Khmernote Media
  • អន្តរជាតិ

    ចិន៖  សត្វឈ្លើងមួយក្បាលត្រូវបានគេយកចេញពីក្នុងរន្ធច្រមុះរបស់បុរសម្នាក់ ខណៈដែលបុរសជាជនរងគ្រោះមិនបានទាំងដឹងខ្លួនផងថា សត្វឈ្លើងមួយក្បាលនេះរស់នៅក្នុងច្រមុះរបស់គាត់តាំងពីពេលណា។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គេគ្រាន់ដឹងថា គាត់កំពុងរស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងប្រទេសចិន។ បុរសដែលវ័យប្រហែលជា៤០​ឆ្នាំ រូបនេះ បានកើតមានអាការឈឺក្នុងច្រមុះខ្លាំងជាច្រើនថ្ងៃ មុនពេលគាត់សម្រេចទៅមន្ទីរពេទ្យ។ ក្រោយពេលទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានរកឃើញថា មានសត្វឈ្លើងមួយក្នុងច្រមុះរបស់គាត់ តែបុរសជាជនរងគ្រោះមិនបានដឹងថា តើសត្វឈ្លើងនេះបានចូលទៅក្នុងច្រមុះរបស់គាត់តាំងពីពេលណា និងដោយរបៀបណានោះទេ។ ក្រោយយកសត្វឈ្លើងចេញរួច បុរសជាជនរងគ្រោះមានសុខភាពជាធម្មតាវិញ ព្រោះសត្វឈ្លើងដែលសង្ងំនៅក្នុងច្រមុះនោះមិនទាន់បានបង្កបញ្ហាអ្វីធ្ងន់ធ្ងរនៅឡើងទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ​ ក្នុងវីដេអូដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    June 8, 2018
  • សង្គម

    យោងតាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យព្រះកេតុមាលា ចុះផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យព្រះកេតុមាលា រួមសហប្រតិបត្តិការជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសមកពីសកលវិទ្យាល័យកងទ័ពជើងទឹកនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើការត្រួតពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដែលមាន២២ឯកទេសដូចជា៖ + ផ្នែកបេះដូង និងសរសៃឈាម + ផ្នែកសួត + ផ្នែប្រព័ន្ធរំលាយអាហារ + ផ្នែកវះកាត់ទូទៅ + ផ្នែកវះកាត់ទ្រូង + ផ្នែកវះកាត់បេះដូង + ផ្នែកវះកាត់ឆ្អឹង + ផ្នែកឆ្អឺងខ្នង + ផ្នែកប្រព័ន្ធប្រសាទ + ផ្នែកតំរងនោម + ផ្នែកភ្នែក

    June 8, 2018
  • អន្តរជាតិ

    ការផ្លាស់ប្ដូរនូវទម្លាប់មួយចំនួន គឺជាការចាំបាច់ ក៏ព្រោះវានឹងផ្ដល់នូវផលល្អចំពោះសុខភាពរបស់អ្នក។ ខាងក្រោមជាទម្លាប់ ឬសកម្មភាពធម្មតាប្រចាំថ្ងៃមួយចំនួនដែលប៉ះពាល់ចំពោះសុខភាព ហើយមនុស្សភាគច្រើនប្រព្រឹត្តខុសដោយមិនដឹងខ្លួន ៖ ១. ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃច្រើនពេក ៖ មនុស្សភាគច្រើនបានដឹងរួចមកហើយថា ការលាបឡេការពារកម្ដៅថ្ងៃនៅពេលចេញទៅក្រៅ គឺជារឿងចាំបាច់ដោយវានឹងជួយការពារស្បែកមិនឲ្យទទួលរងការខូចខាតណាមួយពីពន្លឺព្រះអាទិត្យ។ ទោះជាយ៉ាងណា អ្នកមិនគួរប្រើប្រាស់វាច្រើនពេកឡើយ។ កង្វះនៃពន្លឺព្រះអាទិត្យ និងវីតាមីន D អាចបណ្ដាលឲ្យស្បែកកើតមានបញ្ហាជាច្រើនដូចជា ជំងឺមហារីកស្បែក និងមហារីកលំពែង។ តាមរយៈការស្រាវជ្រាវរបស់ Anne-Louise Ponsonby អ្នកឯកទេសផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងរោគរាតត្បាត និងសុខភាពប្រជាជននៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី បានបង្ហាញថា កង្វះវីតាមីន D និងពន្លឺព្រះអាទិត្យអាចជាមូលហេតុនៃជំងឺក្រិន។ អ្នកគួរតែការពារខ្លួនពីពន្លឺព្រះអាទិត្យ ប៉ុន្តែកុំធ្វើឲ្យលើសពេក។ គួរធ្វើការសម្រេចចិត្តដោយផ្អែកលើហានិភ័យនៃសុខភាពរបស់អ្នក។ ២. មិនទទួលទានជាតិខ្លាញ់សោះ ៖ ពិតណាស់ជាតិខ្លាញ់ច្រើនពេកនៅក្នុងរបបអាហារអាចបណ្ដាលឲ្យកើតមានជំងឺបេះដូង និងបញ្ហាទាក់ទងជាមួយទម្ងន់។ ប៉ុន្តែអ្នកមិនគួរឈប់ទទួលទានជាតិខ្លាញ់តែម្ដងឡើយ ក៏ព្រោះជាតិខ្លាញ់ជួយរាងកាយក្នុងការរំលាយវីតាមីន។ ការទទួលទានជាតិខ្លាញ់ល្អឲ្យបានពី ៤៤ ទៅ ៧៨ ក្រាមក្នុងមួយថ្ងៃដោយផ្អែកលើចំណូលចិត្ត និងកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក គឺប្រសើរបំផុត។ ៣. ទទួលទានបន្លែច្រើនពេក ៖ បន្លែ គឺពិតជាសំខាន់ ហើយចាំបាច់ណាស់សម្រាប់របបអាហារសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានបន្លែច្រើនជាង ៧ ចំនែក និង ៤ ចំនែកនៃផ្លែឈើជារៀងរាល់ថ្ងៃអស់រយៈពេលយូរទៅនោះ រាងកាយនឹងប្រែជាត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់ជាមិនខាន។ ដើម្បីទទួលបានរបបអាហារដែលត្រឹមត្រូវ ចូរទទួលទានបន្លែស្រស់ៗ ហើយកុំទទួលទានច្រើនជាង ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ។ ៤. ចិតសំបកផ្លែប៉ោម ៖ ស្ទើរតែគ្រប់សារធាតុចិញ្ចឹមទាំងអស់នៅក្នុងបន្លែ និងផ្លែឈើមិនតែងតែមានផ្ទុកនៅខាងក្នុងនោះទេ។ ១០០ ភាគរយ នៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលគាំទ្រសល់សុខភាពបេះដូង quercetin គឺមានផ្ទុកនៅក្នុងសំបកផ្លែប៉ោម។ ការទទួលទានផ្លែប៉ោមដែលមិនចិតសំបកចេញ គឺមានប្រសិទ្ធិភាពជួយទប់ស្កាត់ជំងឺរ៉ាំរ៉ៃនៃប្រព័ន្ធសរសៃឈាមបេះដូង។ អ្វីដែលសំខាន់បំផុតនោះ គឺមិនត្រូវភ្លេចលាងសម្អាតពួកវា នៅមុនពេលដែលទទួលទានឡើយ។ ៥. ដុតគ្រឿងក្រអូប ៖ ពិតណាស់ការដុតគ្រឿងក្រអូបដូចជា ទាន ធូប ជាដើម គឺអាចមានឥទ្ធិពលល្អលើប្រព័ន្ធសរសៃប្រសាទកណ្តាលជួយឲ្យយើងមានអារម្មណ៍ធូរស្រាល និងកាត់បន្ថយភាពតានតឹង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យបច្ចេកវិទ្យាចិនខាងត្បូងបានធ្វើការបង្ហាញឲ្យដឹងថា ការដុតគ្រឿងក្រអូបបែបនេះសម្រាប់រយៈពេលពី ៣ ទៅ ៤ ម៉ោងជារៀងរាល់ថ្ងៃអាចជាមូលហេតុបង្កទៅជា ជំងឺមហារីកសួត មហារីកគ្រាប់ឈាម និងដុះសាច់ក្នុងខួរក្បាល។ ៦. ទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ៖ ភេសជ្ជៈប៉ូវកម្លាំងអាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងស្វាង ប៉ុន្តែការទទួលទានវាច្រើនពេក ឬញឹកញយ គឺមិនល្អចំពោះសុខភាពសោះឡើយ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលដឹកនាំដោយលោក David Grant មកពីសាកលវិទ្យាល័យប៉ាស៊ីហ្វិកបានបង្ហាញថា ភេសជ្ជៈប៉ូវកម្លាំងមួយចំនួនអាចមានឥទ្ធិពលបង្កើនហានិភ័យនៃអត្រាចង្វាក់បេះដូងមិនឋេរ។ អ្នកស្ម័គ្រចិត្តដែលមានវ័យចាប់ពី ១៨ ដល់ ៤០ ឆ្នាំបានចូលរួមក្នុងការស្រាវជ្រាវ។ ពួកគេទទួលទានៅភេសជ្ជៈប៉ូវកម្លាំង ២ ដប ជារៀងរាល់ថ្ងៃសម្រាប់រយៈពេល ៣ សប្តាហ៍។ ជាលទ្ធផលសម្ពាធឈាមពួកគេប្រែជាឡើងខ្ពស់ហើយអត្រានៃចង្វាក់បេះដូងប្រែជាចុះទាប។ ៧. ទទួលទានថ្នាំបំបាត់ការឈឺចាប់រាល់ថ្ងៃ ៖ យោងតាមការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Ohio បានបង្ហាញឲ្យដឹងថា ថ្នាំបំបាត់ការឈឺចាប់អាចបង្កផលប៉ះពាល់ដល់អារម្មណ៍។ ដូច្នេះអ្នកគួរទទួលទានតែនៅពេលដែលចាំបាច់ជៀសមិនរួចបានហើយ។ ៨.  រុំក្បាលនឹងកន្សែង ៖ ចូរប្រយ័ត្នជាមួយនឹងការរុំក្បាលរបស់អ្នកជាមួយនឹងកន្សែង។ យោងតាមលោក Leon

    June 8, 2018
  • កីឡា

    ខ្សែប្រយុទ្ធរបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Cristiano Ronaldo បានធ្វើការសម្រេចចិត្តមួយដែលមិនអាចកែប្រែបានក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Record។ ក្នុងរយៈពេល 10 ឆ្នាំនៅក្នុងក្លឹបអធិរាជសរ Real Madrid នេះខ្សែប្រយុទ្ធ Crstiano Ronaldo បានជួយក្លឹបអធិរាជសរ Real Madrid ឈ្នះពានរង្វាន់ UCL 4 សម័យកាលហើយនឹងឈ្នះពានរង្វាន់ UCL 3 សម័យកាលជាប់គ្នា។ ម្ចាស់ពានរង្វាន់ Balon D’or 5 សម័យកាលនេះនឹងចាកចេញពីក្លឹបអធិរាជសរ

    June 7, 2018
  • អន្តរជាតិ

    រុស្សី ៖ បុរសម្នាក់ដែលបានរកឃើញឆ្អឹងលលាដ៏ក្បាល ខណៈពេលកំពុងជីកដីដាំដំឡូងបារាំងមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនៅពេលគាត់ប្រាប់ប្រពន្ធអំពីអ្វីដែលគាត់បានរកឃើញ។ ស្ត្រីវ័យ ៦០ ឆ្នាំដែលត្រូវជាប្រពន្ធបានអះអាងប្រាប់ប្ដីថា “កុំបារម្ភ វាជាលលាដ៏ក្បាលប្ដីមុនរបស់ខ្ញុំ។” នាងបន្ថែមថា “កប់វាម្ដងទៀតទៅ ហើយធ្វើភ្លេចកុំខ្វល់អំពីវា និងកុំរាយការណ៍ប្រាប់ប៉ូលីស។” ស្ត្រីជាប្រពន្ធថែមទាំងបានសារភាពឲ្យដឹងទៀតថា កាលពី ២១ ឆ្នាំមុន នាងបានប្រើពូថៅវាយប្ដីមុនរហូតដល់ស្លាប់ និងកប់សពទុកក្នុងដីសួនដាំដំឡូងបារាំង។ នាងអះអាងថា នាងធ្វើបែបនេះក្នុងសកម្មភាពការពារខ្លួនឯងតែប៉ុណ្ណោះ ដោយសារតែកាលពីពេលនោះប្ដីមុននាងស្រវឹង ហើយចាប់ផ្ដើមវាយធ្វើបាបនាង។បន្ទាប់ពីសម្លាប់គាត់ហើយ នាងក្លែងហេតុការណ៍ធ្វើដូចជាគាត់ទៅធ្វើការនៅកន្លែងឆ្ងាយបាត់ ហើយមិនដែលត្រឡប់មកផ្ទះវិញ។ រយៈពេលក្រោយមកនាងក៏ចាប់ផ្ដើមរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង និងរៀបការថ្មីម្ដងទៀត។ លលាដ៏ក្បាល និងឆ្អឹងរបស់ប្ដីមុនរបស់ស្ត្រីដែលមិនត្រូវបានគេឲ្យដឹងឈ្មោះរូបនេះទើបនឹងត្រូវបានរកឃើញ ដោយប្ដីទី ២ របស់នាងនៅដីសួនក្នុងផ្ទះឯភូមិ Luzino ខេត្ត Siberia ប្រទេស រុស្សី។ ទោះជាយ៉ាងណាបុរសដែលជាប្ដីក្រោយមិនបានធ្វើតាមការដែលស្ត្រីរូបនោះប្រាប់ឡើយ ដោយគេបានធ្វើការរាយការណ៍ទៅកាន់ប៉ូលីសក្នុងតំបន់អំពីហេតុការណ៍ និងអ្វីដែលគេបានចៃដន្យជួបប្រទះ។ លទ្ធផលចុងក្រោយ បន្ទាប់ពីការទទួលសារភាពស្ត្រីចំណាស់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា។ ការផ្តន្ទាទោសជាអតិបរមាចំពោះបទឧក្រិដ្ឋនេះ គឺជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ៕ អត្ថបទ ៖ Bee ប្រភព ៖ Mirror

    June 7, 2018
  • បច្ចេកវិទ្យា

    បន្ទាប់ពីទទួលបានជោគជ័យទៅលើស្មាតហ្វូន Galaxy S9 កន្លងមក នៅពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុន Samsung នឹងធ្វើការដាក់បង្ហាញនៅកំពូលស្មាតហ្វូនមួយស៊េរីទៀតរបស់ខ្លួនគឺ Galaxy Note 9។ យោងតាមប្រភពព័ត៌មានកន្លងមកបានឲ្យដឹងថា រូបរាងរបស់ Galaxy Note 9 គឺមិនផ្លាស់ប្តូរខ្លាំងណាស់ណាពី Note 8 នោះទេ ហើយថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយពីរូបរាងរបស់ Galaxy Note 9 ដែលមានគែមសងខាងតូចស្ទើរតែមើលមិនឃើញ និងមានគែមលើ-ក្រោមខ្លីជាម៉ូដែលមុនផងដែរ។ នៅផ្នែកខាងក្រោម កាមេរ៉ាត្រូវបានករចនាថ្មីប្តូរមកជាបញ្ឈដូច Galaxy S9 វិញ និងមានកន្លែងស្គែនក្រយ៉ៅដៃនៅក្រោមកាមេរ៉ាដូចគ្នា ដើម្បីងាយស្រួលក្នុងការស្គែន។

    June 7, 2018
  • កីឡា

    មុននេះបន្ដិចសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសកម្ពុជាបានសម្រេចចេញសេចក្ដីប្រកាសមួយជាសាធារណៈដាក់ពិន័យទៅលើកីឡាកររបស់ក្លឹប ក្រសួងការពារជាតិ និងក្លឹប ព្រះខ័នរាជស្វាយរៀង ក្រោយមានការប៉ះទង្គិចគ្នាកាលថ្ងៃអាទិត្យកន្លងទៅនៅក្នុងការប្រកួតពានរង្វាន់មិត្តហ្វូន​លីគ 2018។ កាលពីថ្ងៃអាទិត្យទី 3 ខែមិថុនា កន្លងទៅនៅក្នុងការប្រកួតពានរង្វាន់មិត្តហ្វូន​លីគ 2018 រវាងក្លឹប ក្រសួងការពារជាតិ និងក្លឹប ព្រះខ័នរាជស្វាយរៀង ក្នុងនាទីទី 90+21 មានការដេញវាយប្រតាយប្រតប់គ្នាពេញទីលានប្រកួតរវាងកីឡាកររបស់ក្លឹបទាំងពីរ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកីឡាករ ណុប តុលារបស់ក្លឹប ព្រះខ័នរាជស្វាយរៀង និងកីឡាករ Song Chihoon របស់ក្លឹប ក្រសួងការពារជាតិ។ សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសកម្ពុជាបានចេញសេចក្ដីប្រកាសមួយដាក់ពិន័យកីឡាកររបស់ក្លឹបទាំងពីរជាសធារណៈតាមមាត្រាច្បាប់ដែលបានចែង ហើយការដាក់ពិន័យនោះមានដូចតទៅ៖ កីឡាករ ណុប តុលា ត្រូវពិន័យមិនអោយ​លេង ​2​ ប្រកួត

    June 7, 2018
  • កីឡា

    ព្រឹត្តិការណ៏បាល់ទាត់ពិភពលោក FIFA World Cup 2018 នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយអ្នកគាំទ្រជាច្រើនកំពុងតែរង់ចាំព្រោះវាមានតែមួយដងប៉ុណ្នោះក្នុងរយះពេល ៤ឆ្នាំ។ ដូច្នេះកីឡាករគ្រប់រូបសុទ្ធតែចង់មានឈ្មោះទៅលេងនៅព្រឺត្តិការណ៍ដ៏ធំនេះដើម្បីបង្ហាញសម្ថិភាពនិងជួយក្រុមជម្រើសជាតិរបស់ខ្លួនទទួលបានលិទ្ធផលល្អ។ ទោះជាយ៉ាងណាក៏ដោយមានកីឡាករឆ្នើមជាច្រើនដែលមិនត្រូវបានកោះហៅទៅជួយក្រុមជម្រើសជាតិរបស់ខ្លួនដោយសារតែមានបញ្ហានិងហេតុផល។ ១. Sergio Romero Sergio Romero ត្រូវ​បានដក​ចេញ​ពីក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ដោយសារ​របួស​ជង្គង់អំឡុងពេលហ្វឹកហាត់។ គួរបញ្ជាក់ថាកីឡាករ Romero លេងឲជម្រើសជាតិអាហ្សង់ទីនបានចំនួន ៩៤ ប្រកួតហើយអ្នកចាំទីដៃស្អិតរូបនេះតែងតែជាប់ជម្រើសដំបូងជានិច្ច។ ២. Dani Alves ខ្សែការពារ Dani Alves របស់ក្រុមជម្រើសជាតិប្រេស៊ីលត្រូវបានដកចេញពីការប្រកួតបាល់ទាត់ FIFA World Cup នៅប្រទេសរុស្ស៊ីឆ្នាំ 2018 បន្ទាប់ពីគាត់បានរងរបួសជង្គង់ខណៈពេលលេងឱ្យក្លិប Paris

    June 7, 2018
  • អន្តរជាតិ

    បើទោះជាអង្កែអាចកើតមានចំពោះមនុស្សគ្រប់វ័យក៏ដោយ ប៉ុន្តែភាគច្រើននោះ គឺវាកើតមានចំពោះអ្នកដែលមានវ័យពី ២០ ទៅ ៣០ ឆ្នាំ។ ស្ថានភាពបែបនេះអាចបង្កឲ្យស្បែកក្បាលប្រែជាស្ងួត ជ្រុះសក់ និងផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ជំនឿចិត្តរបស់អ្នកថែមទៀតផង។ ប៉ុន្តែកុំបារម្ភ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពីវិធីបែបធម្មជាតិដ៏មានប្រសិទ្ធភាពខ្ពស់បំផុតមួយចំនួនក្នុងការកម្ចាត់អង្កែចេញពីស្បែកក្បាល ៖ ១. ប្រេងដូង ៖ កម្ដៅប្រេងដូងមួយចំនួនសមល្មមនឹងប្រវែងសក់របស់អ្នកឲ្យក្ដៅឧណ្ហៗ ហើយដាក់ក្នុងចានគោមមួយ។ បន្ទាប់ មកលាបប្រេង ឬដុសវាលើស្បែកក្បាល និងសក់របស់អ្នក សម្រាប់រយៈពេល ៥ នាទី ហើយទុកចោលបែបនេះពេញមួយយប់ សឹមលាងសម្អាតចេញជាមួយនឹងសាប៊ូកក់សក់ធម្មតានៅព្រឹកបន្ទាប់ជាការស្រេច។ ២. ទឹកឃ្មុំឆៅ ៖ ផ្សើមសក់របស់អ្នកជាមួយនឹងទឺកធម្មតាជាមុនសិន។ បន្ទាប់មកធ្វើការលាយទឹកឃ្មុំចំនួន ៩០ ភាគរយ ជាមួយនឹងទឹកធម្មតា ១០ ភាគរយ។ កូរលាយឲ្យសព្វ សឹមដុសលាបវាលើស្បែកក្បាលរបស់អ្នកសម្រាប់រយៈពេលពី ៣ ទៅ ៥ នាទី ហើយបន្ទាប់មកទុកចោលបែបនេះសម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោងសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ ៣. ក្រូចឆ្មារ ៖ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងឆាប់រហ័ស ចូរប្រើប្រាស់ក្រូចឆ្មារពណ៌លឿង។ លាបទឹកក្រូចឆ្មារលើស្បែកក្បាលរបស់អ្នក និងទុកចោលសម្រាប់រយៈពេលពី ៣៥ ទៅ ៤០ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ ៤. ទឹកខ្មេះផ្លែប៉ោម ៖ លាយទឹកខ្មេះផ្លែប៉ោមជាមួយនឹងទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ បន្ទាប់ពីកក់សក់រួច លាបម៉ាស្សាល្បាយនេះលើស្បែកក្បាល និងសក់របស់អ្នក ហើយទុកចោលសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញ។ ៥. ប្រេងដើមតែ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដើមតែប្រមាណជាពី ៨ ទៅ ១០ ដំណក់ចូលក្នុងដបសាប៊ូកក់សក់ ២០០ មីលីលីត្រ។ បន្ទាប់មកកក់សម្អាតសក់របស់អ្នកដូចពេលធម្មតាជាមួយសាប៊ូលាយប្រេងដើមតែនេះជាការស្រេច។ ប៉ុន្តែអ្នកគួរតែទុកពេលឲ្យសាប៊ូនៅលើស្បែកក្បាលយូរបន្តិចសឹមលាងសម្អាតចេញ ដើម្បីអាចឲ្យស្បែកក្បាលស្រូបយកនូវអត្ថប្រយោជន៍នៃប្រេងដើមតែ។ ៦. ម្ស៉ៅ Baking Soda ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅ Baking soda គុណភាពល្អមួយចំនួនសមល្មមជាមួយនឹងសាប៊ូកក់សក់របស់អ្នក បន្ទាប់មកកក់សក់ជាមួយនឹងល្បាយនេះដូចពេលធម្មតាជាការស្រេច។ ទោះជាយ៉ាងណា កុំប្រើប្រាស់ម្ស៉ៅ Baking Soda ផ្ទាល់លើស្បែកឲ្យសោះ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    June 7, 2018
  • អន្តរជាតិ

    ហុងកុង ៖ កាលពីពេលថ្មីៗនេះ ប្ដីប្រពន្ធមួយគូនៅក្នុងទីក្រុងហុងកុងអាចរកប្រាក់ចំណេញបានដល់ទៅ ២.៦លានដុល្លារហុងកុង (ប្រមាណជា៣៣ម៊ឺនដុល្លារ) ភ្លាមៗ ដោយគ្រាន់តែលក់ចំណតឡាន ឬកន្លែងចតរថយន្តរបស់ពួកគេ ដែលទើបនឹងទិញកាលពី៩ខែមុន។ កន្លែងចតឡានមួយប្រឡោះនោះមានទំហំ ១៦.៤ហ្វីតគុណ៨.២ ហ្វីត (៥ម៉ែត្រគុណ២.៥ម៉ែត្រ) ស្ថិតនៅក្នុងអាគារស្នាក់នៅ ឬអាផាតមិន Ultima របស់អចលនទ្រព្យ Sun Hung Kai នៅស្រុក Kowloon ត្រូវបានគេរាយការណ៍ថា លក់ដាច់កាលពីថ្ងៃចន្ទ ក្នុងតម្លៃ៦លានដុល្លារហុងកុង (ប្រមាណជា៧៦ម៊ឺនដុល្លារ)។ ផ្អែកលើឯកសារចុះបញ្ជីដីធ្លីរបស់ប្តីប្រពន្ធនេះបានឲ្យដឹងថា ដំបូងឡើយពួកគេបានបង់ប្រាក់ទិញកន្លែងចតរថយន្តនេះត្រឹមតម្លៃ ៣.៤ លានដុល្លារហុងកុង (ប្រមាណជា ៤៣,៣០០០ ដុល្លារ) ប៉ុណ្ណោះកាលខែកញ្ញា ឆ្នាំ២០១៧។ យោងតាមវេបសាយ South China Morning Post បានឱ្យដឹងថា ការទិញមានតម្លៃខ្ពស់ដែលស្មើនឹង ៤៤,៤៤៤ ដុល្លារហុងកុង (ប្រមាណជា ៥,៧០០ដុល្លារ) ក្នុងមួយហ្វីតការ៉េ ដែលធ្វើឲ្យកន្លែងចតរថយន្តមួយនេះក្លាយជាកន្លែងថ្លៃបំផុត បើប្រៀបធៀបទៅនឹងតម្លៃលំនៅឋានជាមធ្យមនៅទីក្រុងហុងកុងដែលមានតម្លៃត្រឹម ១៥,៦០០ ដុល្លារហុងកុង (២ពាន់ដុល្លារ) ក្នុងមួយហ្វីតការ៉េនៅទូទាំងទីក្រុង និង ១៦៣៥០ ដុល្លារហុងកុង (២០៨៤ដុល្លារ) ក្នុងមួយហ្វីតការ៉េនៅក្នុងស្រុក Kowloon៕ អត្ថបទ៖ ប៊ី ប្រភព៖ Nextshark

    June 7, 2018