- Khmernote Media
- កីឡា
នៅរាត្រីយប់ទីមួយនៃព្រឹត្តិការណ៍ប្រគុំតន្ត្រីGANZBERG GOLD MEDAL CONCERT 2018 នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនេះ មានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ជាមួយភាពសប្បាយរីករាយ ដែលតារាចម្រៀងល្បីៗបានច្រៀងកំដអារម្មណ៍ទស្សនិកជន នៅក្នុងបរិវេណបេនឡានចាស់ នៃខេត្តបន្ទាយមានជ័យផ្ទាល់តែម្តង។ នៅក្នុងរាត្រីដ៏អស្ចារ្យនេះ អតិថិជនភេសជ្ជៈ Boostrong ទឹកផ្លែឈើ Freshy និងស្រាបៀរ GANZBERG អាចទទួលទានជាមួយនឹងកម្មវិធីទិញថែម យ៉ាងពិសេស។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION៕
June 8, 2018 - កីឡា
នារាត្រីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅបេនឡានក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យហើយ ដោយយប់នេះនឹងមានតារាចម្រៀងល្បីៗជាច្រើនដួងមកច្រៀងកំដអ្នកខេត្តបន្ទាយមានជ័យអោយសប្បាយរីករាយ ចំនួន២យប់ជាប់ៗគ្នាតែម្តង។ បេសកកម្មប្រគុំតន្ត្រីទេសចរណ៍ដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 បានធ្វើដំណើរទៅកាន់ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ រួចមកហើយដោយបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងដល់ទស្សនិកជន។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION៕
June 8, 2018 - កីឡា
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte បានច្រានចោលឱកាសក្លាយជាគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Di Marzio។ ថ្វីត្បិតតែពេលនេះលោក Antonio Conte កំពុងមានភាពមិនសប្បាយចិត្តជាមួយនឹងក្លឹបតោខៀវ Chelsea ដែលកំពុងស្វែងរកគ្រូបង្វឹកថ្មីមកជំនួសដំណែងរបស់លោកក៏ដោយ ក៏គ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះនៅតែមានភាពស្ទាក់ស្ទើរក្នុងការលាលែងពីដំណែងគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea ដដែល។ តាមការព្យាការណ៍ទុក លោក Conte អាចនឹងបង្ខំអោយលាលែងពីដំណែងជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea មុនពេលរូបលោកបញ្ចប់កុងត្រាជាមួយនឹងក្លឹប។ បន្ទាប់ពីលោក Zinedine Zidane លាលែងពីដំណែងគ្រូបង្វឹករួចមក គិតមកដល់ពេលនេះកៅអីគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid មិនទាន់ស្វែងរកឃើញម្ចាស់នៅឡើយទេ។ លោក Conte
June 8, 2018 - កីឡា
ក្លឹបបិសាចក្រហម Manchester United និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានឈានដល់ការពិភាក្សាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Toby Alderweireld ហើយ នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Independent។ ក្លឹបបិសាចក្រហម Manchester United នឹងផ្ដល់ប្រាក់ចំនួន 55លានផោន សម្រាប់ការសុំទិញខ្សែការពារប៊ែលហ្ស៊ិករូបនេះពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប៉ុន្ដែ Spur ចង់បានតម្លៃខ្លួនខ្សែការពាររូបនេះថ្លៃជាងនេះបន្ដិចទៀត។ កាលពីពេលថ្មីៗនេះ ខ្សែការពាររូបនេះត្រូវបានក្រុមជម្រើសជាតិប៊ែលហ្ស៊ិកកោះហៅចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សី។ ហើយកាលពីថ្ងៃពុធកន្លងទៅ Alderweireld បានជួយអោយក្រុមជម្រើសជាិតប៊ែលហ្ស៊ិកយកឈ្នះក្រុមជម្រើសជាតិអេស្ស៊ីបដោយលទ្ធផល 3-0 ផងដែរ។ ជាមួយនឹងការចចាររវាងក្លឹបបិសាចក្រហម
June 8, 2018 - អន្តរជាតិ
ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសជាសាធារណៈថា លោកនឹងចុះចេញពីតំណែងភ្លាម ប្រសិនបើមានក្រុមស្រ្តីភាគច្រើនចេញមកធ្វើការតវ៉ាប្រឆាំងនឹងបញ្ហា ដែលលោកបានថើបស្រ្តីម្នាក់នៅលើវេទិការសាធារណៈ។ សូមរំលឹកឡើងវិញថា កាលពីពេលនេះថ្មីនេះ លោកប្រធានាធិបតីវ័យ៧៣ឆ្នាំ រូបនេះបានអញ្ជើញទៅចូលរួមធ្វើក្នុងវេទិការសាធារណៈ មួយនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ក្នុងវេទិការដែលមានអ្នកចូលរួមប្រមាណជា ៣,០០០នាក់នោះ លោក Rodrigo Duterte និយាយថា គាត់នឹងផ្តល់ជូនសៀវភៅមួយក្បាលមានចំណង់ជើងថា “Altar of Secrets: Sex, Politics and Money in the Philippine Catholic Church” (អាថ៌កំបាំងក្នុងព្រះគម្ពីរ:
June 8, 2018 - បច្ចេកវិទ្យា
កន្លងមក ព័ត៌មានចចាមអារាមជាច្រើនពីស្មាតហ្វូ Pixel ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google បានលេចធ្លាយជាច្រើន។ ហើយនាពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយទាក់ទងនឹងរូបរាងរបស់ Pixel 3 XL ដែលនៅផ្នែកខាងមុខនៃស្មាតហ្វូននេះមានក្បាលឆកជាមួយនឹងកាមេរ៉ាមុខចំនួន២គ្រាប់។ ចំណែកឯផ្នែកខាងក្រោមវិញមានគែមសងខាងលក្ខណៈកោងជាងម៉ូដែលមុន ដែលនេះគេអាចសន្មត់បានថា ខ្នងក្រោយរបស់ស្មាតហ្វូននេះប្រើកញ្ចក់វិញ។ ចំពោះលក្ខណៈសម្បត្តិវិញ និងមុខងារផ្សេងៗគេនៅមិនទាន់ដឹងច្បាស់នោះទេ ប៉ុន្តែតាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា ម៉ូដែលខាងក្រោមនេះមាន RAM ទំហំ 4GB និងមានមេម៉ូរី 128GB ដូចគ្នានឹងម៉ូដែលចាស់ដែរ។ ហើយ Pixel ជំនាន់ថ្មីនេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនៅខែតុលា ខាងមុខនេះ៕ អត្ថបទ៖ ឌី ប្រភព៖ engadget
June 8, 2018 - អន្តរជាតិ
មួកសុវត្ថិភាពពិតជាអាចជួយការពារជីវិតលោកអ្នកបានប្រាកដមែន ក្នុងករណីដែលអ្នកមានគ្រោះថ្នាក់ផ្សេងៗនៅលើដងផ្លូវ។ ជាក់ស្តែងក្នុងវីដេអូខាងក្រោមនេះបានបង្ហាញថា មានអ្នកបើកបរម៉ូតូម្នាក់បានបើកម៉ូតូដួលនៅក្រោមរថយន្តដឹងទំនិញធន់ធ្ងន់ និងត្រូវរថយន្តនោះបើកកិនពីលើក្បាលពេញមួយទំហឹង តែសំណាងល្អគាត់អាចនៅរស់មានជីវិតទៀត។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺថា ក្រោយពីរថយន្តបើកកិនពីលើក្បាល ដែលមានពាក់មួកសុវត្ថិភាពនោះរួច បុរសជាជនរងគ្រោះអាចក្រោកវិញបានជាធម្មតា និងគ្មានរបួសអ្វីទាល់តែសោះ។ អាចនិយាយបានថា នេះជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលជនរងគ្រោះអាចនៅមានជីវិត។ សូមបញ្ជាក់ថា អត្តសញ្ញាណរបស់ជនរងគ្រោះ និងទីកន្លែងកើតហេតុពិតប្រាកាដមិនត្រូវបានគេដឹងនោះទេ ដោយវិដេអូនេះ ត្រូវបានគេថត និងចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ លោកអ្នកអាចទស្សនាហេតុការណ៍នេះនៅក្នុងវីដេអូដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 8, 2018 - កីឡា
ខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford បានសារភាពថា៖ ទោះបីរូបគេជាអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏ដោយ ក៏រូបគេគិតថា Messi នៅតែជាកីឡាករល្អនិងអស្ចារ្យបំផុតក្នុងលោក។ ភាពចម្រុងចម្រាសក្នុងការលើកយកខ្សែប្រយុទ្ធ Ronaldo និង Messi មកនិយាយថាមួយណាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនេះ បានកើតឡើងអស់រយៈពេលជិតមួយទសវត្សទៅហើយ ក្រោយពេលខ្សែប្រយុទ្ធ Ronaldo ផ្លាស់ពីក្លឹបបិសាចក្រហម Manchester United មកកាន់ក្លឹបអធិរាជសរ Real Madrid ហើយការប្រៀបធៀបកីឡាករទាំងពីរនេះនៅតែមានរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងបទសំភាសន៍មួយជាមួយនឹងអ្នកសារពត៌មាន CNN ខ្សែប្រយុទ្ធ Marcus Rashford បានផ្ដល់យោបល់មួយថា៖
June 8, 2018 - PR
រាល់ដងធ្លាប់តែឃើញ concert នៅបរទេសឬប្រទេសជិតខាងយើងមួយៗដែលរូបភាពឬវីដេអូមួយៗចេញមកឡើងឡូយកប់ គ្រាន់តែមើលតាមអេក្រង់ទូរស័ព្ទសោះឡើងរំភើបដូចបានទៅចូលរួមផ្ទាល់អញ្ចឹង ប៉ុន្ដែមិននឹកស្មានសោះថាពេលនេះប្រទេសយើងក៏អាចធ្វើបានដែរ! តោះមកមើលវីដេអូ highlight និងរូបភាពស្អាតៗឡូយៗ តិចច្រលំថា concert នៅក្រៅប្រទេសទៅ៖ https://www.facebook.com/exchangesquaremall/videos/263081797591631/ ការប្រគុំតន្រ្ដី EXSQ Concert គឺបានប្រព្រឹត្តកាលពីថ្ងៃ 26 ឧសភាមុននេះ ក្នុងឱកាសសម្ពោធផ្សារទំនើប Exchange Square ដែលមានការចូលរួមពីតារាចម្រៀងល្បីៗដូចជាកញ្ញា ឱក សុគន្ធកញ្ញា ក្រុម Small World Small Band ក្រុម Mustache Band លោក Sai
June 8, 2018 - អន្តរជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកបានឲ្យដឹងថា កូនព្យុះទី៤ ឈ្មោះ អ៊ីរឺនណៀ និងកំពុងតែស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិន ហើយវិសម្ពាធថ្មីមួយទៀតបានកើតឡើងនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីន នឹងវិវត្តទៅជាព្យុះទី៥ផងដែរ ដោយឥិទ្ធពលធម្មជាតិទាំងនេះបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែមិថុនា ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗនៅតំបន់មាត់សមុទ្រផងដែរ៕
June 8, 2018









