខណ្ឌមានដូចជា៖  ប្រសិនបើស៊ុយអែតនិងអាល្លឺម៉ង់ឈ្នះក្នុងការប្រកួតទី៣ ពួកគេនឹងបញ្ចប់ក្នុងកម្រិតពិន្ទុចំនួន ៦ស្មើជាមួយម៉ិកស៊ិកហើយគេនឹងគិតលើគ្រាប់បាល់ផលសងរវាងក្រុមទាំង៣។  ប្រសិនបើប្រទេសស៊ុយអែតនិងអាល្លឺម៉ង់ឈ្នះពីរគ្រាប់ឬច្រើន ស៊ុយអែតនិងអាល្លឺម៉ង់នឹងឡើងទៅវគ្នបន្ត (ម៉ិកស៊ិកធ្លាក់)។  ប្រសិនបើប្រទេសស៊ុយអែតផ្តួលក្រុមម៉ិកស៊ីកូរ និងអាល្លឺម៉ង់ទទួលបរាជ័យ ក្រុមស៊ុយអែតនឹងឈរនៅលើកំពូលតារាង។  ប្រសិនបើប្រទេសអាល្លឺម៉ង់និងស៊ុយអែតប្រកួតស្មើ ក្រុមដែលមានគ្រាប់បាល់ផលសងច្រើនជាងនេះនឹងឈរនៅចំណាត់ថ្នាក់លេខពីរ។  កូរ៉េខាងត្បូងត្រូវតែយកឈ្នះអាឡឺម៉ង់ហើយស៊ុយអែតនឹងចាញ់ម៉ិកស៊ិកដើម្បីមានឱកាសឡើងទៅវគ្គបន្ត។  ប្រសិនបើប្រទេសស៊ុយអ៊ែតហើយប្រទេសអាឡឺម៉ង់មានគ្រាប់ផលសងតែ ១គ្រាប់ ប៉ុន្តែនៅក្នុងការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរមានការស៊ុតបញ្ចូលទីគ្នាលើសពី៣គ្រាប់ឡើងទៅ អាល្លឺម៉ង់និងប្រទេសស៊ុយអ៊ែតនិងឡើងទៅវគ្គបន្តហើយម៉ិកស៊ិកធ្លាក់ចេញ។ ប្រសិនបើកូរ៉េខាងត្បូងយកឈ្នះអាល្លឺម៉ង់ 1-0 និងស៊ុយអែតចាញ់ម៉ិកស៊ិក 1-0 គេនឹងជ្រើសយកប្រព័ន្ធ Head-to-head មកប្រើរវាងអាល្លឺម៉ង់

    June 26, 2018
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនទូរស័ព្ទមួយនៅក្នុងប្រទេសចិនបានផ្តល់ប្រាក់រង្វាន់ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រទៅកាន់នាយកប្រតិបត្តិរបស់ខ្លួនគឺប្រាក់រង្វាន់ ដែលមានតម្លៃសរុ​បរហូតដល់ទៅ ១,៥ ពាន់លានដុល្លារ។ ក្រុមហ៊ុនទូរស័ព្ទដែលបានបង្កើតឲ្យមានភាពភ្ញាក់ផ្អើលទូទាំងពិភពលោកនេះមានឈ្មោះថា Xiaomi ជាក្រុមហ៊ុនធំលំដាប់ទី ៤ នៅក្នុងពិភពលោក ហើយលោកនាយកប្រត្តិបត្តិ ដែលមានសំណាងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដល់ច្រើននេះមានឈ្មោះថា​ Lei Jun។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ ការផ្តល់ជូនប្រាក់រង្វាន់ដ៏ច្រើននេះ ត្រូវបានគេធ្វើឡើងដោយផ្អែកលើការងារពីអតីតកាល និងពេលបច្ចុប្បន្នរបស់លោក Lei Jun តែមិនផ្អែកលើគម្រោង និងគោលដៅទៅថ្ងៃអនាគត់របស់ក្រុមហ៊ុននោះទេ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន ៧០ ពាន់លានដុល្លារ តែក្រុមហ៊ុននេះមានគោលការផ្តល់ជូនប្រាក់រង្វាន់ដល់នាយប្រតិបត្តិឆ្នើមខ្ពស់បំផុតរហូតដល់ ១,៧ ពាន់លានឯណោះ ហើយប្រាក់រង្វាន់គឺជាភាគហ៊ុនរបស់ក្រុមហ៊ុនផ្ទាល់តែម្តងមិនមែនជាលុយសុទ្ធនោះទេ៕ https://www.youtube.com/watch?time_continue=2&v=FkWwlrv5DwE អត្ថបទ៖

    June 26, 2018
  • អន្តរជាតិ

    ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧និង១០នាទី ដល់វេលាម៉ោង១៩និង១៥នាទី មានករណីភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់ដើមបង្គោលភ្លើងនិងរលំដើមឈើនៅក្នុងខណ្ឌដូនពេញ។ ១-រលំដើមក្ងោកមួយដើមតូច នៅត្រង់ចំណុចផ្លូវលេខ ២១៥ កែងមហាវិថីព្រះនរោត្តម និងទ្រេតដើមអំពិលមួយដើមធំ ខាងមុខផ្ទះលេខ ១២អឺ០ ផ្លូវ លេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ (មិនបណ្តាលអោយគ្រោះថ្នាក់ ឬខូចខាតអ្វីទេ)។ ២-រលំបាក់ដើមត្របែកព្រៃ មួយដើម នៅត្រង់ចំណុចទល់មុខក្រសួងព័ត៌មាន មហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (បណ្តាលអោយសង្កត់លើ ម៉ូតូកង់បី ចំនួនមួយគ្រឿង មិនបណ្តាល អោយគ្រោះថ្នាក់អ្វីទេ)។ ៣-រលំបង្គោលភ្លើងមួយដើម នៅត្រង់ចំណុចផ្លូវលេខ២១៤

    June 26, 2018