Khmernote Media
  • PR

    អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រំភើបចិត្តរហូតដល់និយាយស្ទើរមិនចេញ នៅពេលដែលទទួលបានរង្វាន់រថយន្ត FORD Ranger XLT មានតម្លៃស្មើនឹង ១៧៨ លានរៀលពីក្រុមហ៊ុនតែបៃតងអូអិឈិ កាលពីខែឧសភា កន្លងទៅនេះ។ លោក ស៊ិន គក់ ដែលឆ្នាំនេះមានអាយុ៥៥ឆ្នាំហើយនោះ រាល់ថ្ងៃនេះមានអាជីពជាអ្នករត់ម៉ូតូឌុបដែលគាត់អាចរកចំណូលបានត្រឹមតែ២០០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់គ្រួសារដែលមានសមាជិក៥នាក់ ខណៈពេលកូនប្រសាប្រុសរបស់គាត់កំពុងចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ គាត់បានឲ្យដឹងថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែកនៅពេលដែលខ្ញុំបើកគម្របដប ត្រូវរង្វាន់។ សម្រាប់អ្នកក្រដូចជាខ្ញុំមិនដែលហ៊ានគិតផងថាមានឡានជិះ។ នេះមិនត្រឹមតែជារង្វាន់ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យជិវិតខ្ញុំទទួលបានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនអូអិឈិដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់បែបនេះសម្រាប់ប្រជាជនខ្មែរយើង។ ខ្ញុំពិតជាមិនអាចបំភ្លេចអ្វីដែលអូអិឈិផ្តល់ឲ្យខ្ញុំនៅពេលនេះឡើយ។» រង្វាន់ដែលលោក ស៊ិន គក់ ទទួលបាននៅពេលនេះ គឺបានពីកម្មវិធី OISHI Instant

    June 14, 2018
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមណា ដែលបង្ហោះ និងចែកចាយព័ត៌មានមិនពិតនៅក្នុងបណ្តាញសង្គម។ ការសម្រេចចិត្តចេញសេចក្តីប្រកាសខាងលើនេះជាសាធារណៈត្រូវបានធ្វើឡើងបន្ទាប់ពី មានអ្នកប្រើប្រាស់ Facebook ជាច្រើននាក់ដែលកំពុងរស់នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបង្ហោះសារ និងរូប ក្នុងទំព័រ KonthaiUK (ក្រុមកូនថៃដែលកំពុងរស់នៅក្នុងអង់គ្លេស) ថា រដ្ឋាភិបាលថៃកំពុងប្រពឹត្តិអំពើពុករលួយ ក្នុងគម្រោងផ្កាយរណបមួយ។ បើយោងតាមលោកឧត្តមសេនីយជាន់ខ្ពស់ Pol Maj បានប្រាប់អ្នកសារព័ត៌មានថា ក្រុមជនសង្ស័យដែលអាជ្ញាធរថៃកំពុងតែស្វែករកនោះមានចំនួន ២៩ នាក់ ជាជនជាតិថៃរស់នៅក្នុងប្រទេសអង់គ្លេស ដែលក្នុងនោះរួមមានទាំងស្ត្រីម្នាក់ដែលមានឈ្មោះថា Watana Ebbage អាយុ ៥៦ ឆ្នាំផងដែរ។ សូមបញ្ចាក់ថា ក្នុងអំឡុងពេលនេះរដ្ឋាភិបាលថៃកំពុងសិក្សាលើគម្រោងផ្កាយរណបមួយដែលមានតម្លៃរហូតដល់ទៅ ៩១,២ ពាន់លានបាត (ជិត

    June 14, 2018
  • អន្តរជាតិ

    ក្នុងជំនួបប្រជុំរវាងលោកប្រធានាធិបតិអាមេរិក ដូ ណល់ត្រាំ ជាមួយនិងប្រមុខដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន ដែលបានរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរីនោះ អ្នកការសែតទាំងអស់ត្រូវបានគេចែកជូនកូនកង្ហារសម្រាប់ភ្ជាប់នឹងកុំព្យូទ័រ (USB-powered fan) ម្នាក់មួយសម្រាប់ប្រើប្រាស់ ដោយពេលនោះសីតុណ្ហភាពនៅក្នុងប្រទេសិង្ហបុរីមានកម្ពៅ ៣៣អង្សាសេ។ យ៉ាងណាក្តី មានអ្នកសារព័ត៌មានម្នាក់បានបង្ហោះសារនៅក្នុងបណ្ដាញសង្គម Twitter របស់គាត់ថា ព្រួយបារម្ភពីការប្រើប្រាស់ USB-powered fan ជាមួយកុំព្យូទ័រ ព្រោះខ្លាចត្រូវគេតាមដានសកម្មភាពផ្សេងៗនៅលើអិនធើណេត ដោយសារតែឧបករណ៍នោះ។ យ៉ាងណាក្តី គេនៅមិនដឹងអ្នកការសែតផ្សេងទៀត ដែលទទួលបាន USB-powered fan មានប្រតិកម្មយ៉ាងណានៅឡើយទេ។ តែសម្រាប់អ្នករៀបចំកម្មវិធីប្រជុំវិញ និងជាអ្នកចែក  USB-powered fan ដល់ក្រុមអ្នកការសែតបានឲ្យដឹងថា

    June 14, 2018
  • PR

    ថ្មីៗនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបញ្ចេញកម្មវិធីថ្មីមួយទាក់ទងទៅនឹងការទស្សទាយការប្រកួតបាល់ទាត់ពិភពលោក WORLD CUP 2018 មានឈ្មោះថា GANZBERG World Cup 2018 ដែលអាចអោយប្រិយមិត្តទាំងអស់មានឱកាសក្នុងឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ថែមទៀតពីកម្មវិធីដ៏វិសេសវិសាលនេះ។ លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG WORLD CUP 2018  ទៅក្នុងទូរស័ព្ទរបស់អ្នក ដើម្បីតាមដានទាយសន្សំពិន្ទុ ក្នុងការប្រកួតបាល់ទាត់ World Cup 2018 មានឱកាសឈ្នះ រង្វាន់ Samsung Galaxy S9 Plus ១រង្វាន់ , iWatch Series 3

    June 14, 2018
  • អន្តរជាតិ

    កិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងលោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងបានបញ្ចប់រួចរាល់ហើយ​ ដែលកិច្ច​ប្រជុំនេះនាំឲ្យប្រទេសទាំងពីរមានការព្រមព្រៀងគ្នាជាច្រើនចំណុចក្នុងគោលដៅរក្សាសន្តិភាពពិភពលោក។ យ៉ាងណាក្តី បើយោងតាមអ្នកជំនាញផ្នែកសន្តិសុខសកល និងអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើននាក់បានឲ្យដឹងដូចគ្នាថា គិតមកទល់នឹងពេលនេះ អាមេរិកនៅតែដាក់ការបញ្ជាបាញ់គ្រាប់មីស៊ីលរបស់ជាជម្រើសអទិភាពនៅឡើយទេ ដែលវាមានន័យក្នុងករណីចាំបាច់ អាមេរិកអាចចុចប៊ូតុងបញ្ជាបាញ់គ្រាប់មីស៊ីសរបស់ខ្លួន ដែលមានចំនួនប្រមាណជា៩០០គ្រាប់ក្នុងរយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះ។ ក្រុមអ្នកវិភាគខាងលើបានឲ្យ​ដឹងទៀតថា ឥរិយាបថនេះនៅតែផ្តល់ការគំរាមគំហែងផ្នែកសតិអារម្មណ៍ដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងដដែល ព្រោះថាពួកគេនៅតែមានអារម្មណ៍ថាការផ្ទុះគ្រាប់នុយក្លេអ៊ែរនៅតែអាចកើតមានឡើងគ្រប់ ពេល ប្រសិនបើគេត្រូវការនោះឲ្យវាផ្ទុះនោះ។ ក្រុមអ្នកវិភាគខាងលើក៏បានធ្វើសេចក្តីស្នើសុំអាមេរិក និងកូរ៉េខាងជើងត្រូវរៀបចំ ឥរិយាបថដ៏សមស្របមួយ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់មានអារម្មណ៍ថាមានសន្តិភាពពេញលេញ រួមទាំងសន្តិភាពក្នុង ផ្លូវចិត្តផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider

    June 14, 2018
  • បច្ចេកវិទ្យា

    កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple ទើបតែបង្ហាញជាផ្លូវការនូវ software ថ្មីៗទាំង៤របស់ខ្លួន ដែលមានដូចជាប្រព័ន្ធប្រតិបត្តិការកុំព្យួទ័រ MacOs, ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃ iOS, ប្រព័ន្ធប្រតិបត្តិការនាឡិកាឆ្លាតវៃ WatchOS និងប្រព័ន្ធប្រតិបត្តិការទូរទស្សន៍ឆ្លាតវៃ tvOS។ យោងតាមអ្នកវិភាគដ៏ល្បីឈ្មោះមួយរូបបានឲ្យដឹងថា iPhone ស៊េរីថ្មីឆ្នាំនេះនឹងបំពាក់បច្ចេកវិទ្យាសាកថ្មលឿន (Fast Charge)។ អ្នកវិភាគបានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងផ្លាស់ប្តូរមកប្រើប្រាស់កំលាំងភ្លើង 9V 2A និង 5V 3A វិញ ខណៈបច្ចុប្បន្នប្រើប្រាស់ត្រឹមកំលាំងភ្លើង 5V 2A ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា

    June 14, 2018
  • បច្ចេកវិទ្យា

    អាចនិយាយបានថា នេះគឺជាការទន្ទឹងរងចាំមួយរបស់អតិថិជនភាគច្រើនទៅលើក្រុមហ៊ុន Apple ក្នុងការផ្លាស់ប្ដូររន្ធសាកថ្មមកជាប្រភេទ USB-C វិញសម្រាប់ iPhone។ យោងតាមពាក្យចចាមអារាមពីប្រទេសចិន ការអភិវឌ្ឍនេះអាចនឹងត្រូវបានធ្វើឡើងនាឆ្នាំក្រោយ។ ប្រភពពី IC បានប្រាប់គេហទំព័រ Digitimes ថា ក្រុមហ៊ុន Apple បាននឹងកំពុងមមាញឹកជាមួយនឹងការកែលម្អលើឧបករណ៍សាកថ្មដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ iPhone និង iPad ឆ្នាំ2019។ ហើយនេះ ក៏ជាមូលហេតុដែលយើងមិនទាន់ទទួលបាន USB-C នៅលើ iPhone សម្រាប់ពេលបច្ចុប្បន្ននេះដែរ។ ទោះជាយ៉ាងណា ពត៌មាននេះមិនបានបញ្ជាក់ច្បាស់លាស់ទេថា USB-C នឹងត្រូវបានប្រើនៅលើខ្សែទាំងពីរនៃ iPhone រឺគ្រាន់តែសម្រាប់ភ្ជាប់ទៅនឹងកុំព្យូទ័រ រឺយ៉ាងណា។ ប៉ុន្ដែ យើងជឿជាក់ថាក្រុមហ៊ុន

    June 14, 2018
  • អន្តរជាតិ

    ចិន៖ ស្រ្តីវ័យចំណាស់ម្នាក់បានប្រើប្រាស់ជំនាញក្នុងការតុបតែងខ្លួន ដើម្បីប្រែកាយទៅជាមនុស្ស ដែលមានវ័យត្រឹមជាង២០ឆ្នាំ និងអាចបោកប្រាស់បុរសម្នាក់ឲ្យលង់ស្នេហ៍ ហើយបោកយកលុយអស់៦លានយន់ (៩៥៤,៩០០ ដុល្លារ) ថែមទៀត។ ស្ត្រីដែលមានជំនាញ Make up ខ្ពស់នេះមានឈ្មោះថា ​Wang Sanjie អាយុ៤២ឆ្នាំ ហើយបុរសដែលចាញ់បោកនាងនោះមានឈ្មោះថា Li Daqing អាយុ២២ឆ្នាំ រស់នៅក្នុងក្រុង Shenzhen ប្រទេសចិន។ ហេតុការណ៍នេះបានបែកធ្លាយក្រោយបងប្រុសរបស់បុរសជនរងគ្រោះ បានទៅប្តឹងប៉ូលិលក្រោយពីគាត់បានពិនិត្យឃើញថា លុយនៅក្នុងគណនីសម្រាប់ធ្វើអាជីវកម្មរបស់គាត់បានបាត់បង់អស់ជាច្រើន។ ក្រោយការស៊ើបអង្គេតទើបប៉ូលិសបានរកឃើញថា បុរសជាជនរងគ្រោះបានចាញ់បោកស្រ្តីវ័យចំណាស់ខាងលើ ក្រោយពីគាត់បានស្គាល់គ្នា និងលង់ស្រលាញ់គ្នាអស់រយៈពេលជាង ១ឆ្នាំមកតាមរយៈបណ្តញសង្គម។ តាមភស្តុតាងបានបង្ហាញថា ស្រ្តីខាងលើបានកុហកថា នាងកើតនៅឆ្នាំ

    June 14, 2018
  • កីឡា

    លោក Fernando Hierro នឹងមកដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សី បន្ទាប់ពីលោក Julen Lopetegui ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញបណ្ដេញចេញពីដំណែង។ អតីតខ្សែការពាររបស់ក្លឹប Bolton Wanderers និងជាគ្រូបង្គោលរបស់ក្រុមជម្រើសអេស្ប៉ាញលោក Julen Lopetegui ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញបណ្ដេញចេញភ្លាមៗពីដំណែង បន្ទាប់ពីរូបលោកបានរំលោភបំពានលើគោលនយោបាយរបស់សហព័ន្ធ។ កាលពីថ្ងៃអង្គារកន្លងទៅលោក Lopetegui ត្រូវបានក្លឹបអធិរាជសរ Real Madrid តែងតាំងជាគ្រូបង្វឹករបស់ក្លឹប ហើយ Real Madrid បានប្រកាសថាលោក Lopetegui នឹងចូលមកកាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹបក្រោយពេលការប្រកួតពានរង្វាន់បាល់តាត់ពិភពលោក Fifa World Cup បានបញ្ចប់។ សហព័ន្ធបាល់ទាត់អេស្ប៉ាញសម្រេចចិត្តបញ្ឍប់លោក

    June 13, 2018
  • កីឡា

    សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិកនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 បន្ទាប់ពីបានប្រជែងសិទ្ធិធ្វើជាម្លាស់ផ្ទះពីម៉ារ៉ុក។​​​​ ការដេញថ្លៃរួមគ្នានេះបានទទួលសំឡេងគាំទ្រចំនួន 134 សំឡេង (67 ភាគរយ) ក្នុងចំណោម 203 សន្លឹកដែលមានសិទ្ធិបោះឆ្នោតនៅពេលដែលការបោះឆ្នោតបានប្រព្រឹត្តទៅនៅទីក្រុងមូស្គូកាលពីថ្ងៃពុធមុនពេលការប្រកួត World Cup 2018។ ​ ការប្រកួត World Cup 2026 នឹងធ្វើដំណើរទៅកាន់អាមេរិកខាងជើងជាលើកទីបួនហើយនឹងក្លាយជាព្រឹត្តិការណ៍ World Cup​ ជាលើកទីមួយ ដែលមាន 48 ក្រុមចូលរួម។​​ ទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ 1994 ខណៈម៉ិចស៊ិចកូបានធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ 1970 និង 1986 ។

    June 13, 2018