Khmernote Media
  • អន្តរជាតិ

    ចិន៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Power Bank បានក្លាយទៅជាដុំសម្រាប់បញ្ចូលថ្មទូរស័ព្ទចល័តដ៏ពេលនិយម ព្រោះតែវាបានផ្តល់ភាពងាយស្រួលសម្រាប់អ្នកនិយមចូលចិត្តប្រើប្រាស់ទូរស័ព្ទច្រើន និងត្រូវបញ្ចូលថ្មញឹកញាប់។ យ៉ាងណាក្តី Power Bank មួយចំនួនអាចបង្កឲ្យមានគ្រោះថ្នាក់ផងដែរ។ ជាក់ស្តែងដុំ Power Bank មួយបានផ្ទុះ និងបានបង្កឲ្យមានភ្លើងឆាបឆេះ​ផ្អើលពេញរថយន្តក្រុង ខណៈដែលបុរសម្នាក់កំពុងអង្គុយក្នុងរថយន្តនោះប្រើទូរស័ព្ទបណ្តើរ និងសាកថ្មបណ្តើរ។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Guangzhou ប្រទេសចិន។ ប្រិយមិត្តអាចទស្សនាហេតុការណ៍នេះ នៅក្នុងវីដេអូដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist

    June 9, 2018
  • អន្តរជាតិ

    ថៃ៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើការព្រមានដល់សមាជិកសភាទាំងអស់ថា ប្រសិនគេរកឃើញសមាជិក សភាណាម្នាក់គេងលក់ក្នុងម៉ោងប្រជុំសភានោះ ការងាររបស់ពួកគេនឹងត្រូវបានគេដកហូត និង​មិន​អាច​ធ្វើ​ការ​ជាមួយ​ពួក​គេ​បានទៀត​ទេ។ ។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានសមាជិកសភាថៃម្នាក់បានគេងលក់ក្នុងអំឡុងពេលប្រជុំសភាពិភាក្សាអំពីការបែងចែកថវិការជាតិ។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់ប្រធានរដ្ឋសភាថា ប្រសិនបើមានអ្នកណាម្នាក់ដេកលក់ក្នុងម៉ោងប្រជុំទៀត ត្រូវដាក់ឈ្មោះពួកនៅក្នុងបញ្ជីរខ្មៅ (Blacklist) ហើយគេនឹងពិចារក្នុងការដកហូតការងារ ឬ កំណត់ការងារក្នុងលក្ខខណ្ឌណាមួយសម្រាប់ពួកគេ។ លោកនាយរដ្ឋមន្ត្រីបានបន្ថែមទៀតថា ប្រសិនបើពួកគេចង់ដេក គួរតែដេកនៅផ្ទះទៅល្អជាង មិនបាច់មកគេងនៅកន្លែងប្រជុំនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost

    June 9, 2018
  • កីឡា

    តារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA បានមកធ្វើការសម្តែងនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់ស្រាបៀរ GANZBERG ក៏ដូចជាដើម្បីអបអរកំណត់ត្រាថ្មីស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក២ឆ្នាំផ្ទួនៗ ពីស្ថាប័នកំពូល MONDE SELECTION។ ក្នុងនោះដែរលោក Matteo ក៏បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានមកសម្តែងនៅលើឆាកតន្ត្រី GANZBERG និងជួបជាមួយអ្នកគាំទ្ររបស់លោកផងដែរ៕

    June 9, 2018
  • សង្គម

    ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីសាធារណការ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ដើម្បីលើកកំពស់សោភ័ណភាព និងដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើងអោយបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការឺឡាថ្មីនៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ។ គម្រោងនេះ ក៏នឹងរៀបចំតម្រាយផ្លូវសម្រាប់ជនពិការផងដែរ។ គម្រោងរៀបចំការឺឡាថ្មីនេះ នឹងចាប់ផ្តើមអនុវត្តន៍ឆាប់ៗនេះ៕ អត្ថបទ៖ សេម

    June 9, 2018
  • PR

    ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ធ្វើសន្និសីទសារព័ត៌មានស្ដីពីប្រកាសបើកការប្រកួតដណ្តើមពានរង្វាន់អន្តរជាតិ«កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM» រដូវកាលទី២ជាផ្លូវការនៅថ្ងៃទី១០ ខែ មិថុនាឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមទាំងវត្តមានរបស់កីឡាករជាតិ និង អន្តរជាតិជាច្រើនរូបទៀត។ គោលបំណងសំខាន់ ក្នុងការបើកការប្រកួតដណ្តើមពានរង្វាន់អន្តរជាតិនេះ គឺដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ និង ដើម្បីជួយផ្សព្វផ្សាយអំពីភាពអស្ចារ្យរបស់សិល្បៈគុនខ្មែរនៅលើឆាកអន្តរជាតិឲ្យកាន់តែល្បី រន្ទឺ។ លើសពីនេះទៀត ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក៏ចង់ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ យល់ដឹងពីសារសំខាន់នៃកីឡា ជាពិសេសយុវជន ពោលគឺចូលរួមលេងកីឡាទាំងអស់គ្នា និង ចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។

    June 9, 2018
  • កីឡា

    ខ្សែការពារស្តាំ Carvajal បានរងរបួសសរសៃពួរក្នុងអំឡុងការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីខែឧសភាប៉ុន្តែអេស្ប៉ាញនៅតែសង្ឃឹមថាគាត់នឹងអាចជួយក្រុមបាននៅប្រទេសរុស្ស៊ី។ ការបង្ហាញខ្លួនក្នុងការប្រកួតចែកពូលបើកឆាកជាមួយនឹងព័រទុយហ្គាល់នៅទីក្រុង Sochi នៅថ្ងៃសុក្រខាងមុខទំនងជាមានកីឡាកររូបនេះឡើយប៉ុន្តែលោក Lopetegui នៅតែទុកចិត្តកីឡាករវ័យ 26 ឆ្នាំរូបនេះ។ អតីតគ្រូបង្វឹករបស់ក្លិប Porto រូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយមុនពេលការប្រកួតកំដៅសាច់ដុំចុងក្រោយរបស់ La Roja ជាមួយក្រុមជម្រើសជាតិទុយនីស៊ីកាលពីថ្ងៃសៅរ៍ថា: «យើងនៅតែត្រូវការគាត់ឱ្យត្រឡប់មកវិញប៉ុន្តែខ្ញុំប្រាកដថាគាត់នឹងត្រៀមខ្លួនរួចរាល់សម្រាប់ជួយក្រុម។​ខ្ញុំមិនដឹងថាគេនឹងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតលើកទី 1 ឬទី 2 ទេប៉ុន្តែគាត់នឹងមិនអីទេ “។ អត្ថបទ៖​​ ប៊ុនហួរ ប្រភព៖​​ Goal

    June 9, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple បានដាក់បង្ហាញ Software Update ជំនាន់ថ្មី ដែលមានទាំងប្រតិបត្តិការ iOS ជំនាន់ថ្មី និង MacOS ជំនាន់ ហើយសម្រាប់ MacOS ជំនាន់នេះមានឈ្មោះថា MacOS Mojave ដែលមានមុខងារថ្មីៗជាច្រើន។ ខាងក្រោមនេះគឺជាមុខងារពិសេសទាំង៦ ដែលមាននៅលើ MasOS Mojave៖ ១. Dark Mode៖ ឆ្នាំនេះ Apple បាននាំយកមុខងារ Dark Mode ដែលជាមុខងារសម្រាប់ប្តូរផ្ទៃអេក្រង់ទៅជាពណ៌ខ្មៅ ដើម្បីឲ្យងាយស្រួលមើលនៅទីងងឹត ជៀសវាងមិនឲ្យប៉ះពាល់ដល់ភ្នែក។

    June 9, 2018
  • អន្តរជាតិ

    បើយោងតាមការគ្រោងទុក និងអ្វីគ្មានប្រែប្រួល កិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយរវាងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាមួយនឹងប្រធានាធិតីអាមេរិក ដូណល់ ត្រាំ នឹងត្រូវបានគេរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី ក្នុងថ្ងៃទី១២ ខែមិថុនា ខាងមុខនេះហើយ។ ក្នុងនាមជាម្ចាស់ផ្ទះទទួលបន្ទុករៀបចំកិច្ចប្រជុំនេះ សិង្ហបុរីបានធ្វើការរឹតបន្តឹងផ្នែកសន្តិខុសគ្រប់ទីកន្លែង ដើម្បីធានាសុវត្ថិភាពប្រមុខដឹងនាំនៃប្រទេសទាំងពីរ។ យ៉ាងណាក្តី ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតែសម្តែងការព្រួយបារម្ភជាខ្លាំងអំពីសន្តិសុខផ្ទាល់ខ្លួនក្នុងអំឡុងពេល ដែលលោកស្នាក់នៅក្នុងប្រទេសសិង្ហបុរីនេះ។ លោក គីម ជុងអ៊ុន បាននិយាយចំៗថា លោកបារម្ភខ្លាចមានគេលួចធ្វើឃាតលោក នៅពេលដែលលោកចេញពីប្រទេសកំណើតវិញ។ សូមបញ្ជាក់ថា កន្លងមកលោកគីម ជុងអ៊ុន ធ្លាប់បានបាញ់នាយឧត្តមសេនីយ៍កំពូលម្នាក់រួចហើយ នៅពេលដែលមានពាក្យចចាមអារាមថា នាយឧត្តមសេនីយ៍រូបនោះចង់ធ្វើរដ្ឋប្រហារក្នុងអំឡុងពេលគាត់ធ្វើដំណើរ៕ អត្ថបទ៖

    June 9, 2018
  • អន្តរជាតិ

    ថៃ៖ ស្ត្រីពិការភ្នែកទាំងសងខាងម្នាក់រំភើបចិត្តរហូតស្រក់ទឹកភ្នែក នៅពេលនាងឮថា មានបុរសពិការជើងម្នាក់ចង់បរិច្ចាគភ្នែកម្ខាងរបស់គាត់មកឲ្យនាង។ ស្រីពិការភ្នែករូបនេះមានឈ្មោះថា Sunisa Moongruayklang អាយុ២៦ឆ្នាំ រស់នៅក្នុងខេត្ត Kanchanaburi ប្រទេសថៃ ។​ នាងបានពិការភ្នែកដោយសារតែមានគ្រោះថ្នាក់នៅកន្លែងការងារក្នុងរោងចក្ររំលាយដែក កាលពី ៧ ឆ្នាំមុន ហើយក្រោយមកប្តីរបស់នាងបានទៅបួសជាព្រះសង្ឃបាត់ និងទុកឲ្យនាងរស់នៅជាមួយកូនម្នាក់។ រាល់ថ្ងៃនាងត្រូវរស់នៅយ៉ាងលំបាក់បំផុតដោយផ្អែកលើប្រាក់ឧបត្ថម្ភជនពិការចំនួន ៨០០បាត  (២៥ដុល្លារអាមេរិក) និងប្រាក់ឧបត្ថម្ភជនក្រីក្រ ៣០០បាត (៩,៤០ ដុល្លារ)។ បន្ទាប់ពីបានដឹងសាច់រឿងរបស់ស្រ្តីពិការភ្នែកខាងលើ តាមរយៈព័ត៌មានផ្សេងៗក្នុងទូរស័ព្ទដៃ លោក Payap Rodmuang អាយុ៥៩ឆ្នាំ ដែលជាជនពិការជើងទាំងសងខាងសម្រាកតែនៅលើគ្រែអស់រយៈពេល ២០ឆ្នាំមកហើយនោះ កើតមានចិត្តអាណិតនាង និងចង់បរិច្ចាគភ្នែកម្ខាងឲ្យនៅនាង។ ទឹកចិត្តសប្បុរសធម៌នេះ

    June 9, 2018
  • កីឡា

    លោក វង្ស តារារតនា រំភើបចិត្តខ្លាំងពេលបង្ហើបបទ “ស៊ូឃ្លាត” ស្រាប់តែអ្នកគាំទ្រនៅក្រោមឆាកស្រែកច្រៀងតាម ទ្រហឹងពេញឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រៅពីនោះតារាចម្រៀងពូកែស្រែករូបនេះ ក៏បានបង្ហើរសំនៀងប៉ុន្មានបទ យ៉ាងកន្ត្រាក់អារម្មណ៍នៅលើឆាកតន្ត្រី បង្កភាពសប្បាយរីករាយយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើងចំនួន២យប់ជាប់គ្នា ជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាសផងដែរ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា

    June 8, 2018