- Khmernote Media
- កីឡា
ប្រធានក្លឹប Lyon លោក Jean-Michel Aulas បានប្រកាសថា លោកសម្រេចចិត្តថានឹងមិនលក់ខ្សែបម្រើប្រយុទ្ធ Nabil Fekir ទៅឲ្យក្លឹបហង្សក្រហម Liverpool ទេដោយសារតែការចចាររវាងក្លឹបហង្សក្រហមខ Liverpool និងក្លឹប Lyon ដំណើរការទៅរយៈពេលយូរពេក។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះមានបំណងចង់ចាកចេញពីក្លឹប Lyon ទៅកាន់ទឹកដី Anfield របស់ក្លឹបហង្សក្រហម Liverpool ប៉ុន្ដែអ្វីគ្រប់យ៉ាងត្រូវបានបរាជ័យបន្ទាប់ពីប្រធានក្លឹប Lyon សម្រេចចិត្តថានឹងមិនលក់ Fekir ឲ្យ Liverpool ដោយសារតែការចចារយូរពេក។ បន្ទាប់ពីការចចាររវាងក្លឹបហង្សក្រហម Liverpool ជាមួយនឹងក្លឹប Lyon បរាជ័យ ពេលនេះក្លឹបអធិរាជសរ Real
June 23, 2018 - កីឡា
មុននេះបន្ដិចក្លឹបបាល់ទាត់ បឹងកេត ដែលកំពុងប្រកពអាជីពនៅក្នុងលីគកំពូលកម្ពុជាបានធ្វើសន្និសីទកាសែតមួយទាក់ទងនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ក្នុងការវិលត្រលប់មកចូលរួមជាមួយនឹង បឹងកេត សារជាថ្មីបន្ទាប់ពីខ្សែប្រយុទ្ធដែលមានស្រុកកំណើតនៅខេត្តកំពតរូបនេះត្រូវបានក្លឹប PAHANG FA បញ្ចប់កុងត្រាកាលពីដើមខែឧសភាកន្លងទៅ។ នៅក្នុងសនិ្នសីទកាសែតដែលរៀបចំឡើងដោយក្លឹប បឹងកេត ទាក់ទងនឹងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ត្រលប់មកវិញនេះបន្ទាប់ពីខ្សែប្រយុទ្ធ វឌ្ឍនាការ មានបំណងចង់ជួយឲ្យ បឹងកេត ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 3 ឆ្នាំជាប់គ្នា និងគោលដៅធំរបស់គេគឺចង់ជួយឲ្យ បឹងកេត ឈ្នះពានរង្វាន់សម្តេចហ៊ុនសែន ហើយជាពិសេស វឌ្ឍនាការ យល់ឃើញនៅក្នុងពេលនេះកម្ពុជាមានក្លឹបចំណូលថ្មីច្រើនហើយថែមទាំងខ្លាំងទៀតដែលធ្វើឲ្យលីគកំពូលកម្ពុជាកាន់តែរីកចម្រើនខ្លាំងនិងមានការប្រកួតប្រជែងច្រើន ហេតុផលទាំងនេះហើយដែលធ្វើឲ្យ វឌ្ឍនាការ
June 23, 2018 - កីឡា
ក្នុងរាត្រីនេះក្រុមការពារដំណែងជើងឯក អាឡឺម៉ង់ នឹងត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិ ស៊ុយអែត ដែលជាអ្នកទម្លាក់ក្រុមខ្លាំងៗនៅក្នុងទ្វីបអឺរ៉ុបនៅក្នុងពេលជម្រុះ FIFA World Cup ក្នុងទ្វីបអឺរ៉ុប។ នៅក្នុងមួយរយៈចុងក្រោយនេះក្រុមជម្រើសជាតិស៊ុយអែតមានទម្រង់លេងល្អមែនទែន ហើយស៊ុយអែតក៏ក្រុមជម្រើសជាតិមួយដែលធ្វើឲ្យកីឡាករល្បីៗដូចជា Robben, Buffon ចូលនិវិត្តន៍ដោយសារតែពួកគេដែរ។ កាលពីវគ្គជម្រុះទ្វីបអឺរ៉ុប ក្រុមជម្រើសជាតិស៊ុយអែតបានទម្លាក់ក្រុមជម្រើសជាតិ ហូឡង់ នៅក្នុងវគ្គជម្រុះតាមពូល ហើយឡើងមកលេងវគ្គខ្វែង ស៊ុយអែត ក៏ជាអ្នកទម្លាក់អុីតាលីផងដែរ ដោយពេលនោះ ស៊ុយអែត យកឈ្នះ អុីតាលី ដោយលទ្ធផល 1-0 ធ្វើឲ្យអ្នកចាំទី Buffon ស្រក់ទឹកភ្នែកប្រកាសចូលនិវិត្តន៍បន្ទាប់ពីការប្រកួតនេះបញ្ចប់។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមជម្រើសជាតិ ស៊ុយអែត បានយកឈ្នះក្រុមជម្រើសជាតិ
June 23, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ ស្មាតហ្វូននាសម័យបច្ចុប្បន្ននេះគឺមានតម្លៃថ្លៃ ហើយស្របពេលជាមួយនឹងតម្លៃនេះបច្ចេកវិទ្យាដែលបានបំពាក់លើស្មាតហ្វូនក៏ទទួលបានការអភិវឌ្ឍដូចគ្នាដែរ។ ដោយឡែក ពេលខ្លះអ្នកមិនតម្រូវឲ្យផ្លាស់ប្ដូរ រឺឡើងស៊េរីស្មាតហ្វូនដែលកំពុងប្រើប្រាស់រាល់ថ្ងៃឡើយ ប៉ុន្ដែពេលខ្លះអ្នកក៏តម្រូវឲ្យមានការផ្លាស់ប្ដូរដែរដើម្បីដើរឲ្យទាន់សម័យកាល។ កាលពីពេលថ្មីៗនេះ យើងទទួលបានពត៌មាន និងរូបភាពជាច្រើនដែលបានលើកឡើងទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note 9 របស់ក្រុមហ៊ុន Samsung។ មិនតែប៉ុណ្ណោះ អតិថិជនយល់ឃើញថា ការអភិវឌ្ឍត្រកូល Note នេះនឹងធ្វើឲ្យមនុស្សជាច្រើនស្រលាញ់ពេញចិត្ត និងមិនស្រលាញ់មិនបានឡើយ។ សម្រាប់រូបភាពដែលយើងទទួលបានលើកនេះ គឺមានភាពខុសប្លែកពីសព្វដង ដោយយើងសង្កេតឃើញ Galaxy Note 9 ហាក់ដូចជាទទួលបានការអភិវឌ្ឍខ្លាំង និងរូបរាងប្លែក អមដោយពណ៌ស្រស់ឆើតឆាយផងដែរ។ ខាងក្រោមនេះ គឺជារូបភាពថ្មីបំផុតដែលយើងទទួលបានទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note
June 23, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗមួយចំនួនដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមានលើស្បែកមុខបានយ៉ាងឆាប់រហ័ស និងមិនចាំបាច់ត្រូវចំណាយថវិកាអស់ច្រើន ៖ ១. ស្នាមជ្រីវជ្រួញ ៖ អ្វីដែលអ្នកត្រូវការ គឺផ្លែចេក និងទឹកឃ្មុំ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែចេកម៉ត់ខាប់ៗ ហើយលាយទឹកឃ្មុំចំនួន ១ ស្លាបព្រាកាហ្វេចូល។ អ្នកក៏អាចបន្ថែមទឹកដោះគោជូរ ឬទឹកក្រូចស្រស់បានផងដែរ។ លាបល្បាយលើផ្ទៃមុខ និងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។បន្ទាប់មកសឹមលាងសម្អាតមុខចេញជាមួយទឹកធម្មតា និងកុំភ្លេចលាបគ្រីមផ្ដល់សំណើម។ ២. ការរោលរលាក ៖ ថ្នាំដុសធ្មេញ គឺមានប្រសិទ្ធិភាពអាចបំបាត់ការរលាក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅមុនពេលប្រើប្រាស់ថ្នាំដុសធ្មេញលាបលើស្បែកដើម្បីបំបាត់ការរោលរលាក អ្នកត្រូវប្រាកដសិនថាថ្នាំដុសធ្មេញប្រភេទណាមួយនោះមិនប្រតិកម្មជាមួយនឹងស្បែកមុខរបស់អ្នក។ ដូច្នេះចូរធ្វើការពិសោធន៍មុននឹងប្រើប្រាស់ដោយលាបថ្នាំដុសធ្មេញមួយចំនួនលើស្បែកដែលមិនរលាក ហើយរងចាំបន្តិចសិនថាតើស្បែករបស់អ្នកប្រតិកម្មជាមួយវាឬអត់។ អ្នកអាចប្រើប្រាស់រូបមន្តបំបាត់ការរលាកនេះបាន ប្រសិនបើគ្មានប្រតិកម្មអវិជ្ជមានណាមួយកើតឡើង។ ៣. មុន ៖ ប្រើប្រាស់ដំឡូងបារាំងដើម្បីកម្ចាត់មុន។ អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកដំឡូងបារាំងស្រស់លើមុន និងទុកចោលរហូតដល់ស្ងួតសិន សឹមលាងសម្អាតចេញដោយប្រើទឹកស្អាតធម្មតា។ ៤. ស្បែកស្ងួត ៖ ផ្លែបឺរ គឺមានលក្ខណៈសម្បត្តិល្អប្រសើរបំផុតដើម្បីដោះស្រាយបញ្ហាស្បែកមុខស្ងួត។ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់យកសាច់នៃផ្លែបឺរទៅកិនឲ្យម៉ត់ក្លាយជាគ្រីម។ លាបវាពេញលើស្បែកមុខរបស់អ្នក និងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ។ ៥. ស្បែកខ្លាញ់ ៖ ដើម្បីដោះស្រាយបញ្ហាស្បែកមុខខ្លាញ់ អ្វីដែលអ្នកត្រូវការ គឺផ្លែប៉េងបោះ ១ផ្លែ និងស្ករស ១ ស្លាបព្រាកាហ្វេ។ លាយសាច់ប៉េងបោះជាមួយនឹងស្ករស ហើយលាបល្បាយលើស្បែកមុខរបស់អ្នកថ្នមៗក្នុងចលនាបែបរង្វង់យឺតៗ។ ទុកចោលសម្រាប់រយៈពេលប្រហែលជា ៥ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ ៦. រោមចិញ្ចើមស្ដើង ៖ ប្រើប្រាស់ទឹកដោះគោស្រស់ដើម្បីធ្វើរោមចិញ្ចើមក្រាស់ជាងមុន។ ប្រើប្រាស់សំឡីជ្រលក់ក្នុងទឹកដោះគោស្រស់ ហើយលាបវាថ្នមៗលើរោមចិញ្ចើមរបស់អ្នក។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកស្អាតធម្មតា។ ៧. រន្ធញើសធំ ៖ អ្នកអាចប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមដើម្បីកាត់បន្ធយរន្ធញើសលើផ្ទៃមុខ។ លាយទឹកខ្មេះផ្លែប៉ោមជាមួយនឹងទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ កូរឲ្យសព្វសឹមលាបលើស្បែកមុខ ហើយទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ កុំភ្លេចលាបគ្រីមផ្ដល់សំណើម។ ៨. ចង្កាធ្លាក់ ៖ លំហាត់ប្រាណដ៏ងាយបំផុតមួយដើម្បីដោះស្រាយបញ្ហាសាច់ចង្កាធ្លាក់ គឺការទំពារស្ករកៅស៊ូ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចំណាយពេលខ្លះទំពារស្ករកៅស៊ូជាការស្រេច។ វិធីនេះមិនត្រឹមតែជួយពង្រឹងសាច់ដុំចង្កាប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យមានភាពសកម្មផងដែរ។ ៩. ស្នាមរង្វង់ខ្មៅក្រោមភ្នែក ៖ ប្រេងអាល់មុន គឺមានប្រសិទ្ធិភាពល្អប្រសើរបំផុតដើម្បីកម្ចាត់ស្នាមរង្វង់ខ្មៅក្រោមភ្នែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងនេះប៉ុន្មានដំណក់លើតំបន់ដែលមានបញ្ហាក្នុងចលនាម៉ាស្សាថ្នមៗនៅមុនពេលចូលគេង។ ទុកចោលសម្រាប់រយៈពេលពេញ ១យប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់ជាមួយនឹងទឹកត្រជាក់។ ១០. រោមលើផ្ទៃមុខ ៖ ដើម្បីកម្ចាត់រោមលើមុខ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលគ្នារវាងផ្នែកពណ៌សនៃស៊ុត ១ គ្រាប់ ជាមួយម្ស៉ៅពោត កន្លះស្លាបព្រាបាយនិងស្ករស ១ ស្លាបព្រាបាយ។ កូរឲ្យសព្វក្លាយជាល្បាយខាប់ៗសិន សឹមលាបលើរោមដែលចង់កម្ចាត់ ហើយទុកចោលសម្រាប់រយៈពេលប្រហែលជា ៥នាទី ឬរហូតដល់ស្ងួត សឹមបកចេញថ្នមៗ ប៉ុន្តែលឿន៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 23, 2018 - អន្តរជាតិ
ជប៉ុន៖ ទីក្រុង Osaka ប្រទេសជប៉ុន ទើបតែទទួលរងនូវគ្រោះរញ្ជួយដីមួយក្នុងកម្រិត ៥,៣ រិចទ័រ កាលពីថ្ងៃ ១៨ កន្លងទៅនេះ ហើយគ្រោះរញ្ជួយដីនេះបានបង្កឲ្យមានសំណង់អគារ និងរបស់ប្រើប្រាស់នៅក្នុងផ្ទះជាច្រើនបានរងនូវការខូតខាត។ ក្រោយគ្រោះរញ្ជួយដីបានបញ្ចប់ ប្រជាជនជប៉ុនជាច្រើននាំគ្នារៀបចំរបស់ប្រើប្រាស់ និងវត្ថុផ្សេងដែលរាយប៉ាយនៅក្នុងផ្ទះដាក់តាមកន្លែងចាស់របស់ពួកវាវិញ។ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៍បែបហួសចិត្តនោះ គឺឪពុកម្តាយមួយគូ បានរកឃើញទស្សនាវត្តីសិចជាច្រើនក្បាលនៅក្នុងបន្ទប់របស់កូនគាត់ ដែលពួកគាត់មិនធ្លាប់ដឹង និងនឹកស្មានទាល់តែសោះ ព្រោះកូនគាត់នៅក្មេងនៅឡើយ។ ក្រោយមករឿងនេះត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញសង្គមទៀតផង ដែលធ្វើឲ្យអ្នកប្រើប្រាស់សង្គមជប៉ុនជាច្រើនភ្ញាក់ផ្អើល ហើយអ្នកខ្លះក៏អស់សំណើចជាខ្លាំងចំពោះរឿងនេះ។ អ្នកប្រើប្រាស់បណ្តាញ ខ្លះបានបញ្ចេញមតិថា រកឃើញអាឋ៌កំបាំងរបស់កូនក្រោយមានគ្រោះរញ្ជួយដី។ អ្នកខ្លះក៏បានបញ្ចេញមតិថា វាជារឿងគួរឲ្យខ្មាស់អៀនមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
June 23, 2018 - PR
រាជធានីភ្នំពេញ,ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៨ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានសហការ និងអនុញ្ញាតអោយនិស្សិតឆ្នាំទី២ ដេប៉ាតឺម៉ង់អគ្គិសនី និងមេកានិច មកពី សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ ចំនួន ៨២ នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យអប់រំនៅកម្ពុជា ។ ទស្សនកិច្ចសិក្សានេះ ជាការផ្តល់ឱកាសដ៏សំខាន់ដល់សិស្សនិសិត្សដែលត្រៀមបញ្ចប់ការសិក្សាធ្វើការស្វែងយល់ដោយផ្ទាល់នូវស្ថានភាព
June 23, 2018 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងជាប្រទេសមួយដែលនិយមចូលចិត្តបរិភោគសាច់ឆ្កែជាខ្លាំង ហើយបើយោងតាមរបាយការណ៍បានបង្ហាញថាក្នុងមួយឆ្នាំមានសត្វឆ្កែប្រមាណជា ១ លានក្បាល ត្រូវបានគេសម្លាប់ និងយកមកធ្វើជាអាហារនៅក្នុងប្រទេសមួយនេះ។ កសិដ្ឋានចិញ្ចឹមសត្វឆ្កែនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានបង្កើតឡើងជាហូរហែ ហើយការទិញលក់សាច់សត្វឆ្កែវិញ ត្រូវបានគេធ្វើឡើងជាធម្មតាគ្រប់ទីន្លែង។ យ៉ាងណាក្តី សកម្មភាពខាងលើនេះ ត្រូវបានរិះគន់ និងមានការតវ៉ាប្រឆាំងជាខ្លាំងពីសំណាក់ក្រុមអ្នកអភិរក្សសិទ្ធរបស់សត្វក្នុងប្រទេសកូរ៉េខាងត្បូង។ សកម្មភាពនៃការតវ៉ាប្រឆាំង និងទាមទាមិនឲ្យមានការសម្លាប់សត្វឆ្កែត្រូវបានក្រុមសកម្មជនធ្វើឡើងជាបន្តបន្ទាប់ រហូតមកទល់នឹងពេលនេះតុលាការនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចអនុវត្តច្បាប់មួយ ហាមមិនឲ្យសម្លាប់សត្វឆ្កែដោយគ្មានហេតុផលច្បាស់លាស់។ ហើយសកម្មភាពសម្លាប់សត្វឆ្កែយកមកបរិភោគក៏ត្រូវបានគេចាត់ទុកថា ជាការសម្លាប់ឆ្កែដោយគ្មានហេតុផលច្បាស់លាស់ផងដែរ។ ជនណាដែលហ៊ានប្រព្រឹត្តិផ្ទុយនឹងច្បាប់នេះ និងត្រូវពិន័យជាប្រាក់ចំនួណ ៣ លានវ៉ុន (២ ៧០០ ដុល្លារ)។ គេសង្ឃឹមថា ច្បាប់នេះនឹងអាចលុបបំបាត់ការបរិភោគសាច់ឆ្កែនៅក្នុងប្រទេសកូរ៉េខាងត្បូងបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 23, 2018 - បច្ចេកវិទ្យា
ទោះជាយ៉ាងណា នៅសល់ពេលយូរទៀតទើប Galaxy S10 និង S10 Plus ត្រូវបានណែនាំ ហើយយោងតាមអ្នកវិភាគ កំពូលស្មាតហ្វូនទាំងពីរនេះ អាចនឹងត្រូវបានចេញលក់នាកំឡុងត្រីមាសទី1 ឆ្នាំ2019។ យោងតាមគេហទំព័រ The Bell បានសរសេរលើកឡើងពីការផ្លាស់ប្ដូរមួយចំនួនដែលនឹងធ្វើឡើងលើត្រកូល S របស់ក្រុមហ៊ុន Samsung។ យោងតាមប្រភពដដែល ក្រុមហ៊ុន Samsung អាចនឹងលុបចោលបច្ចេកវិទ្យាស្កេនភ្នែក ដែលគ្រប់គ្នាជឿជាក់ថាធ្វើឡើងលើកំពូលស្មាតហ្វូន Galaxy Note 9។ មួយវិញទៀត យោងតាមក្រុមហ៊ុន Samsung បច្ចេកវិទ្យាស្នេនភ្នែក Iris Scanner នេះហាក់ដូចជាមិនសូវល្អឡើយសម្រាប់ការប្រើប្រាស់ដើម្បីដោះសោរស្មាតហ្វូន។
June 23, 2018 - បច្ចេកវិទ្យា
សម្រាប់មុខងារបកប្រែដោយស្វ័យប្រវត្តិលើ Comment ដែលអ្នកសង្កេតឃើញមានស្រាប់នៅលើកម្មវិធី Facebook នឹងត្រូវបានដាក់បញ្ចូលទៅក្នុង Messenger ក្នុងពេលឆាប់ៗនេះ។ យោងតាមគេហទំព័រ CNET មុខងារបកប្រែនេះត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់សហរដ្ឋអាមេរិច និងប្រទេសមិចស៊ីកូហើយ។ ទាក់ទងទៅនឹងមុខងារ M Translations ត្រូវបានប្រកាសណែនាំរួចហើយក្នុងឆ្នាំនេះ នៅឯសន្និសីទ F8 ដែលគេស្គាល់ថា ជាផ្នែកមួយរបស់ M Suggestions។ គួរបញ្ជាក់ផងដែរថា M Translations គឺធ្វើការដូចគ្នាទៅនឹងមុខងារបកប្រែដែលមានស្រាប់លើ Facebook ដែរ ពោលគឺប្រសិនបើជនជាតិអង់គ្លេសទទួលបានសារជាភាសាអេស៉្បាញ នោះ Messenger នឹងធ្វើការបង្ហាញការបកប្រែដោយស្វ័យប្រវត្តិតែម្ដង។ Fu ប្រភព៖ phonearena
June 23, 2018








