- Khmernote Media
- PR
ស្របតាមកម្មវិធីដែលបានសន្យា ក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ដែលបានផ្សាយបន្តផ្ទាល់នៅស្ថានីយ៏ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 concert កាលពីថ្ងៃទី២៤មិថុនា២០១៨។ សូមជំរាបថា នេះជាការចាប់ឆ្នោតលើកទី 1 របស់កម្មវិធីផ្សងសំណាងរបស់ Samsung Galaxy S9|S9+។ បើតាមប្រសាសន៏របស់លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដោយមានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃកំពូលស្មាតហ្វូនទំនើបរបស់សាមសុង Galaxy S9/S9+ ក្រុមហ៊ុនសាមសុងក៏បាន ធ្វើការលើកទឹកចិត្ត និងជូននូវកាដូរ ជាច្រើនដល់អតិថិជនរាល់ការជាវកំពូលស្មាតហ្វូនដ៏អស្ចារ្យមួយនេះ ដែលរង្វាន់មានដូចជាការបញ្ចុះតម្លៃ $50
June 25, 2018 - កីឡា
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បានបញ្ចប់ការប្រកួតវគ្គចែកពូលជុំទី 2 ហើយគិតត្រឹមយប់មិញនេះ ខណៈដែលមានក្រុមខ្លះកក់កៅអីវគ្គ 16 ក្រុមចុងក្រោយរួចជាស្រេចនិងក្រុមខ្លះទៀតកក់សំបុត្រយន្ដហោះត្រលប់ទៅស្រុកវិញ។ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ជុំទី 2 នេះពិតជាស្វិតស្វាញណាស់ដោយសារតែក្រុមនីមួយៗប្រជែងគ្នាយកជ័យជំនះដើម្បីបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ប្រសិនបើនៅតែបន្ដចាញ់នោះពួកគេនឹងអស់ឱកាសបន្ដដំណើរទៅកាន់វគ្គបន្ទាប់។ ក្រុមដែលបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយបន្ទាប់ពីបញ្ចប់ជុំទី 2 នេះមានដូចជា៖ 1. ម្ចាស់ផ្ទះរុស្សី 2. ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ 3. ក្រុមជម្រើសជាតិ បារាំង 4.
June 25, 2018 - សង្គម
បន្ទាប់ពីស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់អស់រយៈពេល១សប្តាហ៍មក កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីស្តីពីការព្យាករណ៍អាកាសធាតុ ដោយមានខ្យល់មូសុងនិរតី បាន និងកំពុងបង្កើនឥទ្ធិពលសារជាថ្មីឡើងវិញមកលើតំបន់មាត់សមុទ្រ ហើយជ្រលសម្ពាធទាប បាន និងកំពុងអុសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា នេះ៕ អត្ថបទ៖ សេម
June 25, 2018 - អន្តរជាតិ
មូលធិនិរបស់លោក Bill Gates ដែលធ្វើការផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់គ្រោងនឹងប្រើប្រាស់វិធីថ្មីមួយ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់គឺវិធីប្រើប្រាស់មូសដែកគោលឈ្មោល ដែលគេបានកែច្នៃហ្សែនរបស់វារួច (ហ្សែនគ្មានមេរោគជំងឺគ្រុនចាញ់) ឲ្យទៅបង្កកំណើតជាមួយនឹងមូសដែកគោលញី។ សូមបញ្ជាក់ជូនថា មូសដែកគោលជាភ្នាក់ងាចម្លងមេរោគជំងឺគ្រុនចាញ់នេះគឺជាមូសដែកគោលញី ដែលត្រូវការបឺឈាមមនុស្សយកទៅចិញ្ចឹមកូនរបស់របស់វា ខណៈដែលមូលដែកគោលឈ្មោលមិនដែលខាំមនុស្សទាល់តែសោះ។ ដូចនេះហើយទើបគម្រោងថ្មីនេះគេចង់បង្កាត់ពូជមូសដែកគោលឈ្មោល ដែលមានហ្សែនពិសេសគ្មានមេរោគគ្រុនចាញ់ ហើយយកវាទៅប្រលែងនៅក្នុងព្រៃឲ្យបង្កកំណើតជាមួយនឹងមូសដែកគោលញី ហើយមូលដែកគោលជំនាន់ទី១០ ដែលកើតចេញការបន្តពូជរវាងមូស ដែលគេបានកែច្នៃហ្សែននេះ នឹងគ្មានផ្ទុកមេរោគនៃជំងឺគ្រុនចាញ់នោះទេ។ វិធីនេះនឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់បានក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ សូមបញ្ជាក់ថា មូលនិធិរបស់លោក Bill Gates បានចាយលុយជាច្រើនលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ហើយជាមធ្យមមានមនុស្សស្លាប់ដោយជំងឺនេះប្រមាណជា ៤៤៥,០០០ នាក់ក្នុងមួយឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ Reuters
June 25, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ដើម្បីរក្សាបរិស្ថានទីក្រុងឲ្យបានស្អាតល្អ គ្មានសំរាម អភិបាលក្រុងនីមួយៗព្យាយាមរកវិធីសាស្ត្រផ្សេងៗគ្នា ដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងផ្ទាល់នៅក្នុងក្រុងនោះ ធ្វើយ៉ាងណាធនាបាននូវទីក្រុងដែលគ្មានសំរាម។ ដោយឡែកក្រុមព្រឹក្សាភិបាលរដ្ឋ Penang ប្រទេសម៉ាឡេស៊ី ឯនោះវិញ បានដាក់ចេញសេចក្តីស្នើសុំជាពិសេសមួយ ដើម្បីរក្សាបរិស្ថានទីក្រុង គឺស្នើមិនឲ្យមានការប្រើប្រាស់ទុយោទឹក និងកែវស្នោនៅក្នុងទីក្រុងឡើយ ដ្បិតវត្ថុទាំងពីរប្រភេទនេះជាប្រភពនៃការបង្កើតឲ្យមានសំរាមយ៉ាងច្រើននៅក្នុងទីក្រុង។ ការដាក់សេចក្តីស្នើសុំខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុងព្រឹក្សាភិបាលនៃរដ្ឋមួយនេះ បើកយុទ្ធនាការប្រមូលសំរាម និងសម្អាតទីក្រុងទ្រង់ទ្រាយធំមួយ និងបានប្រមូលសំរាមជាទុយោទឹក និងកែវស្នោបានប្រមាណជា ៥០០ គីឡូក្រាម។ ។ យ៉ាងណាក្តី សេចក្តីស្នើសុំរបស់ក្រុមព្រឹក្សាពិបាលរបស់រដ្ឋ Penang ខាងលើនេះ មិនទាន់ត្រូវបានសម្រេចដោយរដ្ឋាភិបាលនៅឡើយទេ ដោយគេទុកពិចារណា និងប្រជុំសម្រេចជាមុនសិន៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
June 25, 2018 - PR
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតតស៊ូមតិ និងវោហារសព្ទឆ្នើម “The Perspectives Cambodia” រដូវកាលទី២ វគ្គប្រកួតផ្តាច់ព្រ័ត្រ បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ២៣ មិថុនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ ម្ចាស់ជ័យលាភីលេខ១ សម្រាប់ការតស៊ូមតិទទួលបានមេដាយមាស, ថវិកាសរុប 7.5លានរៀល, ហើយនិងម្ចាស់ជ័យលាភី វោហាស័ព្ទឆ្នើមមេដាយមាស ថវិកាចំនួនមួយលានរៀល និង កាដូអនុស្សាវរីយ៍ពីក្រុមហ៊ុន Huawei។ នេះគឺជាលើកទី២ហើយ ដែលកម្មវិធី The Perspectives Cambodia បានដំណើរការ បន្ទាប់ពីជោគជ័យកាលពីឆ្នាំ២០១៧ ដែលមានអ្នកចូលរួមគាំទ្រ និងប្រកួតប្រជែងយ៉ាងច្រើនកុះករ។ កម្មវិធី “The
June 25, 2018 - អន្តរជាតិ
ចិន ៖ ស្ត្រីម្នាក់បានធ្វើឲ្យរថយន្តទំនើបម៉ាក Ferrari 458 មួយគ្រឿងទទួលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី បន្ទាប់ពីបានជួល ដោយសារបើកទៅបុកនឹងរថយន្តមួយគ្រឿងផ្សេងទៀត។ រថយន្តមួយគ្រឿងនេះមានតម្លៃរហូតដល់ទៅជាង៦០ម៊ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ប៉ុន្តែក្នុងពេលត្រឹមមួយពព្រិចភ្នែកក្រោយពេលបើកចេញពីក្រុមហ៊ុនលក់រថយន្តវាត្រូវបានបំផ្លាញខ្ទេចតែម្ដង។ នៅមុនពេលកើតហេតុ ខណៈពេលកំពុងឈប់រងចាំភ្លើងស្ដុប ស្ត្រីដែលជាអ្នកបើកបរបានធ្វើការថតឃ្លីបវីដេអូមួយនៅក្នុងរថយន្តដោយនិយាយរៀបរាប់អំពីអារម្មណ៍រំភើបអស្ចារ្យក្នុងការបើកបររថយន្តទំនើបនេះជាលើកដំបូង។ បន្តិចក្រោយមកកាមេរ៉ាសុវត្ថិភាពតាមបណ្ដោយផ្លូវមួយក្នុងទីក្រុង Wenling ភាគខាងកើតប្រទេសចិន ស្រាប់តែចាប់បាននូវសកម្មភាពបាត់បង់លំនឹងនៃរថយន្តស្ព័រពណ៌ក្រហមនេះរ៉េចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវ ហើយបន្តទៅបុករថយន្តពណ៌សម៉ាក BMW X3 មួយគ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាថែមទៀត។ ទោះជាយ៉ាងណា ហេតុការណ៍ស្មានមិនដល់នេះមិនបង្កឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ។ ចុចចូលមើលវីដេអូខាងក្រោម ៖ https://www.youtube.com/watch?v=nBk4BDSOOZA អត្ថបទ៖ ប៊ី ប្រភព៖ nextshark
June 25, 2018 - PR
ភ្នំពេញ៖ ដោយសម្លឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាត ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 កាមេរ៉ា៤ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក។ លោក Jeff Yang លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា“អតិថិជនដែលស្មាតហ្វូន Huawei Y9 2018 នារដូវកាលនេះ នឹងទទួលបានកាដូពិសេសរួមមាន កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់
June 23, 2018 - PR
ក្រុមហ៊ុន vivo គ្រោងនឹងបញ្ចេញអាវុធដែលមានកាណុងធំរបស់ខ្លួនទៅក្នុងទីផ្សារក្នុងពេលឆាប់ៗនេះផងដែរហើយអ្នកលោកអាចកម៉្មង់បានចាប់ពីថ្ងៃនេះតទៅ។vivo X21 ពណ៌ខ្មៅ ជាស្មាតហ្វូនដែលមានកម្រិត Performances ខ្លាំងជាងគេនៅម៉ូឌែលផ្សេងៗរបស់ក្រុមហ៊ុន vivoដូចជា6 GB RAM 、AI face acess、Dual pixel sensors និងជាពិសេសនោះវាមានចំណុចពិសេសជាច្រើន ដែល vivo ជឿជាក់ថា វានឹងបាញ់ចំគោលដៅនៃយុទ្ធសាស្រ្តដែលខ្លួនបានរំពឹងទុកទៅក្នុងទីផ្សារ។ នេះជាលក្ខណៈសម្បតិ្តមួយចំនួនរបស់ vivo X21: • មានរូបរាងស្រស់ស្អាតបែប High-Class • មានវិមាត្រ (154.45 x 74.78 x 7.37)មីលីម៉ែត្រ
June 23, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរោគសញ្ញាចម្បងនៃជំងឺដំបៅក្រពះ ព្រមទាំងគន្លឹះងាយៗចំនួន ៣ ដែលអ្នកគួរតែធ្វើដើម្បីទប់ស្កាត់ជំងឺនេះ ៖ – រោគសញ្ញាចម្បងទាំង ៥ ៖ ១. រោគសញ្ញាចម្បងបំផុតនៃជំងឺដំបៅក្រពះ គឺការឈឺចាប់ ៖ ការឈឺចាប់នៅត្រង់តំបន់ពោះចន្លោះផ្ចិត និងឆ្អឹងទ្រូង។ ជារឿយការឈឺចាប់ គឺមានសភាពកាន់តែអាក្រក់ឡើងនៅខណៈពេលពោះទទេរមិនទាន់ទទួលទានអ្វី ឬកំឡុងពេលយប់ ប៉ុន្តែអាចធូរស្រាលវិញដោយការទទួលទានអាហារមួយចំនួន។ ទោះជាយ៉ាងណាអាការៈនេះ គឺមិនទៀងទាត់ឡើយ ហើយក៏មិនប្រក្រតីដែរ ដោយកើតឡើងជាប់គ្នាពី ២ ទៅ ៣ថ្ងៃ បន្ទាប់មកក៏បាត់។ ប្រសិនបើអ្នកសម្គាល់ឃើញ ឬជួបប្រទះអាការៈឈឺចាប់ខ្លាំងភ្លាមៗ ឬឈឺស្រួចស្រាវ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ២. ភាពប្រែប្រួលនៃចំណង់អាហារ ៖ រោគសញ្ញាផ្សេងទៀតនៃជំងឺដំបៅក្រពះ គឺការផ្លាស់ប្តូរចំណង់អាហាររបស់អ្នក។ នៅសុខៗអ្នកក៏មានអារម្មណ៍ថាឆ្អែតមិនអាចទទួលទានទឹក ភេសជ្ជៈ ឬអាហារណាមួយបានច្រើនដូចពេលធម្មតា។ ពេលខ្លះបែរជាមានអារម្មណ៍ថាឃ្លានខ្លាំង បើទោះជាទើបនឹងបានទទួលទានអាហាររួចប៉ុន្មានម៉ោង។ ៣. ស្រកទម្ងន់ ៖ ភាពប្រែប្រួលផ្សេងៗនៃចំណង់អាហារអាចបណ្ដាលឲ្យស្រកទម្ងន់។ ទោះជាយ៉ាងណាការស្រកទម្ងន់នេះក៏ជារោគសញ្ញានៃជំងឺដំបៅក្រពះផងដែរ ប្រសិនបើអ្នកទទួលទានតិចដោយសារតែបាត់បង់ចំណង់អាហារ ហើយជួបប្រទះការឈឺចាប់ខណៈពេលកំពុងទទួលទាន។ ៤. ចង្អោរចង់ក្អួត និងក្អួតតែម្ដង ៖ អតុល្យភាពនៃទឹកក្រពះក៏អាចនាំអោយកើតមានអាការៈចង្អោចង់ក្អួូត និងក្អួតដែរ។ ការក្អួតឈាម គឺរោគសញ្ញាចង្អុលបង្ហាញពីដំណាក់កាលចុងក្រោយនៃជំងឺដំបៅក្រពះ ហើយអ្នកគួរតែស្វែងរកជំនួយវេជ្ជសាស្រ្តភ្លាមៗប្រសិនបើវាកើតឡើង។ ៥. ភាពខុសប្រក្រតីនៃពណ៌លាមក ៖ រោគសញ្ញានៃដំណាក់កាលចុងក្រោយផ្សេងទៀតរបស់ដំបៅក្រពះ គឺលាមកមានពណ៌ខុសប្រក្រតីដែលអាចជាពណ៌ដិតស្រអាប់ខ្លាំង ឬអ្នកអាចសម្គាល់ឃើញមានឈាមក្នុងលាមក។ ប្រសិនបើរោគសញ្ញាបែបនេះកើតឡើង អ្នកត្រូវស្វែងរកដំបូន្មានវេជ្ជសាស្ត្រ ឬជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម។ – សកម្មភាព ៣ យ៉ាងដែលអ្នកគួរតែធ្វើដើម្បីទប់ស្កាត់ ៖ ប្រសិនបើអ្នកសង្ស័យថា អ្នកមានជំងឺដំបៅក្រពះ អ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យឲ្យឆាប់បំផុតតាមតែអាចធ្វើទៅបាន ប៉ុន្តែទោះជាយ៉ាងណាចំនុច ៣ ខាងក្រោមនេះជាអ្វីដែលអ្នកគួរតែធ្វើដើម្បីទប់ស្កាត់ ក៏ដូចជាព្យាបាលជំងឺដំបៅក្រពះ ៖ ១. ប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកទទួលទាន ៖ អ្នកគួរតែព្យាយាមទទួលទានប្រភេទនៃអាហារដែលមានផ្ទុកជាតិសសៃខ្ពស់ដូចជា ផ្លែឈើ និងបន្លែ រួមបញ្ចូលទាំងអាហារដែលសម្បូរទៅដោយសារជាតិ flavonoids (ផ្លែប៉ោម ជីវ៉ាន់ស៊ុយ ការ៉ុត ទំពាំងបាយជូរ ខ្ទឹមបារាំង សូកូឡាខ្មៅ ជាដើម) ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបាក់តេរី H Pylori ដែលបង្កជំងឺដំបៅក្រពះ។ ២. ឈប់ជក់បារី និងទទួលទានជាតិអាល់កុល ៖ ទាំងការជក់បារី និងទទួលទានគ្រឿងស្រវឹង គឺសុទ្ធតែបង្កើនឱកាសនៃជំងឺដំបៅក្រពះ ក៏ដូចជាជំងឺធ្ងន់ធ្ងរផ្សេងៗជាច្រើនទៀតផងដែរ។ ៣. កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស ៖ ក្រៅពីការបំផ្លាញដោយថ្នាំបំបាត់ការឈឺចាប់ NSAIDS និងបាក់តេរី H Pylori ភាពតានតឹងក៏ជាកត្តាចម្បងមួយដែលធ្វើឲ្យអ្នកងាយនឹងកើតជំងឺដំបៅក្រពះផងដែរ។ ដូច្នេះព្យាយាមកាត់បន្ថយភាពតានតឹង ឬកម្រិតនៃភាពស្ត្រេសរបស់អ្នកតាមរយៈសកម្មភាពផ្សេងៗទៀតដូចជា ការសម្រាកលំហែកាយឲ្យទៀងទាត់ ជាដើម៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Dailyhealthpost
June 23, 2018









