- Khmernote Media
- PR
នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨, សាខាក្រុមហ៊ុនថៃសាមសុងអាឡិកត្រូនិក បានរៀបចំ ពិធីចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរអប្សរានៅការិយាល័យក្រុមហ៊ុនសាមសុងក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីប្រគល់ថវិកា ចំនួន247,080,000លានរៀល (ប្រមាណ 61,770 ដុល្លារអាមេរិក) ពីមូលនិធិនៃការលក់ទូរស័ព្ទ Samsung Galaxy “J” សេរី2016 ដែលបានសន្យានឹងធ្វើការឧបត្ថម្ភទឹកប្រាក់ 10,000 រៀលរាល់ការលក់ផលិតផល 1 គ្រឿង ។ ក្រុមហ៊ុនក៏បានធ្វើការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តប្រជាជនតាមរយៈយុទ្ធនាការ “មោទនភាពជាតិក្នុងដៃអ្នក” ដោយប្រើប្រាស់រូបភាពអង្គរវត្តនៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy “J” សេរី2016 ផងដែរ ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់និងមោទនភាពចំពោះប្រាង្គប្រាសាទដ៏មហាអច្ឋរិយៈរបស់កម្ពុជាយើង ។
June 21, 2018 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃបានឲ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរបានកើនឡើង ៦,៣% ប្រមាណ២,៨លាននាក់។ លេខាធិការអចិន្រ្តៃយ៍នៃវិស័យទេសចរណ៍ និងកីឡា លោក Pongpanu Svetarundra បាននិយាយថា អ្នកទេសចរភាគច្រើនគឺមកពីអាស៊ីបូព៌ា បន្ទាប់មកទ្វីបអឺរ៉ុប អាស៊ីខាងត្បូង និងសហរដ្ឋអាមេរិក។ លោក Pongpanu បាននិយាយទៀតថា ប្រទេសចិននៅតែឈរលំដាប់កំពូល ដែលមានភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេ។ សម្រាប់ឆ្នាំ ២០១៨ ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ មានបំណងសម្រេចឲ្យបាននូវកំណើនភ្ញៀវទេសចរណ៍ចំនួន ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានចំនួនភ្ញៀវទេសចរណ៍ប្រមាណចន្លោះពី ៣៧ លាននាក់ដល់ ៣៨ លាននាក់៕
June 21, 2018 - អន្តរជាតិ
ហ្វីលីពីន៖ ឆ្នេរខ្សាច់ដ៏ល្បីមួយរបស់នៅក្នុងប្រទេសហ្វីលីពីនត្រូវបានបិទមិនឲ្យមានភ្ញៀវទេសចរណ៍ចូលលេងកំសាន្តរយៈពេល៦ខែ បន្ទាប់ពីឆ្នេរមួយនេះបានក្លាយទៅជាកន្លែងកខ្វក់ដូចលូរទឹកស្អុយអីចឹង។ ឆ្នេរមួយនេះស្ថិតនៅលើកោះ Boracay ហើយកន្លងមកឆ្នេរនេះអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិប្រមាណជា២លាននាក់ឲ្យមកកំសាន្ត និងអាចបង្កើតចំណូលបានខ្ទង់១ពាន់លានដុល្លារ។ យ៉ាងណាក្តី មកទល់នឹងពេលនេះឆ្នេរមួយនេះបានក្លាយទៅជាកន្លែងកខ្វក់ ហើយក៏មានប្រព័ន្ធលូរទឹកស្អុយជាច្រើននៅទីនោះ ដែលធ្វើឲ្យវាគ្មានផាសុខភាពគ្រប់គ្រាន់សម្រាប់អ្នកទៅកំសាន្ត និងរស់នៅក្បែរតំបន់នោះ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការបិទឆ្នេរនឹងធ្វើឲ្យប៉ះពាល់ដល់គម្រោងសាងសង់ និងអភិវឌ្ឍន៍ផ្សេងៗ ជាច្រើន ដែលធ្វើរដ្ឋាភិបាលខាតបង់លុយជាច្រើនផងដែរ។ យ៉ាងណាក្តី លោកប្រធាធិបតីហ្វីលីពិន Duterte បានឲ្យដឹងថា ទោះជាមានខាតបង់យ៉ាងណាក៏ដោយ ក៏គាត់ត្រូវតែកែប្រែកន្លែងនេះឲ្យក្លាយទៅជាស្ថានសួគ៌វិញដែរ បើគាត់មិនសម្រេចបិទ និងរកដំណោះស្រាយនៅពេលនេះទេ នៅថ្ងៃមុខទៀតឆ្នេរនឹងកាន់តែកខ្វក់ ហើយផលប៉ះពាល់វាចំពោះអ្នកជំនាន់ក្រោយក៏កាន់តែច្រើនដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ asiantown
June 21, 2018 - កីឡា
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រាថ្មីជាខ្សែប្រយុទ្ធដំបូងសុតបញ្ចូលទីបាន 4 គ្រាប់ក្នុង 2 ប្រកួតដោយប្រើក្បាច់សុតបញ្ចូលទីផ្សេងៗគ្នាទាំង 4 គ្រាប់។ បន្ទាប់ពី Ronaldo ជួយអោយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ យកឈ្នះក្រុមជម្រើសជាតិម៉ារ៉ុកមុននេះបន្ដិច កំណត់ត្រាថ្មីរបស់ Ronaldo ត្រូវបានកើតឡើងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018។ 4 គ្រាប់ដែល Ronaldo បានធ្វើឡើងក្នុង 2 ប្រកួតក្នុងព្រឹតិ្តការណ៍ FIFA World Cup នេះគឺជាការសុតបញ្ចូលទី 4
June 20, 2018 - កីឡា
Neymar បានធ្វើឱ្យប្រទេសប្រេស៊ីលព្រួយបារម្ភក្រោយពេលមានរបួសនៅពេលកំពុងហ្វឹកហាត់កាលពីថ្ងៃអង្គារដែលអាចនឹងខកខានការប្រកួត World Cup លើកទី 2 ជាមួយក្រុមកូស្តារីកានៅថ្ងៃសុក្រនេះ។ ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain រូបនេះបានរងនូវការឈឺចាប់អំឡុងពេលហ្វឹកហាត់បន្ទាប់ពីក្លាយទៅជាអ្នកដួលច្រើនជាគេបំផុតនៅ World Cup ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះក្នុងការប្រកួតស្មើ 1-1 ជាមួយនឹងប្រទេសស្វ៊ីស។ ទោះបីជាយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានបានបញ្ជាក់ថារបួសរបស់កីឡារករ Neymar គឺមិនធ្ងន់ធ្ថរនោះទេដោយបានបញ្ជាក់ថា “ការឈឺចាប់ត្រង់ចំនុចកជើងដោយសារតែរូបគេបានដួលច្រើននៅពេលដែលប្រកួតជាមួយប្រទេសស្វីស” ហើយបានបន្ថែមថាគាត់នឹងត្រលប់មកហ្វឹកហាត់វិញមុនពេលជួបជាមួយកូស្តារីកា។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Independent
June 20, 2018 - អន្តរជាតិ
ឥណ្ឌា ៖ ខ្លាដំបងមួយក្បាលបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតដោយការលង់ទឹកក្នុងអណ្ដូងជម្រៅប្រមាណជា ២៥ ហ្វីត ឬ ៧.៦២ ម៉ែត្រ បន្ទាប់ពីស្វាមួយហ្វូងធំព្យាយាមស្រែក និងបញ្ចេញកាយវិការប្លែកៗជាការផ្ដល់ដំណឹងទៅកាន់អ្នកភូមិអំពីស្ថានភាពរបស់សត្វខ្លា។ ហេតុការណ៍ដ៏កម្រនេះកើតឡើងកាលពីព្រឹកថ្ងៃច័ន្ទ ទី ១១ អាទិត្យមុននេះ កំឡុងម៉ោងប្រហែលជា ៦ ព្រឹក សត្វស្វាជាច្រើនត្រូវបានគេប្រទះឃើញស្រែកឥតឈប់ឈរនិងលោតចុះឡើងលើគែមអណ្តូងក្រោយប្រាសាទមួយកន្លែងនៅក្នុងក្រុង Sikar រដ្ឋ Rajasthan នៃប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃច័ន្ទអាទិត្យមុន។ ភ្ញៀវទេសចរដែលដើរទស្សនាប្រាសាទជាច្រើនត្រូវបានអូសទាញដើរទៅអើតមើលក្នុងអណ្ដូង និងប្រទះឃើញសត្វខ្លាមួយក្បាលកំពុងហែលទឹកបាតអណ្ដូងដោយសារតែអាកប្បកិរិយាប្លែកខុសប្រក្រតីរបស់សត្វស្វា។ មន្ត្រីព្រៃឈើត្រូវបានគេរាយការណ៍ខលហៅមកកាន់ទីកន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីធ្វើការជួយសង្គ្រោះសត្វខ្លាមកលើគោកវិញដោយប្រើកាំជណ្ដើរ ហើយប្រតិបត្ដិការជួយសង្គ្រោះមានរយៈពេលដល់ទៅជិតមួយម៉ោងឯណោះ។ ទោះជាយ៉ាងណា បន្ទាប់ពីព្យាយាមតោងឡើងជាច្រើនដងសត្វខ្លាមួយក្បាលនោះក៏អាចចេញផុតពីអណ្ដូង។ ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា សត្វខ្លាប្រហែលជាបានធ្លាក់ចូលក្នុងអណ្តូងនៅពេលយប់ ខណៈពេលដេញចាប់ចំណី។ នៅពេលចេញផុតពីអណ្ដូងវាក៏មិនបានវាយប្រហារសត្វស្រុក ឬអ្នកភូមិណាម្នាក់ឡើយ៕ វីដេអូ ៖ អត្ថបទ ៖ ប៊ី ប្រភព ៖ Dailymail, CelebrityNews
June 20, 2018 - អន្តរជាតិ
ទទួលបានស្បែកស្រស់ស្អាតក្មេងជាងវ័យ ដោយចាប់ផ្ដើមធ្វើការថែរក្សាស្បែករបស់អ្នកពីខាងក្នុងតាមរយៈការទទួលទានអាហារបានត្រឹមត្រូវ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារ និងផ្លែឈើមួយចំនួនដែលអ្នកគួរព្យាយាមទទួលទាន ក៏ព្រោះពួកវាអាចផ្ដល់អត្ថប្រយោន៍ល្អៗជាច្រើនសម្រាប់ស្បែក ៖ ១. ត្រីមានខ្លាញ់ ៖ ត្រីមួយចំនួនដូចជា ត្រីសាលម៉ុន ត្រី mackerel ត្រី herring ត្រីសាឌីន និងត្រីធូណា ជាដើម គឺសុទ្ធតែជាប្រភេទត្រីដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ អូមេហ្កា ៣ (omega-3) ចាំបាច់សម្រាប់ស្បែកភ្លឺរលោង និងមានសុខភាពល្អ។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយរក្សាសំណើម និងភាពទន់នៃស្បែក ហើយកាត់បន្ថយការរលាក។ ត្រីទាំងនេះក៏ជាប្រភពដ៏ល្អនៃសារជាតិប្រឆាំងអុកស៊ីតកម្មវីតាមីន E ក៏ដូចជាសារជាតិស័ង្កសីដែលជាជាតិគីមីព្យាបាលរបួសដែលអាចជួយកម្ចាត់មុន និងការរលាក។ ២. គ្រាប់ធញ្ញជាតិ ៖ ក៏ដូចជាត្រីដែរ គ្រាប់ធញ្ញជាតិ គឺមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ស័ង្កសី និងវីតាមីន E។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវជាតិរ៉ែ និងវីតាមីនផ្សេងៗទៀតដែលជួយរក្សាស្បែករបស់អ្នកឲ្យមានសភាពក្មេងជាងវ័យ និងភ្លឺរលោងស្រស់ស្អាត។ ៣. ផ្លែបឺរ ឬអាវូកាដូ ៖ ផ្លែបឺរ គឺជាអាហារមួយប្រភេទផ្សេងទៀតដែលមានផ្ទុកពោរពេញទៅដោយអាស៊ីតខ្លាញ់ល្អៗដែលជួយបង្កើនភាពរឹងមាំនៃស្បែក និងរក្សាសំណើមនៃស្បែកផងដែរ។ វាក៏សម្បូរទៅដោយជាតិ carotenoids ដែលការពារស្បែកមិនឲ្យទទួលរងការខូចខាតខ្លាំងក្លាពីពន្លឺព្រះអាទិត្យ។ អ្វីដែលធ្វើឲ្យផ្លែបឺរកាន់តែមានប្រយោជន៍សម្រាប់ស្បែកថែមទៀតនោះ គឺវាមានផ្ទុកនូវ D-mannoheptulos ដែលជម្រុញការផលិតកូឡាជែន។ ៤. តែបៃតង ៖ មិនត្រឹមតែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ តែបៃតងក៏ផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ស្បែកផងដែរ ដោយវាមានផ្ទុកពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenols និង catechins ដែលការពារស្បែកមិនឲ្យទទួលរងផលប៉ះពាល់ពីពន្លឺព្រះអាទិត្យ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការរលាក។ ៥. ទឹកដោះគោជូរ ឬយ៉ាអ៊ួរ ៖ មានផ្ទុកសម្បូរទៅដោយជីវជាតិ probiotics ដែលជួយធ្វើឲ្យស្បែកមើលទៅភ្លឺរលោងក្មេងជាងវ័យ ដោយកាត់បន្ថយការឡើងរោលក្រហម ការរលាក រោគមុន ហើយជាតិអាស៊ីតឡាក់ទិកក្នុងទឹកដោះគោយ៉ាអួរមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងនឹងភាពចាស់។ ៦. ផ្លែក្រូច ៖ ក្រូច គឺផ្ដល់អត្ថប្រយោជន៍ល្អមែនទែនសម្រាប់ស្បែក ដោយសារវាមានផ្ទុកនូវវីតាមីន C និងជាតិទឹក។ ជាតិទឹកធ្វើឲ្យស្បែកមានសំណើមពីខាងក្នុង និងទប់ស្កាត់ការស្ងួតប្រេះ ហើយវីតាមីន C វិញក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ គឺវាដើរតួយ៉ាងសំខាន់ក្នុងការផលិតកូឡាជែន។ កូឡាជែន (Collagen) ជួយឲ្យស្បែកមានសភាពទន់រលោង ប៉ុន្តែមានសុខភាពរឹងមាំ មិនស្ងួតប្រេះ ឬជ្រីវជ្រួញ។ ៧. ផ្លែទទឹម ៖ ក៏ដូចជាផ្លែក្រូចដែរ ផ្លែឈើនេះ គឺមានផ្ទុកសម្បូរទៅដោយវីតាមីនល្អៗសម្រាប់ស្បែកដូចជា វីតាមីន C ជាដើម។ លើសពីនេះទៅទៀត ផ្លែទទឹមមានផ្ទុកអាស៊ីត ellagic និង punicalagin ដែលជួយរក្សាកូឡាជែន ដោយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីនិងបន្ថយល្បឿននៃការបំបែកកូឡាជែន ។ ៨. ប៉េងបោះ ៖ ក៏ជាប្រភពដ៏ល្អមួយនៃវីតាមីន C ដែរ។ អ្វីដែលពិសេសនោះ គឺប៉េងបោះមានផ្ទុកនូវសារធាតុល្អសម្រាប់ស្បែកផ្សេងៗទៀតដូចជា lycopene, lutein, alpha-carotene, និង beta-carotene ដែលការពារស្បែកមិនឲ្យទទួលរងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យ ទប់ស្កាត់ភាពជ្រីវជ្រួញ ហើយប្រយុទ្ធប្រឆាំងនឹងការរលាកផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញនៃប៉េងប៉ោះ អ្នកគួរធ្វើការចំអិនវាជាមួយនឹងខ្លាញ់ល្អដូចជាប្រេងអូលីវជាជាងបរិភោគឆៅ។ ការទទួលទានប៉េងបោះឆ្អិនជួយរាងកាយងាយក្នុងស្រូបយកសារធាតុ lycopene។ ៩. ម្ទេសផ្លោក ៖ មិនថាម្ទេសប្លោកមានពណ៌ក្រហម ឬលឿងទេ គឺសុទ្ធតែមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលល្អសម្រាប់សុខភាពស្បែក។ ទោះជាយ៉ាងណា វាក៏មានផ្ទុកនូវវីតាមីន B6 និង B9 ដែលជួយឲ្យស្បែកមានសភាពតឹងណែនស្រស់ស្អាត ទប់ស្កាត់ ឬប្រយុទ្ធប្រឆាំងនឹងបញ្ហាស្បែកមួយចំនួនដូចជា ជំងឺរលាកស្បែក dermatitis ជំងឺសើស្បែកត្រអក (eczema) និងរោគមុន។ ១០. អាហារដែលមានជាតិ Fermented ឬអាហារផ្អាប់ ៖ អាហារប្រភេទទាំងនេះមិនត្រឹមតែល្អសម្រាប់ស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាពផងដែរ។ អាហារដែលត្រូវបានផ្អាប់ទុកឲ្យឡើងជូរ គឺមិនត្រឹមតែធ្វើឱ្យមានតុល្យភាពបាក់តេរីអាក្រក់នៅក្នុងពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ទុកនូវពពួកបាក់តេរ៊ីល្អៗដែលជួយកាត់បន្ថយការរលាកផ្សេងៗលើស្បែក និងទប់ស្កាត់ភាពចាស់ជ្រីវជ្រួញ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងភាពចាស់តាមវ័យផងដែរ៕
June 20, 2018 - អន្តរជាតិ
ថៃ៖ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Surapong Tovichakchaikul ត្រូវបានតុលាការថៃផ្ដន្ទាទោសឲ្យជាប់គុករយៈពេល២ឆ្នាំ បន្ទាប់ពីគេរកឃើញថា គាត់បានចេញខិលិតឆ្លងដែនឲ្យលោក Thaksin Shinawatra មិនស្របតាមច្បាប់ដែលគេបានកំណត់។ តុលាការថៃបានចោទលោក Surapong Tovichakchaikul ថាបានប្រព្រឹត្តផ្ទុយនឹងក្រមព្រហ្មទណ្ឌលេខ ១៥៧ និងផ្ទុយពីច្បាប់ប្រឆាំងអំពើពុករលួយផងដែរ។ លោក Surapong Tovichakchaikul ដែលមានអាយុ៦៥ឆ្នាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងប្តឹងទៅកាន់តុលាការឧទ្ធរណ៍បន្តទៀត ជុំវិញការចោទប្រកាន់មួយនេះ ហើយអំឡុងពេលនេះដែរគាត់បានតម្កល់ប្រាក់ចំនួន ៥ លានបាត (ជាង ១៥ ម៉ឺនដុល្លារ) នៅក្នុងតុលាការជាថ្នូរនឹងការសុំនៅក្រៅឃុំជាបណ្ដោះអាសន្នសិន ទម្រាំតែតុលាការឧទ្ធរណ៍ដោះស្រាយករណីមួយនេះ។ សូមបញ្ជាក់ថា សកម្មភាពរបស់ Surapong Tovichakchaikul
June 20, 2018 - កីឡា
កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិជប៉ុនបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយយកឈ្នះក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងលទ្ធផល ២ទល់នឹង១ ក្រោយចប់ការប្រកួតអ្នកគាំទ្រជនជាតិជប៉ុនបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបាននាំគ្នាដើររើសសំរាមនៅក្នុងពហុកីឡានដ្ឋានរបស់រុស្ស៊ី។ តាមរយៈវីដេអូ ដែលត្រូវបានចែកចាយពេញពិភពលោកបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកគាំទ្រជនជាតិជប៉ុនជាច្រើនបាននាំគ្នាដើររើសសំរាមនៅក្នុងពីហុកីឡាដ្ឋាន Mordovia Arena ប្រទេសរុស្ស៊ី យកសម្រាមទាំងនោះទៅបោះចោលក្នុងធុង ដើម្បីជាការអបអរសាទក្រុមជម្រើសជាតិរបស់ខ្លួនបានទទួលជ័យជំនះ។ អ្នកនិយមលេងបណ្តាញសង្គមជាច្រើននាំគ្នាកោតសរសើរជនជាតិជប៉ុនយ៉ាងខ្លាំង ដែលជាប្រជាជនមានសីលធម៌ខ្ពស់មែនទែន៕ អត្ថបទ៖ ឌី ប្រភព៖ straitstimes
June 20, 2018 - អន្តរជាតិ
ឥណ្ឌា ៖ អ្នកអភិរក្សព្រៃម្នាក់បិះនឹងស្លាប់ភ្លាមៗ បន្ទាប់ពីសត្វពស់ថ្លាន់ប្រវែង ៣០ ហ្វីត (ប្រមាណជាជាង ៩ ម៉ែត្រ) មួយក្បាលដែលគាត់ទើបបានជួយសង្គ្រោះព្យាយាមរឹតជុំវិញខ្លួន ខណៈពេលបុរសរូបនេះចាប់ពស់ដាក់ពាក់នឹងកដើម្បីថតរូប។ តាមរយៈវីដេអូឃ្លីបបានបង្ហាញឲ្យឃើញថា អ្នកអភិរក្សដែលមានឈ្មោះ Sanjoy Dutta កំពុងឈរឲ្យគេថតរូបដោយមានដាក់សត្វពស់លាតសន្ធឹងនៅលើស្មា ស្រាប់តែបន្តិចក្រោយមកពស់ដ៏ធំមួយក្បាលនោះចាប់ផ្ដើមរឹតខ្លួនរបស់វាជុំវិញ Sanjoy ចំពោះមុខហ្វូងមនុស្សជាច្រើនដែលកំពុងឈរចោមរោមមើលតែម្ដង។ គួរបញ្ចាក់ផងដែរថា សត្វពស់មួយក្បាលនេះទើបនឹងត្រូវបានបុរសដែលជាអ្នកអភិរក្សរូបនេះជាមួយក្រុមរបស់គាត់ធ្វើការជួយសង្គ្រោះចេញព្រៃមួយកន្លែងក្នុងស្រុក Jalpaiguri នៃរដ្ឋ West Bengal ប្រទេសឥណ្ឌា ប៉ុន្មាននាទីមុនហេតុការណ៍ស្មានមិនដល់នេះបានកើតឡើងប៉ុណ្ណោះ។ អ្នកអភិរក្ស Sanjoy ចាប់ផ្ដើមភ័យស្លន់ស្លោមួយរំពេចផងដែរខណៈដែលសត្វពស់រឹតក្បាលគាត់ខ្លាំងឡើងៗ។ ពិតជាសំណាងល្អណាស់ អ្នកអភិរក្ស Sanjoy បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតឡើយបន្ទាប់ពីគាត់ព្យាយាមចាប់ពស់នោះចេញ ដោយមានអ្នកជួយសង្គ្រោះដទៃទៀតបានចូលមកជួយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ចុងក្រោយសត្វពស់ត្រូវបានគេលែងចូលទៅក្នុងព្រៃវិញ៕ វីដេអូ ៖ អត្ថបទ ៖ ប៊ី ប្រភព ៖ Mirror
June 20, 2018









