Khmernote Media
  • កីឡា

    ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះទំនងជាត្រូវផ្លាស់ទៅលេងនៅ La Liga បន្ទាប់ពីរដូវកាលរួមរសជាមួយក្លឹប Monaco បាន 3 រដូវកាលហើយក៏បានប្រកាសថាពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីលក់ខ្សែបម្រើប្រយុទ្ធ Thomas Lemar ទៅក្លឹប Atletico Madrid ។ Monaco បាននិយាយថាភាគីទាំងពីរនឹងបន្តធ្វើការនៅថ្ងៃខាងមុខនេះដើម្បីស្វែងរកកិច្ចព្រមព្រៀងច្បាស់លាស់មួយ។ កីឡាករសញ្ជាតិបារាំងវ័យ 22 ឆ្នាំរូបនេះបានទទួលការចាប់អារម្មណ៍ពីក្រុម Arsenal និង Liverpool ក្នុងចំណោមកីឡាករផ្សេងៗទៀតប៉ុន្តែឥឡូវនេះគាត់ហាក់ដូចជាមានបំណងចង់ផ្លាស់ទីទៅកាន់ទឹកដីអេស៉្បាញជាង។ ប្រភព៖ Goal អត្ថបទ៖ ប៊ុនហួរ

    June 13, 2018
  • អន្តរជាតិ

    សិង្ហបុរី៖ ជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក លោក ដូណល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯប្រទេសសិង្ហបុរី កាលពីម្សិលមិញនេះ បានប្រព្រឹត្តិទៅយ៉ាងរលូនល្អប្រសើរ ហើយមេដឹកនាំទាំង២ថែមទាំងអង្គុយរួមតុទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាថែមទៀត។ មុនពេលអាហារថ្ងៃត្រង់ចាប់ផ្តើម លោកត្រាំ បាននិយាយបែបលេងសើចឲ្យអ្នកកាសែតទាំងអស់ថតរូបលោក គីម ជុងអ៊ុន ឲ្យមើលទៅស្អាត សង្ហារ និងស្គម។ ហើយភ្លាមៗនោះ គ្រាន់តែលឺសំដីលោកត្រាំនិយាយ បែបនេះភ្លាម លោក គីម ជុងអ៊ុន ហាក់ប្រែទឹកមុខតែម្តង៕ អត្ថបទ៖ ឌី ប្រភព៖ nextshark

    June 13, 2018
  • អន្តរជាតិ

    ចិន៖ នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនបានក្លាយជាវត្ថុមួយ ដែលមនុស្សស្ទើរតែគ្រប់គ្នាមានប្រើ ហើយវាក៏ក្លាយជារបស់ញៀនមួយ ដែលមនុស្សមួយចំនួនឈ្ងោកចុចសឹងតែមិនងើបមុខឡើយ។ ដោយសារតែឃើញមនុស្សមួយចំនួនញៀនឈ្ងោកចុចទូរស័ព្ទពេក ចិនបានបង្កើតផ្លូវដើរពិសេសមួយសម្រាប់អ្នកញៀនចុចទូរស័ព្ទ ដែលផ្លូវដើរនោះស្ថិតនៅទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន។ ផ្លូវដើរនេះមានប្រវែង១០០ម៉ែត្រ ដោយមានគំនូសពណ៌ក្រហម ខៀវ និងបៃតង ជាមួយនឹងរូបភាពទូរស័ព្ទ ព្រមជាមួយនឹងពាក្យថា “ផ្លូវដើរពិសេសសម្រាប់អ្នកចុចទូរស័ព្ទ”។ ការបង្កើតផ្លូវដើរនេះឡើង ដើម្បីបង្កើនសុវត្ថិភាពដល់អ្នក ដែលរវល់ឈ្ងោកចុចទូរស័ព្ទ មិនមើលមុខ ប៉ុន្តែការបង្កើតផ្លូវដើរនេះក៏មានការរិះគន់ផងដែរ។ តើអ្នកយល់យ៉ាងណាដែរ ចំពោះផ្លូវដើរពិសេសនេះ? តើវាល្អ ឬក៏មិនល្អ? អត្ថបទ៖ ឌី ប្រភព៖ ChinaPlusNews

    June 13, 2018
  • បច្ចេកវិទ្យា

    ស្អប់ក្បាលឆក? ចឹងអ្នកនឹងស្រលាញ់ Vivo Nex ជាមិនខាន ព្រោះម៉ូដែលនេះគ្មានសល់គែមលើទៀតទេ ឯគែមក្រោមក៏គ្មានសល់ដែរ ពោលគឺផ្ទៃខាងមុខពេញទៅដោយអេក្រង់តែម្ដង។ ទោះជាយ៉ាងណា ស្មាតហ្វូននេះនៅមិនទាន់ចេញលក់នៅឡើយទេ ហើយទីផ្សារដំបូងបង្អស់ដែលនឹងទទួលបានការចេញលក់ស្មាតហ្វូននេះគឺប្រទេសចិន។ ដោយឡែក Vivo Nex ត្រូវបានបង្ហាញខ្លួនដំបូងបង្អស់ក្នុងទីក្រុងសៀងហៃ ហើយបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកខ្លះនិយាយថា សុបិន្តក្លាយជាការពិតហើយ។ ខាងក្រោមនេះ គឺជាគ្រប់យ៉ាងដែលអ្នកគួរដឹងពីស្មាតហ្វូននេះ៖ 1/ អេក្រង់ពេញ Vivo Nex មានបំពាក់ដោយអេក្រង់ទំហំ 6.59អ៊ីញ ប្រភេទ Super AMOLED និងមានគែមស្ដើងទាំងលើ និងក្រោម។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ស្មាតហ្វូននេះមានសមាមាត្រអេក្រង់ទៅនឹងតួរហូតដល់ទៅ 91.24% ឯណោះ។ ទាក់ទងទៅនឹងកម្រឹតបង្ហាញរូបភាពគឺ Full HD+ (2316

    June 13, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានាមួយចំនួន និងរុះរើគន្លងខ្សែបណ្តាញសម្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖ អត្ថបទ៖ សេម

    June 13, 2018
  • រថយន្ត

    ក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិចលោក Donald Trump និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានបញ្ចប់ហើយកាលពីថ្ងៃអង្គារ កន្លងទៅ។ ស្របពេលជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរចូលទៅក្នុងរថយន្ដ Mercedes-Benz S600 Pullman Guard របស់ខ្លួនដែលគេជឿថា ជាប្រភេទរថយន្ដការពារគ្រាប់កាំភ្លើង។ ទាក់ទងទៅនឹងរថយន្ដនេះ ត្រូវបានបង្កើតឡើងក្នុងចន្លោះឆ្នាំ2008 ដល់ 2013 ជាមួយនឹងគ្រឿងស្បែកពណ៌ស។ រូបភាពដំបូងបង្អស់នៃរថយន្ដលីម៉ូស៊ីមរបស់ថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើង ត្រូវបានថតកាលពីឆ្នាំ2014 ហើយសម្រាប់តម្លៃរបស់រថយន្ដនេះប្រមាណជាង 1លានដុល្លារឯណោះ។ ស្របពេលជាមួយគ្នានេះ ចំពោះរថយន្ដរបស់លោក គីម ជុងអ៊ុន ពុំទទួលបានការអភិវឌ្ឍខ្លាំងឡើយពីម៉ូដែលចាស់។ គួរបញ្ជាក់ផងដែរថា W221 S600 Pullman Guards ត្រូវបានបំពាក់ដោយកម្លាំងសេះ 517hp 5.5-liter bi-turbo V12

    June 13, 2018
  • កីឡា

    (ភ្នំពេញ)៖ GANZBERG Golden Night ប្រារព្ធឡើងដើម្បីអបអរសាទរ ក្នុងឱកាសដែលស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាស លើគុណភាពកំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨។ អ្នកតំណាងស្ថាប័នកំពូល Monde Selection នឹងនាំយក មេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ ពី Monde Selection ដែលបានសម្រេចផ្តល់មេដាយមាសផ្ទួនៗដល់ ស្រាបៀរ ហ្គេនស៍បឺគ គឺព្រោះតែស្រាបៀរ

    June 13, 2018
  • អន្តរជាតិ

    ចិន៖ បុរសជាជាងឈើអាយុ៤៥ឆ្នាំម្នាក់ បានសម្រេចចិត្តស្លៀកពាក់ឈុតរៀបការ និងបានតុបតែងមុខជាកូនក្រមុំផង បានបង្ហាញខ្លួននៅទីសាធារណៈ ដើម្បីសូមរៃអង្គាសប្រាក់យកទៅជួយកូនស្រីរបស់គាត់កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Sichuan ខេត្ត Zigong ប្រទេសចិន ហើយពេលនេះវាបានក្លាយទៅជារឿងដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងបណ្តាញសង្គមចិន។ បុរសជាឪពុកដែលមានឈ្មោះថា Guo Anquan បានប្រាប់ឲ្យដឹងថា កាលពី៤ឆ្នាំមុន កូនស្រីរបស់គាត់ត្រូវបានគេរកឃើញថា មានជំងឺមហារីកគ្រាប់ឈាម ហើយក្នុងរយៈពេល៤ឆ្នាំ នេះគាត់បានចំណាយប្រាក់អស់ពីខ្លួនដើម្បីប្តូរឈាមឲ្យកូនស្រីគាត់ បើមិនដូចនោះទេនាងប្រាកដជាស្លាប់មិនខាន។ រហូតមកទល់នឹងពេលនេះ គាត់គ្មានប្រាក់ដើម្បីប្តូរឈាមឲ្យនាងទៀតទេ ទើបគាត់សម្រចចិត្តចេញមករៃអង្គាសប្រាក់ដូចនេះ។ ប្រជាជនចិនជាច្រើនបានសម្តែងនូវការអាណិតអាសូរបុរសនេះជាខ្លាំង ហើយគេក៏បានផ្តល់ប្រាក់ឲ្យគាត់ជាច្រើនដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist

    June 13, 2018
  • អន្តរជាតិ

    ទីក្រុងវ៉ាស៊ីនតោន៖ កិច្ចប្រជុំរវាងលោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងតែត្រូវបានគេរៀបចំឡើងហើយនៅក្នុងប្រទេសសឹង្ហបុរី។ យ៉ាងណាក្តី គេនៅតែមានការព្រួយបារម្ភថា តើគេអាចនឹងលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានយ៉ាងដូចម្តេចទៅ? យោងតាមសារព័ត៌មានអេឡិចត្រូនិច nbcnews បានធ្វើការចុះផ្សាយថា វាជារឿងពិបាកមួយក្នុងការឲ្យទីក្រុងព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែទាំងស្រុងនោះ។ សារព័ត៌មានបានធ្វើចុះផ្សាយចំណុចសំខាន់ៗ ៣ ដូចជា៖ ១. សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង៖ យោងតាមសិក្សា និងវិភាគ គេអាចសន្មត់ថា មកទល់នឹងពេលនេះកូរ៉េខាងជើងមាន ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៦០គ្រាប់ ហើយគ្រោងនឹងផលិតថែម១២គ្រាប់ក្នុងមួយឆ្នាំបន្ថែមទៀត ដែលចំនួននេះអាចសមល្មមឲ្យកូរ៉េខាងជើងធ្វើព្យុះធ្វើភ្លៀងទៅកាន់ពិភពលោកបាន។ ២. អ្វីទៅជាដំណោះស្រាយជុំវិញការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ៖ បើយោងតាមលោក ដូ ណល់ត្រាំបានឲ្យដឹងថា គេមិនអាចបង្ខំ ឬបញ្ជាឲ្យកូរ៉េខាងជើងលុបកម្មវិធីនុយក្លែអ៊ែរបាននោះទេ

    June 13, 2018
  • PR

    រថយន្ត Ford Transit ជារថយន្តប្រភេទដឹកអ្នកដំណើរដែលលក់ដាច់បំផុតទូទាំងពិភពលោក ដោយសារតែរថយន្តនេះអាចប្រើបានគ្រប់កាលៈទេសៈ ទាំងប្រើប្រាស់ក្នុងគ្រួសារ និងសម្រាប់គ្រប់អាជីវកម្មធំតូច ជាពិសេសសម្រាប់អាជីវកម្មដឹកអ្នកដំណើរតែម្ដង។ រថយន្ត Ford Transit 2018 នេះមាន 15 កៅអី ប្រើម៉ាស៊ីនម៉ាស៊ូតមានកម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាពខ្ពស់។ រថយន្តនេះបានរចនាឡើងដោយមានមុខងងារប្រហាក់ប្រហែលទៅនឹងរថយន្ត SUVsដើម្បីធានាផាសុកភាពអ្នកដំណើរ និងអាចបើកបរបាននូវកគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវខេត្តឬក្នុងក្រុងនោះទេ។ រថយន្ត Ford Transit 15 កៅអីម៉ូដែលថ្មីនេះមានមុខងារច្រើនជាងមុន និងមានផ្នែកខាងក្នុងធំទូលាយ កៅអីអ្នកបើកបរនិងចង្កូតត្រូវបានរចនាជាថ្មីនិងធ្វើឲ្យការបើកបរកាន់តែភាពរលូន។ រួមជាមួយគ្នានេះផងដែររថយន្ត Ford Transit ក៏បានបំពាក់នូវកុងទ័ររចនាម៉ូដថ្មីទាន់សម័យ និងមានភា្ជប់មកជាមួយនូវ ប្រព័ន្ធ SYNC

    June 12, 2018