- Khmernote Media
- កីឡា
អាជ្ញាកណ្តាលនឹងប្រើម្រាមដៃពីរធ្វើជាសញ្ញាចតុកោណនៅលើអាកាសឬចុចដៃរបស់គាត់ទៅត្រចៀករបស់គាត់ ចំណែកនៅឯបន្ទប់គ្រប់គ្រងក្នុងការប្រកួតវិញមានក្រុមការងារចំនួន០៤នាក់ភ្ជាប់ជាមួយកាមេរ៉ាចំនួន៣៣ជ្រុង រួមទាំងកាមេរ៉ា super slow motion ចំនួន០៨គ្រាប់ និងកាមេរ៉ា Ultra slow motion ចំនួន០៤គ្រាប់នៅក្នុងទីលានប្រកួត ដើម្បីតាមដានរាល់សកម្មភាពនៅក្នុងការប្រកួត។ ប្រព័ន្ធ VAR (វីដេអូជំនួយអាជ្ញាកណ្តាល) នឹងត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីខាងមុខនេះផងដែរ។ ប្រសិនបើអ្នកបានដឹងអ្វីពី VAR ដែលត្រូវបានគេប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រទេសអូស្រ្តាលីកាលពីខែមេសាឆ្នាំ 2017 វាមិនទំនងជារឿងថ្មីនោះទេ។ តើ VAR គឺជាអ្វី? VAR (Video Assistant Refereeing) គឺជាប្រព័ន្ធជំនួយដល់អាជ្ញាកណ្តាលក្នុងការសម្រេចចិត្តត្រឹមត្រូវច្រើនជាងមុន និងចំណុចសំខាន់ៗបំផុតនៅក្នុងការប្រកួត។ VAR គឺជំនួយដល់ការពិនិត្យមើលឲច្បាស់ និងការសម្រេចចិត្តលើឧប្បត្តិហេតុបួនប្រភេទ:
June 11, 2018 - អន្តរជាតិ
សិង្ហបុរី៖ លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង បានទៅដល់ប្រទេសសិង្ហបុរីហើយ ដើម្បីចូលក្នុងកិច្ចប្រជុំពិសេសមួយជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំ។ អ្វីដែលរឿងឲ្យកត់សម្គាល់នោះគឺថា លោក គីម ជុងអ៊ុន បាននាំយកក្រុមអង្គរក្សរបស់លោកជាច្រើននាក់ មកតាមការពារសុវត្ថិភាពរបស់គាត់។ តាមរយៈវីដេអូ គេបានឃើញក្រុមអង្គរក្សរបស់លោក គីម ជុងអ៊ុនពាក់ឯកសណ្ឋានអាវធំដូចៗគ្នា ដើរតាមព័ន្ធជុំវិញរថយន្តរបស់គាត់តែម្តង។ ក្បួនរថយន្តរបស់លោក គីម ជុងអ៊ុន មានរថយន្តសរុបចំនួន២០គ្រឿង និងសុទ្ធជាប្រភេទរថយន្តប្រណិតៗ។ សូមបញ្ជាក់ថា ការការពារសុវត្ថិភាពរបស់លោក គីម ជុងអ៊ុនគឺជារឿងសំខាន់មួយ ព្រោះថាកន្លងមកនេះ លោក គីម ជុងអ៊ុន បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចមានគេលួចធ្វើឃាតគាត់
June 11, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple ទើបតែដាក់បង្ហាញ Software ថ្មីរបស់ខ្លួន ដែលមានដូចជា ប្រព័ន្ធប្រតិបត្តិការកុំព្យួទ័រ MacOS ប្រព័ន្ធប្រតិបត្តិការស្មាតហ្វូន iOS ប្រព័ន្ធប្រតិបត្តិការនាឡិកាឆ្លាតវៃ WatchOS និងប្រព័ន្ធប្រតិបត្តិការទូរទស្សន៍ឆ្លាតវៃ tvOS។ រៀងរាល់ឆ្នាំ បន្ទាប់ពីការបង្ហាញ Software ជំនាន់ថ្មីរួច នៅប៉ុន្មានខែខាងមុខទៀត ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញផលិតផលថ្មីម្តង ដែលមានដូចជា iPhone, iPad, Mac, AppleWatch និង Apple TV ជាដើម។ សម្រាប់ iPad ជំនាន់ថ្មីៗនេះ ត្រូវបានគេរំពឹងថា
June 11, 2018 - អន្តរជាតិ
បើយោងតាមលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លី សៀនឡុង បានឲ្យដឹងថា គិតមកទល់នឹងពេលនេះសិង្ហបុរីបានចំណាយអស់ប្រាក់ចំនួន២០លានដុល្លារសិង្ហបុរីហើយ (ប្រមាណ១៥លានដុល្លារអាមេរិក) ក្នុងការទិញសម្ភារៈផ្សេងៗ និងរៀបប្រព័ន្ធសន្តិសុខក្នុងកិច្ចប្រជុំរវាងលោក ដូ ណល់ត្រាំ និងលោក គីម ជុងអ៊ុន។ ការអះអាងខាងលើនេះ ត្រូវបានលោក នាយករដ្ឋមន្ត្រី លី សៀនឡុង ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយនឹងសារព័ត៌មានអន្តជាតិជាច្រើន ដើម្បីឆ្លើយសំនួរមួយចំនួនជុំវិញការប្រជុំរបស់ថ្នាក់ដឹកានាំអាមេរិក និងកូរ៉េខាងជើង។ សូមបញ្ជាក់ថា កិច្ចប្រជុំរវាងលោកប្រធានធិបតីអាមេរិក ដូណល់ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបានគេរៀបចំឡើងជាពិសេស ដែលមានប្រព័ន្ធការពារសន្តិសុខខ្ពស់បំផុត ដូចនេះហើយទើបមានការចំណាយខ្ពស់ដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ todayonline
June 11, 2018 - សង្គម
កំណាត់ផ្លូវជាតិលេខ០៦ ពីថ្នល់កែងខេត្តកំពង់ចាម ដល់ អង្គ្រងខេត្តសៀមរាបនឹងត្រូវសម្ពោធដាក់ឲ្យដំណើរការហើយនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។ កំណាត់ផ្លូវជាតិលេខ៦នេះមានប្រវែង ២៤៨,៥៣ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣ ដោយការសាងសង់ចែកជា២កំណាត់ ដោយកំណាត់ទី១ចាប់ពីថ្នល់កែងដល់ស្គន់ ខេត្តកំពង់ចាម មានប្រវែង ២៨,៧២គីឡូម៉ែត្រ និងកំណាត់ទី២ ចាប់ពីស្គន់ដល់អង្គ្រង មានប្រវែង ២១៩,៨គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៦នេះជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដោយចំណាយថវិកាក្នុងការសាងសង់ប្រមាណជាង ២៥៥លានដុល្លារអាមេរិក៕ អត្ថបទ៖ សេម
June 11, 2018 - PR
ភ្នំពេញ៖ ថ្មីនេះ ក្រុមហ៊ុនស្មាតហ្វូន Huawei ឈានមុខលំដាប់ពិភពលោក បានបង្ហាញនូវតារាតម្លៃ និងគុណភាពពិសេសថេបប្លេត និងស្មាតហ្វូនប្រចាំឆ្នាំ ២០១៨ គឺ Huawei T3 7 (RAM: 1GB, ROM: 8GB)តម្លៃត្រឹមតែ $99, Huawei T3 7”(RAM: 2GB, ROM: 16GB)តម្លៃត្រឹមតែ $145, & Huawei T3 Plus តម្លៃត្រឹម $189 និងស្មាតហ្វូនកាមេរ៉ា៤ Huawei nova
June 11, 2018 - អន្តរជាតិ
សិង្ហបុរី៖ រថយន្តដឹកទំនិញដែលមានភ្ជាប់ទូរទឹកកកយ៉ាងធំនៅខាងក្រោយ ឬនិយាយឲ្យខ្លីថា រថយន្តទូរទឹកកក ត្រូវបានគេច្នៃឡើង ជាពិសេស ដើម្បីរង់ចាំទទួលឥវ៉ាន់ផ្សេងៗជាពិសេសគឺចំណីអាហារតែម្តង នៅពេលដែលជើងហោះហើររបស់ប្រមុខដឹកនាំ កូរ៉េខាងជើងមកដល់ប្រទេសសិង្ហបុរី។ រថយន្តទូរទឹកកនេះត្រូវបានគេរៀបចំរួចរាល់ហើយនៅក្នុងព្រលានយន្តហោះ Changi របស់សិង្ហបូរី ហើយារង់ចាំតែពេលដែលយន្តហោះរបស់លោក គីម ជុងអ៊ុន មកដល់ គេនឹងយកឥវ៉ាន់ផ្សេងៗជាពិសេសចំណីអាហារពីក្នុងយន្តហោះដាក់ក្នុងរថយន្តនេះភ្លាមតែម្តង ដើម្បីកុំឲ្យចំណីអាហារខូចគុណភាព។ សូមបញ្ជាក់ថា អំឡុងពេលស្នាក់នៅក្នុងប្រទេសសiង្ហបុរីនេះ លោក គីម ជុងអ៊ុន នឹងពិសារអាហារ ដែលគាត់នាំយកមកពីប្រទេសរបស់គាត់។ លោក គីម ជុងអ៊ុន ថែមទាំងនាំយករថយន្តម៉ាក Mercedes Benz របស់គាត់មកប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីផងដែរ។ បើយោងតាមការគ្រោងទុក លោក
June 11, 2018 - PR
នាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុនOPPOបានបញ្ជូនអ្នកតំណាងក្នុងការចូលរួមនិងជូនកាដូដល់អ្នកនាងដែលជាតារាតំណាងរបស់ខ្លួន។ តាមរយៈវីដេអូLiveនៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងបានឃើញថា អ្នកនាងមានភាពរីករាយជាខ្លាំង នៅខណៈដែលអ្នកនាងធ្វើការផ្សងនិងផ្លុំពន្លត់ទៀននៅលើនំខេករបស់OPPO អ្នកនាងមានចំនាប់អារម្មណ៍ថា៖ “នំនេះគឺមានន័យជាងគេនៅក្នុងចំនោមការងាររបស់ខ្ញុំ OPPOផ្តល់ក្តីស្រលាញ់ឲ្យខ្ញុំច្រើន ខ្ញុំធ្វើការជាមួយOPPOពីរឆ្នាំអាចនិយាយថា ស្មាតហ្វូនមួយហ្នឹងបានធ្វើឲ្យខ្ញុំមានសំណាងដូចគ្នា អរគុណដល់OPPO……..”។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺជាកាដូដែលអ្នកនាងទទួលបានពីOPPO គឺទូរស័ព្ទដៃស៊េរីចុងក្រោយរបស់OPPO គឺR15 Pro ពណ៌ស្វាយ វាពិតជាធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើលនិងពេញចិត្តជាខ្លាំង លើសពីនេះទៀត ការដូទី៣របស់OPPOគឺកម្រងសៀវភៅអនុស្សាវរីយដែលចងក្រងនូវរូបភាពរបស់អ្នកនាងពេជ្រ សោភា ចាប់ពីពេលដែលអ្នកនាងចាប់ដៃគូសហការណ៍ជាមួយOPPOរហូតដល់បច្ចុប្បន្ន រួមជាមួយនឹងពាក្យពេជន៍ជូនពរដែលត្រូវបានជ្រើសចេញពីសារជូនពររបស់អ្នកគាំទ្រដែលបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់OPPO។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនOPPOពិតជាបានយកចិត្តទុកដាក់ចំពោះតារាតំណាងរបស់ខ្លួនមែនទែន គឺមិនត្រឹមតែជូនកាដូសម្រាប់ កំពូលតារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះទេ ថែមទាំងមានការជូនរង្វាន់ទៅដល់អ្នកគាំទ្រដែលបានចូលរួមសរសេរពាក្យជូនពរទៅកាន់អ្នកនាង ពេជ្រ សោភាទៀត
June 11, 2018 - អន្តរជាតិ
ចិន៖ កាលពីថ្ងៃពុធកន្លងទៅនេះ ទីក្រុងសៀងហៃ ប្រទេសចិន បានសម្រេចបើកធនាគារមេជីវិតទី២ របស់ខ្លួន ដែលមានទីតាំងនៅក្នុង សាកលវិទ្យាល័យ Fudan ។ ធនគារមេជិវិតទី២ នេះ បើកទទួការបរិច្ចាគមេជីវិតពីសំណាក់មនុស្សប្រុស ដែលមានលក្ខខណ្ឌដូចជា ជាអ្នកដែលគោរពច្បាប់ខ្ជាប់ខ្ជួន គ្មានជំងឺតំណរពូជ ត្រូវមានកម្ពស់ចាប់ពី១៦៥សង់ទីម៉ែត្រឡើងទៅ និងត្រូវរស់នៅយ៉ាងតិចណាស់១ឆ្នាំក្នុងទីក្រុងសៀងហៃបន្ទាប់ពីការបរិច្ចាគនេះ។ បើធ្វើការប្រៀបធៀបលក្ខខណ្ឌតម្រូវ ចំពោះអ្នកបរិច្ចាគមេជីវិតសម្រាប់ ធនាគារមេជីវិតទី២ នេះ ហាក់ខុសប្លែកពីលក្ខខណ្ឌដែលគេធ្លាប់ប្រើប្រាក់ក្នុងធនាគារទី ១ បន្តិច ដោយកាលពីមុន អ្នកបរិច្ចាគមេជីវិតត្រូវមានលក្ខខណ្ឌដូចជា មានភក្តីភាពជាមួយនឹងបក្សកុំម្មុយនីសចិន មិនមានបញ្ហាសក់ជ្រុះ និងមិនមានបញ្ហាធាត់លើសទម្ងន់។ សូមបញ្ជាក់ជូនថា ការបើកឲ្យមានធនាគារមេជីវិតនេះ គឺជាការប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងការសិក្សាពីហ្សេនយ៉ាងទំនើប និងដំបូងបំផុតក្នុងប្រទេសចិន។ គោលបំណងនៃការបង្កើតធនាគារប្រភេទនេះ
June 11, 2018 - កីឡា
កំពូលតារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅនៅលើឆាកតន្ត្រី GANZBERG នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានមនុស្សរាប់ពាន់នាក់ឈរមើល យ៉ាងរីករាយ។ ម្ចាស់បទ “ខ្ញុំលែងត្រូវការស្នេហា” រូបនេះក៏បានច្រៀងបទចម្រៀងថ្មីបំផុតរបស់ខ្លួន គឺបទ “ខ្លុយយើង” រៀបរាប់ពីខ្លុយខ្មែរ ជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍នៅលើឆាកតន្ត្រី GANZBERG កាលពីយប់មិញ ដោយលោកអះអាងមិនធ្លាប់បានច្រៀងបទនេះពីមុនឡើយនៅលើឆាកប្រគុំតន្ត្រី។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 ធ្វើឡើងដើម្បីអបអរសាទរស្រាបៀរ GANZBERG ដែលបានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ពីស្ថាប័នកំពូល MONDE SELECTION ចំនួន២ឆ្នាំផ្ទួនៗគ្នា៕
June 10, 2018









