- Khmernote Media
- អន្តរជាតិ
ការចាប់ផ្ដើម ឬឈានចូលដល់វ័យកណ្ដាល គឺជាដំណាក់កាលសំខាន់បំផុតមួយនៅក្នុងជីវិត។ យោងតាមលោក Ken Fox សាស្ត្រាចារ្យផ្នែកលំហាត់ប្រាណ និងវិទ្យាសាស្រ្តសុខាភិបាលនៅសាកលវិទ្យាល័យ Bristol បាននិយាយថា នៅពេលឈានដល់វ័យពាក់កណ្តាលអាយុ ឬក្រោយ ៤០ឆ្នាំ ម៉ាសសាច់ដុំចាប់ផ្តើមថយចុះហើយស្រទាប់ខ្លាញ់នឹងចាប់ផ្តើមឡើង។ ដំណើរការនេះនឹងអាចនាំឱ្យកើតមាន ជម្ងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម បញ្ហាបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលនិងប្រភេទមួយចំនួនទៀតនៃជម្ងឺមហារីក។ ក្រៅពីការធ្វើលំហាត់ប្រាណចាំចាច់មួយចំនួនហើយនោះ ការជ្រើសរើសរបបអាហារបានត្រឹមត្រូវ ឬទម្លាប់នៃការទទួលទានអាហារក៏ជាចំណុចសំខាន់ដើម្បីទទួលបានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផងដែរ។ ខាងក្រោមជាទម្លាប់ល្អៗមួយចំនួនទាក់ទងនឹងការទទួលទាន ក៏ដូចជាជ្រើសរើសរបបអាហារដែលអ្នកមិនគួរមើលរំលងនៅពេលឈានចូលដល់វ័យក្រោយ ៤០ ឆ្នាំ ៖ ១. ជម្រុញឲ្យការដុតរំលាយអាហារក្នុងរាងកាយមានភាពខ្លាំងក្លា ឬសកម្ម ៖ ការដុតរំលាយអាហារក្នុងរាងកាយ គឺជាដំណើរការនៃរាល់ប្រតិកម្មគីមីក្នុងរាងកាយ។ មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យដំណើរការនៃការដុតរំលាយអាហាររបស់មនុស្សមួយចំនួនមានសភាពយឺត ហើយមូលហេតុចម្បងសំខាន់ជាងគេនោះ គឺបណ្ដាលមកពីអាយុ។ ប៉ុន្តែកុំបារម្ភពេក!ទោះជាយ៉ាងណា វាក៏នៅតែមានវិធីផ្សេងៗដើម្បីជួយបង្កើនល្បឿននៃការបំប្លែង ឬដុតរំលាយអាហារដែរ ហើយការទទួលទានបានត្រឹមត្រូវ គឺជាវិធី ឬគន្លឹះដ៏ងាយបំផុតដើម្បីដោះស្រាយបញ្ហានេះ។ ដូច្នេះអ្នកត្រូវប្រាកដថា ទទួលទានបានញឹកញាប់ទៀងពេល ហើយមិនរំលង ឬអត់អាហារធំៗទាំង ៣ ពេល។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរបន្ថែមនូវសារជាតិប្រូតេអ៊ីនផ្សេងៗទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ វានឹងជួយអ្នកអោយរក្សាបានទំហំសាច់ដុំ ក៏ដូចជាមិនទទួលទានហួសកម្រិត។ ២. ជ្រើសរើសទទួលទានអាហារដែលធ្វើឡើងពីធញ្ញជាតិសុទ្ធ ៖ គ្រាប់ធញ្ញជាតិសុទ្ធ គឺល្អប្រសើរជាងគ្រាប់ធញ្ញជាតិដែលត្រូវបានកែច្នៃ ឬចម្រាញ់ ក៏ព្រោះគ្រាប់ធញ្ញជាតិសុទ្ធមានផ្ទុកសម្បូរទៅដោយវីតាមីន B ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិសសៃ ដែលជួយសម្រួលដល់ការរំលាយអាហារ និងថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺធាត់ ក៏ដូចជាជំងឺទឹកនោមផ្អែមទៀតផង។ ៣. ទទួលទានគ្រាប់ធញ្ញជាតិ ៖ គ្រាប់ធញ្ញជាតិ គឺប្រៀបដូចជាផ្លែឈើមួយប្រភេទដែលផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អខ្ពស់ ជាតិស្ករទាប ប៉ុន្តែសារធាតុចិញ្ចឹមច្រើន។
June 21, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយបង្ហាញពីរូបរាងស្មាតហ្វូនថ្មីមួយរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានគេជឿជាក់ថា ជា Galaxy S10។ តាមរយៈរូបភាពដែលត្រូវបានគេចែកចាយតៗគ្នាជាច្រើនពេញបណ្តាញសង្គម Twitter បង្ហាញពីរូបរាងរបស់ស្មាតហ្វូនថ្មីនោះ មានអេក្រង់លាតសន្ធឹងស្ទើរតែពេញផ្ទៃអេក្រង់ខាងមុខតែម្តង មិនមានសល់គែមខាងលើ និងខាងក្រោមច្រើនដូច Galaxy S9 ឡើយ។ ហើយអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខនោះផងដែរ គេសង្កេតឃើញថាមិនមានរន្ធត់ស្តាប់សម្លេង និងកាមេរ៉ាមុខឡើយ ចំណែកឯរូបរាងរបស់វាវិញគឺស្រដៀងទៅនឹង Galaxy S8 និង S9 ដែលវាមានគែមអេក្រង់កោងនៅសងខាង។ ប៉ុន្តែទោះជាយ៉ាងមិនមានការអះអាងណាមួយពីក្រុមហ៊ុន Samsung ឡើយ សម្រាប់រូបរាងពិតរបស់ Galaxy S10 អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខក្នុងព្រឹត្តិការណ៍ពិពណ៌ទូរស័ព្ទ
June 21, 2018 - កីឡា
រឿងដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធ Luis Suarez កាលពីម្សិលមិញនេះកំពុងកក្រើកខ្លាំង ខណៈដែលខ្សែប្រយុទ្ធរូបនេះទទួលបានលាភពីរក្នុងថ្ងៃតែមួយធ្វើឲ្យ Suarez រំភើបដល់ថ្នាក់និយាយលែងចេញ។ ខ្សែប្រយុទ្ធ Luis Suarez បន្ទាប់ពីជួយក្រុមជម្រើសជាតិ Uruguay យកឈ្នះក្រុមជម្រើសជាតិ Saudi Arabia ដោយលទ្ធផល 1-0 ក្រុមជម្រើសជាតិ Uruguay ទទួលបានកៅអីវគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី ស្របពេលដែល Suarez ទទួលដំណឹងល្អពីភរិយារបស់លោកថា៖ លោកនឹងក្លាយជាឪពុករបស់ទារកនៅក្នុងផ្ទៃឆាប់ៗ។ នៅក្នុងជំនួបរវាងក្រុមជម្រើសជាតិ Uruguay ជាមួយនឹងក្រុមជម្រើសជាតិ Saudi
June 21, 2018 - កីឡា
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់បានជិះកង់ចាកចេញពីប្រទេសរបស់ខ្លួនធ្វើដំណើរមកកាន់ប្រទេសរុស្សី ដើម្បីចូលរួមព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក ជាពិសេសគោលបំណងធំរបស់គាត់គឺមកជួបខ្សែប្រយុទ្ធ Lionel Messi នៅក្នុងប្រទេសរុស្សី។ គម្រោងនេះគឺបុរសជនជាតិឥណ្ឌាខាងលើមានគំនិតនេះយូរហើយ ប៉ុន្ដែលោកគ្មានលទ្ធផលទិញសំបុត្រយន្ដហោះក្នុងការធ្វើដំណើរទៅកាន់ប្រទេសរុស្សី។ រាល់ថ្ងៃបុរសជនជាតិឥណ្ឌារូបនេះគឺជាគ្រូបង្រៀនផ្នែកគណិតវិទ្យហើយទទួលបានប្រាក់កំរៃត្រឹមតែ 40ដុល្លារ តែប៉ុណ្ណោះក្នុងមួយថ្ងៃ។ គាត់ដឹងថា គាត់គ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ថ្លៃធ្វើដំណើរទៅកាន់ប្រទេសរុស្សី និងថ្លៃស្នាក់នៅប្រទេសរុស្សី០១ខែពេញទេ ប៉ុន្ដែគាត់បានព្យាយាមរកដំណោះស្រាយ ដែលចំណាយថវិកាអស់ថោក ហើយគាត់សម្រេចជ្រើសរើសយកការជិះកង់ ព្រោះវាជម្រើសដ៏ល្អសម្រាប់គាត់។ បុរសជនជាតឥណ្ឌាខាងលើបានចាកចេញពីប្រទេសឥណ្ឌាកាលពីចុងខែកុម្ភៈដោយធ្វើដំណើរតាមយន្ដហោះឆ្ពោះទៅទីក្រុង ឌូបៃ ហើយបន្ដដំណើរតាមកប៉ាល់ឆ្ពោះទៅប្រទេសអុីរ៉ង់ និងចុងក្រោយជិះកង់ពីប្រទេសអុីរ៉ង់ទៅប្រទេសរុស្សី ដែលមានចម្ងាយ ៤២០០គីឡូម៉ែត្រ។ គោលបំណងដែលគាត់ទៅប្រទេសរុស្សីលើកនេះគឺដើម្បីចូលរួមព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup និងជាពិេសសជួបជាមួយនឹងនិមិត្តរូបកីឡាករបាល់ទាត់របស់គាត់គឺខ្សែប្រយុទ្ធ Lionel Messi។ បុត្រ ប្រភព៖
June 21, 2018 - PRប្រពៃណាស់ ហ្វ្រេសស៊ី ស្រលាញ់ធម្មជាតិ ហ្វ្រេសស៊ី ស្រលាញ់អ្នក ដាំដើមឈើនិងចែកសំភារៈសិក្សាសិស្ស 5000នាក់
ពិតជារំភើបរីករាយណាស់ដែលបានទទួលដំណឹងនេះ ពីក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សម្រាប់ធម្មជាតិ បរិស្ថាន និងសម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងខ្វះខាតសំភារៈសិក្សានៅវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងនៅវត្ត សិរីសុខា ភូមិសិរីសុខា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ការធ្វើកម្មវិធីសប្បុរសធម៌ ហ្វ្រេសស៊ី ស្រលាញ់ធម្មជាតិ ហ្វ្រេសស៊ី ស្រលាញ់អ្នក នេះនឹងចាប់ផ្ដើមនៅវេលាព្រឹកចាប់ពីម៉ោង 7:០០ ចំថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2018នេះ។ ក្នុងកម្មវិធីសប្បុរសធម៌នឹងមានសកម្មភាពផ្សេងៗជាច្រើនដូចជា ការដាំដើមឈើដើម្បីជួយដល់បរិស្ថានជាច្រើនដើម ការធ្វើកម្មដ្ឋានអប់រុំផ្លូវចិត្ត
June 21, 2018 - PR
អឺរ៉ុបនឹងមកបង្ហាញខ្លួនជូនលោកអ្នកទស្សនានៅចុងសប្តាហ៍ទី៤នៃខែមិថុនានេះហើយ! សូមលោកអ្នកត្រៀមខ្លួនចូលរួមទស្សនាពិព័រណ៍ដ៏អស្ចារ្យមួយនេះ ដើម្បីស្វែងយល់ពីលក្ខណៈដ៏ល្អប្រពៃនៃអឺរ៉ុបតាមរយៈពិព័រណ៍អឺរ៉ុបនេះ(EuroFair)។ លោកអ្នកអាចចូលទស្សនាពិព័រណ៍នេះដោយសេរី ទាំងអ្នកអាជីពដែលចង់ស្វែងរកដៃគូអាជីវកម្មឬផលិតផលល្អៗ ទាំងក្រុមគ្រួសារដែលចង់ដើរកម្សាន្តជាមួយគ្នា។ សូមអញ្ជើញទៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រអគារ K និង L ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨! អឺរ៉ុបនឹងមកដល់ប្រទេសកម្ពុជានៅចុងខែមិថុនានេះ! មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ នឹងក្លាយជាទីតាំងពិព័រណ៍អឺរ៉ុប(EuroFair) ដំបូងគេបង្អស់ ដែលត្រូវបានរៀបចំដោយ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឧបត្ថម្ភដោយ ក្រុមហ៊ុន Cambodia Airports និងទទួលការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសភាពាណិជ្ជកម្មជាតិនៃបណ្ដាប្រទេសនៅអឺរ៉ុបនិងសមាគមធុរកិច្ចចំនួនប្រាំនៅកម្ពុជា រួមមានសភាពាណិជ្ជកម្មបារាំង (CCIFC) សភាពាណិជ្ជកម្មអាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្មអង់គ្លេស (BritCham) សភាពាណិជ្ជកម្មអ៊ីតាលី
June 21, 2018 - សង្គម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,១៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៩៥០រៀល។ តម្លៃនេះមានការចុះថ្លៃបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,២០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,០០០រៀល៕ អត្ថបទ៖ សេម
June 21, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ បណ្តាញសង្គមដ៏ល្បី Instagram បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតប្រជែងជាមួយនឹង Youtube ដោយខ្លួនទើបតែបន្ថែមមុខងារថ្មីមួយទៀតនៅក្នុងបណ្តាញសង្គមរបស់ខ្លួន។ មុខងារថ្មីនោះមានឈ្មោះថា IGTV ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់បង្ហោះវីដេអូចូលក្នុងគណនីរបស់ខ្លួនចាប់ពីរយៈពេល១នាទីរហូតបានយូរបំផុតដល់១ម៉ោងឯណោះ។ IGTV នេះថែមទាំងមានប៊ូតុងបង្ហាញវីដេអូល្បីៗរបស់តារាៗ (ទាំងតារាចម្រៀង, តារាសម្តែង និងអ្នកល្បីៗនៅក្នុង Instagram) ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងរក ហើយអ្នកប្រើប្រាស់ទាំងអស់ក៏អាចចូលទៅទស្សនាបន្តនូវវីដេអូ ដែលខ្លួនបានចាកចេញថែមទៀតផង មិនបាច់មើលត្រឡប់ឡើងវិញម្តងទៀតនោះទេ។ IGTV ដាក់ឲ្យប្រើប្រាស់ទាំងប្រព័ន្ធ iOS និង Android ចាប់ពីថ្ងៃនេះតទៅ៕ អត្ថបទ៖ ឌី ប្រភព៖ techcrunch
June 21, 2018 - PR
នៅថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០១៨, អាល់មិនគ្រុបបានបើកបង្ហាញភោជនីយដ្ឋានថ្មី២ទៀតនៅផ្សារទំនើបអ៊ីអនសែនសុខ។ • អាល់មិនគ្រុប មានឱកាសពិសេសសំរាប់អញ្ជើញភ្ញៀវកិត្តិយសនិងប្រពន្ធ័ផ្សព្ធផ្សាយពត៌មានចូលរួមនូវការបើកបង្ហាញភោជនីយដ្ឋាន អ៊ុយគុយទាវ និង យ៉ីសាង នៅម៉ោង ៥ល្ងាច។ • ភោជនីយដ្ឋានមានទីតាំងនៅជាន់ទី២ទល់មុខ “ School Zone“និងរោងភាពយន្ត “Major Cineplex” • មានការចូលរួមពីនាយកប្រតិបត្តិអាល់មិនគ្រុប Mr Luu Meng និង ភ្ញៀវកិត្តិយសជាន់ខ្ពស់។ អ៊ុយគុយទាវអ៊ីអនសែនសុខ អ៊ុយគុយទាវ, គឺជាភោជនីយដ្ឋានម្ហូបខ្មែរ ដែលបានបើកបំរើម្ហូបខ្មែរយ៉ាងច្រើនសំបូរបែបរួចមកហើយនៅសាខា World Dining
June 21, 2018 - អន្តរជាតិ
ចិន៖ សួនកម្សាន្តមួយនៅប្រទេសចិន ផ្តល់ជូនដល់ស្រីៗ ដែលមានទម្ងន់លើស 9st 7lb (ប្រហែល 61.8kg) អោយចូលកម្សាន្តនៅក្នុងសួននោះដោយឥតគិតថ្លៃ។ សួនកម្សាន្តនោះស្ថិតនៅទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន ហើយនៅមុខសួនកម្សាន្តនោះមានជញ្ចីងថ្លឹងបែបបុរាណមួយដាក់នៅនោះស្រេច ដើម្បីត្រៀមថ្លឹងមនុស្ស។ ប្រសិនបើស្រីៗណាមានទំងន់លើ 61.8kg នឹងអាចចូលកម្សាន្តលេងនៅក្នុងសួននោះដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ ដែលជាប្រូម៉ូសិនពិសេស ដែលមានឈ្មោះថា “Fatties only deal” មានន័យថា ប្រូមូសិនសម្រាប់តែអ្នកធាត់ៗ ប៉ុណ្ណោះ។ ស្ត្រីត្រូវបានគេអញ្ជើញឱ្យទៅជិះលើខ្នាតធំនៅច្រកទ្វារ Tang Paradise នៅក្រុង Xi’an ភាគកណ្តាលប្រទេសចិននៅចំពោះមុខភ្ញៀវដទៃទៀត។ ប្រូមូសិនពិសេសនោះបានចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៨
June 21, 2018









