- Khmernote Media
- អន្តរជាតិ
ថៃ៖ ដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹងនៅតែជាបញ្ហាធំមួយ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ ពេលនេះរដ្ឋាភិបាលថៃបានសម្រេចបង្កើនប្រាក់ផាកពិន័យ ចំពោះអ្នកដែលបើកបរក្នុងស្ថានភាពស្រវឹងច្រើនជាងមុនជាច្រើនដង។ បើយោងតាម លោកឧត្តមសេនីយ៍ឯកឯក Ekkarak Limsangkat សមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកែសម្រួលច្បាប់ចរាចរណ៍ថៃបានឲ្យដឹងថា កាលពីមុនបទល្មើសចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹងត្រូវបានគេធ្វើការផាកពិន័យខ្ពស់បំផុតត្រឹម ១០,០០០ ទៅ ២០,០០០ បាត តែសម្រាប់នៅក្នុងច្បាប់ថ្មីនេះវិញ បទល្មើសចរាចរណ៍ប្រភេទនេះអាចនឹងត្រូវធ្វើ ការផាកពិន័យរហូតចន្លោះពី ១០០,០០០ ទៅ ២០០,០០០ បាត និងប្រឈមនឹងការជាប់គុករយៈពេល១ឆ្នាំ។ សូមបញ្ជាក់ជូនថា បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា ថៃជាប្រទេសដែលមានចំនួនមនុស្សស្លាប់ច្រើន ជាងគេលំដាប់ទី២ ក្នុងពិភពលោក បន្ទាប់ពីលេខ ១ គឺប្រទេសលីប៊ី ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ក្នុងប្រទេសថៃគឺភាគច្រើនបង្កឡើងដោយគ្រោះថ្នាក់ចរាចណ៍។ ជាក់ស្តែងគិតត្រឹមពីដើមឆ្នាំ មកទល់នឹង
June 4, 2018 - PR
នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានប្រកាសចេញលក់ជាផ្លូវការស្មាតហ្វូន V9 ម៉ូឌែលថ្មីនេះហើយ ដែលមានពណ៌ក្រហមស្រស់ស្អាតបំផុត នឹងជាជម្រើសបន្ថែមដល់អ្នកគាំទ្រទាំងអស់ដែលចូលចិត្តពណ៌នេះ អ្វីដែលពិសេសនោះ ព័ណ៍ក្រហម គឺក៏សាកសមជាមួយយុវវ័យសម័យថ្មី នឹងអ្នកប្រើប្រាស់ដែលស្រឡាញ់ភាពឡូយឆាយផងដែរ។ ពណ៌ក្រហមនេះ គឺមានការគាំទ្រយ៉ាងខ្លាំងពីបណ្តាទីផ្សារធំៗ ជាច្រើននៅក្នុងតំបន់ ដោយលោកអ្នកមើលឃើញភ្លាម គឺពិតជាមានភាពទាក់ទាញជាងបណ្តាពណ៌ផ្សេងៗទៀត នេះគឺដោយសារតែមានផ្ទៃខាងក្រោយនៃស្មាតហ្វូននេះ មានព័ណ៌ក្រហមឆ្អិនឆ្អៅ គឺស្អាតតែម្ដង រីឯផ្ទៃខាងមុខរបស់ស្មាតហ្វូននេះវិញ មានអេក្រង់ផ្ទៃលាតធំល្អ ដែលមើលទៅ គឺពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន សំរាប់អ្នកប្រើប្រាស់ទាំងអស់ នៅពេលដែលមានស្មាតហ្វូនព័ណ៌ក្រហមថ្មីនេះ កាន់ក្នុងដៃពិតជាស្រស់ស្អាតមែនទែនសម្រាប់អ្នកដែលគាំទ្រ ។ចាប់ពីថ្ងៃនេះតទៅ អ្នកនឹងទទួលបាននូវកាដូជាច្រើនពីក្រុមហ៊ុន vivo ដូចជា ស្រោមទូរសព្ទពណ៌ខ្មៅក្រហម, Power Bank,
June 4, 2018 - PR
ថ្មីៗនេះ ក្រុមហ៊ុន Camfone ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទយ៊េហោ Camfone កំពុងត្រៀមខ្លួននាំយកទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី ដែលមានសមត្ថាពខ្ពស់ ព្រមជាមួយតម្លៃលំដាប់ថវិការ ដែលឆ្លើយតប នឹងតម្រូវការទីផ្សា និងជីវភាពប្រជាជនខ្មែរ នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Camfone នឹងនាំយក HONEY Y1 ដែល ជាទូរស័ព្ទដៃទំនើប ស៊េរីថ្មី មកកាន់ទីផ្សា ក្នុងពេលឆាប់ៗនេះ ។ HONEY Y1 ជាទូរស័ព្ទស៊េរីថ្មី ត្រូវបានរចនាឡើង ជាមួយរូបរាង ដ៏ស៊ីវិល័យ និងទាក់ទាញ សំរាប់យុវវ័យសម័យថ្មី។ HONEY Y1
June 4, 2018 - កីឡា
ក្លឹបហង្សក្រហម Liverpool កំពុងបង្កើនការខិតខំរបស់ពួកគេដើម្បីប្រជែងដណ្ដើមអ្នកចាំទី Jan-Oblak ពីក្លឹប Atletico Madrid ហើយក្លឹបហង្សក្រហម Liverpool គ្រោងនឹងដាក់សំណើរសុំដេញថ្លៃ Oblak នៅក្នុងតម្លៃ 90លានអឺរ៉ូ នេះយោងតាមការសចុះផ្សាយរបស់សារពត៌មាន Don Balon។ ក្លឹបហង្សក្រហម Liverpool ពេលនេះកំពុងតែជួបបញ្ហាលំបាកខ្វះអ្នកចាំទី ក្រោយពេលលោក Jurgen Klopp អស់ទំនុកចិត្តនិងខកចិត្តលើអ្នកចាំទី Loris Karius ដែលធ្វើអោយរបូតគ្រាប់បាល់ 2 គ្រាប់នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ចាញ់ Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។ អ្នកចាំទី
June 4, 2018 - កីឡា
អ្នកគាំទ្ររបស់ប្រទេសប៉ាឡេស្ទីនទាំងអស់គួរតែដុតបំផ្លាញរូបថតនិងអាវរបស់ខ្សែប្រយុទ្ធ Lionel Messi ប្រសិនបើប្រទេសអាហ្សង់ទីនសម្រេចចិត្តប្រកួតមិត្តភាពជាមួយនឹងប្រទេសអ៊ីស្រាអែល នេះយោងតាមសម្ដីរបស់លោក Jibril Rajoub ដែលជាប្រធានសហព័ន្ធបាល់ទាត់ប្រទេសប៉ាឡេស្ទីន។ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Jorge Sampaoli បានសម្រេចជ្រើសរើសយកប្រទេសអ៊ីស្រាអែលមកប្រកួតមិត្តភាពនៅក្នុងទីក្រុង Jerusalem នៅក្នុងថ្ងៃសៅរ៍សប្ដាហ៍នេះដែលជាប្រកួតមិត្តភាពចុងក្រោយរបស់អាហ្សង់ទីនមុនការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 2018 នៅប្រទេសរុស្សីមកដល់។ ប៉ុន្ដែកាលពីពេលថ្មីៗនេះប្រធានសហព័ន្ធបាល់ទាត់ប្រទេសប៉ាឡេស្ទីនលោក Jibril Rajoub បានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថា៖ យកប្រកួតមិត្តភាពជាមួយនឹងប្រទេសអាហ្សង់ទីនជាឧបករណ៍នយោបាយ ហើយបានអំពាវនាវអោយអ្នកគាំទ្រខ្សែប្រយុទ្ធ Lionel Messi ក្នុងប្រទេសប៉ាឡេស្ទីនដុតបំផ្លាញរូបថតនិងអាវរបស់ខ្សែប្រយុទ្ធ Lionel Messi ចោលដើម្បីទុកជាការព្រមាន ហើយពួកយើងនឹងសង្ឃឹមថា Messi នឹងមកចូលរួមការប្រកួតមិត្តភាពនេះ។
June 4, 2018 - អន្តរជាតិ
សិង្ហបុរី៖ យោងតាមស្ថិតិពីតុលាការបានឲ្យដឹងថា ករណីទាក់ទងនឹងការបៀតបៀនកេរ្តិ៍ខ្មាស់មកលើស្ត្រីមានការកើនឡើង ហើយភាគច្រើនករណីទាំងនោះទាក់ទងនឹងការលួចថតរូបភាព និងវីដេអូខោក្នុងរបស់មនុស្សស្រី។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ មានករណីលួចថតខោក្នុងស្រីៗចំនួន១០៨ករណី ហើយកាលពីឆ្នាំមុននេះ បានកើនឡើងដល់១២១ករណី។ បើទោះបីជាតួលេខករណីនេះមើលទៅដូចជាតិច ប៉ុន្តែវាមានការកើនឡើងច្រើនៗពីមួយឆ្នាំទៅមួយឆ្នាំ នេះបើតាមការឲ្យដឹងពីមេធារីមួយរូបប្រាប់ទៅកាន់អ្នកព័ត៌មាន។ លោក Rajan Supramaniam នាយកគ្រប់គ្រងនៃច្បាប់ Hilborne បាននិយាយថា លោកបានដោះស្រាយករណីបៀតបៀនចំនួន១០ករណីក្នុងមួយឆ្នាំ ហើយករណីទាំងនេះរួមបញ្ចូលទាំងបទល្មើសដូចជាការយាយីផ្លូវភេទ និងការបំពានផ្លូវភេទមកលើស្ត្រីតាមរយៈអនឡាញ។ យោងតាមរបាយការណ៍របស់ប៉ូលិសបានឲ្យដឹងថា ករណីបៀតបៀនផ្លូវភេទតាមរយៈលួចថតខោក្នុងស្រីៗមានចំនយន៥៧១ករណីកាលពីឆ្នាំ២០១៣ និងកើនឡើងដល់៦២៩ ក្នុងឆ្នាំ២០១៤៕ អត្ថបទ៖ ឌី ប្រភព៖ straitstimes
June 4, 2018 - អន្តរជាតិ
តាមគម្រោងដែលគេបានគ្រោងទុកនោះលោកប្រធានធិបតីអាមេរិក ដូ ណល់ត្រាំ និងប្រមុខដឹកនាំរបស់កូរ៉េខាងជើង ប្រហែលជាមានកិច្ចប្រជុំមួយនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ នៅក្នុងប្រទេសសឹង្ហបុរី។ ព័ត៌មានជាច្រើនជុំវិញជំនួបជាប្រវត្តិសាស្ត្រនេះត្រូវគេចាប់អារម្មណ៍ និងធ្វើការចុះផ្សាយជាបន្តបន្ទាប់។ យ៉ាងណាក្តី មហាជនមួយចំនួននៅតែមានចម្ងល់ថា តើភាគីណាមួយជាអ្នកចេញលុយថ្លៃស្នាក់នៅរបស់ប្រមុខដឹកនាំកំពូលៗទាំងនេះ? បើយោងតាមការសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានឲ្យដឹងថា ពេលនេះអាមេរិកកំពុងតែរកមធ្យោបាយ ដើម្បីសម្របសម្រួលក្នុងការចំណាយលុយលើការធ្វើដំណើរ និងស្នាក់នៅសម្រាប់ប្រមុខដឹកនាំកូរ៉េខាងជើងហើយ។ ដូចនេះវាមានន័យថា ភាគីខាងមេរិកគឺជាអ្នកចេញថ្លៃចាយវាយសម្រាប់ការរៀបចំកិច្ចប្រជុំ ការស្នាក់នៅ និងធ្វើដំណើរទាំងអស់សម្រាប់កូរ៉ខាងជើង។ បើតាមការគ្រោងទុកលោក គីម ជុងអ៊ុន អាចនឹងស្នាក់នៅសណ្ឋាគារនៅតំបន់ឆ្នេរសមុទ្រ ដែលមានតម្លៃប្រមាណជា ៦,០០០ដុល្លារក្នុងមួយយប់។ សូមបញ្ជាក់ជូនថា ពេលទៅណាមកណាម្តងៗភាគីខាងកូរ៉េខាងជើងតែងត្រូវបានគេចេញលុយជំនួសជានិច្ច តួរយ៉ាងកាលពីព្រឹត្តិការណ៍អូឡាំពិតរដូវក្តៅកន្លងទៅនេះ មានតំណាងកូរ៉េខាងជើងចំនួន ៤២៤ នាក់ត្រូវទៅចូលរួមក្នុងប្រទេសកូរ៉េខាងត្បូង ហើយពេលនោះកូរ៉េខាងត្បូងបានចំណាយលុយប្រមាណជា
June 4, 2018 - កីឡា
ការប្រកួតរវាងក្រុម មយូរ៉ាហ្គោល FC និងក្រុម យុវជនទួលតាឯក នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បានបញ្ចប់ដោយក្រុម មយូរ៉ាហ្គោល FC លត់ក្រុម យុវជនទួលតាឯកដែលជាក្រុមលេខមួយប្រចាំខេត្តបាត់ដំបងដោយលទ្ធផល 7-3។ ការប្រកួតរបស់ក្រុមទាំងពីរក្រោមអ្នកចូលរួមទស្សនាមិនតិចជាង 200នាក់ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយនេះពិតជាល្អមើលខ្លាំង ដោយក្រុមទាំងពីរលេងដោយទំនុកចិត្តនិងយុទ្ធសាស្រ្ដរៀងៗខ្លួន។ ទំរង់លេងរបស់ក្រុមទាំងពីរគឺលេងចាំវាយឆ្មក់ដណ្ដើមបាល់សម្រុកវាយបកលឿនៗធ្វើអោយការប្រកួតនេះពិតជាជក់ចិត្ត។ ក្រុមទាំងពីរនេះគឺជាក្រុមខ្លាំងហើយគ្មានក្រុមមួយណាចង់ចាញ់ទេនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះព្រោះក្រុមដែលដាក់ឈ្មោះចូលរួមប្រកួតនេះសុទ្ធតែប្ដេជ្ញាចង់បានពានរង្វាន់គ្រប់ៗគ្នា។
June 4, 2018 - សង្គម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,៣០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៤,១០០រៀល។ តម្លៃនេះមិនមានការប្រែប្រួលអ្វីឡើយបើធៀបនឹងតារាតម្លៃកាលពីលើកមុន៕ អត្ថបទ៖ សេម
June 4, 2018 - PR
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភាហើយ។ ជាតារាចំរៀងដែលជាទីពេញនិយមមួយរូប យើងសង្កេតឃើញមានការចូលរួមអបអរនិងជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រ ក្នុងនោះក៏មានក្រុមដែលជាដៃគូសហការណ៍របស់អ្នកនាងផងដែងនោះគឺក្រុមហ៊ុនទូរស័ព្ទដៃOPPO។ គួររំលឹកផងដែរថា បើគិតមកទល់ពេលនេះ កំពូលតារាចម្រៀង ពេជ្រ សោភាបានសហការណ៍ជាមួយនឹងក្រុមហ៊ុនOPPOក្នុងការធ្វើជាអគ្គរាជទូតសុច្ឆន្ទៈ មានរយៈពេល២ឆ្នាំហើយ។ ហើយយើងអាចសង្កេតឃើញថាក្រុមហ៊ុនទូរស័ព្ទដៃមួយនេះគឺទទួលបាននូវការស្គាល់និងពេញនិយមជាខ្លាំងពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន។ តាមរយៈរូបភាពជូនពរមួយនោះ ក្រុមហ៊ុនOPPO បានធ្វើការអំពាវនាវដល់បណ្តារអ្នកគាំទ្ររបស់ទូរស័ព្ទOPPOក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភាទាំងឡាយឲ្យចូលរួមសរសេរពាក្យពេជន៍ជូនពរដែលខ្លួនចង់និយាយទៅកាន់អ្នកនាង។ ស្របពេលជាមួយគ្នានេះដែរ អ្នកដែលចូលរួមសរសេរពាក្យជូនពរនៅលើផេកហ្វេសប៊ុករបស់OPPOនោះនឹងអាចមានឱកាសឈ្នះនូវទូរស័ព្ទដៃស៊េរីថ្មីគឺOPPO R15 Pro។ នេះពិតជាឱកាសពិសេសមែនទែនដែលOPPOរៀបចំកម្មវិធីនេះឡើងដើម្បីជូនពរដល់តារាតំណាងរបស់ខ្លួន ហើយកាន់តែពិសេសនោះការលើកទឹកចិត្តដោយរង្វាន់ OPPO R15 Proនេះតែម្តង។ OPPO R15 Proគឺជាម៉ូដែលសំខាន់ស៊េរីខ្ពស់របស់OPPOដែលលក់ដាច់ខ្លាំងនៅប្រទេសចិនក៏ដូចជាប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បច្ចុប្បន្នមិនទាន់មានវត្តមាននៅទីផ្សារប្រទេសកម្ពុជាយើងនៅឡើយទេ តែបើតាមការPost រូបភាពក្នុងផេករបស់OPPOកម្ពុជា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ។
June 4, 2018









