Khmernote Media
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា ដោយសារតែតម្លៃនៃការជួលផ្ទះ និងតម្លៃអចលនវត្ថុផ្សេងៗក្នុងទីក្រុងហុងកុងឡើងថ្លៃខ្ពស់នោះ ក្រុមយុវជនក្មេងៗ ដែលមានវិជ្ជាជីវៈការងារត្រឹមត្រូវក្នុងទីក្រុងមួយនេះ កំពុងរស់នៅក្នុងស្ថានភាពលំបាក ឬអាចនិយាយបា​នថា ការរស់របស់ពួកគេកំពុងស្ថិតនៅក្នុងការគំរាមគំហែងនៅឡើយ។ ការសិក្សាបានរកឃើញថា យុវជនក្មេងតែទើបរៀនចប់ពី សាលកវិទ្យាល័យ និងទើបចាប់ផ្តើមធ្វើការងារនោះ ពួកគេមិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅឲ្យបានល្អប្រសើរនោះទេ។ ជាក់ស្តែងភាគច្រើនពួកគេត្រូវជួលបន្ទប់គេង ឬអាផាតមិនរស់នៅរួមគ្នា អ្នកខ្លះរស់នៅក្នុងបន្ទប់ជួល ដែលមានរាងដូចប្រអប់បួនជ្រុងមួយអីចឹង អ្នកខ្លះត្រូវរស់នៅក្នុងផ្ទះតូចដែលអាចដាក់បានត្រឹមគ្រែមួយ និងកន្លែងដាក់ឥវ៉ានបន្តិចប៉ុណ្ណោះ ឬរស់នៅក្នុងបន្ទប់ដែលមានគ្រែនៅពីលើគ្នាជាដើម។ ក្នុងការស្ទង់មតិយុវជនម្នាក់ដែលមានឈ្មោះថា Adrian Law អាយុ២៥ឆ្នាំ មានមុខរបរជាបុគ្គលិកហិរញ្ញវត្ថុបានឲ្យដឹងថា កាលពី២ឆ្នាំចុងក្រោយនេះគាត់បានចំណាយអស់ប្រាក់ចំនួន ៧៦៥,០០០ដុល្លារ សម្រាប់ទិញផ្ទះសមល្មមមួយតម្រូវតាមសមាជិកគ្រួសាររបស់គាត់ ដែលគាត់ត្រូវបង់រំលស់ផង និងគ្រួសារជួយបង់ខ្លះផង។ ចំណែកឯយុវជនម្នាក់ទៀតវិញមានឈ្មោះថា Jezz Ng អាយុ២៩ឆ្នាំ

    June 18, 2018
  • អន្តរជាតិ

    ហ្វីលីពីន ៖ វាជាហេតុការណ៍គួរតក់ស្លុតមួយដែលបានកើតឡើងក្នុងខេត្ត Quezon ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៨ ខែ ឧសភា ដោយក្មេងប្រុសវ័យទើបនឹង ២ ខែម្នាក់ត្រូវបានម្ដាយបង្កើតយកមកបោះចោលនៅចន្លោះផ្នូរពីរនៃទីកន្លែងបញ្ចុះសពមួយកន្លែង។ ទារកកំសត់ត្រូវបានប្រជាជនដែលមានការព្រួយបារម្ភប្រញាប់ចូលទៅជួយទាន់ពេល បន្ទាប់ពីពួកគេលឺសម្លេងក្មេងតូចស្រែកយំ។ ក្រោយពីធ្វើការពិនិត្យរួច វេជ្ជបណ្ឌិតបានឲ្យដឹងថា ក្មេងតូចត្រូវបានទុកចោលនៅកន្លែងបញ្ចុះសពនោះអស់រយៈពេលជាច្រើនម៉ោងហើយ។ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានកំពុងធ្វើការជួយមើលថែរក្សាក្មេងប្រុសតូចនេះដែលមានឈ្មោះថា Louis។ ទោះជាយ៉ាងណា មិនយូរប៉ុន្មានស្ត្រីឈ្មោះ Gloria Perez ដែលត្រូវជាជីដូនរបស់ក្មេង ក៏បានបង្ហាញខ្លួន និងប្រាប់ឲ្យដឹងពីអត្តសញ្ញាណកូនស្រីបង្កើតរបស់គាត់ឈ្មោះ Lara Sentillas ថាជាម្ដាយរបស់ក្មេង។ក្រោយមកមន្ត្រីប៉ូលីសក៏ធ្វើការចាប់ឃាត់ខ្លួននារីជាម្ដាយ ហើយរៀបចំពាក្យបណ្ដឹងប្រឆាំងចោទប្រកាន់ស្ត្រីរូបនេះពីបទព្រហ្មទណ្ឌពាក់ព័ន្ធនឹង “ការបោះបង់ចោលកូនរបស់ខ្លួន”។ របាយការណ៍របស់ប៉ូលីសពាក់ព័ន្ធនឹងហេតុការណ៍បង្ហាញឲ្យដឹងថា ក្មេងតូចត្រូវបានគេលឺស្រែកយំនៅកំឡុងម៉ោងប្រហែលជា ៩ ព្រឹក។ យោងតាមសម្ដីអ្នកស្រុកម្នាក់ឈ្មោះ Angel Castillo បានឲ្យដឹងថា នៅទីបញ្ចុះសព គឺសម្បូរទៅដោយឆ្កែអនាថា និងសត្វកកេរ ជាច្រើននៅកំឡុងពេលយប់។ ដូច្នេះក្មេងតូចពិតជាសំណាងណាស់ដែលមានអ្នកបានស្ដាប់លឺក្មេងតូចយំ ហើយចូលទៅជួយយកចេញពីទីនោះទាន់នៅខណៈពេលព្រឹក៕ វីដេអូ ៖ អត្ថបទ ៖ ប៊ី ប្រភព ៖ Mirror

    June 18, 2018
  • អន្តរជាតិ

    រាងកាយរបស់អ្នកតែងមាននូវវិធី ឬរបៀបណាមួយដើម្បីបង្ហាញ ក៏ដូចជាផ្ដល់នូវពត៌មានសំខាន់ទាក់ទងនឹងបញ្ហាសុខភាពឲ្យអ្នកបានដឹងមុនពេលបញ្ហាប្រែជាធ្ងន់ធ្ងរ។ ដូច្នេះការចាប់អារម្មណ៍យកចិត្តទុកដាក់ចំពោះរោគសញ្ញាផ្សេងៗដែលលេចឡើងលើរាងកាយដូចជា ភាពប្រែប្រួលពណ៌នៃផ្នែកណាមួយរបស់ស្បែក ឬការមានអារម្មណ៍ចម្លែកខុសប្រក្រតីផ្សេងៗ គឺពិតជាសំខាន់ខ្លាំងណាស់។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលអាចនឹងលេចឡើងលើរាងកាយ ប្រសិនបើអ្នកកំពុងជួបប្រទះនូវបញ្ហាសុខភាព ឬជំងឺផ្សេងៗហើយដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរកើតឡើង អ្នកមិនគួរមើលរំលងមិនអើពើនឹងពួកវាឡើយ ៖ ១. ប្រអប់ជើងប្រែជាមានពណ៌ផ្កាឈូក ៖ ប្រសិនបើអ្នកសម្គាល់ឃើញថា ប្រអប់ជើងរបស់អ្នកមានពណ៌ផ្កាឈូកខ្លាំង ហើយស្បែកមើលទៅស្ដើង និងជ្រួញនោះអ្នកគួរប្រញាប់ទៅធ្វើតេស្តឈាម ដើម្បីឆែកមើលកម្រិតនៃជាតិស្ករក្នុងឈាម ក៏ព្រោះរោគសញ្ញានេះអាចចង្អុលបង្ហាញឲ្យដឹងពីបញ្ហាមួយនៃអុកស៊ីតកម្មរបស់ចំណីអាហារក្នុងរាងកាយ រួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម។ ២. មានអារម្មណ៍ដូចគេអោបតឹងណែន ឬចងរឹត ៖ ប្រសិនបើជួនកាលមានអារម្មណ៍ដូចមាននរណាម្នាក់អោបអ្នកយ៉ាងខ្លាំងតឹងណែន ឬហាក់ដូចជាត្រូវចងរឹតជុំវិញចង្កេះ រាងកាយ ឬជើងទាំងសងខាងនោះ អ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ក៏ព្រោះវាអាចជារោគសញ្ញានៃជំងឺម្យ៉ាងដែលបណ្ដាលឲ្យសាច់ដុំឡើងរឹង ឬជំងឺក្រិនច្រើនកន្លែង (multiple sclerosis)។ ពេលខ្លះអ្នកអាចនឹងមានអារម្មណ៍មិនស្រួលក្នុងដៃ និងជើង ដោយមានអារម្មណ៍ហាក់ដូចជាអ្នកកំពុងពាក់ស្រោមដៃ ឬស្បែកជើងធ្ងន់។ អារម្មណ៍អាចប្រែប្រួលពីការរលាកទៅជាការឈឺចាប់ខ្លាំង ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែយកចិត្តទុកដាក់ចំពោះវា និងប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។ ៣. ជ្រុះរោមភ្នែក ឬរោមភ្នែកប្រែជាស្ដើងទៅៗ ៖ អ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនិញ និងទទួលយកការធ្វើតេស្តពិនិត្យក្រពេញទីរ៉ូអ៊ីត ក៏ព្រោះរោគសញ្ញានេះអាចលេចឡើងដោយសារបញ្ហានៃជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត (hypothyroidism)។ ៤. ហើមម្រាមជើង ៖ ប្រសិនបើអ្នកមានស្បែកថ្លា មិនមានរលាក មិនមានរមាស់ ប៉ុន្តែម្រាមជើងបែរជាហើម អ្នកគួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាម ក៏ព្រោះវាអាចជារោគសញ្ញានៃជំងឺរលាកសន្លាក់។ ៥. បាត់បង់ចំណង់អាហារ ៖ ប្រសិនបើអ្នកស្រាប់តែជួបប្រទះអាការៈបាត់បង់ចំណង់អាហារភ្លាមៗ ហើយសម្គាល់ឃើញថាទម្ងន់ស្រកចុះខុសប្រក្រតី នោះអ្នកប្រហែលជាកំពុងមានបញ្ហាទាក់ទងនឹងជំងឺអុកស៊ីតកម្មរបស់ចំណីអាហារក្នុងរាងកាយហើយ។ ប្រសិនបើបញ្ហាបាត់បង់ចំណង់អាហារកើតមានរួមជាមួយនឹងអាការៈច្រាលអាស៊ីតក្រពះផងដែរនោះ វាអាចជារោគសញ្ញាមួយនៃជំងឺច្រាលទឹកក្រពះ ( gastroesophageal reflux disease)។ ៦. រមាស់ស្បែក ៖ ស្បែកប្រែជារមាស់ គឺអាចជារោគសញ្ញាមួយនៃជំងឺទឹកនោមផ្អែម ប្រសិនបើការរមាស់ទាំងនោះមិនមែនបណ្ដាលមកពីមូលហេតុច្បាស់លាស់ណាមួយដូចជា សត្វល្អិតខាំ ឬការប្រតិកម្មអាឡែកស៊ីដោយសារការប្រើប្រាស់ឡេលាបខ្លួន ឬក៏ព្រោះការស្លៀកពាក់សំលៀកបំពាក់ដែលធ្វើឡើងពីសាច់ក្រណាត់គុណភាពទាប។ ៧. ភាពប្រែប្រួលនៃក្រចក ៖ ប្រសិនបើអ្នកសម្គាល់ឃើញថា ក្រចករបស់អ្នកផ្លាស់ប្ដូរទ្រង់ទ្រាយ ហើយប្រែជាមានសភាពក្រាស់ និងធំ នោះវាអាចជារោគសញ្ញាមួយចង្អុលបង្ហាញពីបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង។ ប៉ុន្តែអ្នកគួរចងចាំថា ភាពប្រែប្រួលខុសប្រក្រតីនៃក្រចកមិនមែនជាជំងឺមួយដោយខ្លួនវាតែម្ដងនោះទេ វាគ្រាន់តែជារោគសញ្ញានៃដំណើរការជំងឺណាមួយនៅក្នុងខ្លួនរបស់អ្នកដែលអាចបណ្តាលមកពីជម្ងឺផ្សេងៗជាច្រើន ដូច្នេះការជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ គឹពិតជាសំខាន់ណាស់។ ៨. មានអារម្មណ៍ត្រជាក់ បើទោះជាស្ថិតក្នុងពេលរដូវក្ដៅ ៖ អ្នកគួរតែទៅធ្វើតេស្តពិនិត្យស្ថានភាពនៃក្រពេញទីរ៉ូអ៊ីតរបស់អ្នក។ រាងកាយរបស់អ្នកប្រហែលជាជួបប្រទះនូវកង្វះនៃជាតិអ៊ីយ៉ូតដែលអាចបង្កទៅជាជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត (hypothyroidism)៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside

    June 18, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីមឈូសដាក់សពម្តាយរបស់គាត់ បានធ្លាប់មកសង្កត់លើគាត់ពេញមួយទំហឹង ខណៈដែលបុរសជនរងគ្រោះ និងអ្នកភូមិជាច្រើននាក់ទៀតព្យាយាមលើកមឈូសដាក់សាកសពឡើងទៅកន្លែងតម្កល់សព។ ហេតុការណ៍នេះបានកើតឡើងនៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី ហើយបុរសជាជនរងគ្រោះមានឈ្មោះថា Samen Kondorura ​ និងមានអាយុ៤០ឆ្នាំ ។ តាមរយៈវីដេអូគេបានឃើញថា មានក្រុមមនុស្សមួយក្រុមបាននាំគ្នាព្យាយាមលើកមឈូសដាក់សាកសពរបស់បុរសរងគ្រោះឡើងទៅលើកន្លែងតម្កល់សព ដោយដើរឡើងតាមជណ្តើរធ្វើពីឫស្សីតូចមួយ។​ ដោយជណ្ដើរឫស្សីនោះមិនអាចទ្រទម្ងន់មនុស្សបាន វាក៏បានបាក់តែម្តង ហើយខណៈនោះមឈូសដាក់សពបានសង្កត់លើបុរសជនរងគ្រោះ និងបណ្តាលឲ្យគាត់ស្លាប់ភ្លាមៗដែរ។ លោកអ្នកទស្សនាហេតុការណ៍នេះបាន តាយរៈវីដេអូដូចខាងក្រោម៖ https://www.youtube.com/watch?v=ICzVLMzkuCw អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    June 18, 2018
  • កីឡា

    Logo របស់ដៃគូរផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup 2018 ត្រូវបានបង្ហាញឡើងជាសាធារណៈ បន្ទាប់ពីបានផ្សព្វផ្សាយចំនួនទឹកប្រាក់ដ៏ច្រើនសន្ធាប់សន្ធឹកនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup នៅក្នុងប្រទេសរុស្សីនេះ។ ដៃគូរសហការណ៍ផ្សព្វផ្សាយធំនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup នេះមានដូចជា៖ ក្រុមហ៊ុន McDonald’s (MCD), ក្រុមហ៊ុន Visa (V), ក្រុមហ៊ុនកូកាកូឡា (CCE) និងក្រុមហ៊ុនស្រាបៀរ Budweiser (BUD) ជាដើម។ ហើយក៏មានក្រុមហ៊ុនធំៗដែលមកពីប្រទេសចិនដូចគ្នា ដែលបានចូលរួមឧបត្ថម្ភព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup នេះ ក្រុមហ៊ុនធំៗរបស់ប្រទេសចិនមានដូចជា៖ ក្រុមអចលនទ្រព្យ Wanda ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Hisense និងក្រុមហ៊ុនស្មាតហ្វូន Vivo

    June 18, 2018
  • អន្តរជាតិ

    ខាងក្រោមជាវិធីសាស្ត្រងាយៗដើម្បីកម្ចាត់រោមចេញពីផ្ទៃមុខរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព ដោយមិនផ្ដល់ការឈឺចាប់ខ្លាំងដែលអ្នកគួរតែសាកល្បងអនុវត្តន៍ ៖ ១. ខ្ទឹមបារាំង និងម្រះព្រៅ ៖ អ្វីដែលត្រូវការ គឺខ្ទឹមបារាំងទំហំសមល្មមចំនួន ២ មើម និងស្លឹកម្រះព្រៅចំនួនពី ១០ ទៅ ១២ ស្លឹក។​​​ ស្វែងរកភ្នាស​​​ស្ដើងៗដែលនៅចន្លោះស្រទាប់នីមួយនៃខ្ទឹមបារាំង។ បន្ទាប់​​​មកចាប់ផ្ដើមយកស្រទាប់សាច់ស្ដើងៗទាំងនោះបុកកំទេច ឬកិនជាមួយនឹងស្លឹកម្រះព្រៅឲ្យក្លាយជាល្បាយម៉ត់ខាប់ៗ។ លាបល្បាយលើតំបន់ស្បែកមុខដែលមានរោម ហើយទុកចោលបែបនេះសម្រាប់រយៈពេលប្រហែលពី ២០ ទៅ ២៥ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍ឲ្យបានពី ៣ ទៅ ៤ ដង សម្រាប់រយៈពេលពី ១ ទៅ ២ ខែ។ រូបមន្តនេះ គឺប្រើប្រាស់បានសម្រាប់គ្រប់ប្រភេទស្បែក។ ២. ប្រេងឡាវ៉េនដឺ និងប្រេងដើមតែ ៖ អ្វីដែលត្រូវការ គឺប្រេងឡាវ៉េនដឺចំនួន ១ ស្លាបព្រាកាហ្វេ និងប្រេងដើមតែចំនួនពី ៤ ទៅ ៦ ដំណក់។ លាយប្រេងទាំង ២ ប្រភេទចូលក្នុងចានគោមមួយ។ កូរលាយឲ្យសព្វ សឹមលាបល្បាយប្រេងនេះទៅលើរោមមុខ។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ ខែ។ រូបមន្តនេះប្រើប្រាស់សម្រាប់ប្រភេទស្បែកមុខខ្លាញ់ និងមុន។ ៣. ទឹកឃ្មុំ និងស្ករស ៖ អ្វីដែលត្រូវការ គឺទឹកឃ្មុំចំនួន ១ ស្លាបព្រាបាយ ស្ករសចំនួន ២ ស្លាបព្រាបាយ និងទឹកធម្មតាចំនួន ១ ស្លាបព្រាបាយ។ ចាក់ស្ករសចូលក្នុងចានគោមមួយ បន្ទាប់មកបន្ថែមទឹកឃ្មុំ និងទឹកធម្មតាចូល។ ដាក់ល្បាយចូលក្នុងម៉ាស៊ីនកម្ដៅម្ហូបសម្រាប់រយៈពេលប្រហែលជា ៣០ វិនាទី រហូតដល់ស្កររលាយ។លាយល្បាយលើផ្ទៃមុខត្រង់កន្លែងដែលមានរោម បន្ទាប់មកដាក់បន្ទះក្រណាត់បិតលើកន្លែងដែលលាបល្បាយ ហើយទុកចោលរហូតដល់ចុះត្រជាក់សម្រាប់រយៈពេលពីរបីវិនាទីសិន សឹមទាញបន្ទះក្រណាត់ចេញក្នុងទិសដៅបញ្ច្រាស ឬផ្ទុយពីរោមដែលកំពុងលូតលាស់។ អនុវត្តន៍សារឡើងវិញបានញឹកញយតាមតម្រូវការ។ រូបមន្តនេះ គឺប្រើប្រាស់បានសម្រាប់គ្រប់ប្រភេទស្បែក។ ៤. ម្ស៉ៅធញ្ញជាតិ និងចេក ៖ អ្វីដែលត្រូវការ គឺម្ស៉ៅធញ្ញជាតិចំនួន ២ ស្លាបព្រាបាយ និងចេកទុំ ១ ផ្លែ។ កិនផ្លែចេកឲ្យក្លាយជាម៉ត់ខាប់ៗ។ លាយម្ស៉ៅធញ្ញជាតិ និងចេកដែលកិនហើយចូលគ្នាក្នុងចានគោមមួយ។ លាបល្បាយឲ្យច្រើនលើតំបន់ដែលស្បែកមុខដែលដុះរោម ហើយដុសវាក្នុងចលនាបែបរង្វង់។ ទុកចោលលើផ្ទៃមុខសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញដោយប្រើទឹកត្រជាក់។ អនុវត្តន៍សារឡើងវិញឲ្យបានពី ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះ គឺប្រើប្រាស់បានសម្រាប់គ្រប់ប្រភេទស្បែក។ ៥. ស៊ុត និងម្ស៉ៅពោត ៖ អ្វីដែលត្រូវការ គឺស៊ុត ១ គ្រាប់ ម្ស៉ៅពោត កន្លះស្លាព្រាបាយ និងស្ករស ១ ស្លាបព្រាបាយ។ គោះបំបែកស៊ុត ហើយចាក់យកតែផ្នែកពណ៌សរបស់វាចូលក្នុងចានគោមមួយ។ បន្ថែមស្ករស និងម្ស៉ៅពោតចូល ហើយកូរឲ្យសព្វចូលគ្នាក្លាយជាល្បាយម៉ត់ខាប់ៗ។ លាបល្បាយលើផ្ទៃមុខរបស់អ្នកហើយទុករហូតដល់វាស្ងួតសម្រាប់រយៈពេលប្រហែលពី ២០ ទៅ ២៥ នាទី។ នៅពេលដែលល្បាយប្រែជារឹងល្មម​​​ហើយនោះ ចាប់ផ្ដើមប៉ះវាចេញ។ អនុវត្តន៍សារឡើងវិញឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះមិនសាកសមសម្រាប់ស្បែកមុខមុន និងស្ដើងឆាប់ប្រតិកម្មឡើយ។ ៦. ផ្លែល្ហុង និងរមៀត ៖ អ្វីដែលត្រូវការ គឺល្ហុងទុំស្រគៀល ១ ផ្លែ និងម្ស៉ៅរមៀត កន្លះស្លាបព្រាកាហ្វេ។ ចិតសំបកល្ហុងចេញ និងកាត់វាទៅជាដុំតូចៗ ហើយកិនកំទេចឲ្យក្លាយជាម៉ត់ខាប់ៗ។ លាយល្បាយល្ហុងជាមួយនឹងម្ស៉ៅរមៀត។ លាបល្បាយលើតំបន់ផ្ទៃមុខដែលដុះរោមក្នុងចលនាម៉ាស្សាថ្នមៗ ហើយទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍សារឡើងវិញឲ្យបាន ២ ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះ គឺប្រើប្រាស់បានសម្រាប់គ្រប់ប្រភេទស្បែក។ ៧. ដើម្បីកម្ចាត់រោមមុខចេញបានដោយមានប្រសិទ្ធិភាព អ្នកត្រូវចាំចំណុចសំខាន់ៗមួយចំនួននេះ ៖ – ត្រូវមានភាពអត់ធ្មត់នៅពេលព្យាយាមអនុវត្តន៍វិធីសាស្ត្របែបធម្មជាតិ ខណៈដែលពួកវាត្រូវការពេលយូរដើម្បីបង្ហាញពីលទ្ធផល។ – ត្រូវធ្វើការស្ទីមសិន នៅមុនពេលប្រើប្រាស់រូបមន្តណាមួយដើម្បីជាការបើករន្ធញើសនៃស្បែករបស់អ្នក។ – ក្រោយពេលអនុវត្តន៍រូបមន្តណាមួយរួច ចូរសម្អាតមុខឲ្យបានត្រឹមត្រូវ។ – ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ រួមបញ្ចូលទាំងទឹកផ្លែឈើ និងបន្លែស្រស់ ដើម្បីរក្សាបាននូវស្បែកដែលមានសំណើម និងរាល់វីតាមីនដែលចាំបាច់សម្រាប់ស្បែក។ – ដើម្បីរក្សាបាននូវតុល្យភាពអ័រម៉ូន និងកាត់បន្ថយការដុះរោមដែលមិនចង់បាន ឬត្រូវការ ចូររៀបចំទទួលទានរបបអាហារសុខភាពល្អ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ – ប្រសិនបើអ្នកជួបប្រទះនូវអាការៈមិនប្រក្រតីដូចជា ការដុះរោមដែលរួមមកជាមួយនឹងរូបរាងប្រែប្រួលណាមួយនៃសាច់ដុំជាក់លាក់ដូចជា ទំហំសុដន់ថយចុះជាដើម ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside

    June 18, 2018
  • កីឡា

    អតីតម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក 4 សម័យកាលនឹងជាអ្នកការពារដំណែងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2014 ក្រុមជម្រើសជាតិអាឡឺម៉ង់បានទទួលរងបរាជ័យនៅក្រោមថ្វីជើងក្រុមជម្រើសជាតិម៊ិកស៊ីកូដោយលទ្ធផល 0-1។ ការទទួលរងបរាជ័យរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងប្រកួតដំបូងនេះធ្វើឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ទទួលរងសម្ពាធខ្លាំងនៅក្នុងប្រកូតក្រោយក្រោយ។ ហើយនៅក្នុងប្រកួតទី 2 ប្រសិនបើអាឡឺម៉ង់នៅតែបន្ដភាពចាញ់និងស្មើ នោះក្រុមជម្រើសជាតិអាឡឺម៉ង់នឹងអស់ឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។ គិតចាប់ពីឆ្នាំ 2002 មកក្រុមជម្រើសជាតិអាឡឺម៉ង់មិនដែលធ្លាក់នៅក្នុងវគ្គចែកពូលទេ ហើយតែងតែឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រជានិច្ច។ ក្រុមជម្រើសជាតិម៊ិកស៊ីកូទទួលបាន 3 ពិន្ទុក្រោយពេលយកឈ្នះក្រុមជម្រើសជាតិអាឡឺម៉ង់ បន្ទាប់ពីកីឡាករ Hirving Lozano សុតបញ្ចូលទីអោយក្រុមជម្រើសជាតិម៊ិកស៊ីកូនៅក្នុងនាទីទី 35។ នៅក្នុងការប្រកួតរវាងក្រុមទាំងពីរកាលពីម្សិលមិញស្ថិតិនៅក្នុងការប្រកួតក្រុមជម្រើសជាតិ អាឡឺម៉ង់ សុតសំដៅទីបានចំនួន 25 ដង

    June 18, 2018
  • អន្តរជាតិ

    ថៃ៖ រថយន្តក្រុងសម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញចំនួន២០គ្រឿង ដែលស្ថិតនៅក្រោមកម្មវិធីជំនួយមិត្តភាពកម្ពុជា-ជប៉ុននោះត្រូវបានគេរៀបចំរួចរាល់ហើយ។ រថយន្តក្រុងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន ISUZU (ក្រុមហ៊ុនជប៉ុន) សហការជាមួយនឹងក្រុមហ៊ុន Cherdchai (ក្រុមហ៊ុនថៃ) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មភាគខាងជើងប្រទេសថៃ។ បើយោងតាមលោក Surawut Cherdchai នាយកប្រតិបត្តិក្រុមហ៊ុន ដែលទទួលបានសិទ្ធផលិតរថយន្តក្រុងខាងលើនេះបានឲ្យដឹងថា  រថយន្តទាំងនេះនឹងត្រូវបានគេប្រើប្រាស់ជាមធ្យោបាយសម្រាប់ធ្វើដំណើរជាសាធារណៈ​ដ៏ល្អមួយ ព្រោះវាអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងអាចកាត់បន្ថយការបំផុលបរិស្ថាននៅក្នុងរាជធានីភ្នំពេញបានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ ASEAN Infrastructure Post

    June 18, 2018
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា បានរៀបចំកម្មវិធីបង្ហាញនូវសមត្ថភាពពិតនៃការផ្តិតរូប របស់កំពូលស្មាតហ្វូនល្អឯកប្រចាំឆ្នាំ២០១៨ Huawei P20 តម្លៃ $689 និង Huawei P20 តម្លៃ $859 ក្នុងចំណោមតារាប្រុសស្រីល្បីៗ អ្នកថតរូបអាជីព និងមិត្តអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៥ មិថុនាឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC នៃក្រុមហ៊ុនHuawei អគារ Exchange Square។ ថ្លែងក្នុងកម្មវិធីសាកល្បងនូវសមត្ថភាពពិតនៃកាមេរ៉ា របស់ស្មាតហ្វូនល្អឯក Huawei P20 P20Pro Master Photography powered

    June 18, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ សាកសពរបស់ស្រ្តីម្នាក់ត្រូវបានគេរកឃើញនៅក្នុងខ្លួនពស់ថ្លាន់យក្សមួយក្បាល ដែលមានប្រវែងជាង៨ម៉ែត្រ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្តនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយ ស្ថិតនៅភាគខាងត្បូងកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Wa Tiba អាយុ៥៤ឆ្នាំ រស់នៅជាមួយនឹងកូនពីរនាក់។ តាមសំដីរបស់កូនទាំងពីរនាក់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថា គេបានឃើញស្រ្តីរងគ្រោះចុងក្រោយគឺនៅពេលដែលគាត់កំពុងតែជម្រះស្មៅ និងកាប់សម្អាតព្រៃរបោះនៅខាងក្រោយផ្ទះ ហើយរហូតដល់ម៉ៅង ៦ ល្ងាច ទើបគេរកគាត់មិនឃើញ និងផ្អើលឆោឡោពេញភូមិតាមរកគាត់តែម្តង។ លុះព្រឹកឡើងទើបគេរកឃើញស្បែកជើងរបស់គាត់នៅចម្ងាយប្រមាណជា៣០ម៉ែត្រពីផ្ទះរបស់គាត់ ហើយអ្នកភូមិក៏បន្តដើរចូលទៅក្នុងព្រៃទៀត ទើបប្រទះឃើញពស់ថ្លាន់មួយក្បាលមិនអាចវារទៅមុខបាន ខណៈពោះរបស់វាឡើងប៉ោងធំគួរឲ្យសង្ស័យថា បានលេបមនុស្សម្នាក់ចូល។ ក្រោយមកអ្នកភូមិបានសម្រេចសម្លាប់ពស់នោះ និងបានវះពោះរបស់វាមើល ទើបរកឃើញសាកសពរបស់ស្រ្តីរងគ្រោះពិតមែន ខណៈដែលសពរបស់ស្រ្តីជនរងគ្រោះស្ថិតនៅក្នុងសំលៀកបំពាក់ និងពាក់គ្រឿងអលង្ការដដែលទាំងអស់៕ អត្ថបទ៖ ភក្តី ប្រភព៖ asiantown

    June 18, 2018