- Khmernote Media
- សង្គម
យោងតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា គណៈកម្មការជំនាញចម្រុះ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានកំពុងរៀបចំឯកសារថ្មីមួយទៀត ជាលើកទី២ បន្ទាប់ពីគុនល្បុក្កតោ គឺកីឡាអុកចត្រង្គខ្មែរ ដើម្បីស្នើសុំចុះបញ្ជូលបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការអន្តរជាតិ UNESCO។ ឯកឧត្តមបានឲ្យដឹងទៀតថា ការរៀបចំឯកសារ ដើម្បីស្នើសុំនេះត្រូវធ្វើឡើងយ៉ាងតិច២-៣ឆ្នាំទំរាំរួច ហើយនៅឆ្នាំ២០២០ នឹងដាក់ឯកសារស្នើសុំទាំងនោះតែម្តង។ អុកចត្រង្គខ្មែរ គឺជាប្រភេទកីឡាប្រពៃណីអត្តសញ្ញាណជាតិរបស់ខ្មែរយើង ដែលនឹងត្រូវត្រៀមស្នើដាក់បញ្ចូលបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការអន្តរជាតិ UNESCO បន្ទាប់ពីគុនល្បុក្កតោ៕ https://www.facebook.com/NOCCAM/videos/1700272323393455/ អត្ថបទ៖ ឌី រូបភាព៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត – Angkor
June 15, 2018 - អន្តរជាតិ
ខោខូវប៊យរហែកកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមយុវជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពិតហើយថាខោម៉ូតថ្មីនេះធ្វើឲ្យអ្នកស្លៀកគ្រប់គ្នាទទួលបានភាពស្រស់ស្អាត និងពេញនិយមតាមបែបយុវវ័យ តែខោប្រភេទនេះក៏អាចបង្កឲ្យមានបញ្ហាស្បែកមួយចំនួនផងដែរ។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានឲ្យដឹងថា នៅពេលដែលពួកគេស្លៀក ខោប្រភេទនេះហើយដើរនៅក្រោមកម្ដៅថ្ងៃ ស្រាប់តែពួកគេបានបានរងនូវបញ្ហារលាកស្បែកជាខ្លាំងត្រង់ចំណុចដែលរហែកៗនោះ។ ហើយការរលាកស្បែកនោះទៀតសោធ ក៏បង្កឲ្យមានការឈឺចាប់ ដែលតម្រូវឲ្យពួកគេត្រូវប្រើប្រាសក្រែម ឬថ្នាំលាបមួយចំនួនផងដែរ។ ដូចនេះសូមប្រិយមិត្តដែលនិយមស្លៀកខោខូវប៊យរហែកត្រូវចេះប្រុងប្រយ័ត្ន កុំឲ្យមានបញ្ហាដូចក្នុងរូបភាពខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ metro
June 15, 2018 - អន្តរជាតិ
យោងតាមសារព័ត៌មាន Dailymail ចុះផ្សាយបានឲ្យដឹងថា ក្រុម ISIS បានហៅគ្នីគ្នាឲ្យមកធ្វើការវាយប្រហារព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដោយបានបង្ហោះរូបភាពបំផ្ទុះគ្រាប់បែកនៅកន្លែងនានានៅក្នុងប្រទេសរុស្ស៊ី។ រូបភាពមួយក្នុងចំណោមរូបភាពភេវរកម្មនោះ គឺបង្ហាញពីអណ្តាតភ្លើងកំពុងតែឆាបឆេះពហុកីឡាដ្ឋានមួយ និងឆាបឆេះនៅក្បែរកីឡដ្ឋាន Fisht Olympic ក្នុងទីក្រុង Sochi ថែមទៀតផង។ ការកោះហៅគ្នីគ្នាមួយទៀតរបស់ក្រុម ISIS ជាមួយនឹងពាក្យថា សម្លាប់ពួកវាឲ្យអស់ ជាភាសាបារាំងជាមួយនឹងរូបភាពកាប់មកលើ logo ការប្រកួត World Cup និងពហុកីឡាដ្ឋានរបស់រុស្ស៊ីផងដែរ ដែលនេះក៏ជាការគំរាមកំហែងដ៏ខ្លាំងផងដែរ។ គួររំលឹកផងដែរថា ទីក្រុង St Petersburg ជាទីក្រុងធំបំផុតទី២របស់រុស្ស៊ី ធ្លាប់រងការវាយប្រហារពីក្រុម
June 15, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Truly Exquisite បានដាក់បង្ហាញស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលស្រោបទៅដោយមាសសុទ្ធ 24 ការ៉ាត់, 18 ការ៉ាត់, ផ្លាទីន ថែមទៀតផង តាមជម្រើសដែលអតិថិជនចង់បាន។ មិនត្រឹមតែស្រោបមាសនៅផ្នែកខាងក្រោមប៉ុណ្ណោះទេ យើងក៏អាចយករូបក្បាច់ខាងក្រោយជាមួយនឹងរូបសត្វខ្លា តោ ឬនាគក៏បាន ឬក៏អាចដាក់រូបតាមឆ្នាំកំណើតរបស់យើងក៏បានផងដែរ។ ក្រុមហ៊ុនក៏បានអះអាងដែរថា បច្ចេកវិទ្យាសាកថ្មឥតខ្សែ (wireless charge) នៅតែដំណើរការបានល្អ បើទោះបីជាទូរស័ព្ទទាំងនោះស្រោបមាសក៏ដោយ។ ស្មាតហ្វូនស្រោបមាសទាំងនេះមានតម្លៃចាប់ពី £2,300 (ប្រហែល 3,050 ដុល្លារ) ដល់ £3,800 (ប្រហែល 5,040 ដុល្លារ) ក្នុងមួយគ្រឿង
June 15, 2018 - អន្តរជាតិ
ថៃ៖ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ ប្រទេសថៃនឹងមានស្ថានីយ៍រថភ្លើងល្បឿនលឿន និងធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថានីយ៍រថភ្លើងមួយនេះមានឈ្មោះថា Bang Sue Grand Station។ ក្នុងពេលបច្ចុប្បន្ននេះ មានតែស្ថានីយ៍រថភ្លើង Kuala Lumpur’s Grand Sentral របស់ម៉ាឡេស៊ីទេ ដែលមាទទំហំធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងណាក្តីនៅពេលស្ថានីយ៍ Bang Sue Grand Station របស់ថៃគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ២០២០ ខាងមុខនេះ ហើយវានឹងដណ្តើមស្ថានីយ៍រថភ្លើងធំជាងគេលេខ១ជាវិញម្តង។ ស្ថានីយ៍ Bang Sue Grand Station ត្រូវបានគេសាងសង់ឡើងលើផ្ទៃដី
June 15, 2018 - អន្តរជាតិ
អ្នកនយោបាយជនជាតិន័រវែសពីរនាក់បានសម្រេចជ្រើសរើសលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ ឲ្យជាប់ជាបេក្ខភាព ឈ្នះពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ប្រចាំឆ្នាំ ២០១៩ បន្ទាប់ពីលោក ដូណល់ ត្រាំ បានជួប និងពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដើម្បីធានាឲ្យមានសន្តិភាពក្នុងពិភពលោក។ អ្នកនយោបាយពីររូបនេះរួមមានលោក Christian Tybring-Gjedde និងលោក Per-Willy Amundsen ពួកគាត់សុទ្ធតែបានអះអាងដូចគ្នាថា កិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក និងប្រមុខដឹកនាំកូរ៉េខាងជើងក្នុងប្រទេសសិង្ហបុរីនោះគឺជាជំហ៊ានដំបូង និងសំខាន់បំផុតមួយក្នុងផ្សះផ្សារ ការឈប់ប្រើប្រាស់អាវុធដាក់គ្នា និងធានាបាននូវសន្តិភាពពិភពលោកទាំងមូលតែម្តង។ ក្រៅតែពីអ្នកនយោបាយទាំងពីររូបនេះ ក្រុមសភាអាមេរិកក៏បានសម្តែងនូវការគាំទ្រឲ្យលោក ដូណល់ ត្រាំ ជាប់ជាបេក្ខភាពឈ្នះពានមួយនេះផងដែរ។
June 15, 2018 - PR
ទិញ Samsung Galaxy S9/S9+ ឥឡូវនេះរហូតដល់ថ្ងៃទី31 ខែកក្កដា 2018 នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda ZOOMER X សរុប 6 រង្វាន់ Samsung Galaxy S9+ 64GB សរុប 6 រង្វាន់ Samsung Galaxy J6 សរុប 12 រង្វាន់ ទូរទស្សន៍ Samsung 32 សរុប 18 រង្វាន់ និងធុងបាស់
June 15, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងលេខ ៣២៥៩ ចុះផ្សាយថ្ងៃទី១៤ ខែមិថុនា ដោយក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងបានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ រួចរាល់ហើយ ដូច្នេះបេក្ខជនទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងខាងលើនេះ អាចទៅទទួលយកសញ្ញាបត្ររបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយឥតគិតថ្លៃ តាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តសាមី៕ អត្ថបទ៖ សេម
June 15, 2018 - កីឡា
រស្ស៊ី៖ កាលពីពេលថ្មីៗនេះ សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្សីម្នាក់ឈ្មោះ Tamara Pletnyova ដែលជាសមាជិកបក្សកុម្មុយនិស្តបានណែនាំស្រ្ដីនៅក្នុងតំបន់ហាមមិនឲ្យរួមភេទជាមួយនឹងជនបរទេស ដែលមកទស្សនាព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឡើយ។ សមាជិកសភាជាន់ខ្ពស់ខាងលើបាននិយាយថា៖ តើមានមនុស្សស្ រីនិងក្មេងស្រីប៉ុន្មាននាក់ ដែលអាចប្រឈមមុខនឹងការមានផ្ទៃពោះនៅពេល ដែលពួកគេជួបនឹងជនបរទេសនៅក្នុងកំឡុងពេល World Cup នេះ? ចម្លើយគឺមានពីរគឺ អាចនឹងមាន ហើយក៏អាចនឹងអត់ដែរ ហើយពួកគេទាំងនោះនឹងប្រឈមមុខនឹងទុក្ខវេទនាមិនថាសម័យនេះទេគឺមានតាំងពីសម័យសូវៀតមកម្លេះ។ នេះយោងតាមការបញ្ជាក់របស់សមាជិកសភាជាន់ខ្ពស់លោកស្រី Pletnyova ដែលជាប្រធានគណៈកម្មាធិការគ្រួសារស្ត្រីនិងកុមាររបស់ប្រទេសរុស្សី។ តាមសម្ដីរបស់លោកស្រី Pletnyova បានបន្ដទៀតថា៖ ស្រ្ដីគ្រប់រូបគួរតែផ្ដល់កំណើតឲ្យកូនៗរបស់ខ្លួន និយាយនេះមិនមែនខ្ញុំជាតិនិយមទេ តែផ្ទុយទៅវិញស្រ្ដីនិងកុមារជាច្រើនទទួលរងការឈឺចាប់នៅពេលដែលមនុស្សប្រុសបោះបង់ពួកគេចោល។ សម្ដីរបស់លោកស្រី Pletnyova
June 15, 2018 - កីឡា
បញ្ចប់ការប្រកួតគូរទី 1 រវាងម្ចាស់ផ្ទះ រុស្សី និងក្រុមជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត ក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup បញ្ចប់ទៅដោយលទ្ធផល រុស្សី 5-0 អារ៉ាប៊ីសាអ៊ូឌីត។ ការប្រកួតគូរបើកឆាកដំបូងក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកនេះពិតជាល្អមើលជក់ចិត្តមែនទែន ជាពិសេសមានការចូលរួមពីប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ប្រធានាធីបតី Vladimir Putin និងព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្រៅពីថ្នាក់ដឹកនាំកំពូលក៏មានការអញ្ចើញចូលរួមពីសំណាក់វីរៈបុរសបាល់ទាត់ជាច្រើននាក់ផងដែរ។ 5 គ្រាប់របស់ក្រុមជម្រើសជាតិរុស្សីសុតបញ្ចូលទីមកលើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតធ្វើឡើងដោយនៅក្នុងតង់ទី 1 ចំនួន 2 គ្រាប់សុតបញ្ចូលទីដោយកីឡាករ៖ 1. Yuri Gazinskiy 2. Cheryshev នៅក្នុងតង់ទី
June 15, 2018









