- Khmernote Media
- អន្តរជាតិ
កន្លងមកយើងធ្លាប់តែឃើញថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អួតអំពីគ្រាប់នុយក្លែអ៊ែរ និងអាវុធទំនើប ផ្សេងៗទៀតទៅកាន់ពិភពលោក តែគេមិនដែលឃើញគាត់បង្ហាញអំពីជីវិតផ្ទាល់ខ្លួនរបស់គាត់ជាសាធារណៈទោះទេ។ យ៉ាងណាក្តីពេលនេះកូរ៉េខាងជើងហាក់ផ្លាស់ប្តូរឥរិយាបថច្រើនណាស់ រួមទាំងលោកគីម ជុងអ៊ុនផ្ទាល់ក៏ផ្លាស់ប្ដូរឥរិយាបថច្រើនដែរ។ ជាក់ស្តែងរូបភាពស្តីអំពីទិដ្ឋភាពនៅខាងក្នុងផ្ទះរបស់លោក គីម ជុងអ៊ុន ប៉ុន្មានសន្លឹកត្រូវបានយកមកបង្ហោះយ៉ាងព្រោងព្រាតនៅក្នុងបណ្តាញសង្គម ដែលកន្លងមកគេមិនដែលឃើញរូបភាពប្រភេទនេះទាល់តែសោះ។ ចង់ដឹងថាក្នុងផ្ទះរបស់លោកគីម ជុងអ៊ុនមានភាពស្រស់ស្អាត និងប្លែកភ្នែកយ៉ាងណោះនោះ សូមអញ្ជើប្រិយមិត្តទស្សនា កម្រងរូបភាពដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 18, 2018 - បច្ចេកវិទ្យា
ប្រសិនបើអ្នកជាអតិថិជនរបស់ក្រុមហ៊ុន Leica នោះក្រុមហ៊ុនទើបតែសម្រេចបង្ហាញទាក់ទងទៅនឹងត្រកូលថ្មីនៃផលិតផលកាមេរ៉ា ដែលអាចនិយាយបានថាស្អាតកប់ និងថ្លៃថ្នូរបំផុត។ ជាការពិតណាស់ យោងតាមការបង្ហាញនេះអាចឲ្យយើងសន្មត់បានថា ក្រុមហ៊ុន Leica បានចូលខ្លួនក្នុងជំនួញនាឡិកាដៃដែរហើយ។ នាឡិកាថ្មីនោះមានឈ្មោះថា Ernst Leitz Werkstätten ហើយវាត្រូវបានផលិតឡើងដើម្បីប្រើប្រាស់ជាមួយនឹងបណ្ដាកាមេរ៉ានានារបស់ក្រុមហ៊ុន Leica។ សម្រាប់ពេលបច្ចុប្បន្ន នាឡិកានេះត្រូវបានផលិតឡើងជាពីរម៉ូដែលផ្សេងគ្នាគឺប្រភេទ Leica L1 និង Leica L2។ https://www.instagram.com/p/Bj-R2c_Ajpd/?utm_source=ig_embed គួរបញ្ជាក់ផងដែរថា ម៉ូដែលទាំងពីរនេះត្រូវបានរចនាឡើងដោយអ្នកច្នៃម៉ូតអន្តរជាតិលោក Achim Heine ដែលគេស្គាល់ថា ជាអ្នកច្នៃម៉ូតឲ្យផលិតផលកាមេរ៉ារបស់ក្រុមហ៊ុន Leica ជាច្រើនផងដែរ។ ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Leica បានមានប្រសាសន៍ថា
June 18, 2018 - សង្គម
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខ្យល់មូសុងនិរតីខ្លាំង បាន និងកំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យ៖ – បណ្តាខេត្តជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ ។ – បណ្តារាជធានី-ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅបង្គួរ ។ – ការធ្វើដំណើរ និងការនេសាទតាមសមុទ្រ គួរផ្អាកសកម្មភាពជាបណ្តោះអាសន្ន ។ អត្ថបទ៖ ឌី
June 18, 2018 - អន្តរជាតិ
លោកអ្នកប្រាកដជាធ្លាប់បានឃើញសំណង់អគារបុរាណនៅតាមបណ្តាលប្រទេសជាច្រើន ដែលស្ថិតនៅក្នុងសភាពដូចពេល បច្ចុប្បន្នរួចមកហើយ។ តែជឿជាក់ថា លោកអ្នកប្រាកដជាមិនធ្លាប់ឃើញអច្ឆរិយៈវត្ថុនៅលើពិភពលោកទាំងនោះ នៅពេលដែលពួកវាទើបសាងសាងរួចភ្លាមនោះទេ។ ហេតុដូចនេះហើយ ទើបក្រុមអ្នកបុរាណវិទូជាច្រើនបាននាំគ្នាច្នៃ និងបង្កើតរូបភាពថ្មីនៃសំណង់អាគារបុរាណជាច្រើន នៅខណៈពេលដែលពួកវាទើបសាងសង់រួច។ ហើយការបង្កើតរូបភាពថ្មីនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការសិក្សា ស្រាវជ្រាវ និងស្រមៃដល់ពេលអតីតកាលនោះ។ តោះទៅទស្សនារូបភាពដែលជាការប្រៀបធៀបសំណង់អគារបុរាណមួយចំនួនក្នុងពេលបច្ចុប្បន្ន និងក្នុងពេលពួកវាទើបសាងសង់រួច (ដែលជាការឆ្នៃប្រឌិតឡើង) ដូចខាងក្រោមនេះ៖ ១.អគារ Parthenon ក្នុងប្រទេសក្រិច ២.ប្រាសាទអង្គរវត្ត ក្នុងប្រទេសកម្ពុជា រូបភាពក្នុងពេលបច្ចុប្បន្ន រូបភាពដែលគេជឿថា ប្រាសាទអង្គរវត្តទើបសាងសង់រួច ៣.អគារ Roman Baths ក្នុងប្រទេសអង់គ្លេស ៤.អគារ Domus Aurea Octagonal Cour ក្នុងប្រទេសអ៊ីតាលី
June 18, 2018 - កីឡា
កាលពីយប់ថ្ងៃទី ១៦ ខែមិថុនា កន្លងទៅនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំការប្រគុំតន្រ្តីដ៏ធំសម្បើមមួយនៅសណ្ឋាគារលំដាប់ផ្កាយ៥ ជាមួយនឹងម្ខាស់ដេប៉ូទាំង២៥ខេត្តក្រុង ដើម្បីអបអរសាទរការឈ្នះមេដាយមាសពីស្ថាប័នកំពូលលំដាប់ពិភពលោក Mond Selection ២ឆ្នាំជាប់គ្នាគឺឆ្នាំ២០១៧ និង ២០១៨។ ការប្រគុំតន្រ្តីនេះផងដែរក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីជាច្រើនផងដែរក្នុងនោះមាន កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កញ្ញា ទេព បូព្រឹក្ស កញ្ញា ឈិន ម៉ានិច និង លោក គ្រី ថៃពៅ។ គួរបញ្ជាក់ផងដែរថាការឈ្នះមេដាយមាសពីស្ថាប័នកំពូលមួយនេះមិនមែនត្រឹមតែជាលើកទី២ នោះទេដោយក្រុមហ៊ុនស្រាបៀរ GANZBERG ធ្លាប់បានឈ្នះមេដាយមាសជាច្រើនមកហើយ។
June 17, 2018 - PR
កាលពីម្សិលមិញនេះ ស្មាតហ្វូន Vivo Y85 ស៊េរីថ្មីពណ៌ក្រហម ត្រូវបានក្រុមហ៊ុន vivo ប្រកាសចេញលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងហើយ ជាមួយនឹងតម្លៃពិសេសត្រឹមតែ 249 ដុល្លាប៉ុណ្ណោះ ដែលពិតជាពិសេស នឹងសក្តិសមបំផុតសំរាប់អ្នកប្រើប្រាស់ ក្នុងនោះក៏មានការថែមជូននូវ Bluetooth Speaker ចំនួន 01 គ្រឿង ហើយនឹងកញ្ចប់សេវារបស់ក្រុមហ៊ុន Smart ទៀតផង។ វត្តមានរបស់ស្មាតហ្វូន vivo Y85 ពណ៌ក្រហមថ្មីនេះ គឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ជាមួយនឹងតួខ្លូន ដែលមានកម្រ៉ាស់ស្តើង និងមានសភាពរលើបរលោង ព្រមទាំងមានគែមព័ទ្ធជុំវិញ លាតសន្ធឹង ដោយពណ៌ក្រហមឆ្អិនឆ្អៅ ដែលបានបង្ហាញចេញនូវភាពទាន់សម័យ
June 17, 2018 - អន្តរជាតិ
ជើងមាន់បានក្លាយទៅជាអាហារដ៏ពេញនិយមមួយប្រភេទក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេអាចយកជើងមាន់ទៅចម្អិនជាអាហារសម្រន់ គ្រឿងក្លែម និងអាហារសម្រាប់ទទួលទានបានជាច្រើនរបៀបដូចជា បំពង ឆា ខ អប់ ជ្រក់ និងអាំងជាដើម។ តាមការសិក្សាបានរកឃើញថាជើងមានមិនត្រឹមតែមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែវាថែមទាំងអាចផ្តល់គុណប្រយោជន៍សុខភាពជាច្រើនផងដែរសម្រាប់អ្នកទទួលទានដូចជា៖ + ជើងមាន់សម្បូរទៅដោយសារធាតុកូឡាជេន ដែលអាចធ្វើឲ្យស្បែកលោកអ្នកនៅក្មេងជាងវ័យ។ + ជើងសម្បូរទៅដោយប្រូតេអ៊ីនជាច្រើនប្រភេទ ដែលអាចធ្វើឲ្យឆ្អឹង សរសៃពួរ ឆ្អឹងសន្លាក់មានសុខភាពល្អ និងរឹងមាំ។ ជាងនេះទៅទៀតប្រូតេអ៊ីនដ៏សម្បូរបែបនេះអាចជួយឲ្យធ្វើឲ្យរបួសនៅលើស្បែកលោកអ្នកឆាប់ជាសះស្បើយឡើងវិញបានយ៉ាងលឿនផងដែរ។ + ជើងមាន់សម្បូរអាស៊ីត hyaluronic និង chondroitin sulfate ដែលអាចជួយធ្វើឲ្យស្បែកមានសំណើម និងការពារភាពជ្រីវជ្រួញនៅលើស្បែក។ ហើយសារធាតុ chondroitin sulfate ក៏មានប្រសិទ្ធភាពក្នុងការដោះស្រាយជំងឺនៅត្រង់ឆ្អឹងសន្លាក់
June 16, 2018 - អន្តរជាតិ
ចិន៖ ក្មេងតូចអាយុ១ឆ្នាំម្នាក់ បានជួបគ្រោះថ្នាក់មិនគួរឲ្យជឿរមួយ គឺស្បែកនៅខាងចុងលិង្គរបស់គេត្រូវកៀបជាប់ក្នុងជណ្ដើរ យន្ត ដែលហេតុការណ៍បានបង្កឲ្យមានភាពតក់ស្លុត និងភ្ញាក់ផ្អើលជាខ្លាំង។ ក្មេងតូចជាជនរងគ្រោះមានឈ្មោះថា Kunkun ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។ ក្នុងថ្ងៃកើតហេតុក្មេងតូចបានទៅផ្សារជាមួយនឹងម្តាយរបស់គេ ដោយរូបគេបានស្លៀកខោ ដែលមានលក្ខណៈបើកចំហរនៅកន្លែងប្រដាប់ភេទ ហើយខណៈដែលម្តាយរបស់គេមិនបានយកចិត្តទុកដាក់ជាមួយគេពេលដើរលើជណ្ដើរយន្តនោះ ស្រាប់តែស្បែកចុងលិង្គរបស់គេត្រូវគាបជាប់ជាមួយនឹងកាំជណ្ដើរយន្តតែម្តង។ ភ្លាមនោះក្រុមអ្នកសង្គ្រោះបន្ទាន់បានមកដល់ និងបានចំណាយពេលយ៉ាងយូរទើបអាចជួយគេបាន។ បន្ទាប់មកក្មេងតូចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់មួយ ហើយរហូតមកទល់នឹងពេលនេះរូបគេនៅសម្រាក់នៅក្នុងមន្ទីរពេទ្យនៅឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 16, 2018 - កីឡា
កីឡាករ Thomas Muller ដែលជាកីឡាកររកបាន ១០គ្រាប់ នៅព្រឹត្តិការណ៍ World Cup បាននិយាយថាប្រទេសអាឡឺម៉ង់កំពុងព្យាយាមដើម្បីក្លាយជាក្រុមដំបូងក្នុងការពារដំណែងជើងឯកបាល់ទាត់ពិភពលោកដែលប្រទេសអ៊ីតាលីធ្វើបានតាំងពីឆ្នាំ 1962។ ក្រុមជើងឯកកាលពីឆ្នាំ 2014 នឹងចាប់ផ្តើមការប្រកួតរបស់ពួកគេក្នុង ពូលFនៅថ្ងៃស្អែកដែលការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ១០យប់ (ម៉ោងក្នុងតំបន់) ជាមួយនឹងក្រុមម៉ិកស៊ិកនៅទីក្រុងមូស្គូប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថាកីឡាករ Muller ត្រូវរក 6 គ្រាប់ទៀតដើម្បីតាមពីក្រោយកីឡាករ Miroslav Klose ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅព្រឹតិ្តការណ៍ World Cup (16 គ្រាប់)។ បន្ទាប់ពីការប្រកួតជាមួយក្រុមម៉ិកស៊ិក អាឡឺម៉ង់ត្រូវប្រឈមនឹងស៊ុយអែត និង កូរ៉េខាងត្បូងក្នុងពូល F។ អត្ថបទ៖
June 16, 2018 - អន្តរជាតិ
អាមេរិក៖ កាលពីពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសារជាថ្មីម្តងទៀតនូវមេរោគម្យ៉ាង ដែលអាចស៊ីកោសិការខួរក្បាលរបស់មនុស្សនៅតំបន់ Terrebonne Parish ភាគខាងត្បូងរដ្ឋ Louisiana សហរដ្ឋអាមេរិក។ មេរោគនេះធ្លាប់បានរាតត្បាត តំបន់នេះម្តងរួចមកហើយកាលពីឆ្នាំកន្លងទៅ និងកាលពីជាង ១០ ឆ្នាំមុន ក៏វាធ្លាប់បានរាតត្បាតម្តងដែរ។ មេរោគនេះមានលក្ខណៈកាចសាហាវ ព្រោះតែនៅពេល ដែលវាបានចូលត្រឹមតែក្នុងច្រមុះមនុស្ស វាអាចធ្វើឲ្យមនុស្សសន្លប់ភ្លាម ហើយបើមិនបានព្យាបាលឲ្យទាន់ពេលវេលាទេ វានឹងស៊ីកោសិការខួក្បាលរបស់មនុស្សទាំងអស់តែម្តង។ យ៉ាងណាក្តីអាជ្ញាធរប្រចាំតំបន់ខាងលើនេះបានអះអាងថា ទឹកដែលចេញពីក្បាលរុំប៊ីនេមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ព្រោះថាគេបានសម្លាប់មេរោគនេះរួចទៅហើយ។ អ្វីដែលជាការព្រួយបារម្ភគឺអ្នកនោះគឺអ្នកដែលប្រើប្រាស់ទឹកដែលគ្មានការសម្លាប់មេរោគត្រឹមត្រូវតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល ១០ ឆ្នាំ ក្រោយនេះ មេរោគមួយនេះបានវាយប្រហារមនុស្សត្រឹមតែ ៣៥ ករណីប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី
June 16, 2018









