Khmernote Media
  • អន្តរជាតិ

    ចិន៖ ភោជនីយដ្ឋានមួយនៅក្នុងប្រទេសចិនត្រូវបានដួលរលំវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីហាងមួយនេះបានបើកដំណើរការត្រឹមតែរយៈពេល១១​ថ្ងៃប៉ុណ្ណោះ ហើយមូលហេតុដែលធ្វើឲ្យហាងនេះដួលរលំយ៉ាងឆាប់រហ័សដូចនេះ ព្រោះតែហាងនេះបានបង្កើតកម្មវិធីលក់ពិសេសមួយដោយកំហុស និងមិនអាចគ្រប់គ្រង់ចំនួនអតិថិជនមកញ៉ាំអាហារក្នុងហាងនេះបាន។ ភោជនីយដ្ឋានមួយនេះមានឈ្មោះថា Jiamen’er មានទីទាំងស្ថិតនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ពេលបើកលក់ដំបូងភោជនីយដ្ឋាននេះ មានកម្មវិធីពិសេសមួយគឺលក់កាតសមាជិកដល់អតិថិជនក្នុងតម្លៃ១៨ដុល្លារ ដោយអនុញ្ញាតឲ្យម្ចាស់កាតសមាជិកទាំងនោះអាចមកញ៉ាំអាហារបានពេញមួយថ្ងៃ ហើយចាំឲ្យលុយសរុបម្តងនៅចុងខែ។ យ៉ាងណាក្តី នៅក្នុងកាតមិនបានកំណត់ឈ្មោះអត្តសញ្ញាណអតិថិជនណាម្នាក់ឲ្យបានច្បាស់លាស់នោះទេ មានន័យថានណាក៏ដោយឲ្យតែបង្ហាញកាតសមាជិកនេះក៏អាចញ៉ាំអាហារបាន និងរង់ចាំទូទាត់ប្រាក់សរុបនៅចុងខែ។ ដោយឃើញចន្លោះប្រហោងនៅក្នុងការប្រើប្រាស់កាតដូចនេះ អតិថិជនដែលមានកាតទាំងអស់បានឲ្យកាតនេះទៅកាន់មិត្តរបស់ពួកគេតៗគ្នា ដើម្បីមកញ៉ាំអាហារនៅក្នុងហាងដោយសេរី ខណៈដែលម្ចាស់ហាងមិនអាចកំណត់អត្តសញ្ញាណថា អតិថិជនទាំងអស់នោះជាសមាជិក ឬជាអ្នកណាឲ្យប្រាកដនោះទេ។ ចុងក្រោយហាងមួយនេះត្រូវបានបិទទ្វាវិញក្នុងរយៈពេល ១១ ថ្ងៃ និងបន្សល់ទុកឲ្យម្ចាស់ហាងត្រូវជំពាក់លុយគេចំនួន ៧៧ ៣២៦ ដុល្លារទៀតផង៕ អត្ថបទ៖

    June 22, 2018
  • អន្តរជាតិ

    នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​។ ក្នុងឱកាសនោះ សម្តេចតេជោក៏បានប្រកាសដាក់ចេញនូវការបញ្ចុះតម្លៃប្រេងនៅក្នុងប្រទេសកម្ពុជា ដែលកន្លងទៅ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជិត ៨៣លានដុល្លារ ដោយស្ងាត់ស្ងៀម ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងអោយនៅចុះថ្លៃជូនបងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងចំណាយថវិកាប្រមាណជាង៣០លានដុល្លារ ដើម្បីបញ្ចុះថ្លៃជូនបងប្អូនប្រជាពលរដ្ឋ គឺរដ្ឋចូលរួម (២សេន) ហើយវិស័យឯកជននឹងចូលរួម ២សេនទៀត ដែលជាលទ្ធផលតម្លៃប្រេងសាំងនឹងចុះតម្លៃចំនួន ៤សេន (១៦០៛) ក្នុងមួយលីត្រ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យក្រសួងពាណិជ្ជកម្មពិនិត្យតាមដាន និងអនុវត្តនូវការបញ្ចុះតម្លៃនេះអោយបានត្រឹមត្រូវហ្មត់ចត់ចាប់ពី ទី០១ ខែកក្ដដា ឆ្នាំ២០១៨

    June 22, 2018
  • កីឡា

    ខណៈការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ កាន់តែខិតជិតមកដល់នៅថ្ងៃទី២០ ខែសីហា ខាងមុន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបង្ហាញកម្មវីធីថ្មីមួយសម្រាប់ទូរស័ព្ទ ដែលមានឈ្មោះថា MoEYS App Scan ដែលកម្មវិធីនេះសម្រាប់ជំនួយដល់ការសិក្សា ត្រូវបង្កើតឡើង ដើម្បីជួយសិស្សឱ្យយល់កាន់តែច្បាស់អំពីមុខវិជ្ជានីមួយៗ។ App Scan ប្រើបច្ចេកវិទ្យា AR (Argumentd Reality) ដែលជួយអោយការសិក្សាមានភាពរីករាយ សម្បូរបែប និងគួរឱ្យចាប់អារម្មណ៍ តាមរយៈការទស្សនាវីដេអូដែលមានចលនានៅលើរូបភាពខ្លះនៃសន្លឹកសៀវភៅសិក្សាគោលដោយផ្ទាល់លើមុខវិជ្ជាជីវវិទ្យាគីមីវិទ្យា និងរូបវិទ្យា។ កម្មវិធី MoEYS App Scan ក៏មានដាក់បញ្ចូលកម្មវិធីធ្វើតេស្តសាកល្បងសមត្ថភាពសម្រាប់សិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន គណិតវិទ្យា រូបវិទ្យា

    June 22, 2018
  • បច្ចេកវិទ្យា

    Bose គឺជាក្រុមហ៊ុនលក់ផលិតផលកាសដែលមានតម្លៃរហូតដល់ទៅ $300 មុនពេលវត្តមានរបស់ក្រុមហ៊ុន Beat ចូលមកដល់។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ Bose បានសម្រេចចេញលក់ផលិតផលកាសថ្មីមួយគូទៀតហើយ ប៉ុន្ដែហាក់ដូចជាមិនមែនសម្រាប់ស្ដាប់តន្ត្រីទេ គឺសម្រាប់ប្រើពេលគេងទៅវិញ។ ទាក់ទងទៅនឹងកាសដែលប្រើក្នុងពេលគេងនេះ មានសមត្ថភាពអាចចាក់ភ្លេងដើម្បីជួយលុបបំបាត់សម្លេងរំខាន និងជួយអ្នកឲ្យគេងបានយ៉ាងស្រួល។ វាមានឈ្មោះថា Sleepbuds ហើយមិនប្រើខ្សែនោះទេ ឯរចនាបទគឺផលិតឡើងដើម្បីឲ្យអ្នកពាក់គេងពេលយប់បានដោយគ្មានការរំខាន។ គួរបញ្ជាក់ផងដែរថា ផលិតផលកាសពាក់ពេលយប់របស់ក្រុមហ៊ុន Bose នេះមានទម្ងន់ត្រឹម 1.4ក្រាមប៉ុណ្ណោះ។ ដូចទៅនឹងអ្វីដែលអ្នកធ្លាប់ដឹងហើយថា Bose គឺជាក្រុមហ៊ុនធំមួយដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាត់សម្លេងរំខានផងដែរ។ មិនតែប៉ុណ្ណោះ Sleepbuds មានផ្ទុកភ្លេងដែលធ្វើឲ្យយើងស្ងប់ចិត្តទាំង10 និងអាចប្រើបានរហូតដល់ 16ម៉ោងសម្រាប់ការសាកថ្មពេញ។ ទាក់ទងទៅនឹងភ្លេងដែលធ្វើឲ្យចិត្តស្ងប់គឺមានដូចជាសម្លេងទឹកហូរ រលកសមុទ្រ ខ្យល់

    June 22, 2018
  • PR

    ទ្រូម៉ាន់នីដែលជាក្រុមហ៊ុនផ្ទេរប្រាក់ដ៏ល្បីល្បាញមួយកំពុងតែពង្រីកវិសាលភាព និងកិត្តិនាមរបស់ខ្លួនទូទាំងព្រះរាជាណាចក្រកម្ពុជានោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីសហប្រតិបត្តិការអាជីវកម្ម លើសេវាកម្ម បង់ប្រាក់កម្មីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ។ នៅក្នុងកម្មវិធីចុះហត្ថលេខា កាលថ្ងៃពីទី២១ ខែមិថុនា ឆ្នាំ២០១៨ លោក គង់ មាន អគ្គនាយក ក្រុមហ៊ុនទ្រូម៉ាន់នី ប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖ បច្ចុប្បន្នក្រុមហ៊ុនយើងខ្ញុំមានភ្នាក់ងារជាង ៦.០០០កន្លែង និង អតិថិជនសរុបជាង2លាននាក់ នៅទូទាំង២៥ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងនៅតែបន្តពង្រីកភ្នាក់ងារឱ្យកាន់តែច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទ្រូម៉ាន់នី ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុនដែលជាដៃគូសហការរបស់ក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ។ លោក គង់ មាន បានបន្តទៀតថា៖ ថ្ងៃនេះក្រុមហ៊ុនទ្រូម៉ាន់នី មានកិត្តិយសក្នុងការក្លាយជាដៃគូសហការជាមួយ អិលអូអិលស៊ី

    June 22, 2018
  • អន្តរជាតិ

    ថៃ៖​ ក្រុមហ៊ុនរថភ្លើង BTS (Bangkok Mass Transit System ) របស់ថៃគ្រោងនឹងដាក់បន្ថែមរថភ្លើងលើអាកាសចំនួន ២២ បន្ថែមទៀត នៅក្នុងខែ្សរថភ្លើង Sukhumvit ដើម្បីបញ្ចៀសបញ្ហាកកស្ទះ និងដើម្បីកុំឲ្យអ្នកដំណើរទាំងអស់ត្រូវរង់ចាំយូរ។ រថភ្លើងទាំង២២គ្រឿងនេះ គឺជាប្រភេទរថភ្លើងផលិតឡើងដោយក្រុមហ៊ុនរបស់ប្រទេសអាឡឺម៉ង់។ រហូតមកទល់នឹងពេលនេះក្រុមហ៊ុនផលិតរថភ្លើងរបស់អាឡឺម៉ង់ និងក្រុមហ៊ុន BTS របស់ថៃ បានចុះកិច្ចសន្សាព្រមព្រាងជាមួយគ្នារួចរាល់អស់ហើយ តែចំពោះរថភ្លើងវិញគេអាចនឹងដាក់បន្ថែមនៅចុងខែនេះ។ សូមបញ្ជាក់រថភ្លើងនៅលើអាកាស គឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋថៃសម្រាប់ធ្វើដំណើរប្រចាំថ្ងៃ ដូចជាទៅធ្វើការងារ ទៅសាលារៀន ទៅផ្សារទំនើបមួយចំនួន និងធ្វើដំណើរទៅកាន់កន្លែងសំខាន់ៗមួយចំនួនទៀតនៅក្នុងទីក្រុង។ ហើយដំណឹងខាងលើនេះ ទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋថៃ ដែលតែងតែប្រើប្រាស់រថភ្លើងជាប្រចាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts

    June 22, 2018
  • PR

    ការទន្ទឹងរង់ចាំបានមកដល់ហើយទូរស័ព្ទម៉ូដែលថ្មីត្រកូល m6 ដែលបានមកដល់ថ្មីនេះគឺ Meizu m6 និង Meizu m6s ដែលជាទីចាប់អារម្មណ៍បំផុតក្នុងស្រទាប់យុវវ័យសម័យថ្មីប្រកបដោយភាពឆើតឆាយ ទំនើបភាព បើនិយាយពីតម្លៃវិញសមរម្យបំផុត។ ដោយសារយល់ឃើញពីរតម្រូវការទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនMeizu បាននាំយកនូវស្មាតហ្វូន Meizu m6 មានតម្លៃត្រឹមតែ 109ដុល្លារ ប៉ុណ្ណោះ ថែមទាំងមានលក្ខណៈពិសេសជាច្រើនដុចជា មានអេក្រង់ ៥.២អ៊ីញនកញ្ចក់ 2.5D កម្រិត HD (720 x 1280 ភិចស៊ែល) មាន៤ ពណ៌ស្រស់ស្អាតសម្រាប់ជ្រើសរើសតាមក្តីស្រលាញ់ គឺពណ៌មាស, ពណ៌ប្រាក់, ពណ៌ខ្មៅ,

    June 22, 2018
  • PR

    នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ2018 រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ លោក ឧកញ៉ា សៀ ឬទ្ធី ជាប្រធានសម្ព័ន្ធក្រុមហ៊ុន វើលប៊្រីដ (Worldbridge Groups) កំពុង ប្រមូលផ្តុំក្រុមអ្នកជំនាញខាងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិជ្ជា ដែលមានសមត្ថភាពកម្រិតខ្ពស់ មកបើកយុទ្ធនាការផ្សព្វផ្សាយដំបូងអំពី ក្រុមហ៊ុន OOCTANE ជាក្រុមហ៊ុនគ្រឹះស្ថានទុនវិនិយោគមួយ ដែលមានតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់និងទ្រទ្រង់ ក្រុមហ៊ុនដំណើរការបឋម (Start-up) និង អាជីវកម្ម ខ្នាតតូចនិង មធ្យម ដែលហៅកាត់ថា SMEs នៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើនាថ្ងៃនេះ

    June 22, 2018
  • PR

    រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨៖ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) បានបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀត ចំពោះការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពតាមរយៈការផ្តល់អំណោយជាអំពូលភ្លើងសូឡា ចំនួន ១៥០ គ្រឿង ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិចំនួន៣ទៀត គឺភូមិមនោសុខ ភូមិវាលក្រសាំង និងភូមិចម្ការមន ក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។ តាមរយៈគម្រោង «ការផ្តល់អំណោយអំពូលភ្លើងសូឡាដល់សហគមន៍» ក្រុមហ៊ុន អ៊ីដតខូ សង្ឃឹមថានឹងអាចជួយ សម្រាលបន្ទុកទាំងឡាយដែលសមាជិកសហគមន៍កំពុងជួបប្រទះ និងបន្តជំរុញលើកទឹកចិត្តដល់ការអនុវត្តប្រកប ដោយនិរន្តរភាព។ ការបរិច្ចាគនេះ គឺជាលើកទី៣ហើយ ដែលកាលពី២លើកដំបូង ត្រូវបានធ្វើឡើងក្នុងអំឡុងខែមេសា និងខែឧសភាឆ្នាំនេះ ដោយក្រុមហ៊ុន

    June 22, 2018
  • បច្ចេកវិទ្យា

    ត្រឡប់ទៅកាន់ខែកញ្ញា ឆ្នាំមុនវិញ ពាក្យចចាមអារាមជាច្រើនបានលើកឡើងថា iPhone ជំនាន់ថ្មីបង្អស់របស់ក្រុមហ៊ុន Apple នឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលមានទីតាំងនៅ Silicon Valley ក៏បានប្រកាសទាក់ទងទៅនឹងផលិតផល AirPower របស់ខ្លួន ជាប្រភេទឆ្នាំងសាកឥតខ្សែដែលអាចសាកថ្មបានច្រើនក្នុងពេលតែមួយ។ ប៉ុន្ដែ 9ខែកន្លងមកយើងនៅមិនទាន់សង្កេតឃើញផលិតផលសាកថ្មនេះដាក់លក់នៅលើទីផ្សារនៅឡើយទេ។ យោងតាមគេហទំព័រ Bloomberg គ្រឿងបរិក្ខាទូរស័ព្ទនេះអាចនឹងត្រូវការពេលយូរដើម្បីបញ្ចប់ ព្រោះក្រុមហ៊ុន Apple កំពុងជួបប្រទះទៅនឹងបញ្ហាបច្ចេកវិទ្យាមួយចំនួន។ ជាការពិតណាស់ ការការពារកម្ដៅកុំឲ្យឡើងខ្លាំងពេលសាកថ្ម គឺជាបញ្ហាចម្បង ព្រោះ AirPower ត្រូវបានគេជឿថានឹងអាចសាកថ្មបានច្រើនក្នុងពេលតែមួយ។ រហូតមកដល់ពេលនេះ យើងបានទទួលការបញ្ជាក់ថ្មីទៀតហើយដោយលើកនេះ ក្រុមហ៊ុន Apple បានលើកឡើងថា ការដឹកជញ្ជូននឹងត្រូវបានធ្វើឡើងក្នុងខែមិថុនា ដូចនេះសម្រាប់ខែកញ្ញា ផលិតផលនេះអាចនឹងត្រូវបានចេញលក់ជាសាធារណៈតែម្ដង។

    June 22, 2018