Khmernote Media
  • កីឡា

    អ្នកគាំទ្រក្រុមជម្រើសជាតិម៊ិកស៊ីកូមួយក្រុមបានធ្វើដំណើរពីប្រទេសរបស់ខ្លួនទៅកាន់ប្រទេសរុស្សី ដើម្បីចូលរួមព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup 2018 ហើយបាននាំយកបន្ទះក្រដាសធំមួយមានបិទរូបថតមិត្តភកិ្តរបស់ពួកគេ ដែលមានឈ្មោះថា Javier យកមកជាមួយនឹងពួកគេ ដើម្បីបានមើលការប្រកួត World Cup ជាមួយគ្នា។ មូលហេតុដែលអ្នកគាំទ្រក្រុមជម្រើសជាតិមុិកស៊ីកូមួយក្រុមនេះ កាត់រូបថតមិត្តភកិ្តហើយបិទលើក្រដាសបែបនេះ ដោយសារតែបុរសឈ្មោះ Javier បានសុំប្រពន្ធមកមើល World Cup ជាមួយមិត្តភក្តិ ប៉ុន្តែប្រពន្ធហាមមិនឲ្យមក ទើបពួកគាត់យករូបថតមិត្តភក្តិមកបិទលើផ្ទាំងក្រដាស ហើយដាក់តាមឡានធ្វើដំណើរមកមើលការប្រកួត World Cup តែម្តង។ ហើយដោយសារតែរូបភាពនេះធ្វើឲ្យពួកគាត់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសរុស្ស៊ី ហើយមានមនុស្សម្នាជាច្រើននាំគ្នាសុំថតរូបជាមួយថែមទៀតផង៕ បុត្រ ប្រភព៖ Standard

    June 20, 2018
  • បច្ចេកវិទ្យា

    ឆ្នាំ២០១៧ ជាឆ្នាំនៃការវិវត្តន៍ទូរស័ព្ទ ដែលមានក្បាលឆក ប៉ុន្តែឆ្នាំ២០១៨ នេះក្បាលឆកលែងទាន់សម័យទៀតហើយ ដោយសារតែក្រុមហ៊ុនជាច្រើនផ្លាស់ប្តូរមកប្រើអេក្រង់លាតសន្ធឹងពេញផ្ទៃអេក្រង់ដល់គែមតែម្តង។ ហើយថ្មីៗនេះ ក្រុមហ៊ុន Oppo ក៏បានបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនឈ្មោះ Oppo Find X ជាមួយអេក្រង់ពេញគែមតែម្តង ជាពិសេសនោះគឺកាមេរ៉ាហូតចុះឡើង ពេលថតរូបតែម្តង។ + ការរចនា Oppo Find X មានរូបរាងស្រដៀងនឹង Galaxy S9 ដោយមានអេក្រង់កោងនៅគែមសងខាង ហើយគែមខាងលើ និងខាងក្រោមក៏ស្រដៀង S9 ដែរ ចំណែកឯផ្នែកខាងក្រោមវិញគឺមិនមានកញ្ចក់រលោងស្រិលតែម្តង មិនមានកាមេរ៉ាឡើយ។ សម្រាប់កាមេរ៉ាវិញ Oppo Find

    June 20, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ ប្រាក់នៅក្នុងម៉ាស៊ីន ATM មួយកន្លែងក្នុងរដ្ឋ Assam ក្រុង Guwahati ប្រទេសឥណ្ឌា ត្រូវបានសត្វកណ្តុរចូលទៅខាំកកេរដាច់ខ្ទិចខ្ទី បន្ទាប់ពីម៉ាស៊ីន ATM មួយនេះត្រូវបានផ្អាកមិនឲ្យប្រើប្រាស់មួយរយៈ។ មន្ត្រីប៉ូលិសប្រចាំនៅតំបន់កើតហេតុខាងលើបានប្រាប់ឲ្យដឹងថា លុយដែលសត្វកណ្តុរបានបំផ្លាញនោះមានចំនួន  ១,២៣៨,០០០ រូពី  (១៨,១៩៣ ដុល្លារ) ខណៈដែលលុយនៅសល់ក្នុងម៉ាស៊ីន ATM នោះចំនួន ១,៧១០,០០០ រូពី (២៥,១៣០ ដុល្លារ)  ផ្សេងទៀត នៅរក្សាសភាពដើមដដែល និងអាចយកទៅប្រើប្រាស់បានជាធម្មតា។ តំណាងខាងធនាគារដ្ឋឥណ្ឌា និងជាអ្នកត្រួតពិនិត្យម៉ាស៊ីន ATM ម្នាក់ បានឲ្យដឹងថា ម៉ាស៊ីន

    June 20, 2018
  • កីឡា

    ម្ចាស់ផ្ទះ រុស្សី នៅតែបន្ដការឈ្នះរបស់ពួកគេដដែលនៅក្នុងការប្រកួតជុំទី 2 បន្ទាប់ពីធ្វើឲ្យក្រុមជម្រើសជាតិ អេហ្ស៊ីប បានត្រឹមស្រក់ទឹកភ្នែកត្រៀមខ្លួនត្រលប់ទៅស្រុកកំណើតវិញ។ ការប្រកួតបើកឆាកជុំទី 2 នៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup កាលពីយប់មិញនេះ ក្រុមជម្រើសជាតិ រុស្សី នៅតែបន្ដភាពខ្លាំងរបស់ខ្លួនដោយបញ្ចប់ក្ដីស្រមៃក្នុងបន្ដដំណើរទៅវគ្គ 16 ក្រុមចុងក្រោយរបស់ អេហ្ស៊ីប ត្រឹមយប់មិញនេះដោយលទ្ធផល 3-1។ កាលពីយប់មិញក្រុមជម្រើសជាតិ រុស្សី នៅតែរក្សាទំរង់លេងល្អដដែលដូចកាលពីជំនួបជាមួយនឹងក្រុមជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត អញ្ចឹង។ ទោះបីជាក្នុងយប់មិញនេះវត្តមានដំបូងរបស់ខ្សែប្រយុទ្ធ Mohamed Salah បង្ហាញខ្លួនឲ្យ អេហ្ស៊ីប ក្នុងព្រឹិត្តិការណ៍បាល់ទាត់ពិពភលោកលើកដំបូងក៏ដោយ ក៏

    June 20, 2018
  • PR

    ក្រុមហ៊ុន ខលហ្គេត បានត្រឡប់មកវិញជាមួយនិងយុទ្ធនាការអាហារូបករណ៍ថ្នាក់ជាតិរបស់ខ្លួនជាថ្មី ម្តងទៀតក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៨។ យុទ្ធនាការនេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេស មាតាបិតាដែលធ្លាប់តែបារម្ភណ៍ពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងតែបារម្ភណ៍ពីការសិក្សា របស់ខ្លួន ឥឡូវនេះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ ដែលមានតម្លៃសរុប ២៤០លានរៀល។ គោលបំណងរបស់ក្រុមហ៊ុន ខលហ្គេត នៅក្នុងយុទ្ធនាការនេះគឺដើម្បីផ្តល់នូវឱកាសដល់ កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង។ ជាមួយនឹងឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍នេះ ក្រុមហ៊ុន ខលហ្គេត មានគោលបំណងលើកទឹកចិត្ត ដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា សម្ភារ:សិក្សា ឬ ជំនាញផ្សេងៗ សម្រាប់ កូនៗដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។ កម្មវីធីចាប់រង្វាន់អាហារូបករណ៍នេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដែលមានរង្វាន់សរុបចំនួន

    June 20, 2018
  • កីឡា

    ការប្រកួតពានរង្វាន់បាលទាត់ពិភពលោក FIFA World Cup ជុំទី 1 បានបញ្ចប់ហើយកាលពីរាត្រីម្សិលមិញ ខណៈដែលប្រទេសធំចូលរួមប្រកួតនៅក្នុងព្រឹិតិ្តការណ៍នេះភាគច្រើនសុទ្ធតែស្មើនិងចាញ់។ ការប្រកួតវគ្គចែកពូលជុំទី 1 ក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup បានបញ្ចប់បន្ទាប់ពីក្រុមជម្រើសជាតិ ​ប៉ូឡូញ ប្រកួតចាញ់ក្រុមជម្រើសជាតិ សេណេហ្គាល់ ដោយលទ្ធផល 1-2 កាលពីយប់មិញ។ នៅក្នុងជុំទី 1 នៃព្រឹតិ្តការណ៍បាល់ទាត់ពិពភលោក FIFA World Cup នៅក្នុងប្រទេសរុស្សីនេះ ក្រុមជម្រើសជាតិដែលធ្លាប់ឈ្នះពានរង្វាន់ FIFA World Cup ជាច្រើនបានត្រឹមស្មើនិងចាញ់ ខណៈដែលក្រុមជម្រើសជាតិជាច្រើនបានប្រឹងប្រែងអភិវន្ឍន៍សមត្ថភាពរបស់ពួកគេអោយរីកចម្រើនមួយកម្រិតទៀត។ ខាងក្រោមនេះគឺជាលទ្ធផលសង្ខេបការប្រកួតជុំទី

    June 20, 2018
  • សង្គម

    ប្រសិនបើប័ណ្ណបើកបររបស់អ្នកទាំងអស់គ្នាដាច់រហែក ឬខូចទ្រង់ទ្រាយ អ្នកទាំងអស់គ្នាអាចស្នើរសុំធ្វើការប្តូរថ្មីបាននៅតាមមជ្ឈមណ្ឌលផ្តល់សេវាប័ណ្ឌបើកបរ ដែលស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន១ និងអ៊ីអន២។ យោងតាមប្រជាពលរដ្ឋមួយរូប ដែលបានស្នើរសុំប្តូរប័ណ្ណបើកបរថ្មីបានឲ្យដឹងថា ការស្នើរសុំផ្លាស់ប្តូរមានលក្ខណៈងាយស្រួលណាស់ ដោយឯកសារត្រូវភ្ជាប់ជាមួយមានដូចជា ប័ណ្ណបើកបរចាស់ និងអត្តសញ្ញាណប័ណ្ណច្បាប់ដើម និងត្រូវបង់ថ្លៃសេវាកម្មចំនួន ៤០,០០០រៀលប៉ុណ្ណោះ។ ការស្នើរសុំនេះត្រូវចំណាយពេលប្រមាណ២០នាទីប៉ុណ្ណោះ អ្នកនឹងទទួលបានប័ណ្ណបើកបរថ្មីមួយតែម្តង៕ អត្ថបទ៖ សេម រូបភាព៖ Ah’Nith May

    June 20, 2018
  • អន្តរជាតិ

    ស្ថាបនិក និងជានាយកប្រតិបតិ្តក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធឺណិត Amazon លោក Jeff Bezos បានក្លាយទៅជាមហាសេដ្ឋី ដែលមានប្រាក់ច្រើនជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់បានកើនដល់ ១៤១,៩ ពាន់លានដុល្លារ។ បើធៀបជាមួយនឹងលោក Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុន Microsoft នោះ គឺលោក Jeff Bezos មានប្រាក់ច្រើនជាង លោក Bill Gates ចំនួន ៤០ ពាន់លានដុល្លារ និងច្រើនជាងលោក Warren Buffet ចំនួន ៦០ ពាន់លានដុល្លារ។ សូម​បញ្ជាក់ថាលោក

    June 20, 2018
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា ក្នុងមួយឆ្នាំៗមនុស្សយើងបានបង្កើតឧស្ម័នផ្ទះកញ្ចក់ និងកាបូនឌីអុកស៊ីតប្រមាណជា ៣០ ទៅ ៤០ តោ​នចូលទៅក្នុងបរិយាកាស។ ហើយបើសកម្មភាពនេះនៅតែបន្តកើតមានទៀត នៅថ្ងៃខាងមុខក្នុងបរិយាកាសនឹងពោពេញទៅដោយជាតិពុលជាមិនខាន។​ កន្លងមកលោកអ្នកធ្លាប់បានដឹងថា ប្រសិនបើគេចង់កម្ចាត់ជាតិពុលចេញពីក្នុង​បរិយាកាស​ គេត្រូវដាំដើមឈើឲ្យបានច្រើន ព្រោះថាការដាំដើមឈើបានច្រើនវានឹងជួយបញ្ចេញខ្យល់អុកស៊ីសែនល្អចូលទៅក្នុងបរិយាកាស។ យ៉ាងណាក្តីក្រុមអ្នកជំនាញបានលើកឡើងថា ការដាំដើមឈើពិតជាអាចជួយធ្វើមានខ្យល់បរិយាកាសល្អមែន​ តែរហូតមកទល់នឹងពេលនេះកាបូនឌីអុកស៊ីនក្នុងបរិយាកាសមានច្រើនខ្លាំងណាស់ ហើយវានៅតែបន្តកើតមានជារៀងរាល់ថ្ងៃទៀត ដូចនេះគេបានព្យាករណ៍ថា នៅថ្ងៃខាងមុខបើទោះជាគេដាំដើមឈើបានច្រើនក៏ដោយក៏វានៅតែមិនអាចជួយសម្អាតបរិយាកាសបានដែរ។ សូមបញ្ជាក់ថា គេបានរកឃើញថា រាល់ថៃ្ងនេះដើមឈើអាចជួយសម្អាតបរិយាកាសបានត្រឹមតែ ១០% ប៉ុណ្ណោះ ចុះទម្រាំតែនៅពេលខាងមុខបរិមាណកាបូនឌីអុកស៊ីតបានចូលទៅក្នុងបរិយាកាសយ៉ាងឆាប់រហ័សជាងការដាំដើមឈើទៀតនោះ វាប្រាកដណាស់ថាដើមឈើមិនអាចជួយសម្អាតបរិយាកាសបានទាន់ពេលវេលានោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider

    June 20, 2018
  • កីឡា

    ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ីក្នុងលទ្ធផល 2-1 នៅក្នុងពូល H ហើយក្លាយជាក្រុមទីមួយនៅតំបន់អាស៊ីដែលផ្តួលក្រុមជម្រើសជាតិអាមេរិកខាងត្បូងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup។ ក្រុមនៅតំបន់អាស៊ីបានប្រកួតជាមួយក្រុមអាមេរិចខាងត្បូងចំនួន ១៧ប្រកួត និងបានប្រកួតស្មើចំនួន ៣ដង ផងដែរ។ គួរបញ្ចាក់ថាកីឡាករ Carlos Sanchez របស់ក្រុមបាល់ទាត់ជម្រើសកូឡុំប៊ីបានក្លាយជាកីឡាករដំបូងគេដែលទទួលបានកាតក្រហមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងប្រទេសរុស្ស៊ី។ កីឡាករ Shinji Kagawa របស់ក្លិប Borussia Dortmund បានស៊ុតបញ្ចូលទីនៅនាទីទី៦ដោយការស៊ុតបាល់ប៉េណាល់ទី។ ការទាត់បាល់ Free-kick របស់កីឡាករ Juan Quintero នៅនាទីទី 39 បានធ្វើឲកូឡុំប៊ីតាមស្មើវិញប៉ុន្តែកីឡាករ Yuya Osako បានរកគ្រាប់បាល់បំប៉ោងសំណាញ់នៅនាទី 73

    June 19, 2018