- Khmernote Media
- កីឡា
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup បានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ 1930 គិតមកដល់ឆ្នាំ 2018 នេះគឺជាការប្រកួតពានរង្វាន់ Fifa World Cup លើកទី 21 ខណៈដែលក្នុងនោះមានតែប្រទេសប្រេស៊ីលតែប៉ុណ្ណោះដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនេះដល់ទៅ 5 សម័យកាល។ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ដែលកើតឡើងនៅក្នុងរយៈពេល 4 ឆ្នាំម្ដងនោះហើយកើតឡើងដល់សព្វថ្ងៃនេះ គឺជាគំនិតផ្ដូចផ្ដើមបង្កើតឡើងដោយសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា Fifa (Fédération Internationale de Football Association)។ ប្រកួតដំបូងគឺចាប់ផ្ដើមនៅក្នុងឆ្នាំ 1930 ហើយការប្រកួតពានរង្វាន់
June 6, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីសញ្ញាព្រមានទូទៅបំផុតមួយចំនួនដែលលេចឡើងចំពោះរាងកាយ ប្រសិនបើបេះដូងដំណើរការមិនប្រក្រតី ៖ ១. ការឈឺចាប់រាលដាលទៅដៃ ៖ បុរសជាច្រើនជួបប្រទះនូវអាការៈឈឺចាប់ត្រង់ដៃខាងឆ្វេង ខណៈដែលស្ត្រីក៏មានការឈឺចាប់ដូចគ្នាត្រង់ដៃម្ខាង ឬទាំងសងខាង។ ស្ត្រីមួយចំនួនបាននិយាយថា ពួកគេធ្លាប់ជួបប្រទះនូវអាការៈឈឺចាប់បែបមិនប្រក្រតីត្រង់កែងដៃ នៅមុនពេលកើតមានបញ្ហាគាំងបេះដូង។ រោគសញ្ញានេះកើតឡើងដោយសារតែការឈឺចាប់ពីបេះដូងរាលដាល ឬធ្វើដំណើរទៅកាន់ខួរឆ្អឹងខ្នងដែលសរសៃប្រសាទជាច្រើននៃរាងកាយផ្សារភ្ជាប់គ្នា ហើយខួរក្បាលរបស់អ្នកមានការយល់ច្រឡំដោយគិតថាដៃរបស់អ្នកទទួលរងការឈឺចាប់ទាំងដែលមិនមែន។ ២. ការក្អកមិនឈប់ ៖ ការក្អកអាចកើតចេញពីបញ្ហាផ្សេងៗ ហើយវាក៏អាចជាសញ្ញាមួយនៃជំងឺសរសៃឈាមបេះដូងផងដែរ។ ការក្អកជាប់រហូតដែលផលិតចេញនូវជាតិរាវពណ៌ផ្កាឈូកដែលមានផ្ទុកឈាម គឺជាបញ្ហាធម្មតាបំផុតមួយដែលបណ្តាលអោយកើតមានជំងឺខ្សោយបេះដូង។ ទោះជាយ៉ាងណាក៏ដោយ ការក្អក គឺជារោគសញ្ញាបន្ទាប់បន្សំមួយនៃរោគសញ្ញាធ្ងន់ធ្ងរជាច្រើនដូចជា ពិបាកក្នុងការដកដង្ហើម (dyspnea) និង ការបាត់បង់ដង្ហើមភ្លាមៗមួយរំពេច។ ៣. ហើមជើង កជើង និងប្រអប់ជើង ៖ នៅពេលដែលបេះដូងរបស់អ្នកដំណើរការមិនប្រក្រតីនោះសារធាតុរាវចេញពីសរសៃឈាមនឹងហៀរហូរចូលទៅក្នុងជាលិការជុំវិញ ខណៈនោះជើង និងប្រអប់ជើងរបស់អ្នក គឺជាកន្លែងដែលងាយរងគ្រោះជាងគេដោយសារតែទំនាញ។ បញ្ហានេះត្រូវបានគេហៅថា ការហើមផ្នែកខាងចុង (peripheral edema) ហើយមនុស្សជាច្រើនដែលជួបប្រទះអាការៈនេះ គឺមិនបានកើតមានជំងឺបេះដូងឡើយ។ ប៉ុន្តែទោះជាយ៉ាងណា វានៅតែជារោគសញ្ញាទូទៅបំផុតមួយដែលកើតមានចំពោះអ្នកដែលកើតមានជំងឺបេះដូង ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលងនោះទេ។ ៤. បាត់បង់ចំណង់អាហារ និងមានអារម្មណ៍ចង្អោរចង់ក្អួត ៖ អ្នកជំងឺជាច្រើនដែលទទួលរងបញ្ហានៃជំងឺបេះដូង គឺតែងកើតមានអាការៈបាត់បង់ចំណង់អាហារ និងចង្អោរចង់ក្អួត ទោះបីជាពួកគេទើបតែទទួលទានអាហារបានតែបន្តិចក៏ដោយ។ ប្រសិនបើរោគសញ្ញានេះអមមកជាមួយនូវអាការៈឈឺចាប់ក្នុងពោះ នោះអ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។ ៥. កម្រិតនៃការថប់បារម្ភកើតឡើងខ្ពស់ខុសធម្មតា ៖ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យដឹងថា អ្នកដែលទទួលរង ឬជួបប្រទះនូវអាការៈថប់បារម្ភខ្លាំងភ្លាមៗក្នុងជីវិត គឺងាយនឹងកើតមានជំងឺបេះដូង។ ការថប់បារម្ភអាចបណ្តាលមកពីរបៀបរស់នៅដែលពោរពេញទៅដោយភាពតានតឹង ឬបញ្ហាផ្សេងៗទៀតរួមទាំងជំងឺភ័យស្លន់ស្លោ និងបញ្ហានៃការគ្រប់គ្រងអារម្មណ៍ផងដែរ។ ឥទ្ធិពល ឬផលប៉ះពាល់មួយចំនួននៃការថប់បារម្ភទៅលើបេះដូងមានដូចជា tachycardia (ចង្វាក់បេះដូងលោតញាប់ខុសធម្មតា) សម្ពាធឈាមកើនឡើងខ្ពស់ និងការថយចុះនៃចង្វាក់បេះដូង។ ៦. បាត់បង់ស្មារតី ឬសន្លប់ ៖ ការមានអារម្មណីធីងធោង វិលមុខ ហើយសន្លប់បាត់ស្មារតី គឺរោគសញ្ញាទូទៅបំផុតដែលកើតមានចំពោះអ្នកជំងឺបេះដូង។ នៅពេលបេះដូងដំណើរការខុសប្រក្រតីនោះវានឹងបណ្ដាលឲ្យមានការរាំងស្ទះឈាមហូរទៅកាន់សសៃអាកទែ ឬធ្វើឲ្យសសៃឈាមក្រហមនេះប្រែជារួមតូច។ ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ ឬជួបប្រទះនូវបញ្ហា ពិបាកដកដង្ហើម ឬដកដង្ហើមបានខ្លីៗ ហើយអ្នកស្រាប់តែដួលសន្លប់ក្នុងរយៈពេលខ្លី ចូរធ្វើការទាក់ទងទៅកាន់គ្រូពេទ្យជាបន្ទាន់។ ៧. ស្បែកប្រែជាស្លាំង ឬកើតមានស្នាមជាំខៀវ ៖ វាមិនមែនជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺបេះដូងឡើយ ប៉ុន្តែនៅពេលដែលវាលេចឡើង វាបណ្តាលមកពីការថយចុះនៃលំហូរឈាម ក៏ដូចជាចំនួននៃកោសិកាឈាមក្រហម ហើយអាចជាសញ្ញាមួយដែលបង្ហាញឲ្យដឹងថា ដំណើរការនៃបេះដូងរបស់អ្នក គឺមិនប្រក្រតី។ ការទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យ គឺជារឿងសំខាន់ ក៏ព្រោះពេលខ្លះបញ្ហានេះអាចជាអាការៈនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ ៨. ឡើងរោលកន្ទួលក្រហម ឬស្នាមអ៊ុចៗមិនប្រក្រតីលើស្បែក ៖ ជំងឺសើស្បែកត្រអក និងជំងឺរើម គឺជាកត្តាហានិភ័យខ្ពស់នៃជំងឺបេះដូង។ អ្នកដែលមានជំងឺត្រអកត្រូវបានគេរកឃើញថាអាចទទួលរងនូវបញ្ហាសម្ពាធឈាមឡើងខ្ពស់ដល់ទៅ ៤៨ ភាគរយ និង ២៩ ភាគរយចំពោះបញ្ហាកូឡេស្តេរ៉ុលខ្ពស់។ រីឯអ្នកដែលមានជំងឺរើម គឺងាយនឹងរងគ្រោះដោយសារបញ្ហាបេះដូងដល់ទៅ៥៩ ភាគរយច្រើនជាងអ្នកដែលមិនមានជំងឺ នេះបើយោងតាមការសិក្សាស្រាវជ្រាវ ២ ដាច់ដោយឡែកពីគ្នាដែលធ្វើឡើងដោយ The Journal of Allergy and Clinical Immunology និង Journal of the American
June 6, 2018 - កីឡា
កាលពីម្សិលមិញក្លឹបបិសាចក្រហម Manchester United បានចុះហត្ថលេខាព្រមព្រៀងទិញខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred ពីក្លឹប Shakhtar Donetsk នៅក្នុងតម្លៃផ្ទេរ 50លានផោន។ បន្ទាប់ពីជួយក្រុមជម្រើសជាតិប្រេស៊ីលយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 2-0 កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងថ្ងៃច័ន្ទសប្ដាហ៍នេះខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានធ្វើដំណើរមកដល់ក្លឹបបិសាចក្រហម Manchester United ដើម្បីធ្វើតេស្ដសុខភាពត្រៀមចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ។ កាលពីម្សិលមិញក្លឹបបិសាចក្រហម Manchester United បានធ្វើការប្រកាសជាសាធារណៈអំពីការមកដល់របស់ខ្សែបម្រើ Fred ក្លាយជាកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United ពេញសិទ្ធ។ ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមចុះហត្ថលេខាទិញ Fred
June 6, 2018 - អន្តរជាតិ
ថៃ៖ ព្រះសង្ឃមួយអង្គគង់នៅក្នុងវត្ត Sa Ket ប្រទេសថៃ បានសម្រេចលាចាកសិក្ខាបទ បន្ទាប់ពីប៉ូលិសបានរកឃើញរូបភាព និងវីដេអូអាសអាភាសជាច្រើននៅក្នុងទូរស័ព្ទដៃរបស់សង្ឃអង្គនេះ។ អតីតសង្ឃអង្គនេះមានឈ្មោះថា Phra Wisuthsasnawites មានតួរនាទីជាជំនួយការចៅអធិការវត្តខាងលើ និងធ្លាប់ជាសង្ឃដែលមានទទួលបានការគោរព និងស្រលាញ់ពីពុទ្ធបរិសទ័ជាច្រើន។ យ៉ាងណាក្តី ក្រោយមកអតីតសង្ឃអង្គនេះ ត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវផ្លូវភេទជាមួយនឹងស្រីកំណាន់របស់គាត់។ បន្ទាប់ពីមានសេចក្តីដូចខាងលើ ប៉ូលិសសម្រេចបើកការស៊ើបអង្កេត និងឈានទៅដល់ការពិនិត្យមើលភស្តុតាងនៅក្នុងទូរសព្ទដៃរបស់គាត់។ ក្រោយពិនិត្យឃើញថា ក្នុងទូរស័ព្ទដៃរបស់គាត់មានសុទ្ធតែរូបភាព និងវីដេអូអាសអាភាសនោះ គាត់បានសម្រេចចិត្តសឹកភ្លាមតែម្ដងដើម្បីលុបលាងកំហុស។ ទោះជាសឹកហើយក្តី តែអតីតសង្ឃអង្គនេះត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ហើយគាត់ប្រឈមនឹងការទទួលតាមផ្លូវច្បាប់ទៀតផង ក្នុងករណីរកឃើញថាគាត់បានប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
June 6, 2018 - PR
កាលពីរសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ រោងភាពយន្តអេក្រង់យក្ស Cambodia IMAX របស់ Major Cineplex by Smart បានសម្ភោធជាផ្លូវការនៅផ្សារទំនើប Aeon Mall Sen Sok City ដោយសហការជាមួយក្រុមហ៊ុនស្រាបៀរកម្ពុជា។ Cambodia IMAX គឺជារោងភាពយន្តដែលមានបច្ចេកវិទ្យាទំនើប និងមានតែមួយគត់នៅកម្ពុជា ដែលមានអេក្រង់ធំជាងគេ រូបភាពភ្លឺច្បាស់ជាងគេ និងសម្លេង Surround Sound ដែលធ្វើអោយអ្នកទស្សនាមានអារម្មណ៍ ហាក់ដូចជានៅក្នុងខ្សែភាពយន្តដោយផ្ទាល់។ លោក លាង ពៅ
June 6, 2018 - កីឡា
អាហ្សង់ទីននឹងមិនត្រូវបានលេងការប្រកួតកំដៅសាច់ដុំ World Cup ចុងក្រោយរបស់ពួកគេទេ បន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយអ៊ីស្រាអែល។ ស្ថានទូតអ៊ីស្រាអែលបានបញ្ជាក់ថា ការប្រកួតមិត្តភាពជាមួយអាហ្សង់ទីនត្រូវបានផ្អាក បន្ទាប់ពីការប្រកួតដែលរៀបចំឡើងនៅក្រុងយេរូសាឡឹមបានបង្កឱ្យមានការតវ៉ា។ របាយការណ៍បានលេចឡើងនៅអាហ្សង់ទីនកាលពីថ្ងៃអង្គារថា ការប្រកួតនេះនឹងត្រូវបានលុបចោលដោយសមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន។ លោក Jibril Rajoub ប្រធាន FA របស់ប៉ាឡេស្ទីនបានអះអាងថា អ្នកគាំទ្រគួរតែដុតរូបភាពនិងអាវយឺតរបស់កីឡាករ Lionel Messi ប្រសិនបើអាហ្សង់ទីនត្រូវប្រកួតនឹងអ៊ីស្រាអែល។ ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ក៏បាននិយាយទាក់ទងនឹងពត័មាននេះផងដែរដោយអះអាងថាសុវត្ថិភាពរបស់កីឡាករត្រូវតែជាអាទិភាពទីមួយ។ គាត់បាននិយាយប្រាប់ ESPN ថា “ជាក់ស្តែងសុខភាពនិងអារម្មណ៍របស់កីឡាករកើតមានជាមុនហើយយើងគិតថាអ្វីដែលគួរធ្វើគឺមិនត្រូវទៅនោះទេ»។ ការប្រកួតរបស់អាហ្សង់ទីននាពេលខាងមុខនេះគឺជាការប្រកួតបើកឆាកនៃពូល D ដែលនឹងប្រកួតជាមួយអ៊ីស្លង់នៅថ្ងៃទី 16 ខែមិថុនា។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Goal
June 6, 2018 - អន្តរជាតិ
ថៃ៖ បុរសម្នាក់បានបាញ់សម្លាប់អតីតសង្សារបស់ខ្លួន បន្ទាប់ពីគាត់ខឹងនឹងស្រ្តីរូបនោះមិនព្រមត្រូវគ្នាជាមួយនឹងគាត់វិញ។ បុរសជាឃាតកមានឈ្មោះថា Pukkapong Chittarom អាយុ២៤ឆ្នាំ ហើយស្រ្តីជនរងគ្រោះមានឈ្មោះថា Natchareeya Thaprajit អាយុ២១ឆ្នាំ ជានិស្សិតនៅសាលកវិទ្យាល័យ Suan Sunandha Rajabhat ក្នុងក្រុងបាងកក ប្រទេសថៃ។ អតីតគូស្នេហខាងលើធ្លាប់បានស្រលាញ់គ្នាអស់រយៈពេល៥ឆ្នាំ តែចុងក្រោយនេះភាគីខាងស្រីបានសុំចែកផ្លូវគ្នា ព្រោះបញ្ហាចម្រូងសម្រាសមួយចំនួន។ យ៉ាងណាក្តី បុរសជាអតីតសង្សានៅតែតាមសូមត្រូវគ្នាវិញជាច្រើនដង តែស្រ្តីរងគ្រោះមិនព្រមទាល់តែសោះ។ នៅក្នុងថ្ងៃកើតហេតុ ស្រ្តីរងគ្រោះបានដើរទៅរៀនដូចធម្មតា ស្រាប់តែបុរសជាអតីតសង្សាបានបង្ហាញខ្លួន និងព្យាយាមសូមត្រូវគ្នាជាមួយស្ត្រីរងគ្រោះនោះម្តងទៀត។ យ៉ាងណាក្តី ស្រី្តរងគ្រោះនៅតែបដិសេដ ហើយចុងក្រោយបុរសជាអតីតសង្សាបានដកកាំភ្លើងបាញ់ស្ត្រីរងគ្រោះតែម្តង។ ក្រោយបាញ់សម្លាប់នាងរួច បុរសជាអតីតសង្សា បានលេបគ្រាប់កាំភ្លើងចូលទៅក្នុងពោះទាំងអស់។ ពេលនេះគាត់ត្រូវបញ្ជូនទៅមន្ទីរពេទ្យសិន
June 6, 2018 - អន្តរជាតិជំនួបរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង ប្រទេសសឹង្ហបុរីមានត្រៀមមេដាយសម្រាប់ដាក់លក់ថែមទៀត (មានវីដេអូ)
សិង្ហបុរី៖ កិច្ចប្រជុំប្រវត្តិសាស្ត្ររវាងលោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រទេសសិង្ហបុរីក៏បានរៀបចំធ្វើមេដាយ “សន្តិភាពពិភពលោក” យ៉ាងល្អប្រណិតសម្រាប់ដាក់លក់ ដើម្បីជាតំណាងឲ្យកិច្ចប្រជុំនេះផងដែរ។ នៅលើមេដាយម្ខាងមានរូបសញ្ញាចាប់ដៃគ្នា មានរូបទង់ជាតិនៃប្រទេសអាមេរិក និងកូរ៉េខាងជើង មានសសេរថ្ងៃ ខែ នៃកិច្ចប្រជុំ។ នៅផ្នែកម្ខាងទៀតនៃមេដាយមានរូបសត្វព្រាប និងមានសរសេរអក្សថា “World Peace” (សន្តិភាពពិភពលោក) និងមានរូបផ្កាកូលាបតំណាងឲ្យអាមេរិក និងកូរ៉េខាងជើងទៀតផង។ បើយោងតាមរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានឲ្យដឹងថា មេដាយមាសត្រូវបានផលិតឡើងមានចំនួនតែ ៣,០០០មេដាយប៉ុណ្ណោះ ដែលមានតម្លៃ ១,៣៨០ដុល្លារសិង្ហបុរីក្នុងមួយគ្រឿង (ជាង១ពាន់ដុល្លារអាមេរិក) ចំណែកឯមេដាយប្រាក់មានចំនួន ១៥,០០០មេដាយ មានតម្លៃ១១៨ដុល្លារសិង្ហបុរី (ជិត៩០ដុល្លារអាមេរិក) និងមេដាយប្រភេទនីកែល
June 6, 2018 - រថយន្ត
កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រុមហ៊ុន BMW ទើបតែសម្រេចដាក់បង្ហាញរថយន្ដ SUV ជំនាន់ថ្មីម៉ូដែល X5 ដែលនេះគឺជាជំនាន់ទី4 នៃកំពូលរថយន្ដរបស់ក្រុមហ៊ុន គិតតាំងពីឆ្នាំ1999 មក។ ដោយឡែក X5 ក៏ជាមូលហេតុជោគជ័យធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្ដ Bavarian ជាមួយនឹងផលិតផល 2.2លានគ្រឿងត្រូវបានលក់ចេញលើទីផ្សារទូទាំងពិភពលោក។ សម្រាប់ រថយន្ដទំនើប X5 ជំនាន់ថ្មីនេះ បានឈានដល់ចំណុចកំពូលហើយ ពោលគឺអាចប្រគួតប្រជែងជាមួយនឹងរថយន្ដប្រណិត SUV របស់ក្រុមហ៊ុនដទៃទៀតបានដូចជា Mercedes-Benz GLE និង Lexus RX ជាដើម។ រចនាបទរបស់ X5 គឺបែប Classic
June 6, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ WPP និង Kantar Millward Brown ទើបតែបានបង្ហាញទាក់ទងទៅនឹងកំពូលម៉ាកផលិតផលទាំង 100ប្រចាំឆ្នាំ ដែលមានតម្លៃថ្លៃជាងគេបង្អស់សម្រាប់ឆ្នាំ2018។ ការចាត់ថ្នាក់នេះ គឺអាស្រ័យលើចំនួនប្រាក់ដុល្លារដែលបានចូលរួមចំណែកដល់តម្លៃសរុបនៃសាជីវកម្មមួយ និងការធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកប្រើប្រាស់ 3លាននាក់លើម៉ាកផលិតផលរាប់ពាន់ ជាមួយនឹងការវិភាគយ៉ាងម៉ត់ចត់ស្ដីពីដំណើរការហិរញ្ញវត្ថុ និងអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗ (ប្រើប្រាស់ទិន្នន័យពី Bloomberg និង Kantar Worldpanel)។ គួរបញ្ជាក់ផងដែរថា ចំណាត់ថ្នាក់របស់ BrandZ គឺជាការវាយតម្លៃតែមួយគត់ក្នុងពិភពលោក ដែលមានទាំងទិន្នន័យរបស់អ្នកប្រើប្រាស់ទាក់ទងទៅនឹងមូលហេតុដែលពួកគេសម្រេចចិត្តទិញប្រេននេះយកទៅប្រើប្រាស់។ ដោយឡែក ខាងក្រោមនេះគឺជាម៉ាកផលិតផលទាំង 10ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក ហើយក្នុងនោះមាន 8ម៉ាកគឺជាក្រុមហ៊ុនបច្ចេកវិទ្យា។ Fu ប្រភព៖ businesstech
June 6, 2018









