- Khmernote Media
- អន្តរជាតិ
សិង្ហបុរី៖ ក្រុមហ៊ុន Singapore Mint គឺជាក្រុមហ៊ុនផលិតមេដាយ សម្រាប់តំណាងឲ្យជំនួបប្រវត្តិសាស្ត្ររវាងលោក ដូណល់ ត្រាំ និងលោក គីម ជុងអ៊ុន ដោយមេដាយទាំងនោះមាន៣ប្រភេទ និងមានតម្លៃថ្លៃបំផុតរហូតដល់ទៅជាង១ពាន់ដុល្លារឯណោះក្នុងមួយគ្រឿង។ តាមរយៈវេបសាយបញ្ជាទិញរបស់ក្រុមហ៊ុនខាងលើបានបង្ហាញថា មេដាយមាសបានអស់ពីស្តុកទៅហើយ។ ក្រុមហ៊ុន Singapore Mint បានពន្យល់ឲ្យដឹងថា ការដាក់បង្ហាញអស់ស្តុកបែបនេះ គឺជាបញ្ហាបច្ចេកទេស ដោយសារតែចំនួនអ្នកចូលទៅកាន់វេបសាយនោះមានចំនួនច្រើនពេក។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ការបញ្ជាទិញមេដាយទាំង៣រួមទាំងមេដាយមាសផងដែរនោះ នឹងបន្តរហូតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Singapore Mint ផលិតមេដាយមាសមានចំនួនតែ ៣,០០០មេដាយប៉ុណ្ណោះ ដែលមានតម្លៃ
June 7, 2018 - PR
គួរឲ្យភ្ញាក់ផ្អើលមែនជាមួយកម្មវិធីលក់បញ្ចុះតម្លៃពាក់កណ្ដាលឆ្នាំរបស់ផ្សារទំនើប ម៉ាឃីត ស៊ីធី ដែលមានទីតាំងនៅផ្សារទំនើបសុវណ្ណា ជាន់ទី២ បានបញ្ចុះតម្លៃទំនិញរហូតដល់ 70% គឺចាប់ពីថ្ងៃទី ០១ មិថុនា រហូតដល់ថ្ងៃទី 31 កក្ដដា 2018នេះ។ ផ្សារទំនើប ម៉ាឃីត ស៊ីធី ជាផ្សារទំនើបដែលមានទំនេញជាច្រើនប្រភេទ មានទាំងសំលៀកបំពាក់ ឱបករណ៍ហាត់ប្រាណ សំភារៈកីឡា គ្រឿងសំអាងខូស្មិចទិច ស្បែកជើងរាប់សិបម៉ូត កាបូប ខ្សែរក្រវ៉ាត់ និងទំនិញផ្សេងៗទៀត ដែលទំនិញនេះគឺសុទ្ធតែជាទំនិញសុទ្ធ នាំចូលដោយផ្ទាល់ ពីប្រទេស ប្រេស៊ីល ស៊ីងហ្គាពួរ និងសហរដ្ឋអាមេរិច។ ដើម្បីអប់អរសាទរក្នុងកម្មវិធីលក់បញ្ចុះតម្លៃរហូតដល់ 70%
June 7, 2018 - អន្តរជាតិ
ប្រេស៊ីល៖ យុវជនជនម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវត្រីឆ្លាមមួយក្បាលខាំចំប្រដាប់ភេទរបស់គាត់ ខណៈដែលគាត់កំពុងតែងូតទឹកលេងនៅក្នុងឆ្នេរសមុទ្រ Piedade ក្នុងរដ្ឋ Pernambuco ភាគខាងជើងប្រទេសប្រេស៊ីល។ ជនរងគ្រោះមានឈ្មោះថា Jose Ernestor da Silva អាយុ១៨ឆ្នាំ។ បើយោងតាមឆ្មាំសមុទ្រម្នាក់បានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុបុរសជាជនរងគ្រោះបានទៅកំសាន្តលេងនៅឆ្នេរសមុទ្រជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារជាច្រើននាក់ទៀត។ ខណៈដែលគាត់កំពុងតែហែលទឹកលេងនោះ ស្រាប់តែមានត្រីឆ្លាមមួយក្បាលមកខាំប្រដាប់ភេទរបស់គាត់ជាប់តែម្តង ភ្លាមនោះក្រុមឆ្មាំសមុទ្របាននាំគ្នាចូលទៅជួយសង្គ្រោះជនរងគ្រោះពីការខាំរបស់ត្រីឆ្លាម និងអាចនាំយកបុរសជនរងគ្រោះមកលើគោកបាន។ យ៉ាងណាក្តី ដោយសារតែមានរបួសខ្លាំង បុរសជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ បើយោងតាមរបាយការណ៍បានបង្ហាញថា ចាប់តាំងពីឆ្នាំ ១៩៩២ មកមានករណីត្រីឆ្លាមវាយប្រហារភ្ញៀវទេសចរណ៍ចំនួន៦៥ករណីហើយនៅឆ្នេរសមុទ្រមួយនេះ៕ https://www.youtube.com/watch?v=xVtaIPsqjUA អត្ថបទ៖ ភក្តី ប្រភព៖ asiantown
June 7, 2018 - PR
ក្រោយពីទទួលបានជោគជ័យខ្លាំងលើ V9 រួចមក ពេលនេះ vivo ដែលជាពន្លកថ្មីនៃបដិវត្តន៍របស់ក្រុមហ៊ុនទូរសព្ទក្នុងពេលបច្ចុប្បន្ន បានបង្ហើបថាខ្លួន គ្រោងនឹងបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីមួយទៀតឈ្មោះ Y85 ទៅក្នុងទីផ្សារនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ vivo Y85 ជាស្មាតហ្វូនដែលរូបរាង និងមុខងារស្រដៀងទៅនឹងរៀមច្បង V9 របស់វាដែរ ប៉ុន្តែសមត្ថភាពរបស់វានៅមានកម្រិត ហើយតម្លៃរបស់វាក៏ធូរថ្លៃជាងផងដែរ។ Y85 ត្រូវបានវេចខ្ចប់បានល្អជាមួយនឹងការឌីហ្សាញរូបរាងទាន់សម័យស្រស់ស្អាត និងរឹងមាំ ដោយវាបង្ហាញពីភាពឡូយឆាយផងដែរ នៅពេលដែលមានវាមួយនៅក្នុងដៃ។ វាជាស្មាតហ្វូនដែល vivo អះអាងថា មានសមត្ថភាពក្នុងការថតរូបបានល្អ និងបង្កើនសម្រស់សម្រាប់ម្ចាស់របស់វាផងដែរ (AI shot, Beauty is just for
June 7, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាចេញផ្សាយថ្ងៃទី០៥ ខែមិថុនា បានឲ្យដឹងថា អគ្គិសនីនឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ និងតម្លើងបរិក្ខារនានាមួយចំនួន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖ អត្ថបទ៖ សេម
June 7, 2018 - អន្តរជាតិ
អង់គ្លេស៖ យន្តហោះចម្បាំងប្រភេទ RAF F-35B Lightning របស់ចក្រភពអង់គ្លេសចំនួន៤គ្រឿង បានបង្ហាញវត្តមាន និងបង្ហាញឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងអស្ចារ្យទៅកាន់ពិភពលោក។ កន្លងមកយន្តហោះប្រភេទនេះត្រូវបានផលិតឡើងក្រុមហ៊ុននៅក្នុង ប្រទេសផ្សេងៗជាពិសេសគឺអាមេរិកតែម្តង។ យ៉ាងណាក្តី យន្តហោះចម្បាំង៤គ្រឿងនេះ គឺជាសមិទ្ធិផលថ្មីមួយ និងដំបូងបំផុត ដែលផលិតឡើងក្នុងចក្រភពអង់គ្លេស។ តាមរយៈការធ្វើតេស្តសាកល្បងបានបង្ហាញថា យន្តហោះចម្បាំងនេះមានឥទ្ធិពលមិនចាញ់យន្តហោះចម្បាំងរបស់ប្រទេសផ្សេងៗឡើង។ ក្នុងការធ្វើតេស្តសាកល្បងយន្តហោះចម្បាំងនេះ ត្រូវបានគេបើកកាត់សមុទ្រអាត្លង់ទិច ដែលមានចម្ងាយផ្លូវប្រមាណជា ៤,៨២៨គីឡូម៉ែត្រ និងបានទៅចុះចតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករបស់អាមេរិកទៀតផង។ តាមរបាយការណ៍បានបង្ហាញថា ក្រោយពីផលិតយន្តហោះចម្បាំងខាងលើប្រកបដោយភាពជោគជ័យ អង់គ្លេសគ្រោងនឹងចាយលុយរាប់ពាន់លានដុល្លារទៀត ដើម្បីផលិតយន្តហោះចម្បាំងប្រភេទផ្សេងៗជាច្រើទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 7, 2018 - អន្តរជាតិ
អាមេរិក៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់មួយ បន្ទាប់ពីយន្តហោះបានប្រទះជាមួយនឹងព្យុះ និងភ្លៀងទឹកកកដ៏ខ្លាំងមួយ និងបានធ្វើឲ្យផ្នែកខាងមុខនៃយន្តហោះត្រូវកំពិតទៀតផង។ យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតតូច ដែលមានផ្ទុកអ្នកដំណើរសរុបចំនួន១៣០នាក់ រួមជាមួយនឹងអ្នកបើកយន្តហោះ និងក្រុមអ្នកបម្រើការងារលើយន្តហោះចំនួន ៥ នាក់ទៀត បានធ្វើដំណើរចេញពីទីក្រុង San Antonio ឆ្ពោះទៅកាន់ទីក្រុង Phoenix សហរដ្ឋអាមេរិក។ ហេតុការណ៍នេះមិនបានធ្វើឲ្យអ្នកដំណើរណាម្នាក់រងរបួសនោះទេ គ្រាន់តែមានអ្នកដំណើរមួយចំនួនធំមានអាការវិលមុខ និងក្អួតតែប៉ុណ្ណោះ។ ជើងហោះមួយនេះត្រូវបានពន្យាពេលជាច្រើនម៉ោង ទើបអាចបន្តដំណើរទៅមុខទៀតបាន។ អ្នកដំណើរជាច្រើនបានសម្តែងនូវការមិនពេញចិត្តចំពោះការពន្យាពេល ហើយអ្នកដំណើរមួយចំនួននៅតែមានអារម្មណ៍ភ័យខ្លាចខ្លាំងចំពោះការចុះចតដោយតក់ក្រហល់ បើទោះជាពួកគេបានគេចផុតពីគ្រោះថ្នាក់ក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Yahoo
June 7, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ ក៏ដូចជារបៀបក្នុងការប្រើប្រាស់សំបកចេកដើម្បីដោះស្រាយបញ្ហាសម្រស់បានជាច្រើន ៖ ១. ដើម្បីកាត់បន្ថយមុន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកមកដុសពេញលើស្បែកមុខ ហើយទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ អនុវត្តន៍ឲ្យបាន ២ ក្នុងមួយថ្ងៃជាប្រចាំ។ សំបកចេកមានផ្ទុកនូវវីតាមីន C និង E រួមទាំង ប៉ូតាស្យូម ស័ង្កសី ដែក ម៉ង់ហ្គាណែស សារជាតិ lutein និង carotenoids ដែលមានប្រសិទ្ធភាពព្យាបាល ក៏ដូចជាប្រយុទ្ធប្រឆាំង ការរលាក និងរោគមុន។ ២. ដើម្បីកាត់បន្ថយភាពជ្រីវជ្រួញនៃស្បែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកមកដុសពេញលើស្បែកមុខរបស់អ្នក ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី ឬពេញមួយយប់ និងលាងសម្អាតចេញដោយប្រើទឹកធម្មតា រួចលាបក្រែមផ្ដល់សំណើមជាការស្រេច។ អនុវត្តន៍ឲ្យបាន ៣ ដង ក្នុងមួយសប្តាហ៍។ ស្នាមជ្រួញលើផ្ទៃមុខកើតឡើងនៅពេលស្បែកបាត់បង់ភាពយឺត និងភាពរឹងមាំតឹងណែនរបស់វា ហើយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមជាមួយវីតាមីន C ដែលមានផ្ទុកនៅក្នុងសំបកចេកអាចជួយកាត់បន្ថយការស្នាមជ្រីវជ្រួញទាំងនោះបាន។ ៣. ធ្វើឲ្យធ្មេញប្រែជាសស្អាត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដុសសម្អាតធ្មេញ និងលាងសម្អាតចេញដូចពេលធម្មតា។ បន្ទាប់មកសឹមយកសំបកចេកផ្នែកខាងក្នុងមកដុសលើធ្មេញសម្រាប់រយៈពេល ២ នាទី សឹមលាងសម្អាតមាត់ចេញម្ដងទៀតជាការស្រេច។ ចូរព្យាយាមអនុវត្តន៍ឲ្យបានជាប្រចាំ។ សំបកចេកទុំមានផ្ទូកសម្បូរទៅដោយប៉ូតាស្យូមដែលជួយកាត់បន្ថយស្នាមលឿងដែលជាប់លើធ្មេញ។ ៤. កាត់បន្ថយរូបរាងនៃស្នាមសម្លាក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកមកដាក់ ឬបិតលើតំបន់ដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១ ម៉ោង ឬពេញមួយយប់ជាការស្រេច។ អនុវត្តន៍ឲ្យបានជាប្រចាំ រហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ៥. ជួយព្យាបាលអាការៈឈឺក្បាល និងឈឺប្រកាំង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់បង្កកសំបកចេកក្នុងទូរទឹកកកកន្លែងកកសម្រាប់រយៈពេល ១ ម៉ោង បន្ទាប់មកយកសំបកចេកមួយបន្ទះស្អំលើថ្ងាស និងមួយបន្ទះទៀតលើកញ្ចឹង-ក របស់អ្នក ហើយទុកចោលរហូតដល់វាប្រែជាឈប់ត្រជាក់ជាការស្រេច។ អនុវត្តន៍សារឡើងវិញ ប្រសិនបើអ្នកនៅតែមានអារម្មណ៍ថា ឈឺក្បាល។ ៦. បំបាត់ស្បែករមាស់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកផ្នែកខាងក្នុងបិតលើតំបន់ដែលរមាស់ដោយសារមូសខាំជាដើម ហើយទុកសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ជាការស្រេច៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
June 6, 2018 - អន្តរជាតិ
សិង្ហបុរី៖ សណ្ឋាគារចំនួន៣កន្លែងនឹងត្រូវបានជ្រើសរើស ដើម្បីទទួលស្វាគមន៍ជំនួបរវាងប្រធានាធិបតីអាមេរិចលោក ដូណល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅពេលធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីសម្រាប់កិច្ចប្រជុំកំពូលជាប្រវិត្តសាស្ត្រ។ នៅថ្ងៃអង្គារ ទី៥ ខែមិថុនា សេតវិមានបានប្រកាសថា កិច្ចប្រជុំកំពូលនឹងត្រូវធ្វើឡើងនៅសណ្ឋាគារ Capella Singapore លើកោះ Sentosa។ ទន្ទឹមនឹងនេះដែរគេជឿថា លោក ដូណល់ ត្រាំ នឹងស្នាក់នៅឯសណ្ឋាគារ Shangri-La Hotel ដែលមានទីតាំងក្បែរផ្លូវ Orchard ។ ចំណែកលោក គីម ជុងអ៊ុន វិញ គឺទំនងជាស្នាក់នៅសណ្ឋាគារ St Regis Singapore។ ខាងក្រោមជាពត៌មានទាក់ទងនឹងសណ្ឋាគារកំពូលល្បីៗចំនួន ៣ ដែលនឹងត្រូវបានជ្រើសរើស សម្រាប់ទទួលថ្នាក់ដឹកនាំកំពូល នៅថ្ងៃទី១២ ខែមិថុនា ខាងមុខ ៖ ១. សណ្ឋាគារ SHANGRI-LA HOTEL ៖ សណ្ឋាគារដ៏ប្រណីតលំដាប់ផ្កាយប្រាំ មានបន្ទប់ចំនួន ៧៤៧ បន្ទប់ ក្នុងនោះមានបន្ទប់ចំនួន២៦ ដែលត្រូវបានរៀបចំពិសេសសម្រាប់ទទួលថ្នាក់ដឹកនាំកំពូលៗ និងភ្ញៀវកិត្តិយសល្បីៗ។ តំបន់ជុំវិញសណ្ឋាគារត្រូវបានរដ្ឋាភិបាលប្រកាសថាជា “តំបន់ព្រឹត្តិការណ៍ពិសេស” សម្រាប់រយៈពេលចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤
June 6, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ ថ្លែងនាព្រឹកថ្ងៃទី៥ ខែមិថុនា ម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះគម្រោងសាងសង់ស្ពានអាកាស និងរថភ្លើង នឹងត្រូវអនុវត្ត ខណៈការសិក្សាលំអិតពីការសាងសង់គម្រោងនេះបានធ្វើឡើងរួចរាល់ហើយ ដោយគ្រោងនឹងធ្វើការសាងសង់នៅក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។ ជាជំហានដំបូងគម្រោងសាងសង់រថភ្លើងលើអាកាសមានទីតាំងស្ថិតនៅចំណុចជិតផ្សារធំថ្មី ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានប្រវែង១៨គីឡូម៉ែត្រ ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA ដែលត្រូវចំណាយថវិការប្រមាណ៨០០លានដុល្លារឯណោះ។ ឯកឧត្តមបានបន្តថា ការសាងសង់ផ្លូរថភ្លើងអាកាសនេះនឹងធ្វើឡើងជា២ដំណាក់កាល ដែលបែងចែកនៅលើអាកាសប្រវែង១៤គីឡូម៉ែត្រ និងនៅក្រោមដីប្រវែង៤គីឡូម៉ែត្រពីស្ថានីយចំណត ដែលស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ឯកឧត្តមបានឲ្យដឹងទៀតថា ហេតុផល ដែលជ្រើសយកទីតាំងខាងលើនេះ “ក៏ព្រោះជារៀងរាល់ថ្ងៃ មហាវិថីសហព័ន្ធរុស្ស៊ី មានភាពកកស្ទះច្រើនជាងគេ
June 6, 2018









