Khmernote Media
  • កីឡា

    កីឡាករ Sanchez របស់ក្រុមជម្រើសជាតិកូឡុំប៊ីទទួលបានកាតក្រហមត្រឹមនាទីទី 3 តែប៉ុណ្ណោះ បន្ទាប់ពីខ្សែបម្រើរូបនេះព្យាយាមយកដៃទៅរារាំងការសុតបញ្ចូលទីពីកីឡាករ Kagawa នៅក្នុងនាទីទី 3។ កាតក្រហមដែលខ្សែបម្រើ Sanchez ទទួលបានគឺជាកាតក្រហមលើកដំបូងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងប្រទេសរុស្សីដែលអាជ្ញាកណ្ដាល Damir Skomina ផ្ដល់អោយ។ ចាប់តាំងពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីចាប់ផ្ដើមកាលពីថ្ងៃទី 14 មក អាជ្ញាកណ្ដាលភាគច្រើនផ្ដល់ត្រឹមកាតលឿងតែប៉ុណ្ណោះនៅពេលដែលកីឡាករនីមួយៗបង្កកំហុស។ ប៉ុន្ដែកាតក្រហមដែលអាជ្ញាកណ្ដាលផ្ដល់អោយខ្សែបម្រើ Sanchez របស់ក្រុមជម្រើសជាតិកូឡុំប៊ីថ្ងៃនេះគឺជាកំហុសដោយចេតនាដែល Sanchez យកដៃទៅរារាំងគ្រាប់សុតបញ្ចូលទី ហើយអាជ្ញាកណ្ដាលបានផ្ដល់បាល់ Penalty

    June 19, 2018
  • អន្តរជាតិ

    មនុស្សភាគច្រើនបានដឹងរួចមកហើយថា ការប្រើប្រាស់ ឬលាបថ្នាំក្រចកញឹកញាប់ពេក គឺអាចនឹងបណ្ដាលឲ្យក្រចកប្រែជាស្ងួត ហើយឡើងពណ៌លឿង។ ទោះជាយ៉ាងណាក៏ដោយ ប្រភេទនៃគ្រឿងសម្អាងនេះក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរស្មានមិនដល់ចំពោះសុខភាពផងដែរ។ អត្ថបទខាងក្រោមមិនមានគោលបំំណងជម្រុញឲ្យអ្នកបោះបង់ចោលនូវថ្នាំលាបក្រចកឡើយ ប៉ុន្តែគ្រាន់តែចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាបានដឹងអំពីផលប៉ះពាល់អវិជ្ជមានមួយចំនួនរបស់វាទៅលើរាងកាយរបស់អ្នកប៉ុណ្ណោះ ៖ ១. តើអ្វីជាគ្រោះថ្នាក់ចម្បងចំពោះសុខភាពរបស់អ្នក? គ្រោះថ្នាក់នៃទឹកថ្នាំលាបក្រចក គឺស្ថិតនៅក្នុងជាតិពុលរបស់វា។ ផលិតផល ឬគ្រឿងសម្អាងថែរក្សាក្រចកទំនើបៗភាគច្រើនមានផ្ទុកនូវសមាសធាតុមួយចំនួនដូចខាងក្រោមដែលឥទ្ធិពលប៉ះពាល់ទៅដល់សុខភាពរបស់អ្នក ៖ – Toluene ៖ សារធាតុរំលាយដែលធ្វើឲ្យក្រចកមានសភាពរលោង និងការពារសារធាតុពណ៌។ ទោះជាយ៉ាងណាក៏ដោយ សារធាតុ Toluene អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ព្រមទាំងបង្កឲ្យមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជផងដែរ។ ចំណែកឯអាការៈឈឺក្បាល ខ្សោយកម្លាំង និងចង្អោរចង់ក្អួត គឺគ្រាន់តែជាផលវិបាកមួយចំនួននៃការប្រើប្រាស់ថ្នាំលាបក្រចកដែលមានគុណភាពអន់មិនត្រូវស្តង់ដាប៉ុណ្ណោះ។ – Formaldehyde ៖ ជាឧស្ម័នគ្មានជាតិពណ៌ដែលជួយបង្កើនរយៈពេលនៃការជាប់បានយូររបស់ទឹកថ្នាំលាបក្រចក។ ប្រសិនបើអ្នកកំពុងទទួលរងបញ្ហាប្រតិកម្មអាឡែកស៊ី នោះការប៉ះពាល់ជាមួយ formaldehyde អាចបង្កជាជំងឺរលាកស្បែក និងការរលាកគីមី។ ក្នុងករណីធ្ងន់ធ្ងរវាអាចបណ្តាលឲ្យមានបញ្ហាប៉ះពាល់ដល់អាត្រានៃចង្វាក់បេះដូង អាការៈប្រកាច់ និងមហារីក។ – Dibutyl Рhthalate ៖ ប្រើជាក្លិនក្រអូប។ វត្តមាននៃសមាសធាតុគ្រោះថ្នាក់នេះអាចបណ្តាលអោយអ្នកកើតមានមានបញ្ហាពាក់ព័ន្ធនឹងក្រពេញអង់ដូគ្រីន ជំងឺរោគស្ត្រី និងជំងឺផ្លូវដង្ហើមផ្សេងៗ។ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាពិសោធន៍ជាមួយស្ត្រី ២៤ នាក់។ ៦ ម៉ោងបន្ទាប់ពីលាបថ្នាំក្រចក អ្នកចូលរួមភាគច្រើនបានបង្ហាញពីកម្រិតខ្ពស់នៃសារធាតុ diphenyl phosphate កើតឡើងនៅក្នុងដំណើរការរំលាយអាហារ។ រយៈពេល ១០ ម៉ោងបន្ទាប់ពីការចាប់ផ្តើមនៃពិសោធន៍កម្រិតនៃសារធាតុ  diphenyl phosphateនៅក្នុងរាងកាយនៃអ្នកចូលរួមទាំងអស់បានកើនឡើងដល់ ៧ ដងឯណោះដែលនេះ គឺលទ្ធផលគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន។ ២. តើគួរជ្រើសរើសថ្នាំលាបក្រចកបែបណាដែលមិនបង្កគ្រោះថ្នាក់ចំពោះសុខភាព? នៅលើកញ្ចប់ ឬដបនៃថ្នាំលាបក្រចកមួយចំនួនមាននូវសញ្ញាសម្គាល់ពិសេសដូចជា ៖ – “5-Free” មានន័យថា ជាផលិតផលដែលគ្មានផ្ទុកនូវសារធាតុ formaldehyde, formaldehyde resins, toluene, dibutyl phthalates  និងcamphor។ -“3-Free”

    June 19, 2018
  • បច្ចេកវិទ្យា

    នាពេលថ្មីៗនេះ ក្រុមហ៊ុន YouTube ទើបតែសម្រេចដាក់ឲ្យប្រើប្រាស់នូវសេវាកម្មថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់អាចមើលវីដេអូបានតាមចិត្ត ដោយពុំមានការរំខានពីការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។ ទាក់ទងទៅនឹងសេវាកម្មនេះ គឺតម្រូវឲ្យបង់ប្រាក់ប្រចាំខែប្រមាណជា £11.99 រឺ $15.80 សម្រាប់ការចុះឈ្មោះជាសមាជិក YouTube Premium។ អាចនិយាយបានថា នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុនមួយរបស់ Google សម្រេចធ្វើបែបនេះ ហើយលើកទឹកចិត្តដល់អ្នកប្រើប្រាស់ដែលរស់នៅក្នុងចក្រភពអង់គ្លេសទាំងអស់ចាប់យកសេវាកម្មនេះថែមទៀតផង។ ទោះជាយ៉ាងណា សម្រាប់អ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិចក៏បានទទួលនូវសេវាកម្មប្រភេទនេះរួចហើយដែរ នោះគឺ YouTube Red។ គួរបញ្ជាក់ផងដែរថា ការបង់ប្រាប់សម្រាប់សេវាកម្មនេះ ក៏នឹងអនុញ្ញាតឲ្យអ្នកអាចចូលទៅកាន់ YouTube Music កម្មវិធី Spotify ថ្មី និងកម្មវិធីប្រគួតប្រជែងជាមួយនឹង Apple Music

    June 19, 2018
  • អន្តរជាតិ

    ថៃ ៖ វាជាហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ ដោយបុរសម្នាក់បានដកកាំភ្លើងបាញ់សម្លាប់ប្រពន្ធ និងឪពុកក្មេកនៅចំពោះមុខកូនរបស់ខ្លួនដែលទើបនឹងមានវ័យ៦សប្តាហ៍នៅកន្លែងរងចាំរបស់មន្ទីរពេទ្យមួយកន្លែង ហើយបន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលស្ត្រីជាប្រពន្ធដែលមានឈ្មោះ Thanyamas Thanamsri វ័យ២៦ឆ្នាំ បានមករងចាំជួបពិនិត្យសុខភាពជាមួយគ្រូពេទ្យនៅរសៀលថ្ងៃសុក្រចំពោះបញ្ហាមួយចំនួនក្រោយពីសម្រាលកូនរួចដោយមានបុរសជាប្ដីឈ្មោះ Chaiyaporn វ័យ ៣១ឆ្នាំ និងឪពុករបស់នាងឈ្មោះ Samphan Thanamsri វ័យ ៦០ មកជាមួយ។ ខណៈពេលកំពុងរងចាំបុរសជាប្ដី និងឪពុករបស់នាងចាប់ផ្ដើមទាស់សម្ដីឈ្លោះប្រកែកគ្នា ក្រោយពីឪពុករិះគន់បុរសជាកូនប្រសាររឿងគ្មានការងារធ្វើ ហើយក៏បាននិយាយប្រាប់កូនស្រីថា គួរតែចាកចេញពីប្ដីទៅ។ រំពេចនោះ Chaiyaporn ក៏ស្រាប់តែខឹងសម្បារយ៉ាងខ្លាំងរហូតដល់ថ្នាក់ទាញកាំភ្លើងខ្លីមួយដើមចេញកាបូបធ្វើការបាញ់ប្រហារទៅលើឪពុកក្មេកផ្ទួនគ្នាចំនួន ២ ដងចំក្បាល នៅមុនពេលបាញ់ប្រពន្ធរបស់ខ្លួនជាច្រើនគ្រាប់ចំទ្រូង ដៃ និងខ្នង។ បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយភ្លាមតែម្ដង។ ជាសំណាងល្អដែលជននេះមិនបានបាញ់សម្លាប់កូនខ្លួនឯង។ បើទោះជាគេចផុតពីការស្លាប់ ប៉ុន្តែបន្ទាប់ពីកើតហេតុក្មេងប្រុសតូចទើបនឹងកើតមិនបានប៉ុន្មានខែផងនេះត្រូវក្លាយទៅជាក្មេងកំព្រាម្នាក់។ គួរបញ្ចាក់ផងដែរថា ហេតុការណ៍ស្មានមិនដល់នេះបានកើតឡើងនៅឯមន្ទីរពេទ្យ Nakhon Pathom ក្នុងប្រទេសថៃ កំឡុងម៉ោងប្រហែលជា ១ និង ៣០ នាទីរសៀល៕ វីដេអូ ៖ អត្ថបទ ៖ ប៊ី ប្រភព ៖ Mirror

    June 19, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសទាក់ទងទៅនឹងមុខងារថ្មីលើ iOS 12 សម្រាប់អ្នកដែលរស់នៅសហរដ្ឋអាមេរិច ហើយនោះគឺ “Automatic location sharing with first responders” ដែលបានន័យថា រាល់ពេលដែលអ្នកហៅចេញទៅកាន់លេខសង្គ្រោះបន្ទាប់ 911 មុខងារចែករំលែកទីតាំង (Location) នឹងត្រូវបានបើកដោយស្វ័យប្រវត្តិ។ ទាក់ទងទៅនឹងមូលហេតុដែលក្រុមហ៊ុន Apple សម្រេចធ្វើបែបនេះក៏ដើម្បីបង្កើតភាពងាយស្រួលក្នុងការឆ្លើយតបលើការសង្គ្រោះបន្ទាន់ ពោលគឺរាល់ការហៅចេញទៅកាន់ 911 តាមរយៈ iPhone នោះទីតាំងនឹងត្រូវបានបើក ហើយក្រុមអ្នកសង្គ្រោះអាចនឹងរកទីតាំងបានលឿនផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Apple បានរកឃើញថា 80ភាគរយនៃការហៅចូលមកកាន់លេខសង្គ្រោះបន្ទាន់

    June 19, 2018
  • អន្តរជាតិ

    ថៃ៖ បុរសជាឃាតករវ័យ២៦ឆ្នាំម្នាក់ត្រូវបានអាជ្ញាធរថៃកាត់ទោសប្រហារជីវិត ដោយចាក់ថ្នាំបំពុលចូលក្នុងរាងកាយកាលពីថ្ងៃទីចន្ទ ម្សិលមិញនេះ។ បុរសជាឃាតកររូបនោះមានឈ្មោះ Theerasak Longji អាយុ២៦ឆ្នាំត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតមកលើក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់នៅតំបន់ Trang កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២។ ឃាតកររូបនោះបានចាក់សម្លាប់ជនរងគ្រោះចំនួន២៤កាំបិតយ៉ាងសាហាវ បន្ទាប់មកលួចទូរស័ព្ទដៃ និងលុយ។ ឃាតករ Theerasak ត្រូវបានតុលារផ្តន្ទាទោសកាត់ទោសប្រហារជីវិត ចំណែកឯលោក Pol Col Naras Savestanan ប្រធាន​នាយកដ្ឋាន​កែប្រែ​បាននិយាយថា ការកាត់ទោសប្រហារជីវិតត្រូវបានធ្វើឡើងស្របតាមបទបញ្ជា និងក្រមព្រហ្មទណ្ឌ។ លោក Pol Col Naras Savestanan បានបញ្ជាក់ឲ្យដឹងទៀតថា គិតមកទល់សព្វថ្ងៃនេះមានមនុស្សចំនួន៣២៦នាក់ហើយ ត្រូវបានកាត់ទោសប្រហារជីវិត

    June 19, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន Samsung អាចនឹងលុបចោលគម្រោងនេះហើយ ប៉ុន្ដែក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះធ្លាប់ព្យាយាមបង្កើតស្មាតហ្វូនដែលអាចបត់បានកាលពីអតីតកាល។ យោងតាម MMDDJ គម្រោង Project V គឺត្រូវបានប្រើប្រាស់ដើម្បីភ្ជាប់អេក្រង់ពីរឲ្យនៅជាមួយគ្នា។ https://twitter.com/MMDDJ_/status/1007948316775071744 តាមរយៈផលិតផលដែលបង្ហាញក្នុងរូបភាពនេះ គឺមានភ្ជាប់មកជាមួយនឹងរចនាបទតួអក្សរជំនាន់ចាស់របស់ក្រុមហ៊ុន Samsung ក្នុងត្រកូល Galaxy ដែលត្រូវបានចេញលក់ក្នុងចន្លោះឆ្នាំ2015 ដល់ 2016។ ក្រៅពីនេះ សម្រាប់គែមគឺសល់ធំៗ ហើយប៊ូតុងក៏នៅតែមានដែរ។ ទាក់ទងទៅនឹងលក្ខណៈពិសេសវិញ គឺមិនខុសអីពីម៉ូដែលស្មាតហ្វូន ZTE Axon M ដែលត្រូវបានណែនាំកាលពីឆ្នាំមុនឡើយ។ ដូចនេះ យើងអាចសន្មត់បានថា គម្រោង Project V គឺជាការដាក់បញ្ចូលសារធាតុសំខាន់ៗជាច្រើនចូលទៅក្នុងតួខ្លួនស្មាតហ្វូនចាស់

    June 19, 2018
  • អន្តរជាតិ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្រងាយៗមួយចំនួនក្នុងការប្រើប្រាស់ខ្ទឹមសដើម្បីទទួលបានសារៈប្រយោជន៍ច្រើនផ្សេងទៀត ក្រៅពីត្រឹមយកមកធ្វើជាគ្រឿងផ្សំបន្ថែមរសជាតិអាហារ ៖  ១. ជួសជុលកែវ ៖ ខ្ទឹមស គឺជាបង់ស្អិតបែបធម្មជាតិ។ នោះ គឺមានន័យថាអ្នកអាចប្រើប្រាស់ជាតិទឹកស្អិតៗចេញពីខ្ទឹមសជាកាវដើម្បីបិតភ្ជាប់វត្ថុដែលមានសភាពស្រួយងាយនឹងបែកបាក់បាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិន ឬបុកកំទេចខ្ទឹមសប៉ុន្មានកំពឹសដើម្បីទទួលបានជាតិទឹកស្អិតៗដែលដើរតួនាទីជាភ្នាក់ងារបិតភ្ជាប់ដ៏ល្អ។ ២. កាត់បន្ថយអាការៈឈឺធ្មេញ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកខ្ទឹមសមកដុសពីលើធ្មេញដែលកំពុងឈឺ។ វិធីនេះជួយកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស ប៉ុន្តែត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ វាជាការសំខាន់ដែលអ្នកគួរចាំទុកក្នុងចិត្តថា ខ្ទឹមស គឺមិនអាចនឹងជួយព្យាបាលធ្មេញដែលពុកខូចបានឡើយ ដូច្នេះប្រសិនបើអ្នកជួបប្រទះនូវការឈឺចាប់ខ្លាំងនោះ ការណាត់ជួបពិនិត្យជាមួយទន្តពេទ្យ គឺជាវិធីដ៏ល្អប្រសើរបំផុត។ ៣. ផលិតផលលាងសម្អាតស្បែកមុខ ៖ ខ្ទឹមស គឺជាផលិតផលថែរក្សាស្បែកបែបធម្មជាតិ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងនឹងមេរោគបាក់តេរី ក៏ដូចជារោគផ្សិតថែមទៀតផង។ ដូច្នេះមានន័យថា ខ្ទឹមស គឺមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងនឹងរោគមុន ស្នាមមុន ជំងឺស្បែកផ្សេងៗ រួមទាំងបញ្ហាអាឡែកស៊ីផងដែរ។ មានវិធី ២ យ៉ាងក្នុងការប្រើប្រាស់ខ្ទឹមស ដោយវិធីទី ១ នោះ គឺអ្នកអាចលាបខ្ទឹមសផ្ទាល់លើស្បែកតែម្ដងក៏បាន (ដុសផ្ទៃជាមួយនឹងស្រទាប់ស្ដើងមួយនៃខ្ទឹមសទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា)។ ចំណែកវិធីទី ២ នោះ គឺការទទួលទានខ្ទឹមស។ ៤. ព្យាបាលរោគផ្សិតលើប្រអប់ជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ខ្ទឹមសប៉ុន្មានកំពឹស ឬចំនួនសមល្មមចូលក្នុងទឹកក្ដៅ ហើយត្រាំជើងរបស់អ្នកក្នុងទឹកនេះសម្រាប់រយៈពេល ៣០ នាទី។ ៥. បញ្ឈប់ការឆ្លងមេរោគក្នុងត្រចៀក ៖ ការឈឺត្រចៀក ឬបញ្ហានៃការឆ្លងមេរោគក្នុងត្រចៀកជាធម្មតាត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ប៉ុន្តែវាក៏អាចព្យាបាលបានសះស្បើយតាមរយៈការប្រើប្រាស់ខ្ទឹមសផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺច្របាច់ខ្ទឹមសដើម្បីចម្រាញ់យកប្រេងខ្ទឹមស។ កម្ដៅប្រេងខ្ទឹមនេះបន្តិចសិន សឹមបន្ថែមវាប៉ុន្មានដំណក់ចូលក្នុងបំពង់កែវ ហើយបន្ទាប់មកបន្តក់វាចូលក្នុងត្រចៀក។ បើទោះជាការប្រើប្រាស់ខ្ទឹមសមានប្រសិទ្ធិភាពល្អក៏ដោយ ដើម្បីជាការប្រសើរអ្នកគួរធ្វើការជួបពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ៦. ជួយយកចេញនូវបំណែក ឬកំទេចតូចៗដែលមុតជាប់ក្នុងស្បែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបិតខ្ទឹមសមួយបន្ទះស្ដើងលើកំទេច ឬបំណែកតូចដែលជាប់ក្នុងស្បែក បន្ទាប់មកប្រើប្រាស់បង់បិតដំបៅបិតទប់ ហើយទុកចោលសម្រាប់រយៈពេល ១យប់ជាការស្រេច។ នៅព្រឹកបន្ទាប់ អ្នកនឹងសម្គាល់ឃើញថាកំទេចនោះមិនជាប់ក្នុងស្បែកទៀតឡើយ។ ៧. ភ្នាក់ងារបណ្ដេញសត្វល្អិត ៖ សត្វល្អិតគួរឲ្យរំខានផ្សេងដូចជា មូស ជាដើម គឺមិនចូលចិត្តក្លិននៃខ្ទឹមសឡើយ។ ៨. នុយត្រី ៖ ក្លិននៃខ្ទឹមស គឺទាក់ទាញត្រី។ ជាពិសេសប្រសិនបើអ្នកស្ទូចត្រីក្នុងបឹង ឬទន្លេ និយាយឲ្យងាយស្ដាប់ គឺនៅតំបន់ទឹកសាប។ ៩. ថែរក្សាសក់ ៖ ខ្ទឹមសមានផ្ទុកនូវសារធាតុ allicin ក្នុងកម្រិតខ្ពស់ដែលប្រយោជន៍បំផុតដើម្បីកម្ចាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងអង្គែស្បែកក្បាល។ វាក៏ជួយកាត់បន្ថយបញ្ហាជ្រុះសក់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ខ្ទឹមសប៉ុន្មានបន្ទះ ឬចំណិតដុសលើស្បែកក្បាលរបស់អ្នក ឬប្រើប្រាស់ប្រេងខ្ទឹមសលាបម៉ាស្សាលើតំបន់ដែលមានបញ្ហា និងទុកចោលសម្រាប់រយៈពេល ៣០ នាទីសិន សឹមលាងសម្អាតចេញ៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside

    June 19, 2018
  • សង្គម

    នៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៨ នឹងមកដល់ឆាប់ខាងមុខនេះ ដោយមានការរឹតបន្តឹងយ៉ាងខ្លាំង ហើយគេសង្កេតឃើញសិស្សានុសិស្សទូទាំងប្រទេសបានកំពុងតែត្រៀមខ្លួនផងដែរសម្រាប់ការប្រលងនេះ។ ដើម្បីជួយសម្រួលដល់សិស្សានុសិស្សទាំងអស់អាចធ្វើតេស្តសមត្ថភាពរបស់ខ្លួនបាន ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីអេឡិចត្រូនិកមួយ ដែលអាចឲ្យសិស្សទាំងអស់ដឹងពីចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន មុនពេលការប្រលងមកដល់។ គួរបញ្ជាក់ផងដែរថា សំណួរដែលមាននៅក្នុងកម្មវិធីធ្វើតេស្តសាកល្បងនេះ គ្រាន់តែចង់ដឹងពីការសមត្ថភាពរបស់សិស្សប៉ុណ្ណោះ មិនមែនជាសំនួរ ដែលចេញនៅក្នុងវិញ្ញាសារប្រឡងឡើយ។ តោះឥលូវមកមើល របៀបចុះឈ្មោះ និងប្រើប្រាស់ កម្មវិធីធ្វើតេស្តសាកល្បងសមត្ថភាពសម្រាប់សិស្សថ្នាក់ទី១២ខាងក្រោម៖ ដើម្បីចូលកម្មវិធីសូមចូលតាមតំណ ៖ http://bacii.moeys.gov.kh https://www.facebook.com/moeys.gov.kh/videos/2243186412374627/ អត្ថបទ៖ សេម

    June 19, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន ESPN បានអោយដឹងថា៖ ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតាមដានទំរង់លេងរបស់ខ្សែបម្រើស្លាប Lozano បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះជួយអោយក្រុមជម្រើសជាតិមុិកស៊ីកូយកឈ្នះក្រុមជម្រើសជាតិអាឡឺម៉ង់ដោយលទ្ធផល 1-0។ ខ្សែបម្រើឆ្នើមរបស់ក្លឹប PSV រូបនេះក្លាយជាវីរៈបុរសរបស់ក្រុមជម្រើសមុិកស៊ីកូ បន្ទាប់ពីរូបគេសុតបញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យមកលើក្រុមជម្រើសជាតិអាឡឺម៉ង់ហើយជួយអោយមុិកស៊ីកូយកឈ្នះអាឡឺម៉ង់ដោយលទ្ធផល 1-0 កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ នៅក្នុងលីគកំពូលរបស់ប្រទេសហូឡង់ ខ្សែបម្រើរបស់ក្លឹប PSV រូបនេះក៏ជាអ្នកសុតបញ្ចូលទីច្រើនជាងគេដែរនៅក្លឹប PSV ហើយក៏ជាបេក្ខភាពដណ្ដើមស្បែកជើងមាសក្នុងលីគកំពូល Eredivisie ផងដែរ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ ខ្សែបម្រើរូបនេះបានបង្ហើបថារូបគេនឹងចាកចេញពីលីគកំពូល Eredivisie នៅក្នុងរដូវក្ដៅនេះ ខណៈដែលពេលនេះកំពុងមានក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិមុិកស៊ីកូនេះ។ ពេលនេះក្លឹបអ្នកមានបុណ្យ Barcelona កំពុងបន្ដតាមដានទំរង់លេងរបស់ Lozano នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup

    June 19, 2018