Khmernote Media
  • បច្ចេកវិទ្យា

    បន្ទាប់ពីទទួលបានការរិះគន់ច្រើន និងសម្ដែងការមិនពេញចិត្តពីសំណាកអតិថិជន ឥឡូវនេះក្រុមហ៊ុន Samsung បានសម្រេចផ្លាស់ប្ដូរទីតាំងនៃការបំពាក់បន្ទះស្កេនស្នាមក្រយ៉ៅដៃលើកំពូលស្មាតហ្វូនត្រកូល Note របស់ខ្លួនហើយ។ ទាក់ទងទៅនឹងបន្ទះស្កេនស្នាមក្រយ៉ោដៃនេះ ដំបូងឡើយត្រូវបានបំពាក់នៅចំហៀងក្បែរកាមេរ៉ា ប៉ុន្ដែសម្រាប់ពេលជំនាន់ថ្មី វានឹងត្រូវបានផ្លាស់ប្ដូរមកកណ្ដាលវិញ។ ការលើកឡើងនេះ គឺពឹងផ្អែកទៅលើរូបភាពបែកធ្លាយនៃស្រោមទូរស័ព្ទរបស់កំពូលស្មាតហ្វូន Galaxy Note 9 ដែលទទួលបានកាលពីសប្ដាហ៍មុននេះ។ ដោយឡែក សម្រាប់កាមេរ៉ាត្រូវបានដាក់ផ្ដេកដដែល ឯបន្ទះស្កេនស្នាមក្រយ៉ៅដៃគឺនៅក្រោមនឹងតែម្ដង ពោលគឺស្រដៀងគ្នាទៅនឹង Galaxy S9+ ដែរ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាបែកធ្លាយប៉ុណ្ណោះ ហើយយើងមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីក្រុមហ៊ុនឡើយ។ ចំពោះថាមពលថ្មរបស់ Galaxy Note 9 វិញ អាចនឹងមានទំហំរហូតដល់ទៅ 4,000mAh

    June 12, 2018
  • បច្ចេកវិទ្យា

    ស្ត្រីម្នាក់បានបាត់ iPhone X មួយគ្រឿងទៅក្នុងទន្លេ ប៉ុន្ដែត្រូវបានបុរសម្នាក់រកឃើញរួចប្រគល់ឲ្យម្ចាស់ដើមវិញក្នុងលក្ខខណ្ឌដំណើរការធម្មតា បើទោះជាស្មាតហ្វូនមួយគ្រឿងនោះបានដេកក្នុងទឹកអស់រយៈពេលពីរសប្ដាហ៍ក៏ដោយ។ ដោយឡែក រឿងដ៏មិនគួរឲ្យជឿនេះត្រូវបានបង្ហោះដោយឆានែល YouTube មួយឈ្មោះ Man + River និងម្ចាស់ឆានែលឈ្មោះ Dallas។ តាមរយៈវីដេអូយើងសង្កេតឃើញថា Dallas រកឃើញវត្ថុជាច្រើន ដោយក្នុងនោះមានទាំងវ៉ែនតាការពារកម្ដៅថ្ងៃរបស់ក្រុមហ៊ុន Porsche និងចិញ្ចៀនមាស 10K ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ គាត់បានរកឃើញ iPhone X មួយគ្រឿងផងដែរ ដោយគ្មានភ្ជាប់មកជាមួយនឹងស្រោមការពារទឹកឡើយ។ ជាការពិតណាស់ តាមធម្មតាប្រសិនបើអ្នកបាត់ស្មាតហ្វូនចូលទៅក្នុងទន្លេ នោះអ្នកនឹងមិនសូវសង្ឃឹមឡើយថាវាអាចដំណើរការវិញធម្មតាបើទោះជារកឃើញវិញក៏ដោយ។ ប៉ុន្ដែ iPhone X

    June 12, 2018
  • អន្តរជាតិ

    នៅក្នុងអំឡុងជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានរាយការណ៍ថា ស្នាក់នៅសណ្ឋាគារដ៏ប្រណិតមួយនៅសិង្ហបុរី ដែលមានឈ្មោះថា St Regis ដោយលោកស្នាក់នៅបន្ទប់ប្រធានាធីបតី ព្រមទាំងមានអង្គរក្សការពារយ៉ាងតឹងរឹងប្រមាណ២០នាក់ថែមទៀតផង។ នៅបន្ទប់ ដែលមេដឹកនាំកូរ៉េខាងជើងស្នាក់នៅនោះល្អប្រណិតខ្លាំងណាស់ មានទាំង យ៉រអង្គុយលំហែផ្ទាល់ខ្លួន កន្លែងត្រាំទឹកក្តៅ កន្លែងហាត់ប្រាណ ហើយបន្ទប់នោះមានកន្លែងទទួលភ្ញៀវ និងកន្លែងទទួលទានអាហារដាច់ដោយឡែក ថែមទៀតផង ហើយកាន់តែពិសេសនោះគ្រឿងសង្ហាររឹមនៅក្នុងបន្ទប់ធ្វើឡើងពីមាស លង្វិន និងប្រាក់ទៀតផង។ ចំពោះតម្លៃស្នាក់នៅមួយយប់មានតម្លៃជិត៧.០០០ដុល្លារអាមេរិកឯណោះ។ ចំណែកឯសណ្ឋាគារ Ryanggang នៅទីក្រុងព្យុងយ៉ាងវិញ ដែលជាសណ្ឋាគារត្រូវបានលោក គីម ជុងអ៊ុន សាងសង់ឡើង ដើម្បីបង្អួតភ្ញៀវទេសចរណ៍ ហើយសណ្ឋាគារនេះត្រូវចាត់ទុកថា

    June 12, 2018
  • អន្តរជាតិ

    សិង្ហបុរី៖ ដូចការគ្រោងទុកមែន នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនានេះ កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងលោកប្រធានាធបិតីអាមេរិក ដូណល់ ត្រាំ ជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើងលោក​​ គីម ជុងអ៊ុន បានកើតឡើងហើយ ដែលកិច្ចប្រជុំនេះត្រូវបានគេរៀបចំឡើងនៅលើ កោះ Sentosa របស់ប្រទេសសិង្ហបុរី។ ប្រធានបទសំខាន់នៃកិច្ចប្រជុំនេះ គឺអាមេរិកនឹងធានានូវសន្តិសុខជាពិសេសមួយ ជាថ្នូរនឹងការឲ្យកូរ៉េខាងជើងបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ក្នុងកិច្ចចាប់ផ្តើមដំបូងនៃកិច្ចប្រជុំនេះ គឺជាជួបតទល់គ្នាមួយទល់នឹងមួយរវាងលោក ដូណល់ត្រាំ និងលោក គីម ជុងអ៊ុន។ ហើយបន្ទាប់មកទៀតជាការពិសារអាហារថ្ងៃត្រង់ជុំគ្នា និងបន្ទាប់មកទៀតគឺជាកិច្ចប្រជុំពិភាក្សាបញ្ហាផ្សេងៗមួយចំនួនទៀតក៏ត្រូវរៀបចំដែរ។ ​គិតមកទល់ពេលនេះ មានមនុស្សរាប់លាននាក់នៅជុំវិញភិភពលោកកំពុងរង់ចាំស្តាប់ដំណឹងល្អៗពីកិច្ចប្រជុំមួយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia

    June 12, 2018
  • កីឡា

    អ្នកចាំទីដៃទី 1 របស់ក្រុមជម្រើសជាតិប្រេស៊ីលនិងជាអ្នកចាំទីរបស់ក្លឹប AS Roma កីឡាករ Alisson Becker ចង់អោយអនាគតរបស់លោកលាតត្រដាងការពិតមុនពេលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សីមកដល់។ អ្នកចាំទីឆ្នើមរបស់ក្លឹប AS Roma កីឡាករ Alisson Becker ពេលនេះកំពុងលេចធ្លោមែនទែននៅក្នុងពិភពកីឡាបាល់ទាត់បន្ទាប់ពីជួយអោយ Roma យកឈ្នះក្លឹបអ្នកមានបុណ្យ Barcelona កាលពីវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League។ បច្ចុប្បន្ននេះអ្នកចាំទី Alisson Becker ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលកោះហៅចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIfa World

    June 11, 2018
  • អន្តរជាតិ

    ចិន៖ នៅក្នុងប្រទេសចិនគេសង្គេតឃើញថា ការដាក់ទណ្ឌកម្មចំពោះបុគ្គលិក ដែលបានប្រព្រឹត្តិកំហុស ឬមិនអាចបំពេញការងារតាមផែនការកំណត់ ត្រូវបានគេធ្វើឡើងក្នុងរូបភាពផ្សេងៗ ដែលពេលខ្លះយើងមិនអាចស្មានដល់នោះទេ។ កន្លងមកគេធ្លាប់ឃើញ មានករណីករណីដាក់ទណ្ឌកម្មប្លែកៗមួយចំនួនដូចជា បុគ្គលិកលក់គ្រឿងសម្អាងស្រីត្រូវលត់ជង្គង់ទល់មុខគ្នា និងទះកំផ្លៀងគ្នាទៅ វិញទៅមក បុគ្គលិករបស់ក្រុមហ៊ុនចលនវត្ថុត្រូវឈរតម្រង់ជួរឲ្យចៅហ្វាយទះកំផ្លៀងវិលជុំម្នាក់ម្តងៗ ហើយករណីខ្លះទៀត បុគ្គលិកស្រីត្រូវឲ្យលុតជង្គង់ខាំបើកគំរបដបទឹកសុទ្ធដែលគាបនៅប្រលោះភ្លៅមនុស្សប្រុសជាដើម។ ហើយកាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមគេបានប្រទះឃើញមានការដាក់ទណ្ឌកម្មថ្មីមួយទៀតគឺមានបុគ្គលិកប្រុស៤នាក់ ត្រូវបានចៅហ្វាយដាក់ទណ្ឌកម្មឲ្យរាំស្រាតសល់តែលីអូនៅទីសាធារណៈប៉ុណ្ណោះ ព្រោះតែពួកគេបានប្រើប្រាស់ឥវិយាបថមិន សមរម្យជាមួយនឹងអតិថិជន។ សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅមុខការិយាល័យលក់អចលនាវត្ថុមួយនៅក្នុង ក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist

    June 11, 2018
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United កំពុងរៀបចំផែនការមួយសម្រាប់ការសុំទិញខ្សែប្រយុទ្ធ Kylian Mbappe ពីក្លឹបអ្នកមានបារាំង PSG។ យោងតាមរបាយការណ៍មួយបានអោយដឹងថា៖ ក្លឹប PSG សង្ឃឹមថាពួកគេនឹងអាចលក់ខ្សែប្រយុទ្ធ Kylian Mbappe ចេញប្រសើរជាងលក់ខ្សែប្រយុទ្ធ Neymar។ ក្លឹប PSG ចង់រក្សាទុក Neymar អោយលេងអោយក្លឹបរហូតហើយកំពុងបញ្ចុះបញ្ចូល Neymar កុំអោយចាកចេញពីក្លឹបនៅក្នុងរដូវក្ដៅនេះ ដោយ PSG ដាក់លក់ Mbappe នៅក្នុងតម្លៃនឹកស្មានពុំដល់ ខណៈដែលភ្នាក់ងាររបស់លោក Jose Mourinho កំពុងសុំចរចារដេញថ្លៃទិញខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងរូបនេះ។ Mbappe ត្រូវបានគេរំពឹងទុកថា PSG

    June 11, 2018
  • អន្តរជាតិ

    ចិន៖ ជំនឿនៃការបន់ស្រន់បានកើតមាននៅក្នុងផ្នត់គំនិតរបស់ប្រជាជនចិនគ្រប់រូប មិនថាចាស់ ឬក្មេងនោះទេ។ ប្រជាជនចិននិយមធ្វើ ការបន់ស្រន់ដើម្បីសូមឲ្យមានសេចក្តីខុស និងសំណាងល្អ ចំពោះកិច្ចការផ្សេងៗរបស់ពួកគេ រួមទាំងការប្រលងទៀតផង។ ជាក់ស្តែង ក្រុមយុវសិស្សថ្នាក់វិទ្យាល័យរបស់ចិន បាននាំមកធ្វើការបន់ស្រន់នៅចំពោះរូបសំណាក់នៅមុខមជ្ឈមណ្ឌលប្រលង Gaokao យ៉ាងច្រើនកុះកររហូតដល់មានការចាប់អារម្មណ៍ពេញបណ្តាញសង្គមទៀតផង សម្រាប់ការប្រលងថ្នាក់ជាតិរបស់ពួកគេដែលប្រព្រឹត្តិទៅក្នុងថ្ងៃទី ៧ និង ៨ ខែ មិថុនានេះ។ ក្រុមយុវសិស្សបានយកផ្លែប៉ោម និងសរសេរនូវសេចក្តីប្រាថ្នារបស់ពួកគេនៅលើផ្លែប៉ោមនោះ និងបានយកទៅដាក់បន់ស្រន់នៅមុខរូបសំណាក់សំរឹទ្ធរបស់​លោក Isaac Newton អ្នកប្រាជ្ញផ្នែករូបវិទ្យាអង់គ្លេស, រូបសំណាក់លោក Thomas Edison អ្នកឆ្នៃប្រឌិតរបស់ថ្មីៗជនជាតិអាមេរិក និងរូបសំណាក់លោក Hua Luogeng គណិតវិទូជនជាតិចិន៕

    June 11, 2018
  • អន្តរជាតិ

    ថៃ៖ កម្មវិធីដេញថ្លៃផ្លែធុរេនមួយត្រូវបានគេរៀបចំឡើងនៅក្នុងខេត្ត Nonthaburi ប្រទេសថៃ ដែលក្នុងនោះស្ដេចធុរេនរបស់ថៃមួយ ផ្លែត្រូវបានគេលក់ក្នុងតម្លៃខ្ពស់បំផុតគឺ ៨០ម៉ឺនបាត (ជិត២៥,០០០ដុល្លារ)។ តាមការពិតទៅ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយការិយាល័យ កសិកម្មប្រចាំខេត្ត Nonthaburi ក្នុងគោលបំណងស្វែងរកប្រាក់សប្បុរធម៌ ដើម្បីជួយសង្គ្រោះជនក្រីក្រតែប៉ុណ្ណោះ។ ក្នុងកម្មវិធីមានការចូលរួមពីសំណាក់ក្រុមអ្នកមានជាច្រើនរូប ដែលពួកមានបំណងចង់បរិច្ចាគប្រាក់របស់ខ្លួនទៅកាន់មូលនិធិសប្បុរស ធម៌ខាងលើ។ ក្នុងកម្មវិធីនេះក៏មានការចូលរួមពីតារាម៉ូឌែលថៃស្អាតជាៗច្រើននាក់ផងដែរ រួមជាមួយនឹងការសម្តែងផ្សេងៗជាច្រើនគួរឲ្យចាប់អារម្មណ៍។ សូមបញ្ជាក់ថាស្តេចធូរេនរបស់ថៃដែលមានតម្លៃ ២៥,០០០ ដុល្លារនោះ គឺជាធុរេនដែលមានតម្លៃថ្លៃបំផុតលំដាប់ទី ៩ ក្នុងពិភពលោកផងដែរ៕ https://www.facebook.com/tnamcot/videos/1508042329299901/ អត្ថបទ៖ ភក្តី ប្រភព៖ gettyimages

    June 11, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបង្ហាញជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការទូរស័ព្ទជំនាន់ថ្មី គឺ iOS 12 ដែលផ្តោតសំខាន់ទៅលើល្បឿននៃការប្រើប្រាស់ស្មាតហ្វូន។ យោងតាមរយៈកិច្ចបង្ហាញរបស់លោក Craig Federighi ដែលជាអនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មកម្មវិធី (senior vice president of Software Engineering) របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា ក្រោយធ្វើតេស្តសាកល្បងប្រតិបត្តិការ iOS 12 នៅលើ iPhone 6 Plus បង្ហាញថា ការបើកកម្មវិធីលឿនជាងមុន ៤០% បើកប្រើក្តារចុចលឿនជាងមុន ៥០% និងអូសចូលកាមេរ៉ាពេលទូរស័ព្ទជាប់សោលឿនជាងមុន

    June 11, 2018