Khmernote Media
  • បច្ចេកវិទ្យា

    រូបភាពបែកធ្លាយថ្មីដែលទទួលបានពីក្រុមហ៊ុនផលិតគ្រឿងបរិក្ខាទូរស័ព្ទ Olixar មានបង្ហាញយ៉ាងច្បាស់នូវត្រកូល iPhone ថ្មីឆ្នាំ2018 ដែលរូបបញ្ចូលទាំងម៉ូដែលទំហំអេក្រង់ 6.1អ៊ីញផងដែរ។ ដោយឡែក តាមរយៈរូបភាពយើងអាចសង្កេតឃើញយ៉ាងច្បាស់ថាម៉ូដែលកណ្ដាលគេគឺសល់គែមលើក្រោមច្រើន ជាមួយនឹងអេក្រង់ប្រភេទ LCD។ ស្របពេលជាមួយគ្នានេះដែរ ម៉ូដែលដែលមានទំហំអេក្រង់ 6.1អ៊ីញក៏អាចនឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ LCD ដែរ ព្រោះមានតម្លៃធូរថ្លៃ។ ថ្វីបើពាក្យចចាមអារាមជាច្រើនលើកឡើងថា ក្រុមហ៊ុន Apple នឹងបំពាក់អេក្រង់ប្រភេទ OLED សម្រាប់ម៉ូដែល iPhone ទាំង3 មែនពិត ប៉ុន្ដែមានមនុស្សជាច្រើនយល់ឃើញថា ក្រុមហ៊ុននឹងនៅតែបន្ដការប្រើប្រាស់អេក្រង់ LCD ដដែលដើម្បីឲ្យតម្លៃមានសភាពទាប និងសមរម្យ។ សម្រាប់ពីរម៉ូដែលផ្សេងទៀតដែលនៅសងខាង គឺមានសភាពលាតសន្ធឹងស្អាតពេញផ្ទៃខាងមុខដូចគ្នាទៅនឹង iPhone X

    June 19, 2018
  • អន្តរជាតិ

    ចិន៖ ខណៈថ្ងៃបុណ្យទើបតែបញ្ចប់ រឿងរ៉ាវរបស់បុរសម្នាក់ឈ្មោះ Guo Gangtang រស់នៅខេត្ត Shandong ប្រទេសចិន បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ក្រោយបុរសរូបនេះចំណាយពេលជាង២ទសវត្សរ៍ដើរស្វែងរកកូនប្រុស។ បុរសរូបនោះបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៧ លោកបានចេញពីផ្ទះព្រឹកព្រលឹមទៅធ្វើការដូចសព្វដង ហើយកូនប្រុសរបស់លោកអាយុ២ឆ្នាំឈ្មោះ Guo Zhen នៅលេងខាងក្រៅ ដោយប្រពន្ធរបស់លោកចំអិនអាហារនៅខាងក្នុង។ នៅថ្ងៃនោះ មានព័ត៌មានរាយការណ៍ថា មានស្ត្រីប្លែកមុខម្នាក់បានយកកន្សែងគ្របមុខក្មេងប្រុសម្នាក់ ហើយយកទៅបាត់។ នៅពេលនេះលោក Guo បានមកដល់ផ្ទះ ហើយក៏បាត់កូនប្រុសរកមិនឃើញតែម្តង។ អ្នកភូមិនៅទីនោះនាំគ្នាជួយស្វែងរកកូនប្រុសរបស់លោក Guo ដែរ ប៉ុន្តែរកមិនឃើញឡើយ។ ចាប់តាំងពីពេលនោះមក លោក

    June 19, 2018
  • កីឡា

    អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសប្រមានជាង 100 នាក់បានយកផ្លូវមួយនៅក្នុងសហរដ្ឋអាមេរិកប្រារព្ធពិធីអបអរសារទរជ័យជំនះលើក្រុមជម្រើសជាតិទុយនេស៊ី បន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane តែតបាល់បញ្ចូលទីក្រុមជម្រើសជាតិទុយនេស៊ីនៅក្នុងនាទីទី 90។ ជាមួយនឹងអ្នកគាំទ្រដែលស្លៀកសំលៀកបំពាក់អាវជម្រើសជាតិអង់គ្លេសពណ៌ក្រហមជាច្រើននាក់បាននាំដើរអបអរតាមផ្លូវមួយក្រោយជ័យជំនះរបស់អង់គ្លេសកើតឡើង ប៉ុន្ដែមានអ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសម្នាក់ស្ទះហក់ឡើងទៅអបអរនៅលើរថយន្ដមួយគ្រឿងដែលកំពុងចរាចរណ៍លើផ្លូវក្នុងល្បឿនលឿន លុះបើកផុតហ្វូងអ្នកគាំទ្រក៏ចាប់ហ្រ្វាំងបណ្ដាលឲ្យអ្នកគាំទ្ររូបនេះរមិលធ្លាក់ពីលើរថយន្ដ ប៉ុន្ដែមិនបណ្ដាលអោយមានរបួសអ្វីឡើយ។ អ្នកគាំទ្រដែលពាក់អាវជម្រើសជាតិអង់គ្លេសពណ៌ក្រហមនោះបន្ទាប់ពីរមិលធ្លាក់ពីលើរថយន្ដ រូបគេមិនបានទៅរករឿងអ្នកបើករថយន្ដនោះទេ តែរូបគេបានស្ទះរត់ទៅចូលហ្វូងអ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសដែលកំពុងដើរក្បូនអបអរនៅតាមផ្លូវ Plymouth ធម្មតាវិញ។ https://www.youtube.com/watch?v=-tM9kOCXHjM បុត្រ ប្រភព៖ Dailymail

    June 19, 2018
  • អន្តរជាតិ

    បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ច័ន្ទ​ ៦​កើត​ ខែ​បឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​៤០​នាទី​ នៅ​មណ្ឌល​ពិភព​ នៃ​ក្តី​សង្ឃឹម​ភូមិ​ដំណាក់​ដង្កោ​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ ប​វេ​ល​ មាន​ករណី​អ្នក​បន្សាប​គ្រឿងញៀន​ បាន​សំរុក​រត់​ ចេញ​តាម​ទ្វារ​ដោយ​ទំ​លុះ​ស័ង្កសី​។​ ករណី​នេះ​ កើតឡើង​នៅ​ពេល​ដែល​សមត្ថកិច្ច​អោយ​ជន​ បន្សាបថ្នាំ​ទាំងអស់​ទៅ​ហូប​បាយ​ ក្នុង​នោះ​មាន​អ្នក​រត់​ចំនួន​ ២០​នាក់​។​ ​បច្ចុប្បន្ន​ កំលាំង​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ត​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​ បាន​តាម​រក​ចាប់​មក​វិញ​បាន​ចំនួន​៨​នាក់​ នៅ​សល់​ចំនួន​ ១២​នាក់​ទៀត​។​

    June 19, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីរំពឹងថា នឹងទទួលបានភ្លើងខៀវ ដើម្បីនាំចេញពូជធុរ៉េន Mao Shan Wang ដ៏ល្បីរបស់ខ្លួនទៅកាន់ប្រទេសចិន នាឆ្នាំក្រោយនេះ។ លោក Mohd Salehhuddin Hassan អគ្គលេខាធិការរងផ្នែកឧស្សាហកម្ម កសិកម្ម និងកសិឧស្សាហកម្មបានថ្លែងឲ្យដឹងថា ការចរចាជាមួយរដ្ឋាភិបាលចិនលើការនាំចេញពូជធុរ៉េនដ៏ល្បីទៅកាន់ប្រទេសចិនគឺមានសញ្ញាណវិជ្ជមានហើយ។ លោក Mohd Salehhuddin Hassan បានឲ្យដឹងទៀតថា យើងបានជួប ដើម្បីសាកសួរទាក់ទងនឹងសុវត្ថិភាពលើការដឹកជញ្ចូន និងសុវត្ថិភាពផ្លែឈើ ហើយយើងសង្ឃឹមថា នឹងទទួលបានការអនុម័តនៅឆ្នាំក្រោយ។ លោក Salehhuddin បានបន្ថែមទៀតថា បច្ចុប្បន្នធុរ៉េនម៉ាឡេស៊ីត្រូវបានអនុញ្ញាតិឲ្យនាំចេញទៅកាន់ប្រទេសចិន បានត្រឹមជាលក្ខណៈធុរ៉េនកំប៉ុង និងធុរ៉េនក្លាសេប៉ុណ្ណោះ មិនមែននាំចេញទៅជាធុរ៉េស្រស់ឡើយ។

    June 19, 2018
  • PR

    ស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យាប្រកួតប្រជែង ក្រុមហ៊ុនស្មានហ្វូនឈានមុខលំដាប់ពិភពលោក Huawei ដែលកំពុងគ្រងមុខតំណែងជាម៉ាកយីហោមានតម្លៃបំផុតលំដាប់ពិភពរបស់ទស្សនាវដ្តី Forbes លេខរៀងទី79 បានបញ្ចេញស្មាតហ្វូនបីម៉ូដែលគឺ Huawei Y6 Prime 2018 ($149), Y7 pro 2018 ($189) និងជា Y9 2018 ($249) ល្អទាំងតម្លៃ និង គុណភាព សម្រាប់អ្នកប្រើប្រាស់។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “សម្រាប់អតិថិជនដែលជាវ ស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 តម្លៃត្រឹមតែ

    June 19, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ របាយការណ៍ថ្មីមួយរបស់ស្ថាប័នប្រឹក្សាយោបល់រដ្ឋាភិបាលឥណ្ឌាបានព្រមានថា ប្រទេសឥណ្ឌាកំពុងប្រឈមនឹងវិបត្តិទឹកដ៏អាក្រក់បំផុតមួយមិនធ្លាប់មានពីមុនមក។ ហើយបើយោងតាមបាយការណ៍របស់ស្ថាប័នគ្រប់គ្រងធនធានទឹកក៏បានអះអាងស្រដៀងគ្នាដែរថា ប្រជាជនឥណ្ឌប្រមាណជា៦០០លាននាក់ កំពុងតែមានបញ្ហាស្ត្រេសជុំវិញការប្រើប្រាស់ទឹកស្អាត។ សូមបញ្ជាក់ថា ការអះអាង និងការព្រមានខាងលើនេះ ត្រូវបានគេធ្វើឡើងបន្ទាប់ពីមានការសិក្សាមួយបានរកឃើញថា ប្រភពទឹកស្អាតនៅក្រោមដីក្នុងប្រទេសឥណ្ឌាប្រមាណជា៤០កំពុងត្រូវបានបំផ្លាញ ហើយការបំផ្លាញនេះទៀតសោធគឺជាការបំផ្លាញដល់ប្រភពដើមនៃចរន្តទឹកតែម្តង ដែលវាន័យថា ធនធានទឹកដែលបានបាត់បង់នេះគឺមិនអាចទាញយកមកប្រើប្រាស់វិញនោះទេ។ លោក Mridula Ramesh អ្នកនិពន្ធសៀវភៅស្តីពីការប្រែប្រួលអាកាសធាតុដ៏ល្បីមួយរូបបានឲ្យដឹងថា ការបាត់បង់ធនធានទឹកស្អាតរបស់ឥណ្ឌានេះ ក៏បានប៉ះពាល់ដល់សុវត្ថិភាពចំណីរអាហារផងដែរ ដូចនេះរដ្ឋាភិបាលឥណ្ឌាត្រូវតែរកយន្តការសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់៕ អត្ថបទ៖ ភក្តី ប្រភព៖ aljazeera

    June 19, 2018
  • អន្តរជាតិ

    រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ នៅប្រទេសរុស្ស៊ីមានការភ្ញាក់ ដោយសារតែរូបភាពសត្វឆ្កែជាច្រើនត្រូវបានគេសម្លាប់ ហើយមានការលើកឡើងថា ការសម្លាប់នេះបានធ្វើឡើងមុនពេលព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ World Cup ចាប់ផ្តើម។ យោងតាមប្រភពព័ត៌មាន Reuters បានឲ្យដឹងថា តាមពិតរូបភាពទាំងនោះ គឺជារូបភាពនៅប្រទេសប៉ាគីស្ថានទេ នៅក្នុងអំឡុងដែលប៉ាគីស្ថានធ្វើការបោសសំអាតឆ្កែអនាថាតាមដងផ្លូវជាច្រើនរយក្បាលកាលពីឆ្នាំ២០១៦។ ទាក់ទងនឹងករណីនេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Vitaly Mutko បានឲ្យដឹងថា សត្វអនាថានឹងត្រូវធ្វើការចាប់រក្សាទុកនៅកន្លែងត្រឹមត្រូវ មិនមានការសម្លាប់បែបនេះឡើយ៕ អត្ថបទ៖ ឌី ប្រភព៖ Reuters

    June 19, 2018
  • អន្តរជាតិ

    ប្រេស៊ីល៖ វីដេអូដ៏គួរឲ្យរន្ធត់មួយ ដែលបង្ហាញឲ្យឃើញពីស្ត្រីជាម្ដាយឈរមើលកូនស្រីខ្លួនប្រើកាំបិតចាក់សិស្សរួមសាលា ខណៈពេលកំពុងឈ្លោះប្រតាយប្រតប់គ្នាត្រូវបានគេចែករំលែកកក្រើកពេញបណ្ដាញសង្គម។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៦ ខែមិថុនា អ្វីដែលធ្វើឲ្យមានការហួសចិត្តខ្លាំងបំផុត គឺស្ត្រីរូបនោះមិនត្រឹមតែមិនជួយឃាត់ប៉ុណ្ណោះទេ ប៉ុន្តែបែរជាស្រែកប្រាប់ជំរុញឲ្យកូនស្រីចាក់ដៃគូជម្លោះរបស់គេជាច្រើនកាំបិតទៅវិញ។ យោងតាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា ស្ត្រីជាម្ដាយបានប្រគល់កូនកាំបិតទៅឲ្យកូនលាក់ទុកក្នុងហោប៉ាវ នៅមុនពេលវាយតប់គ្នាជាមួយមិត្តនាង។ វីដេអូឃ្លីបនេះត្រូវបានថតនៅបរិវេណខាងក្រៅសាលាមួយកន្លែងក្នុងប្រទេសប្រេស៊ីល។ ក្មេងស្រីដែលរងរបួសវ័យ ១៣ ឆ្នាំ ទទួលរងរបួសរយះជាច្រើនកន្លែងនៅត្រង់មុខ ដៃ ប្រអប់ដៃ និងទ្រូង។ ក្រោយមកនាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលប៉ូលីសចាប់ផ្ដើមធ្វើការស៊ើបលើហេតុការណ៍នេះ។ចំណែកឯក្មេងស្រីដែលមានកាំបិត គឺមានវ័យ ១៤ ឆ្នាំ ហើយទទួលរងរបួសស្រាលប៉ុណ្ណោះបន្ទាប់ពីជម្លោះ។ តាមពិតទៅក្មេងស្រីទាំង ២ ជាមិត្តល្អនឹងគ្នា ប៉ុន្តែដោយសារតែទាស់ពាក្យសម្ដីគ្នារឿងវីដេអូឃ្លីបមួយលើបណ្ដាញសង្គមទើបឈានដល់ការវាយតប់គ្នាសាហាវបែបនេះ។ ក្រោយពីជម្លោះបានបញ្ចប់ ស្ត្រីជាម្ដាយ និងកូនស្រីក៏គេចខ្លួនបាត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប៉ូលីសកំពុងធ្វើការតាមស្វែងរកម្ដាយកូនអ្នកទាំងពីរ ខណៈដែលស្ត្រីជាម្ដាយនឹងត្រូវប្រឈមការចោទប្រកាន់ពីបទសមគំនិតក្នុងការប៉ុនប៉ងឃាតកម្ម៕ វីដេអូ ៖ អត្ថបទ៖ ប៊ី ប្រភព៖ Mirror

    June 18, 2018
  • សង្គម

    យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានឲ្យដឹងថា មន្ទីរនឹងធ្វើការបិទចរាចរនៅម្តុំរង្វង់មូលនាងគង្ហីង ចាប់ពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី១៨ ខែមិថុនារហូដល់ម៉ោង ៥ និង០០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ដើម្បីជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ដោយសារតែការដ្ឋានស្ពានថ្មើរជើងនាងគង្ហីងនឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៤ កាត់ទទឹងខាងលើមហាវិថី ព្រះមុនីរេត ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវសងខាង។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមធ្វើការពង្វាងចរាចរ៕ អត្ថបទ៖ សេម

    June 18, 2018