- Khmernote Media
- អន្តរជាតិ
កាលពីថ្ងៃទី០៤ ខែមិថុនា ម្សិលមិញនេះ ប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមប័ណ្ណបើកបរសម្រាប់មនុស្សស្រីជាលើកបំដូង ក្រោយរយៈពេលអស់ជាច្រើនទសវត្សកន្លងមកនេះ។ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់បានឲ្យដឹងថា ក្រុមស្ត្រីដំបូងគេបានទទួលអាជ្ញាប័ណ្ណបើកបរនៅអារ៉ាប់ហើយនៅថ្ងៃនេះ ហើយអគ្គនាយកចរាចរក៏បានចាប់ផ្តើមទទួលស្គាល់ប័ណ្ណបើកបរអារ៉ាប៊ីសាអូឌីត ជំនួសឲ្យប័ណ្ណបើកបរបរទេសផងដែរ។ ការផ្លាស់ប្តូរនេះបានធ្វើឡើងខណៈប្រទេសអារ៉ាប៊ីសាអូឌីតជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលមិនអនុញ្ញាតឲ្យមនុស្សស្រីបើកបរឡើយ ហើយនៅថ្ងៃទី 24 ខែមិថុនា ខាងមុខ ប្រទេសនេះក៏កំពុងតែត្រៀមរៀបចំធ្វើការលុបបំបាត់ការហាមឃាត់មិនឲ្យមនុស្សស្រីបើកបរ ដែលមានតាំងពីយូរណាស់មកហើយផងដែរ។ អាជ្ញាធរបានចាប់ផ្តើមផ្លាស់ប្តូរអាជ្ញាប័ណ្ណអន្ដរជាតិសម្រាប់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅទីតាំងជាច្រើននៅទូទាំងប្រទេស ហើយមនុស្សស្រីត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងទើបអាចទទួលបានប័ណ្ណបើកបរ៕ អត្ថបទ៖ ឌី ប្រភព៖ dailymail
June 5, 2018 - កីឡា
ព្រឹតិ្តការណ៍នៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សីនេះគឺជាការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup លើកទី 21 ហើយនៅក្នុងប្រវិត្តសាស្រ្ដបាល់ទាត់ហើយការប្រកួតនេះគឺរៀបចំឡើងដោយសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា Fifa។ ព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក Fifa World Cup គឺជាការប្រកួតដ៏អស្ចារ្យដែលគ្រប់ជាតិសាសន៍នៅក្នុងពិភពលោកចង់ចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់នេះ ហើយការប្រកួតនេះគឺកើតឡើងនៅក្នុងរយៈពេល 4 ឆ្នាំម្ដង។ ព្រឹឹតិ្តការណ៍បាល់ទាត់ពិភពលោក Fifa World Cup នេះកើតឡើងដំបូងនៅក្នុងឆ្នាំ 1930 ដែលពេលនោះប្រទេសអ៊ុយរូហ្គាយធ្វើជាម្ចាស់ផ្ទះនិងជាពេលដែលប្រទេសអ៊ុយរូហ្គាយក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Fifa World Cup លើកដំបូងផងដែរ។ តោះទៅមើលប្រទេសទាំង 21 ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក
June 5, 2018 - អន្តរជាតិ
ហ្វីលីពីន៖ ភាពចម្រូលសម្រាស់ និងការរិះគន់មួយបានកើតឡើង ចំពោះលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បន្ទាប់ពីគាត់បានថើបមាត់ស្ត្រីជនជាតិហ្វីលីពីន ដែលរៀបការរួចម្នាក់នៅលើវេទិការសាធារណៈមួយ។ លោក Rodrigo Duterte បានអញ្ជើញទៅចូលរួមវេទិការសាធារណៈមួយនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយក្នុងវេទិការនោះមានបងប្អូនកម្មករហ្វីលីពីនជាច្រើនពាន់នាក់ចូលរួមស្តាប់។ បន្ទាប់ពីធ្វើសេចក្តីថ្លែងការរួច លោក Rodrigo Duterte បានអញ្ចើញស្រ្តីជាជនជាតិហ្វីលីពីនម្នាក់ឡើងលើវេទិការ ហើយចុងក្រោយលោកបានថើបមាត់ស្រ្តីរូបនោះ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នារិះគន់ លោក Rodrigo Duterte ថា បានធ្វើរឿងមួយមិនសមរម្យ ព្រោះស្ត្រីរូបនោះរៀបការរួចទៅហើយ។ តែយ៉ាងណាក្តី សកម្មភាពនេះត្រូវបាន លោក Rodrigo Duterte អះអាងថា គឺជាការបង្ហាញ សេចក្តីស្រលាញ់ និងភាពស្និតស្នាលរវាងថ្នាក់ដឹកនាំ ទៅកាន់ប្រជាពលរដ្ឋប៉ុណ្ណោះ៕
June 5, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ដល់បេក្ខជនសញ្ជាតិខ្មែរទាំង២ជាមន្ត្រីរាជការ និស្សិត ពីវិស័យឯកជន និងសាធារណជនទូទៅឲ្យបានជ្រាបថា ក្រសួងនឹងធ្វើការប្រឡងប្រជែងជ្រើសរើសបេក្ខជនសញ្ជាតិខ្មែរទាំង២ភេទចំនួន៤៦៧នាក់ (ប្រភេទក្របខ័ណ្ឌ “ក”) ដើម្បីចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ដូចលក្ខខណ្ឌខាងក្រោម។ សម្រាប់ព័ត៌មានលំអិតសូមអាចសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ សេម
June 5, 2018 - បច្ចេកវិទ្យា
សម្រាប់ iOS 12 នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍ WWDC ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ហើយមនុស្សភាគច្រើនរំពឹងថា ក្នុងប្រព័ន្ធដំណើរការថ្មីនេះនឹងពុំសូវទទួលបានការអភិវឌ្ឍលើមុខងារឡើយ តែកែសម្រួលលើប្រព័ន្ធដំណើរការ និងលុបបំបាត់ភាពអសកម្មវិញ។ ប៉ុន្ដែ ទោះជាយ៉ាងណា មុខងារថ្មីៗមួយចំនួននៅតែត្រូវបានភ្ជាប់មកជាមួយក្នុង iOS ថ្មីនេះ ហើយអ្នកប្រើប្រាស់ប្រាកដជាពេញចិត្ត។ 1/ ការដំណើរការ ក្រុមហ៊ុន Apple កំពុងព្យាយាមធ្វើយ៉ាងណាឲ្យប្រព័ន្ធដំណើរការ iOS ខ្លួនដំណើរការបានលឿនជាងមុន បើទោះជាលើ iPad រឺ iPhone ស៊េរីចាស់ក៏ដោយ។ យោងតាមគេហទំព័រ Federighi បានលើកឡើងថា Apple បានធ្វើតេស្តលើ iPhone 6 Plus
June 5, 2018 - PR
ផលិតផលរបស់ម៉ាក 5.11 TATICAL ត្រូវបានក្រុមអ្នក Design របស់ម៉ាកនេះបានចុះធ្វើការផ្ទាល់ជាមួយសមត្ថកិច្ចជំនាញដើម្បីផលិតនូវ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលប្រកបដោយគុណភាពនិងសុវត្ថភាពដល់អ្នកប្រើប្រាស់។ គោលបំណង របស់អ្នកបង្កើតម៉ាកនេះ គឺចង់ផ្តល់នូវផាសុខភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយពាក្យស្លោករបស់ ម៉ាកនេះគី “Always Be Ready” ដែលចង់បញ្ចាក់ថាទោះជាអ្នកប្រើប្រាស់ផលិតផលម៉ាកនេះស្ថិតនៅក្នុង កាលះទេសះណាក៏ដោយ 5.11 TATICAL តែងតែមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការរបំពេញនូវតម្រូវការ។ ម៉ាក ម៉ាក 5.11 TATICAL មួយដែលផលិតនូវផលិតផលគាំទ្រវិស័យយោធានិងកងកម្លាំងសមត្ថកិច្ច រដ្ឋាភិបាល ហើយក៏ត្រូវបានទទួលស្គាល់និងគាំទ្រយ៉ាងខ្លាំងពីក្រុមកម្លាំងសមត្ថកិច្ច និង ប៉ូលីស FBI យ៉ាងណាមិញម៉ាក
June 5, 2018 - អន្តរជាតិ
ចិន៖ បុរសជនជាតិចិនម្នាក់បានសម្រេចយកផ្លែត្រប់ដ៏វែងមួយផ្លែញាត់ចូលទៅក្នុងរន្ធគូទរបស់គាត់ ព្រោះគាត់ជឿថា នេះជាវិធីល្អមួយក្នុងការព្យាបាលបញ្ហាទល់លាមករបស់គាត់ តែលទ្ធផលចុងក្រោយគាត់ត្រូវបានគេបញ្ជូនទៅវះគាត់នៅមន្ទីរពេទ្យ។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ គាត់មានអាយុ៥០ឆ្នាំ និងជាមនុស្សមានសតិមិនសូវប្រក្រតីម្នាក់។ គាត់បានប្រាប់គ្រូពេទ្យថាពីរថ្ងៃមុនថ្ងៃកើតហេតុ គាត់បានកើតមានបញ្ហាទល់លាមក និងឈឺពោះផ្នែកខាងក្រោមជាខ្លាំង ហើយដោយពិបាកទ្រាំនឹងបញ្ហានេះ ទើបគាត់សម្រចយកផ្លែត្រប់ញាត់ចូលក្នុងរន្ធគូទតែម្តង។ បន្ទាប់ពីញាត់ត្រប់ប្រវែងប្រមាណជា ៣០ សង់ទីម៉ែត្រ គាត់មានអាការវិលមុខ ក្អួត និងមានការឈឺចាប់នៅក្នុងពោះជាខ្លាំង និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រោយការពិនិត្យរួច ក្រុមវេជ្ជបណ្ឌិតបានសម្រេចធ្វើការវះកាត់យកត្រប់នោះចេញមកវិញ ហើយពេលនេះគាត់ត្រូវសម្រាក់នៅមន្ទីរពេទ្យមួយរយៈពេលខ្លីសិន ទើបអាចចេញផ្ទះវិញបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist
June 5, 2018 - អន្តរជាតិ
នារីមួយចំនួនដែលមានគ្រួសារហើយ តែងតែប្រាថ្នាចង់បានកូនភ្លោះព្រោះវាមានភាពគួរឲ្យស្រលាញ់ លើសពីនេះពួកគេយល់ថាការមានកូនភ្លោះគឺមិនចាំបាច់មានការពពោះច្រើនដងពេកនោះទេ។ ប៉ុន្ដែអ្នកមិនដឹងទេថាការមានកូនភ្លោះលំបាកយ៉ាងណានោះដោយអ្នកពុំមានពេលសំរាប់ខ្លួនឯងដូចមុន និងមិនមានភាពស្រស់ស្អាតលើសពីនេះអ្នកត្រូវធ្វើការទ្វេមួយជាពីរ។ ខាងក្រោមនេះគឺជាភាពលំបាករបស់អ្នកម្ដាយគ្រប់រូប៖ ១. ខ្ញុំមិនដែលមានពេលផ្ទាល់ខ្លួន ២. ត្រូវសិក្សាអំពីបញ្ហាការចិញ្ចឹមកូន ៣. ពុំបានទៅផ្សារទំនើបតាំងសប្បាយរីករាយម្ដងណាទេ ៤. ជួនកាលអ្នកត្រូវលួចលេងFacebook និងផឹកនៅក្នុងបន្ទប់ទឹកដើម្បីរកពេលផ្ទាល់ខ្លួន ៥. មិនដែលបានគេងត្រឹមត្រូវម្ដងណាទេ ៦. សូម្បីតែពេលងូតទឹកក៏មិនមានសេចក្ដីសុខ ៧. បំបៅដោះកូនបណ្ដើរធ្វើការងារផ្ទះបណ្ដើរ ៨. ត្រូវបោកសម្អាតខោអាវជាប្រចាំ ៩. កូនៗលេងសប្បាយប៉ុន្ដែម្ដាយអង្គុយចាំមើល ខ្លាចមិនមានសុវត្ថិភាព ១០. តែងតែត្រូវកូនគងលើខ្លួនជានិច្ច ១១. ចំអិនម្ហូបបណ្ដើរ ពរកូនបណ្ដើរ ១២. ត្រូវតាមលួងកូនគ្រប់ពេល ១៣.
June 5, 2018 - PR
ថ្មីៗនេះ ក្រុមហ៊ុន Huawei ដណ្តើមបានលេខរៀងទី 79th ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោកខាងផ្នែកបច្ចេកវិទ្យា ជាមួយតម្លៃម៉ាក 8.4 ពាន់លានដុល្លារសហអាមេរិក និងជាក្រុមហ៊ុនទី១របស់ចិនក្នុងបញ្ចីតារាង ទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០១៨។ រង្វាយតម្លៃនៃម៉ាក គឺអាស្រ័យលើ រូបិយវត្ថុខ្ពស់បំផុត នៃម៉ាកនីមួយៗ ហើយក្លាយជាតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់ និងមានឥទ្ធិពលតម្លៃខ្ពស់ខ្លាំង។ ទស្សនាវដ្តី Forbes បានធ្វើការវាយតម្លៃ លើម៉ាក ដោយផ្អែកលើ ប្រាក់ចំណូលច្រើនផ្នែក ជាមធ្យម ក្នុងរយៈពេល ៣ឆ្នាំ នៅក្នុងវិស័យឩស្សាហកម្មផ្សេងគ្នា ពីខ្ពស់ទៅទាប ដើម្បីចម្រាញ់យកម៉ាកដែលមានតម្លៃបំផុតចុងក្រោយ។ ក្នុងឆ្នាំ២០១៧ Huawei
June 5, 2018 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា អ្នកដែលពាក់វ៉ែនតាអាចជាមនុស្ស ដែលមានភាពឆ្លាតវៃជាងមនុស្សធម្មតា។ ការសិក្សាមួយនេះ ត្រូវបានគេធ្វើឡើងលើមនុស្សចំនួន ៣០០,៤៨៦នាក់ ដែលការសិក្សានេះបានផ្តោតទៅលើទំនាក់ទំនង និងហ្សេនរបស់ក្រុមមនុស្សដែលតែងតែពាកវ៉ែនតាជាប្រចាំ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកដែលមានបញ្ញា ឬភាពឆ្លាតវៃជាងមនុស្សធម្មតាចំនួន ២៨ % មានបញ្ហាខ្សោយភ្នែក និងត្រូវពាក់វ៉ែនតាជាប្រចាំ។ ឬយើងអាចនិយាយត្រលប់មកវិញថា ក្នុងចំណោមអ្នកពាក់វ៉ែនតាទាំងអស់អាចមាន២៨% ជាមនុស្សដែលឆា្លតវៃជាងមនុស្សធម្មតា។ យ៉ាងណាក្តី ការសិក្សាក៏បានរកឃើញចំណុចអវិជ្ជមានចំពោះក្រុមមនុស្សដែលមានភាពឆ្លាតវៃនេះដែរ គឺថាពួកគេងាយនឹងកើតមានបញ្ហាសុខភាពមួយចំនួនដូចជា លើសឈាម គាំងបេះដូង មហារីកសួត រលាកឆ្អឹងខ្ចី និងជំងឺធ្លាក់ទឹកចិត្តជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
June 5, 2018









