- Khmernote Media
- កីឡា
ខ្សែប្រយុទ្ធ Cristiano Ronaldo ជួយសង្រ្គោះក្រុមជម្រើសជាតិ ព័រទុយហ្គាល់ តាមស្មើក្រុមជម្រើសជាតិ អេស្ប៉ាញ នៅក្នុងនាទីទី 90 ដោយបាល់ Free-Kick យ៉ាងស្អាតធ្វើឲ្យអ្នកចាំទី De Gea បានត្រឹមឈរមើលបាល់ចូលទី។ ការប្រកួតរវាងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុមជម្រើសជាតិ អេស្ប៉ាញ ពិតជាការប្រកួតដ៏អស្ចារ្យដែលមិនគួរឲ្យរំលងពិតមែន។ ទោះបីជាការប្រកួតកាលពីម្សិលមិញ ក្រុមជម្រើសជាតិ អេស្ប៉ាញ មានទំរង់លេងល្អជាងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ មែនពិតប៉ុន្ដែខ្សែប្រយុទ្ធ Ronaldo នៅតែជាវីរៈបុរសរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដោយខ្សែប្រយុទ្ធរូបនេះបានសុតបញ្ចូលទី Hat-Trick ជួយអោយ ព័រទុយហ្គាល់ តាមស្មើ
June 16, 2018 - កីឡា
ខ្សែប្រយុទ្ធសញ្ជតិព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីក្នុងការប្រកួតពានរង្វាន់អន្តរជាតិធំៗ ចំនួន 8 ជាប់ៗគ្នាខណៈដែលរូបគេស៊ុតបាល់ពិន័យ Penalty នៅនាទី៤ ក្នុងការប្រកួត FIFA World Cup 2018 ជាមួយនឹងជម្រើសជាតិអេស៉្បាញនៅពហុកីឡដ្ឋាន Fisht Olympic Stadium ក្នុងទីក្រុង Sochi កាលពីយប់មិញ។ កីឡាកររូបនេះបានរកគ្រាប់បាលនៅព្រឹតិ្តការណ៍ Euro 2004 បានចំនួន ៣លើក និងការប្រកួត World Cup ៤លើក ជាប់ៗគ្នា។ Ronaldo ក៏បានក្លាយជាកីឡាករទីបួនក្នុងការស៊ុតបញ្ចូលទីនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួនបួនដងតាមពីក្រោយកីឡារ Uwe
June 16, 2018 - កីឡា
(ភ្នំពេញ)៖ អ្នកតំណាងស្ថាប័នកំពូល Monde Selectionបានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញហើយនៅវេលាម៉ោង9:30នាទីយប់ថ្ងៃទី១៥ខែមិថុនា២០១៨ដើម្បីនាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ ពី Monde Selection ដែលបានសម្រេចផ្តល់មេដាយមាសផ្ទួនៗដល់ ស្រាបៀរ ហ្គេនស៍បឺគ គឺព្រោះតែស្រាបៀរ ហ្គេនស៍បឺគផលិតដោយជនជាតិ អាល្លឺម៉ង់ វត្ថុធាតុដើមអាល្លឺម៉ង់ ការផលិតប្រកាន់ខ្ជាប់តាមច្បាប់បន្សុទ្ធ នៃស្រាបៀរអាល្លឺម៉ង់ គ្រប់តំណក់ស្រាបៀរហ្គេនស៍បឺគ ពោរពេញដោយទំនួលខុសត្រូវខ្ពស់ ដោយឆ្លងកាត់ការពិនិត្យធ្វើតេស្ត យ៉ាងល្អិតល្អន់ចំនួន៥០០ដង។ ដូច្នេះសូមចូលរួម
June 16, 2018 - កីឡា
ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និងក្រុមជម្រើសជាតិ អ៊ីរ៉ង់ ចែកគ្នាម្នាក់ 3 ពិន្ទុ ក្រោយពេលក្រុមជម្រើសជាតិ អេហ្ស៊ីប និងក្រុមជម្រើសជាតិ ម៉ារ៉ុក ធ្វើអោយរំបូតគ្រាប់បាល់នៅក្នុងនាទីទី 90។ នៅក្នុងថ្ងៃទី 2 នៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup កាលពីរាត្រីម្សិលមិញ ការប្រកួតរបស់គូរទាំងពីររវាងក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ ប៉ះជាមួយ អេហ្ស៊ីប ហើយនិងក្រុមជម្រើសជាតិ ម៉ារ៉ុក ប៉ះជាមួយ អ៊ីរ៉ង់ ពិតជាការប្រកួតដ៏ល្អមើលជក់ចិត្តខ្លាំង។ ការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញនេះគ្មានក្រុមមួយណាចង់អោយក្រុមជម្រើសជាតិរបស់ខ្លួនចាញ់ឡើយ ប្រសិនបើចាញ់នោះភាគរយក្នុងការបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយគឺមានត្រឹមតែ 50% តែប៉ុណ្ណោះ។
June 16, 2018 - អន្តរជាតិ
ការសិក្សាមួយ ដែលបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រជំនាញផ្នែកគ្រាប់នុយក្លេអ៊ែរបានរកឃើញថា ប្រសិនបើគេចង់កំទេចចក្រភពអង់គ្លេសមួយទាំងមូលគេត្រូវការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួនត្រឹមតែពី ២០០ ទៅ ៣០០ គ្រាប់ប៉ុណ្ណោះ។ ការសិក្សាដដែលបានឲ្យដឹងទៀតថា ប្រសិនបើគេចង់កំទេចអាមេរិក គេអាចនឹងត្រូវគ្រាប់នុយក្លេអ៊ែររហូតដល់ ១,០០០ គ្រាប់ឯណោះ។ ការសិក្សានេះបានឲ្យដឹងបន្ថែមទៀតថា ក្នុងពេលបច្ចុប្បន្នពិភពលោកទាំងមូលមានគ្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា ១៥,០០០ គ្រាប់ ដែលតួលេខនេះជាការសរុបបញ្ចូលគេរវាងក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចំនួន៩ដូចជា អាមេរិក រុស្សី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ និងកូរ៉េខាងជើង។ ក្នុងនោះផងដែរគ្រាន់តែអាមេរិកម្នាក់ឯងមានក្បាលគ្រាបនុយក្លេអ៊ែររចំនួន ៦,៨០០ គ្រាប់ ហើយរុស្សីមានចំនួន ៧,០០០ គ្រាប់។ ចុងក្រោយការសិក្សានេះបានបញ្ជាក់ថា ក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ក្នុងពិភពលោកមានចំនួនច្រើន
June 16, 2018 - អន្តរជាតិ
លោកប្រធានាធិបតីរុស្សី Vladimir Putin ប្រកាសថា ស្ត្រីរុស្សីអាចរួមភេទជាមួយនឹងភ្ញៀវទេសចរណ៍ជុំវិញពិភពលោក ដែលមកទស្សនាព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup នៅក្នុងប្រទេសរុស្សីបាន ប្រសិនបើពួកនាងចង់។ លោកបាននិយាយបន្ថែមទៀតថា ស្ត្រីជនជាតិរុស្សីទាំងអស់មានសិទ្ធក្នុងការសម្រេចចិត្ត ដោយខ្លួនរបស់ពួកនាងផ្ទាល់ ហើយស្ត្រីជនជាតិរុស្សីគឺជាស្ត្រីដែលល្អបំផុតនៅលើពិភពលោក។ សេចក្តីប្រកាសរបស់លោកប្រធានាធិបតីខាងលើនេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់លោកស្រី Tamara Pletnyova អាយុ៧០ឆ្នាំ ដែលបានប្រកាសកាលពីមុនថ្ងៃបើកការប្រកួត World Cup ថា កុំឲ្យស្រ្តីរុស្សីទាំងអស់រួមភេទជាមួយភ្ញៀវទេសចរណ៍ ដែលមកកំសាន្តនៅរុស្សីអី ព្រោះគាត់មិនចង់ឃើញស្ត្រីទាំងនោះមានផ្ទៃពោះ និងមានកូនដោយគ្មានឪពុក នៅពេលដែល World Cup បានបញ្ចប់នោះទេ។ ការលើកឡើងរបស់លោកស្ត្រី ព្រោះស្ត្រីរុស្សីធ្លាប់មានបទពិសោធន៍អាក្រក់ដូចនេះម្តងហើយកាលពីឆ្នាំ ១៩៨០
June 16, 2018 - បច្ចេកវិទ្យា
ប្រសិនបើអ្នកមិនទាន់ update ទូរស័ព្ទរបស់អ្នកទៅ iOS 11.4 ទេ ខ្មែរណូតគិតថា អ្នកកុំទាន់ update អី។ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ iPhone ជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះប្រព័ន្ធប្រតិបត្តិការ iOS ថ្មីរបស់ក្រុមហ៊ុន Apple ដោយសារតែប្រតិបត្តិការថ្មីនេះស៊ីថ្មខ្លាំង។ អ្នកប្រើប្រាស់ម្នាក់បានឲ្យដឹងថា ក្រោយ update ហើយទូរស័ព្ទគាត់ស៊ីខ្លាំងលឿនជាងមុន មួយភ្លែតសោះអស់ថ្ម 25% បាត់។ ទាក់ទងនឹងករណីនេះ ក្រុមហ៊ុន Apple មិនទាន់បង្ហាញពីមូលហេតុ បណ្តាលឲ្យកើតមានបញ្ហានេះ ឬត្រូវដោះស្រាយបញ្ហានេះដោយរបៀបណាឡើយ៕ អត្ថបទ៖ ឌី
June 16, 2018 - កីឡា
ក្រុមជម្រើសជាតិអេស្ប៉ាញនិងព័រទុយហ្គាល់បានជួបគ្នាចំនួន 35 ដងដោយអេស្ប៉ាញបានឈ្នះ 16 ប្រកួតនិងស្មើចំនួន 13 ប្រកួត។ ការជួបគ្នាក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup គឺមានតែម្តងតែប៉ុណ្ណោះគឺនៅឆ្នាំ 2010 នៅពេលដែលអេស្ប៉ាញបានទទួលជ័យជម្នះក្នុងលិទ្ធផល 1-0 នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ។ ព័រទុយហ្គាល់នឹងព្យាយាមដើម្បីក្លាយទៅជាប្រទេសទីបួនដែលឈ្នះពានរង្វាន់អឺរ៉ុប (Euro) និងការប្រកួតបាល់ទាត់ពិភពលោក (World Cup) បន្ទាប់គ្នា។ ក្រុមដទៃទៀតគឺអាល្លឺម៉ង់ខាងលិច (អឺរ៉ូ 1972, World Cup 1974), បារាំង (World Cup 1998, Euro
June 15, 2018 - បច្ចេកវិទ្យា
កាលពីប្រមាណ៣សប្តាហ៍មុនក្រុមហ៊ុន OnePlus ដ៏ល្បីរបស់ប្រទេសចិន បានដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន ដែលមានល្បឿនលឿនអស្ចារ្យរបស់ខ្លួនគឺ OnePlus 6។ OnePlus 6 ទទួលបានការគាំទ្រយ៉ាងខ្លាំង គ្រាន់តែដាក់លក់បានប្រមាណជាង២០ថ្ងៃសោះ ស្មាតហ្វូនមួយនេះលក់ដាច់បានរហូតដល់ទៅ១លានគ្រឿងទៅហើយ ធ្វើឲ្យ OnePlus 6 ក្លាយជាស្មានហ្វូនដំបូង ដែលលក់ដាច់លឿនជាងគេបំផុតរបស់ក្រុមហ៊ុន OnePlus។ OnePlus 6 ត្រូវបានផលិតឡើងជាមួយនឹងកំលាំងម៉ាស៊ីនកប់កំពូល ដែលមានតម្លៃថោកជាងស្មាតហ្វូនដទៃនៅលើទីផ្សារ ដោយមានតម្លៃចាប់ពី ៥៣០ដុល្លារឡើងទៅប៉ុណ្ណោះ ដែលចំណុចនេះហើយបានធ្វើឲ្យ OnePlus 6 លក់ដាច់ខ្លាំងបែបនេះ៕ អត្ថបទ៖ ឌី ប្រភព៖ geeky-gadgets
June 15, 2018 - កីឡា
ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានបញ្ជាក់ថារូបគេនឹងបន្ដស្នាក់នៅជាមួយនឹងក្លឹប Atletico Madrid ទោះបីជាក្លឹបអ្នកមានបុណ្យ Barcelona ចង់បានរូបគេយ៉ាងណាក៏ដោយ។ នៅក្នុងសប្ដាហ៍នេះពាក្យចចាមអារាមរបស់កំពូលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះកំពុងក្លាយជាប្រធានបទដ៏ក្ដៅកគុក ប៉ុន្ដែអ្វីៗគ្រប់យ៉ាងត្រូវបានដឹងការពិតបន្ទាប់ពី Griezmann បញ្ជាក់អំពីអនាគតរបស់គេកាលពីម្សិលមិញ។ មុនពេល Griezmann បញ្ជាក់ការពិតអំពីអនាគតរបស់គេ មានដំណឹងលេចលឺជាច្រើនថា Griezmann នឹងចាកចេញពីក្លឹប Atletico Madrid ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ខណៈដែលរូបគេកំពុងរក្សាភាពស្ងប់ស្ងាត់យ៉ាងតឹងរឹងលើពាក្យចចាមអារាមនេះ ហើយសម្រួលអារម្មណ៍សម្រាប់់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។ នៅក្នុងបណ្ដាញសង្គម Twitter កីឡាករ Antoine
June 15, 2018









