- Khmernote Media
- អន្តរជាតិ
ថៃ៖ ដោយសារតែតម្លៃផ្លែម្នាស់ធ្លាក់ចុះខ្លាំងពេក កសិករថៃជាប្តីប្រពន្ធមួយគូបានសម្រេចចិត្តនាំយកផ្នែម្នាស់ពីចំការរបស់គាត់ទៅឲ្យសត្វស៊ីទាំងអស់ ព្រោះពួកគាត់មិនចង់ឃើញម្នាស់ទាំងនោះទុំរលួយចោលនៅក្នុងចំការរបស់គាត់។ កសិករជាប្តី ដែលបានធ្វើរឿងដ៏គួរឲ្យចាប់អារម្មណ៍នេះមានឈ្មោះថា Sornkhiri Buajaeng និងប្រពន្ធរបស់គាត់មានឈ្មោះថា Sunaree Meemak រស់នៅ និងមានចំការម្នាស់នៅក្នុងស្រុក Ban Kha district ខេត្ត Ratchaburi ភាគខាងលិចប្រទេសថៃ។ កាលពីថ្ងៃសុក្រកន្លងទៅនេះ ពួកគាត់បានយកផ្លែម្នាស់ចំនួន ១ តោន ទៅបរិច្ចាគឲ្យមជ្ឈមណ្ឌលចិញ្ចឹមសត្វ ព្រៃ Prathab Chang ក្នុងស្រុក Chom Bung ដើម្បីធ្វើជាចំណីសត្វ។ សកម្មភាពនេះបានធ្វើឲ្យកសិករផ្សេងទៀតចាប់អារម្មណ៍ និងចង់ធ្វើការបរិច្ចាគដូចនេះដែរ ព្រោះពួកគាត់សុទ្ធតែមានបញ្ហាលក់ម្នាស់របស់ពួគគាត់មិនចេញដូចគ្នា។
June 23, 2018 - បច្ចេកវិទ្យា
លោក Nazrin Hassan គឺជានាយកប្រតិបត្តិមួយរូបនៃក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ប្រទេសម៉ាឡេស៊ី។ ដោយឡែក កាលពីសប្ដាហ៍មុននេះ យើងទទួលបានដំណឹងថា លោកបានស្លាប់បាត់បង់ជីវិតហើយបន្ទាប់ពីស្មាតហ្វូន Blackberry រឺ Huawei របស់គាត់បានផ្ទុះក្នុងបន្ទប់គេង។ យោងតាមគេហទំព័រ The Malaysian Insight បានសរសេរថា មូលហេតុដែលបណ្ដាលឲ្យគាត់ស្លាប់គឺបណ្ដាលមកពីការស្រូបផ្សែង និងរងរបួសដោយសារភ្លើងខ្លាំងពេក។ ស្របពេលជាមួយគ្នានេះ បងថ្លៃរបស់ Hassan បានបង្ហោះសារលើបណ្ដាញសង្គមថា “គាត់មានស្មាតហ្វូនពីរ មួយគឺ Blackberry និងមួយទៀតគឺ Huawei ហើយយើងនៅមិនទាន់ដឹងនៅឡើយទេថា មួយណាផ្ទុះ។” គាត់បានបន្ថែមថា ខណៈពេលនេះ យើងក៏នៅមិនទាន់ទទួលបានការបញ្ជាក់ដូចគ្នាពីប៉ូលីស ទាក់ទងទៅនឹងការស្លាប់របស់ Nazrin ដែលអាចនឹងបណ្ដាលមកពីការផ្ទុះស្មាតហ្វូនដែលធ្វើឲ្យគាត់រងរបួសក្បាល ហើយបាត់បង់ស្មារតី រឺបណ្ដាលមកពីផ្សែង។
June 23, 2018 - អន្តរជាតិ
បរទេស ៖ កាលពីពេលថ្មីៗនេះ លោកឪមួយរូបបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង បន្ទាប់ពីឃ្លីបវីដេអូបង្ហាញឲ្យឃើញពីសកម្មភាពបញ្ឈប់ក្មេងតូចកុំឲ្យយំ កំឡុងពេលធ្វើពិធីលាបបាបតាមបែបសាសនា ដោយការលើកដៃទះកំផ្លៀងរបស់លោកឪចំណាស់រូបនេះ ត្រូវបានគេបង្ហោះចែករំលែកកក្រើកពេញបណ្ដាញសង្គម។ តាមរយៈឃ្លីបវីដេអូក៏បានបង្ហាញឲ្យឃើញផងដែរថា បន្ទាប់ពីលោកឪប្រើប្រាស់ហឹង្សាបែបនេះដាក់ក្មេង ស្ត្រីដែលជាម្ដាយក៏ព្យាយាមទាញកូនចេញឆ្ងាយពីលោកឪ ប៉ុន្តែលោកឪរូបនោះបែរជាចាប់ក្មេងអោបកាន់តែខ្លាំងជាងមុនទៅវិញ។ ទោះជាយ៉ាងណា នៅទីបំផុតបុរសម្នាក់ដែលត្រូវបានគេជឿថាជាឪពុករបស់ក្មេងបានជួយទាញកូនចេញពីលោកឪ ខណៈដែលវីដេអូត្រូវបានកាត់ផ្ដាច់ត្រឹមនេះ។ គ្មានប្រភពណាមួយបញ្ចាក់ថា ហេតុការណ៍កើតឡើងនៅឯណានោះទេ ប៉ុន្តែពិធីសាសនានេះធ្វើឡើងជាភាសាបារាំង៕ ចុចចូលមើលវីដេអូខាងក្រោម ៖ អត្ថបទ ៖ ប៊ី ប្រភព ៖ Mirror
June 22, 2018 - កីឡា
ខ្សែបម្រើ Luka Modric ដែលជាប្រធានក្រុមរបស់ក្រុមជម្រើសជាតិក្រូអាតបាននិយាយប្រាប់អ្នកសារពត៌មានបន្ទាប់ពីប្រកួតចប់ធ្វើឲ្យអ្នកគាំទ្រអាហ្សង់ទីនជាច្រើននាក់រំជួលចិត្តចំពោះសម្ដីរបស់ Modric។ បន្ទាប់ពីប្រធានក្រុមជម្រើសជាតិក្រូអាតជួយឲ្យក្រុមខ្លួនយកឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីនរួចមក ក្រុមជម្រើសជាតិក្រូអាតបានកក់កៅអីវគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី។ ខ្សែបម្រើ Luka Modric គឺជាចំណែកមួយដ៏ធំសម្រាប់ក្រុមជម្រើសជាតិក្រូអាតបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីម្សិលមិញ ហើយ Modric ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំការប្រកួតទៀតផង។ Modric បាននិយាយប្រាប់អ្នកសារពត៌មានក្រោយបញ្ចប់ការប្រកួតថា៖ គោលដៅសំខាន់របស់ពួកគេគឺខ្សែប្រយុទ្ធ Lionel Messi ពួកយើងធ្លាប់ដឹងពីទម្រង់របស់ Messi ព្រោះ Messi គឺជាស្នូលដ៏សំខាន់នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដូច្នោះពួកយើងត្រូវបិទ Messi ឲ្យជាប់មិនឲ្យរូបគេមានឱកាសបង្កើតគ្រាប់បាល់បានទេ។ ចំពោះ
June 22, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីវិធីងាយៗបែបធម្មជាតិ ដើម្បីកម្ចាត់ក្លិនខ្យល់ដង្ហើមមិនល្អដោយមិនចាំបាច់ចំណាយពេលយូរ ឬថវិការអស់ច្រើន ៖ ១. ប្រើប្រាស់ទឹកខ្ពុរមាត់បែបធម្មជាតិ ៖ ស្លឹកជីអង្កាមជួយប្រយុទ្ធប្រឆាំងនឹងខ្យល់ដង្ហើមមិនល្អ ហើយថែមទាំងធ្វើឲ្យក្នុងមាត់មានភាពស្រស់ថ្លាទៀតផង។ គ្រឿងទេសដែលមានរសជាតិហឹរ ឬក្លិនប្រហើរដូចជា ផ្កាក្លាំងពូ ដើមក្រវាញ និងគ្រាប់ជីអង្កាម គឺសុទ្ធតែមានប្រសិទ្ធិភាពប្រសើរបំផុតក្នុងការប្រយុទ្ធប្រឆាំងក្លិនខ្យល់ដង្ហើមមិនល្អ។ ម្ស៉ៅ baking soda អាចប្រើជាផលិតផលបែបធម្មជាតិដើម្បីសម្អាតក្នុងមាត់ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាបាន។ អ្វីដែលអ្នកត្រូវធ្វើ កឺគ្រាន់តែលាយម្ស៉ៅ baking soda ចំនួន ១ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១ ពែង កូរឲ្យសព្វ ហើយខ្ពុរសម្អាតមាត់របស់អ្នកជាមួយនឹងទឹកល្បាយនេះ។ អ្នកក៏អាចប្រើប្រាស់ម្ស៉ៅ baking soda ដើម្បីដុសសម្អាតធ្មេញបានផងដែរ។ តែស្លឹក fenugreek ក៏មានប្រសិទ្ធិភាពខ្ពស់ប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបង្កឲ្យមានក្លិនមាត់ផងដែរ។ ២. ទទួលទានទឹកធម្មតាឲ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំ ៖ ទឹកមាត់ទប់ស្កាត់ការលូតលាស់នៃបាក់តេរី ហើយទឹក គឺត្រូវការជាចាំបាច់ដើម្បីរក្សាក្រពេញទឹកមាត់ឲ្យដំណើរការយ៉ាងមានប្រសិទ្ធិភាព។ ការទទួលទានទឹក គឺសំខាន់បំផុតនៅពេលនិយាយដល់ការការពារការរីកលូតលាស់នៃពពួកបាក់តេរី ក៏ដូចជាខ្យល់ដង្ហើមអាក្រក់ដែលបណ្តាលមកពីបញ្ហានៃកង្វះជាតិសំណើម និងទឹកមាត់នៅក្នុងមាត់។ ព្យាយាមជៀសវាងការទទួលទានភេសជ្ជៈដែលផ្ទុកជាតិស្ករនៅពេលយប់ ក៏ព្រោះភេសជ្ជៈប្រភេទនេះជួយដល់ការលូតលាស់នៃបាក់តេរី។ ៣. ប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកទទួលទាន ៖ អាហារមួយចំនួនអាចបង្កឲ្យកើតមានក្លិនខ្យល់ដង្ហើមមិនល្អ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរតែជៀសវាងទទួលទានអាហារទាំងនោះ។ ខ្ទឹមបារាំង និងខ្ទឹមស គឺជាប្រភេទនៃអាហារដែលងាយនឹងធ្វើឲ្យខ្យល់ដង្ហើមប្រែជាមានក្លិនអាក្រក់បំផុត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរឈប់ទទួលទានខ្ទឹមបារាំងទាំងស្រុងតែម្ដងឡើយ ក៏ព្រោះយោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានខ្ទឹមបារាំងក្នុងកម្រិតមធ្យមជួយសម្លាប់នូវបាក់តេរី ៤ ប្រភេទដែលបណ្ដាលឲ្យធ្មេញពុក និងជំងឺអញ្ចាញផ្សេងៗ។ អ្នកក៏គួរតែកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករ fructose ឬជាតិអាស៊ីត acidic ខណៈដែលសារជាតិទាំងនេះជម្រុញដល់ការរីកលូតលាស់នៃបាក់តេរី។ ប្រសិនបើអ្នកឃ្លាន ចូរព្យាយាមទទួលទានផ្លែប៉ោម ឬយ៉ាអ៊ួរជំនួសវិញ។ ផ្លែប៉ោមមានផ្ទុកជាតិ heteropolysaccharide pectin ដែលជួយជម្រុញដល់ការផលិតទឹកមាត់ ខណៈដែលសារធាតុសកម្មក្នុងទឹកដោះគោជូរ ឬយ៉ាអ៊ួរជួយកាត់បន្ថយបាក់តេរីក្នុងមាត់។ ៤. កោសអណ្ដាត ៖ អណ្ដាតរបស់អាចប្រែជាកន្លែងចិញ្ចឹមបាក់តេរីនៃក្លិនអាក្រក់។ ដូច្នេះបន្ទាប់ពីដុសសម្អាតធ្មេញរួច ចូរកុំភ្លេចប្រើប្រាស់ច្រាសដុសធ្មេញកោសសម្អាតលើអណ្ដាតផង។ ៥. ដុសសម្អាតធ្មេញឲ្យបាន ២ ដងក្នុងមួយថ្ងៃ និងប្រើប្រាស់ខ្សែរ៉ូតសម្អាតម្ដង ៖ ដុសសម្អាតធ្មេញសម្រាប់រយៈពេល ២ នាទី ឲ្យបាន ២ ដងក្នុងមួយថ្ងៃ និងកុំភ្លេចប្រើខ្សែរ៉ូតសម្អាតធ្មេញឲ្យបានយ៉ាងហោចណាស់ម្ដងផង។ ការដុសសម្អាត និងរ៉ូតសម្អាតតាមចន្លោះធ្មេញជួយកម្ចាត់កំទេចកំទីអាហារជាប់ធ្មេញ ក៏ដូចជាបំបាត់ក្លិនអាក្រក់ពីក្នុងមាត់ផងដែរ។ ៦. រក្សាអញ្ចាញធ្មេញឲ្យមានសុខភាពល្អ ៖ ការប្រមូលផ្ដុំបាក់តេរីនៅគល់ ឬជើងធ្មេញបង្កើតឲ្យមានក្លិនអាក្រក់ក្នុងមាត់។ ជំងឺអញ្ចាញផ្សេងៗក៏ជាមូលចំបងដែលបណ្ដាលឲ្យមានក្លិនខ្យល់ដង្ហើមមិនល្អផងដែរ។ ដើម្បីរក្សាអញ្ចាញឲ្យមានសុខភាពល្អ ចូរជ្រើសរើសប្រើប្រាស់ថ្នាំដុសធ្មេញមានផ្ទុកសារជាតិហ្ល័រអ័រ៉ាយ (fluoride) និងព្យាយាមឈប់ជក់បារី។ ៧. ទំពារសំបកផ្លែក្រូច ៖ លាងសម្អាតសំបកផ្លែក្រូចណាមួយដូចជា ក្រូចឆ្មារ ឬក្រូចលឿង បន្ទាប់មកកាត់វាជាចំនិតតូចៗ ហើយទំពារក្នុងមាត់។ វិធីនេះមិនត្រឹមតែជួយធ្វើឲ្យក្លិនខ្យល់ដង្ហើមប្រែជាស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែជាតិអាស៊ីតក្នុងសំបកក្រូចក៏នឹងជួយជម្រុញក្រពេញទឹកមាត់ឲ្យធ្វើការផលិតទឹកមាត់បានកាន់តែច្រើនដែលការពារប្រឆាំងនឹងក្លិនខ្យល់ដង្ហើមមិនល្អ ក៏ដូចជាបញ្ហាពុកធ្មេញ៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 22, 2018 - កីឡា
អតីតខ្សែការពាររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Pablo Zabaleta បានលើកឡើងថា៖ ខ្សែប្រយុទ្ធ Lionel Messi អាចនឹងចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន ប្រសិនបើអាហ្សង់ទីនទទួលរងបរាជ័យនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងឆ្នាំនេះ។ កាលពីម្សិលមិញក្រុមជម្រើសជាតិអាហ្សង់ទីនបានប្រកួតចាញ់ក្រុមជម្រើសជាតិក្រូអាតយ៉ាងអាម៉ាស់មុខបំផុតដោយបញ្ចប់ដោយលទ្ធផល ក្រូអាត យកឈ្នះ អាហ្សង់ទីន 3-0។ ការចាញ់របស់អាហ្សង់ទីនកាលពីម្សិលមិញនេះគឺជាកំណត់ត្រាដ៏អាក្រក់មួយរបស់អាហ្សង់ទីននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ខណៈដែលលោក Jorge Sampaoli ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានគេចោទប្រកាន់ថាជាអ្នកបង្កើតរឿងដ៏អាក្រក់នេះ។ នៅក្នុងការប្រកួតកាលពីម្សិលមិញរបស់អាហ្សង់ទីន អតីតខ្សែការពាររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Pablo Zabaleta មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទម្រង់លេងដ៏អាក្រក់របស់អាហ្សង់ទីនប្រកួតជាមួយនឹងក្រូអាតកាលពីយប់មិញ។ កាលពី 2 ឆ្នាំមុនខ្សែប្រយុទ្ធ Lionel
June 22, 2018 - PR
អ្វីដែលធ្វើឲ្យប្រជាជននៅទីក្រុងប៉ារីសក៏ដូចនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលចំពោះផលិតផលនៃក្រុមហ៊ុនOPPO នោះ គឺ OPPO Find X ដែលបានធ្វើការសម្ភោធនាថ្ងៃទី១៩មិថុនានេះ។ ម៉ូដែលថ្មីរបស់OPPOមួយនេះ វាប្រើប្រាស់នូវការរចនាតួខ្លួនជាលក្ខណៈGradient Design (ប្រដេញពណ៌) ហើយវាបានបំពាក់នូវបច្ចេកវិទ្យាទំនើបដែលធ្វើឲ្យអេក្រង់របស់វានៅលាតពេញលើផ្ទៃទូរស័ព្ទទាំងមូល សឹងតែគ្មានសល់គែម ចំណែកកាមេរ៉ារបស់វាទាំងខាងមុខនិងខាងក្រោយត្រូវបានបង្គាប់នៅក្នុងទូរស័ព្ទតែម្តង។ កាមេរ៉ាសម្រាប់ថតស៊ែលហ្វីដែលមានឈ្មោះថា”Stealth 3D” នឹងលៀនចេញមកក្រៅនៅពេលដែលអ្នកប្រើកម្មវិធីថតប៉ុណ្ណោះ ហើយវានឹងលឹបបាត់ទៅវិញពេលដែលអ្នកបិទកម្មវិធីថតស៊ែលហ្វី ហើយវាមានទំហំ២៥មេហ្គាភិចស៊ែល។ ចំណែកឯកាមេរ៉ាខាងក្រោយមានចំនួន២គ្រាប់ មាទំហំ២០មេហ្គាភិចស៊ែលនិង១៦ មេហ្គាភិចសែល។ អេក្រង់របស់វាក៏មិនចាញ់ស្មាតហ្វូនផ្សេងៗដែលកំពុងលក់លើទីផ្សារផងដែរ ម៉ូដែលនេះមានអេក្រង់កោងគែមទាំងសងខាងតែម្តង ដូច្នេះអ្នកអាចមើលរូបភាពបានធំជាងមុនជាមួយនឹងអេក្រងទំហំ៦,៤ អ៊ីញ។ អេក្រង់នេះគឺគ្រប់ដណ្តប់រហូតដល់ទៅ៩៣,៨% នៃផ្នែកខាងមុខរបស់ទូរស័ព្ទទៅហើយ។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញ ក្រុមហ៊ុនក៏បានបំពាក់នូវកម្មវិធី 3D face ដើម្បីដោះសោទូរស័ព្ទ បានយ៉ាងរហ័សបំផុត
June 22, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានឲ្យដឹងថា៖ គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Ernesto Valverde សង្ឃឹមថានឹងអាចនាំយកខ្សែប្រយុទ្ធ Paul Pogba មកជំនួសដំណែងរបស់ខ្សែបម្រើ Andres Iniesta ដែលទើបតែចាកចេញពីក្លឹបនៅក្នុងពេលថ្មីៗនេះ។ ការចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិបារាំងរូបនេះរបស់លោក Valverde ស្ថិតនៅក្នុងភាពស្មុគស្មាញ ខណៈដែលតម្លៃក្នុងការដេញថ្លៃខ្សែបម្រើ Paul Pogba យ៉ាងហោចណាស់ក៏មិនតិចជាង 120លានអឺរ៉ូ ដែរ។ ខ្សែបម្រើ Paul Pogba ត្រូវបានក្លឹបបិសាចក្រហម Manchester United ទិញពីក្លឹបសេះបង្កង់ Juventus នៅក្នុងតម្លៃផ្ទេរ 105លានអឺរ៉ូ
June 22, 2018 - អន្តរជាតិ
មនុស្សសឹងតែគ្រប់គ្នាហើយដែលធ្លាប់ជួបប្រទះអាការៈហើម ខ្សោយកម្លាំង និងឈឺចាប់ក្នុងជើងរបស់ពួកគេ។ បញ្ហានេះភាគច្រើនកើតឡើងចំពោះអ្នកដែលឈរយូរ ឬរស់នៅក្នុងរបៀបមួយដែលមិនសមស្រប។ ខាងក្រោមជាលំហាត់ប្រាណងាយៗមួយចំនួនដែលមានប្រសិទ្ធិភាពកាត់បន្ថយអាការៈការឈឺជើងត្រឹមមួយពព្រិចភ្នែក ប៉ុន្តែដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចូរព្យាយាមអនុវត្តន៍ឲ្យបានទៀងទាត់ ៖ ១. លំហាត់ប្រាណទី ១ ៖ ឈរត្រង់ ហើយដាក់ជើងផ្អឹបជិតគ្នា។ បន្ទាប់មកចាប់ផ្ដើមជំទើតជើងឲ្យខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន ហើយទប់ខ្លួនក្នុងសភាពបែបនេះសម្រាប់រយៈពេល ៣០ វិនាទីសិន សឹមទម្លាក់កែងជើង ឬដាក់ជើងឲ្យស្មើលើកម្រាលវិញ។ អនុវត្តន៍សារឡើងវិញពី ៥ ទៅ ១០ដង។ ២. លំហាត់ប្រាណទី ២ ៖ បោះជើងស្ដាំទៅមុខដូចពេលអ្នកកំពុងឈានដើរមួយជំហាន។ បន្ទាប់មកបង្វិលជំទើតជើងឆ្វេងឲ្យដូចក្នុងរូបភាពបានបង្ហាញ ហើយឈរស្ងៀមបែបនេះសម្រាប់រយៈពេល ៣០ វិនាទី។ អនុវត្តន៍សារឡើងវិញឲ្យបាន ៥ ដង ចំពោះជើងម្ខាងៗ។ ៣. លំហាត់ប្រាណទី ៣ ៖ ជាដំបូងត្រូវដាក់ដៃទាំងសងខាងទប់ទៅនឹងជញ្ជាំង បន្ទាប់មកជំទើតជើងស្ដាំ ចំណែកឯបាតជើងឆ្វេងត្រូវដាក់រាបស្មើនឹងកម្រាល។ ឈរស្ងៀមក្នុងសភាពបែបនេះសម្រាប់រយៈពេល ៣០ វិនាទី។ អនុវត្តន៍សារឡើងវិញឲ្យបាន ៣ ដងសម្រាប់ជើងម្ខាងៗ។ ៤. លំហាត់ប្រាណទី ៤ ៖ សម្រាប់លំហាត់ប្រាណនេះអ្នកអាចអនុវត្តន៍ដោយឈរ ឬអង្គុយក៏បាន។ អ្វីដែលត្រូវធ្វើ គឺដាក់គ្រាប់បាល់ថេននីស ឬកូនបាល់នៅក្រោមបាតជើង។ បន្ទាប់មកព្យាយាមបំលាស់ទី ឬរំកិលកូនបាល់ចេញពីកែងជើងទៅម្រាមជើង។ អនុវត្តន៍សារឡើងវិញឲ្យបាន ៥០ ដងចំពោះជើងម្ខាងៗ។ ៥. លំហាត់ប្រាណទី ៥ ៖ ដាក់កូនបាល់សម្រាប់ម៉ាស្សាលើដុំអេប៉ុងយ៉ូហ្កាមួយ។ បន្ទាប់មកដាក់ជើងរបស់លើបាល់ ដូច្នេះកូនបាល់នឹងស្ថិតក្រោមកជើង (ដូចក្នុងរូបភាពបានបង្ហាញ)។ រមៀលគ្រាប់បាល់ឲ្យគ្រប់ទិសសម្រាប់រយៈបេល ១០ វិនាទី រួចរុញ ឬសង្កត់វាទល់នឹងដុំអេប៉ុងយ៉ូហ្កាសម្រាប់រយៈពេល ៣ វិនាទី សឹមអនុវត្តន៍ដូចគ្នាសារឡើងវិញចំពោះជើងម្ខាងទៀត។ អនុវត្តន៍ឲ្យបាន ២ ដងចំពោះជើងម្ខាងៗ។ អ្នកអាចអនុវត្តន៍លំហាត់ប្រាណនេះចំពោះជើងទាំងសងខាងក្នុងពេលតែមួយក៏បាន។ ៦. លំហាត់ប្រាណទី ៦ ៖ អង្គុយលើកម្រាល តម្រង់ខ្នងឲ្យត្រង់ ហើយដាក់ជើងទាំងសងខាងទៅខាងមុន។ ដាក់ខ្សែក្រវ៉ាត់ ឬក្រណាត់ជុំវិញជើងរបស់អ្នកដូចក្នុងរូបភាពបានបង្ហាញ។ លើកជើងទាំងសងខាងឡើង ដោយដៃទាំងសងខាងទប់ក្រណាត់ ឬខ្សែក្រវ៉ាត់ឲ្យជាប់សម្រាប់រយៈពេល ៣០ វិនាទី។ អនុវត្តន៍សារឡើងវិញឲ្យបាន ៥ ដង។ ៧. លំហាត់ប្រាណទី ៧ ៖ ដាក់ម្រាមជើងនៃជើងម្ខាងលើដុំអេប៉ុងយ៉ូហ្កា ឬអ្វីមួយដែលស្រដៀងនេះ ដូច្នេះកែងជើងរបស់អ្នក គឺស្ថិតលើកម្រាល។ ទ្រេតខ្លួនទៅមុខ ដោយប្រើម្រាមជើងនៃជើងម្ខាងនោះដើម្បីទប់ទម្ងន់ខ្លួនសម្រាប់រយៈពេល ៣០ វិនាទី សឹមអនុវត្តន៍ដូចគ្នាសារឡើងវិញចំពោះជើងម្ខាងទៀត។ អនុវត្តន៍សារឡើងវិញឲ្យបាន ៥ ដង សម្រាប់ជើងម្ខាងៗ។ ៨. លំហាត់ប្រាណទី ៨ ៖ លំហាត់ប្រាណនេះជួយផ្ដល់ភាពធូរស្បើយដល់ជើង និងបំបាត់អាការៈហើម។ គេងរាបស្មើទល់នឹងជញ្ជាំងដោយដាក់ដៃទាំងសងខាងស្របនឹងដងខ្លួន ហើយចាប់ផ្ដើមលើកជើងឡើងឲ្យត្រូវនឹងមុំនៃរាងកាយដូចក្នុងរូបភាពបានបង្ហាញ។ នៅស្ងៀមក្នុងសភាពបែបនេះសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។ អនុវត្តន៍សារឡើងវិញឲ្យបានពី ២ ទៅ ៣ ក្នុងមួយថ្ងៃ៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 22, 2018 - អន្តរជាតិ
អាមេរិក៖ បុរសវ័យ៥០ឆ្នាំម្នាក់បានបង្ហាញនូវសកម្មភាពដ៏ក្លាហានមួយក្នុងការតតាំងជាមួយនឹងចោរម្នាក់ ដែលយកកាំភ្លើវែងប្រភេទ AK-47 មកប្លន់គាត់ និងបានបាញ់គំរាមលើរូបគាត់ទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សងរដ្ឋអាមេរិក។ បុរសក្លាហានខាងលើនេះមានឈ្មោះថា Mike Poeng អាយុ៥០ឆ្នាំ ហើយគាត់ជាជនភៀសខ្លួនជនជាតិខ្មែរពីរបបប្រល័យពូជសាសន ប៉ុល ពត មុនពេលគាត់ទទួលបានសិទ្ធទៅរស់នៅក្នុងសហរដ្ឋអាមេរិកនេះ។ តាមរយៈវីដេអូបានបង្ហាញថា ខណៈដែលលោក Mike Poeng កំពុងតែឈរលាងរថយន្តនៅមុខផ្ទះនៅម៉ោងប្រមាណជា ១ និង០៣នាទីថ្ងៃត្រង់ ស្រាប់តែមានបុរសម្នាក់ដៃកាន់កាំភ្លើងវែងមួយដើមមកគំរាមប្លន់បុរសជនរងគ្រោះ តែគាត់មិនខ្លាចការគំរាមនោះទេ ហើយថែមទាំងហ៊ានតតាំងជាមួយនឹងចោរនោះទៀតផង។ បងប្អូនរបស់ជនរងគ្រោះម្នាក់បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យគាត់មានភាពក្លាហានដូចនេះ ព្រោះគាត់ធ្លាប់ឆ្លងកាត់ស្ថានភាពដូចនេះច្រើនដងរួចមកហើយ គឺគាត់ធ្លាប់ឆ្លងកាត់របបខ្មែរក្រហមរបស់កម្ពុជាតាំងពីគាត់មានអាយុប្រហែលជា១៣ឆ្នាំម្លះ។ យ៉ាងណាក្តី បុរសជាជនរងគ្រោះបានត្រូវរងរបួសពីគ្រាប់កាំភ្លើង
June 22, 2018









